បើយោងតាមសារព័ត៌មាន Al Jazeera បានរាយការណ៍នៅថ្ងៃអង្គារនេះថា ក្រសួងការបរទេសអ៊ីស្រាអែល បានកោះហៅឯកអគ្គរដ្ឋទូតអូស្ត្រាលី បន្ទាប់ពីអូស្រ្តាលី បានប្រកាសលុបចោលការទទួលស្គាល់ក្រុងហ្សេរុយសាឡឹម ជារដ្ឋធានី នៃប្រទេសអ៊ីស្រាអែល។
ប្រទេសអូស្ត្រាលី បានប្រកាសថា ខ្លួននឹងមិនទទួលស្គាល់ក្រុងហ្សេរុយសាឡឹមខាងលិចជារដ្ឋធានី របស់អ៊ីស្រាអែលទៀតទេនៅថ្ងៃអង្គារនេះ ដោយផ្លាស់ប្តូរការសម្រេចចិត្តដ៏ចម្រូងចម្រាស ដោយរដ្ឋាភិបាលអភិរក្សនិយមមុន។
រដ្ឋមន្ត្រីការបរទេសលោក ផែននី វង្ស(Penny Wong) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុង ហ្សេរុយសាឡឹម គឺជាបញ្ហាស្ថានភាពចុងក្រោយដែលគួរតែត្រូវបានដោះស្រាយ ហើយជាផ្នែកមួយនៃការចរចាសន្តិភាពណាមួយរវាងអ៊ីស្រាអែល និងប្រជាជនប៉ាឡេស្ទីន៕
បកប្រែដោយ រម៉ាម វ៉ុង






