សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំការយោគយល់ពីប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញទុកជាមុន អំពីបញ្ហាចរាចរណ៍នៅក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលអាស៊ាន ដែលត្រូវធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែ វិច្ឆិកា ខាងមុខ។
នាពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យា សាស្ត្រសេដ្ឋកិច្ច ជាង៦ពាន់នាក់ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន មានប្រសា សន៍ថា អាជ្ញាធរមានសមត្ថកិច្ច ត្រូវរៀបចំសម្រួលចរាចរណ៍ និងធានាសុវត្ថិភាព ជូនមេដឹកនាំប្រទេសនានា ដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដូច្នេះនឹងធ្វើឲ្យមានការ កកស្ទះចរាចរណ៍ខ្លាំងតាមដងផ្លូវ។
សម្ដេចតេជោ បានបន្តថា ផ្លូវមួយចំនួន នឹងត្រូវបិទបណ្ដោះ អាសន្ន មិនមែនបិទទាំងស្រុងទេ គឺថា ពេល ណាដែលភ្ញៀវត្រូវចេញ គឺយើងចាប់ផ្ដើមបិទ ដើម្បីរុញឲ្យភ្ញៀវធ្វើដំណើរ។
តាមការប្រកាសរបស់សម្តេច ប្រធាមនាធិបតីអាមេរិកលោកចូរ បៃដិន នឹងអញ្ជើញចូល កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធ ផ្សេងទៀត។
សូមជម្រាបថា ប្រទេសកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ខាងមុខនេះ នៅរាជធានីភ្នំពេញ៕






