ណៃរ៉ូប៊ីៈ មន្ត្រីរដ្ឋាភិបាលម្នាក់ បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗ នៅក្នុងប្រទេសកេនយ៉ា បានកើនឡើងដល់១៧៤នាក់។
អ្នកនាំពាក្យរដ្ឋាភិបាលលោកបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងណៃរ៉ូប៊ី រដ្ឋធានីនៃប្រទេសកេនយ៉ាថា ទោះបីជាស្ថានភាពទឹកជំនន់មានស្ថិរភាពក៏ដោយ ប្រទេសនេះមាន មនុស្សស្លាប់ចំនួន ៦ នាក់ក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយនេះ ដោយសារការរអិលបាក់ដីដែលទាក់ទងនឹងទឹកជំនន់។
យោងតាមរដ្ឋាភិបាល និងភ្នាក់ងារមនុស្សធម៌ ភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយ អ៊ែល នីណូ( El Nino) និងទឹកជំនន់ភ្លាមៗបានប៉ះពាល់ដល់ ៣៨ស្រុក ក្នុងចំណោ ម ៤៧ ចាប់តាំងពីខែតុលាមក បណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលបំផ្លាញផ្ទះសម្បែង តំបន់ព្រៃលិចទឹក ដីស្រែលិចទឹក និងនាំឱ្យមានការខាតបង់សត្វចិញ្ចឹម។ គួរបញ្ជាក់ថា នាយកដ្ឋានឧតុនិយមកេនយ៉ា បានព្យាករណ៍ថាភ្លៀងធ្លាក់ខ្លាំងមិនធម្មតាដែលបានចាប់ផ្តើម នៅក្នុងខែតុលា នឹងបន្តរហូតដល់ខែមករាឆ្នាំ ២០២៤៕
ប្រែសម្រួលដោយ ប៊ុន សុភាព






