នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Simon Tay ប្រធានវិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរី (SIIA) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីសកម្មភាពរួមគ្នា ដែលអាចធ្វើទៅបាន ដើម្បីលើកកម្ពស់សមាហរណកម្មតំបន់ និងការកសាងសហគមន៍អាស៊ាន។






