ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃចន្ទថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសអ៊ីស្រាអែល បានអនុម័តការបើកការវាយលុកលើតំបន់រ៉ាហ្វា បន្ទាប់ពីប្រជាជនស៊ីវិលត្រូវបានជម្លៀសចេញ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍។ កាលពីព្រឹកថ្ងៃចន្ទ កងទ័ពបានទម្លាក់ខិត្តប័ណ្ណ ដោយហៅជនស៊ីវិលនៅក្រុង Rafah ឲ្យជម្លៀសចេញ។ ប្រភពសន្តិសុខប៉ាឡេស្ទីន និងសាក្សី បាននិយាយថា ក្នុងពេលជាមួយ គ្នានោះ កងទ័ពអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសកាលពីថ្ងៃចន្ទ.លើតំបន់នៅភាគខាងកើត Rafah ក្នុងតំបន់ Gaza Strip ភាគខាងត្បូង។ ប្រភព និងសាក្សីបានប្រាប់ស៊ីនហួថា ការវាយ ប្រហារតាម អាកាសរបស់អ៊ីស្រាអែលបានបង្កើតខ្សែក្រវាត់ភ្លើងនៅតំបន់ជុំវិញព្រលានយន្តហោះ Gaza និងនៅជាយក្រុងនៃសង្កាត់ Al-Salam ភាគខាងកើតនៃ រថក្រោះអ៊ីស្រាអែលមួយ ត្រូវបានគេឃើញនៅជិតច្រកឆ្លងកាត់ Shalom Kerem នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលជាប់ព្រំដែន Gaza Strip នៅថ្ងៃទី០៦ ខែឧសភាឆ្នាំ ២០២៤៕
ប្រែសម្រួលដោយ. ម៉ុក ម៉ានិច






