មន្ត្រីប៉ូលីសបាននិយាយថា យ៉ាងហោចណាស់ប៉ូលីស ១១ នាក់បានស្លាប់ និង ៧ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីក្រុម Dacoits បានស្ទាក់ចាប់រថយន្តប៉ូលីសនៅក្នុងខេត្ត Punjab ភាគខាងកើតប្រទេសប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ការវាយប្រហារនេះបានកើតឡើងនៅក្នុងតំបន់ Machka នៃស្រុក Rahim Yar Khan នៃខេត្ត នៅពេលដែលក្រុមចោរបានបាញ់គ្រាប់រ៉ុក្កែតទៅលើរថយន្តប៉ូលីសចំនួនពីរគ្រឿង ដែលមានសមត្ថកិច្ចជាង ២០ នាក់ ដែលកំពុងត្រឡប់មកពីបំពេញកាតព្វកិច្ចប្រចាំសប្តាហ៍នៅឯប៉ុស្តិ៍ត្រួតពិនិត្យក្នុងតំបន់ នេះបើយោងតាមប៉ូលីស Rahim Yar។
ក្រោយការវាយប្រហារក្រុម សង្គ្រោះ និងប៉ូលិស បានចុះទៅដល់កន្លែងហើយ បញ្ជូន អ្នក របួសទៅកាន់ មន្ទីរពេទ្យក្បែរនោះ ដែលយ៉ាងហោចណាស់ ប៉ូលិសពីរនាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ដោយមានការកត់សម្គាល់ពីឧប្បត្តិហេតុនេះ នាយករដ្ឋមន្ត្រី Shehbaz Sharif បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារលើក្បួនរថយន្តប៉ូលិស ដោយដឹកនាំសកម្មភាពភ្លាមៗ និងមានប្រសិទ្ធភាពប្រឆាំងនឹងអ្នកវាយប្រហារ៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






