បើតាមហ្វេសប៊ុកផេក របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា អ្នកជំងឺឈ្មោះ គិន កុលាប ភេទស្រី អាយុ៣៦ឆ្នាំ រកឃើញវិជ្ជមានថ្ងៃទី ២៤ .០២.២១ អាសយដ្ឋានរស់នៅ ផ្ទះលេខ ១១៣២ ភូមិឃ្លាំងសាំង សង្កាត់-ខណ្ឌ ឫស្សីកែវ (ក្រោយឃ្លាំងសាំងសូគីម៉ិច ជិតសកលវិទ្យាល័យការពារជាតិ) សមាជិកក្នុងផ្ទះប្រហែល ៨នាក់។
ក្នុងនោះកូនទី១ អាយុ ១៣ឆ្នាំ រៀនថ្នាក់ទី៨ សាលា ABI បឹងសាឡាង កូនទី២ អាយុ១១ឆ្នាំ រៀនថ្នាក់ទី៦ សាលាបឹងឈូក១ ប្តីអ្នករត់ PassApp ឈ្មោះ ស៊ី ថាត់ អាយុ៣៨ឆ្នាំ។ ប្រភពចម្លង គឺនៅថ្ងៃទី១៩ ទៅញ៉ាំបាយជាមួយមិត្តភ័ក្រធ្វើការនៅ N8៕