នានៅព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Melaka ប្រទេសម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ (AMCA) លើកទី ១១ និងកិច្ចប្រជុំពាក់ព័ន្ធ។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត និងអភិរក្សបេតិកភណ្ឌវប្បធម៌ នៅក្នុងអាស៊ាន ដែលអាចបម្រើជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។







