កំពង់ស្ពឺ ៖ នារីម្នាក់និងយុវជនម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិក ឯកជនមួយកន្លែងក្បែរកន្លែងកើតហេតុផងដែរ កាលពីវេលាម៉ោង០៦និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩ ទៅលេខ២០ ចំណុចភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នគរបាលនិយាយថាមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូធ្វើដំណើរស្របទិសគ្នាមកពីត្បូងទៅជើង។ នគរបាល បន្តថានៅមុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាកហុងដាគុបជ្រុងC90 ពណ៍ខៀវ ផ្លាកលេខ1FH0314ភ្នំពេញ អ្នកបើក ឈ្មោះប្រុស រស់ភេទស្រី អាយុ19ឆ្នាំ នៅភូមិពីងពង់ ឃំុដំណាក់រាំង ស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ របូសធ្ងន់ បានធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ៥១ ក្នុងទិសដៅពីត្បូងទៅជើងលុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ខាងលើស្រាប់តែមានម៉ូតូ ម៉ាកហុងដាC125ពណ៌ខ្មៅស្លាកលេខឧត្តមានជ័យ1A9647 បើកបរ ដោយឈ្មោះ សេង សុខឃាង ភេទប្រុស អាយុ19ឆ្នាំ នៅភូមិគោកចាន់ទី សង្កាត់កូនគ្រាល ក្រុងសំរោង ខេត្តឩត្តមានជ័យ របួសធ្ងន់បណ្ដាលអោយរងរបួស ធ្ងន់ធ្ងរទាំង២នាក់ និខូចខាតម៉ូតូទាំង២គ្រឿងផងដែរ។
ក្រោយកើតហេតុនគរបាលជំនាញបានចុះមកធ្វើការវាស់វែងហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះ។ក្រោយពីវាស់វែង រួចហើយនគរបាលជំនាញ បានយកម៉ូតូទាំងពីរបានយកទៅទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីដោះស្រាយនៅ ពេលក្រោយ៕ អ៊ុំ ណូន






