សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលចិន បានត្រៀមនាវាដឹកទំនិញ៧គ្រឿង ដើម្បីបញ្ជូនវត្ថុធាតុដើមមកផ្គត់ផ្គង់ដល់រោងចក្រវាយនភណ្ឌនៅកម្ពុជា ស្របពេលមានវិបត្តិ កូវីត១៩ ដែលនាំឱ្យរោងចក្រមួយចំនួន បង្ខំចិត្តផ្អាកការងារបណ្ដោះអាសន្ន។
គម្រោងនេះ អាចរោងចក្រមានដំណើរការឡើងវិញ ធ្វើឱ្យកម្មករដែលបាត់បង់ការងារ ឬបម្រុងនឹងបាត់បង់ការងារអាចមានលទ្ធភាពបន្តការងាររបស់ខ្លួន។
សម្តេចតេជោ ក៏បានអំពាវនាវដល់រោងចក្រ សហគ្រាស កុំឆ្លៀតឱកាសព្យួរការងារ ហើយលុបចោលកិច្ចសន្យាការងារជាមួយកម្មករ៕

សម្តេចតេជោ ហ៊ុន សែន៖ ចិន បានបញ្ជូននាវា៧គ្រឿង ដឹកវត្ថុធាតុដើមសម្តេចតេជោ ហ៊ុន សែន៖ ចិន បានបញ្ជូននាវា៧គ្រឿង ដឹកវត្ថុធាតុដើម ដើម្បីផ្គង់ផ្គង់រោងចក្រនៅកម្ពុជា។ព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះ ០៩ ០៣ ២០២០#THESETVNEWS #SEATVTONIGHTNEWS #SEATVTONIGHTNEWS_LIVE
Posted by SEATV News 24 Hours on Tuesday, 10 March 2020





