(អាឡឺម៉ង់)៖ រដ្ឋាភិបាលអាឡឺម៉ង់ កំពុងពិភាក្សាផ្តល់ជំនួយរាប់ពាន់លានអឺរ៉ូ ហើយអាចទទួលបានចំណែកភាគហ៊ុននៅក្នុងក្រុមហ៊ុនអាកាសចរណ៍ Lufthansa ដែលយន្តហោះស្ទើរ៩៥ភាគ បានចតចោល មិនធ្វើប្រតិបត្តិការហោះហើរ ដោយសារតែការរាតត្បាតនៃវីរុស កូវីដ១៩។
ទីភ្នាក់ងារព័ត៌មាន REUTERS ផ្សាយថា ប្រាក់កម្ចី ក៏ដូចជាការវិនិយោគទិញភាគហ៊ុន គឺអាចធ្វើទៅបានខណៈក្រុមហ៊ុន Lufthansa ប្រកាន់ខ្ជាប់នូវសំណើររបស់រដ្ឋាភិបាល ប៉ុន្តែបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនជាបណ្តោះអាសន្នសិន។
កាលពីសប្តាហ៍មុន Lufthansa បាននិយាយថា ខ្លួនមិនទាន់បានស្នើសុំជំនួយពីរដ្ឋនៅឡើយទេ ប៉ុន្តែកំពុងពិភាក្សាជាមួយវិស័យឯកជន និងជាមួយរដ្ឋាភិបាលអំពីថាតើជំនួយប្រភេទណា ដែលអាចធ្វើទៅបានប្រសិនបើចាំបាច់។
ក្រុមហ៊ុន Lufthansa ក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍អាឡឺម៉ង់ផ្សេងទៀត អាចស្វែងរកប្រាក់កម្ចី៨០ភាគរយ ដែលធានាដោយធនាគាររដ្ឋ និង២០ភាគរយគាំទ្រដោយធនាគារពាណិជ្ជកម្ម៕






