ខេត្តព្រះសីហនុ៖ អ្នកវិនិយោគចិន មានជំនឿថា វិស័យទេសចរណ៍ខេត្តព្រះសីហនុ នឹងអាចទាក់ទាញកំណើនភ្ញៀវទេសចរ ឲ្យចូលមកទស្សនាកម្សាន្តក្នុងខេត្តនេះ បានកាន់តែច្រើនថែមទៀត ក្រោយរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុ បញ្ចប់ការស្ថាបនាផ្លូវក្នុងក្រុង និងផ្លូវផ្សេងទៀត ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ និងការពង្រីកព្រលានយន្តហោះខេត្តព្រះសីហនុ ឱ្យក្លាយទៅជាច្រកចេញ-ចូលអន្តរជាតិដ៏ទំនើបនាថ្ងៃខាងមុខ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ ជីន ប៉ីកួយជូ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្រោមវត្តមាន ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ជួន ណារិន ស្នងការនគបាលខេត្តព្រះសីហនុ , លោក ជូ ចុងពៀវ ប្រធានក្រុមហ៊ុនជីនប៉ីគ្រុប មានប្រសាសន៍ថា យើងទាំងអស់គ្នាបានដឹងហើយថា ខេត្តព្រះសីហនុ មានកំពង់ផែទឹកជ្រៅ ដែលមានសក្តានុពលដល់អភិវឌ្ឍដ៏ធំធេង ដែលជាក្តីរំពឹងរបស់រាជរដ្ឋាភិបាលកម្ពុជាហើយបានប្រែក្លាយខេត្តព្រះសីហនុឲ្យក្លាយទៅជា មជ្ឈ មណ្ឌលហិរញ្ញវត្ថុដ៏ធំបំផុត នៅក្នុងប្រទេសកម្ពុជា។
លោក តាំង សុចិត្រ គ្រឹះស្នា ប្រធាន មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានផ្តល់សម្ភាសដល់អ្នកសារព័ត៌មានថា ខេត្តព្រះសីហនុ ក្រោយពីរាជរដ្ឋាភិបាល បានបិទល្បែងអនឡាញ ដែលគេដឹងថា ល្បែងនេះ អ្នកលេងភាគច្រើនជាជនជាតិចិននោះ គឺបានធ្វើឲ្យជនជាតិចិនភាគច្រើន បានសម្រុកចាកចេញពីប្រទេសកម្ពុជា ហើយគួបផ្សំជាមួយការផ្ទុះឡើងនៃជំងឺកូរ៉ូណាថ្មី ឬ Covid-19 នៅប្រទេសចិនផងនោះ ក្នុងរយៈពេលចុងក្រោយនេះខេត្តព្រះសីហនុ បានធ្លាក់ចុះចំនួនភ្ញៀវទេសចរ ប៉ុន្តែក្នុង២សប្តាហ៍ចុងក្រោយនេះ ភ្ញៀវទេសចរ ហាក់មានការកើនឡើងបន្តិចវិញហើយ៕
អ្នកវិនិយោគចិន មានជំនឿថា វិស័យទេសចរណ៍ខេត្តព្រះសីហនុ នឹងប្រសើរឡើងវិញខេត្តព្រះសីហនុ៖ អ្នកវិនិយោគចិន មានជំនឿថា វិស័យទេសចរណ៍ខេត្តព្រះសីហនុ នឹងអាចទាក់ទាញកំណើនភ្ញៀវទេសចរ ឲ្យចូលមកទស្សនាកម្សាន្តក្នុងខេត្តនេះ បានកាន់តែច្រើនថែមទៀត ក្រោយរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុ បញ្ចប់ការស្ថាបនាផ្លូវក្នុងក្រុង និងផ្លូវផ្សេងទៀត ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ និងការពង្រីកព្រលានយន្តហោះខេត្តព្រះសីហនុ ឱ្យក្លាយទៅជាច្រកចេញ-ចូលអន្តរជាតិដ៏ទំនើបនាថ្ងៃខាងមុខ។ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ ជីន ប៉ីកួយជូ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្រោមវត្តមាន ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ជួន ណារិន ស្នងការនគបាលខេត្តព្រះសីហនុ , លោក ជូ ចុងពៀវ ប្រធានក្រុមហ៊ុនជីនប៉ីគ្រុប មានប្រសាសន៍ថា យើងទាំងអស់គ្នាបានដឹងហើយថា ខេត្តព្រះសីហនុ មានកំពង់ផែទឹកជ្រៅ ដែលមានសក្តានុពលដល់អភិវឌ្ឍដ៏ធំធេង ដែលជាក្តីរំពឹងរបស់រាជរដ្ឋាភិបាលកម្ពុជាហើយបានប្រែក្លាយខេត្តព្រះសីហនុឲ្យក្លាយទៅជា មជ្ឈ មណ្ឌលហិរញ្ញវត្ថុដ៏ធំបំផុត នៅក្នុងប្រទេសកម្ពុជា។លោក តាំង សុចិត្រ គ្រឹះស្នា ប្រធាន មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានផ្តល់សម្ភាសដល់អ្នកសារព័ត៌មានថា ខេត្តព្រះសីហនុ ក្រោយពីរាជរដ្ឋាភិបាល បានបិទល្បែងអនឡាញ ដែលគេដឹងថា ល្បែងនេះ អ្នកលេងភាគច្រើនជាជនជាតិចិននោះ គឺបានធ្វើឲ្យជនជាតិចិនភាគច្រើន បានសម្រុកចាកចេញពីប្រទេសកម្ពុជា ហើយគួបផ្សំជាមួយការផ្ទុះឡើងនៃជំងឺកូរ៉ូណាថ្មី ឬ Covid-19 នៅប្រទេសចិនផងនោះ ក្នុងរយៈពេលចុងក្រោយនេះខេត្តព្រះសីហនុ បានធ្លាក់ចុះចំនួនភ្ញៀវទេសចរ ប៉ុន្តែក្នុង២សប្តាហ៍ចុងក្រោយនេះ ភ្ញៀវទេសចរ ហាក់មានការកើនឡើងបន្តិចវិញហើយ៕
Posted by SEATV News 24 Hours on Monday, 9 March 2020





