
(ព្រៃវែង) ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យខណៈមានទំនាស់ពាក្យ សម្តីក្នុងវង់ផឹកសុីឈានដល់ផ្ទុះហឹង្សាដោយជនសង្ស័យម្នាក់បានយកវត្ថុរឹងវាយទៅលើជនរងគ្រោះឲ្យមានរបួសស្នាមរួចជនដៃដល់រត់គេចខ្លួនបាត់ស្រមោលមុនពេលសមត្ថកិច្ចចុះទៅដល់។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១៩និង១០នាទីយប់ថ្ងៃទី៣០ខែមេសាឆ្នាំ២០១៨នៅចំណុចភូមិព្រៃសម្លាញ.ឃំុរកា.ស្រុកពារាំង.ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះសូត្រ.អេនភេទប្រុសអាយុ៣៣ឆ្នាំមានទីលំនៅភូមិ.ឃុំកើតហេតុ។ចំណែកជន សង្ស័យឈ្មោះឃីម អូន ភេទប្រុស អាយុ39ឆ្នាំ មានទីលំនៅភូមិត្នោត ឃំុរកា ស្រុកពារាំងបានយកវត្ថុរឹង(បាត់វត្ថុតាង) វាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសត្រង់ក្បាលប្រវែង10ថ្នេរនិងស្មងជើងខាងស្តាំមួយកន្លែង។

ប្រភពនិយាយថាមុនពេលកើតហេតុគេឃើញជនរងគ្រោះនិងជនសង្ស័យនៅអង្គុយផឹកសុីជាមួយគ្នាហើយបានទាស់ពាក្យសំដីជាមួយគ្នា។ ប៉ុន្តែមិនដឹងផ្តើមចេញពីរឿងអ្វីនោះទេលុះមួយសន្ទុះស្រាប់តែឃើញជនរងគ្រោះដួលសន្លប់មានឈាមហូរ ស្រោចខ្លួន។រីឯជនសង្ស័យរត់គេចខ្លួនបាត់។បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងបំពេញសំណំុរឿងតាមនីតិវិធីច្បាប់៕ សុឹម.សាន់






