ថ្ងៃ សុក្រ ទី០១ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • សាលាមតេ្តយ្យស្តង់ដារជប៉ុន នឹងបើកដំណើរការនៅភ្នំពេញ នាខែឧសភា ឆ្នាំ២០២៦ ភ្នំពេញ-ថ្ងៃទី២៧ ខែកមករា ឆ្នាំ២០២៦៖ ក្រុមសាលាអប់រំអាសារិ (Asari Education Academy Group) ពីប្រទេសជប៉ុន នឹងបើកដំណើរការ សាលាមតេ្តយ្យអន្តរជាតិជប៉ុនអាសារិ (Asari Japan International Kindergarten (AJIK)) នៅរាជធានីភ្នំពេញ នាខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។ សាលាមតេ្តយ្យនេះ មានគោលបំណងនាំយកវិធីសាស្ត្រអប់រំកុមារតូចទំនើប«ការរៀនតាមរយៈការលេង» មកអនុវត្ត ដើម្បីបណ្ដុះសេចក្តីចង់ចេះចង់ដឹង សមត្ថភាពគិតដោយឯករាជ្យ និងការរៀនសូត្រដោយធម្មជាតិរបស់កុមារ។ សាលាមត្តេយ្យដែលគ្រោងបង្កើតឡើងដោយក្រុមសាលាអប់រំអាសារិនេះ គឺនាំយកកម្មវិធីសិក្សាបែបទំនើបពិសេសរបស់ជប៉ុនដែលរួមមាន៖   ទី១.ការរៀនតាមរយៈការលេង (Learning through Play) គឺជាការលេងរបស់កុមារមិនមែនគ្រាន់តែជាពេលវេលាកម្សាន្តនោះទេ ប៉ុន្តែ វាជាច្រកផ្លូវទៅកាន់ការរៀនសូត្រ។ សាលាផ្ដល់តម្លៃលើសំណួរ “ហេតុអ្វី?” និង “ខ្ញុំចង់សាកល្បង” ដែលកើតឡើងក្នុងពេលលេងប្រចាំថ្ងៃ និងបណ្ដុះសមត្ថភាពក្នុងការគិត និងសកម្មភាពដោយឯករាជ្យ។ ទី២.ការរៀនសូត្រដែលកើតចេញពីស្មារតីនៃការស្វែងយល់តាមរយៈកម្មវិធី Ah!So!Bo!។ កម្មវិធី Ah!So!Bo!នេះ ដែលក្រុមសាលាអប់រំអាសារិ បានកំពុងអនុវត្តនៅជប៉ុន គឺជាទម្រង់នៃការអប់រំដែលចាប់ផ្តើមពីស្មារតីស្វែងយល់ពីខាងក្នុងខ្លួនរបស់កុមារ និងពង្រីកការរៀនសូត្រដោយធម្មជាតិតាមរយៈការលេង។ នៅសាលាមត្តេយ្យថ្មីនេះ គោលគំនិតនេះ ត្រូវបានសម្របសម្រួលឱ្យសមស្របនឹងវប្បធម៌ និងរបៀបរស់នៅរបស់កុមារនៅកម្ពុជា។ […]
  • មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាស៊ូហ្គី ខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាស៊ូហ្គី ខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន ដើម្បីធ្វើបច្ចុប្បន្នភាព និងពិនិត្យមើលសកម្មភាពរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើ សំដៅបន្តប្រតិបត្តិការសម្រាប់រយៈពេល ៣ឆ្នាំខាងមុខទៀត។ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយ លោក Takashi Okami ប្រធានក្រុមហ៊ុន Kojima Holdings Co., Ltd. លោកស្រី Machiko Kosugi ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងអាស៊ូហ្គី និងលោក Kusunoki Rissei ប្រធានសហគមន៍ខ្មែរនៅប្រទេសជប៉ុន ផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា មជ្ឈមណ្ឌលពាណិជ្ជ កម្មឯកជនកម្ពុជា នៅទីក្រុងអាស៊ូហ្គី បានរៀបចំតុបតែងបានយ៉ាងល្អ និងមានភាពទាក់ទាញ ដោយបានដាក់តាំងបង្ហាញផ្សព្វផ្សាយផលិតផលខ្មែរ ព្រមទាំងផ្តល់នូវព័ត៌មានអំពីវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ជូនធុរជន វិនិយោគិន និងប្រជាជនជប៉ុន។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលបានរួមចំណែកក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ជប៉ុន និងលើកទឹកចិត្តដល់មជ្ឈមណ្ឌលពាណិជ្ជកម្មឱ្យបន្តរៀបចំសកម្មភាពនានាដែលផ្សព្វផ្សាយពីសក្តានុពលរបស់ប្រទេសកម្ពុជា ជាពិសេស ឯកឧត្តមបានស្នើឱ្យមជ្ឈមណ្ឌលពាណិជ្ជកម្ម សហការជាមួយក្រសួងពាណិជ្ជកម្ម […]
  • រាជរដ្ឋាភិបាល សម្រេចឱ្យក្រសួងការពារជាតិ ជ្រើសរើសពល ទាហានថ្មី ចំនួន៣០០នាក់ – បញ្ជាការដ្ឋានទ័ពអាកាស ចំនួន ១០០នាក់ – កងឯកភាព ចំណុះឱ្យបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន ចំនួន ១៥០នាក់ – មជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ ចំណុះមូលដ្ឋានសមុទ្ររាម ចំនួន ៣០នាក់ – វិទ្យាស្ថានសេនាធិការ ចំនួន ២០នាក់  
  • ការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម សម្រេចបានប្រមាណ ៤០% ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គដោយប្រើប្រាស់បាវ Geotextile ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ ចាម ដោយមានការចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ សូមជម្រាបថា ការងារសាងសង់ច្រាំងទន្លេបានចាប់ផ្តើមអនុវត្តពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៥ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៤០% ស្មើនឹងប្រវៃង ៤៣០ម៉ែត្រ/៥០០ម៉ែត្រ ក្នុងនោះរួមមាន៖ ទី១)ប្រើបាវច្រកខ្សាច់ចំនួន ៩៧១បាវ ទី២)ទូកបូមខ្សាច់ចំនួន ១៦២ទូក ទី៣)ចាក់ដីបំពេញចំនួន ២៥០ឡាន(៥ម៉ែត្រគូប/ឡាន) និងទី៤)ការងាររៀបបាវខ្សាច់ ៣ជាន់ បានប្រវែង ៤៣០ម៉ែត្រ រៀបបាវ ៤ជាន់ប្រវែង ១០០ម៉ែត្រ និងរៀបបាវ ៥ជាន់ ប្រវែង ៥០ ម៉ែត្រ។ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំដល់ក្រុមការងារបច្ចេកទេសឱ្យបន្តពង្រឹងលើគុណភាព […]
  • រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្ត សញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា បន្ទាប់ពីបញ្ចប់បេសកកម្មធានាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋមកជួបជុំកម្សាន្តអបអរឆ្នាំថ្មីតាមស្រុកកំណើត និងទីតាំងសប្បាយនានា កម្លាំងនគរបាលគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងអធិការដ្ឋាន បានបន្តតួនាទីធានាប្រក្រតីភាពនៃការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋយ៉ាងសកម្ម។ ជាក់ស្តែងនាថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ពោលគឺភ្លាមៗក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី គឺក្នុងរយៈពេល២ថ្ងៃចុងក្រោយមុនចង់សប្ដាហ៍កន្លងទៅនេះ មន្ត្រីនគរបាលបានសេវាអត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបានសរុបចំនួន ៨៤៤សន្លឹក។ ខណៈប្រជាជនកំពុងឆ្លៀតឱកាសនៅស្រុក កំណើតស្រាប់ ដើម្បីស្នើសុំសេវា ក្នុងរយៈពេល២ថ្ងៃនោះដែរ មន្រ្តីនគរបាលក៏បានផ្ដល់សេវាលិខិតឆ្លងដែនជូនពលរដ្ឋបានចំនួន ៦៣២ក្បាល លិខិតធ្វើដំណើរចំនួន៤៣ក្បាល សៀវភៅស្នាក់នៅចំនួន ៦៦៤ក្បាល និងសៀវភៅគ្រួសារចំនួន ៤១៧ក្បាលផងដែរ។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមាន ប្រសាសន៍ថា លទ្ធផលការងារនេះជាស្មារតីគោរពវិជ្ជាជីវៈ និងឆន្ទៈស្រឡាញ់ប្រជាជនរបស់មន្រ្តីនគរបាល រួមទាំងអាជ្ញាធរ និងថាសកម្មភាពនេះដើរស្របគោលការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ក្រោមមាគ៌ាដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ អ្នកនាំពាក្យក៏បានលើកទឹកចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីអត្តសញ្ញាណកម្មគ្រប់មូលដ្ឋាន ដែលបន្តប្រក្រតីភាពក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេស បានមើលឃើញអំពីសារសំខាន់ដែលប្រជាពលរដ្ឋអញ្ជើញទៅកាន់ទីលំនៅឋាន ក្នុងឱកាសឆ្នាំថ្មីអាចនឹងមានតម្រូវការណាមួយក្នុងការស្នើសុំសេវា ដោយមន្ត្រីបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការបំពេញនូវរាល់សេវាផ្សេងៗ ទោះបីជាពួកគាត់ទើបតែបញ្ចប់ភាពនឿយហត់ក្នុងការងារថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់នាឱកាសឆ្នាំថ្មីក៏ដោយ៕
  • គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ សម្រេចបានប្រមាណ ៧០% ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសំណង់ទំនប់អាងទឹកកំពង់គោ ដែលជាទំនប់ទី៣ ដែលចាំបាច់មិនអាចខ្វះបានស្ថិតក្នុងភូមិសាស្រ្តខ្សែទឹកផ្នែកខាងក្រោមរបស់អាងស្ទឹងសែនដែលជាស្ទឹងធំជាងគេ វែងជាងគេរបស់ប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា សំណង់អាងទឹកកំពង់គោ ស្ថិតក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្ត កំពង់ធំ។ អាងទឹកនេះបានធ្វើឱ្យអាងទឹកធំៗពីរទៀតនៅផ្នែកខាងលើក្នុងប្រព័ន្ធអាងទឹកស្ទឹងសែនទាំងមូលដំណើរការបានទៅជាប្រព័ន្ធអាងទឹកប្រទាក់ក្រឡាគ្នាពីលើដល់ក្រោម និងបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់ខេត្តព្រះវិហារ និងខេត្ត កំពង់ធំ រហូតដល់តំបន់៣ក្នុងបឹងទន្លេសាប លើផ្ទៃដីជាច្រើនម៉ឺនហិកតា ដោយមិនប្រកាន់រដូវ។ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារក៏បានចុះពិនិត្យការដ្ឋានជួសជុលស្ដារឡើងវិញស្ទឹងស្លាប់ផងដែរ ដែលស្ទឹងនេះបានជួបស្ថានភាពគោករាក់ធ្វើឱ្យមានការលិចលង់ដីស្រែចំការផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ រោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ជាប្រចាំក្នុងរដូវវស្សា បង្កការលំបាកគ្រប់យ៉ាងដល់ខេត្តទាំងពីរខាងលើ។ ការស្តារស្ទឹងនេះគឺដើម្បីជួយរំដោះទឹក និងពង្វាងទឹកដ៏សំខាន់ក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ ក្នុងធារទឹក ៣០០ ម៉ែត្រគូបក្នុងមួយវិនាទី៕
  • នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន០២គ្រឿង ឈ្មោះ BUNGO និង ETAZIMA ចូលទស្សនកិច្ចនៅកំពង់ផែមូលដ្ឋានសមុទ្ររាម នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន០២គ្រឿង ឈ្មោះ JS BUNGO (MST-464) និងនាវាJS ETAZIMA (MSO-306) ដឹកនាំដោយលោកវរនាវីឯក ស៊ីនសូកេ អាម៉ាណូ មេបញ្ជាការកងពលធំបោសសំអាតមីនលេខ៣ បានចូលចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម នារសៀលថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥។ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន អ៊ូអិណុ អាត់ស៊ូស៊ី និងលោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូបបានចូលរួមពិធីស្វាគមន៍នាវាចំនួនពីរគ្រឿង នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន គឺនាវា “Bungo” និងនាវា Etazima” ខណៈពេលចូលចតនៅមូលដ្ឋានសមុទ្ររាម។ ការបញ្ជូននាវាទាំងពីរគ្រឿងមកចូលចតនេះ ដោយកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន រូមចំណែកដល់ការសម្រេចបាននូវឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ក៏ដូចជាសន្តិភាព និងស្ថិភាពនៅក្នុងតំបន់ និងក្នុងសហគមន៍អន្តរជាតិ។ នាវាទាំងពីរគ្រឿងនេះ នឹងចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាមរយៈពេល០៤ថ្ងៃ ដើម្បីបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ សូមរំលឹកថា នាវារបស់កងស្វ័យការពារជើងទឹកជប៉ុន គឺជានាវាបរទេសទី១ហើយដែលត្រូវបានអនុញ្ញាតឱ្យចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម ក្រោយពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជំហានទី១ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ […]
  • ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀរ របស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក្រុមការងារនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានរកឃើញឃើញការបញ្ចេញសំណល់ មិនទាន់បានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន របស់រោងចក្រកែច្នៃកាកស្រាបៀរ របស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត ដែលស្ថិតនៅភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រុមការងារបានពិនិត្យឃើញថា មានករណីមានក្លិនស្អុយចេញរោងចក្ររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត ដែលប្រមូលទិញកាកស្រាបៀរ និងយីស សម្រាប់ធ្វើការកែច្នៃជាចំណីសត្វ (ផលិតផលពាក់កណ្តាលសម្រេច) សម្រាប់លក់ឱ្យក្រុមហ៊ុនផលិតចំណីសត្វក្នុងស្រុក និងនាំចេញ មិនបានដំណើរការប្រព័ន្ធសម្អាតផ្សែង និងក្លិន គ្រប់ចំនួន និងទៅតាមស្ត់ដារបច្ចេកទេស។ ក្រុមការងារបានឱ្យក្រុមហ៊ុនមានការកែលម្អនិងអនុវត្តតាមច្បាប់ និងបទដ្ឋានគត្តិយុត្តនានារបស់កម្ពុជា។ តំណាងក្រុមហ៊ុន បានទទួលស្គាល់ពីចំណុចអវិជ្ជមាន និងសន្យាធ្វើការកែលម្អប្រព័ន្ធសម្អាតផ្សែង និងក្លិនឱ្យបានល្អប្រសើរ ដើម្បីមិនបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងរោងចក្រ។ សូមបញ្ជាក់ថា ដើម្បីការពារសុខភាពប្រជាពលរដ្ឋ និងទប់ស្កាត់ការបំពុលបរិស្ថាន ក្រុមការងារអនុវត្តច្បាប់ដូចខាងក្រោម៖ ១-ក្រុមហ៊ុនត្រូវគោរពតាមកិច្ចសន្យាការពារបរិស្ថាន ២-ក្រុមហ៊ុនត្រូវកែលម្អប្រព័ន្ធគ្រប់គ្រងសម្អាតផ្សែង សម្អាតក្លិនឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ៣-ក្រុមហ៊ុនត្រូវរកសេវាដឹកជញ្ជូន សំណល់គ្រប់ប្រភេទ មានសំណល់រឹង សំណល់រាវ ដែលមានលិខិតអនុញ្ញាត ទទួលដឹកសំណល់ពីក្រសួងបរិស្ថាន និងអាជ្ញាធរមានសមត្ថកិច្ច ដែលមានទីតាំទុកដាក់សំណល់ត្រឹមត្រូវ […]
  • ឯកឧត្តមអភិសន្តិបណ្ឌិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដី ព្រាងអនុក្រឹត្យចំនួន២ពាក់ព័ន្ធនឹងការគ្រប់គ្រងនគរបាលជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យចំនួន២ផ្សេងទៀត ទីមួយ គឺអនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា និងទីពីរ អនុក្រឹត្យស្តីពីការដាក់មន្ត្រីនគរបាលជាតិ ឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស នៅសាលប្រជុំ នៃទីស្តីការក្រសួងមហាផ្ទៃ ។ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា មានគោលបំណងប្រមូលលិខិតបទដ្ឋានគតិយុត្តនៅរាយប៉ាយឱ្យមកនៅក្នុងអនុក្រឹត្យតែមួយ ពង្រឹងវិន័យមន្រ្តីនគរបាលជាតិឱ្យកាន់តែប្រសើរ ពិសេសទាក់ទងការលើក កម្ពស់កិត្យានុភាព ឧត្តមភាព សេចក្ដីថ្លៃថ្នូរ ជំនឿទុកចិត្ត និងកិត្តិយស និងធ្វើទំនើបកម្មកងកម្លាំងនគរបាលជាតិឱ្យស្របតាមស្ថានភាពជាក់ស្ដែង និងការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញា សម្គាល់ និងទង់នគរបាលជាតិកម្ពុជា មាន៩ជំពូក និង៣៥ មាត្រា ចែងអំពី បទប្បញ្ញត្តិទូទៅ ឯកសណ្ឋាននគរបាលជាតិកម្ពុជាសញ្ញានគរ បាលជាតិកម្ពុជា ទង់នគរបាលជាតិកម្ពុជា ការផ្គត់ផ្គង់ឯក សណ្ឋាន និងសញ្ញាសម្គាល់នគរបាលជាតិកម្ពុជា បទប្បញត្តិដោយឡែក ទណ្ឌកម្ម អន្តរប្បញ្ញត្តិ និងអវសានប្បញ្ញត្តិ។ សម្រាប់អនុក្រឹត្យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស […]
  • អ្នកនាំពាក្យសាលារាជធានីភ្នំពេញ÷ ប្រជាពលរដ្ឋជាង ៨ម៉ឺន ៦ពាន់នាក់ ធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ មានបងប្អូនភ្នំពេញ៖ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ មានបងប្អូនប្រជាពលរដ្ឋជាង ៨ម៉ឺន ៦ពាន់នាក់ បានធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត ពោលគឺបានកើនឡើងប្រមាណ ២១% បើប្រៀបធៀបជាមួយនឹងបុណ្យភ្ជុំ បិណ្ឌ ឆ្នាំ២០២៤កន្លងមក។ លោកស្រីដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ មេសានេះថា៖ ក្នុងរយៈពេល ៦ថ្ងៃ (១២-១៧ មេសា ២០២៥) មានពុកម៉ែ បងប្អូនប្រជាពលរដ្ឋជាង ៨ម៉ឺន៦ពាន់នាក់ បានធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃដើម្បីទៅលេងស្រុកកំណើត និងដំណើរកម្សាន្តក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ។ លោកស្រីបន្តថា៖ តួលេខនេះ បើប្រៀប ធៀបជាមួយនឹងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤កន្លងមកគឺមានការកើនឡើងប្រមាណ ២១%។ លោកស្រីដោ សម្ផស្ស ក៏បានបញ្ចាក់ដែរថា៖ ក្នុងចំណោមទាំង២៤ខេត្ត អ្នកធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើតនេះ គឺខេត្តសៀមរាបទទួលបានចំណាត់ ថ្នាក់លេ១ ដោយមានចំនួនអ្នកជិះរហូតដល់ជាង២ម៉ឺននាក់ […]
  • អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលរួមក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពីការបម្រែបម្រួលអាកាសធាតុនៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ តបតាមការអញ្ជើញរបស់ឯកឧត្តម Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេសទី ២ របស់ព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលរួមក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពីការបម្រែបម្រួលអាកាសធាតុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញថ្លែងសន្ទរកថាក្នុងពិធីបើកសិក្ខាសាលានេះ រួមជាមួយ ឯកឧត្តម Dato Erywan Pehin Yusof ព្រមទាំង លោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ។ សិក្ខាសាលានេះ រំពឹងថានឹងជួយរៀបចំក្របខណ្ឌប្រតិបត្តិការនៃមជ្ឈមណ្ឌលអាស៊ានសម្រាប់ការបម្រែបម្រួលអាកាសធាតុ និងយុទ្ធសាស្ត្រហិរញ្ញវត្ថុអន្តរកាល ដោយធានាបាននូវការចាប់ផ្តើមយ៉ាងស្វាហាប់ ចំពោះកិច្ចខិតខំប្រឹងប្រែងសកម្មភាពអាកាសធាតុរួមរបស់អាស៊ាន។
  • ក្រុមហ៊ុន Vietjet ប្រតិបត្តិការជើងហោះហើរសង្គ្រោះចំនួនពីរ ដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរគឺ VJ2875 និង VJ2877 ដោយប្រើយន្តហោះ Airbus A330 និង A321 ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំបានបំផ្លិចបំផ្លាញ។ ដើម្បីគាំទ្រដល់ការឆ្លើយតបជាបន្ទាន់ចំពោះគ្រោះ មហន្តរាយនេះ ក្រុមហ៊ុនអាកាសចរណ៍បានសម្រួលដល់ការដាក់ពង្រាយបុគ្គលិកសង្គ្រោះជាបន្ទាន់ពីក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងការពារជាតិ។ ជើងហោះហើរទាំងពីរបានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ ទៅកាន់ទីក្រុង Yangon នៅថ្ងៃទី ៣០ ខែមីនា។ ក្រុមហ៊ុន Vietjet បានធានានូវការដាក់ពង្រាយជើងហោះហើរទាំងនេះយ៉ាងរហ័សបំផុត ដោយការពន្លឿនការអនុញ្ញាតឱ្យហោះហើរ និងការត្រៀមលក្ខណៈបច្ចេកទេស។ នាវិក និងបុគ្គលិកដែលមានបទពិសោធន៍ត្រូវបានចាត់តាំងឱ្យជួយបេសកកម្មសង្គ្រោះ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះជំនួយមនុស្សធម៌។ ជើងហោះហើរបានដឹកជញ្ជូនបុគ្គលិកជួយសង្គ្រោះ និងសង្គ្រោះចំនួន ១០៦ នាក់ពីកងកម្លាំងប្រដាប់អាវុធវៀតណាម រួមជាមួយនឹងសត្វឆ្កែស្វែងរក និងជួយសង្គ្រោះដែលត្រូវបានបណ្តុះបណ្តាល និងការផ្គត់ផ្គង់ជំនួយសំខាន់ៗជាង ៦០ តោន រួមទាំងឧបករណ៍វេជ្ជសាស្ត្រ និងអាហារ ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នាយកប្រតិបត្តិក្រុមហ៊ុន Vietjet លោក Dinh Viet Phuong បាននិយាយថា “Vietjet តែងតែត្រៀមខ្លួនរួចជាស្រេចសម្រាប់បេសកកម្មពិសេសទាំងនេះ។ […]
  • Vietjet ពង្រីកទំនាក់ទំនងជាសាកលយ៉ាងសកម្មជាមួយនឹងការភ្ជាប់សេវាកម្មហោះហើរថ្មីៗ រវាងវៀតណាមជាមួយឥណ្ឌា និងជប៉ុនការផ្តល់ជូនពិសេសសម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា! ធ្វើដំណើរដែលមានតម្លៃសំបុត្រចាប់ពីត្រឹមតែ 0 ដុល្លារ! (ភ្នំពេញ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥) – ក្រុមហ៊ុន Vietjet បានបន្តពង្រឹងការតភ្ជាប់អន្តរជាតិរបស់ខ្លួនជាមួយនឹងការចាប់ផ្តើមផ្លូវហោះហើរត្រង់ចំនួនពីរតភ្ជាប់ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមទៅកាន់ទីក្រុង Hyderabad និង Bengaluru ក្នុងប្រទេសឥណ្ឌា។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍បានប្រកាសនូវសេវាកម្មថ្មីហោះហើរត្រង់ចំនួនពីរដែលតភ្ជាប់ទីក្រុងហូជីមិញទៅកាន់ទីក្រុង Nagoya និង Fukuoka ក្នុងប្រទេសជប៉ុន។ ការបន្ថែមទាំងនេះនាំឱ្យក្រុមហ៊ុន Vietjet ដែលទើបនឹងបើកដំណើរការ និងប្រកាសការតភ្ជាប់ផ្លូវអាកាសអន្តរជាតិទៅកាន់សេវាកម្មចំនួន ១០ ក្នុងរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ ដោយពង្រឹងការតភ្ជាប់របស់វៀតណាមទៅកាន់គោលដៅពិភពលោកសំខាន់ៗនៅក្នុងប្រទេសឥណ្ឌា ជប៉ុន សិង្ហបុរី និងចិន។ ការតភ្ជាប់ផ្លូវអាកាសវៀតណាម-ឥណ្ឌា៖ មានកំណើនយ៉ាងរឹងមាំចាប់តាំងពីឆ្នាំ ២០១៩ ក្រុមហ៊ុន Vietjet កំពុងពង្រីកបណ្តាញជើងហោះហើរ វៀតណាម-ឥណ្ឌា ជាមួយនឹងផ្លូវហោះហើរត្រង់ថ្មីចំនួនពីរគឺ ទីក្រុងហូជីមិញ-ហាយដឺរ៉ាបាដ និងទីក្រុងហូជីមិញ-បេងហ្គាលូរុ ដែលបានចាប់ផ្តើមនៅថ្ងៃទី ១៨ ខែមីនា និងថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ រៀងគ្នា។ សេវាកម្មថ្មីទាំងនេះត្រូវបានគេរំពឹងថានឹងពង្រឹងការតភ្ជាប់ផ្លូវអាកាសរវាងប្រទេសទាំងពីរ ជំរុញទេសចរណ៍ កិច្ចសហការអាជីវកម្ម និងភាពងាយស្រួលក្នុងតំបន់។ ជាមួយនឹងការបន្ថែមផ្លូវហោះហើរទាំងនេះ […]
  • ឆបោកតាមអនឡាញ៖ អាជ្ញាធរកម្ពុជា តាមបង្រ្កាបដល់ទីបញ្ចប់ ប៉ុន្តែ ពលរដ្ឋក៏ត្រូវប្រុងប្រយ័ត្នដោយខ្លួនឯងជៀសវាងគ្រោះថ្នាក់ ឆបោកតាមអនឡាញ៖ អាជ្ញាធរកម្ពុជា តាមបង្រ្កាបដល់ទីបញ្ចប់ ប៉ុន្តែ ពលរដ្ឋក៏ត្រូវប្រុងប្រយ័ត្នដោយខ្លួនឯងជៀសវាងគ្រោះថ្នាក់ បច្ចុប្បន្ននេះ អំពើឆបោកតាមអនឡាញ និងល្បែងអនឡាញកំពុងត្រូវបានអាជ្ញាធរកម្ពុជាបង្រ្កាបបានជាបន្តបន្ទាប់ និងបន្តតាមបង្រ្កាប បើទោះបីក្រុមឧក្រិដ្ឋជនហាក់ដូចជាកំពុងប្តូរទិសដៅប្រព្រឹត្តបទល្មើសទៅកាន់បណ្តាខេត្តភាគឦសាននៃប្រទេសកម្ពុជាក៏ដោយ។ អាជ្ញាធរកម្ពុជា បានប្តេជ្ញាតាមបង្រ្កាបបទល្មើសឆបោកតាមអនឡាញ ក៏ដូចជា ល្បែងអនឡាញឱ្យអស់ពីប្រទេសកម្ពុជា ដើម្បីស្តារមុខមាត់ប្រទេសជាតិ និងធានាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរ។ ប៉ុន្តែ ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋ ពិសេស យុវជន ក៏គួរប្រុងប្រយ័ត្នដោយខ្លួនឯងផងដែរ ដើម្បីជៀសវាងពីគ្រោះថ្នាក់ដោយសារតែបទល្មើសអនឡាញនេះ។ កន្លងមក អាជ្ញាធរជំនាញរបស់កម្ពុជា បានបង្រ្កាបទីតាំងនៃការប្រព្រឹត្តអំពើឆបោកតាមអនឡាញ និងល្បែងអនឡាញជាច្រើនកន្លែងទាំងនៅក្នុងរាជធានីភភ្នំពេញ ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តកំពង់ស្ពឺ ជាដើម។​ ថ្មីៗនេះទៀតសោត កងកម្លាំងជំនាញនគរបាលជាតិកម្ពុជា បានចុះទៅបង្រ្កាបបទល្មើសឆបោកតាមអនឡាញ ដោយឃាត់ខ្លួនមនុស្សចំនួន២៥៨នាក់ នៅចំណុចអគារមេគង្គ៧៤ ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ អាជ្ញាធរបានចាប់ខ្លួនជនបរទេសមានដល់ទៅ៤សញ្ជាតិ គឺចិនចំនួន២៤៧នាក់ មីយ៉ាន់ម៉ាចំនួន៩នាក់ ម៉ាឡេស៊ីម្នាក់ និងវៀតណាមម្នាក់។ ក្នុងចំណោមនោះ ជនល្មើស១៤នាក់ មានចិន៧នាក់ និងមីយ៉ាន់ម៉ា៧នាក់ ជាប់ពាក់ព័ន្ធការប្រើ​ប្រាស់អំពើហិង្សា និងការបង្ខំឱ្យធ្វើការ។ សម្រាប់ភូមិភាគឦសាននៃប្រទេសកម្ពុជា នេះ គឺជាការបង្រ្កាបបទល្មើសអនឡាញទ្រង់ទ្រាយធំមួយ ដែលទាញឱ្យមានការព្រួយបារម្ភ […]
  • សាលាប្រូមស៍ក្រូវអន្តរជាតិ ដែលមានជំនាញ និងបទពិសោធន៍ក្នុងវិស័យអប់រំ ជិត៥០០ឆ្នាំ ពីចក្រភពអង់គ្លេស បង្ហាញវត្តមាននៅព្រះព្រះរាជាណាចក្រកម្ពុជា សាលាប្រូមស៍ក្រូវ អន្តរជាតិកម្ពុជា ពីចក្រភពអង់គ្លេស បានរៀបចំកម្មវិធីបើកសម្ពោធជាផ្លូវការនូវយីហោរបស់ខ្លួន នៅក្នុងទីផ្សារ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគា Fairfield by Marriot ដោយមានការចូលរួមគាំទ្រយ៉ាងពេញទំហឹង ពីស្ថានទូត សភាពាណិជ្ជកម្មនៃចក្រភពអង់គ្លេស ប្រធាននាយកនៃសាលាប្រូមស៍ក្រូវ នៅចក្រភពអង់គ្លេស ប្រធានសមាគមវិនិយោគិន នវានុវត្តន៍និង អភិវឌ្ឍន៍ នៃព្រះរាជាណាចក្រកម្ពុជា និង អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាច្រើនទៀត។ ក្នុងឱកាស.ពិធីបើកសម្ពោធដាក់ឱ្យដំណើរការយីហោ ប្រូមស៍ក្រូវ ឯកឧត្តម Marc Thayre អនុប្រធានបេសកកម្មទទួលបន្ទុកផ្នែកអប់រំនៅកម្ពុជា តំណាងស្ថានទូតនៃចក្រភពអង់គ្លេស និងលោក Martin នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស បានសម្តែងនូវការគាំទ្រ និងសោមនស្សជាខ្លាំង ដែលតំណាងនៅប្រទេសកម្ពុជា ដោយមានលោកឧញ៉ា កែវ សម្បត្តិ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Visionary Alliance for Educations បាននាំយកមកនូវគ្រឹះស្ថានអប់រំ ដែលមានជំនាញ និងបទពិសោធន៍ជិត៥០០ឆ្នាំមក ក្នុងការបណ្តុះបណ្តាលក្នុងវិស័យអប់រំនេះមកកាន់កម្ពុជា។ លោកសង្ឃឹមយ៉ាងមុតមាំថា បុត្រធីតាកម្ពុជាជាច្រើន នឹងទទួលបាននូវការអប់រំប្រកបដោយគុណភាព […]

សាលាមតេ្តយ្យស្តង់ដារជប៉ុន នឹងបើកដំណើរការនៅភ្នំពេញ នាខែឧសភា ឆ្នាំ២០២៦


មករា ២៨
០៩:០១:៤៤ ព្រឹក ២០២៦
  ៤៣០ Views

ភ្នំពេញ-ថ្ងៃទី២៧ ខែកមករា ឆ្នាំ២០២៦៖ ក្រុមសាលាអប់រំអាសារិ (Asari Education Academy Group) ពីប្រទេសជប៉ុន នឹងបើកដំណើរការ សាលាមតេ្តយ្យអន្តរជាតិជប៉ុនអាសារិ (Asari Japan International Kindergarten (AJIK)) នៅរាជធានីភ្នំពេញ នាខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។ សាលាមតេ្តយ្យនេះ មានគោលបំណងនាំយកវិធីសាស្ត្រអប់រំកុមារតូចទំនើប«ការរៀនតាមរយៈការលេង» មកអនុវត្ត ដើម្បីបណ្ដុះសេចក្តីចង់ចេះចង់ដឹង សមត្ថភាពគិតដោយឯករាជ្យ និងការរៀនសូត្រដោយធម្មជាតិរបស់កុមារ។

សាលាមត្តេយ្យដែលគ្រោងបង្កើតឡើងដោយក្រុមសាលាអប់រំអាសារិនេះ គឺនាំយកកម្មវិធីសិក្សាបែបទំនើបពិសេសរបស់ជប៉ុនដែលរួមមាន៖  

ទី១.ការរៀនតាមរយៈការលេង (Learning through Play) គឺជាការលេងរបស់កុមារមិនមែនគ្រាន់តែជាពេលវេលាកម្សាន្តនោះទេ ប៉ុន្តែ វាជាច្រកផ្លូវទៅកាន់ការរៀនសូត្រ។ សាលាផ្ដល់តម្លៃលើសំណួរ “ហេតុអ្វី?” និង “ខ្ញុំចង់សាកល្បង” ដែលកើតឡើងក្នុងពេលលេងប្រចាំថ្ងៃ និងបណ្ដុះសមត្ថភាពក្នុងការគិត និងសកម្មភាពដោយឯករាជ្យ។

ទី២.ការរៀនសូត្រដែលកើតចេញពីស្មារតីនៃការស្វែងយល់តាមរយៈកម្មវិធី Ah!So!Bo!។ កម្មវិធី Ah!So!Bo!នេះ ដែលក្រុមសាលាអប់រំអាសារិ បានកំពុងអនុវត្តនៅជប៉ុន គឺជាទម្រង់នៃការអប់រំដែលចាប់ផ្តើមពីស្មារតីស្វែងយល់ពីខាងក្នុងខ្លួនរបស់កុមារ និងពង្រីកការរៀនសូត្រដោយធម្មជាតិតាមរយៈការលេង។ នៅសាលាមត្តេយ្យថ្មីនេះ គោលគំនិតនេះ ត្រូវបានសម្របសម្រួលឱ្យសមស្របនឹងវប្បធម៌ និងរបៀបរស់នៅរបស់កុមារនៅកម្ពុជា។

ទី៣.បរិយាកាសថែទាំកុមារដែលផ្ដល់តម្លៃលើទំនាក់ទំនងអន្តរបុគ្គល គឺខណៈពេលដែលផ្ដល់តម្លៃលើទំនាក់ទំនងប្រចាំថ្ងៃរវាងកុមារ និងកុមារ ក៏ដូចជា រវាងកុមារ និងគ្រូ សាលាក៏បណ្ដុះនូវភាពរស់រវើកក្នុងសង្គម សេចក្តីមេត្តាករុណា ក្រមសីលធម៌ និងសុខភាព ក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព។ សាលាគោរពនូវប្រវត្តិវប្បធម៌ចម្រុះ និងបណ្ដុះឥរិយាបថនៃការទទួលយកគ្នាទៅវិញទៅមកក្នុងជីវភាពប្រចាំថ្ងៃ។

ទី៤.បរិយាកាសសិក្សាដែលកុមារអាចសិក្សាជាមួយ៣ភាសា គឺភាសាខ្មែរ ជប៉ុន និងអង់គ្លេស។ សាលាមត្តេយ្យស្តង់ដារជប៉ុននេះ បង្កើតបរិយាកាសដែលកុមារអាចសិក្សាជាមួយភាសាជប៉ុន និងអង់គ្លេសដោយធម្មជាតិក្នុងជីវភាពរស់នៅ និងការលេង ខណៈពេលដែលរក្សាភាសាខ្មែរជាគ្រឹះ។ ជាជាងការផ្ដោតលើការទទួលបានភាសា សាលាផ្ដល់តម្លៃលើការធ្វើឱ្យកុមារស៊ាំនឹងវប្បធម៌ និងតម្លៃខុសៗគ្នា និងការបណ្តុះឥរិយាបថគោរពអ្នកដទៃ។

សាលាមត្តេយ្យថ្មីនេះ នឹងមានទីតាំងនៅលើមហាវិថីសម្តេចតេជោ ហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) ក្នុងផ្សារទំនើប Meanchey Avenue ភាគខាងត្បូងរាជធានីភ្នំពេញ ដែលជាតំបន់កំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស និងក្លាយជាតំបន់រស់នៅសម្រាប់គ្រួសារដែលមានកូនតូចៗកាន់តែច្រើន។ សាលាមត្តេយ្យនេះ មានឈ្មោះថា សាលាមត្តេយ្យអន្តរជាតិជប៉ុនអាសារិ (Asari Japan International Kindergarten) និងគ្រោងបើកទទួលកុមារតូចៗចាប់ពីខែឧសភា ឆ្នាំ២០២៦តទៅ។ សម្រាប់ព័ត៌មានលម្អិត អាចទាក់ទងតាមរយៈលេខទូរស័ព្ទ/តេលេក្រាម ០៩៣ ៣០១ ៨៨៨៕

ចែករំលែកបន្ត

ក្រុមហ៊ុន Vietjet ប្រតិបត្តិការជើងហោះហើរសង្គ្រោះចំនួនពីរ ដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់ប្រទេសមីយ៉ាន់ម៉ា


មីនា ៣១
០៣:០៣:០០ ល្ងាច ២០២៥
  ១០៥០ Views

ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរគឺ VJ2875 និង VJ2877 ដោយប្រើយន្តហោះ Airbus A330 និង A321 ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំបានបំផ្លិចបំផ្លាញ។ ដើម្បីគាំទ្រដល់ការឆ្លើយតបជាបន្ទាន់ចំពោះគ្រោះ មហន្តរាយនេះ ក្រុមហ៊ុនអាកាសចរណ៍បានសម្រួលដល់ការដាក់ពង្រាយបុគ្គលិកសង្គ្រោះជាបន្ទាន់ពីក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងការពារជាតិ។ ជើងហោះហើរទាំងពីរបានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ ទៅកាន់ទីក្រុង Yangon នៅថ្ងៃទី ៣០ ខែមីនា។

ក្រុមហ៊ុន Vietjet បានធានានូវការដាក់ពង្រាយជើងហោះហើរទាំងនេះយ៉ាងរហ័សបំផុត ដោយការពន្លឿនការអនុញ្ញាតឱ្យហោះហើរ និងការត្រៀមលក្ខណៈបច្ចេកទេស។ នាវិក និងបុគ្គលិកដែលមានបទពិសោធន៍ត្រូវបានចាត់តាំងឱ្យជួយបេសកកម្មសង្គ្រោះ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះជំនួយមនុស្សធម៌។

ជើងហោះហើរបានដឹកជញ្ជូនបុគ្គលិកជួយសង្គ្រោះ និងសង្គ្រោះចំនួន ១០៦ នាក់ពីកងកម្លាំងប្រដាប់អាវុធវៀតណាម រួមជាមួយនឹងសត្វឆ្កែស្វែងរក និងជួយសង្គ្រោះដែលត្រូវបានបណ្តុះបណ្តាល និងការផ្គត់ផ្គង់ជំនួយសំខាន់ៗជាង ៦០ តោន រួមទាំងឧបករណ៍វេជ្ជសាស្ត្រ និងអាហារ ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

នាយកប្រតិបត្តិក្រុមហ៊ុន Vietjet លោក Dinh Viet Phuong បាននិយាយថា “Vietjet តែងតែត្រៀមខ្លួនរួចជាស្រេចសម្រាប់បេសកកម្មពិសេសទាំងនេះ។ យើងបានបញ្ចប់ការត្រៀមលក្ខណៈចាំបាច់ទាំងអស់រួចហើយ ព្រមទាំងដំណើរការដោយជោគជ័យនូវជើងហោះហើរចំនួនពីរដើម្បីដឹកជញ្ជូនក្រុមសង្គ្រោះបន្ទាន់ពីក្រសួងសន្តិសុខសាធារណៈ និងក្រសួងការពារជាតិទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយផ្តល់ជំនួយឱ្យបានទាន់ពេលវេលាសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះរញ្ជួយដី។”

នៅពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា បុគ្គលិកជួយសង្គ្រោះពីកងកម្លាំងប្រដាប់អាវុធវៀតណាម រួមជាមួយបុគ្គលិក Vietjet ចាប់ផ្តើមលើក និងដឹកជញ្ជូនសម្ភារៈសំខាន់ៗភ្លាមៗទៅកាន់កន្លែងសង្គ្រោះដែលបានកំណត់។ មន្ត្រីប៉ូលីស និងយោធាក៏ចូលរួមក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ដ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយការរញ្ជួយដី។

គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៨ ខែមីនា ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ។ គ្រោះមហន្តរាយនេះបានឆក់យកជីវិតមនុស្សជាង ១,៦០០ នាក់ របួសជិត ៣,៥០០ នាក់ និងបានធ្វើឱ្យមនុស្សរាប់រយនាក់បាត់ខ្លួន។ ការរញ្ជួយដ៏ខ្លាំងខ្លានេះ បានបំផ្លាញផ្ទះសម្បែង ស្ពាន និងរំខានដល់ផ្លូវថ្នល់ទូទាំងប្រទេស ដោយមានការញ័រផងដែរនៅក្នុងប្រទេសថៃ និងវៀតណាម។

Vietjet មានកំណត់ត្រាដ៏រឹងមាំនៃបេសកកម្មមនុស្សធម៌ ដែលបង្កប់នូវស្មារតីនៃក្តីមេត្តា និងសាមគ្គីភាព។ ក្រុមហ៊ុនអាកាស ចរណ៍នេះ បានប្រតិបត្តិការជើងហោះហើរសង្គ្រោះជាច្រើន រួមទាំងការដឹកជញ្ជូនជំនួយ និងក្រុមជួយសង្គ្រោះសម្រាប់គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិឥណ្ឌូនេស៊ីឆ្នាំ ២០១៨ ព្យុះទីហ្វុង Haiyan នៅប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០១៣ និងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងជំងឺរាតត្បាត។ ជុំវិញការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រុមហ៊ុន Vietjet បានចល័តជើងហោះហើរយ៉ាងលឿនដែលដឹកបុគ្គលិកសុខាភិបាល ប៉ូលីស និងកងកម្លាំងយោធា។ ការប្តេជ្ញាចិត្តចំពោះការគាំទ្រសហគមន៍ គំនិតផ្តួចផ្តើមសប្បុរសធម៌នៅតែជាបេះដូងនៃបេសកកម្មរបស់ Vietjet ។

ក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរត្រង់ពីខេត្តសៀមរាប ទៅកាន់ទីក្រុងហាណូយ ដោយផ្តល់នូវជម្រើសក្នុងការធ្វើដំណើរប្រកបដោយផាសុកភាពសម្រាប់អ្នកដំណើររវាងកម្ពុជា និងវៀតណាម។ ពីទីក្រុងហាណូយ អ្នកដំណើរអាចភ្ជាប់ជើងហោះហើរបានយ៉ាងងាយស្រួលទៅកាន់បណ្តាញហោះហើរក្នុងស្រុក និងអន្តរជាតិដ៏ទូលំទូលាយរបស់ Vietjet ដែលជួយសម្រួលដល់ការធ្វើដំណើរដោយរលូនសម្រាប់អាជីវកម្ម ទេសចរណ៍ និងតម្រូវការធ្វើដំណើរផ្សេងទៀត៕

ចែករំលែកបន្ត

Vietjet ពង្រីកទំនាក់ទំនងជាសាកលយ៉ាងសកម្មជាមួយនឹងការភ្ជាប់សេវាកម្មហោះហើរថ្មីៗ រវាងវៀតណាមជាមួយឥណ្ឌា និងជប៉ុនការផ្តល់ជូនពិសេសសម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា! ធ្វើដំណើរដែលមានតម្លៃសំបុត្រចាប់ពីត្រឹមតែ 0 ដុល្លារ!


មីនា ២១
១១:០៣:៣៧ ព្រឹក ២០២៥
  ១១៨៨ Views

(ភ្នំពេញ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥) – ក្រុមហ៊ុន Vietjet បានបន្តពង្រឹងការតភ្ជាប់អន្តរជាតិរបស់ខ្លួនជាមួយនឹងការចាប់ផ្តើមផ្លូវហោះហើរត្រង់ចំនួនពីរតភ្ជាប់ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមទៅកាន់ទីក្រុង Hyderabad និង Bengaluru ក្នុងប្រទេសឥណ្ឌា។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍បានប្រកាសនូវសេវាកម្មថ្មីហោះហើរត្រង់ចំនួនពីរដែលតភ្ជាប់ទីក្រុងហូជីមិញទៅកាន់ទីក្រុង Nagoya និង Fukuoka ក្នុងប្រទេសជប៉ុន។ ការបន្ថែមទាំងនេះនាំឱ្យក្រុមហ៊ុន Vietjet ដែលទើបនឹងបើកដំណើរការ និងប្រកាសការតភ្ជាប់ផ្លូវអាកាសអន្តរជាតិទៅកាន់សេវាកម្មចំនួន ១០ ក្នុងរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ ដោយពង្រឹងការតភ្ជាប់របស់វៀតណាមទៅកាន់គោលដៅពិភពលោកសំខាន់ៗនៅក្នុងប្រទេសឥណ្ឌា ជប៉ុន សិង្ហបុរី និងចិន។

ការតភ្ជាប់ផ្លូវអាកាសវៀតណាម-ឥណ្ឌា៖ មានកំណើនយ៉ាងរឹងមាំចាប់តាំងពីឆ្នាំ ២០១៩

ក្រុមហ៊ុន Vietjet កំពុងពង្រីកបណ្តាញជើងហោះហើរ វៀតណាម-ឥណ្ឌា ជាមួយនឹងផ្លូវហោះហើរត្រង់ថ្មីចំនួនពីរគឺ ទីក្រុងហូជីមិញ-ហាយដឺរ៉ាបាដ និងទីក្រុងហូជីមិញ-បេងហ្គាលូរុ ដែលបានចាប់ផ្តើមនៅថ្ងៃទី ១៨ ខែមីនា និងថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ រៀងគ្នា។ សេវាកម្មថ្មីទាំងនេះត្រូវបានគេរំពឹងថានឹងពង្រឹងការតភ្ជាប់ផ្លូវអាកាសរវាងប្រទេសទាំងពីរ ជំរុញទេសចរណ៍ កិច្ចសហការអាជីវកម្ម និងភាពងាយស្រួលក្នុងតំបន់។

ជាមួយនឹងការបន្ថែមផ្លូវហោះហើរទាំងនេះ Vietjet កំពុងពង្រឹងជំហររបស់ខ្លួនជាក្រុមហ៊ុនអាកាសចរណ៍ដែលមានបណ្តាញហោះហើរទូលំទូលាយបំផុតរវាងវៀតណាម និងឥណ្ឌា។ ឥឡូវនេះ ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការផ្លូវហោះហើរចំនួន ១០ ជាមួយនឹងជើងហោះហើរចំនួន ៧៨ ក្នុងមួយសប្តាហ៍ ដោយតភ្ជាប់ទីក្រុងហូជីមិញ ហាណូយ និងទីក្រុង ដាណាង ទៅកាន់ទីក្រុងសំខាន់ៗរបស់ប្រទេសឥណ្ឌា រួមមានទីក្រុង New Delhi ទីក្រុង Mumbai Ahmedabad Kochi Hyderabad និង Bengaluru ។

ដើម្បីអបអរព្រឹត្តិការណ៍ដ៏សំខាន់នេះ ក្រុមហ៊ុនអាកាសចរណ៍កំពុងផ្តល់ជូនតម្លៃប្រូម៉ូសិនរហូតដល់ថ្ងៃទី ២៤
ខែមីនា ឆ្នាំ ២០២៥។ អ្នកដំណើរអាចកក់សំបុត្រ Eco-class ក្នុងតម្លៃត្រឹមតែ USD0 (*) សម្រាប់ជើងហោះហើរលើផ្លូវហូជីមិញ – Hyderabad/Bengaluru ចន្លោះពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥ ()។ ការបញ្ចុះតម្លៃ 20% (*) ក៏មាននៅលើផ្លូវវៀតណាម-ឥណ្ឌាផ្សេងទៀតដែលមានលេខកូដប្រូម៉ូសិន “HOLIINDIA” សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ ()។

ជំរុញការតភ្ជាប់វៀតណាម-ជប៉ុន៖ សេវាកម្មហោះហើរផ្ទាល់ចំនួន ១០

ក្រុមហ៊ុន Vietjet ក៏កំពុងបង្កើនសេវាធ្វើដំ​ណើររវាងប្រទេសវៀតណាម និងជប៉ុនជាមួយនឹងផ្លូវហោះហើរថ្មីចំនួនពីរដែលតភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុង ណាហ្គោយ៉ា និង ហ្វូគូអូកា ដែលជាទីក្រុងធំទី ៣ និងទីបួននៃ ” the Land of the Rising Sun” ។ ដោយសារទីក្រុងហូជីមិញបម្រើជាច្រកចេញចូលក្នុងតំបន់ ផ្លូវថ្មីនេះនឹងលើកកំពស់ទេសចរណ៍ កំណើនសេដ្ឋកិច្ច និងទំនាក់ទំនងវប្បធម៌រវាងអាស៊ីអាគ្នេយ៍ និងអាស៊ីឦសាន និងទូទាំងតំបន់កាន់តែទូលំទូលាយ។

ផ្លូវហោះហើរទីក្រុងហូជីមិញ-ណាហ្គោយ៉ា គ្រោងនឹងបើកដំណើរការនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ ទន្ទឹមនឹងនេះ ផ្លូវហោះហើរទីក្រុងហូជីមិញ-ហ្វូគូអូកា នឹងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥។ ជាមួយនឹងការបន្ថែមទាំងនេះ Vietjet នឹងដំណើរការជើងហោះហើរចំនួន ១៣៨ ប្រចាំសប្តាហ៍ ឆ្លងកាត់ផ្លូវហោះហើរត្រង់ចំនួន ១០ រវាងប្រទេសវៀតណាម និងប្រទេសជប៉ុន ដោយតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញទៅកាន់ទីក្រុងតូក្យូ អូសាកា ណាហ្គោយ៉ា ហ្វូគូអូកា និងហ៊ីរ៉ូស៊ីម៉ា។

ដើម្បីអបអរសាទរផ្លូវហោះហើរថ្មី Vietjet កំពុងផ្តល់ជូននូវប្រូម៉ូសិនពិសេសសម្រាប់ជើងហោះហើរជប៉ុន-វៀតណាមទាំងអស់ រហូតដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥។ អ្នកដំណើរអាចកក់សំបុត្រ Eco-class ដោយចាប់ផ្តើមពី USD0 (*) សម្រាប់ជើងហោះហើរចន្លោះពីថ្ងៃទី ២៤ ខែមេសា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ (**)។

អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសទាំងនេះ ដើម្បីកក់ជើងហោះហើរទៅកាន់ប្រទេសឥណ្ឌា និងជប៉ុន តាមរយៈទីក្រុងសំខាន់ៗរបស់វៀតណាម។ បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងទីក្រុងហាណូយ ដោយផ្តល់នូវជម្រើសក្នុងការធ្វើដំណើរដ៏ងាយស្រួល ដើម្បីស្វែងយល់ពីបេះដូងដ៏រស់រវើក និងរាប់ពាន់ឆ្នាំនៃប្រទេសវៀតណាម។ ពីទីក្រុងហាណូយ អ្នកដំណើរអាចភ្ជាប់ជើងហោះហើរបានយ៉ាងងាយស្រួលទៅកាន់បណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ដែលគ្របដណ្តប់គោលដៅពេញនិយមក្នុងប្រទេសវៀតណាម និងទូទាំងអាស៊ីប៉ាស៊ីហ្វិក។

អ្នកដំណើរអាចរីករាយនឹងការហោះហើរលើយន្តហោះទំនើប សន្សំសំចៃប្រេងរបស់ Vietjet ជាមួយនឹងម៉ឺនុយក្នុងជើងហោះហើរដែលមានម្ហូបវៀតណាម និងអន្តរជាតិ ការសម្តែងវប្បធម៌ក្នុងយន្តហោះក្នុងឱកាសពិសេស ការធានារ៉ាប់រង SkyCare ឥតគិតថ្លៃ និងរង្វាន់ភក្តីភាព SkyJoy ។

ចែករំលែកបន្ត

ឆបោកតាមអនឡាញ៖ អាជ្ញាធរកម្ពុជា តាមបង្រ្កាបដល់ទីបញ្ចប់ ប៉ុន្តែ ពលរដ្ឋក៏ត្រូវប្រុងប្រយ័ត្នដោយខ្លួនឯងជៀសវាងគ្រោះថ្នាក់


មីនា ១៩
១២:០៣:០៥ ល្ងាច ២០២៥
  ១២៥៦ Views

ឆបោកតាមអនឡាញ៖ អាជ្ញាធរកម្ពុជា តាមបង្រ្កាបដល់ទីបញ្ចប់ ប៉ុន្តែ ពលរដ្ឋក៏ត្រូវប្រុងប្រយ័ត្នដោយខ្លួនឯងជៀសវាងគ្រោះថ្នាក់

បច្ចុប្បន្ននេះ អំពើឆបោកតាមអនឡាញ និងល្បែងអនឡាញកំពុងត្រូវបានអាជ្ញាធរកម្ពុជាបង្រ្កាបបានជាបន្តបន្ទាប់ និងបន្តតាមបង្រ្កាប បើទោះបីក្រុមឧក្រិដ្ឋជនហាក់ដូចជាកំពុងប្តូរទិសដៅប្រព្រឹត្តបទល្មើសទៅកាន់បណ្តាខេត្តភាគឦសាននៃប្រទេសកម្ពុជាក៏ដោយ។ អាជ្ញាធរកម្ពុជា បានប្តេជ្ញាតាមបង្រ្កាបបទល្មើសឆបោកតាមអនឡាញ ក៏ដូចជា ល្បែងអនឡាញឱ្យអស់ពីប្រទេសកម្ពុជា ដើម្បីស្តារមុខមាត់ប្រទេសជាតិ និងធានាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរ។ ប៉ុន្តែ ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋ ពិសេស យុវជន ក៏គួរប្រុងប្រយ័ត្នដោយខ្លួនឯងផងដែរ ដើម្បីជៀសវាងពីគ្រោះថ្នាក់ដោយសារតែបទល្មើសអនឡាញនេះ។

កន្លងមក អាជ្ញាធរជំនាញរបស់កម្ពុជា បានបង្រ្កាបទីតាំងនៃការប្រព្រឹត្តអំពើឆបោកតាមអនឡាញ និងល្បែងអនឡាញជាច្រើនកន្លែងទាំងនៅក្នុងរាជធានីភភ្នំពេញ ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តកំពង់ស្ពឺ ជាដើម។​ ថ្មីៗនេះទៀតសោត កងកម្លាំងជំនាញនគរបាលជាតិកម្ពុជា បានចុះទៅបង្រ្កាបបទល្មើសឆបោកតាមអនឡាញ ដោយឃាត់ខ្លួនមនុស្សចំនួន២៥៨នាក់ នៅចំណុចអគារមេគង្គ៧៤ ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ អាជ្ញាធរបានចាប់ខ្លួនជនបរទេសមានដល់ទៅ៤សញ្ជាតិ គឺចិនចំនួន២៤៧នាក់ មីយ៉ាន់ម៉ាចំនួន៩នាក់ ម៉ាឡេស៊ីម្នាក់ និងវៀតណាមម្នាក់។ ក្នុងចំណោមនោះ ជនល្មើស១៤នាក់ មានចិន៧នាក់ និងមីយ៉ាន់ម៉ា៧នាក់ ជាប់ពាក់ព័ន្ធការប្រើ​ប្រាស់អំពើហិង្សា និងការបង្ខំឱ្យធ្វើការ។

សម្រាប់ភូមិភាគឦសាននៃប្រទេសកម្ពុជា នេះ គឺជាការបង្រ្កាបបទល្មើសអនឡាញទ្រង់ទ្រាយធំមួយ ដែលទាញឱ្យមានការព្រួយបារម្ភ និងចាប់អារម្មណ៍ថា តំបន់ឦសានដែលមានខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង កំពុងក្លាយជាគោលដៅប្រព្រឹត្តបទល្មើសតាមអនឡាញថ្មីរបស់ក្រុមឧក្រិដ្ឋជន។ មូលហេតុដែលក្រុមឧក្រិដ្ឋជន បង្វែរទិសដៅទៅកាន់ខេត្តនៅភូមិភាគឦសាននៃប្រទេសកម្ពុជា អាចដោយសារតែតំបន់នេះ នៅឆ្ងាយពីរាជធានីភ្នំពេញ និងទីប្រជុំសំខាន់ៗរបស់កម្ពុជា បង្កលក្ខណៈងាយស្រួលក្នុងការប្រព្រឹត្តបទលើ្មស។ មួយវិញទៀត ទំនងជាក្រុមឧក្រិដ្ឋជនគិតថា តំបន់ភូមិភាគឦសាននេះ គឺជាប់ព្រំដែនជាមួយវៀតណាម ដែលធ្វើឱ្យការតាមដាន និងបង្រ្កាបមានការពិបាក និងស្មុគស្មាញ ព្រោះត្រូវការការសហការជាមួយអាជ្ញាធរវៀតណាម ដែលនេះ វាអាចចំណាយពេល ហើយក៏ឱកាសដែលក្រុមឧក្រិដ្ឋជនអាចរត់គេចបានផងដែរ។

បើទោះបីជាយ៉ាងណា អាជ្ញាធរកម្ពុជា មិនអត់ឱនចំពោះការប្រព្រឹត្តបទល្មើសអនឡាញនៅលើទឹកដីកម្ពុជាជាដាច់ខាត ទោះបីក្រុមឧក្រិដ្ឋជនប្តូរគោលដៅទៅទីណាក៏ដោយ។ ជាចំណាត់ការក្តៅ និងការប្តេជ្ញាបង្រ្កាបឱ្យបាននូវបទល្មើសអនឡាញ កាលពីឆ្នាំ២០២៤កន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីបង្កើនការស្រាវជ្រាវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡានតាមគ្រប់ប្រភេទ និងគ្រប់រូបភាពក្នុងភូមិសាស្ត្របណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេសកម្ពុជា។ ចំណែក កាលពីខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសម្តេចផ្ទាល់ជាអ្នកដឹកនាំ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវខិតខំប្រឹងប្រែងទប់ស្កាត់ប្រយុទ្ធប្រឆាំងបទល្មើសទាំងអស់នេះ ឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត។ សម្តេចធិបតី ក៏បានបញ្ជាឱ្យរដ្ឋបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត អាវុធហត្ថរាជធានី-ខេត្ត ក៏ដូចជា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀមលក្ខណៈ ដើម្បីសហការគ្នាទប់ស្កាត់ប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមអនឡាញនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

មែនទែនទៅ ការ​ប្រព្រឹត្តអំពើឆបោកតាមអនឡាញ និងល្បែងអនឡាញនេះ គឺក្រុមឧក្រិដ្ឋជនមានជំនាញខ្ពស់ខាងផ្នែកបច្ចេកវិទ្យា និងមានល្បិចកលច្រើន។ ដូច្នេះហើយ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសអនឡាញជាពិសេសនៅតាមបណ្តាខេត្តភាគឦសាននៃប្រទេសកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព អាជ្ញាធរកម្ពុជា គួរបង្កើត និងពង្រឹងក្រុមការងារឯកទេសដែលមានជំនាញក្នុងការស៊ើបអង្កេតបទល្មើសអនឡាញ ពីព្រោះថា ឧក្រិដ្ឋជនអាចមានចំណេះដឹងខ្ពស់ក្នុងបច្ចេកវិទ្យា។ ជាមួយគ្នានេះ គួរប្រើប្រាស់ប្រព័ន្ធតាមដាន និងកម្មវិធីដើម្បីកំណត់អត្តសញ្ញាណអ្នកប្រព្រឹត្តបទល្មើស។ អាជ្ញាធរ ក៏គួររៀបចំសហការឱ្យបានល្អជាមួយខាងអាជ្ញាធរវៀតណាម ដើម្បីចែករំលែកព័ត៌​មាន ចំណេះដឹងផ្នែកបច្ចេកវិទ្យា និងការសហការបង្រ្កាប។

ចំពោះការផ្សព្វផ្សាយ អប់រំ គឺជារឿងចាំបាច់ដែលមិនអាចអត់បានឡើយ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងល្បែងអនឡាញ។ ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ គួរធ្វើយុទ្ធនាការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជនអំពីហានិភ័យនៃបទល្មើសអនឡាញ។ បន្ថែមលើនេះ គួររៀបចំការបណ្តុះបណ្តាលដល់សាធារណជនអំពីវិធីការពារខ្លួនពីបទល្មើសអនឡាញ។ និយាយជារួម យុទ្ធនាការបង្រ្កាប និងយុទ្ធនាការអប់រំនេះ ត្រូវតែដើរទៅទន្ទឹមគ្នា ដើម្បីឱ្យការទប់ស្កាត់ និងបង្រ្កាបបទល្មើសអនឡាញមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។

ការឆបោកតាមអនឡាញកើនឡើងជាមួយនឹងការរីកចម្រើននៃល្បែងអនឡាញ។ មនុស្សជាច្រើនត្រូវបានគេបោកប្រាស់តាមរយៈការផ្តល់សេវាកម្មល្បែងមិនប្រក្រតី ឬការប្រើប្រាស់បច្ចេកវិទ្យាក្លែងក្លាយ ដើម្បីលួចយកព័ត៌មានផ្ទាល់ខ្លួន និងលួចលុយពីអ្នកលេង។ បញ្ហានេះ បានធ្វើឱ្យប្រជាពលរដ្ឋអស់លុយកាក់ឥតអំពើ និងប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្តរបស់ពួកគេថែមទៀតផង។ ការលេងល្បែងអនឡាញ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម ជាពិសេស ទៅលើក្មេងៗ និងយុវជន ដោយពួកគេត្រូវចំណាយពេលច្រើនជាមួយល្បែងអនឡាញ បណ្តាលឱ្យការសិក្សា និងការងារធ្លាក់ចុះ។

ការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្រ្កាបបទល្មើសអនឡាញរបស់អាជ្ញាធរមានសមត្ថកិច្ច គឺជារឿងមួយ ប៉ុន្តែ រឿងមួយទៀត គឺប្រជាពលរដ្ឋ ជាពិសេស យុវជន ក៏ត្រូវស្វែងយល់ និងមានការប្រុងប្រយ័ត្នខ្ពស់ដោយខ្លួនឯងផងដែរ ដើម្បីជៀសផុតពីគ្រោះថ្នាក់ផ្សេងៗដែលបណ្តាលមកពីបទល្មើសអនឡាញនេះ។ ប្រជាពលរដ្ឋ និងយុវជន ត្រូវការការពារព័ត៌មានផ្ទាល់ខ្លួន ដោយមិនត្រូវចែករំលែកព័ត៌មានផ្ទាល់ខ្លួន ដូចជា លេខទូរស័ព្ទ អាស័យដ្ឋាន ឬព័ត៌មានហិរញ្ញវត្ថុជាមួយអ្នកដែលមិនស្គាល់។ ត្រូវប្រើពាក្យសម្ងាត់ដែលមានសុវត្ថិភាព និងកុំប្រើពាក្យសម្ងាត់ដូចគ្នាសម្រាប់គណនីផ្សេងៗ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ និងយុវជន កុំជឿភ្លាមៗលើការផ្តល់ជូនដែលហួសហេតុ ឬអាចធ្វើឱ្យអ្នករកប្រាក់ចំណូលច្រើនយ៉ាងឆាប់រហ័ស ត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានពីប្រភពដែលអាចទុកចិត្តបានមុនពេលធ្វើការសម្រេចចិត្ត។

រឿងដែលសំខាន់ គឺការស្គាល់ហានិភ័យនៃល្បែងអនឡាញ។ ប្រជាពលរដ្ឋ និងយុវជន កុំចូលរួមល្បែងអនឡាញដែលមិនមានការអនុញ្ញាត ឬមិនស្គាល់ប្រភព ហើយត្រូវយល់ពីហានិភ័យនៃការញៀនល្បែង និងការបាត់បង់ប្រាក់កាស។ ម្យ៉ាងវិញទៀត ត្រូវបង្កើនការយល់ដឹងអំពីការប្រើប្រាស់អ៊ីនធឺណិតដោយសុវត្ថិភាព និងស្វែងយល់ពីបទល្មើសអនឡាញ ដោយសិក្សាពីវិធីសាស្ត្រដែលអ្នកឆបោកប្រើប្រាស់ ដើម្បីឱ្យអាចស្គាល់ និងជៀសវាងបា​ន និងគួរចូលរួមកម្មវិធីអប់រំដែលផ្តល់ចំណេះដឹងអំពីសុវត្ថិភាពអនឡាញ។ លើសពីនេះទៅទៀត គឺត្រូវរាយការណ៍ទៅអាជ្ញាធរ នៅពេលជួបប្រទះបទល្មើសអនឡាញ និងចែករំលែកព័ត៌មានអំពីបទល្មើសទៅកាន់សហគមន៍ ដើម្បីជួយការពារអ្នកដទៃផងដែរ។

ជាការកត់សម្គាល់ មួយរយៈនេះ មានការសង្កេតឃើញថា ក្រុមឧក្រិដ្ឋជនក្នុងបទល្មើសឆបោក និងល្បែងអនឡាញដែលភាគច្រើនជាជនជាតិចិន ហាក់ដូចជាបានបង្វែរទិសដៅពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ទៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជានៅក្នុងមណ្ឌលគិរី រតនគិរី ក្រចេះ និងខេត្តស្ទឹងត្រែង។ ហេតុដូច្នេះហើយ ទាំងអាជ្ញាធរ និងប្រជាពលរដ្ឋទាំងនៅក្នុងតំបន់នោះ គួរតាមដានយ៉ាងយកចិត្តទុកដាក់ និងមានប្រុងប្រយ័ត្ន ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា៕

ចែករំលែកបន្ត

សាលាប្រូមស៍ក្រូវអន្តរជាតិ ដែលមានជំនាញ និងបទពិសោធន៍ក្នុងវិស័យអប់រំ ជិត៥០០ឆ្នាំ ពីចក្រភពអង់គ្លេស បង្ហាញវត្តមាននៅព្រះព្រះរាជាណាចក្រកម្ពុជា


កុម្ភៈ ១៨
០៦:០២:២១ ល្ងាច ២០២៥
  ៩៥៨ Views

សាលាប្រូមស៍ក្រូវ អន្តរជាតិកម្ពុជា ពីចក្រភពអង់គ្លេស បានរៀបចំកម្មវិធីបើកសម្ពោធជាផ្លូវការនូវយីហោរបស់ខ្លួន នៅក្នុងទីផ្សារ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគា Fairfield by Marriot ដោយមានការចូលរួមគាំទ្រយ៉ាងពេញទំហឹង ពីស្ថានទូត សភាពាណិជ្ជកម្មនៃចក្រភពអង់គ្លេស ប្រធាននាយកនៃសាលាប្រូមស៍ក្រូវ នៅចក្រភពអង់គ្លេស ប្រធានសមាគមវិនិយោគិន នវានុវត្តន៍និង អភិវឌ្ឍន៍ នៃព្រះរាជាណាចក្រកម្ពុជា និង អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាច្រើនទៀត។

ក្នុងឱកាស.ពិធីបើកសម្ពោធដាក់ឱ្យដំណើរការយីហោ ប្រូមស៍ក្រូវ ឯកឧត្តម Marc Thayre អនុប្រធានបេសកកម្មទទួលបន្ទុកផ្នែកអប់រំនៅកម្ពុជា តំណាងស្ថានទូតនៃចក្រភពអង់គ្លេស និងលោក Martin នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស បានសម្តែងនូវការគាំទ្រ និងសោមនស្សជាខ្លាំង ដែលតំណាងនៅប្រទេសកម្ពុជា ដោយមានលោកឧញ៉ា កែវ សម្បត្តិ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Visionary Alliance for Educations បាននាំយកមកនូវគ្រឹះស្ថានអប់រំ ដែលមានជំនាញ និងបទពិសោធន៍ជិត៥០០ឆ្នាំមក ក្នុងការបណ្តុះបណ្តាលក្នុងវិស័យអប់រំនេះមកកាន់កម្ពុជា។ លោកសង្ឃឹមយ៉ាងមុតមាំថា បុត្រធីតាកម្ពុជាជាច្រើន នឹងទទួលបាននូវការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់កម្រិតបទដ្ឋានអន្តរជាតិ ដែលមាតាបិតាជាច្រើនកំពុងស្វែងរក។ ជាងនេះទៅទៀត ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ការនាំយកនូវសាលាប្រូមស៍ក្រូវ មកកម្ពុជានៅពេលនេះ គឺមិនត្រឹមតែជាឱកាសនៃការបណ្តុះ បណ្តាលកុលបុត្រកុលធីតាតែប៉ុណ្ណោះទេ តែក៏ជាឱកាសមួយនៃការរឹតបន្តឹងចំណងទំនាក់ទំនងរវាងប្រជាជាតិនៃប្រទេសទាំងពីរផងដែរ។ តាមរយៈនៃការបង្ហាត់បង្រៀន និងរៀននៅសាលាប្រូមស៍ក្រូវនេះ លោកទាំងពីរសង្ឃឹមថា សិស្សានុសិស្ស និងក្រុមគ្រួសារជាច្រើន នឹងបានសិក្សាស្វែងយល់ពីវប្បធម៌ និង សេដ្ឋកិច្ច នៃប្រទេសទាំងពីរបានកាន់តែច្រើន ព្រមទាំងនឹងអាចនាំយកនូវចំណេះដឹងទាំងនេះមកអភិវឌ្ឍន៍ប្រទេសជាតិរបស់ពួកគាត់រៀងៗខ្លួនឱ្យបានកាន់តែរីកចម្រើន។ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិន នវានុវត្តន៍និង អភិវឌ្ឍន៍ នៃកម្ពុជា បានបង្ហាញនូវមោទនភាព នៃការទទួលបានសិទ្ធិក្នុងការដំណើរការ សាលាប្រូមស៍ក្រូវ ដែលជាសាលាមួយកំពុងឈានមុខគេក្នុងការផ្តល់នូវគុណភាពខ្ពស់នៃការអប់រំនៅចក្រភពអង់គ្លេស នៅព្រះរាជាណាចក្រថៃឡង និងនៅប្រទេសចិន  មកព្រះរាជាណាចក្រកម្ពុជាផងដែរ។ លោកបានប្រកាសស្វាគមន៍ និងគាំជាខ្លាំងដល់ដំណើរការនៃសាលាប្រូមស៍ក្រូវនៅកម្ពុជា។

ក្នុងពិធីសម្ពោធនេះ លោកស្រី Philippa Barson នាយិការសាលាប្រូមស៍ក្រូវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក៏បានធ្វើបទបង្ហាញអំពីកម្មវិធីសិក្សាដែលនឹងត្រូវអនុវត្តនៅកម្ពុជាផងដែរ។ សូមបញ្ជាក់ថា សាលានឹងមានទទួលសិស្សានុសិស្សឱ្យចូលសិក្សាចាប់ពីអាយុ ២ឆ្នាំឡើងទៅ រហូតដល់សិស្សថ្នាក់ទី១២តែម្តង ដោយបំពាក់ទៅដោយបរិក្ខាយ៉ាងសំបូរបែបដែលជាការចាំ បាច់ គាំទ្រដល់កម្មវិធីសិក្សារបស់ប្រូមស៍ក្រូវ។ ប្រូមស៍ក្រូវ ត្រូវបានសាងសង់ឡើងលើបរិវេណដីដែលមានទំហំមួយម៉ឺនម៉ែត្រការ៉េបួនជ្រុង ដែលជាអាគាសិក្សាផ្ទាល់ខ្លួនរបស់ម្ចាស់សាលា ដោយបង្កនូវភាពងាយស្រួលជាខ្លាំងដល់ការរៀបចំដើម្បីតម្រូវទៅតាមកម្មវិធីសិក្សា។ ឆ្នាំសិក្សាថ្មីដំបូងរបស់សាលា នឹងចាប់ផ្តើមចូលរៀននៅខែសីហា ឆ្នាំ២០២៥ ខាងមុខនេះហើយ ដោយចាប់ ផ្តើមទទួលចុះឈ្មោះសិស្សក្នុងពេលឆាប់ៗខាងមុខនេះ ដោយមានការផ្តល់ជូនជាពិសេសដល់ក្រុមគ្រួសារដែលបានចុះឈ្មោះមុនគេផងដែរ។

លោក ឧញ៉ា កែវ សម្បត្តិ បានលើកឡើងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រឹងប្រែងទាំងកំលាំងកាយ និងកំលាំងចិត្តដើម្បីនាំយកនូវគុណភាពនៃការសិក្សាលំដាប់ពិលោក មកបម្រើដល់កុលបុត្រកុលធីតាកម្ពុជាយើង ក្នុងនៃចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការបណ្តុះ លើបណ្តាលនូវធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ ដើម្បីជាសរសរទ្រូងដ៏រឹងមាំក្នុងការជ្រោមជ្រែងកសាងប្រទេសជាតិយើង។ លោកបានអំពាវនាវដល់ភ្ញៀវកិត្តិយស និងក្រុមគ្រួសារទាំងអស់ឱ្យចូលរួមគាំទ្រដល់សាលាប្រូមស៍ក្រូវក្នុងការផ្តល់នូវសេវាអប់រំនៅកម្ពុជាឱ្យបានខ្លាំងខ្លាទាំងអស់គ្នា។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់សាលាដោយភ្ទាល់តាមរយៈទូរស័ព្ទលេខ 012 718 555 ឬ 016 718 555៕

ចែករំលែកបន្ត

រីករាយធ្វើដំណើរជាមួយនឹងការបញ្ចុះតម្លៃសំបុត្ររហូតដល់ 50% ពី Vietjet សម្រាប់ជើងហោះហើរ សៀមរាប និងហាណូយ


កុម្ភៈ ១០
០២:០២:៣៥ ល្ងាច ២០២៥
  ១២៤៦ Views

(ភ្នំពេញ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥) – បន្ទាប់ពីស្វាគមន៍បុណ្យចូលឆ្នាំថ្មី Vietjet ក៏នៅតែបន្តផ្តល់ជូនសំបុត្របញ្ចុះតម្លៃពិសេសដល់ភ្ញៀវធ្វើដំណើររហូតដល់ 50% រយៈពេលមួយសប្តាហ៍សម្រាប់គ្រប់ផ្លូវហោះហើរចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ​ ២០២៥។ ប្រូម៉ូសិនដ៏ពិសេសនេះ ផ្តល់ជូនការបញ្ចុះតម្លៃដ៏អស្ចារ្យសម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម និងគោលដៅផ្សេងៗជាច្រើនទៀត។

ក្នុងអំឡុងពេលនៃការផ្តល់ជូនពិសេសរយៈពេល ៧ ថ្ងៃនេះ ខិត្តប័ណ្ណបញ្ចុះតម្លៃសំបុត្រ 50% សម្រាប់សំបុត្រ Eco-class (*) មានលេខកូដប្រូម៉ូសិន BIGSALE50 ដែលភ្ញៀវធ្វើដំណើរត្រូវប្រើនៅពេលកក់សំបុត្រធ្វើដំណើរតាមរយៈគេហទំព័រផ្លូវការរបស់ Vietjet www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ។ ការផ្តល់ជូននេះមាននៅទូទាំងបណ្តាញទាំងអស់របស់ Vietjet ជាមួយនឹងកាលបរិច្ឆេទធ្វើដំណើរដែលអាចបត់បែនបានចាប់ពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ (**)។

អ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសនេះ ដើម្បីកក់ជើងហោះហើរពីសៀមរាបទៅហាណូយនារដូវផ្ការីក ជាមួយនឹងការតភ្ជាប់ដ៏ងាយស្រួលទៅកាន់គោលដៅពេញនិយមក្នុងប្រទេសវៀតណាម និងទូទាំងអាស៊ី និងអូស្ត្រាលី តាមរយៈបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ក្រុមហ៊ុន Vietjet។ បច្ចុប្បន្ននេះ Vietjet ដំណើរការជើងហោះហើរទៅមកជារៀងរាល់ថ្ងៃនៅលើផ្លូវសៀមរាប-ហាណូយដែលមានការធ្វើដំណើរការយ៉ាងរលូន ដោយផ្តល់នូវជម្រើសក្នុងការធ្វើដំណើរដ៏ងាយស្រួលដើម្បីស្វែងយល់ពីទីក្រុងដែលជាបេះដូងសេដ្ឋកិច្ចដ៏រស់រវើកដែលមានអាយុកាលរាប់ពាន់ឆ្នាំនៃប្រទេសវៀតណាម។

ប្រទេសវៀតណាមមានភាពល្បីល្បាញអំពីសម្រស់ធម្មជាតិដ៏អស្ចារ្យ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប មុខម្ហូបដ៏ឆ្ងុយឆ្ងាញ់ និងសេវាធ្វើបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលធ្វើឱ្យប្រទេសវៀតណាមក្លាយជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរណ៍ ត្រូវតែទៅទស្សនាសម្រាប់ការស្វែងយល់អំពីទិសដៅកម្សាន្តអន្តរជាតិ។ ពីឆ្នេរសមុទ្រដែលមានខ្យល់អាកាសដ៏បរិសុទ្ធនៃទីក្រុង ដាណាង ញ៉ាត្រាង និងកោះកុក ទៅកាន់អច្ឆរិយវត្ថុបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៃឈូងសមុទ្រ ហាឡុង នីញប៊ិញ, ហូយអាន និង Hue ឬភាពទាក់ទាញនៃទីក្រុងហាណូយរហូតដល់ផ្លូវដែលមានភាពអ៊ូអរនៃទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលផ្តល់ជូនការកម្សាន្តគ្រប់បែបយ៉ាងសម្រាប់អ្នកធ្វើដំណើរគ្រប់ប្រភេទ។

ក្រុមហ៊ុន Vietjet បាននិងកំពុងពង្រីកបណ្តាញជើងហោះហើរត្រង់របស់ខ្លួននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet នឹងបន្តពង្រឹងជើងហោះហើរអន្តរជាតិរបស់ខ្លួនជាមួយនឹងផ្លូវហោះហើរថ្មីដែលតភ្ជាប់ទីក្រុងហូជីមិញ និងហាណូយទៅកាន់ទីក្រុងប៉េកាំង និងក្វាងចូវ (ប្រទេសចិន) ក៏ដូចជាទីក្រុងហូជីមិញទៅកាន់ទីក្រុង​បាងកាឡូ និង អ៊ីដ្រាបាដ(ឥណ្ឌា) ។

ចែករំលែកបន្ត

ក្រុមហ៊ុន Vietjet បញ្ចប់ការពង្រីកកងនាវាអាកាសចរឆ្នាំ ២០២៤ ជាមួយនឹងយន្តហោះថ្មីចំនួន ១០ គ្រឿង ដើម្បីត្រៀមដឹកអ្នកដំណើរដែលនឹងមានការកើនឡើងនៅឆ្នាំ ២០២៥


មករា ១០
០៥:០១:០៦ ល្ងាច ២០២៥
  ៧៤៣ Views
ក្រុមហ៊ុន Vietjet បានស្វាគមន៍យន្តហោះ A321neo ACF (Airbus Cabin Flex) ចំនួនពីរគ្រឿងបន្ថែមទៀតពីក្រុមហ៊ុន Airbus មុនបិទបញ្ចប់ឆ្នាំ ២០២៤ កន្លងទៅ។ ក្រុមហ៊ុនអាកាសចរណ៍ក៏បានជួលយន្តហោះបន្ថែមចំនួន ៤ គ្រឿង ដាក់ទៅក្នុងកងនាវាអាកាសចររបស់ខ្លួននៅថ្ងៃទី ៨ ខែមករា ដើម្បីបំពេញតម្រូវការធ្វើដំណើរខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលជាថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសវៀតណាម។ ព្រឹត្ដិ ការណ៍ដ៏សំខាន់នេះ បង្ហាញពីឆ្នាំដ៏អស្ចារ្យនៃកំណើនអ្នកធ្វើដំណើរជាបន្តបន្ទាប់ និងការពង្រីកបណ្តាញហោះហើរ ដែលជាកក្តាកំណត់ជំហ៊ានថ្មីមួយទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ឆ្នាំ ២០២៥។កាលពីឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បានបន្ថែមយន្តហោះថ្មីចំនួន ១០គ្រឿង ទៅក្នុងកងនាវាអាកាសចររបស់ខ្លួន ដែលនាំឱ្យយន្តហោះ Airbus សរុបមានចំនួន ១១៥ គ្រឿង។ ឥឡូវនេះក្រុមហ៊ុនអាកាសចរណ៍នេះ ប្រតិបត្តិការលើផ្លូវហោះហើរជាង ១៧០ ដោយតភ្ជាប់គោលដៅរស់រវើកនៅក្នុងប្រទេសវៀតណាម និងទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា អូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង និងលើសពីនេះ។ ការពង្រីកបណ្តាញជើងហោះហើររបស់ក្រុមហ៊ុន Vietjet បំពេញតម្រូវការការធ្វើដំណើរដែលកំពុងកើនឡើងទាំងអ្នកដំណើរក្នុងស្រុក និងភ្ញៀវទេសចរ។
 
យន្តហោះដ៏ទំនើប A321neo ACF ដែលទើបទទួលបានថ្មីៗ នឹងបន្ថែមជាសមាជិកក្នុងគ្រួសារយន្តហោះដ៏ជោគជ័យ គឺយន្តហោះ A320 ដែលមានការរចនាឡើងយ៉ាងទំនើប ហើយថែមទាំងមានកាប៊ីនដែលអាចបត់បែនបានសម្រាប់ដឹកអ្នកដំណើររហូតដល់ ២៤០ នាក់។ ការប្រើប្រាស់យន្តហោះ A321neo ទាំងនេះ ក៏ជួយកាត់បន្ថយការបំភាយឧស្ម័នពុលទៅកាន់រិយាកាស និងសំឡេងរំខានផងដែរ បើប្រៀបធៀបទៅនឹងម៉ូដែលយន្តហោះមុនៗ។ ការធ្វើឱ្យប្រសើរឡើងនេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពសេវាកម្មដឹកអ្នកដំណើររបស់ Vietjet ប៉ុណ្ណោះទេ ថែមទាំងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងគោលដៅរបស់ខ្លួនក្នុងការសម្រេចបាននូវអព្យាក្រិតកាបបូនត្រឹមឆ្នាំ ២០៥០។
កងនាវាទំនើបរបស់ Vietjet បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីផ្តល់នូវបទពិសោធន៍ធ្វើដំណើរប្រកបដោយសុវត្ថិភាព តម្លៃសមរម្យ និងរីករាយ។ ការដាក់ឱ្យដំណើរការយន្តហោះបន្ថែមចុងក្រោយបំផុតនេះ នឹងត្រូវបានចាប់ផ្តើមផ្តល់សេវាភ្លាមៗនៅដើមឆ្នាំ ២០២៥ ដោយបង្កើនសមត្ថភាពរបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ការដឹកជញ្ជូននៅនិទាឃរដូវ ខណៈពេលដែលធានាថាអ្នកដំណើរមានជម្រើសជាច្រើនក្នុងការធ្វើដំណើរកាន់តែងាយស្រួល និងរីករាយជាមួយការធ្វើដំណើរបានកាន់តែឆ្ងាយក្នុងអំឡុងពេលថ្ងៃឈប់សម្រាកខាងមុខនេះ។
ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ អ្នកដំណើរពីប្រទេសកម្ពុជា នឹងមានភាពយ៉ាងងាយស្រួលក្នុងការទស្សនាតំបន់វប្បធម៌រស់រវើកនានានៃរដ្ឋធានីរបស់ប្រទេសវៀតណាម មុនពេលចាប់ផ្តើមធ្វើដំណើរបន្តទៅកាន់តំបន់ទេសចរណ៍ពេញនិយមជាច្រើនទៀត។ តាមរយៈការផ្តល់ជូនតម្លៃសំបុត្រធូរថ្លៃសមរម្យ និងទិសដៅធ្វើដំណើរជាច្រើន Vietjet ធានាថាអ្នកដំណើរមានឱកាសច្រើនក្នុងធ្វើដំណើរទៅកាន់កន្លែងថ្មីៗ ដែលធ្វើឱ្យបទពិសោធន៍នៃធ្វើដំណើររបស់ពួកគេកាន់តែងាយស្រួល និងរីករាយ៕
ចែករំលែកបន្ត

អង្គការសម្ព័ន្ធមិត្តសត្វព្រៃបរិច្ចាគកូនឈើចំនួន ១៩៧ ០០០ ដើមក្នុងយុទ្ធនាការដាំដើមឈើ ១ លានដើម”


មិថុនា ១៦
១២:០៦:៥២ ព្រឹក ២០២៤
  ៩៨៣ Views

អង្គការសម្ព័ន្ធមិត្តសត្វព្រៃកំពុងធ្វើការបរិច្ចាគកូនឈើចំនួន ១៩៧ ០០០ ដើម ដែលគាំទ្រលើ “យុទ្ធនាការដាំដើមឈើ ១លានដើម”។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបណ្តុះកូនឈើប្រភេទពូជព្រៃត្រូពិកចំនួន ១៨ ប្រភេទ នៅថ្នាលបណ្តុះកូនឈើជីផាត ខេត្តកោះកុង ដែលឥឡូវនេះកូនឈើត្រូវបានត្រៀមរួចជាស្រេចដើម្បីយកទៅដាំ។

ក្នុងចំណោមកូនឈើចំនួន ១៩៧ ០០០ ដើម អង្គការគ្រោងនឹងបរិច្ចាគចំនួន ៨២ ០០០ ដើមជូនចំពោះក្រសួងបរិស្ថាន ចំនួន ៥០ ០០០ ដើមជូនចំពោះមន្ទីរបរិស្ថានខេត្តកោះកុង ចំនួន ២០ ០០០ ដើមជូនចំពោះមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចំនួន ២០ ០០០ ដើមជូនចំពោះមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និង ចំនួន ២០ ០០០ ដើម ជូនចំពោះរដ្ឋបាលស្រុកវាលវែង។ កូនឈើចំនួន ៥០០០ ដើមដែលនៅសេសសល់នឹងយកទៅរក្សាទុកសម្រាប់ដាំនៅតំបន់អន្ទង់អាំងតាមបណ្តោយផ្លូវជាតិលេខ ៥៥។

ប្រភេទពូជកូនឈើរួមមាន ធ្នង់ ក្រញូង បេង នាងនួន ផ្តៀក គគីរ ឈើទាល ក្នុងចំណោមប្រភេទច្រើនផ្សេងទៀត។ក្នុង ចំណោមប្រភេទទាំងនោះ មានកូនឈើចំនួន ៧ ប្រភេទត្រូវបានចាត់ថ្នាក់ជាប្រភេទរងការគំរាមកំហែង យោងតាមសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ កូនឈើទាំងអស់នេះមានអាយុចន្លោះប្រហែល ១ ទៅ ១ ឆ្នាំកន្លះ មានសុខភាពល្អ និងមានភាពធន់ខ្លាំង ដែលត្រៀមក្នុងការដាំនៅឆ្នាំនេះ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃមានបំណងការពារ និងអភិរក្សព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំក្រវាញ ក៏ដូចជាការដាំដើមឈើដែលបានបាត់បង់ឡើងវិញផងដែរ។ ការបរិច្ចាគនេះធ្វើឡើងតាមរយៈការប្រកាសប្តេជ្ញាកាលពីឆ្នាំមុនដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ធ្វើការដាំដើមឈើយ៉ាងតិចមួយលានដើមជារៀងរាល់ឆ្នាំ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថានបានធ្វើការរួមគ្នាអស់រយៈពេលជាង ២ ទសវត្សមកហើយ ទៅលើកិច្ចការពារព្រៃរងទឹកភ្លៀងរបស់កម្ពុជា ហើយយុទ្ធនាការនេះនឹងជួយពង្រឹងបន្ថែមទៅលើគោលបំណងនោះ។

“ខ្ញុំសូមប្រកាសជាផ្លូវការថា យុទ្ធនាការដាំដើមឈើយ៉ាងតិចមួយលានដើមក្នុងមួយឆ្នាំចាប់ផ្តើមថ្ងៃនេះ” ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើការបង្ហោះលើបណ្តាញសង្គមកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣។

កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានលើកឡើងថា “ការបរិច្ចាគនេះ ជាការឆ្លើយតបទៅនឹងយុទ្ធនាការដាំដើមឈើ ១ លានដើម ដែលបង្កើតឡើងដោយក្រសួងបរិស្ថាន។ យើងរំពឹងថាកូនឈើដែលបានបរិច្ចាគនឹងជួយដល់ការស្តារតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញឡើងវិញ”។

“យើងសូមគោរពថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចំពោះការគាំទ្រដ៏មោះមុត លើការដាំស្តារព្រៃឈើនិងស្តារគម្របព្រៃឈើកម្ពុជាឡើង
វិញ។ ការផ្តួចផ្តើមគំនិតដាំស្តារព្រៃឈើឡើងវិញនឹងជះឥទ្ធិពលជាវិជ្ជមានលើអាកាសធាតុ ក៏ដូចជាចូលរួមចំណែកក្នុងការលើកតម្កើងកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលលើឆាកអន្តរជាតិ” កញ្ញាបណ្ឌិតបន្ថែម។

ការដឹកជញ្ជូនកូនឈើចំនួន ១៣ ៧៣០ ដើម លើកទីមួយបានធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ដល់ខេត្តកោះកុង។ ប្រភេទពូជកូនឈើទាំងនោះរួមមាន ធ្នង់ ក្រញូង កកោះ បេង ផ្តៀក កោងកាងភ្នំ ត្រសេក ម៉ភេទ និងជើងចែវមូល។ បន្ទាប់មកកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ កូនឈើចំនួន ១៣ ១២០ ដើមត្រូវបានដឹកជញ្ជូនដល់ខេត្តកំពង់ស្ពឺ។ ប្រភេទពូជកូនឈើទាំងនោះរួមមាន ធ្នង់ ក្រញូង កកោះ បេង ផ្តៀក និងនាងនួន។ កូនឈើដែលនៅសេសសល់នឹងត្រូវចែកចាយទៅកាន់ទីតាំងកំណត់ អំឡុងខែសីហា ឆ្នាំ២០២៤៕

 

ចែករំលែកបន្ត

សេចក្ដីជូនដំណឹង! សាកលវិទ្យាល័យកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ២០០កន្លែង ដល់និស្សិតកម្រិតថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រភាសាចិន


វិច្ឆិកា ២៣
០៣:១១:២៦ ល្ងាច ២០២៣
  ១៧៨៤ Views

(ភ្នំពេញ)៖ ដោយផ្តោតការយកចិត្តទុកដាក់ក្នុងការពង្រីកវីសាលភាពប្រែក្លាយសាកលវិទ្យាល័យកម្ពុជា (The University of Cambodia – UC) ឱ្យទៅជាមជ្ឈមណ្ឌលឧត្តមភាពនៃការសិក្សាលើការបង្រៀនការបណ្តុះបណ្តាល និងការស្រាវជ្រាវ និងដោយមានបំណងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សដែលជាអាទិភាពចម្បងនៅកម្ពុជា សាកលវិទ្យាល័យកម្ពុជា (UC) បានប្រកាសផ្តល់ជូននូវអាហារូបករណ៍ចំនួន ២០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។

ក្រៅពីអាហារូបករណ៍ខាងលើនេះ សាកលវិទ្យាល័យកម្ពុជាក៏មានផ្តល់ជូននូវអាហារូបករណ៍ផ្សេងៗជាច្រើនទៀត សម្រាប់សាលា និងមហាវិទ្យាល័យរបស់សាកលវិទ្យាល័យកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា។ អាស្រ័យដូចបានជម្រាបជូនខាងលើ សាកលវិទ្យាល័យកម្ពុជា រង់ចាំទទួលដល់ប្អូនសិស្សានុសិស្សដែលបានប្រឡងបញ្ចប់បាក់ឌុបឆ្នាំ២០២៣ អញ្ជើញមកសាកលវិទ្យាល័យកម្ពុជាកំពុងរង់ចាំស្វាគមន័ ប្អូនៗ ដោយសេចក្តីរីករាយ។

ព័ត៌មានបន្ថែមសូមមេត្តាទាក់ទងសាកលវិទ្យាល័យកម្ពុជា៖ គេហទំព័រសាកលវិទ្យាល័យកម្ពុជា៖ www.uc.edu.kh, ទំព័រហ្វេសប៊ុកសាកលវិទ្យាល័យកម្ពុជា៖ The University of Cambodia (facebook.com/universityofcambodia) ទូរស័ព្ទ៖ ០២៣ ៩៩៣ ២៧៦ ឬ ០៧០ ៩៩០ ៥០៧៕

May be an image of 1 person and text

May be an image of 4 people and text that says 'សាភលវិទ្យាល័យកម្ពុជា THE UNIVERSITY OF CAMBODIA សិក្សានៅសាកលវិទ្យាល័យកម្ពុជា ប្រកបដោយភាពជឿជាក់ ផ្តល់ជូន មួយចប់កម្មវិធី បរិញ្ញាបត្រ 200 កន្លែង Peace Scholarships 2023-2028 ផុតកំណត់៖ ថ្ងៃទី២០ ខែច្ទូ ឆ្នាំ២០២៣ ប្រឡង៖ ថ្ងៃទី២២ ខែច្ូ ឆ្នាំ២០២៣ ចូលរៀន៖ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ STUDYWITHCONFIDENE UNIVERISTY OF CAMBODIA AppStore រួសរាន់ឡើង ចំនួនមានកំណត់ 096 470 7307 093 777 226 <'

 

ចែករំលែកបន្ត

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រុមវិចិត្រកររៀបចំពិពរណ៏គំនូរ ដើម្បីលើកកំពស់ផ្សព្វផ្សាយ ការអភិរក្សធនធានធម្មជាតិ នៅតំបន់ជួរភ្នំក្រវាញ


វិច្ឆិកា ១៧
០៦:១១:២៤ ល្ងាច ២០២៣
  ១១៩០ Views

MC៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសហការរួមគ្នាជាមួយវិចិត្រករ មកពីក្រៅប្រ ទេស ដើម្បីផ្សព្វផ្សាយ និងលើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋពីការ អភិរក្សធនធានធម្មជាតិ និងសត្វព្រៃនៅតំបន់ជួរភ្នំក្រវាញ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសហការរួមគ្នាជាមួយវិចិត្រករ នឹងរៀបចំពិពរណ៏ គំនូរស្តីពីតំបន់ជួរភ្នំក្រវាញ រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ២០២៣ នៅសាល Factory ភ្នំពេញ។ ថ្លែងក្នុងសន្និសីទសារពត៌មាន កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ២០២៣ នា សណ្ឋាគារ Tribe Phnom Penh លោកស្រី ស៊ូវណ្ណា ហ្គោនឡេត ស្ថាបនិក និងជានាយកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA មានប្រសាសន៏ថា ការចូលរួមពីសិល្បៈករ វិចិត្រករ ក្នុងការការងារអភិរក្សធនធានធម្មជាតិ ពិតជាមានសារៈសំខាន់ណាស់។ សារៈសំខាន់ ត្បិតសិល្បៈករ និងវិចិត្រករ ជាអ្នកផ្សព្វផ្សាយស្នាដៃ សិល្បៈទៅកាន់មហាជន ឲ្យបានយល់ជ្រួតជ្រាប ដោយចូលរួមទស្សនាស្នាដៃផង និងចូលរួមថែរក្សាសម្បត្តិធនធានធម្មជាតិ សត្វព្រៃ និងព្រៃឈើ។


ថ្លែងក្នុងសន្និសីទសារព័ត៌មាន កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance ) បានបញ្ជាក់ថា ផ្ទាំងគំនូរដោយដៃទាំងនេះ បង្កប់នូវអត្ថន័យពីធនធានជីវៈចម្រុះនៅតំបន់ជួរភ្នំក្រវាញ ជីវភាពសហគមន៍នៅតំបន់នោះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារប្រយោជន៍នៃព្រៃឈើតំបន់ជួរភ្នំក្រវាញ ខណៈកំពុងគ្របទៅដោយព្រៃស្រោងក្រាស់មានពណ៌បៃតងគ្រប់រដូវកាល និងជាជួរព្រៃធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានផ្តល់សារៈសំខាន់ចំពោះការរក្សាតុល្យភាពអាកាសធាតុរបស់សកលលោកទាំងមូល និងជាប្រភពទាញទឹកភ្លៀង និងថាមពលអគ្គិសនីដ៏សំខាន់សម្រាប់កម្ពុជា។លោកស្រី នាយិការអង្គការសម្ព័ន្ធមិត្តសត្វ ព្រៃ ហៅកាត់ WA មានប្រសាសន៏ថា តំបន់ជួរភ្នំក្រវាញជាតំបន់ដែលមាន ព្រៃ ឈើច្រើននៅក្នុងប្រទេសកម្ពុជា ពិសេសមានជាកន្លែងផ្គត់ផ្គង់ទឹកដ៏ធំចំនួន ២២ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងបង្កបង្កើនផល នៅខេត្តកោះកុង និងខេត្តពោធិសាត់ ជាង៣០០ភូមិ។ ប្រភពទឹកទាំងនោះ គឺបានមកពីព្រៃឈើ ដែលទាក់ទាញទឹកភ្លៀងកាន់តែច្រើននេះ។ ដូច្នោះហើយ លោកស្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាព្រៃឈើទាំងនោះ ដើម្បីបន្តរក្សាប្រភពទឹកដ៏សំខាន់។


លោក ហ្វុងគី (Fonki) និងវិចិត្រករល្បីៗ មកពីបរទេសផ្សេងទៀត បានបញ្ជាក់ឱ្យដឹងថា ផ្ទាំងគំនូរបង្កប់នូវអត្ថន័យអភិរក្សព្រៃឈើ ក្នុងនោះមានការបង្ហាញពីសហគមន៍ជីផាត អំពីសារៈសំខាន់នៃធនធានដ៏សម្បូរបែបនៅតំបន់ជួរភ្នំក្រវាញ។ ផ្ទាំងគំនូរដ៏ស្រស់ស្អាតមួយចំនួន ក៏បានចែកដល់សិស្ស និងសាលារៀននៅតាមសហគមន៍នៃតំបន់ជួរភ្នំក្រវាញផងដែរ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាល បានសម្រេចបង្កើតឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដោយមានខេត្តចំនួន៣រួមមាន៖ ខេត្តកោះកុង (ស្រុកថ្មបាំង) ខេត្តកំពង់ស្ពឺ(ស្រុកឱរ៉ាល់) និងខេត្តពោធិ៍សាត់ (ស្រុកវាលវែង និងស្រុកភ្នំក្រវាញ) ដើម្បីជាទីជម្រកនៃពពួកប្រភេទសត្វទទួលរងការគំរាមកំហែង និងប្រភេទសត្វមានដោយកម្រជាសកល ដែលមានរហូតជាង៥០ប្រភេទមានដូចជា៖ ដំរីអាស៊ី ខ្លាពពក ក្រពើភ្នំ ខ្លាឃ្មុំធំ ខ្លាឃ្មុំតូច កែះ ទោចម្កុដ អណ្តើកភ្នំ មាន់ក្រិច ក្ងោក និងប្រភេទឈើកម្រផ្សេងៗទៀត ខណៈបានប្រភពទឹកដ៏សំខាន់ និងជាផ្ទៃរងទឹកភ្លៀងសម្រាប់បន្តនិរន្តរភាពទឹកបឹងទន្លេសាប៕

 

ចែករំលែកបន្ត

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ច្រានចោលការចោទទៅលើគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ថាមិនមានការយល់ព្រមពីជនជាតិដើម និងសហគមន៍


តុលា ១០
០៣:១០:៥០ ល្ងាច ២០២៣
  ១២៦៤ Views

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ច្រានចោលការចោទទៅលើគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ថាមិនមានការយល់ព្រមពីជនជាតិដើម និងសហគមន៍

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ថា WA បានចេញមកធ្វើការបញ្ជាក់ ជូនសាធារណជន អំពីបទចោទទៅលើគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ដែលបានលើកឡើងថា គម្រោងនេះបានរៀបចំនិងអនុវត្តដោយគ្មានការយល់ព្រមពីជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។ បើតាម អង្គការសម្ព័ន្ធមិត្តសត្វព្រៃបញ្ជាក់ថា អង្គការមួយនេះ បានធ្វើការក្នុងតំបន់ព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញចាប់តាំងពីឆ្នាំ ២០០០ មកម៉្លេះ។ ចន្លោះពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១២ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានជួយសម្រួលដល់ដំណើរការនៃការធ្វើផែនការប្រើប្រាស់ដីធ្លីដោយមានការចូលរួម ក្នុងឃុំចំនួន ១៤ ស្ថិតនៅតំបន់ជួរភ្នំក្រវាញ។ ដំណើរការនៃការធ្វើផែនការប្រើប្រាស់ដីធ្លីដោយមានការចូលរួម ដែលបច្ចុប្បន្នហៅថា «ដំណើរការដើម្បីទទួលបានកិច្ចព្រមព្រៀងដោយសេរីជាមុននិងមានព័ត៌មានគ្រប់គ្រាន់» ដែលនៅអំឡុងពេលនោះ ដំណើរការនេះនៅមិនទាន់មានជាផ្លូវការនៅឡើយ។ ទន្ទឹមនឹងនេះ គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងក៏មិនទាន់បានចាប់ផ្តើមនៅឡើយដែរ។ ជាមួយគ្នានេះ ដំណើរការនៃការធ្វើផែនការប្រើប្រាស់ដីធ្លីដោយមានការចូលរួមទាំងមូល ត្រូវបានធ្វើឡើងដោយមានការពិគ្រោះយោបល់និងមានការយល់ព្រមយ៉ាងពេញលេញ ពីជនជាតិដើមភាគតិចនិងពីសហគមន៍មូលដ្ឋានក្នុងឃុំចំនួន ១៤ ។ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៦ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានជួយសម្រួលដល់ការវាស់វែងក្បាលដីឯកជនចំនួន ១២ ២៤៨ កន្លែង ដែលអនុវត្តតាមបទបញ្ជាលេខ ០១បប រួមជាមួ យនឹងក្រសួងរៀបចំដែនដី។ ជាលទ្ធផលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៩៩៩ ប័ណ្ណត្រូវបានចេញជូន គិតត្រឹមខែមិថុនា ឆ្នាំ២០២៣។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅសល់ចំនួន ៧ ២៤៩ ប័ណ្ណទៀតត្រូវបានរំពឹងថានឹងចេញជូន នៅឆ្នាំ២០២៤ ខាងមុខ ។


ទាក់ទងទៅនឹងជ្រលងភ្នំឆាយអារ៉ែង ទីតាំងគ្រោងសាងសង់ទំនប់វារីអគ្គិសនីដែលគេរំពឹងថានឹងជន់លិចភូមិចំនួន ៦ ក្នុងចំណោមភូមិសរុបចំនួន ៨ នៅឆាយអារ៉ែង គឺមានតែភូមិចំនួន ២ ប៉ុណ្ណោះដែលត្រូវបានវាស់វែងដោយក្រសួងរៀបចំដែនដី ស្របតាមបទបញ្ជាលេខ ០១បប។ ក្រោយមកទៀត គម្រោងសាងសង់ទំនប់វារីអគ្គិសនីនោះត្រូវបានបោះបង់និងបញ្ឈប់នៅ ឆ្នាំ២០១៥ ហើយដំណើរការចុះបញ្ជីដីថ្មីត្រូវចាប់ផ្តើមក្នុងភូមិចំនួន ៦ នៅឆាយអារ៉ែង នោះ។
ជាពិសេសថ្មីៗនេះ គឺកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានរៀបចំពិធីអបអរសាទរគម្រប់ខួបនៃការបង្កើតសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង និងជនជាតិដើមភាគតិចជង។ នៅក្នុងពិធីដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់អាជ្ញាធរខេត្តកោះកុងរួមជាមួយនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃនេះ អាជ្ញាធរខេត្តបានប្រកាសថា ការចុះបញ្ជីដីធ្លីសម្រាប់ភូមិទាំង ៦ នៅតំបន់ឆាយអារ៉ែងនឹងចាប់ផ្តើមជាផ្លូវការចាប់ពីខែមករា ឆ្នាំ២០២៤ គឺជាការប្រកាសដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ។


អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានចូលរួមយ៉ាងសកម្មក្នុងការប្រាស្រ័យទាក់ទងជាមួយអង្គការមួយដែលកំពុងធ្វើការចោទប្រកាន់ទៅលើគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ដោយផ្តល់នូវព័ត៌មានយ៉ាងលម្អិតឆ្លើយតបទៅនឹងការចោទរបស់ពួកគាត់។ផ្អែកលើការចោទប្រកាន់ខាងលើនេះ វេរ៉ា (Verra) ដែលជាស្ថាប័នប្រើប្រាស់ស្តង់ដារអន្តរជាតិដើម្បីធ្វើការបញ្ជាក់លើគម្រោងរេដបូក បានបញ្ឈប់ការចេញវិញ្ញាបនបត្របញ្ជាក់កាបូន (VERs) ជូនគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង រហូតទាល់តែមានការរកឃើញទៅលើការត្រួតពិនិត្យគុណភាពស្របទៅតាមលក្ខខណ្ឌដែលគេពេញចិត្ត ។ ការត្រួតពិនិត្យគុណភាពត្រូវបានបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២៣ ហើយបានបន្សល់នូវសំណួរបច្ចេកទេសមួយចំនួនដែលត្រូវឆ្លើយតប។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃជឿជាក់ថា ការស្រាវជ្រាវនឹងបង្ហាញថា គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង គឺជាការផ្ដួចផ្ដើមគំនិតផ្នែកអភិរក្ស ប្រកបដោយទំនួលខុសត្រូវនិងប្រសិទ្ធភាព ដោយបានផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងសហគមន៍មូលដ្ឋាន ។ យើងខ្ញុំក៏បានស្នើសុំឱ្យការត្រួតពិនិត្យមានភាពគ្រប់ជ្រុងជ្រោយ ដោយសូមរួមបញ្ចូលទាំងផលវិជ្ជមានដែលគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងបានផ្តល់ជូនសហគមន៍និងព្រៃឈើផងដែរ ។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ស្របពេលដែលគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងកំពុងអភិរក្សព្រៃឈើនិងលើកកម្ពស់ជីវភាពសហគមន៍ក្នុងតំបន់ គម្រោងនេះក៏គាំទ្រឱ្យមានការគោរពនិងការពារសិទ្ធិមនុស្សផងដែរ។

គួរជម្រាបជូនថា៖ ប្រជាពលរដ្ឋចំនួន ៣ ៩៥៧ គ្រួសារបានទទួលអត្ថប្រយោជន៍ដោយផ្ទាល់ពីគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង រួមមាន៖ អណ្តូងទឹកចំនួន ៩៤ កន្លែង ប្រព័ន្ធចែកចាយទឹកប្រវែង ៧ ៨០០ ម៉ែត្រ សាលារៀន ស្ពាន អាហារូបករណ៍ និង ៥០៩ គ្រួសារទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន គ្រួសារចំនួន ៣៣២ ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីសហគមន៍អេកូទេសចរណ៍ជីផាត គ្រួសារចំនួន ១៥៦ ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង គ្រួសារចំនួន ២៣ ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីការលើកកម្ពស់វិស័យកសិកម្មនៅភូមិឆាយលូក គ្រួសារចំនួន ២៥៣ ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីការលើកកម្ពស់វិស័យកសិកម្មនៅភូមិសុវណ្ណាបៃតង សិស្សអាហារូបករណ៍ពេញលេញសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ១៦ រូប នៅទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនេះ អង្គការបានជួយកសាងអណ្តូងទឹក ដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ៩៤ កន្លែង សាលារៀនចំនួន ២ ខ្នង សាង់សង់ផ្លូវថ្មីប្រវែង ១១ ០០០ ម៉ែត្រ
ជួសជុលផ្លូវប្រវែង ១៧ ០០០ ម៉ែត្រ ប្រព័ន្ធលូចំនួន ៣៤ កន្លែង ស្ពានចំនួន ១ កន្លែង បង្គន់ អនាម័យចំនួន ៧៧ កន្លែង៕

 

ចែករំលែកបន្ត

ប្រជាពលរដ្ឋជាង ២០០០ គ្រួសារបានទទួលនូវអ្វីដែលខ្លួនស្នើសុំពីគម្រោងរេដបូក


កញ្ញា ១៤
០៤:០៩:០៦ ល្ងាច ២០២៣
  ៩៤៩ Views

 

តាមរយៈគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ​ រួមជាមួយក្រសួងបរិស្ថាន បានជួយដល់ជនជាតិដើមភាគតិចនិងប្រជាសហគមន៍មូលដ្ឋានខេត្តកោះកុងចំនួនជាង ២០០០ គ្រួសារ ដែលមានដូចជាការជួយឱ្យមានជីវភាពរស់នៅប្រកបដោយនិរន្តរភាព ទឹកស្អាត ផ្លូវថ្នល់ បង្គន់អនាម័យ និងរហូតដល់ជួយឱ្យបានសិក្សាថ្នាក់សាកលវិទ្យាល័យថែមទៀតផង ។ អត្ថប្រយោជន៍ទាំងអស់នេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងការស្នើសុំ និងធាតុចូលរបស់អ្នកភូមិរស់នៅតាមជនបទក្នុងខេត្តកោះកុង។

“រេដបូក” សំដៅលើកម្មវិធីកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ដែលបណ្ដាលមកពីការបាត់បង់និងរេចរឹលព្រៃឈើ។ គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ដឹកនាំដោយក្រសួងបរិស្ថាន និងអនុវត្តដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ គម្រោងនេះបង្កើតប្រាក់ចំណូលបានពីការលក់ឥណទានកាបូន ដែលមួយផ្នែកធំនៃប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់ជីវភាពសហគមន៍មូលដ្ឋាន និងអភិរក្សធនធានធម្មជាតិ។

បើប្រៀបធៀបកាលពីមុន អ្នកភូមិត្រូវដើរចម្ងាយជាង ៥ គីឡូម៉ែត្រដើម្បីទទួលបានទឹកដែលកខ្វក់ ។ តែបច្ចុប្បន្ននេះមានអណ្តូងទឹក​ដើរ​ដោយ​ថាមពល​សូឡាចំនួន​ ៩៤ កន្លែង ដែលបានផ្តល់ទឹកស្អាតប្រើប្រាស់ដោយងាយស្រួលជូនប្រជាពលរដ្ឋជាង ១៨០០ គ្រួសារ ។ ផ្លូវចំនួន ៥ ខ្សែដែលមានប្រវែង ៥ គីឡូម៉ែត្រនិងវែងជាងនេះ ត្រូវបានសាងសង់ឡើង ដើម្បីឱ្យការធ្វើដំណើរចូលទៅកាន់ទីផ្សារពីភូមិដាច់ស្រយាលមានភាពងាយស្រួលជាងមុន។ ផ្នែកអនាម័យក៏មានភាពប្រសើរជាងមុន តាមរយៈការផ្តល់ជូននូវបង្គន់អនាម័យចំនួន ៧៤ កន្លែងក្នុងទូទាំងខេត្ត ។ ចំណែកផ្នែកអប់រំក៏មានការអភិវឌ្ឍ ដោយសាលាមួយខ្នងត្រូវបានសាងសង់ឡើងសម្រាប់សិស្សបឋមសិក្សា ហើយសិស្សចំនួន ១៦ នាក់ដែលមកពីគ្រួសារក្រីក្រ ឬជាកុមារកំព្រា បានទទួលអាហារូបករណ៍ពេញលេញដើម្បីសិក្សានៅសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ។ ឥឡូវនេះពលរដ្ឋជិត ៥០០ គ្រួសារទទួលបានជីវភាពរស់នៅប្រកបដោយនិរន្តរភាពតាមរយៈសហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ​ ដូច្នេះហើយពួកគាត់មិនចាំបាច់ពឹងផ្អែកលើព្រៃឈើដើម្បីរកប្រាក់ចំណូលទៀតនោះទេ។

មុនពេលគម្រោងនេះត្រូវបានអនុវត្ត អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានធ្វើការប្រជុំពិគ្រោះយោបល់ និងចុះសិក្សាជាបន្តបន្ទាប់ ដើម្បីស្វែងយល់ពីតម្រូវការរបស់អ្នកភូមិ ទទួលសំណូមពរ និងការស្នើសុំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងលើកកម្ពស់ជីវភាពរស់នៅ ។ បន្ទាប់ពីផែនការត្រូវបានបង្កើតឡើងដោយមានការសម្របសម្រួលពីជនជាតិដើមភាគតិចនិងពីប្រជាសហគមន៍មូលដ្ឋាននិងអាជ្ញាធរមូលដ្ឋាន ការយល់ព្រមឯកភាពពីប្រជាពលរដ្ឋនេះត្រូវបានដាក់ជូនតាមរយៈមេភូមិ មុនពេលគម្រោងចាប់ផ្តើម ។ ប្រអប់សំបុត្របណ្ដឹង-តវ៉ាក៏ត្រូវបានដំឡើងនៅតាមតំបន់និងទីតាំងដែលទីតាំងអព្យាក្រឹតនិងងាយស្រួលទៅដល់ ដូចជាសាលាឃុំ ឬផ្ទះមេភូមិ ដែលជនជាតិដើមភាគតិចនិងប្រជាសហគមន៍មូលដ្ឋានអាចយកបណ្តឹង-តវ៉ានិងសំណូមពររបស់ពួកគាត់ទៅទម្លាក់បាន យោង ដំណើរការឆ្លើយតបមតិត្រឡប់ និងដោះស្រាយបណ្ដឹង-តវ៉ាដែលមានស្រាប់។

លោក ស៊ី ស៊ីថា មកពីឃុំជីផាត ខេត្តកោះកុងបានមានប្រសាសន៍ថា “អាស្រ័យដោយមានគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង គណៈកម្មាធិការមួយត្រូវបានបង្កើតឡើង ហើយឥឡូវនេះយើងទទួលបានទឹកស្អាតហូរចូលដល់ផ្ទះរបស់យើងតែម្ដងដែលបូមចេញពីអណ្តូងទឹក ។ គណៈកម្មការនេះ​ត្រូវធានា​ថា ​ទឹក​ត្រូវ​បាន​ប្រើប្រាស់​ដោយសន្សំសំចៃ ​ដើម្បី​ឱ្យ​គ្រួសារ​ទាំង​អស់​អាច​ទទួល​បាន​អត្ថប្រយោជន៍ដូចគ្នា​។ ចាប់ពីពេលនេះទៅ ​យើង​ត្រូវ​បន្ត​ការពារតំបន់ជួរភ្នំ​​ក្រវាញ​របស់​យើង ដើម្បី​រក្សា​ប្រភព​ទឹក។”

ទិត្យ សួរ ជានិស្សិតអាហារូបករណ៍ជនជាតិដើមភាគតិចជងពីតំបន់ឆាយអារ៉ែងបានលើកឡើងថា “ការទទួលបានការសិក្សា ជាពិសេសតាមរយៈអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដែលទទួលបានពីគម្រោងរេដបូក បានជួយឱ្យខ្ញុំអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនឱ្យមានអនាគតល្អនិងវែងឆ្ងាយសម្រាប់ខ្ញុំក៏ដូចជាសម្រាប់គ្រួសាររបស់ខ្ញុំតទៅអនាគត ។”

 

 

 

ចែករំលែកបន្ត

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)