ភ្នំពេញ ៖ រថយន្តដឹកប្រេង១គ្រឿងបើកបរក្នុងល្បឿនលឿន ក៍បានគេចរ៉ឺម៉កម៉ូតូ១គ្រឿងបើកបត់កាត់មុខក៍ទាញចង្កូត គេចជ្រុលចង្កូតទៅបុករះ បង្គោលខ្សែកាប្លិ៍ក្រោមដីបាក់និងកៀររបងវត្តនិងបុកដើមអង្កាញ់១ដើមទៀតទើបឈប់ស្ងៀម។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនោះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុងជិតវត្តជន្លុងម្លូរ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តដឹកប្រេង១គ្រឿងនោះពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ3D-5022 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ហើយសំណាងល្អអ្នកបើកបរមិនរងរបួស។
តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងនេះធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែមានរ៉ឺម៉កម៉ូតូ១គ្រឿងបើកបរស្របគ្នាទៅដល់ ហើយបានជែងប៉ុន្តែមិនទាន់ផុតស្រួលបួលផងបានបត់ចូលទៅខាងមុខរថយន្តជាហេតុធ្វើឲ្យរថយន្តខំបើកកគេចចេញ ព្រោះខ្លាចបុករ៉ឺម៉កម៉ូតូនោះបណ្ដាលឲ្យរថយន្តររចង្កូតជ្រុលទៅបុករះ បង្គោលខ្សែកាប្លិ៍ក្រោមដីបាក់អស់ចំនួន៤ដើម និង កៀររបងវត្តជន្លុងម្លូរប៉ុន្តែមិនបណ្ដាលឲ្យរបងវត្តបាក់ឡើយ។
តាមព័ត៌មានបន្តទៀតថា រថយន្តនេះបានជ្រុលបន្តទៅបុកដើមអង្កាញ់១ដើមទៀតទើបឈប់ស្ងៀម។ក្រោពេលកើតហេតុ នគរបាលចុះទៅកាន់ទីនោះហើយឲ្យអ្នកបើកបររថយន្តសម្របសម្រួលជាមួយគណៈកម្មការអាចារ្យវត្តនោះបញ្ចប់រឿង៕ម៉េង ធា








