សៀមរាប ៖ នៅអធិការដ្ឋាននគរបាលស្រុកជីក្រែងនាថ្ងៃទី២៣ខែឧសភា លេាកវរសេនីយ៍ឯកសុខសុទ្ធាវុធ អធិការ នគរបាលស្រុកជីក្រែង បានធ្វេីការប្រគល់អាវុធកែឆ្នៃ ចំនួន១៣៨ដើម ជូនដល់ការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
លោកសុខ សុទ្ធាវុធ បានឲ្យដឹងថា អាវុធទាំងនេះ គឺប្រមូលពីបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលប្រចាំឃុំចំណុះអធិការ ស្រុកជីក្រែង តាមរយ:ការដកហូតនិងពីការដែលប្រពលរដ្ឋលោកប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន នៅក្រោយពេលកម្លាំង នគរបាលយេីងបានធ្វេីការផ្សព្វផ្សាយនូវគេាលនយេាបាយភូមិឃុំមានសុវត្ថិភាព។
លោកអធិការបន្តថា អាវុធទាំង138ដើមនេះរួមមាន ៖
១-កាំភ្លើងព្រៃ1៥ដើម
២-កាំភ្លើងខ្យល់106ដើម
៣-កាំភ្លើងព្រួញ12ដើម
៤-អាវុធខូចគុណភាព5ដើម មាន
អាកា១ដើម អុឹម16ចំនួន១ដើម សេកាសេ2ដើមអាអ៊ែរ15ចំនួន១ដើម៕ ជា ស្រស់









