ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ក្រុមប្រដាប់អាវុធរុស្ស៊ី មានមូលដ្ឋាននៅអ៊ុយក្រែន បើកការវាយឆ្មក់ចូលក្នុងប្រទេសរុស្ស៊ីវិញ ក្រុមទាហានប៉ារ៉ារុស្ស៊ីបីក្រុម ដែលមានមូលដ្ឋាននៅអ៊ុយក្រែន បាននិយាយថាពួកគេបានឆ្លងចូលក្នុងប្រទេសរុស្ស៊ី ហើយឥឡូវនេះកំពុងប្រយុទ្ធជាមួយទាហានរដ្ឋាភិបាលនៅទីនោះ។ FRL និងអ្នកនយោបាយរុស្ស៊ីនិរទេសម្នាក់បានអះអាងថាភូមិចំនួនពីរ ត្រូវបានគ្រប់គ្រងដោយ កងកម្លាំងរំដោះ។ ក្រសួងការ ពារជាតិរុស្ស៊ី បាននិយាយថា ការប៉ុនប៉ងនេះ ត្រូវបានរារាំង។ ទាហានអ៊ុយក្រែនជាង ២៣៤នាក់ត្រូវបានសម្លាប់ និងរថក្រោះជាច្រើនគ្រឿងត្រូវបានបំផ្លាញ។ យោងតាមអភិបាលតំបន់ ប៊ែលហ្គោរ៉ូត បាននិយាយថា សមាជិកម្នាក់នៃកងកម្លាំងការពារទឹកដីរបស់ប្រទេសរុស្ស៊ីត្រូវបានសម្លាប់ និងជនស៊ីវិល ១០នាក់បានរងរបួស។ យោធាអ៊ុយក្រែន បានបដិសេធការជាប់ពាក់ព័ន្ធណាមួយនៅក្នុងការវាយឆ្មក់ឆ្លងព្រំដែនកាលពីថ្ងៃអង្គារ។ អ្នកនាំពាក្យទីភ្នាក់ងារស៊ើបការណ៍យោធារបស់ប្រទេស បាននិយាយថា ក្រុមប៉ារ៉ាហ្គាយគឺជា អង្គការឯករាជ្យរបស់ជនជាតិរុស្ស៊ី។ រុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកចំនួន ២៥គ្រឿងលើគោលដៅនៅទូទាំងប្រទេសរុស្ស៊ី ប៉ុន្តែ ការវាយប្រហារត្រូវបានរារាំង។ នៅកន្លែងផ្សេងទៀត មនុស្សយ៉ាងហោចណាស់បីនាក់បានស្លាប់ និង ៣៨នាក់បានរងរបួសកាលពីយប់ថ្ងៃអង្គារ នៅពេលដែលមីស៊ីលរបស់រុស្ស៊ីបានវាយប្រហារអគារផ្ទះល្វែងចំនួនពីរនៅកណ្តាលទីក្រុង គ្រីវី រីរបស់អ៊ុយក្រែន។ ក្មេងៗស្ថិតក្នុងចំណោមជនរងគ្រោះ ហើយចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្ត៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • ក្រសួងបរិស្ថាន និងសហគមន៍អឺរ៉ុប EU រួមគ្នាផ្សព្វផ្សាយ និងពង្រីកវិសាលភាពបៃតងនៅតាមសាលារៀន ភាពបៃតងនៅតាមសាលារៀន គឺជាសង្ឃឹមរបស់សិស្សានុសិស្ស និងយុវជនជំនាន់ថ្មី ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះ សហភាពអឺរ៉ុប និងកម្ពុជាបានប្តេជ្ញាចិត្តរួមគ្នាផ្តល់កូនឈើ និងដាំដើមឈើជាមួយគ្នា ដើម្បីផ្សព្វផ្សាយ និងពង្រីកវិសាលភាពបៃតងនៅតាមសាលារៀន និងលើកបង្ហាញពីគំរូល្អៗ ក្នុងការដាំ ការថែរក្សាការពារដើមឈើ ដើម្បីឈានឆ្ពោះទៅគោលដៅរួម គឺសម្រេចបាននូវគម្របព្រៃឈើជាង ៦០%នៅក្នុងឆ្នាំ២០៥០។ ពិធីដាំដើមឈើជានិមិត្តរូប និងពង្រឹងភាពជាដៃគូដើម្បីភាពបៃតងនៅកម្ពុជានេះ បានប្រារព្ធឡើងនៅសាលាបឋម សិក្សាភ្នំពេញថ្មី នារសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន និងលោកជំទាវ ជូតា អឺភីលៃនិន (Utta Urpilainen) ស្នងការអឺរ៉ុបដើម្បីភាពជាដៃគូអន្តរជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការបណ្តុះ និងដាំកូនឈើ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដើម្បីភាពបៃតង ដែលជាយុទ្ធសាស្រ្តស្នូលទី២ក្នុងយុទ្ធសាស្រ្តស្នូលទាំង៣ រួមមានភាពស្អាត ភាពបៃតង និងចីរភាព ដែលមានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ ជាមួយគ្នានេះ នៅថ្ងៃទី១០ កក្កដា […]
  • រយៈពេល៦ខែ៖ ក្រសួងការងារផ្តល់សេវាពិនិត្យកាយសម្បទាជូនកម្មករនិយោជិតខ្មែរបានជិត៣០ម៉ឺននាក់ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ២០២៤ ពោលគឺរយៈពេល៦ខែ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្តល់សេវាសាធារណៈដល់កម្មករនិយោជិតខ្មែរតាមរយៈការ ពិនិត្យ និងផ្ដល់វិញ្ញាបនបត្រពិនិត្យកាយសម្បទាសរុប ២៨៦,២៥៤នាក់ ក្នុងនោះនិយោជិតជាស្រីមាន ១៩៧,៥៧៧ នាក់។ បន្ថែមពីនោះនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានផ្តល់សេវាបណ្តុះបណ្តាលស្តីពីសុខភាពនិងសុវត្ថិភាពការងារដល់ប្រតិភូបុគ្គលិកចំនួន ១៤២៨ នាក់ ក្នុងនោះស្រីចំនួន៨២៩នាក់។ ក្រៅពីនោះនាយកដ្ឋានពេទ្យការងារក៏បានបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងសុខភាពការងារ ដល់កម្មករនិយោជិតប្រតិភូបុគ្គលិក និងសហជីព តាមបណ្តារោងចក្រ សហគ្រាស បន្ថែមផងដែរ។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថាតាមរយៈសមិទ្ធផលការងារទាំងនេះឃើញថាសកម្មភាពការងារនៅនាយកដ្ឋានពេទ្យការងារមានដំណើរការល្អ បានអនុវត្តប្រកប ដោយប្រសិទ្ធភាពខ្ពស់ ស្របតាមតួនាទីភារកិច្ចដែលបានកំណត់ដោយប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបានខិតខំបង្កើនសមត្ថភាពតាមរយៈការអនុវត្តការងារជាក់ស្តែង ការចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ។ ឯកឧត្តមបន្ថែមថា ជាមួយគ្នានេះ ក្រសួងការងារដាក់ចេញនូវផែនការសកម្មភាពប្រចាំឆ្នាំ២០២៤ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ ដល់កម្មករនិយោជិត ហើយវាក៏ស្របតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨។ ឯកឧត្តមគូសបញ្ជាក់ថា កិច្ចការងារទាំងនោះរួមមាន៖ ទី១ ក្របខណ្ឌច្បាប់ និងគោលនយោបាយស្តីពីសុវត្ថិភាព […]
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យតេជោសែន កោះធំ ” “មន្ទីរពេទ្យតេជោសែន កោះធំ” នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្ត កណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ និយាយដោយ ឡែក ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលមានតម្រូវការសុខាភិបាល និយាយជារួមផងដែរ ។ “មន្ទីរពេទ្យតេជោសែន កោះធំ” គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ ដោយបំពាក់នូវសម្ភារបរិក្ខារ និងឧបករណ៍ព្យាបាលទំនើប ដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ ដែលសមស្របតាមកម្មវិធីនយោបាយ និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ដោយធ្វើការវិនិយោគទៅលើវិស័យសុខាភិបាល ដែលជាអាទិភាពចម្បងសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាល ភាពប្រជាជន ដែលជាកិច្ចការអាទិភាពទី៣ ក្នុងបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ុះ
  • រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យក្រុមហ៊ុនប៊ូយ៉ុង របស់កូរ៉េទទួលយកកម្មសិក្សា និងការហ្វឹកហ្វឺនកូនជាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទីអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ បានជំរុញឱ្យក្រុមហ៊ុនប៊ូយ៉ុង(Boo Young)ដែលជាក្រុមហ៊ុនដ៏ធំរបស់កូរ៉េខាងត្បូង ឱ្យទទួលយកនិស្សិត និងសិក្ខាកាមរបស់កម្ពុជាឱ្យចុះកម្មសិក្សា និងការហ្វឹកហ្វឺន ដើម្បីដកស្រង់បទពិសោធន៍ការងារ និងពង្រឹងសមត្ថភាពបច្ចេកទេសក្នុងក្រុមហ៊ុនស្តង់ដាអន្តរជាតិមួយនេះ។ ការជំរុញដូចនេះ គឺក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក យ៉ុងមេន លី(Yong Man Lee)ប្រធានក្រុមហ៊ុនប៊ូយ៉ុង(Boo Young)ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួសម និងពិភាក្សាការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីចំណុចសំខាន់នៃការផ្តល់ឱកាសកម្មសិក្សាដែលក្រុមហ៊ុនអាចទទួលយកនិស្សិត សិស្ស និងសិក្ខាកាមពីគ្រប់កម្រិតតាំងពីថ្នាក់ជំនាញបច្ចេកទេស កម្រិតការងាររដ្ឋបាល រហូតដល់កម្រិតគ្រប់គ្រងដើម្បីជួយកសាងសមត្ថភាពចំណេះជំនាញដល់យុវជនកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីចក្ខុវិស័យនៃការបណ្តុះ បណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដែលជាផែនការអាទិភាពមួយនៃផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួង ហើយក៏ជាចំណុចគន្លឹះមួយក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងអាណត្តិទី៧ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ដែលចង់ប្រែក្លាយកម្ពុជាជាប្រទេសមានសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ។ ជាងនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានលម្អិតពីកម្មវិធីថ្នាក់ជាតិលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១.៥លាននាក់ ដែលជាផែនការសកម្មភាពអាទិភាពរបស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យយុវជនមានជំនាញបច្ចេកទេសវិជ្ជាជីវៈក្លាយជាកម្លាំងពលកម្មដែលមានសមត្ថភាព និងផលិតភាពខ្ពស់។ ត្រង់ចំណុចនេះឯកឧត្តមរដ្ឋមន្ត្រី […]
  • ឯកឧត្តមវង្សី វិស្សុត ចាត់ទុកការលើកកម្ពស់ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល គឺជារឿងចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកការលើកកម្ពស់តួនាទីរបស់ស្ត្រី និងក្មេងស្រីនៅក្នុងបរិវត្តកម្មឌីជីថល គឺពិតជាមានភាពចាំបាច់ និងសារៈសំខាន់ណាស់ក្នុងការពន្លឿនកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយបរិយាបន្ន ព្រោះនៅពេលស្ត្រី និងក្មេងស្រីមានចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថលអាចធ្វើឱ្យពួកគេចូលរួមយ៉ាងសកម្ម និងប្រកបដោយសុវត្ថិភាពនៅក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថល។ ការថ្លែងបែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ធ្វើឡើងក្នុងពិធីសំណេះ សំណាល និងអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ“ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល” នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ បើតាម ឯកឧត្តម វង្សី វិស្សុត បរិវត្តកម្មឌីជីថល នឹងផ្តល់នូវមធ្យោបាយថ្មីៗសម្រាប់ស្ត្រី និងក្មេងស្រីក្នុងការអនុវត្តសិទ្ធិ ការលើកកម្ពស់ឋានៈ, តួនាទី, ការទទួលបានកាលានុវត្តភាព និងជម្រើសនានានៅក្នុងការរស់នៅ និងលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ច សង្គមរបស់ខ្លួន និងគ្រួសាររួមទាំងការទទួលបាននូវលទ្ធភាពកាន់តែទូលំទូលាយសម្រាប់ការសិក្សាអប់រំ,ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ,ការប្រកបមុខរបរ, ការងារ និងអាជីកម្មជាដើម។ លើសពីនេះ តួនាទីដែលស្ត្រីទូទៅនៅក្នុងសង្គមខ្មែរបានចាប់យកជាប្រពៃណី ពោលគឺការមើលថែ ទូន្មានប្រៀនប្រដៅកូនចៅជំនាន់ក្រោយ ក៏កាន់តែមានភាពចាំបាច់ខ្លាំងឡើង ដើម្បីគ្រប់គ្រងទិដ្ឋភាពអវិជ្ជមាននៃបច្ចេកវិទ្យា។ ហេតុនេះ ចំណេះដឹងផ្នែកឌីជីថល ក៏កាន់តែមានភាពចាំបាច់ ដើម្បីធានាថា បច្ចេកវិទ្យាទាំងនោះអាចត្រូវបានប្រើប្រាស់ក្នុងទិសដៅវិជ្ជមានក្នុងការអប់រំ និងបណ្តុះបណ្តាលកូនចៅនិងអ្នកដែលនៅជុំវិញខ្លួន […]
  • ស្នងការសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការភាពជាដៃគូអន្តរជាតិ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប-កម្ពុជា ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Jutta Urpilainen ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការភាពជាដៃគូអន្តរជាតិ (European Commissioner for International Partnerships) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកជំទាវ Jutta Urpilainen បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ និងអបអរសាទរផងដែរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ២០២២។លោកជំទាវ ក៏បានបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ជិតស្និទ្ធ និងយូរអង្វែងរវាងសហភាពអឺរ៉ុប-កម្ពុជា ប្រកបដោយផ្លែផ្កា នាពេលកន្លងមក។ លោកជំទាវ ក៏បានគោរពជម្រាបជូន សម្តេចធិបតី ផងដែរអំពីការកត់សម្គាល់នៃការរីកចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យកម្ពុជាអាចចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ និងឈានទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ បន្ថែមលើនេះ លោកជំទាវក៏បានគោរពជម្រាបជូនសម្តេចធិបតីថា […]
  • ឯកឧត្តម ហេង សួរ៖ ការជ្រើសរើសបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនរបស់វិទ្យាស្ថានប៉េ អេស អឺ(PSE)ជាជម្រើសដ៏ត្រឹមត្រូវ និងឆ្លាតវៃ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងកោតសរសើរដល់វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹមនៃកុមារចំពោះការជ្រើសរើសការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនកម្ពុជាដែលមានជីវភាពខ្វះខាតឱ្យមានជំនាញជាក់លាក់ក្នុងរយៈពេលខ្លីហើយទទួលបានឱកាសការងារសមរម្យដើម្បីលើកស្ទួយជីវភាពគ្រួសារ។ ការថ្លែងកោតសរសើរដូចនេះ គឺក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិតរបស់វិទ្យាស្ថានប៉េ អេស អឺនៃអង្គការដើម្បីភាពញញឹមនៃកុមារនាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤នេះ។ ថ្លែងទៅកាន់អង្គពិធីនៅវិទ្យាស្ថានប៉េ អេស អឺ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃចំពោះជម្រើសនៃការបណ្តុះបណ្តាលជំនាញថា ជាចក្ខុវិស័យដ៏ត្រឹមត្រូវ និងវ័យឆ្លាតដែលវិទ្យាស្ថានបានដាក់ចេញយ៉ាងសាកសមបំផុតសម្រាប់យុវជនកម្ពុជាដែលខ្វះលទ្ធភាព សិក្សាបានតិចតួច ឬបោះបង់ចោលការសិក្សា ឱ្យមានជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីជាស្ពានចម្លងជីវិតឱ្យមានជីវភាពល្អប្រសើរ ទទួលបានប្រាក់ចំណូលឆាប់រហ័សដើម្បីជួយខ្លួនឯង ជួយក្រុមគ្រួសារ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា បេសកកម្មរបស់វិទ្យាស្ថានប៉េ អេស អឺ មានទស្សនៈវិស័យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដោយបានកំណត់ទិសដៅជាអាទិភាពក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរក្នុងរយៈពេលខ្លី តាមរយៈជំនាញ ហើយកម្មវិធីថ្នាក់ជាតិនេះ កំពុងតែត្រូវបានអនុវត្តដោយយកចិត្តទុកដាក់ពីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការក្នុងគោលបំណងប្រែក្លាយកម្ពុជាពីប្រទេសអតិពលកម្មទៅជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ។ មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងកោត សរសើរដល់យុវជនដែលកំពុងសិក្សា និងជាអតីតសិស្ស និស្សិតនៅវិទ្យាស្ថានប៉េ អេស […]
  • រអិលបាក់ដី និងទឹកជំនន់នៅឥណ្ឌូនេស៊ី បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់ ២៦ នាក់ ឥណ្ឌូនេស៊ី៖ អាជ្ញាធរនៅលើតំបន់កោះស៊ូម៉ាត្រា ភាគខាងលិចប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញថា ហេតុការណ៍គ្រោះទឹកជំនន់និងការរអិលបាក់ដី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦នាក់ និង ៦នាក់ទៀតបានបាត់ខ្លួន ខណៈផ្ទះសម្បែងនិងហាងលក់ទំនិញជាច្រើនរងការជន់លិចបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃជាប់គ្នា។ គ្រោះទឹកជំនន់បង្កដោយទឹកភ្លៀង បានធើ្វឱ្យផ្នែកខ្លះនៅតាមផ្លូវថ្នល់មួយចំនួនត្រូវបាក់ស្រុតចូលទៅក្នុងទន្លេ ខណៈផ្លូវធើ្វដំណើរខ្លះទៀតក៏ត្រូវដើមឈើរលំបាក់ពីលើ និងមិនអាចធើ្វដំណើរបានទៀតផង។ មន្រ្តីប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ឥណ្ឌូណេស៊ី បានធើ្វដំណើរមកដល់ទីប្រជុំជនខេត្ត Padang ដើម្បីដឹកនាំក្រុមការងារសម្របសម្រួលនិងវាយតម្លៃលើស្ថាន ការណ៍ជាក់ស្តែង សម្រាប់ផ្តល់ជំនួយមនុស្សធម៌ទៅដល់ពលរដ្ឋរងផលប៉ះពាល់។ ទីភ្នាក់ងារគ្រោះមហន្តរាយខាងលើ បានរាយការណ៍បន្ថែមទៀតថា មានពលរដ្ឋសរុបប្រមាណជិត ៤ម៉ឺននាក់បានរងផលប៉ះពាល់ដោយសារតែការរអិលបាក់ដីនិងគ្រោះទឹកជំនន់ ខណៈតួលេខអ្នកស្លាប់មានចំនួន ២៦នាក់៕
  • ប្រធានាធិបតីអ៊ុយក្រែន អះអាងថា អ៊ុយក្រែន បានបញ្ឈប់ការរុលទៅមុខរបស់កងទ័ពរុស្ស៊ី នៅក្នុងសមរភូមិ ប៉ារីស៖ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូដឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃចន្ទ១១ ខែមីនា ថា ស្ថានភាពសម្រាប់កងទ័ពរបស់លោកកំពុងមានភាពប្រសើរឡើង ដោយបាន “បញ្ឈប់” ការរុលទៅមុខរបស់រុស្ស៊ីនៅជួរមុខ ខណៈទីក្រុងគៀវ បានច្រានចោលការលើកឡើងរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស ដើម្បីចរចាជាមួយទីក្រុងមូស្គូ។ ជាងពីរឆ្នាំចាប់តាំងពីរុស្ស៊ីចាប់ ផ្តើមការលុកលុយរបស់ខ្លួន ទីក្រុងគៀវ បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងលើជួរមុខក្នុងប៉ុន្មានខែថ្មីៗនេះ ដោយបានបាត់បង់ដីទៅទីក្រុងម៉ូស្គូ ចំពេលមានការទប់ទល់នឹងជំនួយរបស់លោកខាងលិចពីសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់ខ្លួនគឺ វ៉ាស៊ីនតោន។ សម្តេចប៉ាប Francis នៅចុងសប្តាហ៍កន្លងទៅថា “អ្នកដែលខ្លាំងបំផុតគឺអ្នកដែលមើលឃើញស្ថានភាព គិតអំពីប្រជាជន និងមានភាពក្លាហានក្នុងការលើកទង់ស និងចរចា”។ លោក ហ្សេលេនស្គី បាននិយាយថា “នៅពេលយើងនិយាយអំពីការពង្រឹង យើងកំពុងនិយាយអំពីដំណើរការដែលកំពុងបន្ត”។ យើងមិននិយាយពីប៉ុន្មានគីឡូម៉ែត្រ ឬរាប់រយគីឡូម៉ែត្រទេ ប៉ុន្តែមានជាង១០០០គីឡូម៉ែត្រនៃការសាងសង់»៕ ប្រភព CNA ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • កុមារ៣នាក់ និងមនុស្សពេញវ័យ២នាក់ បានស្លាប់បន្ទាប់ពីរថយន្តក្រុងបុក ជាមួយរថយន្តដឹកទំនិញ នៅសហរដ្ឋអាមេរិក ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ថា កុមារ៣នាក់ និងមនុស្សពេញវ័យ២នាក់ បានស្លាប់ បន្ទាប់ពីរថយន្តក្រុងមួយគ្រឿង បានបុកជាមួយរថយន្តដឹកទំនិញធុនធំមួយគ្រឿង កាលពីថ្ងៃចន្ទ នៅលើផ្លូវហាយវ៉េក្នុងទីក្រុង រ៉ាស់វីល(Rushville) ចម្ងាយប្រហែល ៩១គីឡូម៉ែត្រ ភាគពាយ័ព្យនៃរដ្ឋ អ៊ីលីណយ សហរដ្ឋអាមេរិក។ គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ១១ និង៣០ នាទីព្រឹក នៅពេលរថយន្តក្រុងធ្វើដំណើរឆ្ពោះទៅទិសខាង កើតលើផ្លូវលេខ ២៤ របស់សហរដ្ឋអាមេរិក បានឆ្លងកាត់ខ្សែកណ្តាលចូលទៅក្នុងគន្លងខាងលិច ហើយបានបុកជាមួយរថយន្តដឹកខ្សាច់។ ប៉ូលិសរដ្ឋ អ៊ីលីណយ បាននិយាយនៅ សន្និសីទសារព័ត៌មានថា ក្រោយពេលកើតហេតុ រថយន្តទាំង ២គ្រឿងបានឆាប ឆេះយ៉ាងសន្ធោសន្ធៅ។ មនុស្សទាំង៤នាក់ដែលជិះក្នុងរថយន្តសាលានោះរួមមានអ្នកបើកបរ និងក្មេង ៣នាក់ម្នាក់អាយុ៥ឆ្នាំ ២ឆ្នាំ ៣ឆ្នាំព្រមទាំងអ្នកបើករថយន្តបានស្លាប់នៅកន្លែងកើតហេតុ។ ក្រោយកើតហេតុ សាលា ស្រុកបានអោយសាលាឈប់នៅថ្ងៃអង្គារ និងថ្ងៃពុធ។ មូលហេតុនៃឧបទ្ទវហេតុនេះស្ថិតក្រោមការស៊ើប អង្កេត៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • កប៉ាល់ជំនួយចេញដំណើរពីប្រទេសស៊ីប បានទៅដល់ហ្គាហ្សាជាលើកដំបូង បេីយោងទៅតាមសារព័ត៌មាន BBC បានរាយការណ៍ថា កប៉ាល់ដឹកអាហារជិត ២០០តោន ទៅកាន់តំបន់ហ្គាហ្សា បានចាកចេញពីកំពង់ផែមួយ ក្នុងប្រទេសស៊ីបកាលពីព្រឹកថ្ងៃអង្គារ នៅក្នុងគម្រោងសាកល្បងមួយដើម្បីបើកផ្លូវសមុទ្រថ្មី នៃជំនួយដល់ប្រជាជន ដែលស្ថិតក្នុងភាពអត់ឃ្លាន។ កប៉ាល់សប្បុរសធម៌ អូផេន អាម (Open Arms) ត្រូវបានគេឃើញបើកចេញពីកំពង់ផែ ឡាណាខា (Larnaca) ក្នុងប្រទេសស៊ីប ដោយអូសសំពៅដែលមានម្សៅ អង្ករ និងប្រូតេអ៊ីន។ កប៉ាល់នេះជាកម្មសិទ្ធិរបស់អង្គការសប្បុរសធម៌ របស់អេស្ប៉ាញដែលមានឈ្មោះដូចគ្នា។ ប៉ុន្តែនៅត្រង់កន្លែងដែលវាគ្រោងនឹងចូលចតនៅពេលវាទៅដល់ហ្គាហ្សា មិនត្រូវបានបង្ហាញឱ្យដឹងនោះទេ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • អាជ្ញាធររុស្សីឃាត់ខ្លួនបុរសកូរ៉េខាងត្បូងម្នាក់ ពីបទចារកម្ម យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី បានឲ្យដឹងថា បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ ត្រូវបានឃុំខ្លួនក្នុងប្រទេសរុស្សី ក្រោមការ សង្ស័យពីបទចារកម្ម។ ក្រសួងការបរទេ សកូរ៉េខាងត្បូង ក៏បានបញ្ជាក់ពីការចាប់ខ្លួននេះផងដែរ ដោយនិយាយថា ពួកគេកំពុងព្យាយាមផ្តល់ការគាំទ្រផ្នែកកុងស៊ុល។ ទីភ្នាក់ងាររដ្ឋ Tass បានរាយការណ៍ថា Baek Won-soon ត្រូវបានចាប់ខ្លួននៅទីក្រុង វ្ល៉ាឌីវ៉ូស្តុក ភាគខាងកើតឆ្ងាយ “នៅដើមឆ្នាំ” ហើយនៅពេលនេះកំពុងស្ថិត នៅក្នុងពន្ធនាគារទីក្រុងម៉ូស្គូ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍ថាទីក្រុងសេអ៊ូលទើបតែត្រូវបានជូនដំណឹងជាផ្លូវការដោយអាជ្ញាធររុស្ស៊ីអំពីការចាប់ខ្លួនកាលពីខែមុន។ ការឃុំខ្លួនលោក Baek គឺជាការចាប់ខ្លួនជនបរទេសជាបន្ត បន្ទាប់ ធ្វើឡើងដោយអាជ្ញាធររុស្ស៊ី ចាប់តាំងពីសង្គ្រាម នៅអ៊ុយក្រែនបានចាប់ផ្តើមកាលពីពីរឆ្នាំមុន។ កូរ៉េខាងត្បូងមានសម្ព័ន្ធមិត្តលោកខាងលិច ថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងប្តេជ្ញាចំពោះរបបដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុងម៉ូស្គូ។ ក្នុងពេលជាមួយគ្នានេះ រុស្ស៊ី និងកូរ៉េខាងជើងបានបង្កើនទំនាក់ ទំនងកាន់តែជិតស្និទ្ធ ជាមួយលោក វ្ល៉ាឌីមៀ ពូទីន និងលោក គីម ជុងអ៊ុន បានជួបប្រជុំគ្នាក្នុងដំណើរទស្សន កិច្ចដ៏ល្បីកាលពីឆ្នាំមុន ដែលអ្នកវិភាគជឿថា កិច្ចព្រម ព្រៀងបច្ចេកវិទ្យាយោធា បានបង្កកំណើត។ កិច្ចប្រជុំមួយចំនួនរវាងមន្ត្រីរុស្ស៊ី និងកូរ៉េខាងជើងក៏បានធ្វើឡើងនៅទីក្រុង វ្ល៉ាឌីវ៉ូស្តុក កាលពីឆ្នាំមុនដែរ៕ ប្រែសម្រួលដោយ […]
  • អគ្គលេខាធិការអាស៊ានចូលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពិភាក្សាអំពីការវិវត្តន៍ចុងក្រោយបង្អស់ នៅក្នុងបរិវត្តកម្មឌីជីថល នៅរសៀលថ្ងៃអង្គារ ៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីពិភាក្សាអំពីការវិវត្តន៍ចុងក្រោយបង្អស់ នៅក្នុងបរិវត្តកម្មឌីជីថល និងសេដ្ឋកិច្ចឌីជីថលនៅក្នុងអាស៊ាន។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានអបអរសាទរក្រសួងប្រៃសណីយ៍ និងទូរគម នាគមន៍ នៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ដែលបានរៀបចំវេទិការដ្ឋាភិបាលឌីជីថលប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងជាទីមោទនៈ។
  • សម្តេចធិបតី ចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F ដំណាក់កាលទី១ និងសំណេះសំណាលជាមួយបងប្អូនកម្មករ វិស្វករ និងក្រុមជំនាញដែលកំពុងបម្រេីការនៃការសាងសង់។ គម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់4F ត្រូវបានបែងចែកជា ៣ដំណាក់កាល។ ដំណាក់ កាលទី១ អាកាសយានដ្ឋានអន្តរជាតិនេះ អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់ក្នុងមួយឆ្នាំ, ដំណាក់ កាលទី២ អាចទទួលបានអ្នកដំណើរ ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ អាចទទួលបានអ្នកដំណើររហូតដល់៥០លាននាក់ក្នុងមួយឆ្នាំ។ កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍នៅទូទាំងប្រទេស និយាយជារួម។ បន្ថែមពីនេះ ក៏នឹងអាចទាក់ទាញដល់វិនិយោគិន មកវិនិយោគនៅកម្ពុជា រួមទាំងផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋផងដែរ។ ផ្លូវអាកាស គឺជាអាទិភាពគន្លឹះទី២ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយក៏ជាកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយផ្តោតលើការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។
   

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)