ថ្ងៃ ពុធ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ ប្រធានគណបក្សភឿថៃ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទី និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ ប្រធានគណបក្សភឿថៃ និងគណៈប្រតិភូ នៅវិមានរដ្ឋសភា។ ក្នុងនាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតផ្ទាល់ បានសម្ដែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះលោកជំទាវនិងគណៈប្រតិភូថៃ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា និងបានអញ្ជើញមកកាន់រដ្ឋសភានាពេលនេះ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ជំនួបនាពេលនេះ គឺនឹងជំរុញទំនាក់ទំនងរវាងគណបក្សយើងទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃ ឱ្យកាន់តែស៊ីជម្រៅ ស្អិតរមួត និងទូលំទូលាយបន្ថែមទៀត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងសមាជិកសភានៃគណបក្សទាំងពីរ ដើម្បីការពារ និងបង្កើនផល ប្រយោជន៍សម្រាប់ប្រជាជននៃទាំងពីរប្រទេស។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍លើកឡើង ពីទំនាក់ទំនងរដ្ឋសភានៃ ប្រទេសទាំងពីរ ដែលតែងតែផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសទស្សនកិច្ចរបស់ ឯកឧត្តម Wanmuhamadnoor Matha ប្រធានរដ្ឋសភាថៃ ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី២១-២៣ […]
  • សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវក្មួយៗ បញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេង របស់រថយន្តធំៗ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ សូមបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេង របស់រថយន្តធំៗ ជៀសវាងគ្រោះថ្នាក់ និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។ ហើយក៏សូមអាណាព្យាបាលចូលរួមសហការ និងធ្វើការណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវ។ ការអំពាវនាវរបស់សម្តេចធិបតី ក្រោយសង្កេតឃើញថា ក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយ ចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូច ជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។ សម្តេចធិបតី បន្ថែមថា កម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយ ចំនួន បានចាត់វិធានការ ដោយបានធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងធ្វើការផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្ម ភាពនេះ។ ប៉ុន្តែវិធានការនេះ ហាក់នៅមិនទាន់គ្រប់គ្រាន់នៅ ឡើយទេ។ ដើម្បីឲ្យការអនុវត្តវិធានការនេះកាន់តែមានប្រសិទ្ធភាព.និងកាន់តែទូលំទូលាយ សម្តេចធិបតី បានធ្វើការណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី -ខេត្ត ធ្វើការសហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។ ជាពិសេសខ្ញុំសូមប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការណែនាំ […]
  • មន្រ្តីជំនាញ ក.ប.ប ចាប់ប្រហិតចម្រុះ ភ្លៅមាន់ គ្រឿងក្នុងមាន់ សាច់មឹក និងក្រញាំមាន់បកក្លាសេប្រមាណជាង ៩០០គីឡូក្រាម (បន្ទាយមានជ័យ)៖ មន្រ្តីជំនាញ ក.ប.ប. ខេត្តបន្ទាយមានជ័យសហការជាមួយសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ចុះត្រួតពិនិត្យសាច់បង្កកចម្រុះដែលនាំចូលតាមច្រករបៀង។ តាមលទ្ធផលនៃការត្រួតពិនិត្យឃើញថាប្រហិតចម្រុះ ភ្លៅមាន់ គ្រឿងក្នុងមាន់ សាច់មឹក និងក្រញាំមាន់បកក្លាសេទាំងអស់នោះដឹក និងផ្ទុកពុំបានត្រឹមត្រូវតាមបទប្បញ្ញត្តិបច្ចេកទេស និងនាំឱ្យផលិតផលទាំងអស់នោះបានខូចគុណភាព។ ក្រោយពីទទួលបានលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញបានស្នើសុំព្រះរាជអាជ្ញារងធ្វើការដុតកម្ទេចចោលភ្លាមៗតែម្ដង។
  • ថ្ងៃទី៤ នៃយុទ្ធនាការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ សមត្ថកិច្ចចម្រុះ បន្តឃាត់ខ្លួនមនុស្ស ៤នាក់ និងឃ្លុំដីជាង ១ពាន់ហិកតា កម្លាំងសមត្ថកិច្ចចម្រុះ បានបន្តចុះបង្ក្រាបបទ ល្មើសកាប់រុករានទន្ទ្រានព្រៃយកដីរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៦មខែមិនា ២០២៤។ នៅថ្ងៃទី៤ នៃយុទ្ធនាការ កម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនមនុស្ស ៤នាក់ (ស្រី ២នាក់) និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ១នាក់នៅពន្ធនាគារខេត្តពោធិ៍ សាត់ តាមដីកាបង្គាប់ឱ្យឃុំខ្លួន១ករណី។ នេះបើតាមឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួង បរិស្ថាន។ ឯកឧត្តមអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងដែរថា កម្លាំងសមត្ថកិច្ចចម្រុះ បានឃ្លុំដីជាង ១.០០៩ហិកតា ដកហូតម៉ាស៊ីនបាញ់ថ្នាំស្មៅ ១គ្រឿង, ម៉ូតូម៉ាក Wave ពណ៌ខ្មៅ ១គ្រឿង និងបានកម្ទេចចោលវត្ថុតាងមាន៖ រោងប្រក់ស័ង្កសី៧ម x ៨ម ៦ ខ្នង ខ្ទមប្រក់តង់ ៣ម x ៤ម ១១ខ្ទម, ដំឡូងមី ១,០៤៥ បាច់ រោងប្រក់ស្លឹក ១៣ខ្នង, មើមដំឡូងមី ៥០ការ៉ុង, […]
  • ក្រសួងការងារ នាំយកឱកាសការងារថ្មី ប្រមាណជាង២៥០០ កន្លែងជូនកម្មករ Y & W ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថាមានឱកាសការងារប្រមាណជាង២៥០០ កន្លែងសម្រាប់ជូនកម្មកររោងចក្រY & Wដើម្បីបន្តនិរន្តរភាពជីវភាពគ្រួសារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចេញនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ។ ក្រសួងបានបញ្ជាក់ថា៖ “ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយពីឱកាសការងារ និងមានមន្ត្រីរង់ចាំចុះ ឈ្មោះស្វែងរកការងារធ្វើភ្លាមៗជូនបងប្អូនកម្មករនិយោជិត នៅមុខក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន ដើម្បីឱ្យបងប្អូនទទួលបានឱកាសការងារថ្មីជាមួយនឹងរោងចក្រ សហគ្រាស ដែលនៅក្បែរនឹងតំបន់ដែល បងប្អូនរស់នៅ។ ឱកាសការងារចំនួន ២ ៥៤៧ កន្លែង ពីរោងចក្រ និងសហគ្រាស ជាច្រើនកំពុងរង់ចាំបងប្អូន កម្មករនិយោជិត”។ បន្ថែមពីនេះ ក្រសួងក៏អំពាវនាវផងដែរថា ខណៈពេលដែលបងប្អូនកំពុងរង់ចាំនីតិវិធី និងដំណោះស្រាយ ដើម្បីទទួលបានប្រាក់ឈ្នួល និងប្រាក់ បំណាច់ផ្សេងៗពីក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន ក្រសួងសូមអំពាវនាវដល់បងប្អូន សូមមកទទួលសេវា […]
  • ក្រសួងបរិស្ថាន ពង្រឹងគោលការណ៍គ្រប់គ្រងគម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ការពារធម្មជាតិ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅលំហែបៃតងក្នុងតំបន់ការពារធម្មជាតិ រួមជាមួយក្រុមការងារមេធាវីនៃក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានចុះពិនិត្យស្ថានភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ទំហំដីក្រោម ១០ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ ក្រុម ការងារបានចុះពិនិត្យទីតាំងជាក់ស្តែងជាជំហានដំបូងចំនួន ៤(បួន)គម្រោង នៅតំបន់ភ្នំ១៥០០ តាមបណ្តោយផ្លូវជាតិលេខ ៥៥ (ផ្លូវបុប្ផាលាក់ខ្លួន)។ ក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងពីការជំរុញក្រុមការងារត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ម្ចាស់គម្រោង និង សាធារណជន និងបន្តចុះពិនិត្យស្ថានភាពគម្រោងពាក់ព័ន្ធទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងតាមបណ្តាខេត្តផ្សេងទៀត ដើម្បីឱ្យការអភិវឌ្ឍគម្រោង គោរពតាមលិខិតបទដ្ឋានគតិយុត្ត និងឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (ភាពស្អាត ភាពបៃតង និចីរភាព)៕
  • សម្ដេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្តចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ សម្ដេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្តចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ ដែលត្រូវបានពង្រឹងនិងពង្រីកជាលំដាប់។ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើផ្នែកសេដ្ឋកិច្ច ថាមពល និងវិស័យផ្សេងៗទៀត ដែលត្រូវបានពង្រឹងនិងពង្រីកជាលំដាប់។ ការបង្ហាញការពេញចិត្តនេះក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅវិមាន៧មករា ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងសន្តិសុខសាធារណៈរបស់ឡាវនៅកម្ពុជានាពេលនេះ និងសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះ នឹងត្រូវបានពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរ កម្ពុជា និងឡាវ ជាពិសេសលើផ្នែកកិច្ចការសន្តិសុខ ដែលប្រទេសទាំងពីរ ជាប្រទេសភូមិផងរបងជាមួយគ្នា។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា ក្នុងជំនួបជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃរបស់កម្ពុជា ភាគីទាំងពីរបានឯកភាពគ្នាជំរុញការអប់រំប្រជាជន កងកម្លាំងប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែន ឱ្យយល់ច្បាស់អំពីច្បាប់ និងគោរព ច្បាប់ ដើម្បីកុំឱ្យមានការឆ្លងដែនខុសច្បាប់ទៅវិញ […]
  • ព្យុះកំបុតត្បូង បានសម្លាប់មនុស្សបីនាក់នៅសហរដ្ឋ អាមេរិក យ៉ាងហោចណាស់មនុស្ស ៣ នាក់ត្រូវបានសម្លាប់ដោយសារព្យុះកំបុតត្បូង នៅក្នុងរដ្ឋ អ៊ីនឌានណា របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ខណៈព្យុះដ៏ខ្លាំងក្លាបានបោកបក់ពេញតំបន់នេះ រួមទាំងរដ្ឋ អូហៃអូ(Ohio) ដែលនៅជិតខាងផងដែរ។ សារព័ត៌មាន NBC News បានរាយការណ៍ថា ការស្លាប់ទាំងបីនាក់នេះ បានកើត ឡើងនៅចំណតរថយន្តដឹកអ្នកដំណើរ នៅទីក្រុង វីនឆេសស្ទេី រដ្ឋ អ៊ីនឌានណា ចម្ងាយប្រហែល ១១៣ គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានី។ សេវាអាកាសធាតុជាតិបាននិយាយថា ខ្លួនមិនអាចបញ្ជាក់បានថា តើខ្យល់ព្យុះកំបុតត្បូងបានបោកបក់នៅ វីនឆេសស្ទេី (Winchester) ដែរឬទេ ប៉ុន្តែវាទំនងជាវិនិច្ឆ័យដោយការខូចខាត និងរូបភាពដែលថតដោយមនុស្សនៅទីនោះ។ ព្យុះនេះគឺជាផ្នែកមួយដែលលាតសន្ធឹងពីភាគឦសាននៃរដ្ឋតិចសាស់ទៅរដ្ឋ អូហៃអូ។ ទីប្រជុំជនតូចៗជាច្រើននៅជិត វីនឆេសស្ទេី (Winchester) ក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីព្យុះកំបុតត្បូងផងដែរ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • កងកម្លាំងអ៊ីស្រាអែល វាយប្រហារហ្វូងមនុស្សដែលកំពុងរង់ចាំជំនួយនៅតំបន់ហ្កាហ្សា សម្លាប់មនុស្ស ២១ នាក់ យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ២១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានបើកការបាញ់ប្រហារទៅលើមនុស្សរាប់ពាន់នាក់ ដែលរង់ចាំជំនួយនៅទីក្រុងហ្គាហ្សា ដែលត្រូវបានកំណត់គោលដៅប៉ុន្មានម៉ោងមុននេះ។ ក្រសួងសុខាភិបាលនៅហ្គាហ្សា បានពណ៌នាការវាយប្រហារកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ជា ការសម្លាប់រង្គាលដែលបានគិតទុកជាមុនហើយបាននិយាយថា មនុស្សជាង ១៥០ នាក់បានរងរបួស។ នេះជាការវាយលុកចុងក្រោយបង្អស់ លើមនុស្សដែលត្រូវការអាហារ និងការផ្គត់ផ្គង់ចាំបាច់ផ្សេងទៀតយ៉ាងអស់សង្ឃឹម ខណៈអ៊ីស្រាអែលនៅតែបន្តរារាំង និងគ្រប់គ្រងយ៉ាងតឹងរឹងលើជំនួយចូលទៅក្នុងតំបន់នោះ។ កាលពីដើមថ្ងៃព្រហស្បតិ៍ នៅចំណុចចែកចាយស្បៀង អាហារដូចគ្នានៅរង្វង់មូលគុយវ៉ែត កងកម្លាំងអ៊ីស្រា អែលបានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ណាស់ ៦នាក់ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ៤០០ នាក់នៅក្នុងការវាយប្រហារបែបនេះ។ សាក្សីបានប្រាប់ អាល់ចាសសឺរ៉ា ថា កងកម្លាំងអ៊ីស្រា អែលបានប្រើប្រាស់ឧទ្ធម្ភាគចក្រ រថក្រោះ និងយន្តហោះគ្មានមនុស្សបើកដើម្បីកំណត់គោលដៅមនុស្សរាប់ពាន់នាក់ដែលកំពុងរង់ចាំរថយន្តដឹកអាហារ។ យោធាអ៊ីស្រា អែលបានបដិសេធថា កងកម្លាំងរបស់ខ្លួនមិនបានបាញ់ប្រហារទៅលើហ្វូងមនុស្សទេ។ អ្នកនាំពាក្យរបស់យោធាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ បាននិយាយនៅក្នុងសារបង្ហោះនៅលើ X ថា របាយការណ៍ដែលថា យោធាអ៊ីស្រាអែល បានកំណត់គោលដៅលើ ប្រជាជនហ្គាហ្សា រាប់សិបនាក់កាលពីល្ងាចថ្ងៃព្រហស្បតិ៍នៅចំណុចចែកចាយជំនួយមនុស្សធម៌គឺមិនត្រឹមត្រូវនោះទេ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • ក្លិបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកសារព័ត៌មាន៤២នាក់ឆ្ពោះទៅកាន់ខេត្តសៀម ដើម្បីចូលរួមផ្សព្វផ្សាយទ្រង់ទ្រាយធំស្តីពីសក្តានុពលទេសចរណ៍ខេត្តសៀមរាប» ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានដឹកនាំអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗរួមមានទាំងសារព័ត៌មានជាភាសាខ្មែរ, អង់គ្លេស, ចិន និងវៀតណាម សរុបចំនួន៤២នាក់ឆ្ពោះទៅកាន់ខេត្តសៀម រាបចាប់ពីថ្ងៃទី១៥ ដល់១៧ ខែមីនា ឆ្នាំ២០២៤។ នេះជាបេសកកម្មសារព័ត៌មានដ៏ធំមួយលើប្រធានបទ «ចូលរួមផ្សព្វ ផ្សាយទ្រង់ទ្រាយធំស្តីពីសក្តានុពលទេសចរណ៍ខេត្តសៀមរាប»។ ក.អ.ក រំពឹងថា បេសកកម្មលើកនេះ មិនគ្រាន់តែជាយុទ្ធនាការផ្សព្វផ្សាយដ៏ទូលាយ ដែលមិនធ្លាប់មានពីមុនមកលើវិស័យទេសចរណ៍នោះទេ ប៉ុន្តែអ្វីដែលទទួលបាននោះគឺសក្តានុពលទេសចរណ៍ប្លែកៗ និងថ្មីៗថែមទៀតនៅលើទឹកដីខេត្តសៀមរាប នឹងត្រូវបានរំលេចនៅលើទំព័រសារព័ត៌មានរាប់សិបស្ថាប័ន និងច្រើនភាសា ហើយនឹងចែកចាយយ៉ាងទូលាយទាំងក្នុង និងក្រៅប្រទេសដែលអាចរួមចំណែកយ៉ាងសំខាន់ដល់ការស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។ ក.អ.ក សូមសម្តែងការអរគុណចំពោះក្រសួងទេសចរណ៍, រដ្ឋ បាលខេត្តសៀមរាប, អាជ្ញាធរជាតិរអប្សរា និងបណ្តាក្រុមហ៊ុន ដែលបានគាំទ្របេសកកម្មដ៏មានសារសំខាន់នេះ។ ក.អ.ក ចាត់ទុកការគាំទ្រទាំងស្ថាប័នរដ្ឋ និងឯកជនមិនគ្រាន់តែបង្ហាញពីការផ្សាភ្ជាប់រវាងស្ថាប័នរដ្ឋ និងវិស័យឯកជនជាមួយអ្នកសារ ព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែកាយវិកានោះ គឺជាការរំលេចនូវស្មារតីរួមគ្នាជម្រុញវិស័យទេសចរណ៍នៅកម្ពុជា។.ក.អ.ក នឹងព្យាយាម រៀបចំបេសកកម្មសារព័ត៌មានបែបនេះជាបន្តបន្ទាប់ទៀត ហើយរំពឹងថាទាំងស្ថាប័នរដ្ឋ និងវិស័យឯកជននឹងបន្តគាំទ្រដល់បេសកម្មរបស់ ក.អ.ក ដើម្បីជាប្រយោជន៍ដល់សង្គម និងប្រជាជាតិ។
  • កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនមនុស្ស៤នាក់ ក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនមនុស្សចំនួន៤នាក់ និងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ១ករណី ទៅតុលាការ កំណត់អត្តសញ្ញាណជនសង្ស័យ ៣នាក់ ដើម្បីកសាងសំណុំរឿង និងបន្តនីតិវិធី១ករណី ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍ សាត់ នៅថ្ងៃទី១៤ ខែមិនា ២០២៤។ យុទ្ធនាការនៃការចុះបង្ក្រាបនៅតំបន់នានា ក្នុងខេត្ត ពោធិ៍សាត់ គឺក្រោយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំ រៀបចំផែន ការជាយុទ្ធ សាស្ត្រ ក្នុងយុទ្ធនាការក្តៅរួម ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់។ បើតាមលទ្ធផល កម្លាំងមានសមត្ថកិច្ច បានធ្វើការឃ្លុំដីបាន ១៥០,៩៤ហិកតា បានដកហូត ម៉ាស៊ីនកាត់ស្មៅ ៥គ្រឿង […]
  • ប្រទេសសំប៊ី ប្ដេជ្ញាជំរុញការវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មមកកម្ពុជាឱ្យកាន់តែកើនឡើង សាធារណរដ្ឋសំប៊ី បានបង្ហាញការប្ដេជ្ញាចិត្តជំរុញការវិនិយោគ និងពាណិជ្ជកម្មមកកម្ពុជាឱ្យកាន់តែកើនឡើងថែមទៀត ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋ និងលើកកម្ពស់ជីវភាពរបស់ប្រជាពល រដ្ឋ។ថ្លែងក្នុងឱកាសដែលសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា អនុញ្ញាតឱ្យចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម Morecome Mumba ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសំប៊ី បានប្តេជ្ញានឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសខិតខំជំរុញឱ្យមានការវិនិយោគ និងលើកកម្ពស់ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរទៅលើវិស័យរ៉ែ និងវិស័យកសិកម្មឱ្យកាន់តែកើនឡើងថែមទៀត ។ សម្តេចប្រមុខរដ្ឋស្តីទី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេចមានជំនឿជឿជាក់ ក្នុងឋានៈឯកឧត្តមជាឯកអគ្គរដ្ឋទូតនៃសាធារណ រដ្ឋ សំប៊ី ប្រចាំកម្ពុជា ឯកឧត្តមនឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិ បាល ក្រសួង ស្ថាប័នជាតិ នៃកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលនៃសាធារណរដ្ឋសំប៊ី ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន […]
  • មន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបក្លឹបកម្សាន្ត City of Starry Sky អតីតក្លឹប BOEING ចាប់យកថ្នាំញៀនជិត ៥គីឡូក្រាម ជនល្មើស ៤នាក់បញ្ជូនទៅតុលាការ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅម៉ោង២៖០០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីប្រើប្រាស់ និងចែក ចាយដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្លឹបកម្សាន្ត City of Starry Sky ដែលជាអតីតក្លឹបកម្សាន្ត BOEING នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ប្រតិបតិការឆ្មក់បង្ក្រាប់នោះ កម្លាំងជំនាញបានឃាត់ខ្លួនជន ល្មើសទាំង ៤នាក់ដែល បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ រួមមាន៖ ឈ្មោះ TEOH KIN HONG (ZHANG JING KANG) ភេទប្រុស ជនជាតិម៉ាឡេស៊ី ថ្ងៃខែឆ្នាំកំណើត ១៩៩៧ (អ្នកគិតលុយ), ឈ្មោះ YANG MING LIANG ភេទប្រុស ជនជាតិចិន […]
  • ក្រសួងបរិស្ថាន បានដាក់ចេញវិធានការក្តៅលើបទល្មើសធនធានធម្មជាតិ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានចេញបញ្ជាតឹងរឹងឱ្យមន្រ្តីជំនាញពង្រឹងការអនុវត្តច្បាប់ ប្រឆាំងបទល្មើស ទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃ ធ្វើជាកម្មសិទ្ធិខុសច្បាប់ និងបរបាញ់សត្វព្រៃក្នុងតំបន់ការពារធម្មជាតិ។ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថាន ប្រធាន មន្ទីរបរិស្ថានរាជធានី ខេត្ត និងនាយកតំបន់ការពារ ធម្មជាតិនៅទូទាំងប្រទេស នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានរលឹកឡើងវិញ ពីការពង្រឹងវិធានការទាំង៤ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឲ្យមានប្រសិទ្ធភាព និងការអភិវឌ្ឍដោយចីរភាព រួមមាន អនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ និងចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។ ជាមួយគ្នានេះ ត្រូវសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារ ធម្មជាតិ ពិសេសសហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុក រលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូល […]
  • ក្រសួងបរិស្ថាន ត្រៀមប្រកាសជោគជ័យ នូវយុទ្ធនាការកាត់ បន្ថយប្លាស្ទិកនៅសង្ក្រាន្តឆ្នាំថ្មី ប្រធានមន្ទីររាជធានី-ខេត្តទាំង ២៥ នៃក្រសួងបរិស្ថាន បានប្ដេជ្ញានឹងសម្រេចឲ្យបាននូវយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក ដើម្បីអបអរសង្ក្រាន្តឆ្នាំថ្មី នាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ស្របតាមគោលការណ៍បណ្ដុះពន្លកបៃតងរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ការប្ដេជ្ញានេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងបរិស្ថានជាមួយមន្ទីររាជធានី-ខេត្តទាំង ២៥ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងបរិស្ថាន។ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់បន្ថែមថា ភាពស្អាតដែលកើតចេញពីពន្លកបៃតង តាមរយៈការចូលរួមយ៉ាងសកម្មពីសិស្សានុសិស្សនៅតាមសាលារៀននៅក្នុងយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិកកន្លងមកនេះ គឺជាទឡ្ហីករណ៍គួរជាទីមោទនៈ ដែលកម្ពុជាសម្រេចបាន ហើយមួយជំហានបន្ទាប់ទៀត សិស្សានុសិស្សនឹងបន្តជួយទៅដល់ការពង្រីកវិសាលភាពបៃតង តាមរយៈការចូលរួមដាំដើមឈើម្នាក់១ដើម នោះកម្ពុជានឹងមានដើមឈើជាង ៣លានដើមក្នុងមួយឆ្នាំៗ ស្របតាមផែនទីបង្ហាញផ្លូវ ដែលមានភាពស្អាត ភាពបៃតង និងចីរភាពរបស់យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨។ ជាមួយគ្នានេះ បើយុវជនជំនាន់ក្រោយរបស់យើងមានភាពស្អាត និងភាពបៃតង នោះគម្រោងអភិវឌ្ឍន៍របស់យើងនឹងទទួលនូវចីរភាព ហើយចីរភាពនេះ គឺជាភាពជោគជ័យរួមគ្នារបស់កម្ពុជាយើង តាមរយៈឥរិយាបថជាវិជ្ជមានរបស់យុវជន ហើយយុវជនដែលមានឥរិយាបថវិជ្ជមាននឹងបន្តអប់រំកូនចៅជំនាន់ក្រោយរបស់ពួកគេឱ្យកាត់បន្ថយប្លាស្ទិក និងដាំដើមឈើ ស្រឡាញ់ការពារព្រៃឈើ និងធនធានធម្មជាតិដូចយើងដែរ៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)