ព័ត៌មានថ្មី
- ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី លោក Prabowo ជំរុញឱ្យមានការរួបរួម បន្ទាប់ពីជ័យជម្នះដ៏ខ្លាំងក្លា ហ្សាការតា៖ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto បានសន្យាកាលពីថ្ងៃពុធ ២០ ខែមីនាថា នឹងធ្វើជាប្រធានាធិបតីសម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់។ ការបញ្ជាក់នេះ គឺបន្ទាប់ពីលទ្ធផលផ្លូវការបង្ហាញថាគាត់ឈ្នះការបោះឆ្នោតកាលពីខែមុន ទោះបីជាគូប្រជែងបាននិយាយថាពួកគេនឹងប្រឈមមុខនឹងផ្លូវច្បាប់លើដំណើរការបោះឆ្នោតក៏ដោយ។ លោក Prabowo អាយុ៧២ឆ្នាំ បានថ្លែងអំណរគុណដល់អ្នកបោះឆ្នោត និងអ្នកស្ម័គ្រចិត្តដែលបានប្រមូលផ្តុំគ្នា នៅគេហដ្ឋានភាគខាង ត្បូងទីក្រុងហ្សាកាតារបស់គាត់ ដោយនិយាយថា ការបោះ ឆ្នោតបានប្រព្រឹត្តទៅដោយរលូន។ លោកបានមានប្រសាសន៍ថា “យើងសូមអញ្ជើញប្រជាជនឥណ្ឌូនេស៊ីទាំងអស់ឱ្យសម្លឹងឆ្ពោះទៅមុខដោយឯកភាពគ្នា ពីព្រោះបញ្ហាប្រឈមរបស់យើងនៅតែមានច្រើន” ដោយបានប្តេជ្ញាថានឹងលុបបំបាត់ភាពក្រីក្រ និងអយុត្តិធម៌។ កាលពីថ្ងៃពុធ លោកបានសន្យាម្តងហើយម្តងទៀតក្នុងការប្រើជាការណែនាំអំពីគោលនយោបាយសេដ្ឋកិច្ចរបស់ Jokowi ដែលមានហេដ្ឋារចនាសម្ព័ន្ធទំនើបកម្ម កាត់ខ្សែក្រហម និងផ្តល់នូវកំណើន និងវិបុលភាពនៅក្នុងសេដ្ឋកិច្ច G20 ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ឧត្តមសេនីយផ្កាយបួនរូប បានឡើងកាន់តំណែងកំពូលក្នុងលទ្ធិប្រជាធិបតេយ្យលំដាប់ទី០៣ របស់ពិភព លោក បើទោះបីជាមានការចោទប្រកាន់កន្លងមកអំពីការរំលោភសិទ្ធិមនុស្សក្នុងអំឡុងពេល ពេលគាត់នៅក្នុងជួរយោធាដែលគាត់បានបដិសេធក៏ដោយ។ ប្រជាប្រិយភាពរបស់គាត់បានកើនឡើងជាមួយនឹងអ្នកបោះឆ្នោតវ័យក្មេង ជាពិសេសនៅលើបណ្តាញសង្គមដូចជា TikTok ហើយជាពិសេសបន្ទាប់ពីគាត់បានជ្រើសរើសកូនប្រុសរបស់ Jokowi ជាមិត្តរួមការងាររបស់គាត់៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- មនុស្ស៨នាក់ស្លាប់ ក្នុងពេលដែលកប៉ាល់ដឹកប្រេងទង់ជាតិកូរ៉េខាងត្បូងបានក្រឡាប់នៅឆ្នេរសមុទ្រជប៉ុន ឆ្មាំសមុទ្រជប៉ុនបាននិយាយថា នាវិកប្រាំបីនាក់បានស្លាប់ បន្ទាប់ ពីកប៉ាល់ដឹកប្រេង ដែលមានទង់ជាតិកូរ៉េខាងត្បូងមួយគ្រឿង បានក្រឡាប់នៅឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសជប៉ុន។ មនុស្សម្នាក់ទៀតត្រូវបានគេរកឃើញក្នុងស្ថានភាពមិនគំរាម កំហែងដល់អាយុជីវិត ខណៈមនុស្សពីរនាក់ទៀតនៅតែបាត់ខ្លួន ។ លោក កប៉ាល់កែវ យុងស៊ុន បានក្រឡាប់ពេលចេញពីខេត្តយ៉ាម៉ាហ្គូជី បន្ទាប់មកនាវិក បានប្រើវិទ្យុទាក់ទងសុំជំនួយ នៅម៉ោងប្រហែល៥រសៀលនៅថ្ងៃពុធ។ ការស្វែងរកកំពុងបន្តសម្រាប់នាវិកពីរនាក់ទៀតដែលបាត់ខ្លួន។ កប៉ាល់នេះត្រូវបានគេរាយ ការណ៍ថាកំពុងបោះយុថ្កា តែត្រូវជួបខ្យល់ព្យុះ។ ឆ្មាំឆ្នេរសមុទ្រជប៉ុនរាយការណ៍ថានាវិកមានជនជាតិកូរ៉េពីរនាក់ ឥណ្ឌូនេស៊ី ៨នាក់ និងជនជាតិចិនម្នាក់។ ខ្យល់ដែលមានល្បឿនរហូត ដល់ ៥៤ គីឡូម៉ែត្រ ត្រូវបានវាស់វែងនៅក្នុងតំបន់កាលពីថ្ងៃពុធ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
- ប្រធានាធិបតីវៀតណាម បានលាលែងពីតំណែង បន្ទាប់ពីកាន់តំណែងបានមួយឆ្នាំ ប្រធានាធិបតីវៀតណាម លោក វ៉ូវ៉ាន់ធឿង (Vo Van Thuong) បានលាលែងពីតំណែង ក្រោយកាន់តំណែងបានតែមួយឆ្នាំ។ បន្ទាប់ពីកិច្ចប្រជុំរបស់បក្សកុម្មុយនីស្ត ដែលកំពុងកាន់អំណាចកាលពីថ្ងៃពុធ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានបំពានច្បាប់គណបក្ស ដែលផ្តល់ផលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះរបស់ខ្លួន។ លោក វ៉ូ វ៉ាន់ធឿង ត្រូវបានគេជឿថា បានលាលែងពីតំណែង ដោយសារជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយក្នុងខេត្តកំណើតរបស់លោក។ លោកត្រូវបានតែងតាំងកាលពីឆ្នាំមុន ដើម្បីជំនួសតំណែងប្រធានាធិបតីម្នាក់ទៀតដែលត្រូវបានបង្ខំឱ្យចុះចេញពីតំណែងដោយសារអំពើពុករលួយ។ ក្នុងការដឹកនាំរបស់វៀតណាមជាធម្មតាត្រូវបានរៀបចំផែនការយ៉ាងប្រុងប្រយ័ត្ន។ ដូច្នេះការបាត់បង់ប្រធានាធិប តីពីររូបក្នុងរយៈពេលត្រឹមតែជាងមួយឆ្នាំ និងទាំងរឿងអាស្រូវពុករលួយ បង្ហាញថា បក្សកុម្មុយនីស្តកំពុងពិបាកដោះស្រាយជាមួយនឹងអំពើពុករលួយ ដែលបានក្លាយជាជំងឺរាតត្បាតនៅក្នុងសេដ្ឋកិច្ចដែលរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេស។ ប្រធានាធិបតីគឺជា សសរស្តម្ភទាំងបួននៅកំពូលនៃនយោបាយវៀតណាម។ អគ្គលេខាបក្សកុម្មុយនីស្តគឺជាអ្នកមានអំណាចបំផុតក្នុងចំណោមតំណែងទាំងបួន ប្រធានាធិបតីក៏កាន់អំណាចសំខាន់ដែរ ហេីយពីរនាក់ទៀតគឺជានាយករដ្ឋមន្ត្រី និងជាប្រធានរដ្ឋសភា៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
- អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយឯកឧត្តម Stuart Calman ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំអាស៊ាន នៅរសៀលថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Stuart Calman ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានតាមដានការងារបន្ត ពីអ្វីដែលឯកឧត្តមអគ្គលេខាធិការអាស៊ាន និងឯកឧត្តមនាយករដ្ឋមន្ត្រីនូវែលសេឡង់ បានពិភាក្សាគ្នានៅប្រទេសអូស្ត្រាលីកាលពីពេលថ្មីៗនេះ ព្រមទាំងពិភាក្សារិះរកវិធីដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងនូវែលសេឡង់ ជាពិសេសការត្រៀមសម្រាប់ខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ នៅឆ្នាំ២០២៥។
- រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយជិត៨ម៉ឺនដុល្លារ ដើម្បីការលើកកម្ពស់សកម្មភាព វប្បធម៌ កីឡា ការអប់រំកម្រិតខ្ពស់ និងការអភិរក្សបេតិកភណ្ឌវប្បធម៌ រដ្ឋាភិបាលជប៉ុន តារយះស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តលជំនួយឥត សំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌(គូសាណូណិ)។ ក្នុងពិធីនោះ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានថ្លែងអោយដឹងថា ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌នេះ គាំទ្រដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានាក្នុងការអនុវត្តគម្រោង ដែលរួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់សកម្មភាពវប្បធម៌ កីឡា និងការអប់រំកម្រិតខ្ពស់ ក៏ដូចជាការអភិរក្សបេតិកភណ្ឌវប្បធម៌ នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ សម្រាប់គម្រោងដែលយើងចុះហត្ថលេខានាថ្ងៃនេះ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៧៦,៣៣៣ ដុល្លារ អាមេរិក (ចិតសិបប្រាំមួយពាន់បីរយសាមសិបបីដុល្លារអាមេរិក) ទៅដល់សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWBF) ក្នុងគោលបំណងសាងសង់ដំបូលសម្រាប់ទីលានបាល់បោះរទេះជនពិការ ដែលមានស្រាប់ស្ថិតនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយ សម្បទាខេត្តបាត់ដំបង។ ដោយសារកង្វះខាតដំបូល អត្តពលិកកីឡាបាល់បោះរទេះជនពិការ មានពេលវេលាតិចក្នុងការហាត់សម ដោយសារពួកគេមិនអាចហាត់សមក្រោមពន្លឺថ្ងៃខ្លាំង ភ្លៀង ឬនាពេលងងឹត។ ឯកឧត្តម ឯកអគ្គរាជទូតបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការសាងសង់ដំបូលរួចរាល់ យើងរំពឹងថា អត្តពលិក អាចហាត់សមកីឡាបាល់បោះបានគ្រប់ពេលវេលា មិនថាអាកាសធាតុបែបណាក៏ដោយ ហើយក្រុមកីឡាបាល់បោះរទេះជនពិការ អាចទទួលបានលទ្ធផលកាន់តែល្អប្រសើរជាងមុននៅក្នុងការប្រកួតអន្តរជាតិនៅថ្ងៃអនាគត។ លើសពីនេះ ខ្ញុំសង្ឃឹមថា ប្រជាជនកម្ពុជាកាន់តែច្រើននឹងចាប់អារម្មណ៍ក្នុងការលេងកីឡា ហើយនឹងរស់នៅក្នុងសង្គមដែលមានសុខភាពល្អតាមរយៈការលេងកីឡា។ ឯកឧត្តម […]
- ឯកអគ្គរាជទូត ស៊ុយអែតប្រចាំអាស៊ាន បានជូនសារតាំងដល់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម Daniel Blockert ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រស៊ុយអែតប្រចាំអាស៊ាន បានជូនសារតាំងដល់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអបអរសាទរឯកឧត្តម Daniel Blockert ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតនៃព្រះរាជាណាចក្រស៊ុយអែតប្រចាំអាស៊ាន និងបានបញ្ជាក់សាជាថ្មីនូវការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសស៊ុយអែតទាំងតាមរយៈក្របខណ្ឌអាស៊ាន-ស៊ុយអែត និងអាស៊ាន-សហភាពអឺរ៉ុប ដើម្បីជំរុញទំនាក់ទំនងឱ្យកាន់តែប្រសើរ។
- គម្រោងលំហែរបៃតងរបស់ក្រសួងបរិស្ថានបានជួយពង្រឹងភាពជាម្ចាស់ និងជួយបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ សហគមន៍មានភាពជាម្ចាស់គឺជាភាពជោគជ័យ និងនិរន្តភាពនៃគម្រោងអភិវឌ្ឍន៍ ដែលបានដាក់ចេញតាមរយៈគម្រោងលំហែបៃតងរបស់ក្រសួងបរិស្ថាន។ នេះជាការថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងដំណើរទស្សនកិច្ចនៅសហគមន៍អណ្តូងក្រឡឹង(Jahoo Gibbon Camp) ស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃព្រហស្បតិ៍ទី ២១ ខែមីនា ឆ្នាំ២០២៤។ តាមរយៈគោលដៅលំហែបៃតងនេះ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងបញ្ជាក់បន្ថែមទៀតថា ការរួមចំណែកពីសហគមន៍ក្នុងកិច្ចការពារធនធានធម្មជាតិ និងព្រៃឈើ តាមរយៈការគ្រប់គ្រង និងទប់ស្កាត់ អនុលោមតាមវិធានការទាំង ៤របស់ក្រសួងបរិស្ថាន ក្នុងនោះជំរុញការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។ ការសហការយ៉ាងជិតស្និតជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ។ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងជំរុញការដាំ ស្តារព្រៃឈើ និងឈើហូបផ្លែឱ្យសំដៅឱ្យមានការដាំដើមឈើច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឱ្យបានជាង ៦០%ក្នុងឆ្នាំ ២០៥០ ផង និងបង្កើតឱ្យមានភាពប្លែកគ្នាពីតំបន់ទេសចរណ៍មួយទៅតំបន់ទេសចរណ៍មួយទៀត ដែលហៅថារបៀងទេស ចរណ៍ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា និងអនុលោមតាមអនុសាសន៍ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន […]
- អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ តំណាងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យលោក Norimasa Shimomura តំណាងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំប្រទេសឥណ្ឌូណេស៊ី ចូលជួបពិភាក្សាការងារ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងលេខាធិការដ្ឋានអាស៊ាន និង UNDP ព្រមទាំងពិភាក្សាអំពីកិច្ចសហការស្តីពីគម្រោងនវានុវត្តន៍ខៀវអាស៊ាន (ASEAN Blue Innovation Project) ដែលនឹងជួយជំរុញការបង្កើតសេដ្ឋកិច្ចខៀវនៅក្នុងអាស៊ាន។
- កងកម្លាំងចម្រុះ ឃ្លុំដីបានជាង១៧០០ ហិកតា ឃាត់មនុស្ស ៣នាក់ នៅក្នុងពេលចុះបង្ក្រាបបទល្មើសកាប់ រុករានទន្ទ្រានព្រៃក្នុងខេត្តពោធិ៍សាត់ កម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសកាប់ រុករានទន្ទ្រានព្រៃយកដីរដ្ឋដើម្បីធ្វើជាកម្មសិទ្ធ នៅក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៤ បានសម្រេច ឃ្លុំដីទុកជាសម្បត្តិរដ្ឋបាន ១៧៣៣,១៧ហិកតា និងបានដកហូតរណារយន្តតូច ធំ ៤គ្រឿង, ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង, ធុងបាញ់ថ្នាំចាស់ ១គ្រឿង, កាំភ្លើងកែច្នៃឆ្នុកចាស់ ១ដើម, អង្គប់១៦ និងអាយកូម ២គ្រឿង។ ដោយឡែកកម្លាំងចម្រុះ បានឃាត់មនុស្ស ៣នាក់, បានកសាងសំណុំរឿង តាមនីតិវិធី(អញ្ញាតជន) ២ករណី និងបានស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ៖ ២ករណី ថែមទៀត ដែលកម្លាំងសមត្ថកិច្ច កំពុងស្ថិតក្នុងដំណាក់កាលនៃការស៊ើបអង្កេត និង បានអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចំនួន ៥នាក់។ នៅថ្ងៃដដែលកម្លាំងចម្រុះ បានរឹមអូសវត្ថុតាងនៅហ្នឹងកន្លែង រួមមានផ្ទះ ១ខ្នង, ខ្ទមបណ្តោះអាសន្នចំនួន២៧ខ្ទម, ឈើក្តារ និងគ្រឿងធ្វើផ្ទះ ចំនួន ៣,៥ ម៉ែត្រគីប, ដំឡូងមី ២៧៥០បាច់, និងម៉ាស៊ីនបាញ់ថ្នាំ ២គ្រឿង, រួមទាំងដើមដំឡូងមី ១.៣៥០ […]
- ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបចំនួន ២២ករណី ឃាត់ខ្លួន៥៤នាក់ រាជធានីភ្នំពេញ៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២២ករណី ឃាត់ខ្លួនជនសង្ស័យ ៥៤នាក់។ * ករណីដឹកជញ្ជូន រក្សាទុក១០ករណី ឃាត់ខ្លួន១៩នាក់ * ករណីប្រេីប្រាស់៨ករណី ឃាត់ខ្លួន៣០នាក់ * ករណីជួញដូរ៣ករណី ឃាត់ខ្លួន៤នាក់ * ករណីបេីកបរក្រោមឥទ្ធិពល១ករណី ឃាត់ខ្លួន១នាក់៕
- ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោង គំនិតផ្តួចផ្តើមការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ស្តីពីការអនុវត្តគម្រោងគំនិតផ្តួចផ្តើមការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស។ អនុស្សរណៈដែលត្រូវបានចុះហត្ថលេខានៅនៅទីស្តីការក្រសួងការងារនេះ នឹងជួយបំពេញបន្ថែមលើសមត្ថភាពនៃកម្លាំងពលកម្មកម្ពុជាដែលមានជំនាញទាប ឬបានសិក្សាតិចតួចឱ្យមានជំនាញបច្ចេកទេសច្បាស់លាស់ជាឈ្នាន់ក្នុងការទទួលបានឱកាសការងារសមរម្យដែលជាកត្តាគន្លឹះសម្រាប់អភិវឌ្ឍន៍សង្គមជាតិ។ ថ្លែងក្នុងជំនួបទ្វេភាគីមុនពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នានេះ នឹងជួយបំពេញបន្ថែមនូវអ្វីដែលក្រសួង បានបណ្តុះបណ្តា លកន្លងមកដោយបាននិងកំពុងផ្តោតលើក្រុមគោលដៅ និងកម្រិតនៃការបណ្តុះបណ្តាលដ៏សម្បូរបែប។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការប្រឹងប្រែងលើបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋនេះ គឺជាការត្រៀមខ្លួនមួយរបស់កម្ពុជាដើម្បីចាកចេញពីប្រទេសដែលមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០។ ទន្ទឹមនឹងនេះ លោក Günter Rieth macher នាយកទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនេះ នឹងបង្កើតឱកាសក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនលើការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា៕
- អគ្គលេខាធិការអាស៊ាន អនុញ្ញាតឱ្យលោកជំទាវ Latifah Zaini ឯកអគ្គរាជទូតព្រុយណេប្រចាំអាស៊ាន ចូលជួបពិភាក្សាការងារ នៅរសៀលថ្ងៃពុធ ១១ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យលោកជំទាវ Latifah Zaini ឯកអគ្គរាជទូតព្រុយណេប្រចាំអាស៊ាន ចូលជួបពិភាក្សាការងារ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់ទស្សនកិច្ចការងាររបស់ឯកឧត្តមអគ្គលេខាធិការអាស៊ាន ទៅប្រទេសព្រុយណេ នៅឆ្នាំ២០២៤ នេះ ព្រមទាំងការងារមួយចំនួនទៀតផងដែរ។
- មន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបទីតាំងខារ៉ាអូខេ HUADU KTV CLUB HOUSE នៅសែនសុខ រឹបអូសថ្នាំញៀនជាង ២គីឡូក្រាម ឃាត់ខ្លួនជនល្មើសចំនួន ៣នាក់ រាជធានីភ្នំពេញ៖ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៖០០នាទីរំលងអាធ្រាត្រ កម្លាំងរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូត ឈានទៅបង្ក្រាបករណីជួញដូរ រក្សារទុក សម្រួលឱ្យប្រើប្រាស់ និងសមគំនិតក្នុងអំពើសម្រួលឱ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ខារ៉ាអូខេឈ្មោះ HUADUKTV CLUB HOUSE ផ្លូវលេខ១០១៩ (ណប្រ៊ីដ) ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កម្លាំងជំនាញបានឃាត់ខ្លួនជនល្មើស ៣នាក់បញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ រួមមាន៖ ឈ្មោះ CHEN YONGKANG ភេទប្រុស ជនជាតិ ចិន ថ្ងៃខែឆ្នាំកំណើត ១៩៩៤, ឈ្មោះCHEN YANAN ភេទស្រី ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត១៩៨៥ និងឈ្មោះ FAN GAO YUN […]
- ក្រុមកម្លាំងចម្រុះ បន្តឃ្លុំដីបាន ចំនួន៦២៦,៦៦២ហិកតា និងបានកំណត់អត្តសញ្ញាណជនសង្ស័យ ចំនួន ៣នាក់ បន្ថែមទៀត កម្លាំងចម្រុះ ចំនួន១០ក្រុម រួមមានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងកម្លាំងនគរបាលជាតិ កងកម្លាំងនៃបញ្ជាការកងឯកភាពខេត្តពោធិ៍សាត់ ក្នុងមានមន្រ្តីឧទ្យានុរក្សយើងមួយចំនួន សរុបប្រមាណ៨០០នាក់ បានបន្តចុះបំពេញបេសក កម្មបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះ បានសម្រេច ឃ្លុំដីទុកជាសម្បត្តិរដ្ឋបាន ចំនួន ៦២៦,៦៦២ហិកតា និងបានដកហូត ម៉ូតូ ២ គ្រឿង, រណារយន្តតូច.ធំ ១៣គ្រឿង, គោយន្ត ១គ្រឿង, កាំភ្លើងកែឆ្នៃ ៣ដើម រួមជាមួយ ម៉ាស៊ីនកាត់ស្មៅ១គ្រឿង។នៅក្នុងថ្ងៃដដែល កម្លាំងចម្រុះ បានរុះរើខ្ទមបណ្ដោះអាសន្នចំនួន ៥៥ខ្ទម, បង្គោលរបង ចំនួន ១៦០៥ដើម , បន្លាលួស ១២០០ម៉ែត្រ, ដំណាំដើមដំឡូងមី និងដំណាំចម្រុះ បានមួយចំនួនថែមទៀត។ សូមបញ្ជាក់ថា ប្រតិបត្តិការនៃកម្លាំងចម្រុះ នៅខេត្តពោធិ៍សាត់ បានធ្វើឡើងយ៉ាងក្តៅគគុក តាមបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានល្អប្រសើរ។ កិច្ចប្រជុំបន្ទាន់មួយ បានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ […]
- សាច់ជ្រូក និងគ្រឿងក្នុងជ្រូកប្រមាណ ៦២០គីឡូក្រាម ត្រូវកម្លាំងមន្ត្រីជំនាញចម្រុះបង្រ្កាបបាម (បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានសហការជាមួយការិយាល័យគយ និងរដ្ធាករ តំបន់៥ ខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តបន្ទាយមានជ័យ បានធ្វើការត្រួតពិនិត្យរថយន្តដឹកបំណែកសាច់ជ្រូកបង្កក ស្ថិតនៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលនាំចូលពីប្រទេសថៃ តាមច្រករបៀងក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ។ តាមការបញ្ជាក់ដោយមន្ត្រីជំនាញ មន្ត្រីយើងបានសហការត្រួតពិនិត្យទំនិញទាំងនោះមានរាយនាមដូចខាងក្រោម៖ ១- អណ្តាតជ្រូក ចំនួន ១៨៦គីឡូក្រាម ២- ពោះវៀនជ្រូក ចំនួន ១៤៥គីឡូក្រាម ៣- ជើងជ្រូក ចំនួន ៨៧គីឡូក្រាម ៤- ត្រចៀកជ្រូកចំនួន ៣៨គីឡូក្រាម ៥- បេះដូងជ្រូក ចំនួន ១៣គីឡូក្រាម ៦- ក្រពះជ្រូក ចំនួន ៦០គីឡូក្រាម ៧- ឆ្អឹងជំនីជ្រូក ចំនួន ៦៥គីឡូក្រាម ៨- ថ្លើមជ្រូក ចំនួន ២៧គីឡូក្រាម សរុបទាំងអស់ចំនួន […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


