ថ្ងៃ ពុធ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • រដ្ឋមន្ត្រីបរិស្ថាន លើកទឹកចិត្តដល់កងកម្លាំងគ្រប់ប្រភេទ បន្តការ ងារបង្រ្កាបទប់ស្កាត់បទល្មើស ដើម្បីថែរក្សាការពារធនធានធម្មជាតិ ដល់កូនចៅជំនាន់ក្រោយបន្តទៀត ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់កម្លាំងចម្រុះ ដែលបាននិងកំពុងបេសកកម្មបង្រ្កាបទប់ស្កាត់បទល្មើលធនធានធម្មជាតិ ហើយបានចាត់ទុក ថាជាការអន្តរាគមន៍របស់កងកម្លាំងគ្រប់ភេទ បានចូលរួមថែរក្សាការពារធនធានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងដូចនេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងចុះកំពុងឈរជើងចុះបង្រ្កាបទប់ស្កាត់បទល្មើសកាប់ រុករានដី ដីព្រៃក្នុងតំបន់ការពារធម្មជាតិ និងចុះពិនិត្យទីតាំងដាំស្តារព្រៃឡើងវិញ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍ សាត់ នាថ្ងៃអាទិត្យទី២៤ ខែមីនា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី មានប្រសាសន៍ថា កម្លាំងមន្រ្តីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន សរុបមានត្រឹមមតែ ១២០០នាក់ ហើយត្រូវគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែលមានផ្ទៃដីជាង ៧,២ ហិចតា គ្របដណ្តប់ប្រមាណ៤០% នៃផ្ទៃដីប្រទេសទាំងមូល។ ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព យើងត្រូវអនុវត្តតាមបទបញ្ជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានម៉ឹងម៉ាត់ ម៉ត់ចត់ ដែលក្នុងនោះ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការ ចំនួន៤ ក្នុងនោះជំរុញការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។ ការសហការយ៉ាងជិតស្និតជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត […]
  • អគ្គលេខាធិការអាស៊ានបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុម ប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ៣១ នៅព្រឹកថ្ងៃអាទិត្យ ១៥ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្លួងប្រាបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ៣១ ដែលបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោកជំទាវ Suanesavanh Vignaket រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ឆ្នាំ២០២៤ ។ កិច្ចប្រជុំបានពិភាក្សាអំពីទិសដៅពេលអនាគតរបស់ ASCC ក្នុងការធានាបាននូវអាស៊ានមួយដែលមានការឆ្លើយតប បរិយាប័្នន និងចីរភាព ព្រមទាំងបានផ្លាស់ប្តូរទស្សនៈស្តីពីការអភិវឌ្ឍផែនការយុទ្ធសាស្ត្ររបស់ ASCC ដែលនឹងជាផ្នែកមួយដ៏សំខាន់របស់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ កិច្ចប្រជុំក៏បានធ្វើការអបអរសាទរប្រទេសឡាវ ដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៤ និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការគាំទ្រអាទិភាព ASCC នៅ…
  • រដ្ឋមន្ត្រីបរិស្ថាន បានប្រកាសថា កូនឈើចំនួនជាង១លានដើម បានត្រៀមរួចរាល់សម្រាប់ ចែកជូនប្រជាពលរដ្ឋដាំចាប់ពីឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន នៅក្នុងដំណើរទស្សនកិច្ចនៅក្នុងខេត្តមណ្ឌលគីរី នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានសម្ដែងការចូលរួមអបអរសាទរទិវាព្រៃឈើអន្ដរជាតិ ២១ មីនា ដោយបញ្ជាក់ពីគោលជំហរ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្នុងការជំរុញភាពបៃតងរបស់កម្ពុជា ដែលក្នុងនោះក្រសួងបរិស្ថាន បានរៀបចំបណ្តុះកូនឈើរួចហើយ សម្រាប់យុទ្ធនាចែកកូនឈើជាង១លានដើម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីដាំស្តារព្រៃ ដាំនៅតាមគេហដ្ឋាន និងតាមមូលដ្ឋាន ចាប់ពីដើមរដូវវស្សា ឆ្នាំ២០២៤ តទៅ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា យុទ្ធសាស្រ្តភាពបៃតងរបស់កម្ពុជា រៀបចំឡើងស្របតាមយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញអនុលោមតាមយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាវបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានឆ្ពោះទៅ សម្រេចទស្សនវិស័យ បង្កើនគម្របព្រៃចំនួន ៦០% នាឆ្នាំ ២០៥០។ ថ្ងៃទី២១ ខែមីនា ជាថ្ងៃដែលពិភពលោកប្រារព្ធទិវាព្រៃឈើអន្តរជាតិជារៀងរាល់ឆ្នាំ។ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានអញ្ជើញទស្សនកិច្ច នៅថ្នាលបណ្ដុះកូនឈើ នៅក្នុងដែនជម្រក […]
  • អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមពិសាបាយពេល ល្ងាចជាមួយបណ្តារដ្ឋមន្ត្រីទទួលបន្ទុក ASCC តមតាមការអញ្ជើញរបស់ លោកជំទាវ Suanesavanh Vignaket រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានមក ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ៣១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហ្លួងប្រាបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ នៅល្ងាចថ្ងៃសៅរ៍ ១៤ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមពិសាបាយពេល ល្ងាចជាមួយបណ្តារដ្ឋមន្ត្រីទទួលបន្ទុក ASCC ផ្សេងទៀត។ នៅក្នុងឱកាសនោះ បណ្តារដ្ឋមន្ត្រី និងតំណាងដែលបានចូលរួម បានចែករំលែកទស្សនវិស័យស្តីពីការប្រឈម និន្នាការ ព្រមទាំងកាលានុវត្តភាពដែល ASCC កំពុលជួបប្រទះ ព្រមទាំងបានរិះរកយុទ្ធសាស្ត្រ និងវិធីសាស្ត្រដែលអាចធ្វើទៅបានដើម្បីរៀបចំអនាគតរបស់ ASCC ក្រោយឆ្នាំ២០២៥។
  • អាជ្ញាធរជាតិអប្សរា ពង្រីកសួនរុក្ខជាតិអង្គរ ពីទំហំ ១៥ហិកតា ទៅ១៥០ហិកតា ដើម្បីបម្រើឱ្យវិស័យទេសចរណ៍លក្ខណៈធម្មជាតិកាន់តែសម្បូរបែប សួនរុក្ខជាតិអង្គរមានទំហំផ្ទៃដីប្រមាណ១៥ហិកតា ដែលបានបើកដំណើរការជាផ្លូវការកាលពីឆ្នាំ២០២២ កន្លងមក ឥឡូវនេះ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំពង្រីកឱ្យធំជាងមុន ពីទំហំ១៥ហិកតា ទៅ១៥០ហិកតា ដើម្បីបម្រើឱ្យវិស័យទេសចរណ៍លក្ខណៈធម្មជាតិកាន់តែសម្បូរបែប។ អនុប្រធាននាយកដ្ឋានគ្រប់គ្រង ទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា លោក ឡៃ ប៉ូទី មានប្រសាសន៍កាលពីរសៀលថ្ងៃទី២១ ខែមីនា អាជ្ញាធរជាតិអប្សរាមានគម្រោងពង្រីក សួនរុក្ខជាតិអង្គរពីទំហំ ១៥ហិកតារទៅ១៥០ហិកតា ដោយធ្វើរបងសម្រាប់ដោះលែងសត្វព្រៃ និងការពារព្រៃឈើ រៀបចំផ្លូវដើរ ស្ពានថ្មើរជើងសម្រាប់ទេសចរដើរកម្សាន្តក្នុងព្រៃធម្មជាតិ។ នៅក្នុងគម្រោងពង្រីកផ្ទៃដីសួនរុក្ខជាតិអង្គរនេះ គឺអាជ្ញាធរជាតិអប្សរា បានដាំបង្គោលស៊ីម៉ង់ត៍ និងព័ទ្ធលួសសំណាញ់ប្រវែង ៥៤៦៨ ម៉ែត្រជុំវិញព្រៃ ចាប់ពីសួនរុក្ខជាតិអង្គរ រហូតទៅដល់កសិន្ធុអង្គរភាគខាងត្បូង បំណងធ្វើជាទីធ្លាសម្រាប់ព្រលែង សត្វព្រៃជាច្រើនប្រភេទឱ្យរស់នៅតាមលក្ខណៈធម្មជាតិរបស់វា ដែលទេសចរក៏អាចទស្សនាសត្វព្រៃទាំងនេះដោយផ្ទាល់ តាមរយៈផ្លូវថ្មើរជើងក្នុងព្រៃ។ ទន្ទឹមនេះ អាជ្ញាធរជាតិអប្សរា ស្នើបញ្ឈប់ការផ្សព្វផ្សាយក្នុងបណ្តាញសង្គមដែលផ្ទុយពីការពិត ដែលបង្កជាការបំផ្លើសព័ត៌មានក្នុងន័យអវិជ្ជមាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នជាតិ និងកិច្ចខិតខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរមកទស្សនានៅរមណីយដ្ឋានអង្គរ៕
  • ទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជា ណាចក្រកម្ពុជា បានបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ។ ការប្តេជ្ញានេះធ្វើឡើងរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា នៅវិមានសន្តិភាព។ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូតបានអរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រ និងផ្តល់ជំនួយដល់ប្រទេស និងប្រជាជនមីយ៉ាន់ម៉ាក្នុងអំឡុងពេលកូវីដ-១៩។ បន្ថែមលើនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគោរពរំឭកជូនសម្តេចធិបតី អំពីទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការដ៏យូរ អង្វែងរវាងប្រទេសទាំងពីរ។ ឯកឧត្តម ក៏បានបង្ហាញពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ ទំនងការទូតរវាងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ដែលមានជាយូរអង្វែងមកហើយ។ ទន្ទឹមនឹងនោះ សម្តេចធិបតី ក៏បានអបអរសាទរចំពោះ ឯកឧត្ដម […]
  • ក្រសួងការងារ និងបណ្តុះបណ្តាល ផ្តើមបើកប្រាក់ឈ្នួលឱ្យកម្មករ Y & W ចាប់ពីម៉ោង១រសៀលនេះ ចាប់ពីម៉ោង១រសៀលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤នេះតទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិតនៅរោងចក្រ Y & W ដោយធ្វើឡើងនៅសាលាខណ្ឌដង្កោក្នុងរាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីឯកឧត្តមកត្តា អ៊ន អ្នកនាំពាក្យក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រីទទួលបន្ទុកសម្របសម្រួលបើកប្រាក់ឈ្នួល និងអាជ្ញាធរពាក់ព័ន្ធ បានរៀបចំបិទបញ្ជីឈ្មោះ សណ្តាប់ធ្នាប់ និងរបៀបរៀបរយដើម្បីសម្រួលដល់កម្មករនិយោជិតបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗឱ្យបានរលូន។ នេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលតែងតែយកចិត្តទុកដាក់ដល់កម្មករនិយោជិត។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវ នាវសូមឱ្យបងប្អូនកម្មករនិយោជិតយកមកជាមួយនូវឯកសារដូចជាប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណ សមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិត ឆ្លងដែន និងប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)សម្រាប់បើកប្រាក់ឈ្នួល៕
  • ប្រធានគណ:កម្មការទី៣ ជំរុញឲ្យអាជ្ញាធរ ខេត្តបាត់ដំបង គិតគូរពីការអភិវឌ្ឍ ពង្រឹងសហគមន៍ និងបង្កើតការបណ្ដុះ បណ្ដាលវិស័យកសិកម្ម ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណ:កម្មការទី៣ ជំរុញឲ្យអាជ្ញាធរខេត្តបាត់ដំបង គិតគូរពីការអភិវឌ្ឍ ពង្រឹងសហគមន៍ និងបង្កើតការបណ្ដុះ បណ្ដាលវិស័យកសិកម្ម។ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណ:កម្មកា រផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់នេសាទ អភិវឌ្ឍន៍ ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណ:កម្មការទី៣) បានមានប្រសាសន៍ថា ខេត្តបាត់ដំបង ជាខេត្តមានអំណោយផលដល់វិស័យកសិកម្ម ដែលអាចធ្វើឱ្យប្រជាពលរដ្ឋមានភាពសម្បូរ សប្បាយ តាមរយៈការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដូច្នេះអាជ្ញាធរខេត្តត្រូវគិតគូរពីការអភិវឌ្ឍ ការពង្រឹងសហគមន៍ បង្កើតការបណ្ដុះបណ្ដាលជំនាញកសិកម្មដល់ប្រជាពលរដ្ឋ ម្យ៉ាងទៀតខេត្តមួយនេះ ជាខេត្តជាប់ព្រំដែនប្រទេសថៃ ដែលមានភាពងាយស្រួលក្នុងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនាំកសិផលលក់ចេញទៅក្រៅប្រទេសផងដែរ។ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសដឹកនាំសមាជិក សមាជិកាគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្ម ការ ជួបប្រជុំ […]
  • សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រទេសទាំងពីរ កម្ពុជា-ថៃ លើក កម្ពស់ ថែមទៀតលើកិច្ចសហប្រតិបត្តិការច្រើនវិស័យ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជំរុញឱ្យប្រទេសទាំងពីរ កម្ពុជា-ថៃ លើកកម្ពស់ ថែមទៀតលើកិច្ចសហប្រតិបត្តិការច្រើនវិស័យ។ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាន់ មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធាន រដ្ឋសភានៃព្រះរាជាណាចក្រថៃ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រទី២២ ខែមីនា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជំរុញ ឱ្យប្រទេស ទាំងពីរ កម្ពុជា-ថៃ លើកកម្ពស់ថែមទៀត លើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យការងារ និង ទេសចរណ៍ ជាដើម ។ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ច របស់គណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភាព្រះរាជាណាចក្រថៃ នៅពេលនេះ នឹងបានរួម ចំណែកយ៉ាងសំខាន់ថែមទៀតដល់ការពង្រឹង និងពង្រីកនៅទំនាក់ ទំនង ជាមិត្តភាពរវាងប្រទេស […]
  • នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មដោយចេតនា នៅស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីមនុស្សឃាតដោយចេតនា បានកើតឡើងនៅចំណុច ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង បង្កឡើងដោយជនសង្ស័យឈ្មោះ ឡឹង ស៊ីនិត ភេទប្រុស អាយុ៣៩ឆ្នាំ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ឡឹក សុធា ភេទស្រី និងឈ្មោះ ខឹម សុផល ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរងរបួសធ្ងន់។ បន្ទាប់ធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះ ឡឹក ស៊ីនិត បានរត់គេចខ្លួនបាត់។ ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវតាមនីតិវិធី ជំនាញរហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។ រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៣០នាទី កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុូន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា […]
  • មន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួនជនជាតិវៀតណាម ២នាក់ និងរឹបអូសគ្រឿងញៀនជិត ៧០០គីឡូក្រាម នៅរាជធានីភ្នំពេញ ភ្នំពេញ៖ ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៦៖៤០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបនៅ គោលដៅទី១៖ ចំណុចខុនដូរហ្សង់អេលីហ្សេ បន្ទប់លេខ ៨០៣ ជាន់ទី៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងគោលដៅទី២៖ ចំណុចខនដូរផ្លាទីនីនបេ បន្ទប់លេខ១១០៥ ជាន់ទី១១ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួន ជនល្មើស២នាក់៖ ឈ្មោះ NGUYEN HOAN DINH ភេទប្រុស ជនជាតិវៀតណាម អាយុ៤៥ឆ្នាំ និងឈ្មោះ DUONG TIEN ភេទប្រុស ជនជាតិវៀតណាម អាយុ១៧ឆ្នាំ។ គ្រឿងញៀនដែលចាប់យកបានរួមាន៖ មេតំហ្វេតាមីន (ICE) […]
  • អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ៣១ តមតាមការអញ្ជើញរបស់ លោកជំទាវ Suanesavanh Vignaket រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ៣១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហ្លួងប្រាបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី ២៣ ដល់ ២៤ ខែមីនា ឆ្នាំ២០២៤។ កិច្ចប្រជុំខាងមុខនេះ នឹងពិភាក្សាអំពីទិសដៅពេលអនាគតរបស់ ASCC ក្នុងការធានាបាននូវអាស៊ានមួយដែលមានការឆ្លើយតប បរិយាប័្នន និងចីរភាព ព្រមទាំងផ្លាស់ប្តូរទស្សនៈស្តីពីការអភិវឌ្ឍផែនការយុទ្ធសាស្ត្ររបស់ ASCC ដែលនឹងជាផ្នែកមួយដ៏សំខាន់របស់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏នឹងចូលរួមផងដែរនៅក្នុងជំនួបរវាងក្រុមប្រឹក្សា ASCC ជាមួយអង្គភាពតាមវិស័យនៃ ASCC របស់ប្រទេសឡាវ។
  • ក្រុមអ្នកស្រាវជ្រាវបានរកឃើញ ប្រភេទឧរង្គសត្វ និងថលជលិក សត្វ និងសង្ស័យថាអាចជាប្រភេទថ្មី ឬជាកំណត់ត្រាថ្មី សម្រាប់កម្ពុជានិងសកលលោក នៅក្នុងខេត្តបាត់ដំបង ក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថាន បានរកឃើញ និងប្រមូលបាននូវ ប្រភេទឧរង្គសត្វ និងថលជលិកសត្វ មួយចំនួនគួរជាទីចាប់អារម្មណ៍ សម្រាប់វិទ្យាសាស្រ្ត នៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្រ្តស្រុកបាណ ន់ខេត្តបាត់ដំបង។ ក្នុងនោះប្រភេទមួយ ចំនួនត្រូវបានអ្នកជំនាញសង្ស័យថាអាចជាប្រភេទថ្មី ឬជាកំណត់ត្រាថ្មី សម្រាប់សកលលោក និងកម្ពុជាផងដែរ។ ការអះអាងនឹងត្រូវបញ្ជាក់ បន្ថែមតាមរយៈការវិភាគធនធានពន្ធុ របស់សំណាកប្រភេទជីវៈចម្រុះទាំងនោះ ក្រោយពេលការសិក្សានិងប្រមូលទិន្នន័យនៅតាមទីវាលត្រូវបានបញ្ចប់។ ទិន្នន័យជីវៈចម្រុះថ្មី ដែលបានពីការសិក្សាពេលនេះ ជាព័ត៌មានគ្រឹះយ៉ាងសំខាន់ សម្រាប់គាំទ្រ ដល់ការអភិរក្សជីវៈចម្រុះ និងការរៀបចំផែនការគ្រប់គ្រង និងអភិរក្សតំបន់ភ្នំថ្មកំបោរទាំងនោះ នៅថ្ងៃអនាគត។ សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ នាយកដ្ឋានជីវៈចម្រុះ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា FFI តាមរយៈគម្រោងអភិរក្សជីវៈចម្រុះ ដើម្បីកាត់បន្ថយហានិភ័យ នៃជំងឺឆ្លង ដែលបានការឧបត្ថម្ភថវិកាពីសហភាពអឺរ៉ុប និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរដែនដី បាននិងកំពុងចុះសិក្សាស្រាវជ្រាវ ពីប្រភេទឧរង្គសត្វ និងថលជលិកសត្វ នៅតាមបណ្តាភ្នំថ្មកំបោរ ដែលមានដូចជា ភ្នំសំពៅ ភ្នំក្តោង ភ្នំបាណន់ ភ្នំរំសាយសក់ ភ្នំតាគ្រាម […]
  • កម្លាំងចម្រុះ បានបន្តសកម្មភាពបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ សម្រេចឃ្លុំដីទុកជាសម្បត្តិរដ្ឋ១.៤៥៤ហិកតា និងបានឃាត់ខ្លួនមនុស្សចំនួន០១ កម្លាំងចម្រុះនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ បានបន្តសកម្មភាពបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ បានសម្រេច- ឃ្លុំដីទុកជាសម្បត្តិរដ្ឋបាន ១.៤៥៤ហិកតា និងបានឃាត់ខ្លួនមនុស្សចំនួន០១ នាក់ និងកសាងសំណុំរឿង៣ករណីផ្សេងទៀតបញ្ជូនទៅតុលាការ។ ក្នុងប្រតិបត្តិការដ៏ក្តៅគគុកនៅក្នុងថ្ងៃដដែល កម្លាំងចម្រុះ បានដកហូតម៉ាស៊ីនហាន់ដំឡូងមី ១គ្រឿង, រណារយន្តតូច ៥គ្រឿង, កាំភ្លើងកែឆ្នៃ ៣ដើម, កាំបិតកកុក ៣គ្រឿង, រណាដៃ ១គ្រឿង និងឧបករណ៍ឆក់ត្រី ១គ្រឿង។ លើសពិនេះ ក្រុមសមត្ថកិច្ច បានរឹបអូសវត្ថុតាងនៅហ្នឹងកន្លែងរួមមានខ្ទមបណ្តោះអសន្នចំនួន ៣៩, ម៉ាស៊ីនបាញ់ថ្នាំ ២គ្រឿង, ដើមដំឡូងមី ១.១១០បាច់, ដើមចេក ២៣៧គុម្ព, ដើមក្រូច ១០០០ដើម, បង្គោលរបងថ្ម ១២ដើម និងបង្គោលរបងឈើ ២២៥ដើម។ សូមបញ្ជាក់ថា កិច្ចអន្តរាគមន៍បង្រ្កាបទប់ស្កាត់បទល្មើស លួចកាប់ រុករានដី នៅក្នុងតំបន់ការពារធម្មជាតិ យកធ្វើជាកម្មសិទ្ធិ បានចូលរួមពីកម្លាំងចម្រុះចំនួន៧៨៩នាក់ រួមមានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងកម្លាំងនគរបាលជាតិ កងកម្លាំងនៃគណៈបញ្ជាការកងឯកភាពខេត្ត រដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់នៅក្នុងខេត្តពោធិ៍សាត់ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីជំនាញ […]
  • សហរដ្ឋអាមេរិក ដាក់ស្នើសេចក្តីព្រាងលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដោយអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្គាហ្សា JEDDAH: សហរដ្ឋអាមេរិកបានបញ្ជូនសេចក្តីព្រាង នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយអំពាវនាវឱ្យមាន “បទឈប់បាញ់ជាបន្ទាន់ដែលភ្ជាប់ទៅនឹងការដោះលែងចំណាប់ខ្មាំង” នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប នេះបើតាមរដ្ឋមន្ត្រីការបរទេស Antony Blinken។ សហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រដ៏សំខាន់របស់អ៊ីស្រាអែល ពីមុនបានប្រើសិទ្ធិវេតូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីរារាំងស្ថាប័នពិភពលោកពីការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងទឹកដីប៉ាឡេស្ទីន។ លោក Blinken បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan និងបានជួបពិភាក្សាជាមួយព្រះអង្គម្ចាស់ Mohammed bin Salman ភ្លាមៗបន្ទាប់ពីបានចុះចតនៅព្រះរាជាណាចក្រកាលពីថ្ងៃពុធក្នុងជើងទីមួយនៃដំណើរទស្សនកិច្ចក្នុងតំបន់ដែលនឹងរួមបញ្ចូលអេហ្ស៊ីបនៅថ្ងៃព្រហស្បតិ៍ និងបន្ទាប់មកអ៊ីស្រាអែល។ ផែនការដែលត្រូវបានពិភាក្សាក្នុងប្រទេសកាតា នឹងបញ្ឈប់ការប្រយុទ្ធគ្នាជាបណ្តោះអាសន្ន ខណៈដែលចំណាប់ខ្មាំងត្រូវបានផ្លាស់ប្តូរសម្រាប់អ្នកទោសប៉ាឡេស្ទីន ហើយការផ្តល់ជំនួយសង្គ្រោះត្រូវបានបង្កើនឡើង៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)