សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា នឹងបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណ រដ្ឋសិង្ហបុរីនៅថ្ងៃទី១៨-១៩ ខែមិថុនានេះ។
ក្នុងដំណើរទស្សន កិច្ច នេះ សម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី និងជំនួបសម្តែងការគួរសមជាមួយឯកឧត្តម ថាមេន ស្ហ្សានមូហ្គារ៉ាត់ណាម ប្រធានាធិបតី និងឯកឧត្តម លី សៀនឡុង អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី។
ក្រៅពីនេះ សម្តេចធិបតី នឹងចូលរួមវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ផងដែរ៕






