ព័ត៌មានថ្មី
- លោក Biden នឹងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីជប៉ុន Kishida និងប្រធានាធិបតីហ្វីលីពីនលោក Marcos ក្នុងកិច្ចប្រជុំកំពូលខែមេសា វ៉ាស៊ីនតោន៖ សេតវិមានបាននិយាយនៅថ្ងៃចន្ទ ទី១៨ ខែមីនា ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងរៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូងជាមួយមេដឹកនាំហ្វីលីពីន និងជប៉ុន ខណៈសហរដ្ឋអាមេរិកកំពុងស្វែងរកការពង្រឹងសម្ព័ន្ធភាពប្រឆាំងនឹងប្រទេសចិន។ ជំនួបរបស់លោក Biden ជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Marcos និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅសេតវិមានកាលពីថ្ងៃទី១១ ខែមេសា គឺជាជំនួបចុងក្រោយបង្អស់ក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយសម្ព័ន្ធមិត្តអាស៊ីប៉ាស៊ីហ្វិក។ សហរដ្ឋអាមេរិក បានអំពាវនាវម្តងហើយម្តងទៀត ឱ្យមានតំបន់អាស៊ីប៉ាស៊ីហ្វិក “សេរី” នៅពេលដែលប្រទេសចិនអះអាងពីអំណាច ដែលកំពុងកើនឡើងរបស់ខ្លួន ជាពិសេសលើការទាមទាររបស់ខ្លួនចំពោះអធិបតេយ្យភាពលើស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូង។ ភាពតានតឹងមានកម្រិតខ្ពស់ជាពិសេសរវាងហ្វីលីពីន និងក្រុងប៉េកាំង ខណៈកប៉ាល់មកពីប្រទេសទាំងពីរបានប៉ះទង្គិចគ្នានៅជិតតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ។ លោក Marcos និង Kishida បានប្រកាសពីការចាប់ផ្តើមនៃដំណើរការនេះ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងម៉ានីល ខណៈដែលពួកគេស្វែងរកការទប់ទល់នឹងសម្ពាធយោធាដែលកំពុងកើនឡើងរបស់ប្រទេសចិន។ ប្រទេសជប៉ុនបានឈ្លានពាន និងកាន់កាប់ហ្វីលីពីនក្នុងអំឡុងសង្គ្រាមលោកលើកទី២ ប៉ុន្តែប្រទេសទាំងពីរចាប់តាំងពីពេល នោះមកបានកាន់តែជិតស្និទ្ធដោយសារតែពាណិជ្ជកម្ម និងការវិនិយោគ ហើយថ្មីៗនេះ ដើម្បីទប់ទល់នឹងការអះអាងរបស់ចិននៅក្នុងតំបន់។ កិច្ចប្រជុំកំពូលហ្វីលីពីន-ជប៉ុនបានបន្លឺឡើងនូវកិច្ចប្រជុំបីផ្លូវដែលលោក Biden បានធ្វើឡើងនៅឯជំរុំប្រធានាធិបតី Camp David របស់គាត់កាលពីខែសីហាជាមួយនាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីកូរ៉េខាងត្បូង។ លោក […]
- អ៊ីស្រាអែល Gaza សហរដ្ឋអាមេរិករាយការណ៍ពីការស្លាប់របស់ Marwan Issa ជាមេដឹកនាំយោធាជាន់ខ្ពស់របស់ហាម៉ាស់ មន្ត្រីសេតវិមានលោក Jake Sullivan បាននិយាយថា មេដឹកនាំក្រុមហាម៉ាស់ Marwan Issa (ម៉ាវ៉ាន់ អ៊ីសា) បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ក្នុងនាមជាមេបញ្ជាការរងយោធា លោក Issa នឹងក្លាយជាមេដឹកនាំជាន់ខ្ពស់បំផុត របស់ក្រុមហាម៉ាស ដែលបានស្លាប់ចាប់តាំងពីសង្គ្រាម បានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា។ Issa ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើផ្លូវរូងក្រោមដីមួយនៅក្រោមជំរុំជនភៀសខ្លួន នៅកណ្តាលហ្គាហ្សាកាលពីសប្តាហ៍មុន។ ប្រធានាធិបតីអាមេរិកលោក Joe Biden បានសម្តែងការព្រួយបារម្មណ៍អំពីការកើនឡើងនៃការស្លាប់ជនស៊ីវិលនៅក្នុងតំបន់ Gaza នៅក្នុងការហៅទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែលជាការសន្ទនាលើកដំបូងរបស់ពួកគេក្នុងរយៈពេលមួយខែ។ យោងតាមក្រសួងសុខាភិបាល ដឹកនាំដោយក្រុមហាម៉ាស នៅហ្គាហ្សា បានឱ្យដឹងថា ជនស៊ីវិលប៉ាឡេស្ទីនជាង ៣១,០០នាក់ បានស្លាប់ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា ។ ចំនួនអ្នកស្លាប់បានទាក់ទាញការថ្កោលទោសពីអន្តរជាតិ និងធ្វើឱ្យសម្ព័ន្ធមិត្តជាច្រើនរបស់អ៊ីស្រាអែលដាច់ឆ្ងាយពីគ្នា។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា គោលបំណងទាំងនោះរួមមាន “ការលុបបំបាត់ក្រុមហាម៉ាស ការដោះលែងចំណាប់ខ្មាំងទាំងអស់ និងធានាថា តំបន់ហ្គាហ្សា មិនដែលទទួលបានជាការគំរាមកំហែងដល់អ៊ីស្រាអែល ខណៈ ការផ្តល់ជំនួយមនុស្សធម៌ចាំបាច់ ដែលនឹងជួយក្នុងការសម្រេចបាននូវគោលដៅទាំងនេះ”៕
- រដ្ឋមន្ត្រីការបរទេសអាមេរិក ទៅទស្សនកិច្ចក្នុងទីក្រុងម៉ានីល ខណៈភាពតានតឹងនៅសមុទ្រចិនខាងត្បូងកើនឡើង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អានតូនី ប៊ី្លនឃីន (Antony Blinken) បានធានាដល់ប្រទេសហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងវ៉ាស៊ីនតោន អំពីការគាំទ្ររបស់សហរដ្ឋ អាមេរិក ចំពេលមានភាពតានតឹងកើនឡើងជាមួយប្រទេសចិន។ លោកបានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តផ្នែកសន្តិសុខដ៏រឹងមាំរបស់អាមេរិកចំពោះប្រទេសហ្វីលីពីន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ានីលនាថ្ងៃអង្គារនេះ។ ការចម្រុងចម្រាសបានកើនឡើងរវាងក្រុងម៉ានីល និងក្រុងប៉េកាំងក្នុងប៉ុន្មានខែថ្មីៗនេះ ជុំវិញការទាមទារប្រជែងគ្នានៅសមុទ្រចិនខាងត្បូង។ លោក ប៊ី្លនឃីន បាននិយាយថា ផ្លូវទឹកទាំងនេះមានសារៈសំខាន់សម្រាប់ហ្វីលីពីន សន្តិសុខ និងសេដ្ឋកិច្ចរបស់ខ្លួន។ លោកបានបន្ថែមថា វាក៏សំខាន់ផងដែរ ចំពោះផលប្រយោជន៍ក្នុងតំបន់ សហរដ្ឋអាមេរិក និងពិភពលោក ដោយបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន។ ហ្វីលីពីនបានក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតរបស់អាស៊ីអាគ្នេយ៍កាលពីឆ្នាំមុន ប៉ុន្តែវិសមភាព ដែលជាប់គាំងនៅក្នុងប្រទេស បរាជ័យក្នុងការដោះស្រាយជាមួយនឹងការចោទប្រកាន់ដ៏យូរមកហើយ អំពីរបបនិយមរបស់ រដ្ឋាភិបាលបានដើរតួក្នុងនយោបាយប្រសព្វរបស់ខ្លួន។ ហ្វីលីពីននៅតែជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិក ជាពិសេសដោយសារតែទីតាំងនៅក្នុងតំបន់ដែលកំពុងវិវត្ត ដែលប្រទេសចិនបានលេចចេញជាគូប្រជែងនឹងអំណាច និងឥទ្ធិពលរបស់អាមេរិក៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
- មេដឹកនាំកំពូលកូរ៉េខាងជើង ដឹកនាំធ្វើសមយុទ្ធបាញ់គ្រាប់រ៉ុក្កែតដ៏ធំ មេដឹកនាំកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េខាងជើង បានដឹកនាំសមយុទ្ធបាញ់គ្រាប់រ៉ុក្កែត ដ៏ធំរបស់ប្រទេសនេះកាលពីថ្ងៃចន្ទ ដែលជាការបង្ហាញការបាញ់មីស៊ីលកម្រិតក្រុមហ៊ុនលើកដំបូង នៃអាវុធដ៏មានឥទ្ធិពលនេះ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ បានរាយការណ៍នាថ្ងៃអង្គារនេះ។ សមយុទ្ធនេះត្រូវបានរចនាឡើង ដើម្បីផ្ទៀងផ្ទាត់កម្លាំង និងសមត្ថភាពសង្រ្គាមពិតប្រាកដនៃគ្រាប់រ៉ុក្កែត ៦០០ មីលីម៉ែត្រ តាមរយៈការធ្វើសមយុទ្ធភ្លាមៗ និងការបាញ់ សាលវ៉ូ ពិនិត្យមើល និងពង្រឹងឥរិយាបថត្រៀមលក្ខណៈរបស់កងកម្លាំងកាំភ្លើងធំ។ KCNA បាននិយាយថា ការអនុវត្តការបាញ់នេះ ត្រូវបានបន្តដោយការសាកល្បង ដើម្បីក្លែងធ្វើការបំផ្ទុះតាមអាកាសនៃគ្រាប់រ៉ុក្កែតដ៏ធំសម្បើម នៅរយៈកម្ពស់ ដែលបានកំណត់ជាមុន។ របាយការណ៍បាននិយាយថា អគ្គលេខាធិការបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋរបស់កូរ៉េខាងជើង បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ខ្លួនក្នុងការរៀបចំសង្រ្គាម និងបានណែនាំកងកម្លាំងកាំភ្លើងធំរបស់ប្រទេសឱ្យពន្លឿនដំណើរការទំនើបកម្មជាមួយនឹងអាវុធដ៏មានឥទ្ធិពលជាស្នូល៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
- សម្តេចធិបតី នាយករដ្ឋមន្ត្រីថា គុណភាពធនធានមនុស្សវិស័យសុខាភិបាល នឹងធានាគុណភាពវិស័យសុខាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ការពង្រឹងទៅលើគុណភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល គឺជាកត្តាដ៏សំខាន់ដើម្បីធានាបានថា គុណភាពនៃវិស័យសុខាភិ បាលរបស់កម្ពុជា នឹងកាន់តែមានប្រសិទ្ធភាព និងរីកចម្រើនថែមទៀត។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតសុខាភិបាល លើកទី៤៣ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៤នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្លើយតបនឹងការពង្រឹងគុណភាពធនធាន មនុស្សក្នុងវិស័យសុខាភិបាល គឺត្រូវផ្ដោតលើការបណ្ដុះបណ្ដាល ការរើសមន្ត្រីចូលបម្រើការងារ ទាំងមន្ត្រីសុខាភិបាលថ្មី និងទាំងមន្ត្រី ដែលមានស្រាប់ ដែលអាចទាញពីប្រភពខាងក្រៅ។ សម្ដេចធិបតី បានបញ្ជាក់ថា «ការធានាគុណភាពមន្ត្រីសុខាភិបាល គឺធានាគុណភាពដល់វិស័យសុខាភិបាល យើងនិយាយអំពីរឿងសម្ភារៈ គ្រឿងបំពាក់ ឧបករណ៍ នេះជាកត្តាសំខាន់ តែបើគ្មានមនុស្សទេ យើងទៅមិនរួចទេ»។ សម្ដេចធិបតី សង្កត់ធ្ងន់ថា ការបណ្ដុះបណ្ដាលធនធានមនុស្ស ត្រូវតែបន្តជំរុញ និងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាគុណភាពវិស័យសុខាភិបាល។ ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃការប្រឡង ជាពិសេសនិស្សិតពេទ្យ ដោយប្រកាសថា គ្មានការអនុញ្ញាតឲ្យចូលពេទ្យ ដោយមិនមានការប្រឡងឡើយ។ […]
- អគ្គលេខាធិការអាស៊ាន អញ្ជើញពិសាបាយការងារថ្ងៃត្រង់រៀបចំដោយ លោកជំទាវ Hou Yanqi ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន នៅរសៀលថ្ងៃអង្គារ ១០ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាបាយការងារថ្ងៃត្រង់រៀបចំដោយ លោកជំទាវ Hou Yanqi ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីសកម្មភាពនានា ដើម្បីលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន។ បន្ថែមលើនេះ ភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពីការត្រៀមរៀបចំសម្រាប់ទស្សនកិច្ចរបស់ឯកឧត្តមអគ្គលេខាធិការអាស៊ាន ទៅចូលរួមក្នុងសន្និសីទប្រចាំ២០២៤ នៃវេទិកា Boao ដែលគ្រោងធ្វើនៅខេត្តហៃហាន់ ប្រទេសចិន នៅក្នុងខែមីនា នេះ។
- ស្នងការរងខេត្តបាត់ដំបងម្នាក់ ត្រូវពលរដ្ឋប្ដឹងពីបទរំលោភយកដីរដ្ឋផ្ដល់ឲ្យនៅតំបន់ព្រៃលិចទឹកក្នុងស្រុកមោងឫស្សី បាត់ដំបង៖ ប្រជាពលរដ្ឋចំនួន១២គ្រួសារ ក្នុងចំណោមជិត ៨០ គ្រួសារ រស់នៅឃុំតាលាស់ និងឃុំជ្រៃ ស្រុកមោងឫស្សី បានដាក់ពាក្យប្ដឹងទៅកាន់ក្រុមការងារវាស់វែងដីធ្លី ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ នៅលើដីតំបន់២ ក្នុងទឹកដីឃុំជ្រៃ ឲ្យជួយរកដំណោះ ស្រាយ ក្រោយពីលោកស្នងការរងខេត្តបាត់ដំបងម្នាក់ នាំមន្រ្តីជំនាញចុះទៅវាស់វែងរំលោភយកដីរបស់ពួកគេ ចំនួនប្រមាណ ៦៤ហិចតា ក្នុងគោលបំណងធ្វើប្លង់រឹង យកជាកម្មសិទ្ធរបស់ខ្លួន។ ប្រជាពលរដ្ឋទាំង១២គ្រួសារ ដែលបានប្ដឹងស្នងការរងខេត្តបាត់ដំបងឈ្មោះ ម៉ារ៉ា សក្ដា គឺរស់នៅភូមិម៉ាណោក ឃុំតាលាស់ បានអះអាងថា សម្រាប់ដីដែលមានទំនាស់នេះ ស្ថិតនៅ ចំណុចខាងកើតលូគោកស្បូវ(តំបន់២) ស្ថិតក្នុងភូមិដូនទ្រី ឃុំជ្រៃ ដោយពួកគេបានទៅកាប់ឆ្ការធ្វើស្រែនៅតាំងពីអំឡុងឆ្នាំ២០០៨ និងធ្វើស្រែលាយឡំជាមួយពលរដ្ឋនៅភូមិដូនទ្រី និងភូមិអង្គ្រង ឃុំជ្រៃ ជិត១០០គ្រួសារទៀត ដែលតាំងពីពេលនោះរហូតមក មិនធ្លាប់មានបុគ្គល ឬអ្នកមានអំណាចណាម្នាក់មករារាំង ឬមករំខានម្ដងណាទេ។ ពួកគេបានបន្តថា ប៉ុន្តែនៅពេលរាជរដ្ឋាភិបាល ប្រកាសកាត់ឆ្វៀលដីតំបន់២ ឬតំបន់៣ មួយចំនួនឲ្យប្រជាពលរដ្ឋកាន់កាប់ស្របច្បាប់ ហើយនៅពេលក្រុមការងារវាស់វែងដីធ្លី ចុះវាស់ដីចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ស្រាប់តែលេចមុខ លោកស្នងការរងរូបនេះ ដឹកនាំមន្រ្តីជំនាញចុះទៅចង្អុលបង្ហាញវាស់វែងយកដីនៅចំណុចខាងលើ ដោយបុគ្គលម្នាក់នេះអះអាងថា ជាដីដែលម្ដាយរបស់គាត់បានទិញពីលោកមេភូមិ និងមេឃុំចាស់ (មេឃុំជ្រៃ) […]
- នាយឧត្តមសេនីយ៍ ដាំ ដារីនី ទទួលជួបសម្តែងការគួរសមជា គណៈប្រតិភូស្នងការនីតិកម្ម នៃក្រសួងការពារប្រទេសវៀតណាម គណៈប្រតិភូស្នងការនីតិកម្ម នៃក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ ឯក ង្វៀន វៀតយុង អនុប្រធានស្នងការនីតិកម្ម នៃក្រសួងការពារប្រទេសវៀតណាមបានចូលជួប សំដែងការគួរសមជាមួយលោកជំទាវ នាយឧត្តមសេនីយ៏ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ កាលពីរសៀលថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៤ ។ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងស្វាគមន៏ចំពោះដំណើរទស្សនកិច្ចរបស់គណប្រតិភូស្នងការនីតិកម្ម នៃក្រសួងការពារ ប្រទេសវៀតណាម ដែលបាននាំមកនូវទំនាក់ទំនងកិច្ចសហប្រតិ បត្តិការ រវាងកងទ័ពទាំង២។ ពិសេសគឺកិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋាននីតិកម្ម ក្រសួងការពារជាតិ និងស្នងការនីតិកម្ម នៃក្រសួងការពារប្រទេសវៀតណាម ស្របតាមពិធីសារ នៃអនុសារណៈយោគយល់របស់ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ។ លោកជំទាវបានបន្តទៀតថា ៖ យើងទទួលបាននូវចំណុចមួយចំនួន ល្អៗជាច្រើននៅក្នុងពិធីសារដូចជាធ្វើផ្លាស់ប្តូរបទពិសោធន៏ពីគ្នាទៅវិញទៅមករវាងអ្នកច្បាប់ នៃកងយោធពលខេមរភូមិន្ទ និងអ្នកច្បាប់ កងទ័ពប្រជាជនវៀតណាម ។ លោកជំ ទាវបានជំរាបប្រតិភូឲ្យបានដឹងទៀតថា បច្ចុប្បន្ននៅទូទាំង ខ.ភ.ម យើងបានរៀបចំរចនាសម្ព័ន្ធ ឲ្យមាននាយទាហានផ្នែកច្បាប់នៅទូទាំងបណ្តាកងឯកភាព ដូច្នេះយើងសូមគាំទ្រលើការជួយបណ្តុះបណ្តាលនាយទាហានផ្នែកច្បាប់យើង ពីសំណាក់អ្នកច្បាប់របស់ក្រសួងការពារប្រទេសវៀតណាមដែលបានអនុវត្តនាពេលនេះ ។ លោកវរសេនីយ៍ឯក ង្វៀន វៀតយុង […]
- ក្រសួងទេសចរណ៏៖ អ្នកថតរូបព្រឹត្តិការណ៍សមរាត្រីអង្គរ បានស្អាតជាងគេនឹងទទួលបានរង្វាន់ពី១លាន ដល់៣លានរៀល បើតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍សមរាត្រីអង្គរ ដែលត្រូវបានគេស្គាល់ថាជាពេលវេលាដែលព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្ត និងជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលមាននៅលើទឹកដីខេត្តសៀមរាប នៃប្រទេសកម្ពុជា នឹងចូលមកដល់ម្តងទៀតហើយចាប់ពីថ្ងៃទី២០-២៣ខែមីនា ឆ្នាំ២០២៤ ចន្លោះពីម៉ោង៥ព្រឹក ដល់ម៉ោង៧ព្រឹក។ យ៉ាងណាដើម្បីអបអរព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្រសួងទេសចរណ៍ បានរៀបចំការ ប្រកួតប្រជែងរូបថតសមរាត្រីអង្គរអច្ឆរិយៈ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ-អន្ដរជាតិ និងមហាជន ចូលរួមប្រកួតថតរូបព្រឹត្តិការណ៍សមរាត្រីអង្គរដែលស្អាតនឹងមានឱកាសទទួលបានរង្វាន់ចាប់ពី ១លានរៀល ដល់៣លានរៀល ព្រមទាំងលិខិតសរសើរផងដែរ។ ក្រសួងទេសចរណ៍ សង្ឃឹមថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងទាក់ទាញទេសចរជាតិ និងអន្ដរជាតិមកកំសាន្ដនៅខេត្ត សៀមរាបកាន់តែច្រើនស្របតាមយុទ្ធនាការណ៍ “ទស្សនាសៀម រាប ឆ្នាំ២០២៤”។ សូមជម្រាបថា ការប្រកួតប្រជែងរូបថតសមរាត្រីអង្គរអច្ឆរិយៈនេះ ក្រុមការងាររបស់ក្រសួងនឹងបើកទទួលរូបថតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤៕
- កម្លាំងចម្រុះបង្រ្កាបបទល្មើសធនធានធម្មជាតិ បន្តប្រតិបត្តិការ បង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ កក្រុមការងារចំនួន ១០ ក្រុម ដែលមានកម្លាំងសរុប ៧៨៩នាក់ បានបន្តសកម្មភាព ចុះបង្រ្កាបការកាប់រុករានដីព្រៃរបស់រដ្ឋ នៅក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាលទ្ធផលសម្រេចបានឃ្លុំដីបាន ១៧៧,៧៤ហ.ត និងបានដកហូត ផាល ត្រាក់ទ័រ ៤គ្រឿង កាំភ្លើងបាញ់ខ្យល់ ១គ្រឿង ម៉ាស៊ីនកាត់ស្មៅ ០៤គ្រឿង ម៉ាស៊ីនបាញ់ថ្នាំ ០១គ្រឿង ម៉ូតូ ២គ្រឿង។ ក្រុមចម្រុះបាន រុះរើ រោងប្រក់សង្ក័សី ១៧ខ្នង រោងតង់កៅស៊ូ ១២ខ្នង រោងប្រក់ស្លឹក ៥ខ្នង និងដើមដំឡូង ៥៧០បាច់ ដើមចេក ៩០គុម្ភ ព្រមទាំង បានបង្គោលរបឯង ៣១០ដើម។ សូមបញ្ជាក់ថា ប្រតិបត្តិការនៃកម្លាំងចម្រុះ នៅខេត្តពោធិ៍សាត់ បានធ្វើឡើង យ៉ាងក្តៅគគុក តាមបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។ កិច្ចប្រជុំបន្ទាន់មួយ បានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា […]
- ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឱ្យ លោកបណ្ឌិត Henry Savarimuthu អគ្គកុងស៊ុលនៃសាធារណរដ្ឋវានូអាទូប្រចាំទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ (ភ្នំពេញ) ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោកបណ្ឌិត Henry Savarimuthu អគ្គកុងស៊ុលនៃសាធារណរដ្ឋវានូអាទូ (Vanuatu) ប្រចាំទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ លោកបណ្ឌិត Henry Savarimuthu អគ្គកុងស៊ុលវានូអាទូប្រចាំទីក្រុងគូឡាឡាំពួ បានសម្តែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានទទួលបានការជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤។ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ប្រទេសដីកោះវានូអាទូ បានសម្តែងការគាំទ្រភាពជាប្រធានរបស់កម្ពុជា និងជូនពរឱ្យដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូលនេះទទួលបានជោគជ័យ។ ប្រទេសដីកោះវានូអាទូ គ្រោងនឹងចូលរួមកិច្ចប្រជុំ UNESCAP លើកទី៨០ នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងខែមេសា ឆ្នាំ២០២៤ និងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍លើកឡើងថា ក្នុងភាពជាប្រធាន បំណងប្រាថ្នារបស់កម្ពុជា គឺចង់ឃើញតំបន់ប៉ាស៊ីហ្វិកទាំងមូល ជាតំបន់គ្មានមីន ដែលកម្ពុជាកំពុងខិតខំប្រឹងប្រឹងកៀរគរឱ្យមានការចូលរួមពីប្រទេសដីកោះចំនួន […]
- កូរ៉េខាងជើង បាញ់មីស៊ីលផ្លោង ខណៈលោក Blinken ធ្វើ ទស្សនកិច្ចនៅទីក្រុងសេអ៊ូល សម្រាប់កិច្ចប្រជុំកំពូលលទ្ធិ ប្រជាធិបតេយ្យ សេអ៊ូល៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ កាលពីថ្ងៃចន្ទ ១៨ មីនានៅក្នុងអ្វីដែលអ្នកវិភាគបាននិយាយថា ជាវិធានការ ដើម្បីទាក់ទាញការចាប់ អារម្មណ៍ ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងសម្រាប់កិច្ចពិភាក្សា។យោធារបស់ទីក្រុងសេអ៊ូលបាននិយាយថា នៅម៉ោងប្រហែល ៧:៤៤នាទី ព្រឹក នៃការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ដោយបានហោះក្នុងចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រខាងកើត ដែលត្រូវបានគេស្គាល់ថាជាសមុទ្រជប៉ុន។ សាស្ត្រាចារ្យ Choi Gi-il ជំនាញការសិក្សាផ្នែកយោធានៅសកលវិទ្យាល័យ សាំងហ្គី បានប្រាប់ AFP ថា “វាគឺជាការផ្លាស់ប្តូរពេលវេលា ដែលបានគណនាយ៉ាងខ្ពស់ដោយទីក្រុងព្យុងយ៉ាង ក្នុងការបាញ់កាំជ្រួចជាច្រើន ដើម្បីបង្ហាញថាពួកគេមានសមត្ថភាពធ្វើទង្វើបែបនេះ ទោះបីជាអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកស្ថិតនៅក្នុងទីក្រុងក៏ដោយ។ លោក Han Kwon-hee មកពីសមាគមសិក្សាឧស្សាហកម្មការពារជាតិកូរ៉េបានប្រាប់ AFP ថា កូរ៉េខាងជើងជាធម្មតាបាញ់កាំជ្រួច “ជា tit-for-tat” បន្ទាប់ពីសមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ វត្តមានរបស់ Blinken គ្រាន់តែបន្ថែមការលើកទឹក ចិត្តរបស់ពួកគេព្រោះវា “មានន័យថា មានការយកចិត្តទុកដាក់កាន់តែច្រើនពីវ៉ាស៊ីនតោន និងបន្ថែមសម្ពាធលើម្ចាស់ផ្ទះសេអ៊ូល”៕ ប្រភព CNA NEWS […]
- កងទ័ពអ៊ីស្រាអែលបើកប្រតិបត្តិការ នៅក្នុងមន្ទីរពេទ្យអាល់-ស៊ីហ្វា Al-Shifa របស់ហ្គាហ្សា កងទ័ពអ៊ីស្រាអែល បានបើកប្រតិបត្តិការវាយលុកមួយជុំវិញមន្ទីរពេទ្យ Al-Shifa (អាល់-ស៊ីហ្វា) ដ៏ធំបំផុតរបស់ហ្គាហ្សា នៅថ្ងៃចន្ទ ទី១៨ ខែមីនា ដោយមានសាក្សីរាយការណ៍ពីការវាយ ប្រហារតាមអាកាសទៅលើសង្កាត់ដែលត្រូវបានបំផ្លិចបំផ្លាញជាកន្លែងដែលវាស្ថិតនៅ។ ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ដែលភៀសខ្លួនដោយសង្រ្គាម បានស្វែងរកទីជម្រកនៅក្នុងបរិវេណនេះ នេះបើយោងតាមក្រសួងសុខាភិបាល ដែលគ្រប់ គ្រងដោយក្រុមហាម៉ាសនៅហ្គាហ្សា។ អ៊ីស្រាអែលបានចោទ ប្រកាន់ក្រុមហាម៉ាសម្តងហើយម្តងទៀតពីប្រតិបត្តិការយោធាពីមន្ទីរ ពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រផ្សេងទៀត ដោយអះអាងថា ក្រុមសកម្មប្រយុទ្ធបានបដិសេធ។ សង្រ្គាមបានចាប់ផ្តើមនៅពេល ដែលក្រុមហាម៉ាស់បានបើកការវាយប្រហារដែលមិនធ្លាប់មានពីមុនមកពីតំបន់ហ្គាហ្សាកាលពីថ្ងៃទី៧ ខែតុលា ដែលបានបណ្តាលឱ្យមនុស្សប្រហែល ១,១៦០នាក់ បានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល ភាគច្រើនជាជនស៊ីវិល នេះបើយោងតាមតួលេខផ្លូវការរបស់ AFP។ ក្រុម សកម្មប្រយុទ្ធប៉ាឡេស្ទីនបានចាប់ចំណាប់ខ្មាំងជនជាតិអ៊ីស្រា អែល និងបរទេសប្រហែល២៥០នាក់ក្នុងអំឡុងពេលការវាយ ប្រហារថ្ងៃទី០៧ ខែតុលា ប៉ុន្តែរាប់សិបនាក់ត្រូវបានដោះលែងក្នុងអំឡុងពេលបទឈប់បាញ់រយៈពេលមួយសប្តាហ៍ក្នុងខែវិច្ឆិកា។ អ៊ីស្រាអែលជឿថា ប្រហែល ១៣០នាក់នៅតែស្ថិតក្នុងតំបន់ហ្គាហ្សា រួមទាំងទាហាន៣៣ នាក់ ទាហាន៨ នាក់ និងជនស៊ីវិល២៥ នាក់ ដែលត្រូវបានគេសន្មត់ថាបានស្លាប់៕ ប្រែសម្រួលដោយ: ម៉ុក ម៉ានិច
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅប្រទេសរុស្ស៊ី បង្ហាញថា លោក ពូទីន ឈ្នះការបោះឆ្នោត ភ្លូកទឹកភ្លូកដី មូស្គូ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅប្រទេសរុស្ស៊ីបានឲ្យដឹងថា លទ្ធផលបឋមបង្ហាញពីជ័យជម្នះភ្លូកទឹកភ្លូកដី សម្រាប់លោកពូទីន។ គ.ជ.ប របស់រុស្ស៊ីបានបង្ហាញ កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីរុស្ស៊ី បច្ចុប្បន្ន ដែលឈរឈ្មោះសម្រាប់អាណត្តិថ្មី គឺលោកវ្ល៉ាឌីមៀ ពូទីន អាចទទួលបានកំណត់ត្រា នៃសម្លេងគាំទ្រ ៨៧.៩៧% សម្រាប់ការបោះឆ្នោតនេះ។លោក វ្ល៉ាឌីមៀ ពូទីន កំពុងកក់តំណែងប្រធានាធិបតី សម្រាប់អាណត្តិរយៈពេលប្រាំមួយឆ្នាំទៀត ហើយលោកបានក្លាយជាមេដឹកនាំរុស្ស៊ី ដែលកាន់អំណាចយូរបំផុត មិនធ្លាប់មាន ក្នុងរយៈពេលជាង ២០០ឆ្នាំ។ ជ័យជំនះសម្រាប់បុរសអាយុ ៧១ ឆ្នាំ រូបនេះ គឺមិនដែលមានការសង្ស័យឡើយ ដោយសារតែគូប្រជែងសំខាន់ៗរបស់លោក បានស្លាប់នៅក្នុងគុក ឬនិរទេសខ្លួន ហើយអាជ្ញាធរកំពុងធ្វើការបង្រ្កាបដោយឥតឈប់ឈរ លើអ្នកដែលប្រឆាំងនឹងវិមានក្រឹមឡាំងជាសាធារណៈ ឬ អ្នកដែលប្រឆាំងនឹងការវាយលុក របស់ខ្លួន លើអ៊ុយក្រែន។ គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែមីនា។ បើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RT បានឲ្យដឹងថា អ្នកមានសិទ្ធិបោះឆ្នោត មានជាង១១២លាននាក់ ដែលបានបោះឆ្នោតទាំងក្នុងប្រទេស និងក្រៅប្រទេស តាមអនឡាញ៕
- រោងចក្រចំនួន៦ មកពីតំបន់សេដ្ឋកិច្ចពិសេសមកសម្ភាសជ្រើសរើសកម្មករY & W ដល់រោងចក្រ រោងចក្រចំនួន៦ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ស្ថិតនៅលើផ្លូវជាតិលេខ៤ សង្កាត់ភ្លើងឆេះរទេស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះបានមកប្រកាសជ្រើសរើសកម្មករនិយោជិតនៃរោងចក្រ Y & W ចំនួន៣៤០ ចូលបម្រើការងារភ្លាមៗ។ សម្រាប់ឱកាសការងារនេះកម្មករនិយោជិតនៃរោងចក្រ Y&W អាចមកដាក់ពាក្យនៅមុខរោងចក្រ Y&Wផ្ទាល់ ហើយទទួលបានការសម្ភាសន៍ភ្លាមៗតែម្តង។ ការជ្រើសរើសនេះមានរោងចក្រ ក្រុមហ៊ុន ហ៊ីតូ អេស៊ា ខេមបូឌា ឯ.ក ជ្រើសរើសកម្មករនិយោជិតចំនួន ៤០នាក់, ក្រុមហ៊ុន យេ ផេនរ៉ក អេសអ៊ី អេ (ភ្នំពេញ) ឯ.ក ជ្រើសរើស១០០នាក់, ក្រុមហ៊ុន រីង អេឡិចត្រូនិក (ខេមបូឌា) ឯ.ក ជ្រើសរើស ២០នាក់, ក្រុមហ៊ុន សេការ៉ា (ខេមបូឌា) ថេកណូឡូជី ឯ.ក ជ្រើសរើស២០នាក់, ក្រុមហ៊ុន ម៉ាវ៉ល់ ហ្គាមិន ឯ.ក ជ្រើសរើស១៥០ និងក្រុមហ៊ុន ដាប់ប៉ែលយូស៊ីអេហ្វអូ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


