នៅរសៀលថ្ងៃពុធ ៦ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងតុមូលប្រព័ន្ធផ្សព្វផ្សាយ ដែលមានការចូលរួមពីសំណាក់ទីភ្នាក់ងារសារព័ត៌មានដ៏ល្បីល្បាញមួយចំនួន ដែលគ្របដណ្តប់លើបញ្ហាតំបន់ និងសកលលោក។ តុមូលនេះ ផ្តោតលើគោលបំណងនៃទស្សនកិច្ចការងាររបស់ឯកឧត្តមអគ្គលេខាធិការអាស៊ាន មកសហរដ្ឋអាមេរិក និងការវិវត្តន៍ចុងក្រោយបង្អស់នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ជាដើម។






