មន្ត្រីសេតវិមានលោក Jake Sullivan បាននិយាយថា មេដឹកនាំក្រុមហាម៉ាស់ Marwan Issa (ម៉ាវ៉ាន់ អ៊ីសា) បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ក្នុងនាមជាមេបញ្ជាការរងយោធា លោក Issa នឹងក្លាយជាមេដឹកនាំជាន់ខ្ពស់បំផុត របស់ក្រុមហាម៉ាស ដែលបានស្លាប់ចាប់តាំងពីសង្គ្រាម បានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា។ Issa ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើផ្លូវរូងក្រោមដីមួយនៅក្រោមជំរុំជនភៀសខ្លួន នៅកណ្តាលហ្គាហ្សាកាលពីសប្តាហ៍មុន។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានសម្តែងការព្រួយបារម្មណ៍អំពីការកើនឡើងនៃការស្លាប់ជនស៊ីវិលនៅក្នុងតំបន់ Gaza នៅក្នុងការហៅទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែលជាការសន្ទនាលើកដំបូងរបស់ពួកគេក្នុងរយៈពេលមួយខែ។
យោងតាមក្រសួងសុខាភិបាល ដឹកនាំដោយក្រុមហាម៉ាស នៅហ្គាហ្សា បានឱ្យដឹងថា ជនស៊ីវិលប៉ាឡេស្ទីនជាង ៣១,០០នាក់ បានស្លាប់ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា ។ ចំនួនអ្នកស្លាប់បានទាក់ទាញការថ្កោលទោសពីអន្តរជាតិ និងធ្វើឱ្យសម្ព័ន្ធមិត្តជាច្រើនរបស់អ៊ីស្រាអែលដាច់ឆ្ងាយពីគ្នា។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា គោលបំណងទាំងនោះរួមមាន “ការលុបបំបាត់ក្រុមហាម៉ាស ការដោះលែងចំណាប់ខ្មាំងទាំងអស់ និងធានាថា តំបន់ហ្គាហ្សា មិនដែលទទួលបានជាការគំរាមកំហែងដល់អ៊ីស្រាអែល ខណៈ ការផ្តល់ជំនួយមនុស្សធម៌ចាំបាច់ ដែលនឹងជួយក្នុងការសម្រេចបាននូវគោលដៅទាំងនេះ”៕






