នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យលោក Norimasa Shimomura តំណាងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំប្រទេសឥណ្ឌូណេស៊ី ចូលជួបពិភាក្សាការងារ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងលេខាធិការដ្ឋានអាស៊ាន និង UNDP ព្រមទាំងពិភាក្សាអំពីកិច្ចសហការស្តីពីគម្រោងនវានុវត្តន៍ខៀវអាស៊ាន (ASEAN Blue Innovation Project) ដែលនឹងជួយជំរុញការបង្កើតសេដ្ឋកិច្ចខៀវនៅក្នុងអាស៊ាន។






