ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញដឹកនាំចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៣០ នៅទីក្រុងហ្លួងប្រាបាង ប្រទេសឡាវ តបតាមការអញ្ជើញរបស់ ឯកឧត្តម Malaithong Kommasith រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៣០ នៅទីក្រុងហ្លួងប្រាបាង សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ពីថ្ងៃទី ៨ ដល់ ៩ ខែមីនា ឆ្នាំ២០២៤។ កិច្ចប្រជុំចង្អៀតនេះ នឹងផ្លាស់ប្តូរទស្សនៈលើសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដែលរំពឹងថានឹងអាចសម្រេចបាន នៅក្រោមការធ្វើជាប្រធានអាស៊ានរបស់ឡាវ និងអាទិភាពផ្នែកសេដ្ឋកិច្ចគន្លឹះ ដែលអាចទៅរួចមួយចំនួន សម្រាប់ការបង្កើតផែនការយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាផ្នែកមួយដ៏សំខាន់នៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ ក្នុងអំឡុង ពេលស្នាក់នៅប្រទេសឡាវ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏នឹងមានជំនួបទ្វេភាគីមួយចំនួនជាមួយបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២៤ ផងដែរ។
  • សមត្ថកិច្ច បង្ក្រាបមុខសញ្ញាលួចកង់បីឥណ្ឌា ចំនួន២នាក់ និងអ្នកទទួលផលចោរកម្មម្នាក់ នៅខណ្ឌមានជ័យ លោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ បានដឹកនាំកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ២នាក់ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២០៖៣៥នាទី ត្រង់ចំណុចមុខវត្ដស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចកង់បីឥណ្ឌា)។ ជនសង្ស័យទាំង២នាក់ រួមមាន ទី១៖ឈ្មោះ អ៊ុល ប៊ុននឿន អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល បន្ទប់លេខ១ ភូមិតេភ្នា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងទី២៖ឈ្មោះ ស៊ន សុខហេង អាយុ២៣ឆ្នាំ ស្នាក់នៅភូមិតេភ្នា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ ក្នុងនោះដកហូតបាន កង់បីឥណ្ឌាចំនួន១គ្រឿង ពណ៌ស ពាក់ស្លាកលេខព្រៃវែង1O-5956, ម្សៅក្រាមស ចំនួន ១កញ្ចប់ និងសម្ភារមួយចំនួនទៀត។ ក្រោយសួរនាំ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ជនសង្ស័យទាំង២នាក់ បានចង្អុលបង្ហាញជនសង្ស័យម្នាក់ទៀត ដែលទទួលផលចោរកម្ម (ទិញ Pass App) កម្លាំងជំនាញបានទៅដល់ចំណុចភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានឃើញ និងឃាត់ជនសង្ស័យចំនួន១នាក់បន្ថែមទៀត […]
  • អគ្គលេខាធិការអាស៊ាន អញ្ជើញថ្លែងសន្ទរកថា នៅក្នុងសម័យ ប្រជុំកំពូលពិសេស ដើម្បីអបអរខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន- អូស្ត្រាលី នៅព្រឹកថ្ងៃពុធ ១១ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងមែលប៊ិន ប្រទេសអូស្ត្រាលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងសន្ទរកថា នៅក្នុងសម័យប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន- អូស្ត្រាលី។ ប្រមុខ រដ្ឋ/រដ្ឋាភិបាលអាស៊ាន បានអនុម័ត សេចក្តីថ្លែងការណ៍ចក្ខុវិស័យមេដឹកនាំអាស៊ាន-អូស្ត្រាលី- ភាពជាដៃគូសម្រាប់សន្តិភាព និងវិបុលភាពê និង éសេចក្តីប្រកាសទីក្រុងមែលប៊ិន – ភាពជាដៃគូសម្រាប់អនាគតê ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តនៃភាគីទាំងពីរ ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយអាស៊ាន-អូស្ត្រាលី ដែលមានអត្ថន័យ មានសារៈសំខាន់ និងមានផលប្រយោជន៍ទៅវិញទៅមក។
  • នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុង ឱកាសនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅព្រឹកថ្ងៃពុធ ទី ៦ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងមែលប៊ិន ប្រទេសអូស្ត្រាលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងរវាងអាស៊ាន និងវៀតណាម ហើយ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀត ណាម ក៏បានអញ្ជើញឯកឧត្តមអគ្គលេខាធិការអាស៊ាន ទៅបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម តាមវេលាសមស្របខាងមុខផងដែរ៕
  • ប្រធានរដ្ឋសភាបារាំងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ សម្តេចឃួន សុដារី ក្នុងកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីនៅសាធារណរដ្ឋបារាំង ដើម្បីការពារផលប្រយោជន៍ស្រ្តីលើសកលលោក (ប៉ារីស) លោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជានៅសាធារណរដ្ឋបារាំង និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី ដែលសភាប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះ ក្នុងគោលបំណងប្រមូលផ្តុំសំឡេងតំណាងពលរដ្ឋជាស្រ្តី ដើម្បីការពារផលប្រយោជន៍ស្រ្តីនៅទូទាំងពិភព លោក។ លោកជំទាវប្រធានរដ្ឋសភាបារាំង បានលើកឡើងដូច្នេះ នៅក្នុងឱកាសជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភាកម្ពុជា នាល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភាបារាំង នាទីក្រុងប៉ារីស។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-បារាំង មិនត្រឹមតែផ្តល់ផល ប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមចំណែក ដល់ការរក្សាបាននូវគោលការណ៍ពហុភាគីនិយម លើកកម្ពស់យន្តការសន្ទនា ថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ជូនពលរដ្ឋជាសកល ក្នុងខណៈដែលសកល លោកនាពេលបច្ចុប្បន្ននេះ កំពុងស្ថិតនៅស្ថានភាពមួយមិនច្បាស់លាស់ ប្រែប្រួលយ៉ាងឆាប់រហ័ស ព្រមទាំងមានការផ្ទុះឡើងនូវសង្រ្គាមក្នុងតំបន់នានាមួយចំនួន។ សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសបារាំង ដែលជានិច្ចកាលបានជួយគំាទ្រ និងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់កម្ពុជា តាំងពីដើមរៀងរហូតមក ជាពិសេសក្នុងការផ្តួចផ្តើមបង្កើតបាននូវសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើក ឡើងពីការរីកចម្រើនរបស់កម្ពុជាមកដល់ពេលបច្ចុប្បន្ននេះ ដែលរាល់សមិទ្ធផលទាំងនេះមិនអាចកាត់ផ្តាច់បានពីការគាំទ្រដ៏មានតម្លៃរបស់មិត្តបារំាងនោះឡើយ។ […]
  • កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិ ការលើវិស័យការពារជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិ សុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនា សម្ព័ន្ធ។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម ផាម មិញជិញ បានអបអរសាទរកម្ពុជាចំពោះជោគជ័យនៃរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ សភា នីតិកាលទី៥ ក៏ដូចជាអបអរសាទរចំពោះគណបក្សប្រជា ជនកម្ពុជាដែលទទួលបានជ័យជំនះលើការបោះឆ្នោត ដោយទទួលបាន៥៥អាសនៈ។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានផ្ដាំផ្ញើការសួរសុខទុកថ្វាយជូនព្រះករុណា ព្រះបាទ សម្ដេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមួយចំនួនទៀតនៃប្រទេសកម្ពុជាផងដែរ។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាលើវិស័យគន្លឹះ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម រវាងកម្ពុជា និងវៀតណាម ដែលរួមមានដូចជា៖ វិស័យការពារជាតិ […]
  • ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ស្វែងរកការគាំទ្រពីការិយាល័យ UNODA ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា ឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ (ប្រទេសស្វីស) ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំពិភាក្សាជាមួយ លោកស្រី Carolyne Mélanie Régimbal តំណាងអង្គការ UNODA (ការិយាល័យអង្គការ សហប្រជាជាតិសម្រាប់កិច្ចការរំសាយអាវុធ) ដើម្បីស្វែងរកការគាំទ្រសម្រាប់កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សកលភាវូបនីយ កម្មឆ្ពោះទៅរកកិច្ចប្រជុំត្រួតពិនិត្យលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម លី ធុជ បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មដឹកនាំរបស់ការិយាល័យ UNODA ក្នុងការលុបបំបាត់អាវុធជាតិផ្ទុះ និងកិច្ចប្រឹងប្រែងដើម្បីសន្តិភាព ព្រមទាំងបានកោតសរសើរចំពោះការរួមចំណែកយ៉ាងសំខាន់របស់ UNODA ក្នុងការតស៊ូមតិសម្រាប់ការអនុម័តជាសកល និងការអនុវត្តយ៉ាងម៉ត់ចត់នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសមត្ថភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការលើកកម្ពស់ការយល់ដឹង ក្នុងការជំរុញសកម្មភាពមីនទៅកាន់ពិភពលោកដែលគ្មានមីន។ ជាងនេះទៅទៀត កម្ពុជា ចង់បានការគាំទ្រពី UNODA ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សកលភាវូបនីយកម្មនៃអនុសញ្ញាឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ព្រមទាំងបានស្នើសុំឱ្យ UNODA អញ្ជើញអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដើម្បីផ្តល់អនុសាសន៍ណែនាំពាក់ព័ន្ធ។ ការិយាល័យ UNODA បានសម្តែងនូវការគាំទ្រចំពោះវិធានការធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញារបស់កម្ពុជា ជាមួយប្រទេសដីកោះតំបន់ប៉ាស៊ីហ្វិក ឡាវ […]
  • (ប្រទេសស្វីស) ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្រ្គាម (Cooperation in Residual Contamination Management) រវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវសម្រាប់ការបោសសម្អាតមីនមនុស្សធម៌ (GICHD)។ អនុស្សរណៈនេះ ចុះហត្ថលេខាដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និង លោក Stefano Toscano ឯកអគ្គរដ្ឋទូត និងជានាយកនៃមជ្ឈមណ្ឌល GICHD ។ ការអនុស្សរណៈនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីគាំទ្រការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ជាពិសេសការកសាងសមត្ថភាពថ្នាក់ជាតិប្រកបដោយនិរន្តរភាពក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលស្ថាប័នទាំងពីរ អាជ្ញាធរមីន និង GICHD បានបង្កើតភាពជាដៃគូរយៈពេលជាងមួយទសវត្សរ៍ និងបានប្តេជ្ញាចិត្តរួមក្នុងគោលការណ៍នៃសកម្មភាពមនុស្សធម៌ សិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ជឿជាក់ថា អាជ្ញាធរមីន និង GICHD […]
  • គណ:ប្រតិភូអន្តរគណ:កម្មការរដ្ឋសភា អញ្ជើញចុះសួរសុខទុក្ខ នគរបាល ការពារព្រំដែនគោក ជួរមុខទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី គណ:ប្រតិភូអន្តរគណ:កម្មការរដ្ឋសភា អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហាន ពលទាហាន វរ:សេនាតូចលេខ៤២២ និងនាយ នគរបាល ពលនគរបាល ការពារព្រំដែនគោកលេខ ៧០២ ជួរមុខទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី។ គណ:ប្រតិភូអន្តរគណ:កម្មការរដ្ឋសភាដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃរដ្ឋសភា និងឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥)នៃរដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាគណ:កម្មការទី៤ និងគណ:កម្មការទី៥ នៃរដ្ឋសភា បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ជាមួយនាយទាហាន នាយ ទាហានរង ពលទាហាន វរសេនាតូចលេខ៤២២ ចំណុះកង ពលតូចថ្មើរជើងលេខ៤២ និងនាយនគរបាល នាយនគរបាលរង និងពលនគរបាល ការពារពំ្រដែនគោកលេខ ៧០២ ដែលឈរជើងការពារតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមរភូមិមុខទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី ដែលពិធីនេះប្រព្រឹត្តនៅទីបញ្ជាការវរសេនាតូចលេខ៤២២ ស្ថិតនៅក្នុងឃុំគោគមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ លោកឧត្តមសេនីយ៍ត្រី នាក់ […]
  • កម្ពុជា និងឥណ្ឌូនេស៊ី បាននប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយ ដែលថ្នាក់ដឹកនាំទាំងពីរមានជំនួបទ្វេភាគីជាថ្មី ក្រោយពីជំនួបទ្វេភាគីនៅរដ្ឋធានីហ្សាការតាប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ២០២៣។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានអបអរសាទរឯកឧត្តម ប្រធានាធិបតី ចូកូ វីដូដូ ចំពោះភាពជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ឆ្នាំ២០២៣ ក៏ដូចជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ផងដែរ។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាលើវិស័យសំខាន់ៗ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម និងជាផលប្រយោជន៍រួមរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលរួមមាន៖ វិស័យការទូត សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ទេសចរណ៍ និងសន្តិសុខ។ ជាមួយនឹងការប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរបស់កម្ពុជា និងឥណ្ឌូនេស៊ី ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញក្តីសោមន ស្សរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរក្នុងរយៈពេលប្រមាណជិត ៧ទសវត្សរ៍កន្លងមកនេះ […]
  • ក្រុមហ៊ុន SPC បង្ហាញបំណងវិនិយោគលើឧស្សាហកម្មចំណី អាហារនៅព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូន សម្ដេចធិបតី ថា ក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ហើយក៏មានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើពិភព លោក រួមទាំងតំបន់អាស៊ាន។ លោកប្រធានក្រុមហ៊ុន បានបន្ថែមទៀតថា ក្រុមហ៊ុនផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម ហើយមានជំនាញលើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្លែឈើ ដែលបច្ចុប្បន្ននេះក្រុមហ៊ុនក៏មានរោងចក្រក្នុងការកែច្នៃផលិត ផលពីផ្លែឈើដើម្បីនាំចេញទៅបណ្តាទីផ្សារទាំងនៅក្នុងតំបន់អាស៊ី និងពិភពលោកផងដែរ ហើយក្រុមហ៊ុនក៏មាននាំចូលនូវវត្ថុធាតុដើមពីបណ្ដាប្រទេសមួយចំនួន ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ ក៏បានបង្ហាញបំណងវិនិយោគលើវិស័យឧស្សាហកម្មចំណី អាហារនៅកម្ពុជា ដែលជាជំនាញរបស់ក្រុមហ៊ុន SPC Group។ ជាការឆ្លើយតប សម្តេចធិបតី […]
  • អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Don Farrell រដ្ឋមន្ត្រីពាណិជ្ជកម្ម និងទេសចរណ៍អូស្ត្រាលី នៅរសៀលថ្ងៃអង្គារ ១០ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងមែលប៊ិន ប្រទេសអូស្ត្រាលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Don Farrell រដ្ឋមន្ត្រីពាណិជ្ជកម្ម និងទេសចរណ៍អូស្ត្រាលី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សារកវិធីដើម្បីបង្កើនទំនាក់ទំនងតំបន់ ស្តីពីការចូលរួមផ្នែកសេដ្ឋកិច្ច ក៏ដូចជា បង្កើនឱកាសឱ្យអាស៊ាន នៅក្រោមយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលី ស្តីពីការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។
  • ឯកឧត្តមបណ្ឌិត លី ធុជ ដឹកនាំគណៈកម្មការអនុលោមភាពនៃអនុសញ្ញា ប្រជុំពិភាក្សាជាមួយ តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសអ៊ុយក្រែន ប្រចាំអង្គការសហប្រជាជាតិ (ប្រទេសស្វីស) ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានដឹកនាំគណៈកម្មការអនុលោមភាពកិច្ចសហប្រតិបត្តិការនៃអនុសញ្ញាអូតាវ៉ា ជួបប្រជុំពិភាក្សាជាមួយ លោកជំទាវ Yevheniia FILIPENKO តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសអ៊ុយក្រែន ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ដើម្បីលើកកម្ពស់វិធីសាស្រ្តសហប្រតិបត្តិការក្នុងការដោះស្រាយការចោទប្រកាន់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសន្ទនាដែលកំពុងបន្ត និងពង្រឹងការប្តេជ្ញាចិត្តរបស់អ៊ុយក្រែនចំពោះគោលការណ៍នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងប្រទេសជាសមាជិកគណៈកម្មការអនុលោមភាព រួមមានប្រទេសកម្ពុជា អាល្លឺម៉ង់ ន័រវេស្ស និងប្រទេសប៉េរូ រួមជាមួយអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា(ISU-APMBC) ។ ប្រទេសអ៊ុយក្រែនដែលជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ត្រូវបានចោទប្រកាន់មិនបានអនុវត្តតាមបទដ្ឋានអនុសញ្ញា និងបានប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលផ្ទុយពីបទដ្ឋាននៃអនុសញ្ញា។ អង្គប្រជុំ បានពិភាក្សាលើវិធានការក្នុងការជួយសម្របសម្រួលដល់ការអនុវត្តអនុសញ្ញារបស់រដ្ឋភាគី និងបានពិនិត្យមើលការអនុលោមតាមច្បាប់របស់អ៊ុយក្រែនជាមួយអនុសញ្ញាអូតាវ៉ា ដោយផ្តោតលើការស៊ើបអង្កេត និងផ្ទៀងផ្ទាត់ការចោទប្រកាន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សលើការប្រើប្រាស់មីនប្រឆាំងមនុស្ស ធានានូវតម្លាភាព និងព័ត៌មានលម្អិតអំពីកិច្ចខិតខំប្រឹងប្រែង និងបញ្ហាប្រឈមនានា សម្រាប់ត្រៀមកិច្ចប្រជុំអន្តរកាលនាពេលខាងមុខ។ អង្គប្រជុំ បន្តជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់ការដោះមីននៅប្រទេសអ៊ុយក្រែន តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ តម្លាភាព បទដ្ឋាន និងគោលការណ៍នៃអនុសញ្ញា ដើម្បីស្តារឡើងវិញនូវស្មារតីនៃកិច្ចសហប្រតិបត្តិការក្រោមអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស។ ជាមួយគ្នានោះ ប្រទេសអ៊ុយក្រែន បានបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនចំពោះសន្តិភាព សន្តិសុខ និងមនុស្សជាតិជាសាកល ដោយបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិជាច្រើនលើសពីអនុសញ្ញាអូតាវ៉ា។
  • ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ថ្លែងអបអរសារទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ « ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពទទួលស្វាគមន៍គណៈ ប្រតិភូស្ត្រីមកពីក្រសួងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ដឹកនាំដោយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍ថ្លែងអបអរសារទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០២៤ ដែលបានប្រារព្ធឡើងក្រោមប្រធានបទ « ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»។ ជាមួយនឹងប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចប្រធានរដ្ឋសភា ជូនចំពោះអង្គពិធីទាំងមូល ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបង្ហាញក្តីសោមនស្សរីករាយ ស្វាគមន៍និងអរគុណចំពោះវត្តមានរបស់លោកជំទាវ ឯកឧត្តម លោកស្រី នាងកញ្ញា និងគណៈប្រតិភូស្រ្តីទាំងអស់ ដែលបានឆ្លៀតឱកាសមកជួបជាមួយរដ្ឋសភា នាពេលនេះ និងថា ទិវាអន្តរ ជាតិនារី ៨មីនា ឆ្នាំ២០២៤ នេះ ដែលប្រព្រឹត្តទៅក្រោមមូលបទ « ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» […]
  • អ៊ីស្រាអែល នឹងធ្វើពហិការកិច្ចចរចាបទឈប់បាញ់នៅតំបន់ Gaza ជុំវិញបញ្ជីចំណាប់ខ្មាំង អ៊ីស្រាអែល បានធ្វើពហិការកិច្ចចរចាបទឈប់បាញ់ Gaza នៅទីក្រុងគែរ កាលពីថ្ងៃអាទិត្យ ទី០៣ ខែមីនា បន្ទាប់ពីក្រុមហាម៉ាស់ បានបដិសេធការទាមទាររបស់ខ្លួនសម្រាប់បញ្ជីឈ្មោះចំណាប់ ខ្មាំង ដែលនៅរស់។ គណៈប្រតិភូក្រុមហាម៉ាស់ បានមកដល់ទីក្រុងគែរ សម្រាប់កិច្ចពិភាក្សានេះ ដោយចាត់ទុកថា ជាឧបសគ្គចុងក្រោយ ដែលអាចកើតមាន មុនពេលកិច្ចព្រមព្រៀង នឹងបញ្ឈប់ការប្រយុទ្ធគ្នារយៈពេលប្រាំមួយសប្តាហ៍។ ប៉ុន្តែនៅពេលល្ងាច គ្មានសញ្ញាណណាមួយបង្ហាញពីអ៊ីស្រាអែលឡើយ។ ទីក្រុងវ៉ាស៊ីនតោនបានទទូចថា កិច្ចព្រមព្រៀងបទឈប់បាញ់ គឺជិតដល់ហើយ ហើយគួរតែធ្វើឡើងទាន់ពេលវេលា ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅដើមខែរ៉ាម៉ាដាន ពោលគឺមួយសប្តាហ៍ទៀត។ ប៉ុន្តែភាគីជម្លោះបានផ្តល់សញ្ញាតិចតួចជាសាធារណៈពីការគាំទ្រពីការទាមទារពីមុន។ ប្រភពប៉ាឡេស្ទីនបានប្រាប់រ៉យទ័រថា រហូត មកដល់ពេលនេះ ក្រុមហាម៉ាសបានច្រានចោលការទាមទារនោះ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)