ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ប្រតិបត្តិករទេសចរណ៍ ត្រូវបានបញ្ជាឱ្យបង់ប្រាក់រាប់លាន ដល់ជនរងគ្រោះដោយសារផ្ទុះភ្នំភ្លើង នៅប្រទេសនូវែលសេឡង់ តុលាការប្រទេសនូវែលសេឡង់ បានចេញដីកាបង្គាប់ឱ្យផ្តល់សំណងចំនួន ១០លានដុល្លារនូវែលសេឡង់ ដែលស្មើនឹង៤.៨ លានដុល្លារអាមេរិកដល់ជនរងគ្រោះនៃគ្រោះមហន្តរាយភ្នំភ្លើង វ៉ាយ អាយលែន (White Island) ដែលបណ្តាលអោយមនុស្ស ២២ នាក់បានស្លាប់។ ក្នុងខែធ្នូ ឆ្នាំ២០១៩ មនុស្សចំនួន ៤៧ នាក់បានទៅទស្សនាភ្នំភ្លើងនៅពេលដែលវាបានផ្ទុះឡើង ដោយបានសម្លាប់មនុស្សជិត ពាក់កណ្តាលនៃក្រុម និងធ្វើឱ្យអ្នកផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុនដែលកាន់កាប់កោះ និងដំណើរការដំណើរទេសចរណ៍ ត្រូវបានរកឃើញថាមានពិរុទ្ធកាលពីឆ្នាំមុនពីបទធ្វេសប្រហែស និងការរំលោភបំពានសុវត្ថិភាព។ តុលាការបាននិយាយថា ការខកខានរបស់ពួកគេក្នុងការផ្តល់ការត្រួតពិនិត្យត្រឹមត្រូវបានបំផ្លាញជីវិតមនុស្សជាច្រើន។ តុលាការបាននិយាយថា ភ្នំភ្លើងបាននិងកំពុងបង្ហាញសញ្ញានៃសកម្មភាពកើនឡើងក្នុងប៉ុន្មានសប្តាហ៍ ដែលនាំទៅដល់ការផ្ទុះ ប៉ុន្តែប្រតិបត្តិករមិនអើពើនឹងបញ្ហាទាំងនេះទេ។ កាលពីថ្ងៃសុក្រ តុលាការស្រុក អក់គ្លែន បានបញ្ជាឱ្យក្រុមហ៊ុនដែលកាន់កាប់កោះ វ៉ាការី ម៉េណេចមិន លីមីតធីត ឱ្យសងការខូចខាតចំនួន ៤.៥៧ លានដុល្លារនូវែលសេឡង់ ដល់ជនរងគ្រោះ។ តុលាការក៏បានបញ្ជាឱ្យក្រុមហ៊ុនទេសចរណ៍ វ៉ាយ អាយលែន ធួ(White Island Tours) ឱ្យបង់ប្រាក់សំណងចំនួន ៤.៦៨ លានដុល្លារ នូវែលសេឡង់សម្រាប់សងការខូចខាតផងដែរ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល សំណូមពរដល់ភាគីមិត្តពិចារណាលទ្ធភាពសហប្រតិបត្តិការ ក្នុងការចូលរួមលើកកម្ពស់សុខភាព ប្រជាជនកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើលោក Lam Chun-wah, Parson ជានាយកនៃការិយា ល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង មានទីស្នាក់ការនៅទីក្រុងបាងកកពិចារណាលទ្ធភាពសហប្រតិបត្តិការ ក្នុងការចូលរួមលើកកម្ពស់សុខភាព ប្រជាជនកម្ពុជា។ លោកនាយក Lam Chun-wah, Parson បានបញ្ជាក់អំពីគោលបំណង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈការលើកកម្ពស់ការវិនិយោគជាមួយព្រះរាជាណាចក្រកម្ពុជា លើវិស័យសុខាភិបាល មានដូចជា ឱសថ ផលិតផលសុខភាព ឧបករណ៍វេជ្ជសាស្ត្រ និងការគ្រប់គ្រងមន្ទីរពេទ្យបែបទំនើប។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំណូមពរដល់ភាគីមិត្តពិចារណាលទ្ធភាពសហប្រតិបត្តិការ ក្នុងការចូលរួមលើកកម្ពស់សុខភាព ប្រជាជនកម្ពុជា តាមរយៈការជួយធ្វើទំនើបកម្មក្នុងការផលិតសារអប់រំតាមតាមបច្ចេកវិទ្យាទំនើប AI ឬការផ្ដល់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើប និងពិចារណាពីលទ្ធភាពក្នុងការបង្កើតមន្ទីរពេទ្យឯកជនលំដាប់អន្តរជាតិ។ ពិសេសបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើប និងមានធនធានមនុស្សគ្រប់គ្រាន់ ការចែករំលែកគំនិត និងចំណេះដឹងក្នុងកាលើកទឹកចិត្តបុគ្កលិកសុខាភិបាលឱ្យស្ម័គ្រចិត្តអាចបំពេញការងារនៅតាមតំបន់ដាច់ស្រយាល ព្រមទាំងស្វាគមន៍ដល់ការចែករំលែកបទពិ សោធន៍ ស្ដីពីការផ្តល់សេវាសុខាភិបាលតាមរយៈប្រព័ន្ធពិនិត្យជំងឺពីចំងាយ និងការអភិវឌ្ឍន៍ Digital Health។ ជាការឆ្លើយតប លោកនាយកប្រធានប្រតិភូ បានពិចារណាគិតគូពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល និងស្វាគមន៍អញ្ជើញគណៈប្រតិភូក្រសួងសុខាភិបាល ទៅបំពេញទស្សនកិច្ចនៅទីក្រុងហុងកុង នាពេលឆាប់ៗខាងមុខ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការ។ […]
  • ខេត្តត្បូងឃ្មុំ៖ ឧទ្យានទន្លេស្ងួតបានបង្កើតជាសួនកម្សាន្តកុមារអមដោយផ្កាចម្រុះពណ៌ ត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះ ទេវតាបានជប់ទន្លេស្ងួតពីទន្លេដែលមានសភាពស្ងួតហួតហែងនារដូវប្រាំង ទៅជាទីកម្សាន្តកុមារអមដោយផ្កាស្បៃរឿងចម្រុះពណ៌ គួរជាទីមនោរម្យរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ទន្លេស្ងួតជាតំបន់ប្រវត្តិសាស្ត្រស្ថិតនៅប្រមាណ១០គីឡូម៉ែត្រពីទីប្រជុំជននៃផ្សារអូររាំងឪ ហើយតំបន់នេះមានលក្ខណៈស្ងាត់ជ្រងំ មិនសូវមានការឆ្លងកាត់ពីប្រជាពលរដ្ឋនៅស្រុកជិតខាងឡើយ ប៉ុន្តែបន្ទាប់ពីមានវត្តមានទេវតាឆ្នាំថ្មី នាព្រឹត្តិការណ៍សង្ក្រានប្រចាំឆ្នាំមក តំបន់ប្រវត្តិសាស្រ្តនេះ បានវិវត្តន៍ ខ្លួនទំនើបជាងមុន មានសួនឧទ្យានទន្លេស្ងួតសម្រាប់កុមារលេង កម្សាន្ត និងមានកន្លែងសម្រាប់ប្រជាពលរដ្ឋលំហែកម្សាន្ត ស្ទូចត្រី ពីព្រោះទេវតាបានជប់ទន្លេស្ងួតលែងជាទន្លេស្ងួតហួត ហែងនារដូវប្រាំងទៀតហើយឆាប់ៗ ខាងមុខនេះ ទន្លេស្ងួតនឹងមានទឹកពេញប្រៀប ដែលសម្បូរទៅដោយត្រី ជាប្រភពប្រូតេអ៊ីនសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះផង និងភ្ញៀវទេសចរមកកម្សាន្តផង។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានផ្តាំផ្ញើជូនចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់ទន្លេស្ងួតនេះថា ដើម្បីធ្វើឱ្យសួនឧទ្យានទន្លេស្ងួត កាន់តែមានភាពទាក់ទាញពីអ្នកទេសចរ គឺមានតែការរួមចំណែកថែរក្សាការពារពីសិស្សានុសិស្ស និងប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យផ្ទះរបស់យើងស្អាត គ្មានសំណល់ប្លាស្ទិក ហើយមិនត្រឹមតែស្អាតលើគោកទេ ក្នុងទឹកក៏ស្អាត អាកាសក៏ស្អាតដែរ។ លើសពីភាពស្អាតចេញពីចិត្តប្រកបដោយធម៌ ដែលជាអំណោយផលពីធម្មជាតិ និងជាស្នាមញញឹមដ៏ទាក់ទាញឱ្យភ្ញៀវទេសចរ មក លេងតំបន់យើង ហើយយើងអាចរកចំណូលបានពីភ្ញៀវទេសចរដោយសុចរិត ហើយភ្ញៀវទេសចរនឹងចូលរួមជួយផ្សព្វផ្សាយសួនឧទ្យានទន្លេស្ងួតរបស់យើង។ ពីពេលនេះទៅ លែងស្ងួតហួតហែង និងស្ងប់ស្ងាត់ទៀតហើយ ព្រោះយើងមានកន្លែងកម្សាន្ត មានផ្លូវរលោង […]
  • ឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ចំនួន ២តោន ៣៥២ គីឡូក្រាម ត្រូវបានដុតកម្ទេចចោល (បាត់ដំបង)៖ នាព្រឹកនៅថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ មន្រ្តីស៊ើបអង្កេតនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប. ខេត្តបាត់ដំបង សហការជាមន្រ្តីជំនាញគយចល័តតំបន់៤ ស្ថិតនៅតំបន់អូរតាគី បានធ្វើការត្រួតពិនិត្យលើឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កកដែលបាននាំចូល ហើយមន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង ពិនិត្យរួចឃើញថាសាច់បង្កកនេះមានលក្ខណៈមិនសមស្របតាមស្តង់ដាសាច់បង្កកឡើយ។ បន្ទាប់ពីបានធ្វើការពិនិត្យរួចឃើញថាមិនមានលក្ខណៈសមស្រប មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង និងមន្រ្តីជំនាញគយចល័តតំបន់៤ បានធ្វើការដុតកម្ទេចចោលនូវឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ចំនួន ២តោន ៣៥២ គីឡូក្រាម តាមនីតិវិធី។ ការដុតកម្ទេចនេះស្ថិតក្រោមការសម្របសម្រួលពីលោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តនិងមានការចូលរួមពីមន្រ្តីជំនាញគយចល័តតំបន់៤ និងអាជ្ញាធរដែនដីផងដែរ។
  • ខេត្តសៀមរាបទទួលបានជ័យលាភីលេខ១ចំនួន ៨៣ឃុំ សង្កាត់ ក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់បានធ្វេីឱ្យខេត្តសៀមរាបទទួលបាននូវសុខសន្តិភាព និងសណ្តាប់ធ្នាប់របៀបរយបានទូទាំងខេត្ត។ កត្តានេះបានធ្វេីឱ្យខេត្តទទួលបានការកោតសរសេីរពីរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ ដែលបានវាយតម្លៃការអនុវត្តការងារ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២៣ របស់ខេត្តសៀមរាបទទួលបានលទ្ធផលដូចខាងក្រោម : -ចំណាត់ថ្នាក់លេខ១ ទទួលបាន ៨៣ ឃុំសង្កាត់ កើន ១៦ ធៀបនឹងឆ្នាំ២០២២ – ចំណាត់ថ្នាក់លេខ២ ទទួលបាន ១៥ ឃុំ សង្កាត់ – ចំណាត់ថ្នាក់លេខ៣ ទទួលបាន ២ឃុំ សង្កាត់។ ជាមួយនឹងលទ្ធផលល្អប្រសើរជាងឆ្នាំ២០២១ និង២០២២នេះ រដ្ឋបាលខេត្តសូមថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការបង្រ្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មេីសនៅមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសេីរដែលធ្វេីឱ្យខេត្តសៀមរាបទទួលបានលទ្ធផលល្អប្រសេីរគួរជាទីមោទក៕
  • សមត្ថកិច្ច បំភ្លឺករណីបុរសម្នាក់ចោទសមត្ថកិច្ចថា កែលេខម៉ាស៊ីនពិនិត្យជាតិអាល់កុល សមត្ថកិច្ចបំភ្លឺករណីបុរសម្នាក់ថាខ្លួនមិនបានទទួលទានគ្រឿងស្រវឹង បែរជាមន្រ្តីជំនាញចរាចរណ៍ធ្វើតេស្តលទ្ធផលជាតិស្រវឹង ០.៣៣mg/L ផាកពិន័យប្រាក់៤០ម៉ឺនរៀល ស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញបំភ្លឺ ថា ក្រោយ មានការផ្សាយព័ត៌មានតាមបណ្តាញសង្គម នៅពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បុរសម្នាក់ថាខ្លួនមិនបានទទួលទានគ្រឿងស្រវឹង បែរជាមន្រ្តីជំនាញចរាចរណ៍ធ្វើតេស្តឃើញលទ្ធផលជាតិស្រវឹង ០.៣៣ mg/L ផាកពិន័យប្រាក់ ៤០ម៉ឺនរៀល នៅខណ្ឌព្រែកព្នៅកាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថែមទាំងចោទប្រកាន់មន្រ្តីជំនាញអនុវត្តច្បាប់បានកែច្នៃម៉ាស៊ីនតេស្តជាតិស្រវឹង ដើម្បីផាកពិន័យយកប្រាក់គាត់។ នៅ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចបានកោះហៅអ្នកបើករថយន្តម៉ាក LEXUS RX330 ឈ្មោះ ខេង សុជាតិ ចូលមកសួរនាំនៅកន្លែងធ្វើការរបស់សមត្ថកិច្ចខណ្ឌព្រែកព្នៅ។ សមត្ថកិច្ច បានពន្យល់ពីការប្រើប្រាស់ម៉ាស៊ីនធ្វើតេស្តជាតិស្រវឹងដោយម៉ាស៊ីននោះផលិតនៅក្នុងប្រទេសអូស្រ្តាលី ត្រូវបានដាក់ឱ្យប្រើប្រាស់តាមផ្លូវច្បាប់និងមានការត្រួតពិនិត្យបច្ចេកទេសស្តង់ដាត្រឹមត្រូវដោយ ទទួលស្គាល់តាមរបៀបរបបស្តង់ដាប្រតិបត្តិ ហៅកាត់ (SOP) ដោយមន្រ្តីអ្នកអនុវត្តច្បាប់នៅគោលដៅ មិនអាចកែច្នៃម៉ាស៊ីនធ្វើតេស្តជាតិស្រវឹងនេះបានឡើយ៕
  • ខេត្តសៀមរាប អបអរសាទរ ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ នៅរសៀលថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្ត សៀមរាប រួមជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្ត មន្ទីរ សុខាភិបាលខេត្ត បានរៀបចំពិធីអបអរសាទរជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឆ្នាំ២០២៣ និងដង្ហែពានជ័យលាភីនៅតាមដងវិថីនានា ក្នុងក្រុងសៀមរាប។ ពិធីនេះបានធ្វើឡើងនៅ សាលាគរុកោសល្យ និង វិក្រឹត្យការខេត្ត ក្រោមវត្តមាន ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និង ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត មន្តី្ររាជការ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្សយ៉ាងច្រើនកុះករ។ ពិធីអបអរសាទរនេះ គឺដោយសារខេត្តសៀមរាប មានអង្គភាពដែលទទួលបានជ័យលាភីមានចំនួន ៤អង្គភាព ១.អនុវិទ្យា ល័យមិត្ត ភាពខ្មែរ ជប៉ុន ព្រះឥន្ទកោសា (ចំណាត់ថ្នាក់លេខ២ ) , ២.មណ្ឌលសុខភាព គោកចក (ចំណាត់ថ្នាក់លេខ ២) […]
  • រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទី រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នាថ្ងៃនេះ មានរបៀបវារៈចំនួន៣៖ ១-ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប ដោយរដ្ឋសភា នីតិកាលទី៧ ២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល ៣- សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក។
  • ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កម្ពុជា ជំរុញឱ្យរដ្ឋសមាជិកអនុសញ្ញាអូតាវ៉ា ពង្រឹងអនុលោមភាពកិច្ចសហប្រតិបត្តិការ តម្លាភាព និងកាតព្វកិច្ចជារដ្ឋភាគីនៃអនុសញ្ញា (ស្វីស) ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការស្តីពីការជំរុញអនុលោមភាពកិច្ចសហប្រតិបត្តិការ (Committee on Cooperative Compliance) នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ព្រមទាំងបានជំរុញឱ្យរដ្ឋសមាជិកអនុសញ្ញាអូតាវ៉ាទាំងអស់ ពង្រឹងការអនុវត្តអនុលោមភាព តម្លាភាព និងកាតព្វកិច្ចនៃអនុសញ្ញា។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងប្រទេសជាសមាជិករួមមានប្រទេសកម្ពុជា អាល្លឺម៉ង់ ន័រវេស្ស ប៉េរូ និងអាហ្វ្រិកខាងត្បូង រួមជាមួយអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា(ISU-APMBC)។ អង្គប្រជុំ បានពិភាក្សាលើវិធានការក្នុងការជួយសម្របសម្រួលដល់ការអនុវត្តបទដ្ឋាន និងការពង្រឹងអនុលោមភាពនៃអនុសញ្ញាអូតាវ៉ាក្នុងចំណោមរដ្ឋភាគី ក្នុងនោះបានផ្តោតលើការជំរុញឱ្យរដ្ឋភាគីបញ្ជូននូវរបាយការណ៍មាត្រា៧(តម្លាភាពនៃការអនុវត្តអនុសញ្ញា)ឱ្យទាន់ពេលវេលា ការដោះស្រាយកាតព្វកិច្ចផ្នែកច្បាប់នៃមាត្រា៩(វិធានការអនុវត្តថ្នាក់ជាតិនៃរដ្ឋភាគី)នៃអនុសញ្ញា និងការដោះស្រាយបញ្ហាអនុលោមភាពនៃរដ្ឋសមាជិកចំនួន ៣រួមមាន ស៊ូដង់ អ៊ុយក្រែន និងយេម៉ែន ដែលបានកំពុងប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលផ្ទុយពីបទដ្ឋាននៃអនុសញ្ញា។ ជាងនេះទៅទៀត អង្គប្រជុំ ក៏បានសម្តែងនូវការព្រួយបារម្ភចំពោះការចាប់ផ្តើមមានវត្តមានគ្រាប់មីនប្រឆាំងមនុស្សនៅទ្វីបអ៊ឺរ៉ុប ដែលបាននឹងកំពុងប្រើប្រាស់ក្នុងសង្រ្គាមអ៊ុយក្រែង-រុស្ស៊ី។ ជាមួយគ្នានោះ អង្គប្រជុំ បានសម្រួលដល់កិច្ចពិភាក្សាបើកចំហរលើការផ្លាស់ប្តូរយន្តការនៃអនុសញ្ញាដែលបានស្នើឡើង ដើម្បីបង្កើនប្រសិទ្ធភាពនៃអនុសញ្ញា និងរៀបចំផែនការយុទ្ធសាស្ត្រលើវិធានការអនុលោមភាពកិច្ចសហប្រតិបត្តិ្កការ។ ឯកឧត្តមបណ្ឌិត លី ធុជ បានកោតសរសើរចំពោះប្រទេសជារដ្ឋភាគីនៃអនុសញ្ញាដែលចូលរួមចែករំលែកនូវទស្សនទានសម្រាប់កិច្ចការនៃគណៈកម្មការស្តីពីអនុលោមភាពកិច្ចសហប្រតិបត្តិការ ដែលការរួមចំណែកនេះ ពិតជាមានសារៈសំខាន់ក្នុងការធានាឱ្យបាននូវការអនុវត្តកាតព្វកិច្ចជារដ្ឋភាគីនៃអនុសញ្ញា។ […]
  • គម្រោងចំនួន២ នៅខេត្តព្រះសីហនុ ក្នុងទំហំទឹកប្រាក់វិនិយោគជិត ៦០០លានដុល្លារ បានទទួលការលើកទឹកចិត្តពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងចំនួន២ នៅខេត្តព្រះសីហនុ ដែលមានទំហំទឹកប្រាក់វិនិយោគជិត ៦០០លានដុល្លារ បានទទួលការលើកទឹកចិត្តពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុទាំងមូល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានបើកកិច្ចពិភាក្សា និងវាយតម្លៃលើសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ចំនួន ២ រួមមាន៖ ១. ក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ ៥៧៤ ០០០ ០០០ ដុល្លារអាមេរិក ដោយវិនិយោគក្នុងការសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ចំនួន ២ ៨៧០បន្ទប់ នៅក្នុងមូលដ្ឋានពយតាម៉ូង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ២. ក្រុមហ៊ុន Haoruidar (Cambodia) Co., LTD មានទុនវិនិយោគ ១២ ៣៥០ ១៩០ ដុល្លារអាមេរិក ដោយវិនិយោគក្នុងការសាងសង់រោងចក្រកែច្នៃផ្លែឈើក្នុងស្រុក (ស្វាយ ម្នាស់ ខ្នុរ និងទុរេន) […]
  • កម្មករ កម្មការិនី អ្នកបើកកង់បី តាក់ស៊ី និងប្រជាជនមកពីសហគមន៍ ប្រមាណ៥០០នាក់ទទួលបានការកាត់សក់ដោយឥតគិតថ្លៃពីសមាគមមិត្តយើង ប្រជាពលរដ្ឋប្រមាណ៥០០នាក់ដែលជាកម្មករ កម្មការិនី អ្នកបើកកង់បី តាក់ស៊ី និងប្រជាជនក្នុងសហគមន៍ បានទទួលសេវាកម្មកាត់សក់ដោយមិនគិតថ្លៃពីសមាគមមិត្តយើងនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះដែលធ្វើឡើងនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញ។ កញ្ញា ផាន់ សុនីតា ប្រធានគណៈកម្មការ ប្រតិបត្តិសមាគម បានលើកឡើងថា ការកាត់សក់ជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋនេះ គឺជាសកម្មភាពមនុស្សធម៌ របស់សមាគមដែលតែងតែធ្វើឡើងជាប្រចាំដោយមិនប្រកាន់អ្វីឡើយ។ បើតាមកញ្ញាដដែល កម្មវិធីសក់ និងសម្រស់ ដើម្បីមិត្តយើង គឺជាកម្មវិធីដ៏សំខាន់មួយរបស់ សមាគមមិត្តយើង ដែលរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង អំពីជំនាញហាងសក់ និងសម្រស់សម្រាប់អ្នក ដែលកំពុងស្វែង រកការបណ្ដុះបណ្ដាលក្នុងវិស័យនេះ ដើម្បីជាមធ្យោបាយ លើកកម្ពស់ជីវភាពរស់នៅ។ ប្រធានគណៈកម្មការ ប្រតិបត្តិ សមាគមរូបនេះ បានបញ្ជាក់ពីផែនការមនុស្សធម៌របស់ខ្លួននៅឆ្នាំ២០២៤នេះ ថា សមាគមគ្រោងនឹងរៀបចំការ កាត់សក់មនុស្សធម៌នេះ ឱ្យបាន១២លើក នៅឆ្នាំ២០២៤នេះ ដោយរំពឹងថា នឹងអាចជួយដល់ពលរដ្ឋប្រមាណ១ម៉ឺននាក់ ឱ្យទទួលបានការកាត់សក់ ដោយឥតគិត ថ្លៃ។ បេសកកម្មរបស់ មិត្តយើង គឺដើម្បីពង្រឹងមិត្តភាព សាមគ្គី ភាព […]
  • រដ្ឋមន្រ្តីក្រសួងកសិក្ម ជំរុញដល់អ្នកចិញ្ចឹមសត្វឲ្យសហការគ្នាជិតស្និត ដើម្បីពង្រីកមុខរបររបស់ខ្លួនសម្រាប់បម្រើទីផ្សារ ក្នុងស្រុក និង ក្រៅស្រុក រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ទិត ទីណា នៅព្រឹកថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជានៅមជ្ឈមណ្ឌលដឺព្រេមៀរ ស្ថិតក្នុងខណ្ឌសែនសុខ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា វិស័យចិញ្ចឹមសត្វនៅកម្ពុជា កំពុងរីកចំរើគួរកត់សម្គាល់ បានបំរើដល់សេចក្តីត្រូវការរបស់ប្រពលរដ្ឋតាមតម្រូវការសាច់ជាប្រចាំថ្ងៃ។ ក្នុងនោះ ឯកឧត្តមបានជំរុញឲ្យមានការសហការគ្នាបន្ថែមទៀត រវាងអ្នកផលិតចំណីសត្វ អ្នកចិញ្ចឹម អ្នកលក់ ឈ្មួញកណ្តាលនិងអ្នកកាប់ឬ(កុងស៊ី) ធ្វើយ៉ាងណាឱ្យការផលិត សាច់នៅកម្ពុជា មាននិរន្តរ ភាព សុវត្ថិភាពដល់អ្នកប្រើប្រាស់ទាំងក្នុងស្រុកនឹងក្រៅស្រុក។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា វិស័យចិញ្ចឹម សត្វនៅកម្ពុជា បានបម្រើដល់ទីផ្សារតាមបែបទីផ្សារសេរីប្រចាំថ្ងៃបានយ៉ាងល្អប្រសើរ។ទន្ទឹមនឹងនេះ ក្រសួងកសិកម្មបានចេញសេចក្តីសម្រេចក្នុងការហាមឃាត់មិនឲ្យមានការនាំចូលសាច់បង្កដែលខូចគុណ ភាពនិងសាច់សត្វដែលមានជំងឺ(ប៉េះជ្រូអាហ្វ្រិក) ព្រោះវាអាចបង្កជាជំងឺឆ្លងដល់សត្វចិញ្ចឹមក្នុងស្រុក។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាថ្លែងថា កាលពីឆ្នាំ២០២៣ កន្លងទៅ វិស័យចិញ្ចឹមសត្វយើងបានជួបវិបត្តិធ្ងន់ធ្ងរ ដែលកត្តាចំបងនៃវិបត្តិ គឺបណ្តាលមកពីផលវិបាកនៃជម្ងឺកូវីដ១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការចរាចរសាច់បង្កក ខុសប្រក្រតីមួយចំនួនមកលក់នៅលើទីផ្សារតូចធំនៅក្នុងប្រទេសកម្ពុជា។ ទោះជាជួបវិបត្តិយ៉ាងនេះក្តី ក៏សហគ្រិនខ្មែរយើង ជាពិសេស សមាជិក សមាគមបអ្នកចិញ្ចឹមសត្វកម្ពុជា បានបន្តខិ៎ខំតស៊ូយ៉ាងស្វិតស្វាញ នឹងវិស័យនេះ ព្រោះតែស្រលាញ់ពេញចិត្តវិស័យនេះ ហើយបានជំរុញថ្នាក់ដឹកនាំសមាគម ឱ្យស្វែងរកការគាំទ្រលើគោលនយោបាយ និងស្វះស្វែងចូលជួបប្រជុំពិភាក្សាការងារជាមួយក្រសួង […]
  • អ្នកនាំពាក្យក្រសួងបរិស្ថាន ស្នើឱ្យបឈ្ឈប់ការផ្សព្វផ្សាយមាតិកាជំរុញឱ្យមានការបំផ្លាញធនធានធម្មជាតិ ប្រតិកម្មរបស់ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីបានឃើញការផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុក Yorn Khy ដែលផលិតមាតិកាដោយយកផ្កបំពង់ក្រឡោម ទៅធ្វើជាម្ហូប ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។ អ្នកនាំពាក្យរូបនេះ បានធ្វើការអប់រំដោយផ្ទាល់ ដល់ម្ចាស់គណនេយ្យខាងលើ និងស្នើឱ្យមានការលប់ចេញពីបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួន និងឱ្យបញ្ឈប់ការប៉ុស្តិ៍ធ្វើមុខម្ហូប ដែលធ្វើពីសាច់សត្វព្រៃ ឬរុក្ខជាតិកម្រ និងជិតផុតពូជ នៅក្នុងពិភពលោក ដែលកំពុងត្រូវបានអភិរក្សនិងការពារ ឱ្យគង់វង្សសម្រាប់កូនចៅតជំនាន់។ ឯកឧត្តម បានបន្ថែមថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងចាត់វិធានការតឹងរឹងចំពោះបទល្មើសធនធានធម្មជាតិ ក្នុងនោះគឺត្រូវអនុវត្តច្បាប់១០០% ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធនាធម្មជាតិ។ ជាមួយគ្នានេះការអប់រំជំរុញឱ្យមានការផ្លាស់ប្តូរឥរិយាបថ ប្រជាពលរដ្ឋទាំងអស់ មានការយល់ដឹងនិងចូលរួមថែរក្សាសត្វព្រៃនិងធនធានជីវៈចម្រុះ ក៏ជាផ្នែកសំខាន់ដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់។ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា ជាពិសេស ការបរិភោគសត្វព្រៃឱ្យធ្វើឱ្យសុខភាព របស់អ្នកបរិភោគ កាន់តែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង និងពេលខ្លះប្រឈមនឹងការបាត់បង់ជីវិត។ អ្នកនាំពាក្យសង្ឃឹមថា អ្នកបង្កើតមាតិការផ្សព្វផ្សាយតាមបណ្តាញសង្គម ចូលរួមបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃជីវៈចម្រុះ នឹងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ការពារព្រៃឈើ សត្វព្រៃ និងជីវចម្រុះឱ្យបានល្អថែមទៀត។ សត្វព្រៃនិងជីវៈចម្រុះ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការធានាសេវាកម្មប្រព័ន្ធអេកូឡូស៊ី […]
  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណ ក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះបានអញ្ជើញ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃ រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត វេលាម៉ោង១៧:៤០នាទីល្ងាច កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ។ សម្ដេចតេជោ ហ៊ុន សែន ពិតជាមានសេចក្តីក្រៀមក្រំក្ដុលក្តួល ជាអនេកចំពោះការយាងចូលទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហា សង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានបូជាព្រះកាយក្នុងមួយព្រះជន្មរបស់ព្រះអង្គឧទ្ទិសដើម្បីព្រះពុទ្ធសាសនាបានគង់វង្ស និងចម្រើនរុងរឿងពុទ្ធបរិស័ទចូលរួមគោរពប្រតិបត្តិតាមគន្លងឱវាទ ហើយព្រះអង្គបានបន្សល់ទុកនូវស្នាព្រហស្ថជាច្រើន ទាំងពុទ្ធចក្រ និងអាណាចក្រ។ សូមឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងទៅកាន់ឋានព្រះបរមសុខជានិច្ចនិរន្តរ៍កុំបីឃ្លៀង ឃ្លាតឡើយ៕
  • អាជ្ញាធរជាតិអប្សរា ផ្តល់សម្ភារ និងកម្លាំងកម្មករ ដល់អង្គការមូលនិធិប្រាសាទពិភពលោក ក្នុងកិច្ចការជួសជុលប្រាសាទ អាជ្ញាធរជាតិអប្សរា ផ្តល់សម្ភារ និងកម្លាំងកម្មករជំនាញដល់អង្គការមូលនិធិប្រាសាទពិភពលោក(world Monument Fund)ដើម្បីជួយធ្វើការជាប្រចាំថ្ងៃនៅការដ្ឋានជួសជុលប្រាសាទ ភ្នំបាខែង។ កម្លាំងមនុស្ស ដែលអាជ្ញាធរជាតិអប្សរាផ្ដល់ទៅជួយការងារអង្គការ(WMF)នោះ គឺសុទ្ធតែអ្នកជំនាញខាងគូរប្លង់ រកថ្ម ជួស ជុលថ្ម រើថ្ម រៀបថ្ម ឆ្លាក់ក្បាច់ អ្នកជំនាញផ្នែកជួសជុលពង្រឹងគ្រឹះ និងអ្នកជំនាញការពារប្រព័ន្ធទឹក ដែលយល់ដឹងពីផលបះពាល់នៃការជម្រាបទឹក ដែលម្នាក់ៗមានបទពិសោធន៍ និងជំនាញ យ៉ាងហោចណាស់ក៏ជាង១០ឆ្នាំដែរ។ ស្ថាបត្យករ និងជាអ្នក សម្របសម្រួលគម្រោងរបស់មូលនិធិប្រាសាទពិភពលោក អ្នកស្រី ជាម ផល្លី មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរានឹងបន្តផ្ដល់សម្ភារ ដូចជា ថ្មបាយក្រៀម ថ្មភក់ និងកម្លាំងកម្មករ ក្នុងន័យជួយគ្នាលើគម្រោងជួយជុល និងអភិរក្សប្រាសាទបុរាណនេះ (WMF) ពិតជារីករាយ និងស្វាគមន៍ ហើយថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរាយ៉ាងជ្រាលជ្រៅ។ អាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទពិភពលោក(WMF) គឺជាដៃគូសហប្រតិបត្តិការយ៉ាងល្អក្នុងកិច្ចការអភិរក្ស និងជួសជុលប្រាសាទបុរាណរយៈពេល៣៥ឆ្នាំមកហើយ។ អ្នកស្រី ជាម ផល្លី ឱ្យដឹងថា រយៈពេល៣៥ឆ្នាំមកនេះ អង្គការមូលនិធិប្រាសាទពិភពលោក បានចូលរួមកិច្ចការអភិរក្ស បេតិក ភណ្ឌនៅតំបន់អង្គរ ដោយជួសជុលប្រាសាទចំនួន៥ដូចជា ប្រាសាទព្រះខ័ន ប្រាសាទតាសោម […]
   

   

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)