ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អនុប្រធានទី១រដ្ឋសភា ស្នើសុំឱ្យគណៈប្រតិភូជួយជំរុញអ្នកវិនិយោគ និងប្រជាជនអាល្លឺម៉ង់ ឱ្យមកបណ្ដាក់ទុន និងធ្វើទេសចរណ៏កម្សាន្តនៅកម្ពុជា ឯកឧត្តមអនុប្រធានទី១រដ្ឋសភា ជាម យៀប បានស្នើសុំឱ្យគណៈប្រតិភូជួយជំរុញអ្នកវិនិយោគ និងប្រជាជនអាល្លឺម៉ង់ ឱ្យមកបណ្ដាក់ទុន និងធ្វើទេសចរណ៏កម្សាន្តនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។ ការស្នើរបស់អនុប្រធានទី១ រដ្ឋសភា ធ្វើឡើងនៅក្នុងឱកាសអនុញ្ញាតឱ្យ លោកជំទាវ ម៉ាទីណា-ស្ទែម ហ្វីប៊ិច ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិ នៃរដ្ឋសភាអាល្លឺម៉ង់ ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពសភាកម្ពុជា-អាល្លឺម៉ង់ នៅគ្រប់នីតិកាលនៃរដ្ឋសភាជាបន្តបន្ទាប់ ហើយកិច្ចសហប្រតិ បត្តិការនេះ បាននាំមកនូវទំនាក់ទំនងការទូតសភាទាំងពីរយ៉ាងល្អប្រពៃ។ ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បានធ្វើការយ៉ាងសកម្មនៅក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងកិច្ចការសភាពីគ្នាទៅវិញទៅមក ហើយសភាកម្ពុជាបានសិក្សារៀនសូត្រជាច្រើន ពីសភាអាល្លឺម៉ងតាមរយៈដំណើរទស្សនកិច្ចសិក្សា និងកម្មវិធីផ្សេងៗ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានជម្រាបជូន គណៈប្រតិភូរដ្ឋសភាអាល្លឺម៉ង់ថា រាជរដ្ឋាភិ បាលអាណត្តិទី៧ នៃរដ្ឋសភាកម្ពុជាសព្វថ្ងៃ គឺដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី វ័យ ក្មេង មានសមត្ថភាព និងទេពកោសល្យដ៏ប៉ិនប្រសប់ប្រកប ដោយគតិបណ្ឌិត ដើម្បីបន្តថែរក្សាសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ […]
  • អន្តរក្រសួងប្រជុំពិភាក្សាលើការងារគ្រប់គ្រងធនធានខ្សាច់ និងនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងធនធានខ្សាច់ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលសមាសភាព និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្រ្តីជាន់ខ្ពស់មកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត។ ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា កិច្ចប្រជុំនេះមានគោល បំណងត្រួតពិនិត្យអំពីរបៀបរបប បទប្បញ្ញត្តិ និងនីតិវិធីទាំង ឡាយពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានខ្សាច់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំដៅធានាបាននូវផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន ក្នុងតុល្យការដែលធានាបានប្រសិទ្ធភាព តម្លាភាព និងចីរភាពនៃការប្រើប្រាស់ធនធានខ្សាច់ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី។ ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត ក៏បានគូសបញ្ជាក់ថា អង្គប្រជុំទាំងមូលមានភារកិច្ចរិះរកវិធានការ យ៉ាងណាឱ្យយន្តការគ្រប់គ្រងធនធានខ្សាច់ជារួម រួមទាំងការផ្តល់អាជ្ញាបណ្ណធ្វើអាជីវកម្ម និងនីតិវិធីពាក់ព័ន្ធនានា មានប្រសិទ្ធភាពខ្ពស់បំផុត ដោយមានការគិតគូរជាលក្ខណៈប្រព័ន្ធ និងមានការថ្លឹងថ្លែងច្បាស់លាស់អំពីម្ខាងផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់បម្រើឱ្យការអភិវឌ្ឍ និងចំណូលថវិកាជាតិ និងម្ខាងទៀតផលប៉ះពាល់លើបរិស្ថាន និងសហគមន៍ក្នុងមូលដ្ឋាន។ […]
  • សម្តេចធិបតី អញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត វេលាម៉ោង១៧:៤០នាទីល្ងាច កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ ព្រះវស្សា ដោយព្រះជរាពាធ។ សម្តេចធិបតី បានសរសេរថា ក្នុងនាមរាជរដ្ឋាភិបាល និងព្រះករុណាខ្ញុំផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋ ព្រះសង្ឃ និងពុទ្ធសាស និកទាំងអស់ ពិតជាមានសេចក្តីក្រៀមក្រំក្ដុលក្តួល ជាអនេកចំពោះការយាងចូលទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហា សង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានបូជាព្រះកាយក្នុងមួយព្រះជន្មរបស់ព្រះអង្គឧទ្ទិសដើម្បីព្រះពុទ្ធសាសនាបានគង់វង្ស និងចម្រើនរុងរឿងពុទ្ធបរិស័ទចូលរួមគោរពប្រតិបត្តិតាមគន្លងឱវាទ ហើយព្រះអង្គបានបន្សល់ទុកនូវស្នាព្រះហស្ថជាច្រើន ទាំងពុទ្ធចក្រ និងអាណាចក្រ។ សូមឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងទៅកាន់ឋានព្រះបរមសុខជានិច្ចនិរន្តរ៍កុំបីឃ្លៀង ឃ្លាតឡើយ។
  • លោកណេតាន់យ៉ាហ៊ូ និងលោកបៃដិន ប្រជែងគ្នាលើការគាំទ្រ ក្នុងជម្លោះអ៊ីស្រាអែល-ហ្គាហ្សា នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃអង្គារ៏ថា ការគាំទ្រដ៏ពេញទំហឹងសម្រាប់អ៊ីស្រាអែល ពីសហរដ្ឋអាមេរិកនឹងជួយឱ្យខ្លួនប្រយុទ្ធ “រហូតដល់ជ័យជំនះទាំងស្រុង” លើក្រុមហាម៉ាស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកណេតាន់យ៉ាហ៊ូ បានលើកឡើងពីការស្ទង់មតិដែលបង្ហាញថា ជនជាតិអាមេរិកជាង៨០% គាំទ្រអ៊ីស្រាអែល អំឡុងពេលមានជម្លោះនៅតំបន់ហ្កាហ្សា។ ការអត្ថាធិប្បាយរបស់គាត់កើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក ចូ បៃដិន បានព្រមានថា អ៊ីស្រាអែលប្រថុយនឹងការបាត់បង់ការគាំទ្រជាសកលនៅក្នុងសង្គ្រាម។ មន្ត្រីអាមេរិកនិយាយថា ពួកគេកំពុងធ្វើការលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលអាចនឹងកើតមាន។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ លោកណេតាន់យ៉ាហ៊ូ បាននិយាយថា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមក លោកបាននឹងកំពុងដឹកនាំយុទ្ធនាការ “ប្រឆាំងនឹងសម្ពាធអន្តរជាតិ ដើម្បីបញ្ចប់សង្រ្គាមមុនពេលវេលា និងប្រមូលការគាំទ្រសម្រាប់អ៊ីស្រាអែល”។ កាលពីថ្ងៃចន្ទ លោក Biden (បៃដិន) បាននិយាយថា សហរដ្ឋអាមេរិកសង្ឃឹមថា នឹងមានបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅហ្កាហ្សា “នាថ្ងៃចន្ទក្រោយ”៕ ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច
  • លោក Biden ឈ្នះឆ្នោតបឋម ប៉ុន្តែរងការបោះឆ្នោតតវ៉ានៅតំបន់ Gaza ប្រធានាធិបតី Joe Biden ត្រូវបានគេព្យាករណ៍ថា នឹងឈ្នះការបោះឆ្នោតបឋមប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យរបស់រដ្ឋមីឈីហ្គែន ទោះបីជាមានការតវ៉ាយ៉ាងសំខាន់លើជំហររបស់គាត់ចំពោះសង្គ្រាម នៅហ្គាហ្សាក៏ដោយ។ រដ្ឋមីឈីហ្គែន ត្រូវបានគេចាត់ទុកថា ជារដ្ឋផ្លាស់ប្តូរដ៏សំខាន់មួយដែលបានជ្រើសរើសប្រធានាធិបតី ក្នុងការប្រកួតពីរលើកចុងក្រោយ។ វាមានសមាមាត្រដ៏ធំបំផុតនៃជនជាតិអារ៉ាប់-អាមេរិកាំងនៅក្នុងប្រទេស ប៉ុន្តែការគាំទ្ររបស់លោក Biden សម្រាប់អ៊ីស្រាអែលក្នុងអំឡុងពេលយុទ្ធនាការយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា របស់ប៉ាឡេស្ទីនហាក់ដូចជាធ្វើឱ្យគាត់បាត់បង់ការគាំទ្រក្នុង ចំណោមប្រជាសាស្រ្តនោះ។ ក្រុមអ្នកធ្វើយុទ្ធនាការនៅរដ្ឋ Michigan បានរៀបចំជាច្រើនខែមកហើយ ដើម្បីផ្ញើសាររបស់លោក Biden អំពី “គ្មានបទឈប់បាញ់ គ្មានការបោះឆ្នោត” ជុំវិញសង្រ្គាមនៅហ្គាហ្សា។ ថ្លែងនៅដើមសប្តាហ៍នេះ លោក Biden បាននិយាយថា លោកសង្ឃឹមថា នឹងមានការផ្អាកក្នុងការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សានៅថ្ងៃចន្ទ បន្ទាប់ពីមានរបាយការណ៍អំពីវឌ្ឍនភាពមួយចំនួន ក្នុងការចរចាដោយប្រយោលពាក់ព័ន្ធនឹងមន្ត្រីអ៊ីស្រាអែល និងក្រុមហាម៉ាស់។ សហរដ្ឋអាមេរិកបានអំពាវនាវឱ្យផ្អាកការប្រយុទ្ធ និងការពារសិទ្ធិរបស់អ៊ីស្រាអែលក្នុងការតាមប្រមាញ់ខ្មាន់កាំភ្លើងក្រុមហាម៉ាស់ ដែលបានសម្លាប់មនុស្សប្រហែល១,២០០ នាក់នៅភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់នៅហ្គាហ្សាគឺជិត៣០,០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ នេះបើយោងតាមក្រសួងសុខា ភិបាលដែលដឹកនាំដោយក្រុមហាម៉ាស៕ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • អចលនទ្រព្យយក្សរបស់ប្រទេសចិន បានទទួលញត្តិទាមទារសំណង ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជន ដ៏ធំបំផុតរបស់ប្រទេសចិន Country Garden កំពុងប្រឈមនឹងញត្តិទាមទារសំណ ងដែលត្រូវបានប្តឹងនៅក្នុងទីក្រុងហុងកុង ដោយម្ចាស់បំណុល។ ក្រុមហ៊ុននេះបានក្លាយជាកូនតំណាងនៃវិបត្តិអចលនទ្រព្យរបស់ប្រទេសចិន ដែលមានបំណុលជាង ៣០០ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលចិនអាចនឹងមានការស្ទាក់ស្ទើរក្នុងការបញ្ឈប់ការងារលើការអភិវឌ្ឍន៍អចលនទ្រព្យ នៅក្នុងប្រទេសចិន ដែលម្ចាស់ផ្ទះធម្មតាជាច្រើនកំពុងរង់ចាំផ្ទះល្វែង ដែលពួកគេបង់រួចហើយ។ លោកសេស មិនរំពឹងថា Country Garden នឹងប្រឈមមុខនឹងការបញ្ជាឱ្យរំលាយដោយបង្ខំដូច Evergrande នោះទេ។ លោកបានមានប្រសាសន៍ថា “យើងជឿជាក់ថា ក្រុមហ៊ុននឹងចាប់ផ្តើមផែនការរៀបចំរចនាសម្ព័ន្ធបំណុលនៅក្រៅប្រទេសឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីការពារការពន្យាពេលនៃញត្តិ និងដោះស្រាយបំណុលដែលបានកំណត់។ បញ្ហានៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន កំពុងមានផលប៉ះពាល់យ៉ាងសំខាន់ ខណៈដែលវិស័យនេះមានចំណែកមួយភាគបីនៃសេដ្ឋ កិច្ច។ ឧស្សាហកម្មនេះបាននឹងកំពុងប្រឈមមុខនឹងការគាប សង្កត់ផ្នែកហិរញ្ញវត្ថុដ៏ធំ ចាប់តាំងពីឆ្នាំ២០២១ នៅពេលដែលអាជ្ញាធរបានដាក់ចេញនូវវិធានការណ៍ ដើម្បីទប់ស្កាត់ចំនួនដែលក្រុមហ៊ុនអចលនទ្រព្យធំៗអាចខ្ចីបាន។ ចាប់តាំងពីពេលនោះមក អ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗជាច្រើនបានជំពាក់បំណុលគេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • ភ្នំភ្លើងម៉ិកស៊ិកបានបញ្ចេញផេះ និងផ្សែងយ៉ាងច្រើន បង្ខំឱ្យមានការលុបចោលជើងហោះហើរ ភ្នំភ្លើងសកម្មដ៏គ្រោះថ្នាក់បំផុតរបស់ម៉ិកស៊ិក បានបញ្ចេញផេះ និងផ្សែងកាលពីថ្ងៃអង្គារ ជាមួយនឹងរូបថតបង្ហាញពីការបំភាយផ្សែងពណ៌ប្រផេះ ដែលមានទំហំធំល្មមនឹងបញ្ឈប់ការហោះហើរនៅក្បែរនោះ។ ភ្នំភ្លើង Popocatépetl ស្ថិតនៅកណ្តាលប្រទេសម៉ិកស៊ិក រវាងរដ្ឋ ម៉ូរ៉េឡូស ភូប្លា និងរដ្ឋម៉ិកស៊ិក។ ការធ្លាក់ផេះត្រូវបានគេរាយការណ៍ នៅក្នុងទីក្រុងម៉ិកស៊ិក និងតំបន់ជុំវិញរបស់វា ដែលមានចម្ងាយប្រហែល៧២គីឡូម៉ែត្រភាគអាគ្នេយ៍ នៃភ្នំភ្លើងនេះបើយោងតាមការសម្របសម្រួលការពារជនស៊ីវិលជាតិ។ មជ្ឈមណ្ឌលជាតិសម្រាប់ការពារគ្រោះមហន្ត រាយរបស់ប្រទេសម៉ិកស៊ិកបាននិយាយថា បានកត់ត្រាការហូរចេញចំនួន ៧៧ ចេញពីភ្នំភ្លើង និងបានចេញកម្រិតមួយ។ កម្រិតនៃការគំរាមកំហែងពីភ្នំភ្លើងចំនួនពីរ ដែលតម្រូវឱ្យមានវិធានការបង្ការ និងនៅចម្ងាយឆ្ងាយ។ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនត្រូវលុបចោលប្រតិបត្តិការចេញពីអាកាសយានដ្ឋានអន្តរជាតិ របស់ទីក្រុងម៉ិកស៊ិក យោងតាមអាកាសយានដ្ឋាន។ មនុស្សប្រហែល ២៥លាននាក់រស់នៅ ៩៦គីឡូម៉ែត្រនៃភ្នំភ្លើង ប៉ុន្តែស្ថាប័នការពារស៊ីវិលបាននិយាយថា បច្ចុប្បន្ននេះមិនមានហានិភ័យសម្រាប់ប្រជាជនទេ។ ភ្នំភ្លើងនេះបានស្ងប់ស្ងាត់អស់រយៈពេលជាច្រើនទសវត្សរ៍រហូតដល់ការផ្ទុះរបស់វានៅឆ្នាំ ១៩៩៤ ហើយសកម្មភាពថ្មីៗបានធ្វើឱ្យអ្នកស្រុកមានការប្រុងប្រយ័ត្នខ្ពស់៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • រដ្ឋមួយរបស់ប្រទេសអូស្ត្រាលី បញ្ជាឱ្យមនុស្ស៣ម៉ឺននាក់ជម្លៀសចេញដោយសារតែគ្រោះមហន្តរាយ ក្រុមអ្នកពន្លត់អគ្គីភ័យ នៅក្នុងប្រទេសអូស្ត្រាលី កំពុងប្រយុទ្ធនឹងភ្លើងឆេះដ៏ធំដែលបង្ខំឱ្យមានការជម្លៀសមនុស្សរាប់ម៉ឺននាក់ ចំពេលមានស្ថានភាពភ្លើងឆេះដ៏អាក្រក់បំផុតដែលប្រទេសនេះ បានឃើញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ យោងតាមការិយាល័យឧតុនិយមរបស់ប្រទេសអូស្ត្រាលីបានឲ្យដឹងថា អាកាសធាតុក្តៅ ស្ងួត និងខ្យល់បក់ខ្លាំងបានបង្កើត គ្រោះថ្នាក់ភ្លើងឆេះខ្លាំង នៅក្នុងផ្នែកខ្លះនៃរដ្ឋ វ៉ិចថូរា(Victoria) និងអូស្ត្រាលីខាងត្បូង។ ការិយាល័យឧតុនិយមរបស់ប្រទេសអូស្ត្រាលី បាននិយាយថាព្យុះផ្គររន្ទះខ្លាំង ក៏ត្រូវបានព្យាករណ៍នៅក្នុងតំបន់ផងដែរ ដែលនាំមកនូវការគំរាមកំហែងនៃរន្ទះស្ងួត ការវាយប្រហារដែលកើតឡើង ក្នុងអំឡុងពេលព្យុះដែលភ្លៀងបានហួតមុនពេលបោកបក់មកលើដី។ មនុស្សប្រហែល៣ម៉ឺន នាក់ត្រូវបានបញ្ជាឱ្យជម្លៀសចេញពីផ្នែកខ្លះនៃរដ្ឋ Victoria នៅមុនថ្ងៃត្រង់ថ្ងៃពុធ នៅពេលដែលអាជ្ញាធរ បានព្រមានថា វានឹងយឺតពេលក្នុងការចាកចេញ។ សីតុណ្ហភាពកើនឡើងយ៉ាងឆាប់រហ័សដល់កម្រិត៤០°C ដោយមានខ្យល់ បក់បោកក្នុងល្បឿនពី ៦០ទៅ ៧០គីឡូម៉ែត្រក្នុងមួយម៉ោង នេះបើយោងតាមការអាប់ដេតពីប្រធានមន្ត្រីនៅ CFA ដែលជាសេវាកម្មពន្លត់អគ្គីភ័យស្ម័គ្រចិត្តរបស់រដ្ឋ។ អ្នកពន្លត់អគ្គីភ័យបានកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅក្នុងទីក្រុងជនបទនៃ បាយីនឌីន (Bayindeen) ប្រហែល ១៩០គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុងមែលប៊ន ហើយមិនទាន់ស្ថិតក្រោមការគ្រប់គ្រងនៅឡើយ ។ សាលារៀន និងមជ្ឈមណ្ឌលថែទាំកុមាររាប់សិបកន្លែងក៏ត្រូវបានបិទផងដែរ។ រដ្ឋវ៉ិចថូរាបានរងទុក្ខយ៉ាងធ្ងន់ធ្ងរពីភ្លើង ដែលបានឆាបឆេះអស់រយៈពេលជាង ៩០ថ្ងៃ ដោយបានឆាបឆេះផ្ទៃដីជាង ១.៥ លានហិកតា ដែលភាគច្រើនជាព្រៃឈើ ឧទ្យាន និងចំការដែលគ្របដណ្ដប់លើជម្រកសត្វសំខាន់ៗ។ ផ្ទះជាង៤០០ […]
  • អគ្គលេខាធិការអាស៊ាន អញ្ជើញធ្វើបាឋកថាក្នុងកម្មវិធី ST Lee Distinguished Lecture ប្រចាំឆ្នាំ នៅសាកលវិទ្យាល័យជាតិសិង្ហបុរី នៅរសៀលថ្ងៃពុធ ៤ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញធ្វើបាឋកថាក្នុងកម្មវិធី ST Lee Distinguished Lecture ប្រចាំឆ្នាំ នៅមហាវិទ្យាល័យគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី។ ក្នុងកម្មវិធីនេះ ក៏មានការចូលរួមពីក្រុមនិស្សិត បញ្ញវន្ត សមាជិកអង្គទូតក្នុងប្រទេសសិង្ហបុរី និងអ្នកចូលរួមផ្សេងទៀត។ នៅក្នុងបាឋកថាដែលផ្តោតលើ តួនាទីរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្តន៍’ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា មជ្ឈភាពអាស៊ាន និងយន្តការនានាដែលដឹកនាំដោយអាស៊ាន ធ្វើអោយអាស៊ានអាចរក្សាភាពខ្លាំងរបស់ខ្លួនជាកម្លាំងស្នូលមួយនៅក្នុងតំបន់។
  • មុខសញ្ញាឆក់ទូរស័ព្ទដៃពីនារីជនបរទេសបានសម្រេច ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានភ្លាមៗ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៩៖៣៣នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ ចុះល្បាតតាមផ្លូវលេខ៥១កែងផ្លូវលេខ២២២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន០១គ្រឿងមានគ្នា ចំនួន០២នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទពីនារីជនបរទេស ដែលកំពុងដេីរបានសម្រេច។ ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វេីការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ នៅចំណុចផ្លូវសម្តេចតេជោហ៊ុនសែន (ក្រោយវិមានរដ្ឋសភា) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ *ទី១៖ ឈ្មោះ នៅ សុខបញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ម្តុំវត្តជំពូកក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ (អ្នកបេីក)។ *ទី២៖ឈ្មោះ រឿន ជីវ័ន ភេទប្រុស […]
  • អ្នកស្រីជុំ ធីតា៖ ពីពលករខ្មែរតស៊ូជាង១៧ឆ្នាំនៅកូរ៉េ ក្លាយជានាយិកាក្រុមហ៊ុនបកប្រែភាសា និងកក់សំបុត្រយន្តហោះដ៏ធំ អ្នកស្រី ជុំ ធីតា បច្ចុប្បន្នជា នាយិកាការិយាល័យក្តីសង្ឃឹមកូនខ្មែរ នៅទីក្រុងអើយចុងប៊ូ សាធារណៈរដ្ឋកូរ៉េ។ មុននឹងក្លាយខ្លួនជាម្ចាស់ក្រុមហ៊ុនដ៏ធំនៅប្រទេសកូរ៉េនេះ អ្នកស្រីបានខិតខំតស៊ូជំនះគ្រប់ឧបសគ្គដើម្បីបំពេញក្តីស្រម៉ៃរបស់ខ្លួនមករស់នៅ និងធ្វើការនៅប្រទេសកូរ៉េ ហើយអាចវិវត្តន៍ខ្លួនមកជាថៅកែក្រុមហ៊ុនដែលមានទីតាំងផ្ទាល់នៅក្នុងប្រទេសកូរ៉េ។ មានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អ្នកស្រី ជុំ ធីតា បានចាកចេញពីបងប្អូនក្រុមគ្រួសារ ទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ២០០៧ ទាំងដែលខ្លួនមានជីវភាពក្រលំបាក ម្តាយមានជំងីប្រចាំកាយ និងតម្រូវការការសិក្សារបស់ប្អូនៗជាច្រើនទៀត ដែលត្រូវចំណាយច្រើនក្នុងមួយខែៗ។ ឈានជើងចូលដល់ទឹកដីកូរ៉េដំបូង អ្នកស្រី ជុំ ធីតា បានបញ្ជាក់ថា ការរស់ នៅ ជួបការលំបាកទាំងការប្រើភាសា និងវប្បធម៌រស់នៅ ជាពិសេសនោះអ្នកស្រី និងកូនត្រូវទទួលការលំបាករឹតតែខ្លាំងនៅពេលជួបបញ្ហាគ្រួសារនៅប្រទេសកូរ៉េ ដែលបង្ខំចិត្តឱ្យអ្នកស្រីនិងកូនទៅរស់នៅក្នុងមណ្ឌល។ បើទោះបីជាជួបការលំបាក ប៉ុន្តែអ្នកស្រី ជុំ ធីតា បានជម្នះឧបសគ្គទាំងនេះនិងតស៊ូរហូតក្លាយជានាយិកានៃការិយាល័យក្តីសង្ឃឹមកូនខ្មែរ នៅក្នុងប្រទេសកូរ៉េ និងមានមុខជំនួញផ្ទាល់ខ្លួននៅក្នុងដៃជាច្រើនទៀតផងដែរ។ ជាមួយគ្នានេះ អ្នកស្រីបានអំពាវនាវឱ្យពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េទាំងអស់ ត្រូវខិតខំធ្វើការ រៀនសូត្រពីការការងារ ប្រឹងអភិវឌ្ឍន៍ខ្លួន កុំតូចចិត្តនឹងវាសនាខ្លួនថា ជាពលករ ប៉ុន្តែកំណត់គោលដៅឱ្យច្បាស់លាស់ ដើម្បីសម្រេចក្តីស្រម៉ៃរបស់ខ្លួន។
  • ក្រុមហ៊ុនអាមេរិកធំៗ បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀត នៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា។ លោកអនុប្រធានជាន់ ខ្ពស់ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលតំណាងឱ្យក្រុមហ៊ុនធំៗ ប្រមាណ១៧ ដែលមានប្រតិបត្តិការអាជីវកម្មលើវិស័យបច្ចេកវិទ្យាទំនើប បណ្ដាញផ្សព្វផ្សាយសង្គម ទេសចរណ៍ ហិរញ្ញវត្ថុ ថាមពល ផ្សារលក់រាយ និងកម្មន្តសាល ថាមពល ធានារ៉ាប់រង ដែលក្នុងនោះមានក្រុមហ៊ុនដូចជា Fedex Express, ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Master Card, ក្រុមហ៊ុន Visa Card, ក្រុមហ៊ុន Meta (Facebook) , ក្រុមហ៊ុនADM, […]
  • ក្រសួងការងារ បង្ហាញក្រុមហ៊ុនជ្រើសរើស និងបញ្ជូនពលករខ្មែរស្របច្បាប់ទៅក្រៅប្រទេស ដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ពីការជ្រើសរើសនិងបញ្ជូនពលករខ្មែរដោយស្របច្បាប់ និងជៀសវាងការចាញ់បោកក្រុមមេខ្យល់ តាមរយៈទីភ្នាក់ងារ ឬក្រុមហ៊ុនខុសច្បាប់នានា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញការផ្សព្វផ្សាយជាផ្លូវការពីទីភ្នាក់ងារជ្រើសរើសឯកជន ដែលទទួលបានការអនុញ្ញាតឱ្យជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅតាមបណ្តាប្រទេសនានា មានដូចជាប្រទេសថៃ ម៉ាឡេស៊ី ជប៉ុន សឹង្ហបុរី ហុងកុង អារ៉ាប់ប៊ីសាអូឌីត គុយវ៉ែត និងរដ្ឋកាតាជាដើម។ ការប្រកាសផ្សព្វផ្សាយនេះ ជាព័ត៌មានដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមតំបន់ព្រំដែន ដែលចង់ទៅបម្រើការងារនៅប្រទេសនានា ដូចជា៖ ១- ប្រទេសថៃគឺមានទីភ្នាក់ងារស្របច្បាប់ចំនួន៩៧។ ពលរដ្ឋអាចចូលទៅឆែកមើលឈ្មោះក្រុមហ៊ុនទាំងនេះតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖ ទីភ្នាក់ងារជ្រើសរើសឯកជន និងបញ្ជូនពលករខ្មែរទៅប្រទេសថៃ ២- ប្រទេសម៉ាឡេស៊ី មានទីភ្នាក់ងារជ្រើសរើសឯកជន និងបញ្ជូនពលករខ្មែរស្របច្បាប់ ចំនួន៩៥។ ពលរដ្ឋអាចចូលទៅឆែកមើលឈ្មោះក្រុមហ៊ុនទាំងនេះតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖ទីភ្នាក់ងារជ្រើសរើសឯកជន និងបញ្ជូនពលករខ្មែរទៅប្រទេសម៉ាឡេស៊ី ៣-សម្រាប់ប្រជាពលរដ្ឋដែលមានបំណងចង់ទៅបម្រើការងារនៅតាមបណ្តាប្រទេសផ្សេងៗទៀតដូចជា ប្រទេសជប៉ុន សឹង្ហបុរី ហុងកុង អារ៉ាប់ប៊ីសាអូឌីត គុយវ៉ែត និងរដ្ឋកាតា ដោយស្របច្បាប់សូមចូលមើលទីភ្នាក់ងារជ្រើសរើស និងបញ្ជូនពលករខ្មែរ តាមរយៈតំណភ្ជាប់ខាងក្រោម៖ ជប៉ុន សឹង្ហបុរី ហុងកុង អារ៉ាប់ប៊ីសាអូឌីត គុយវ៉ែត រដ្ឋកាតា សូមបញ្ជាក់ថា រាល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងឡាយណាដែលពុំមានឈ្មោះក្នុងបញ្ជីខាងលើនេះ គឺចាត់ទុកថាជាទីភ្នាក់ងារជ្រើសរើសឯកជនខុសច្បាប់ ដូច្នេះសូមសាធារណជនរាយការណ៍ជាបន្ទាន់ […]
  • ស្អែកនេះ! ឱកាសការងារថ្មីបន្ថែមទៀត៣០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA វេទិកាការងារ និងកម្មសិក្សាការងារដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្អែកនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន៤ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៣០០ កន្លែង ដល់ យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ក្រុមហ៊ុន និងស្ថាប័នធំៗទាំង៤ដែលនឹងចូលរួមវេទិកាការងារនាថ្ងៃស្អែកនេះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Chokchey, ធនាគារ ស្ថាបនា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Bamboo និងក្រុមហ៊ុន MEKONGNET។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក យ៉ង់ ម៉ារីយ៉ា មន្ត្រីជ្រើសរើសបុគ្គលិកនៃធនាគារ ស្ថាបនា បានលើកឡើងថា វេទិកាការងារស្អែកនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការនាំយកឱកាសការងារជូនដល់អ្នកស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ។ លោកបន្ថែមថា […]
  • ឯកឧត្តមបណ្ឌិត ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Masagos Zulkifli រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារសិង្ហបុរី ខណៈស្ថិតនៅប្រទេសសិង្ហបុរីដើម្បីចូលរួមធ្វើបាឋកថាក្នុងកម្មវិធី ST Lee Distinguished Lecture ប្រចាំឆ្នាំ តមតាមការអញ្ជើញ របស់មហាវិទ្យាល័យគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី នៅព្រឹកថ្ងៃពុធ ៤ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Masagos Zulkifli រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារសិង្ហបុរី ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌ (ASCC) លើកទី ៣១ ដែលគ្រោងប្រព្រឹត្តទៅនៅខែមីនា ខាងមុខ ក្នុងប្រទេសឡាវ ក៏ដូចជាពិភាក្សាអំពីវឌ្ឍនភាពនៃការតាក់តែងផែនការយុទ្ធសាស្ត្រ ASCC សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ព្រមទាំងបញ្ហាផ្សេងៗទៀត។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)