ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អាជ្ញាធរជាតិអប្សរា ជួសជុលសង្គ្រោះចម្រឹងបង្អួចចំនួន២ នៅប្រាសាទអង្គរវត្ត អ្នកជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានរៀបចំជួសជុលចម្រឹង បង្អួចចំនួន២ ដែលប្រឈមនិងហានិភ័យខ្ពស់ ឱ្យរឹងមាំឡើង វិញ។ ចម្រឹងបង្អួចទាំង២នោះ មួយនៅរួតព្រះពាន់ ផ្នែកខាងក្រៅនាទិសឦសាន បានបាក់ជាពីរកំណាត់ និងមួយទៀត នៅខ្លោង ទ្វារចូលខាងមុខប្រាសាទអង្គរ ចំណុចផ្លូវដំរីទិសខាងជើង ដែលបាក់ជាបួនកំណាត់ និងមានស្នាមប្រេះដោយអន្លើ ថែមទាំងបែកមួយចំហៀងនៃសាច់ថ្មរបស់ចម្រឹងបង្អួច។ អ្នកជំនាញអភិរក្សថ្មនៅប្រាសាទអង្គរវត្ត លោក សយ សុភារិន្ទ មានប្រសាសន៍ថា ក្រោយពីពិនិត្យឃើញថា ស្ថានភាពចម្រឹង បង្អួចទាំងនោះ មានសភាពទ្រុឌទ្រោមខ្លាំង និងមិនមានលំនឹង ក្រុមការងារក៏បានចាត់វិធានការសង្គ្រោះបឋម ដោយចងក្រៀកជាមួយនិងឈើទប់លំនឹង ជាបណ្តោះអាសន្នដើម្បីកុំឱ្យធ្លាក់ នៅមុនពេលជួសជុល។ លោក សយ សុភារិន្ទ បន្តថា ចម្រឹង បង្អួចទី១ ដែលនៅខ្លោងទ្វារចូល នៅចំណុចផ្លូវដំរីមានគុណភាពល្អ គ្រាន់តែបាក់មួយកំណាត់ផ្នែកគល់ ទាមទារការជួសជុល និងព្យាបាលតាមដំណាក់ដូចជា សម្អាតស្ងួត សម្អាតសើម ដកជាតិអំបិល តភ្ជាប់ដោយដាក់ស្នូល និងបិតកាវភ្ជាប់សាច់ថ្ម បិតកំបោរបាយអ តាមមុខដំណរការពារដើម្បីកុំឱ្យជ្រាបទឹក និងបន្ថែមថ្មថ្មីតាមកន្លែងដែលបាត់សាច់ថ្ម ដើម្បីជួយទ្រតួចម្រឹងទាំងមូលឡើងវិញ។ រីឯចម្រឹងបង្អួចទី២ ដែលយកមកពីផ្នែកខាងក្រៅជ្រុងឦសាននៃថែវទី២វិញ […]
  • សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ធ្វើការវាយប្រហារថ្មីលើគោលដៅក្រុមហ៊ូធី ក្នុងប្រទេសយេម៉ែន មន្ទីរបញ្ចកោណនិយាយថា យន្តហោះចម្បាំងអាមេរិក និងអង់គ្លេស បានវាយប្រហារទៅលើទីតាំង ហ៊ូធី ចំនួន១៨កន្លែង ក្នុងប្រទេសយេម៉ែន ដែលជាប្រតិបត្តិការរួមគ្នាលើកទី៤ ដោយសម្ព័ន្ធមិត្ត។ អាមេរិកនិយាយថា ការវាយប្រហារកាលពីថ្ងៃសៅរ៍ គឺសំដៅទៅលើកន្លែងផ្ទុកយន្តហោះគ្មានមនុស្សបើកប្រព័ន្ធការពារដែនអាកា ស រ៉ាដា និងឧទ្ធម្ភាគចក្រមួយគ្រឿង។ ចលនាសកម្មប្រយុទ្ធ ចក្រភពអង់គ្លេសនិយាយថាសម្ព័ន្ធមិត្តបានធ្វើសកម្មភាពដើម្បី បន្ទាបបន្ថោកសមត្ថភាពហ៊ូធី បន្ថែមទៀត។ មានការវាយប្រហារជាបន្តបន្ទាប់ដោយហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ លើការដឹកជញ្ជូនទំនិញនៅក្នុងផ្លូវពាណិជ្ជកម្មសមុទ្រក្រហមដ៏សំខាន់។ ក្រុមហ៊ូធី ដែលគ្រប់គ្រងតំបន់ដ៏ធំនៃប្រទេសយេម៉ែនរួមទាំង រដ្ឋធានី សាណា បានកំណត់គោលដៅលើនាវា ពួកគេនិយាយថា មានទំនាក់ទំនងជាមួយអ៊ីស្រាអែល និងលោកខាង លិចក្នុងការឆ្លើយតបទៅនឹងសង្រ្គាមអ៊ីស្រាអែល-ហ្គាហ្សាដែលកំពុងបន្ត។ ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក កំពុងប្រឈមមុខនឹងការរំខានយ៉ាងខ្លាំង និងការកើន ឡើងថ្លៃដើម ដោយសារក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតមួយចំនួនបង្វែរការធ្វើដំណើរទៅឆ្ងាយ ពីសមុទ្រក្រហម ដែលជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភព លោក៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • មនុស្សយ៉ាងហោចណាស់ ១០នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសម៉ិកស៊ិក អាជ្ញាធរបាននិយាយថា មនុស្សយ៉ាងតិច១០នាក់ បានស្លាប់កាលពីថ្ងៃសៅរ៍ ពីការប៉ះទង្គិចគ្នារវាងរ៉ឺម៉កត្រាក់ទ័រនិងរថយន្តភីកអាប់ដែលដឹកអ្នកដំណើរនៅភាគពាយ័ព្យនៃប្រទេសម៉ិកស៊ិក។ ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងរដ្ឋ សាន ល្វីស ផូតូស៊ី (San Luis Potosí) ភាគពាយ័ព្យនៃទីក្រុងម៉ិកស៊ិក នេះបើយោងតាមលេខា ធិការដ្ឋានសម្រាប់សន្តិសុខ និងការការពារប្រជាពលរដ្ឋ ។ ក្នុងចំណោមអ្នកស្លាប់មានស្ត្រី៥នាក់ អនីតិជន ៤ នាក់ និងបុរសម្នាក់។ លេខាធិការដ្ឋានបាននិយាយថាចំនួនអ្នករបួស ដែលមិនទាន់កំណត់ត្រូវបាននាំទៅកាន់គ្លីនិកក្បែរនោះ។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះស្ថិតក្រោមការស៊ើបអង្កេត៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅស្ថានទូតអ៊ីស្រាអែលក្នុងក្រុងវ៉ាស៊ីនតោន យោងតាមសេវាសង្គ្រោះបន្ទាន់បានឱ្យដឹងថា បុរសម្នាក់បានដុតខ្លួនឯង នៅមុខស្ថានទូតអ៊ីស្រាអែល នៅវ៉ាស៊ីនតោនឌីស៊ី។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រហែល ១៣:០០ ម៉ោងក្នុងស្រុក កាលពីថ្ងៃអាទិត្យ។ នាយកដ្ឋានពន្លត់អគ្គីភ័យរបស់ទីក្រុងបានរាយការណ៍ថា មន្រ្តីមកពីសេវាសម្ងាត់អាមេរិក បានពន្លត់អណ្តាតភ្លើង មុនពេលបុរសនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរ ពេទ្យដោយមានរបួសធ្ងន់ធ្ងរ និងប៉ះពាល់ដល់អាយុជីវិត។ នាយកដ្ឋានប៉ូលីសវ៉ាស៊ីនតោន កំពុងស៊ើបអង្កេតរួមជាមួយសេវាសម្ងាត់ និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយថា បុរសនោះមិនត្រូវបានគេស្គាល់ថា ជាបុគ្គលិកស្ថានទូតនោះទេ។ អង្គភាពកម្ចាត់គ្រាប់បែក ត្រូវបានបញ្ជូនទៅកាន់កន្លែងជុំវិញការព្រួយ បារម្ភអំពីរថយន្តគួរឱ្យសង្ស័យ អាចទាក់ទងនឹងបុគ្គលម្នាក់នោះ។ ក្រោយមកគេក៏បានប្រកាសថា គ្រប់យ៉ាងមានសុវត្ថិភាព បន្ទាប់ពីពួកគេមិនបានរកឃើញវត្ថុដែលមានគ្រោះថ្នាក់។ អ្នកនាំពាក្យរបស់ស្ថានទូតបានប្រាប់កាសែត New York Times ថា មិនមានបុគ្គលិកស្ថានទូតណាម្នាក់រងរបួសនៅក្នុងឧបទ្ទវហេតុនេះទេ ហើយវាក៏មិនមែនជាលើកទីមួយដែរ ដែលមានអ្នកបានដុតខ្លួនឯងនៅចំ ពោះមុខបេសកកម្មការទូតរបស់អ៊ីស្រាអែល នៅសហរដ្ឋអាមេរិក៕ ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច
  • អ៊ីស្រាអែល និងក្រុមហាម៉ាស់ ប៉ះទង្គិចគ្នានៅហ្គាហ្សា ខណៈកិច្ចខិតខំប្រឹងប្រែង បទឈប់បាញ់កើនឡើង ហ្សេរុយសាឡឹម៖ ទាហានអ៊ីស្រាអែល និងខ្មាន់កាំភ្លើងប៉ាឡេ ស្ទីន បានប៉ះទង្គិចគ្នាពេញតំបន់ហ្គាហ្សាស្ទ្រីប កាលពីចុងសប្តាហ៍ ខណៈអ្នកសម្រុះសម្រួល បានបង្កើនល្បឿននៃកិច្ច ពិភាក្សាជុំវិញបទឈប់បាញ់ដែលអាចកើតមានដើម្បីដោះលែងចំណាប់ខ្មាំង ដែលកាន់ កាប់ដោយក្រុមហាម៉ាស់ និងនាំយកវិធានការសម្រាកបុណ្យរ៉ាម៉ាដានទៅកាន់តំបន់ដែលរងការវាយដំ។ ទស្សនវិស័យសម្រាប់ការធានាបទឈប់បាញ់ណាមួយមើលទៅមិនប្រាកដប្រជា តែទោះជាយ៉ាងនេះក្តី ដោយអ៊ីស្រា អែលនិយាយថា ស្របគ្នានឹងផែនការពង្រីកការបោសសម្អាតរបស់ខ្លួន ដើម្បីកម្ទេចក្រុមហាម៉ាស ខណៈក្រុមសកម្មប្រយុទ្ធ បានឈរយ៉ាងរឹងមាំលើការទាមទាររបស់ខ្លួនសម្រាប់ការបញ្ចប់ជា អចិន្ត្រៃយ៍នៃសង្គ្រាមជិតប្រាំខែ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានកោះប្រជុំគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោកសម្រាប់សន្និសីទមួយកាលពីល្ងាចថ្ងៃសៅរ៍ ដោយប្រធានចារកម្ម ដែលបានត្រឡប់ពីកិច្ចប្រជុំជាមួយក្រុមអ្នកសម្រុះសម្រួលកាតា អេហ្ស៊ីប និងអាមេរិកនៅទីក្រុងប៉ារីសអំពីបទឈប់បាញ់នៅតំបន់ហ្គាហ្សាជាលើកទីពីរ។ មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ លោក Sami Abu Zuhri បាននិយាយថា ការអត្ថាធិប្បាយរបស់លោក Netanyahu បានធ្វើឱ្យមានការសង្ស័យលើឆន្ទៈរបស់អ៊ីស្រា អែល ក្នុងការទទួលបានកិច្ចព្រមព្រៀងនោះឡើយ។ លោក Abu Zuhri បានបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Netanyahu បង្ហាញថា លោកមិនខ្វល់ខ្វាយអំពីការឈានដល់កិច្ចព្រមព្រៀងនោះទេ ដោយចោទប្រកាន់មេដឹកនាំអ៊ីស្រាអែលថា ចង់បន្តការ ចរចាក្រោមការទម្លាក់គ្រាប់បែក និងការបង្ហូរឈាម៕ ប្រភព CNA […]
  • សម្តេចធិបតី៖ រាជរដ្ឋាភិបាល បន្តខិតខំយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដល់ជ័យលាភីការប្រកួត ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី, ជើងឯកពិភពលោក និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី ២០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការរំឭកដែរថា តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ (SEA Games 2023) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីខែឧសភា ឆ្នាំ ២០២៣, កម្ពុជាទទួលបានមេដាយច្រើនលើសពីការរំពឹងទុក, ក្នុងនោះ មានមេដាយមាសចំនួន ៨១ គ្រឿង, មេដាយប្រាក់ចំនួន ៧៤ គ្រឿង និងមេដាយសំរឹទ្ធចំនួន ១២៧ គ្រឿង ។ បន្ថែមលើការទទួលបានជ័យជម្នះលើការប្រកួត, ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ បានលើកមុខមាត់ កិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ, ជាពិសេស ការរឹតចំណងការទូត និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសជាមិត្ត ដើម្បីលើកកម្ពស់មិត្តភាព, ពង្រឹង និងពង្រីកទំនាក់ទំនងអន្តរជាតិ និងជំរុញសកម្មភាពសេដ្ឋកិច្ច តាមរយៈវិស័យទេសចរណ៍ […]
  • ស្ថានទូតជប៉ុនប្រចាំកម្ពុជាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោង អង្គការក្រៅរដ្ឋាភិបាលជប៉ុនចំនួន៧៦ម៉ឺនដុល្លារ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំពិធីចុះហត្ថលេខាផ្តល់ជំនួយ ឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនចំនួន៣ នៅក្នុងប្រទេសកម្ពុជា ដែលមានប្រាក់ប្រមាណជា៧៦ ម៉ឺនដុល្លារអាមេរិក ។ ឯកឧត្តម តានីណៃ អ៊ីឈិតូម៉ុ ភារៈធារីស្ដីទីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា សម្រាប់គម្រោងទីមួយ រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាប្រមាណ ១៦០,០០០ ដុល្លារអាមេរិក សម្រាប់គម្រោងដែល អនុវត្តដោយអង្គការ Nature Center Risen។ គម្រោងនេះមានគោលបំណងលើកកម្ពស់ការអប់រំ បរិស្ថាន ចាប់ពីវ័យកុមារភាព ក្នុងប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហាដែលកាន់តែលំបាកទៅៗ ទន្ទឹមនឹងកំណើនសេដ្ឋកិច្ច។ ដើម្បីបង្កើតគំរូអប់រំបរិស្ថានសម្រាប់កុមារ និងមាតាបិតា Nature Center Risen នឹងជួយដល់ការអប់រំបរិស្ថាននៅក្នុងសាលាមត្តេយ្យក្នុងក្រុងព្រះសីហនុ។ ចំណែគម្រោងទីពីរ រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាប្រមាណ ៤១០,០០០ ដុល្លារអាមេរិក សម្រាប់គម្រោងដែល អនុវត្តដោយអង្គការសន្តិស្ម័គ្រចិត្ត។ ក្នុងគម្រោងនេះ មានសកម្មភាពចំនួនបីនឹងត្រូវបានអនុវត្ត៖ (១) ការកែលម្អអគារមតេយ្យសិក្សា និងសួនកុមារ (២) ការអភិវឌ្ឍសមត្ថភាពគ្រូមត្តេយ្យសិក្សា និងមន្ត្រីរដ្ឋបាលអប់រំ។ល។ និង (៣) ការលើកកម្ពស់ការយល់ដឹងរបស់មាតាបិតា ចំពោះការអប់រំកុមារតូច […]
  • អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ ប្រធានគណៈកម្មាធិការអន្តរជាតិនៃគណៈប្រតិភូថ្នាក់តំបន់កាកបាទ ក្រហម នៅព្រឹកថ្ងៃចន្ទ ២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ លោក Vincent Raymond ប្រធានគណៈកម្មាធិការអន្តរជាតិនៃគណៈប្រតិភូថ្នាក់តំបន់កាកបាទក្រហម ប្រចាំឥណ្ឌូណេស៊ី និងទីម័រខាងកើត។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សារកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងកាកបាទក្រហម ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងបញ្ហាជំនួយមនុស្សធម៌ជាដើម។
  • ឯកឧត្តម លី ហុង ប្រកាសអបអរសាទរចំពោះដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រកបដោយរលួន និងសេរីយុត្តិធម៌ ឯកឧត្តម លី ហុង ទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអបអរសាទរចំពោះដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៤នេះគឺ គឺបានដំណើរការដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា ស្របតាមលទ្ធិប្រជា ធិបតេយ្យ សេរី និងយុត្ដិធម៌ និងអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលុបក្នុងការបោះឆ្នោតខាងលើនេះផងដែរ។ ឯកឧត្តមបាន វាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរៀបចំឱ្យដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅដោយរលូន មានសុខសុវត្ថិភាព ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងស្របតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា។ ឯកឧត្តមលី ហុង បានកត់សម្គាល់ថា ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា ដែលជាការបោះឆ្នោតអសកលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែង ជាអង្គបោះឆ្នោតគឺបានអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃកម្ពុជាដោយបានរៀបចំការបោះឆ្នោតសកល និងអសកលជាទៀងទាត់ ស្របតាមច្បាប់ជាធរមាន។ ឯកឧត្តម ក៏បានរំលេចអំពីតម្លៃនៃសុខសន្តិភាព ដែលគឺជាមូលដ្ឋានគ្រឹះធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងពន្លឿនការអភិវឌ្ឍប្រទេសជាតិ លើក កម្ពស់ជីវភាពពលរដ្ឋឱ្យមានការរីកចម្រើនជាលំដាប់។ ជាមួយ គ្នានោះដែរឯកឧត្តម […]
  • ក្មេងប្រុសម្នាក់ក្អួត និងហូរឈាមអស់ ៦០% តាមមាត់ និងទ្វារបាត ដោយសាររលាកសួត និងដំបៅក្រពះធ្ងន់ធ្ងរ មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីជោគជ័យក្នុងការជួយសង្រ្គោះជីវិត កុមារអាយុ៤ឆ្នាំម្នាក់មកពីខេត្តកំពង់ឆ្នាំង បន្ទាប់ពីធ្វើការសង្រ្គោះបន្ទាន់ដោយជំនួយស្នប់ដង្ហើម និងឆ្លុះក្រពះឃាត់ឈាមព្រមជាមួយនិងការបញ្ចូលឈាម ១៥ប្លោក និងចម្រោះប្លាកែតអស់ ៤ ប្លោក។ មុនមកដល់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ, កុមារដែលមានជំងឺរលាកសួត និងដំបៅក្រពះរូបនេះ បានបាត់បង់ឈាមរហូតដល់ ៦០%ទៅហើយដោយអាការៈក្អួត និង ហូរឈាមតាមទ្វារបាត។ បន្ទាប់ពីថែទាំ និងព្យាបាលរយៈពេល២៣ថ្ងៃ យ៉ាងយកចិត្តទុកដាក់ដោយក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ រួចមក, បច្ចុប្បន្នកុមាររូបនេះបានជាសះស្បើយ និងត្រលប់ទៅផ្ទះវិញជាមួយស្នាមញញឹមយ៉ាងរីករាយ។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលតែងតែបរិច្ចាគថវិកា ដើម្បីរួមគ្នាសង្រ្គោះជីវិតទារក កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
  • ទោងជិះកម្សាន្ត បានចាប់ផ្តើមលេចចេញជារូបរាងជាបណ្តើៗ នៅឧទ្យានទន្លេស្ងួត ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៤ បានថ្លែងអំណរគុណដល់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលបានសម្រប សម្រួលដល់ ក្រុមការងារជំនាញ នៃប្រទេសកាណាដា បានកំពុងតម្លើងទោងជិះកម្សាន្ត នៅតំបន់ទន្លេស្ងួត ក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ឧទ្យានទន្លេស្ងួត គឺជាសមិទ្ធផលថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានសាង សង់ឡើងតាមផែនការ ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការបង្កើនប្រាក់ចំណូល ពីទេសចរណ៍កោលដៅកម្សាន្តបៃតងនិងអព្យាក្រឹតកាបូន។ បច្ចុប្បន្ន គ្រឿងឧបករណ៍សម្រាប់ជិះទោងកម្សាន្ត កំពុងតែតម្លើង ដែលនឹងលេចចេញជារូបរៀងនៅក្នុងប៉ុន្មានថ្ងៃខាងមុខ។ សិទ្ធផលថ្មីនេះ មិនត្រឹមតែមានប្រយោជន៍ មិនត្រឹមជាកន្លែងកម្សាន្តសម្រាប់កុមារ និងប្រជាសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយតំបន់ក្លាយជាទីកន្លែងទាក់ទាញទេសចរជាតិ-អន្តរជាតិ មកកម្សាន្តថែមទៀត ដោយសារនៅក្នុងតំបន់ទន្លេស្ងួត ដែលមានផ្ទៃដី១៤ហិកតា ត្រូវបាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំរៀបចំបង្កើតឱ្យមានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន និងជាដំណាក់កាលៗ ដូចជា កន្លែងជិះទោងកម្សាន្ត កន្លែងលេងកីឡា […]
  • ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេក ប្រចាំកម្ពុជា ស្វែងយល់អំពីវិស័យសកម្មភាពមីននៅកម្ពុជា (ភ្នំពេញ) ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីវិស័យសកម្មភាពមីននៅកម្ពុជា។ ក្នុងជំនួបនោះ ភាគីទាំងពីរ បានធ្វើការពិភាក្សាគ្នាដោយឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ ទំនាក់ទំនងមិត្តភាព និងកិច្ចសហការរវាងប្រទេសទាំងពីរ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ចាត់ទុកការមកបំពេញ បេសកកម្មដ៏មានតម្លៃ ដើម្បីជាផលប្រយោជន៍រួម ពង្រឹងចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា និងការដាក់ចេញនូវចក្ខុវិស័យដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ដើម្បីឆ្ពោះរកកម្ពុជាគ្មានមីនឆ្នាំ២០២៥។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។ ដំណើរការរៀបចំនេះ កម្ពុជា សូមស្វាគមន៍ និងត្រូវការការរួមចំណែកជួយគាំទ្រពីប្រទេសជាមិត្ត […]
  • ឯកឧត្តម យឿន យឿត ប្រកាសអបអរសាទរចំពោះដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រកបដោយរលួន និងសេរីយុត្តិធម៌ ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអបអរសាទរចំពោះដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្ត ទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះគឺ គឺបានដំណើរការដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរី និងយុត្ដិធម៌ និងអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំ ទ្រយ៉ាងច្រើនលើសលុបក្នុងការបោះ ឆ្នោតខាងលើនេះផងដែរ។ ឯកឧត្តមបាន វាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរៀបចំឱ្យដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅដោយរលូន មានសុខសុវត្ថិភាព ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងស្របតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា។ ឯកឧត្តមទីប្រឹក្សា បានកត់សម្គាល់ថា ការបោះឆ្នោតជ្រើសតំាងសមាជិក ព្រឹទ្ធសភា ដែលជាការបោះឆ្នោតអសកល មានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែង ជាអង្គបោះឆ្នោតគឺបានអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃកម្ពុជាដោយបានរៀបចំការបោះឆ្នោតសកល និងអសកលជាទៀងទាត់ ស្របតាមច្បាប់ជាធរមាន។ ឯកឧត្តម ក៏បានរំលេចអំពីតម្លៃនៃសុខសន្តិភាព ដែលគឺជាមូល ដ្ឋានគ្រឹះធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការពង្រឹងលទ្ធិប្រជាធិប តេយ្យ […]
  • និស្សិតខ្មែរ កំពុងសិក្សានៅប្រទេសម៉ាឡេស៊ី រង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចនាយករដ្ឋមន្រ្ដី ដោយឡែក និស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសម៉ាឡេស៊ី បានចេញសារគាំទ្រ និងរងចាំស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ីនៅចុងខែគុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ ការចេញសារគាំទ្រ យ៉ាងផុសផុលបែបនេះបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា នឹងធ្វើដំណើរទៅទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៧ ខែគុម្ភៈ ឆ្នាំ២០២៤។ យុវជន ម៉ូ ហាន់ស៊ី ដែលនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសម៉ាឡេស៊ី បានលើកឡើងថា៖«ខ្ញុំសូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានលឺដំណឹងថាសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នឹងធ្វើដំណើរមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។ រីឯយុវជន ម៉ាន់ អាហ្វីន ដែលជានិស្សិតខ្មែរកំពុងសិក្សានៅប្រទេសម៉ាឡេស៊ី ក៏បានគាំទ្រ និងរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី។ និស្សិតខ្មែររូបនេះ ក៏បានជូនសម្តេច និងគណៈប្រតិភូរាជរដ្ឋាភិ បាលកម្ពុជាទាំងអស់ទទួលបានជោគជ័យលើដំណើរមកកាន់ប្រទេសម៉ាឡេស៊ីនេះ៕
  • កុងស៊ុលកិត្តិយសប្រចាំទីក្រុងសេនដៃ ប្រទេសជប៉ុនផ្តល់រថយន្តគិលានសង្គ្រោះចំនួន ០១គ្រឿង វែនតាចំនួន ៤,២០០ គ្រឿង ក្រសួងសុខាភិបាល បានទទួលរថយន្តគិលានសង្គ្រោះចំនួន ០១គ្រឿង វែនតាចំនួន ៤,២០០គ្រឿង ដែលជាជំនួយឥត សំណងរបស់ ឯកឧត្តម Susumu Tai កុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងសេនដៃ (Sendai) ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងសេចក្តីសោមនស្សរីករាយ នូវការរួមចំណែកដ៏ធំធេងរបស់រដ្ឋាភិបាលជប៉ុន ដែលកន្លងមកតែងតែចូលរួមគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍន៍ និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យ សុខាភិបាល ដែលនេះស្របទៅនឹងគោលដៅចុងក្រោយរបស់ក្រសួងសុខាភិបាល គឺធ្វើឱ្យប្រសើរឡើងនូវសុខមាលភាព ប្រជាជនកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងអំពីតម្រូវការជំនួយ នូវរថយន្តគិលានសង្គ្រោះបន្ថែមទៀត គ្រែសម្រាល និងឧបករណ៍ពិនិត្យផ្ទៃពោះ ជាតម្រូវចាំបាច់នៅតាមមណ្ឌលសុខ ភាព និងមន្ទីរពេទ្យបង្អែក ស្រុក ខេត្តទាំងអស់ ក្នុងប្រទេសកម្ពុជា ដែលនេះជាការរួមចំណែកដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា និងការពង្រឹង សុខភាពមាតា និងទារក និងកុមារ និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនា […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)