ព័ត៌មានថ្មី
- ប្រទេសចិនថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការវេតូលើការអំពាវនាវឱ្យមានបទឈប់បាញ់ នៅហ្គាហ្សាជាបន្ទាន់ នៅអង្គការសហប្រជាជាតិ ប្រទេសចិន បានរិះគន់សហរដ្ឋអាមេរិកយ៉ាងខ្លាំង ចំពោះការវ៉េតូលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ ដែលទាមទារបទឈប់បាញ់ ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា។ ទីក្រុងប៉េកាំងបាននិយាយថា ការផ្លាស់ប្តូរនេះបានផ្ញើ សារខុសនិងបានផ្តល់ភ្លើងខៀវ ឲ្យមានការបន្តការសម្លាប់នៅហ្គាហ្សា ដោយសេតវិមានបាននិយាយថា ដំណោះស្រាយដែលបានស្នើឡើងនឹងបង្កគ្រោះថ្នាក់ ដល់កិច្ចចរចាដើម្បីបញ្ចប់សង្រ្គាម។ សហរដ្ឋអាមេរិកបានស្នើដំណោះស្រាយបទឈប់បាញ់បណ្តោះអាសន្នរបស់ខ្លួន ក៏បានព្រមានអ៊ីស្រាអែលមិនឱ្យឈ្លានពានទីក្រុងរ៉ាហ្វាផងដែរ។ មានការថ្កោលទោសយ៉ាងទូលំទូលាយចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការរារាំង ដំណោះស្រាយរបស់អាល់ហ្សេរី ខណៈការប្រយុទ្ធគ្នានៅតែបន្តនៅក្នុងតំបន់ហ្គាហ្សា។ វាត្រូវបានគាំទ្រដោយសមាជិក ១៣ក្នុងចំណោម ១៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ ដោយចក្រភពអង់គ្លេសបានអនុប្បវាទ។ ជាការឆ្លើយតបទៅនឹងវ៉េតូ ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេសចិនបាននិយាយថា ការអះអាងថា ចលនានេះនឹងរំខានដល់ការចរចាការទូតដែលកំពុងបន្តគឺ មិនអាចទទួលយកបានទាំងស្រុង។ អ្នកការទូតកំពូលរបស់អង្គការសហប្រជាជាតិរបស់ប្រទេសអាល់ហ្សេរីបានប្រកាសថា ជាអកុសលក្រុមប្រឹក្សាសន្តិសុខបានបរាជ័យម្តងទៀត។ សេចក្តីព្រាងដំណោះស្រាយ ដែលស្នើឡើងដោយសហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានបទឈប់បាញ់បណ្តោះអាសន្ន ឱ្យបានឆាប់តាមដែលអាចអនុវត្តបាន និងក្នុងលក្ខខណ្ឌដែលចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង ក៏ដូចជាការជំរុញឱ្យមានការរារាំងលើជំនួយទៅដល់តំបន់ហ្គាហ្សាឱ្យត្រូវបានដកចេញ។ ការវាយលុកលើដីដ៏ធំនៅ រ៉ាហ្វា នឹងបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជនស៊ីវិលកាន់តែច្រើន។ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា លោកបានប្តេជ្ញាចិត្តបន្តសង្រ្គាមរហូតដល់សម្រេចបាននូវគោលដៅទាំងអស់ ហើយគ្មានសម្ពាធណាមួយអាចផ្លាស់ប្តូរវាបានឡើយ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
- ចិនប្រកាសអាសន្នកម្រិតខ្ពស់បំផុតសម្រាប់រលកត្រជាក់ នៅរដូវរងារឆ្នាំនេះ ប៉េកាំង៖ អាជ្ញាធរឧតុនិយមរបស់ប្រទេសចិន បានបន្តការជូនដំណឹងពណ៌ទឹកក្រូច សម្រាប់រលកត្រជាក់កាលពីថ្ងៃពុធ ដែលជាការព្រមានធ្ងន់ធ្ងរបំផុតនៅក្នុងប្រព័ន្ធព្រមានអាកាសធាតុបីជាន់របស់ខ្លួន ដោយព្យាករណ៍ថា សីតុណ្ហភាពនឹងធ្លាក់ចុះនៅតំបន់ភាគខាងត្បូងនៃប្រទេស។ យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិ (NMC) បានឱ្យដឹងថា ចាប់ពីថ្ងៃពុធដល់ថ្ងៃសុក្រ សីតុណ្ហភាពប្រចាំថ្ងៃជាមធ្យម ឬសីតុណ្ហភាពអប្បបរមានៅក្នុងតំបន់ភាគច្រើននៃភាគខាងត្បូងប្រទេសចិននឹងធ្លាក់ចុះពី៦ ទៅ១២ អង្សាសេ។ ដោយសារឥទ្ធិពលនៃរលកត្រជាក់ សីតុណ្ហភាពនៅតំបន់មួយ ចំនួននៃជីចូវ, ហឺណាន, ក្វាងហ្ស៊ី និងជាំងហ្ស៊ី អាចធ្លាក់ចុះលើសពីដក២០ អង្សាសេ។ អង្គភាពឧតុនិយម NMC បានអំពាវនាវឱ្យរដ្ឋាភិបាលក្នុងតំបន់ចាត់វិធានការប្រុងប្រយ័ត្នចំពោះអាកាសធាតុត្រជាក់ ណែនាំសាធារណជនឱ្យរក្សាកំដៅ និងអំពាវនាវឱ្យមានវិធានការចាំបាច់ដើម្បីការពារដំណាំ និងផលិត ផលជលផល។ ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុពណ៌បីជាន់ សម្រាប់រលកត្រជាក់ ដោយពណ៌ទឹកក្រូចតំណាងឱ្យអាកាសធាតុធ្ងន់ធ្ងរបំផុត តាមពីក្រោយដោយពណ៌លឿង និងខៀវ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អំពាវនាវឲ្យរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវគុណភាពសេវាសុខភាពមាតា ទារក និងកុមារ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ កុម្ភៈ ២០២៤ ក្រោមប្រធានបទ “ពង្រឹងសេវាថែទាំសុខភាពមាតា ទារកនិងកុមារ ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC)” ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ ទិវានេះរៀបចំឡើង ក្នុងគោលបំណងបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលក្នុងការធានាសុខភាព និងសុខុមាល ភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ការគ្របដណ្តប់សុខភាពជាសកល មានគោលបំណង ដើម្បីធានាថាមនុស្សគ្រប់រូបអាចទទួលបានសេវាសុខភាព ដែលមានគុណភាពដោយមិនប្រឈមនឹងវិបត្តិផ្នែកហិរញ្ញវត្ថុ និងជាពិសេសគឺដោយការកាត់បន្ថយអត្រាមរណភាពមាតានៅឆ្នាំ២០៣០ និងរក្សាបានជោគជ័យក្នុងការលើកកម្ពស់សុខភាពទារក និងកុមារអាយុក្រោម ៥ឆ្នាំ។ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមាន ប្រសាសន៍ថា កម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅប្រទេសមួយ ដែលមានប្រជាជនមានសុខភាពល្អប្រសើរជាងមុន ដែលទាំងអស់គ្នារួមគ្នាជាធ្លុងមួយក្នុងការពង្រឹងបន្ថែមទៀតនូវគុណភាពសេវាសុខភាពមាតា ទារក និងកុមារ និងការសាងប្រព័ន្ធសុខាភិបាលមួយដែលរឹងមាំជាងមុន និងផ្តល់សេវាសុខភាពទៅដល់ប្រជាជនគ្រប់គ្នាដោយមិនទុកបុគ្គលណាម្នាក់ចោលឡើយ។ ឯកឧត្តម បានណែនាំ ឲ្យមន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋ ត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នារ ដើម្បីកសាងអនាគតមួយដែលម្តាយ ទារក និងកុមារគ្រប់រូបនៅកម្ពុជា ទទួលបានការថែទាំសុខភាពប្រកបដោយវិជ្ជាជីវៈ ហើយដែលគាត់សមនឹងទទួលបាន” ។ សូមជម្រាបថា […]
- អាជ្ញាធរជាតិអប្សរា កំពុងធ្វើការបង់លេខថ្ម ដែលរាយប៉ាយនៅកំពែងខាងក្រៅរបស់ប្រាសាទអង្គរវត្ត ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចុះលេខបញ្ជីថ្ម ចំនួន១៦៥៦ដុំ ដែលកំពុងតែនៅរាយប៉ាយជាប់កំពែងខាងក្រៅផ្នែកខាងត្បូង និងខាងជើង នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត ដើម្បីឱ្យដឹងច្បាស់ពីទីតាំង និងប្រភពរបស់វាថា ជាថ្មដំបូល? ឬក៏ជាថ្មតួប៉មណាមួយឱ្យប្រាកដ។ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា លោក អន សុភាព ឱ្យដឹងថា តាមការសង្កេតឃើញថា ថ្មមួយចំនួនប្រហែលជារចនាសម្ពន្ធរបស់តួប៉មទាំង៣ នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត។ មួយចំនួនអាចជាកំពូលខាងលើ ដោយសារតែមានរាងរង្វង់មូលជាត្របកឈូក ក្រៅពីនោះ បំណែកមួយចំនួនទៀតអាចជា ដំបូលរបស់រោងទង ជាខឿនក្រោម ព្រមទាំងបំណែករូបចម្លាក់ ដូចជា តោ ប្រអប់ជើង និងជើងទម្រជាដើម។ល។ ជំនាន់បារាំងធ្លាប់បានយកមករក្សាទុក ក្រុមការងារបានថតរូបដោយដ្រូនពីលើ ចាប់ផ្ដើមបង់លេខសម្គាល់ទីតាំង និងជាឯកសារស្ថានភាពរបស់ថ្ម។ បុរាណវិទូ ឱ្យដឹងទៀតថា បន្ទាប់ពីចុះលេខចប់ ក្រុមការងារនឹងសាកល្បងផ្គុំថ្មទាំងនោះ ដើម្បីរកទីតាំងដើម និងប្រភពរបស់វា។ បើទោះបីជាយ៉ាងណាការរើថ្មនេះ មានភាពស្មុគស្មាញខ្លះៗ ពីព្រោះវារលំគរចម្រុះគ្នាច្រើនទីតាំង ចំណែកឯថ្មខ្លះទៀត ធ្លាប់បានគេចល័តចេញពីកន្លែងដើមម្តងហើយ ដែលធ្វើឱ្យមានការលំបាកស្វែងរកទីតាំងនិងប្រភពដើម៕
- អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ តំណាងអង្គការUNIDO ទទួលបន្ទុកឥណ្ឌូណេស៊ី ទីម័រខាងកើត និងកិច្ចការអាស៊ាន នៅព្រឹកថ្ងៃពុធ ទី ២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យលោក Marco Kamiya តំណាងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) ទទួល បន្ទុកឥណ្ឌូណេស៊ី ទីម័រខាងកើត និងកិច្ចការអាស៊ាន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីនិន្នាការនៅក្នុងកិច្ចសហប្រ តិបត្តិការឧស្សាហកម្មតំបន់ និងកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានផ្សេងទៀត រវាងអាស៊ាន និងអង្គការ UNIDO នៅក្នុងវិស័យដែលមានប្រយោជន៍ទៅវិញទៅមក។
- អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Yohannes A. Abraham ឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកប្រចាំអាស៊ាន នៅព្រឹកថ្ងៃពុធ ១២ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Yohannes A. Abraham ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក រួមទាំងតាមរយៈ ការចូលរួមចំណែករបស់សហរដ្ឋអាមេរិកនៅក្នុងដំណើរកសាងសហគមន៍អាស៊ាន។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពីការត្រៀមរៀបចំនៃដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមអគ្គលេខាធិការអាស៊ាន នៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ។
- រយៈពេល៦ខែ ក្រោមការដឹកនំារបស់សម្តេចធិបតី បានដាក់ចេញនូវនយោបាយការទូតច្បាស់លាស់ រួមទាំងប្តេជ្ញាកាត់បន្ថយភាពក្រីក្រីរបស់ប្រជាពលរដ្ឋ បើគិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គឺមានរយៈពេល ៦ខែគត ដែលរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ នៃនីតិកាលរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ខណៈ៦ខែមកនេះ សម្តេចធិបតី បានទាញយកផលប្រយោជន៍ជាច្រើនពីទំនាក់ទំនងអន្តរជាតិប្រកបដោយភាពផ្លែផ្កា រួមទាំងបានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើនទៀតដើម្បីផលប្រយោជន៍រួមរបស់ជាតិ និងប្រជាជនផងដែរ ជាពិសេសគឺបានប្ដេជ្ញាចិត្តក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនជំនាញនិងការងារជូនប្រជាពល រដ្ឋជាដើម។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម យឿន យឿត ទីប្រឹក្សារបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម យឿន យឿត បានលើកឡើងថា តាមរយៈនៃការតាម ដានសកម្មភាពរបស់រាជរដ្ឋាភិ បាលថ្មី ដោយក្នុងរយៈ ពេល៦ខែមកនេះឯកឧត្តមមើលឃើញថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបំពេញទស្សនកិច្ចនៅក្រៅប្រទេសជាច្រើនលើក ហើយក្នុងអំឡុងបំពេញទស្សនកិច្ចនេះសម្តេចធិបតីបានជួបថ្នាក់ដឹកនាំប្រទេសមហាអំណាចនិងម្ចាស់ក្រុមហ៊ុនធំៗនៅលើពិភពលោកជាច្រើនផងដែរ។ រាល់កិច្ចជំនួប សម្តេចបានទាញយកផល ប្រយោជន៍ពីទំនាក់ទំនងអន្តរជាតិប្រកបដោយភាពផ្លែផ្កា និងទទួលបានលទ្ធផលធំហួសពីការស្មានខណៈក្នុងពេលបេសកកម្មនៅក្រៅប្រទេសនោះសម្ដេចធិបតីបានអនុវត្តន៍នូវការងារមួយចំនួនដូចជាការទូតសកម្ម, ការជ្រើសយកសេដ្ឋកិច្ចជាស្នូល នៃការទូត និងបានពន្លឺ និងបន្ទរសម្លេង នៃប្រទេសកម្ពុជា ក្នុងនាមជាអ្នកស្នេហាសន្តិភាព ប្រឆាំងនឹងសង្គ្រាមនៅលើឆាកអន្តរជាតិ ជាក់ស្តែងដូច ការបង្ហាញនូវជំហរលើឆាក អន្តរជាតិប្រឆាំងនឹងសង្រ្គាមនៅអ៊ុយក្រែនជាដើមនោះ។ ឯកឧត្តមយឿន យឿត បានបន្ថែមទៀតថា ក្នុងរយៈពេល៦ខែមកនេះ […]
- កាណាដា ផ្តល់ថវិកា ៣៦០.០០០ ដុល្លារកាណាដា គាំទ្រដល់ដំណើរការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ប្រទេសកាណាដា ផ្តល់ថវិកាចំនួន ៣៦០.០០០ ដុល្លារកាណាដា ស្មើនឹងប្រមាណជា ២៦៦.០០០ ដុល្លារអាមេរិក ដើម្បីជួយគាំទ្រដល់ដំណើរការរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្សឆ្នាំ២០២៤ (អនុសញ្ញាអូតាវ៉ា) ដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំ។ ការប្រកាសនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររបស់ ឯកឧត្តម Alan Bowman អគ្គនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេស ពាណិជ្ជកម្ម និងអភិវឌ្ឍន៍នៃប្រទេសកាណាដា ជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កាលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន។ ក្នុងជំនួបនោះ ឯកឧត្តម Alan Bowman បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក៏ដូចជាសមិទ្ធផលសម្រេចបានក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រយៈពេលកន្លងមក។ ជាមួយគ្នានោះ ឯកឧត្តម Alan Bowman បានសម្តែងនូវការអបអរសាទរចំពោះភាពជាប្រធាន និងម្ចាស់ផ្ទះនៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ព្រមទាំងបានផ្តល់នូវការគាំទ្រដល់ដំណើរការរៀបចំនេះ។ ឯកឧត្តមបណ្ឌិត លី ធុជ […]
- នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋសភា នៃ ព្រះរាជាណា ចក្រកម្ពុជា បើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋសភា នៃ ព្រះរាជាណា ចក្រកម្ពុជា បើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន ៣រូប ៖ ១-ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ២-ឯកឧត្តម ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ៣-ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស
- រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ យុទ្ធនាការផ្ទៃទឹកស្អាត ចាប់ផ្តើមសម្អាតទន្លេសាបជាអាទិភាពទីមួយ ក្រសួងបរិស្ថាននឹងដាក់ចេញនៅថ្ងៃទី០១ ខែមីនា ខាងមុខ យុទ្ធនាការផ្ទៃទឹកស្អាត ដែលចាប់ផ្តើមពីការសម្អាតទន្លេសាប ជាអាទិភាពទី១ ព្រោះកន្លងមកទន្លេសាប បានទទួលរងការបោះសំរាម-ប្លាស្ទិក ចូលយ៉ាងច្រើន។ នេះជាការលើកឡើង របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញពិនិត្យមើល សកម្មភាពសម្អាតដងន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដោយម៉ាស៊ីនប្រមូលសំរាមលើផ្ទៃទឹក របស់ក្រុមហ៊ុន Everwave នាព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភះ ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា យុទ្ធនាការសម្អាតលើផ្ទៃទឹកគឺ សម្អាតថង់ប្លាស្ទិកលើផ្ទៃទឹក ទប់ស្កាត់មិនឱ្យ ហូរចូលទន្លេសាប តែម្តង ដែលជាអាទិភាពចម្បង។ ក្រសួងបរិស្ថាន ចង់ឱ្យត្រីជាប្រភពប្រូតេអ៊ីនរបស់ប្រជាជនយើង ដែលអាចចិញ្ចឹមជីវិតបានប្រមាណ៧លាននាក់ នៅគង់វង្ស។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាយើងមិនចង់ឱ្យមានការបាត់បង់ត្រី ដោយ សារការបំពុលដោយសំរាម និងដោយថង់ប្លាស្ទិក។ នៅពេលថង់ប្លាស្ទិកនៅក្នុងទន្លេសាប នាំឱ្យខូចបរិស្ថាន ពេលវាពុកផុយ ក្លាយជាចំណីត្រី ហើយពេលមនុស្សបរិភោគត្រី នាំឱ្យខូចសុខ ភាពយើងផងដែរ នោះយើងនឹងខាតបង់ធំ»។ ដូចនេះជំហានទី១នៃយុទ្ធនាការផ្ទៃទឹកស្អាត ចាប់ផ្តើមពីការ សិក្សាលើប្រព័ន្ធ […]
- ប៉ាឡេស្ទីនទាមទារការបញ្ចប់ការកាន់កាប់ របស់អ៊ីស្រាអែល នៅសវនាការ យុត្តិធម៌អន្តរជាតិ តំណាងប៉ាឡេស្ទីន បានអំពាវនាវឱ្យបញ្ចប់ការកាន់កាប់ទឹកដីប៉ាឡេស្ទីន និងប្រព័ន្ធនៃការរើសអើង ដែលអនុវត្តដោយអ៊ីស្រា អែល នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន រីអាត ម៉ាលឃី និងបេសកជនអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីន រីយ៉ាត ម៉ានស៊ើ រួមជាមួយនឹងអ្នកសិក្សា និងអ្នកជំនាញផ្នែកច្បាប់ជាច្រើន បានតំណាងឱ្យប៉ាឡេស្ទីននៅក្នុងសវនាការ ដែលបានចាប់ផ្តើមនៅទីក្រុងឡាអេកាលពីថ្ងៃចន្ទ ហើយនឹងមានរយៈពេលរហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ។ ករណីដែលដាច់ដោយឡែកពីករណីប្រល័យពូជសាសន៍ ដោយប្រទេសអាហ្រ្វិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែលសម្រាប់សង្គ្រាមដ៏សាហាវ ដែលកំពុងបន្តនៅលើតំបន់ហ្គាហ្សា គឺដើម្បីកំណត់ពីផលវិបាកផ្លូវច្បាប់នៃការកាន់កាប់ទឹកដីប៉ាឡេស្ទីនអស់រយៈពេលជាច្រើនទសវត្សរ៍របស់អ៊ីស្រាអែល។ នៅក្នុងសវនាការកាលពីថ្ងៃចន្ទ លោកម៉ានស៊ើ បាននិយាយថា អ៊ីស្រាអែលត្រូវតែទទួលនូវផលវិបាក នៃសកម្មភាពដែលផ្ទុយនឹងច្បាប់អន្តរជាតិ។ លោកបានរៀបរាប់ទាំងទឹកភ្នែកថា ច្បាប់ អន្តរជាតិបានបរាជ័យក្នុងការការពារកុមារប៉ាឡេស្ទីន។ អង្គការ លើកលែងទោសអន្តរជាតិក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទដោយនិយាយថា អ៊ីស្រាអែលត្រូវតែបញ្ចប់ការកាន់កាប់ “ដែលឃោរឃៅ” របស់ខ្លួនទៅលើប៉ាឡេស្ទីន “ដើម្បីបញ្ឈប់ការបំផុសគំនិតប្រកាន់ពូជសាសន៍ និងការរំលោភសិទ្ធិមនុស្ស”៕ ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច
- មហាសេដ្ឋីស្ថាបនិកហាងលក់រាយផលិតផល របស់ជប៉ុនទទួល មរណភាព លោក Hirotake Yano (ហ៊ីរ៉ូតា យ៉ាណូ)ស្ថា បនិកមហាសេដ្ឋីនៃក្រុមហ៊ុនលក់រាយបញ្ចុះតម្លៃរបស់ជប៉ុន Daiso (ដាយសូ)បានទទួលមរណភាពដោយសារជំងឺគាំងបេះដូងក្នុងអាយុ ៨០ឆ្នាំ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ក្រុមហ៊ុនបាននិយាយថា គាត់បានស្លាប់នៅថ្ងៃទី១២ ខែកុម្ភៈ ហើយពិធីបុណ្យសពឯកជនត្រូវបានប្រារព្ធឡើង ដោយសមាជិកគ្រួសារជិតស្និទ្ធរួចហើយ។ នៅអាយុ២៩ឆ្នាំគាត់បានបង្កើតអាជីវកម្មដំបូងរបស់គាត់គឺហាងលក់ទំនិញតាមដងផ្លូវដែលមានឈ្មោះថា Yano Shoten ឬ Yano Store។ ប្រាំឆ្នាំក្រោយមកគាត់បានប្តូរឈ្មោះក្រុមហ៊ុនទៅជា Daiso ដែលបកប្រែថា “បង្កើតអ្វីដែលធំ” វាបានក្លាយជារឿងល្បីសម្រាប់គ្រប់មុខទំនិញរបស់វាដែលមានតម្លៃ១០០ យ៉េន។ ហាង Daiso បានទទួលជោគជ័យនៅពេលដែលសេដ្ឋកិច្ចជប៉ុននៅទ្រឹងក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ហើយអតិថិជនកាន់តែយល់ដឹងពីតម្លៃ។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ Daiso មានហាងចំនួន៤,៣៦០ នៅក្នុងប្រទេសកំណើតរបស់ខ្លួន និងមានហាងជិត១,០០០ ជុំវិញពិភពលោក ជាមួយនឹងហាងនានានៅទូទាំងអាស៊ី ក៏ដូចជានៅអាមេរិកខាងជើង និងមជ្ឈឹមបូព៌ាផងដែរ។ ក្រុមហ៊ុនហៅខ្លួនឯងថា “អ្នកផ្គត់ផ្គង់សម្ភារៈរស់នៅលេខ ១ របស់ជប៉ុន”៕ ប្រភព BBC NEWS ប្រែសម្រួលដោយ : ម៉ុក ម៉ានិច
- ប្រទេស២៦នៃសហភាពអឺរ៉ុប អំពាវនាវឱ្យផ្អាកមនុស្សធម៌ជាបន្ទាន់ នៅតំបន់ហ្គាហ្សា រដ្ឋជាសមាជិកចំនួន ២៦ នៃសហភាពអឺរ៉ុប (EU) បានអំពាវនាវឱ្យមានការផ្អាកមនុស្សធម៌ជាបន្ទាន់ នឹងនាំឱ្យមានបទឈប់បាញ់ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ នេះបើយោងទៅតាមប្រធានគោលនយោបាយការបរទេសរបស់ប្លុកលោក ចូសេប បរ៉េល (Josep Borrell) បាននិយាយកាលពីថ្ងៃចន្ទ។ នៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បណ្តាប្រទេសសហភាពអឺរ៉ុបទាំងអស់ លើកលែងតែប្រទេសហុងគ្រី បានព្រមានអ៊ីស្រាអែលប្រឆាំងនឹងការបើកការវាយប្រហារលើទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដែលពួកគេបាននិយាយថា នឹងធ្វើឱ្យមហន្តរាយកាន់តែធ្ងន់ធ្ងរដល់ជនភៀសខ្លួនប្រមាណ ១.៥ លាននាក់។ រដ្ឋមន្ត្រីការបរទេសអៀរឡង់ លោក បាននិយាយមុនពេលកិច្ចប្រជុំថា ការវាយប្រហារលើរ៉ាហ្វា នឹងក្លាយជាមហន្តរាយពិតប្រាកដ។ ផែនការដែលបានរាយការណ៍របស់អ៊ីស្រាអែលសម្រាប់ការវាយលុកលើទីក្រុងនេះ បានបន្លឺកណ្ដឹងអាសន្នអន្តរជាតិ ដោយប្រទេសជាច្រើនបានជំរុញឱ្យមានការអត់ធ្មត់ ឬលុបចោលប្រតិបត្តិការនេះ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
- ប្រទេសចិនដើរតួនាទីនាំមុខគេ ក្នុងការផ្លាស់ប្តូរពិភពលោកឆ្ពោះទៅរកថាមពលកកើតឡើងវិញ អគ្គនាយករងនៃទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ (IRENA) លោក ហ្គររី ស៉ីង (Gauri Singh)បានប្រាប់ ស៊ីនហួរនាពេលថ្មីៗនេះថា នៅខាងក្រៅកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកនៅទីក្រុងឌូបៃ ប្រទេសចិនកំពុងដើរតួនាទីឈានមុខគេក្នុងការផ្លាស់ប្តូរពិភពលោក ឆ្ពោះទៅរកថាមពលកកើតឡើងវិញ។ យោងតាមស្ថិតិសមត្ថភាពកកើតឡើងវិញរបស់ IRENA ឆ្នាំ ២០២៣ ដែលបានបោះពុម្ពកាលពីខែមីនាឆ្នាំមុន ប្រទេសចិនមានចំនួនប្រហែល ៤៨ ភាគរយនៃការកើនឡើងនៃសមត្ថភាពថាមពលកកើតឡើងវិញសរុបជាសកលនៅឆ្នាំ ២០២២។ ពីរភាគបីនៃសមត្ថភាពវារីអគ្គីសនីថ្មី ៤៥ភាគរយនៃសមត្ថភាពថាមពលពន្លឺព្រះអាទិត្យថ្មី ពាក់កណ្តាលនៃ សមត្ថភាពខ្យល់ថ្មី ហើយ ៥៧ ភាគរយនៃសមត្ថភាពជីវថាមពលថ្មីក្នុងឆ្នាំ ២០២២ត្រូវបានដំឡើងនៅក្នុងប្រទេសចិន៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
- អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលខ្លោងទ្វារខាងកើត ប្រាសាទមេបុណ្យខាងកើត អ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងតួខ្លោងទ្វារខាងកើត ប្រាសាទមេបុណ្យខាងកើត ដែលមានសភាពទ្រុឌទ្រោមខ្លាំង។ ការជួសជុលនេះ បានផ្តោតលើការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការពង្រឹងរចនាសម្ព័ន្ធថ្មភក់និងថ្មបាយ ក្រៀមផ្នែកខាង ក្រោម ជួសជុលពង្រឹងឡើងវិញរចនាសម្ព័ន្ធឥដ្ឋផ្នែកខាងលើដែលមានសភាពពុកផុយ បិទបាយអតាមស្នាមប្រេះការពារជម្រាបទឹក ព្រមទាំងធ្វើការទល់ទ្រ ដើម្បីទប់លំនឹងតួខ្លោងទ្វារទាំងមូលផងដែរ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សាលើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។ សូមបញ្ជាក់ថា ប្រាសាទមេបុណ្យខាងកើតត្រូវបានកសាងឡើងនាពាក់កណ្តាលសតវត្សរ៍ទី១០ ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយចំពោះព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


