ព័ត៌មានថ្មី
- ក្រសួងជំរុញឱ្យក្រុមហ៊ុនសាងសង់របស់កូរ៉េ ពន្លឿនគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក នាព្រឹកថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរួមគ្នាលើកទី០៤ ស្ដីពី វឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធផងដែរ។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យមើលវឌ្ឍនភាពសាងសង់ ស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង តាមរយៈការជំរុញផែនការអនុវត្តការគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារគ្រឿងចក្រ និងកម្លាំងពលកម្ម សំណូមពរ បញ្ហាប្រឈម និងដំណោះស្រាយរបស់ក្រុមហ៊ុន និងទិសដៅការងារបន្ត សំដៅពន្លឿនការងារសាងសង់ នៅក្នុងរដូវប្រាំងនេះ ឱ្យសម្រេចបានតាមគម្រោងផែនការដែលបានកំណត់។ ឯកឧត្ដមរដ្ឋលេខាធិការ បានក្រើនរំលឹកដល់ក្រុមហ៊ុនសាងសង់ឱ្យយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស មិនមានភាពចន្លោះប្រហោង សំដៅធ្វើឱ្យខ្សែផ្លូវនេះមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង និងត្រូវយកចិត្តទុកដាក់ផងដែរ លើបញ្ហាសុវត្ថិភាពចរាចរណ៍តាមការដ្ឋានសាងសង់ ដោយធ្វើការបំពាក់គ្រឿងបរិក្ខាសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ និងបានជំរុញឱ្យក្រុមហ៊ុនសាងសង់កំណាត់ផ្លូវនេះ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកឱ្យបានជាដាច់ខាត ជាពិសេសត្រូវអនុលោមតាមលក្ខខណ្ឌអាទិភាពចំនួនពីរគឺ៖ សំណង់ផ្លូវមានគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង និងការបញ្ចប់គម្រោងតាមផែនការដែលបានកំណត់។ សូមជម្រាបផងដែរ៖ គម្រោងលើកកម្រិតគុណភាពផ្លូវលេខ៤៨ គិតមកដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះសម្រេចវឌ្ឍនភាពការងារសាងសង់បាន ៤២,៧១% គ្រោងបញ្ចប់វឌ្ឍនភាពសាងសង់នៅខែមេសា ឆ្នាំ២០២៥៕
- មន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួនជនល្មើសម្នាក់ និងរឹបអូសគ្រឿងញៀនជិត១គីឡូក្រាម នៅរាជធានីភ្នំពេញ រាជធានីភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនល្មើសម្នាក់ និងរឹបអូសគ្រឿងញៀនជិត១គីឡូក្រាម នៅភូមិសាស្ត្ររាជធានីភ្នំពេញ។ ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់ឯកឧត្តម នាយឧត្ដម សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង១៧៖៣០នាទី កម្លាំងជំនាញ (ក៤) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំសម្របសម្រូលដោយ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំង នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បង្ក្រាបនៅចំណុចក្បែរស្ថានីយ៍ប្រេងតូតាល់ ផ្លូវ២១៧ ភូមិគោកក្រសាំង សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជាលទ្ធផលចាប់ខ្លួនជនល្មើសម្នាក់ ឈ្មោះ ពេជ្រ រ៉ាដែន ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត២០០០។ វត្ថុតាងចាប់យក៖ […]
- ស្ថានទូតជប៉ុនប្រចាំកម្ពុជា ប្រារព្ធមហោស្រពគីហ្សូណាជប៉ុន -កម្ពុជា២០២៤ ក្រោមប្រធានបទ «ទំព័រថ្មីនៃ អនុស្សាវរីយ៍» ស្ថានទូតជប៉ុនប្រចាំកម្ពុជាកាលពីល្ងាចថ្ងៃទី២២ខែកុម្ភៈនេះ បានរៀបចំញព្រឹត្តិការណ៍ មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ២០២៤ ដោយមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងក្រសួង មន្ទីរ និងអ្នកពាក់ព័ន្ធជាច្រើនទៀត ក្រោមប្រធានបទ «ទំព័រថ្មី នៃ អនុស្សាវរីយ៍» ដើម្បីចូលរួមអបអរខួបលើកទី២០ នៃការបង្កើតមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា ជប៉ុន ហៅកាត់ថា CJCC និងជាការបើកទំព័រថ្មីជាមួយគ្នាជាបន្តទៀត។ នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ លោក តានិណៃ អិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជាបានថ្លែងថា ទំនាក់ទំនងទ្វេភាគីរបស់ប្រទេសយើងទាំងពីរបានឈានដល់ «ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីឆ្នាំមុន។ក្នុងរយៈពេលប្រារព្ធខួបលើកទី៧០ កម្មវិធីនានាច្រើនជាង៧០ ដែលឆ្លុះ បញ្ចាំងពីមិត្តភាពជប៉ុន និងកម្ពុជា ត្រូវបានប្រារព្ធឡើងតែនៅក្នុងប្រទេសកម្ពុជា និងមានអ្នកចូលរួមជាច្រើន។ តាមរយៈកម្មវិធីទាំងនោះ បានបណ្តុះបន្ថែមនូវការយល់ដឹងពីគ្នាទៅវិញទៅមក ហើយជាលទ្ធផល មិត្តភាពនៃប្រទេសយើងទាំងពីរកាន់តែជិតស្និទ្ធជាងពេលណាៗទាំងអស់។ លោកបានបញ្ជាក់ថា CJCC បង្កើតដំបូងក្នុងឆ្នាំ២០០៤ ក្រោមការជួយគាំទ្រ ដោយរដ្ឋាភិបាលជប៉ុន។ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមកម្មវិធីសម្ពោធនោះ ដោយបានបង្ហាញពីចំណាប់អារម្មណ៍ ការរំពឹងទុករបស់សម្តេចសម្រាប់ការអភិវឌ្ឍនៃ CJCC។ ជាង២០ឆ្នាំកន្លងមកនេះ CJCC បានពង្រីកនូវតួនាទីរបស់ខ្លួន […]
- អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Sujiro Seam ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន នៅព្រឹកថ្ងៃសុក្រ ១៤ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Sujiro Seam ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់រកវិធី និងមធ្យោបាយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីគាំទ្របន្ថែមទៀតនូវផែនការសកម្មភាពអាស៊ាន-សហភាពអឺរ៉ុប ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រឆ្នាំ២០២៣-២០២៧ រួមទាំង តាមរយៈគម្រោងអាទិភាពនានា ស្តីពីបរិស្ថាន ការបម្រែបម្រួលអាកាសធាតុ និងការតភ្ជាប់ប្រកបដោយចីរភាព និងគម្រោងផ្សេងៗទៀត។
- កម្មករ-កម្មការិនី សរុបចំនួនជាង ៣៥ម៉ឺននាក់ ចូលរួមបណ្តុះវប្បធម៌ស្អាតនៅកម្ពុជា តាមរយៈយុទ្ធនាការ« ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ឯកឧត្តម ខ្វៃ អាទិត្យា មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃសុក្រ នេះថា គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ចំនួនរោងចក្រចូលរួមផ្សព្វផ្សាយ ពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានកើនឡើងបានចំនួន ៤៥៣រោងចក្រ ស្មើ៦០១លើក និងមានអ្នកចូលរួមសរុប៣៥០,៩១២នាក់។ មន្ត្រីនាំពាក្យរូបនេះ បានបន្ថែមថា អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ និងឈរលើមូលដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្តជាតិ ដែលមានជាធរមាន ទាំងក្រមខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធវិស័យបរិស្ថាន ក្រសួង បរិស្ថាន សម្រេចសមិទ្ធផលលេចធ្លោ នៅក្នុងរយៈពេល៦ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា គឺបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលនឹងនាំនាវាកម្ពុជាឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ លើមុំអាទិភាពសំខាន់ ចំនួន៣រួមមាន៖ ស្អាត បៃតង និងចីរភាព។ ឯកឧត្តម ខ្វៃ អាទិត្យា បានគូសបញ្ជាក់ថា ក្នុងភាពស្អាត ក្រសួងបរិស្ថានបាននឹងកំពុងរៀបចំយុទ្ធនាការសម្អាតលើដី យុទ្ធនាការសម្អាតផ្ទៃទឹក និងសម្អាតផ្ទៃមេឃ។ ក្នុងយុទ្ធនាការសម្អាតលើដី គឺក្រសួងបានដាក់ចេញ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» […]
- ឯកឧត្តម ហេង សួរ រម្លឹកយុវជនមកពីគ្រួសារក្រីក្រថា សម្តេចតេជោ និងសម្តេចធិបតី ជាអ្នកផ្តល់ឱកាសឱ្យមានជំនាញដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានផ្តាំនិងរម្លឹកទៅកាន់យុវជនដែលកំពុងសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈថា សម្តេចតេជោ ហ៊ុន សែន អតីតនាយកដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា គឺជាអ្នកផ្តល់ឱកាសដល់យុវជនមកពីគ្រួសារក្រីក្រឱ្យមានជំនាញបច្ចេកទេសដើម្បីមានការងារធ្វើ និងមានមុខរបរយ៉ាងឆាប់រហ័សក្នុងការលើកកម្ពស់ជីវភាពគ្រួសារ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងរម្លឹកនូវខ្លឹមសារដ៏មានអត្ថន័យដូចនេះ នៅក្នុងកម្មវិធីសំណេះសំណាលជាមួយសិស្សវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ ប្រមាណជាង១០០០នាក់នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែនក្នុងខេត្តកណ្តាល។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ដែលជាអតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គុទេសក៍ក្នុងការផ្តើមគំនិតលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈនេះ ហើយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី គឺឥស្សរជនដែលបានអនុវត្តគំនិតផ្តួចផ្តើមដ៏មានសារសំខាន់នេះឱ្យមានភាពបត់បែន និងរស់រវើកដែលធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ រួមទាំងពលរដ្ឋទូទៅបានចូលរៀនវគ្គជំនាញបច្ចេកទេសដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមសម្រាប់ក្រុមគ្រួសារក្រីក្រ ដែលនេះ គឺជាឱកាសដ៏ល្អបំផុតដើម្បីទទួលបានជំនាញជាក់លាក់ និងដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យមានភាពធូរធារ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា បើគ្មានសម្តេចទាំងពីរនោះទេ ក៏យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅគ្មានឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅពេលនេះដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីភាពបត់បែននិងទន់ភ្លន់នៃការបណ្តុះបណ្តាលវិជ្ជាជីវៈដែលសម្តេចធិបតី បានណែនាំ និងគិតគូរដើម្បីសម្រួលដល់ការសិក្សារបស់សិក្ខាកាមដែលមានភាពបត់បែនដែលអាចសិក្សាពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ការសិក្សាវេនយប់ […]
- កម្ពុជា និងជប៉ុនស្វែងរកលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយក្រុមវិនិយោគិនជប៉ុនដែលដឹកនាំដោយឯកឧត្តម ស៊ឹស៊ឹមឹ ថៃ(Susumu Tai) កុងស៊ុលកិត្តិយសកម្ពុជាប្រចាំតំបន់សេនដៃនៅប្រទេសជប៉ុន និងជាទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងគោល បំណងស្វែងរកលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការងារ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីសក្តានុពលដែលកម្ពុជាមានដើម្បីផ្តល់កិច្ចសហប្រតិ្តបត្តិការទៅតាមតម្រូវការរបស់វិស័យឯកជនជប៉ុនក្នុងការបំពេញសកម្មភាពសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាមានសក្តានុពលធនធានមនុស្សដែលមានវ័យក្មេង និងជំនាញដែលអាចបំពេញតម្រូវការរបស់ភាគីជប៉ុន។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីជប៉ុន អាចពិនិត្យលទ្ធភាពក្នុងការបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញឱ្យស្របទៅតាមតម្រូវការដែលក្រុមហ៊ុនជប៉ុនចង់បានព្រោះការធ្វើដូចនេះ អាចឱ្យកិច្ច សហការនឹងដំណើរការដោយរលូនស្របតាមស្តង់ដាររបស់ជប៉ុនថែមទៀតផង។ ដោយឡែកភាគីវិស័យឯកជនជប៉ុន បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីចំពោះព័ត៌មាន និងឆន្ទៈនៃកិច្ចសហការ និងការណែនាំចង្អុលបង្ហាញដល់វិស័យឯកជនជប៉ុនសម្រាប់កិច្ចសហការក្នុងវិស័យការងាររវាងប្រទេសទាំងពីរឱ្យមានភាពរលូន និងល្អប្រសើរ៕
- អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន TVRI News របស់ឥណ្ឌូណេស៊ី នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន TVRI News របស់ឥណ្ឌូណេស៊ី។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខា ធិការអាស៊ាន បានគូសរំលេចអំពីកាលានុវត្តភាព និងការប្រឈមនានា ដែលតំបន់កំពុងជួបប្រទះ និងវិធីដែលអាស៊ានអាចរក្សាសាមគ្គីភាព ការចុះសម្រុងគ្នា និងកិច្ចសហប្រតិបត្តិការ ដើម្បីរីកចម្រើនទៅមុខ នៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន។
- អគ្គលេខាធិការអាស៊ាន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Simon Tay ប្រធានវិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Simon Tay ប្រធានវិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរី (SIIA) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីសកម្មភាពរួមគ្នា ដែលអាចធ្វើទៅបាន ដើម្បីលើកកម្ពស់សមាហរណកម្មតំបន់ និងការកសាងសហគមន៍អាស៊ាន។
- ក្រសួងការងារបញ្ជ្រាបការយល់ដឹងស៊ីជម្រៅលើរបបសន្តិសុខសង្គមសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថាការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលបង្កើតឡើង ដើម្បីជួយដល់មន្ត្រីសាធារណៈ ឱ្យទទួលបានការថែទាំសុខភាពសម្រាប់ខ្លួនឯង ប្តីឬប្រពន្ធនិងកូនក្នុងបន្ទុក ដែលជួយគ្រប់គ្រងចំណាយលើបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗ ក្នុងគោលដៅរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។ ឯកឧត្តមបានបន្តថា នៅពេលអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ គាត់ចុះឈ្មោះជាសមាជិក ប.ស.ស. នោះអ្នកក្នុងបន្ទុក (ប្តីឬប្រពន្ធ និងកូននៅក្នុងបន្ទុក) នឹងទទួលបានអត្ថប្រយោជន៍ដូចជា សេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ ប្រាក់បំណាច់មាតុភាព និងប្រាក់វិភាជន៍បូជាសព នៅពេលទទួលរងគ្រោះថ្នាក់ជាយថាហេតុណាមួយរហូតបាត់បង់ជីវិត។ គួរបញ្ជាក់ថា ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅច្បាស់លាស់បន្ថែមទៀតទៅលើរបបសន្តិសុខសង្គមសម្រាប់មន្ត្រីសាធារណៈ និងសហព័ទ្ធ ព្រមទាំងកូនក្នុងបន្ទុកនេះ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” នៅទីស្ដីការគណៈរដ្ឋមន្ត្រី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដើម្បីចុះឈ្មោះអ្នកក្នុងបន្ទុកសមាជិក […]
- កម្ពុជា បញ្ជូនកងកម្ទេចគ្រឿងផ្ទុះលេខ៩៨-ទី២ ជិត១០០នាក់ ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រ UN នៅអាហ្រ្វិកកណ្តាល កងកម្ទេចគ្រឿងផ្ទុះលេខ៩៨-ទី២ ចំនួន៩៨នាក់ ក្នុងនោះនារីចំនួន១៥នាក់ ធ្វើយុទ្ធដំណើរប្តូរវេនទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការ សហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នាល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ កងកម្ទេចគ្រឿងផ្ទុះលេខ៩៨-ទី២ ជាកងកម្ទេចគ្រាប់មិនទាន់ផ្ទុះទី២ នៅទឹកដីសាធារណរដ្ឋអាហ្រ្វិកកណ្តាល បន្ទាប់ពីកងទី១ បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាកាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ កងនេះមានកម្លាំងចំនួន ៩៨នាក់ ក្រោមការដឹកនាំរបស់វរសេនីយ៍ឯក សួស ណារឿន ដែលមានការងារស្នូលលើការកម្ទេចគ្រាប់មិនផ្ទុះ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានរំឮកពីប្រសាសន៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ ជូនដល់កងទ័ពដែលចេញទៅបំពេញបេសកកម្មមនុស្សធម៌ ថា «ទៅគ្រប់មកគ្រប់» ពាក្យនេះ គឺមានអត្ថន័យខ្លាំងណាស់ សម្រាប់កងទ័ពមួកខៀវកម្ពុជា។ កងកម្លាំងទាំងអស់ត្រូវគិតពីសុវត្ថិភាពជាចម្បង ពិសេសពេលអនុវត្តភារកិច្ច មិនត្រូវមើលស្រាលស្ថានការណ៍ណាមួយឡើយ ហើយត្រូវចេះដកបទពិសោធន៍ និងមេរៀនល្អៗ កែតម្រូវរាល់កំហុសឆ្គងដែលបានកើតមានឡើង ដើម្បីសម្រេចបានជោគជ័យជូនជាតិមាតុភូមិ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានណែនាំដល់កងកម្លាំងដែលចេញទៅបំពេញបេសកកម្មមនុស្សធម៌នៅប្រទេសដែលកំពុងមានសង្គ្រាមស៊ីវិល ត្រូវចែក រំលែកនូវបទពិសោធន៍ ចំណេះជំនាញដែលខ្លួនមាន ដល់កងកម្លាំងដែលទើបនឹងចេញទៅបំពេញបេស កកម្ម។ នាយឧត្តមសេនីយ៍ ក៏បានជូនពរដល់ការចេញ ដំណើរបំពេញបេសកកម្មស្វែងរកសុខសន្តិភាពរបស់កងកម្លាំងទាំងអស់ ប្រកបដោយសុខសុវត្ថិភាព […]
- រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញឱ្យគ្រប់ភាគីក្នុងទំនាក់ទំនងវិជ្ជាជីវៈធ្វើការរួមគ្នាដើម្បីទាក់ទាញការវិនិយោគ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជំរុញឱ្យគ្រប់ភាគីដែលមាន អង្គការដៃគូ សហជីព និងនិយោជករួមគ្នាធ្វើឱ្យប្រសើរឡើងបន្ថែមទៀតក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈដើម្បីឱ្យកម្ពុជាអាចរក្សាបាននូវការទាក់ទាញវិនិយោគ។ ការជំរុញនេះ គឺធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានឡើងថ្លែងក្នុងវេទិកាការងារប្រចាំឆ្នាំស្តីពី “វឌ្ឍនភាពនៃវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា និងចក្ខុវិស័យសម្រាប់អនាគត” ដែលរៀបចំឡើងដោយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា(CAMFEBA)។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីភាពចាំបាច់ និងសារៈសំខាន់នៃភាគីទាំងបីដើម្បីជំរុញឱ្យវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាកាន់តែប្រសើរឡើងតាមរយៈការគោរពច្បាប់ទម្លាប់ដែលកម្ពុជាមានស្រាប់ដើម្បីផ្តល់ឱ្យគ្រប់ភាគីទាំងនិយោជក និងកម្មករនិយោជិតទទួលយកបាន ស្របទៅនឹងទិសដៅរបស់ក្រសួងដែលមានតួនាទីក្នុងការរក្សាលំនឹងនៃទំនាក់ទំនងវិជ្ជាជីវៈដោយមិនអាចខ្វះដៃគូណាមួយឡើយសម្រាប់សុខុដុមនីយកម្មក្នុងរោងចក្រសហគ្រាស។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ឱ្យអង្គវេទិកាយល់ពីស្ថានភាពនៃការវិវឌ្ឍក្នុងតំបន់ និងពិភពលោកដែលទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាថ្លឹងថ្លែង និងប្រមើលទៅលើភាពប្រកួតប្រជែងរបស់ប្រទេសក្នុងតំបន់ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជានៅតែរក្សាបានប្រៀបឈ្នះ និងភាពប្រកួតប្រជែងក្នុងទិសដៅរក្សាលំនឹងការងារ និងការបង្កើនការទាក់ទាញការវិនិយោគដែលជាកត្តាបង្កើតឱកាសការងារបន្ថែមសម្រាប់យុវជនពេញកម្លាំងក្នុងសង្គម។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ជាអាទិភាពរបស់ក្រសួងចំពោះលក្ខខណ្ឌការងារ ការបង្កើនឱកាសការងារ និងបរិយាកាសកាងារល្អ ការពង្រឹងសុខុដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសំដៅឆ្លើយតបទៅនឹងបច្ចុប្បន្នភាពនៃទីផ្សារការងារនៅកម្ពុជា និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចសកល។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបានគិតគូរ និងបានដាក់ទិសដៅក្នុងការពង្រឹងគុណភាពនៃអធិការកិច្ចការងារដើម្បីធ្វើឱ្យគ្រប់ភាគីមានជំនឿទុកចិត្តដែលជាចំណុចគន្លឹះនៃភាពប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈផងដែរ៕
- រដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រនិងលើកទឹកចិត្តឱ្យមានការវិនិយោគលើសំណល់ប្លាស្ទិក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យក្រុមហ៊ុន អេ១ ប្លាស្ទីក រីសសន៍ លីមីធីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការ -វិនិយោគលើសំណល់ប្លាស្ទិកនៅកម្ពុជា តាមរយៈការកែច្នៃសំណល់ប្លាស្ទិកឡើងវិញ ដែលមានលក្ខណៈជាពាណិជ្ជកម្ម និងមានលទ្ធភាពនាំចូលទៅកាន់ទីផ្សារអន្តរជាតិ។ លោកស្រី លី ហុងឡានដេបូរា អាន់នី (LEE Hong Lan Deborah Anne) បានថ្លែងសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលធ្វើឱ្យការនាំចូលថង់ប្លាស្ទិកមានការថយចុះជាង ៥០% នាពេលថ្មីៗនេះ តាមរយៈយុទ្ធនាការដែលមានសិស្សានុសិស្ស កម្មករ កម្មការនី ព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន បានចូលរួមជាច្រើនលាននាក់ ស្របតាមការដាក់ចេញយុទ្ធសាស្រ្តចក្រាក្នុងវិស័យបរិស្ថាន។លោកស្រី (LEE Hong Lan Deborah Anne បានសំដែងការចាប់ អារម្មណ៍ខ្ពស់ ចំពោះឱកាសវិនិយោគលើការកែច្នៃប្លាស្ទិកឡើងវិញ ដោយប្រព័ន្ធ Recycled Polyethylene Terephthalate (RPET) ដើម្បីបានចូលរួមចំណែក […]
- ឆ្មាំឆ្នេរសមុទ្រចិន បានបង្កការភ័យស្លន់ស្លោដល់ទូកទេសចរណ៍តៃវ៉ាន់ តៃវ៉ាន់បានចោទប្រកាន់ឆ្មាំឆ្នេរសមុទ្រ របស់ប្រទេសចិនថា បានបង្កការភ័យស្លន់ស្លោរ បន្ទាប់ពីមន្ត្រីចិនចំនួន ៦នាក់ បានដេញតាមទូកទេសចរណ៍តៃវ៉ាន់មួយរយៈ ពេលខ្លី។ ពួកគេបានពិនិត្យផែនការផ្លូវរបស់ទូក វិញ្ញាបនបត្រ និងអាជ្ញាប័ណ្ណនាវិក ហើយបានចាកចេញកន្លះម៉ោងក្រោយមក។ វាកើតឡើងតិចជាងមួយសប្តាហ៍បន្ទាប់ពីទូកនេសាទរបស់ចិន ត្រូវបានដេញតាមដោយឆ្មាំឆ្នេរសមុទ្រតៃវ៉ាន់ នៅក្នុងតំបន់ដូចគ្នា។ ទូកក្រោយ មកបានក្រឡាប់ ដោយបានសម្លាប់មនុស្សពីរនាក់។ បន្ទាប់មកទីក្រុងប៉េកាំងបាននិយាយថា ខ្លួននឹងបង្កើនការល្បាតនៅក្នុងប្រជុំកោះ គីនមែន(Kinmen)។ គីនមែន ស្ថិតនៅចម្ងាយ ត្រឹមតែ៣គីឡូ ម៉ែត្រពីឆ្នេរសមុទ្រភាគអាគ្នេយ៍ របស់ប្រទេសចិន ដោយវានៅលើខ្សែ បន្ទាត់នៃភាពតានតឹងរវាងចិន និងតៃវ៉ាន់។ តៃវ៉ាន់គិតថាវាបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ប្រជាជនរបស់ខ្លួន និងបង្កឱ្យមានការភ័យស្លន់ស្លោដល់ប្រជាជន។ ក្រុម ប្រឹក្សាកិច្ចការសមុទ្រ បាននិយាយអំពីឧបទ្ទវហេតុ ដែលបានកើតឡើងកាលពីរសៀលថ្ងៃចន្ទ។ កប៉ាល់ទេសចរ ណ៍នេះបានដឹកសមាជិកនាវិក ១១ នាក់ និងអ្នក ដំណើរ ២៣នាក់ ដែលអ្នកខ្លះបាននិយាយថា ពួកគេភ័យ និងព្រួយបារម្ភថា ពួកគេនឹងមិនអាចត្រឡប់ទៅតៃវ៉ាន់វិញបានទេ។ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ បានប្រាប់អ្នកយកព័ត៌មានក្នុងសភាកាលពីថ្ងៃអង្គារថា យោធានឹងមិន ធ្វើអន្តរាគមន៍យ៉ាងសកម្ម នៅក្នុងឧប្បត្តិហេតុនេះ ដើម្បីជៀស វាងភាពតានតឹងកើនឡើង។ កាលពីសប្តាហ៍មុន អ្នកនេសាទជនជាតិចិនពីរនាក់បានលង់ទឹកស្លាប់ ខណៈដែលត្រូវបានឆ្មាំសមុទ្រតៃវ៉ាន់ដេញតាមពីគីនមែន។ […]
- លោក ពូទីន ផ្តល់អំណោយរថយន្តទំនើបអូរូស ដល់លោក គីម មេដឹកនាំកូរ៉េខាងជើង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់រថយន្តទំនើបផលិតដោយរុស្ស៊ីមួយគ្រឿង សល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបាននិយាយថា រថយន្ត លីមូស៊ីន ត្រូវបានប្រគល់ទៅឱ្យជំនួយ ការកំពូលរបស់លោក Kim កាលពីថ្ងៃអាទិត្យ។ ក្រោយមក អ្នកនាំ ពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov (ឌីមីតទ្រី ផេស្កូវ) បានបញ្ជាក់ពីអំណោយនេះ ដោយនិយាយថា វាគឺជារថយន្តអូរូស ដែលជារថយន្តប្រណីតទំហំពេញមួយប្រភេទ ដែលលោកពូទីន ប្រើប្រាស់។ ប្រទេសឯកោអន្តរជាតិទាំងពីរ បានបង្កើតទំនាក់ទំនងជិតស្និទ្ធតាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ កូរ៉េខាងជើងត្រូវបានគេគិតថា កំពុងផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ី នូវកាំភ្លើងធំ គ្រាប់រ៉ុក្កែត និងមីស៊ីលផ្លោងសម្រាប់សង្គ្រាម ទោះបីជាមាន ការដាក់ទណ្ឌកម្មអន្តរជាតិ លើប្រទេសទាំងពីរក៏ដោយ ហើយភាគីទាំងពីរបានបដិសេធការបំពានលើទណ្ឌកម្មទាំងនោះ ។ លោក គីម ជុងអ៊ុន ត្រូវបានគេជឿថា ជាអ្នកចូលចិត្តរថយន្ត ហើយមានការប្រមូលរថយន្តប្រណីតពីបរទេសជាច្រើន។ ប្អូនស្រីរបស់លោក គឺ Kim Yo Jong (គីម យ៉ូ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


