ព័ត៌មានថ្មី
- អគ្គលេខាធិការអាស៊ាន ជួបពិសាអាហារថ្ងៃត្រង់ការងារជាមួយ ឯកឧត្តម Kjell Tormod Pettersen ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រន័រវែសប្រចាំអាស៊ាន នៅរសៀលថ្ងៃអង្គារ ១១ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានជួបពិសាអាហារថ្ងៃត្រង់ការងារជាមួយ ឯកឧត្តម Kjell Tormod Pettersen ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រន័រវែសប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូសន្ទនាតាមវិស័យអាស៊ាន-ន័រវែស រួមទាំងតាមរយៈការអនុវត្តវិស័យកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាដើម។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន និងឯកឧត្តមឯកអគ្គរាជទូត ក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាក្នុងតំបន់ និងពិភពលោក ដែលកំពុងកើតឡើងនៅក្នុងពិភពលោកនេះផងដែរ។
- រដ្ឋមន្ត្រីមហាផ្ទៃ និងអ្នកគ្រប់គ្រងធធនាគារ ពិភពលោក ពេញចិត្តកិច្ចសហប្រតិបត្តការនៅកម្ពុជា រួមទាំងជាមួយក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងអ្នកគ្រប់គ្រងធនាគារ ពិភព លោក(WB) នៅកម្ពុជា បានវាយតម្លៃជាវិជ្ជមាន និងបង្ហាញការពេញចិត្តដូចៗគ្នាចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខ័ណ្ឌជារួមនៅកម្ពុជា និងដោយឡែកជាមួយក្រសួងមហាផ្ទៃក្នុងរយៈ ពេលជាងបីទស្សវត្សកន្លងមក។ នេះបើតាមលទ្ធផលនៃជំនួបរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងលោកស្រី Maryam Salim អ្នកគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា នាល្ងាចថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់ ធនាគារពិភពលោកដល់កម្ពុជា លើគម្រោងអប់រំ សុខភាព និង អាហារូបត្ថម្ភ ផ្លូវថ្នល់ ការលើក កម្ពស់ជីវភាពរស់នៅ ការធ្វើពិពិធកម្មកសិកម្ម ការបែង ចែកដីសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ពិសេសលើការផ្គត់ផ្គង់ទឹក និងអនាម័យ ការគ្រប់គ្រងធនធាន ទឹកប្រកបដោយចីរភាព ការគ្រប់គ្រងហានិភ័យ គ្រោះ មហន្តរាយ និងការផ្តល់សេវាកម្រិតសហគមន៍ ដែលបានរួមចំណែកយ៉ាង ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា រហូតទទួលបានផ្លែផ្កាដូចពេលបច្ចុប្បន្ននេះ។ […]
- រដ្ឋមន្ត្រីមហាផ្ទៃ បង្ហាញបំណងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខជាមួយទីម័រខាងកើត ក្នុងឱកាសទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម អុីមេណេហ្ស៊ីលដូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំនៅព្រះរាជាណាចក្រកកម្ពុជា នារសៀលទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញបំណង់ចង់ឱ្យភាគីទាំងពីរបង្កើតអនុស្សរណៈក្នុងវិស័យសន្តិសុខ និងមានការផ្លាស់ប្តូរបទពិសោធន៍រវាងនគរបាល ក្នុងគោល បំណងកសាងធនធាននគរបាល នៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះ គឺបន្ទាប់ពីភាគីទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំង ដែលទាំងឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រខាងកើត បានបង្ហាញគោលជំហរដូចគ្នាថាទាមទារចាំបាច់នូវកិច្ចការសហប្រតិបត្តិកាការខ្ពស់ដើម្បីប្រឆាំងបញ្ហានេះក្នុងតំបន់។ ភាគីទាំងពីរ ក៏សង្ឃឹមមុតមាំថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះនឹងបន្តរីកចម្រើនដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។ ក្នុងក្របខ័ណ្ឌនយោបាយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានយកឱកាសនោះពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពី សម្តេចក្រឡាហោម អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី និងបានថ្លែងអំណរគុណឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលតែងតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់ ទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជ កម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា-ទីម័រខាង កើត។ ឯកឧត្តម អុីមេណេហ្ស៊ីលដូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតទីម័រខាងកើត […]
- តើអនុសាសន៍គន្លឹះ១០ចំណុចរបស់សម្តេចតេជោ និងអនុសាសន៍១០ ចំណុចរបស់សម្តេចធិបតី មានសារសំខាន់បែបណាចំពោះភាពប្រសើរឡើងរបស់កម្មករកម្ពុជា? សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៨ ខែកុម្ភៈ បានផ្តល់អនុសាសន៍ណែនាំចំនួន១៣ចំណុច ឱ្យក្រសួងការងារអនុវត្តឱ្យជោគជ័យ។ ក្នុងចំណោមអនុសាសន៍ទាំង១៣ចំណុចនេះ ត្រង់អនុសាសន៍ទី៣ គឺសម្តេចធិបតី លើកទឹកចិត្តឱ្យក្រសួងការងារអនុវត្តអនុសាសន៍គន្លឹះទាំង១០ចំណុច របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងអនុសាសន៍១០ចំណុច ដែលសម្តេចធិបតីបានដាក់ចេញកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ឱ្យមានប្រសិទ្ធភាពខ្ពស់។ លោកបណ្ឌិត យង់ ពៅ អគ្គលេខានៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានបញ្ជាក់ថា អនុសាសន៍ណែនាំចំនួន១០របស់សម្តេចធិបតី ជាគុណតម្លៃដ៏សំខាន់របស់ថ្នាក់ដឹកនាំ ក្នុងការបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ កម្មករនិយោជិត យុវជន ដើម្បីភាពសុខសាន្ត និងសេដ្ឋកិច្ចសង្គមកម្ពុជា ដែលផ្តើមចេញពីមូលដ្ឋានរឹងមាំនៃសុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ អនុសាសន៍ទាំង១០ចំណុចរបស់សម្តេចធិបតី ណែនាំឱ្យក្រសួងការងារ ពិភាក្សាទៅលើប្រាក់ឈ្នួលកម្មករ, ការអនុវត្តរបបសន្តិសុខសង្គម ប.ស.ស សម្រាប់អ្នកធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ, កម្មវិធីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់, ការឧបត្ថម្ភប្រាក់ដល់ស្ត្រីមានផ្ទៃពោះ មុននិងក្រោយពេលសម្រាល, បង្កើតកម្មវិធី ដើម្បីប្រែក្លាយ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ចាប់ពីឆ្នាំ២០២៤តទៅ។ ក្រៅពីនេះអនុសាសន៍ណែនាំចំនួន៤ […]
- ក្រសួងការងារ កំពុងបន្តការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំនួន ៥៤៥ថ្នាក់នៅទូទាំងប្រទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ កំពុងដំណើរការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន ៥៤៥ថ្នាក់នៅទូទាំងប្រទេស។ នេះបើតាមឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៩ កុម្ភៈ នេះ។ បើតាមឯកឧត្តមអ្នកនាំពាក្យ ក្នុងចំណោមទាំងជាង៥០០ថ្នាក់នេះ រួមមានវិស័យសំណង់ ១២៥ថ្នាក់ អគ្គិសនី និងថាមពល ៨ថ្នាក់, អេឡិចត្រូនិកចំនួន ១៩ថ្នាក់, កម្មន្តសាលចំនួន ២១ថ្នាក់, មេកានិកទូទៅ/មេកានិករថយន្តចំនួន ៨៥ថ្នាក់, ធុរកិច្ច និងព័ត៌មានវិទ្យា ១២០ថ្នាក់, សេវាកម្មចំនួន ៣៥ថ្នាក់, បរិក្ខារត្រជាក់ និងកម្តៅចំនួន ៦៦ថ្នាក់ ទេសចរណ៍ចំនួន ៤១ថ្នាក់, និង កសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ២៥ថ្នាក់ មានសិស្សចូលរៀនសរុប ១២ ១១២នាក់។ ឯកឧត្តមបន្ថែមថា ដើម្បីផ្សព្វផ្សាយ និងកៀរគរយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ក្រសួងបានធ្វើយុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម Facebook, Telegram, YouTube និង TikTok […]
- ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា នៅវត្តសុវណ្ណមាលី ហៅវត្តទន្លេបិទ ពិធីបុណ្យឆ្លងមហាកុដិទំហំ ១១មx១៩ម រូបដំរីចំនួន ០១គូ និងជួសជុលសាលាឆាន់ រួមនឹងសមិទ្ធផលដទៃទៀតក្នុងបរិវេណវត្តសុវណ្ណមាលី ហៅវត្តទន្លេបិទដែលមានផ្ទៃក្រឡាជាង១០ម៉ឺនម៉ែត្រការ៉េ (១៤២.៩៣៥ម៉ែត្រការ៉េ) ស្ថិតនៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ និងមានចម្ងាយប្រមាណ ៤១គីឡូម៉ែត្រ ពីទីរួមខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបុណ្យសម្ពោធឆ្លងនាថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រធានក្រុម ការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ លោកយាយលោកតា និងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ រួមនិងថវិកាសម្រាប់កសាងវត្ត ទុកជាកេរដំណែលមនុស្សជាតិ សម្រាប់កូនចៅជំនាន់ក្រោយ ជាមួយគ្នានេះ ភាពស្អាត ភាពបៃតង និងចីរភាព ជាយុទ្ធសាស្រ្តគន្លឹះដែលក្រសួងបរិស្ថានបានដាក់ចេញ ក៏ជាកិត្តយសមួយដែរសម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើង ពីព្រោះថា ភាពស្អាតនឹងសាយភាយទៅកាន់ពិភពលោក ហើយជនបរទេសនៅលើពិភពលោកនឹងមកលេងកម្ពុជា ដោយម្យ៉ាងយើងមានអង្គរវត្ត ហើយម្យ៉ាងទៀតប្រទេសយើងស្អាត មានសម្រស់ធម្មជាតិបៃតងល្អ តាមរយៈគោលដៅលំហែបៃតង ដែលជាតំបន់អេកូទេសចរណ៍ធម្មជាតិនៅតាមសហគមន៍មូលដ្ឋាន នៅទូទាំងប្រទេស។ […]
- ស្លាប់២នាក់ ក្នុងការបាញ់ប្រហារ នៅក្នុងបរិវេណសាលានៅសហរដ្ឋអាមេរិក ទីភ្នាក់ងារស៊ីនហួរបានចុះផ្សាយ នៅថ្ងៃទី១៦ ខែកុម្ភៈនេះថា មានមនុស្សពីរនាក់បានស្លាប់នៅក្នុងការបាញ់ ប្រហារនៅសកលវិទ្យាល័យ UCCS កាលពីព្រឹកថ្ងៃសុក្រ។ នាយកដ្ឋានប៉ូលិស ខូឡូរ៉ាដូ ស្ព្រីង (Colorado Springs) បាននិយាយនៅលើវេទិកាសង្គម X ថា ពួកគេបានទទួលការហៅទូរស័ព្ទនៅមុនម៉ោង ៦ព្រឹក ទាក់ទងនឹងការបាញ់ប្រហារនៅក្នុងបន្ទប់ស្នាក់នៅក្នុងបរិវេណសាលា ដោយបានរកឃើញសាក សពពីរនាក់នៅកន្លែងកើតហេតុ។ ឧប្បត្តិហេតុនៃការស្លាប់កំពុងត្រូវបានស៊ើបអង្កេតថា ជាមនុស្សឃាតដោយមិនមានព័ត៌មានអំពីអ្នកបាញ់សម្លាប់ឬអ្នកស្លាប់ត្រូវបានបង្ហាញឱ្យដឹង។ ប៉ូលិសបាននិយាយថា ប៉ូលិសនឹងមិនបញ្ចេញព័ត៌មានបន្ថែមទេនៅពេលនេះ ទាក់ទងនឹងការស៊ើបអង្កេតលើកាលៈទេសៈនៃអ្វីដែលបានកើត ឡើង។ ប៉ូលិសកំពុងធ្វើការដោយឧស្សាហ៍ព្យាយាម និងសម្លឹងមើលគ្រប់លទ្ធភាព ហេីយនឹងចេញផ្សាយព័ត៌ មានបន្ថែមនៅពេលសមស្រប។ UCCS គឺជាសាកលវិទ្យាល័យស្រាវជ្រាវសាធារណៈនៅ ខូឡូរ៉ាដូ ស្ព្រីង (Colorado Springs) រដ្ឋខូឡូរ៉ាដូ ។ វាគឺជាសាខាមួយក្នុងចំណោមសាខាទាំងបួនដែលបង្កើតបានជាសាកលវិទ្យាល័យខូឡូរ៉ាដូ។ គិតត្រឹមរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៣ UCCS មានសិស្សចំនួន ១១៤៣១នាក់ រួមទាំងនិស្សិតថ្នាក់បរិញ្ញាបត្រចំនួន ៩៥៤០ នាក់ និងនិស្សិតបញ្ចប់ការសិក្សាចំនួន ១៨៩១នាក់៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
- មេបញ្ជាការអ៊ុយក្រែននិយាយថា រុស្ស៊ីបានចាប់ទាហាន ខណៈកងកម្លាំងរបស់ទីក្រុងគៀវ ដកចេញពីទីប្រជុំជនសំខាន់នៃទីក្រុង Avdiivka រុស្ស៊ីបានចាប់ទាហានអ៊ុយក្រែនមួយចំនួនក្នុងអំឡុង ពេលដកកងកម្លាំងរបស់ក្រុងកៀវពីទីប្រជុំជនសំខាន់នៃក្រុង Avdiivka នេះបើតាមមេបញ្ជាការកងកម្លាំងភាគខាងត្បូងរបស់អ៊ុយក្រែន។ អ៊ុយក្រែនបានប្រកាសដក ខ្លួនចេញពីក្រុងទៅភាគពាយ័ព្យនៃទីក្រុង Donetsk នៅថ្ងៃសុក្របន្ទាប់ពីការប្រយុទ្ធគ្នាខ្លាំងបំផុតនៃសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន។ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីការវាយប្រហាររបស់ទីក្រុងមូស្គូកាន់តែខ្លាំងឡើងលើតំបន់នេះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈរុស្ស៊ីបានវាយលុកដោយការវាយប្រហារតាមអាកាស និងកាំភ្លើងធំ ហើយបានបញ្ជូនរលកបន្ទាប់ពីការវាយលុកលើដីដោយរថ ពាស ដែក និងទាហាន។ ការវាយប្រហារដោយមិនសង្ស័យទៅលើអ៊ុយក្រែន ការដកខ្លួនរបស់អ៊ុយក្រែនតំណាងឱ្យប្រាក់ចំណេញជាក់ស្តែងសម្រាប់ទីក្រុងមូស្គូ និងជាការបង្ហាញពីរបៀបដែលសង្រ្គាមហាក់ដូចជា បានប្រែក្លាយ នៅក្នុងការពេញចិត្តរបស់លោកពូទីនក្នុងប៉ុន្មានខែថ្មីៗនេះ។ ការបោះឆ្នោតរុស្ស៊ីនៅខែក្រោយផ្តល់ឱ្យលោកពូទីននូវ ការលើក ទឹកចិត្តបន្ថែមទៀត ដើម្បីទទួលបានជ័យជំនះនៅអ៊ុយក្រែន។ មេដឹកនាំវិមានក្រឹមឡាំងកំពុងឈរ ឈ្មោះសម្រាប់អាណត្តិទី០៥ ហើយត្រូវបានគេរំពឹងថានឹងទទួលបានជ័យជម្នះដែលនឹងរក្សាគាត់ឱ្យកាន់តំណែងរហូតដល់ឆ្នាំ២០៣០។ ក្រឡេកមើលឱ្យកាន់តែស៊ីជម្រៅ នៅឆ្នាំ២០២៤ សម្ព័ន្ធមិត្តណាតូភ័យខ្លាចថាប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អាចនឹងប៉ុនប៉ងវាយលុកយ៉ាងទូលំទូលាយ បន្ទាប់ពីគាត់រំពឹងថានឹងទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសគាត់ក្នុងខែមីនា ដែលជាការបោះឆ្នោតដែលអ្នកសង្កេតការណ៍ខាងក្រៅចាត់ទុកថាគ្រាន់តែជាទម្រង់ផ្លូវការប៉ុណ្ណោះ។ ប្រភព: CNN NEWS ប្រែសម្រួលដោយ: ម៉ុក ម៉ានិច
- រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះសិក្សាស្វែងយល់ព័ត៌មាន សម្រាប់ការរៀបចំ អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានអញ្ចើញ ចុះសិក្សាស្វែងយល់ពីសក្តានុពល ទេសចរណ៍ធម្មជាតិ និងវប្បធ៌ម ដើម្បីអភិវឌ្ឍន៍ គោលដៅកម្សាន្តបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» នៅថ្ងៃសៅរ៍ ៨ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្រ្តីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិផងដែរ។ ក្នុងដំណើរទស្សនៈកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យលើគោលដៅសំខាន់ចំនួនរួមមាន មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ពើងថ្មជ្រួញ ទីតាំងបោះតង់អូរតាចក់ ពិនិត្យទីតាំងវត្តចាស់ ជាទីដែលមានភាពទាក់ទាញនៃធម្មជាតិ ទឹកជ្រោះ ល្អាងថ្ម និងពើងធម្មជាតិបង្កប់នូវរូបចម្លាក់បុរាណ ជាពិសេសចម្លាក់បាតស្ទឹងជាស្នាដៃសល្បៈដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរបានបង្កប់នូវអត្ថន័យសំខាន់ៗ ខាងជំនឿសាសនា ធ្វើឱ្យមានការចាប់អារម្មណ៍ទាំងមជ្ឈដ្ឋានជាតិ និងអន្តជាតិ។ នៅក្នុងវេទិកាលើកទី១៩ នៃរាជរដ្ឋាភិបាល និងវិស័យឯកជន នៅថ្ងៃទី១៣ […]
- អាជ្ញាធរជាតិអប្សរា ដំឡើងបង្កាន់ដៃជណ្តើរឈើចំនួន២ទីតាំងបន្ថែមទៀត នៅប្រាសាទអង្គរវត្ត ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តសកម្មភាពការងាររបស់ខ្លួនយ៉ាងមមាញឹកក្នុងការដំឡើងបង្កាន់ដៃជណ្ដើរឈើចំនួន២ទីតាំងបន្ថែមទៀតរបស់ប្រាសាទ អង្គរវត្ត នៅត្រង់ចំណុចរួតទី២ ជណ្តើរទិសខាងត្បូង និងខាង ជើងឡើង-ចុះរួតបាកាណ។ លោក ប៊ូ ផានេត ប្រធានក្រុមការងារជួសជុលជណ្តើរឈើនៅប្រាសាទអង្គរវត្ត បានឱ្យដឹងថា ការបន្តដំឡើងបង្កាន់ដៃទាំង២ ទីតាំងនេះ គឺក្នុងគោលបំណង ជួយសម្រួលដល់ការឡើង-ចុះ របស់ភ្ញៀវទេសចរទៅកាន់រួតបាកាណ។ ពិសេស ការពារកុំឱ្យរអិលនៅរដូវភ្លៀងធ្លាក់ ផ្តល់នូវសុខសុវត្ថិភាពភ្ញៀវទេសចរគ្រប់ៗរូប ការពារគ្រោះថ្នាក់ផ្សេងដូចជាពេលវិលមុខ អស់កម្លាំង ខ្យល់គរ ញ័របេះដូងជាដើម។ ព្រោះថានៅទីតាំងនេះមានសភាពចោទ និងមានកម្ពស់ខ្ពស់រហូតដល់ជាង១០ម៉ែត្រ។ លោក ប៊ូ ផានេត បន្តថា អាជ្ញាធរជាតិអប្សរា បន្តជួសជុលជណ្តើរឈើដែលរងការខូចខាត និងដំឡើងបង្កាន់ដៃនៅទីតាំងប្រឈមនិងហានិភ័យផ្សេងៗ ដើម្បីបង្ការគ្រោះថ្នាក់ដោយយថាហេតុ ដោយគិតគូរពីសុវត្ថិភាពរបស់ភ្ញៀវទេសចរ ហើយក៏កាត់បន្ថយការប៉ះផ្ទាល់ទៅលើថ្មប្រាសាទ៕
- ឯកឧត្តម យឿន យឿត ថ្កោលទោសទង្វើនៃការគំរាមកំហែងដល់អង្គបោះឆ្នោត ពីក្រុមបក្សពួកបក្សភ្លើងទៀន ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាឯកឧត្តមយឿន យឿត បានចេញសារថ្កោលទោសចំពោះជនអគតិដែលជាក្រុមបក្សពួករបស់គណបក្ស ភ្លើងទៀន បានដើរគំរាមកំហែងដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួនថា បោះឆ្នោតឲ្យគណបក្ស នេះឬគណបក្សនោះគឺជាទង្វើនៃការរំលោភការសម្ងាត់ និងធ្វើឱ្យបាត់ទំនុកចិត្ត លើអង្គបោះឆ្នោតជ្រើសរើសសមាជិក ព្រឹទ្ធសភា។ ឯកឧត្តម យឿន យឿត បានលើកឡើងថា ក្នុងនាមប្រជាពលរដ្ឋ ឯកឧត្តមតែងតែបានសង្កេតនិងតាមដានយ៉ាងយកចិត្តទុកដាក់អំពីដំណើរការ ឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធ សភាក្នុងនោះបានសង្កេតឃើញ និងបានឮព័ត៌មានថា មានថ្នាក់ដឹកនាំរបស់គណបក្សនយោបាយមួយបាននិងកំពុងគំរាមកំហែងរំលោភការសម្ងាត់ និងធ្វើឱ្យបាត់ទំនុកចិត្ត លើកអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន ខណៈការគំរាមកំហែង និងទង្វើរបស់ពួកអគតិទាំងនោះ វាផ្ទុយទៅនឹងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និងផ្ទុយពីលទ្ធិប្រជាធិបតេយ្យជាដើម។ ឯកឧត្តម យឿន យឿត បានលើកឡើងថា«យើងពិតជាមានការសោកស្តាយចំពោះ ការលើក ឡើង និងសកម្មភាពរបស់ក្រុម ប្រឆាំងមួយក្តាប់តូច ជាពិសេសពួកគណបក្សភ្លើងទៀន បានធ្វើការគាប់សង្កត់ដល់អង្គបោះឆ្នោត និងបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការនៃសិទ្ធបញ្ចេញមតិរបស់ក្រុម ប្រឹក្សា ឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោតដ៏សំខាន់នៃការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាល ទី៥ ឆ្នាំ២០២៤នេះ ហើយយើងសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់ពួកអគតិទាំង នោះគឺជាការប្រឆាំងទៅនឹងនីតិវិធី ក៏ដូចជាគោលនយោបាយលើដំណើរការនៃការអនុវត្តនូវគោលការណ៍ ប្រជាធិបតេយ្យ សេរីពហុបក្ស ធានាបាននូវការគោរពសិទ្ធិមនុស្ស […]
- ស្ពានដែលខ្ពស់ជាងគេក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ពេលស្ថាបនារួច នឹងក្លាយជាផ្ទាំងទស្សនីយភាពត្រជាក់ភ្នែកសម្រាប់អ្នកដំណើរ ជាមោទកភាពមិនអាចកាត់ថ្លៃបាន នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ (កោះកុង,ពោធិ៍សាត់,បាត់ដំបង) ប្រវែងសរុប ១៩៨,៥១៨ គ.ម សម្រេចបាន ៧៧,៨១% នៃគម្រោងទាំងមូល ខណៈដែលស្ពានខ្ពស់ប្រវែង ៥៣០ម៉ែត្រ ត្រង់ គ.ម ១២៨+៩០៥ សម្រេចបាន ៣៩,០០%។ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ បានដំណើរការចាប់ផ្ដេីមចាក់កៅស៊ូពីខាងខេត្តកោះកុង ឆ្ពោះទៅកាន់រង្វង់មូលប្រមោយស្រុកវាលវែង ខេត្តពោធិ៍សាត់។ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវ Grade III, ក្រាលកៅស៊ូពីរស្រទាប់ (DBST),ប្រវែងផ្លូវ ១៩៨,៥១៨គម, ទទឹង ៩ម ដែលរយៈពេលសាងសង់៦៦ខែ ហើយគ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥។ ចំណែកស្ពានដែលខ្ពស់ជាងគេនេះ ពេលស្ថាបនារួច នឹងក្លាយជាផ្ទាំងទស្សនីយភាពត្រជាក់ភ្នែកសម្រាប់អ្នកដំណើរ៕
- អគ្គលេខាធិការអាស៊ាន ធ្វើជាសាក្សីក្នុងពិធីចូលកាន់តំណែងជាផ្លូវការអគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុក សហគមន៍នយោបាយ -សន្តិសុខអាស៊ាន នៅរសៀលថ្ងៃសុក្រ ៧ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចូលកាន់តំណែងជាផ្លូវការអគ្គ លេខាធិការរងអាស៊ាន ទទួលបន្ទុក សហគមន៍នយោបាយ -សន្តិសុខអាស៊ាន Dato’ Astanah Abdul Aziz មកពីប្រទេសម៉ាឡេស៊ី សម្រាប់អាណត្តិរយៈពេល ៣ ឆ្នាំ ពីឆ្នាំ២០២៤ -២០២៧។ ក្រោយពីពិធីចូលកាន់តំណែងជាផ្លូវការហើយ អគ្គលេខាធិការរងអាស៊ានថ្មីរូបនេះ ក៏បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត កៅ គឹមហួន ពាក់ព័ន្ធនឹងសសរស្តម្ភសហគមន៍នយោបាយ-សន្តិសុខអាស៊ានផងដែរ។
- អគ្គលេខាធិការអាស៊ាន អញ្ជើញធ្វើជាសាក្សីពិធីចូលកាន់តំណែងជាផ្លូវការអគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុក កិច្ចការសហគមន៍ និងកិច្ចការផ្ទៃក្នុង នៅរសៀលថ្ងៃសុក្រ ៧ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចូលកាន់តំណែងជាផ្លូវការអគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុក កិច្ចការសហគមន៍ និងកិច្ចការផ្ទៃក្នុង Nararya S. Soeprapto មកពីប្រទេសឥណ្ឌូណេស៊ី សម្រាប់អាណត្តិរយៈពេល ៣ ឆ្នាំ ពីឆ្នាំ២០២៤ -២០២៧។ ក្រោយពីពិធីចូលកាន់តំណែងជាផ្លូវការហើយ អគ្គលេខាធិការរងអាស៊ានថ្មីរូបនេះ ក៏បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត កៅ គឹមហួន ពាក់ព័ន្ធនឹងកិច្ចការសហគមន៍ និងកិច្ចការផ្ទៃក្នុង ផងដែរ។
- អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលខ្លោងទ្វារទី២ ចូលពីខាងកើតប្រាសាទប្រែរូប ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរាកំពុងធ្វើការជួសជុលពង្រឹងខ្លោងទ្វារទី២ ខាងកើតប្រាសាទប្រែរូប ដែលទ្រុឌទ្រោមខ្លាំង។ ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេសបានអនុវត្តការងារសំខាន់ចំនួនពីរគឺជួសជុលពង្រឹងឡើងវិញតួប៉មឥដ្ឋដែលមានសភាពពុកផុយ ធ្វើការពង្រឹងរចនាសម្ពន្ធថ្មភក់និងថ្មបាយក្រៀមផ្នែកខាងក្រោម ព្រមទាំងបិទបាយអតាមស្នាមប្រេះ និងចន្លោះ ប្រហោងការពារជម្រាបទឹកផងដែរ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ក្នុងគោល គំនិតដើម្បីថែរក្សា លើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។ សូមបញ្ជាក់ថា ប្រាសាទប្រែរូបត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១០ក្នុងគ.ស.៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បច្ឆាមរណៈ ព្រះនាម “សិវលោក” ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


