ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ព្រះមហាក្សត្រ យាងសួរសុខទុក្ខ ប្រោសព្រះរាជ ទាន ព្រះរាជអំណោយដល់ក្រុម កម្មករ កម្មការិនី ប្រមូលសំរាម និងសម្អាតទីក្រុង ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី សួរសុខទុក្ខ ប្រោសព្រះរាជទាន ព្រះរាជអំណោយដល់ក្រុមកម្មករកម្មការិនី ប្រមូល សំរាមនិងសម្អាតទីក្រុង ចំនួនជាង២០០០នាក់ អបអរសារទរទិវាជាតិទីក្រុងស្អាត។ ព្រះរាជពិធីនេះបានប្រារព្វធ្វើឡើងនៅលើ កោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានកម្មករ កម្មការិនី ប្រមូលសំរាម និងសម្អាតទីក្រុង មកពី ក្រុមហ៊ុន៣ ចូលរួម រួមមាន ក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ក្រុមហ៊ុន 800 SUPER/GAEA និង ក្រុមហ៊ុន Mizuda Group Co.,Ltd ។ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនោះ បានមានព្រះរាជបន្ទូល កោតសរសើរ ចំពោះអភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំរាជធានីភ្នំពេញអោយក្លាយជាទីក្រុងស្អាត […]
  • ឱកាសការងារជាង១៤០ កន្លែង ពីក្រុមហ៊ុនធំៗចំនួន៤ ពីវេទិកាការងាររបស់ NEA វេទិកាការងារ និងកម្មសិក្សាការងារដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្អែក នេះ នឹងមានក្រុមហ៊ុនធំៗចំនួន៤ ដោយផ្តល់ឱកាសការងារចំនួន១៤២ កន្លែង ដែលជាឱកាសល្អមួយ សម្រាប់ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុនធំៗទាំង៤ ក្នុងនោះរួមមាន៖ មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន KM ក្រុមហ៊ុន VATTAK BREWERY និងហាងម៉ាស្ទ័រ ស៊ុគីស៊ុប។ កញ្ញា អ៊ឹន ម៉ីស៊ាំង បុគ្គលិកផ្នែកធនធានមនុស្ស មីក្រូហិរញ្ញវត្ថុ JACCS ពិតជាសប្បាយរីករាយណាស់ក្នុងការសហការជាមួយ នឹង NEA ក្នុងការជួយដល់ស្ថាប័នយើងក្នុងការជ្រើសរើសបុគ្គលិក។ […]
  • ឯកឧត្តមលី ធុជ ថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីបើកសន្និសីទថ្នាក់តំបន់ស្តីពីការដោះស្រាយផលប៉ះពាល់មនុស្សធម៌ដោយសារគ្រាប់មីនកែច្នៃ (ប្រទេសហ្គាណា) ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងអាក្រា សាធារណរដ្ឋហ្គាណា ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះក្នុងកម្មវិធីបើកសន្និសីទថ្នាក់តំបន់ស្តីពីការដោះស្រាយផលប៉ះពាល់មនុស្សធម៌ដោយសារគ្រាប់មីនកែច្នៃ ក្នុងបរិបទអនុសញ្ញាអូតាវ៉ា។ សន្និសីទថ្នាក់តំបន់នេះ មានការអញ្ជេីញចូលរួមពី ឯកឧត្តម Alhaji Dr Mahamadu Bawumia អនុប្រធានាធិបតីនៃសាធារណរដ្ឋហ្គាណា និង ឯកឧត្តម Ambrose Dery រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋហ្គាណា។ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងថា សន្និសីទថ្នាក់តំបន់នេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាចំពោះបុព្វហេតុមនុស្សជាតិ និងជាឱកាសសម្រាប់បណ្តាប្រទេសក្នុងតំបន់អាហ្វ្រិកផ្តល់ជាធាតុចូលសម្រាប់ផែនការសកម្មភាពប្រាំឆ្នាំបន្ទាប់របស់អនុសញ្ញាអូតាវ៉ា។ សន្និសីទនេះ នឹងផ្តល់ឱកាសដ៏ល្អសម្រាប់ការបំពេញ ការងាររួមគ្នា ការចែករំលែកចំណេះដឹង និងការបង្កើតគំនិតថ្មីៗ ដើម្បីប្រឆាំងនឹងគ្រោះថ្នាក់ និងហានិភ័យបង្កដោយគ្រាប់មីនកែច្នៃ ក្នុងគោលបំណងកសាង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា បណ្តាប្រទេសអាហ្វ្រិក អង្គការសង្គមស៊ីវិល និងអង្គការជំនាញៗ នឹងរួមចំណែកអភិវឌ្ឍផែនការសកម្មភាពថ្មីៗសម្រាប់រដ្ឋភាគីនៃអនុសញ្ញា លើកកម្ពស់បទដ្ឋាន និងសកលភាវូបនីយកម្មនៃអនុសញ្ញា។ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី […]
  • សម្តេចធិបតី ចូលរួមបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា កំពុងធ្វើដំណើរនៅលើវិថី នៃគន្លងឆ្ពោះទៅរកស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ ដែលធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងបរិបទកម្ពុជា ហើយមានភាពបត់បែន និងធន់ទៅនឹងការប្រែប្រួលសេដ្ឋកិច្ចសង្គម នៃសកល លោក ជាពិសេសនឹងរួមចំណែក សម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០៣០ ក្នុងឋានៈជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់ និងឆ្នាំ២០៥០ ក្នុងឋានៈជាប្រទេសមានចំណូលខ្ពស់។ ក្នុងន័យនេះ ការងារកែទម្រង់ អាចសម្រេច ជោគជ័យបាន លុះត្រាតែមានកិច្ចសហការល្អក្នុងចំណោមគ្រប់តួអង្គអនុវត្តពាក់ព័ន្ធទាំងអស់ ជាពិសេស ស្ថាប័នផ្ទាល់។ ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈធ្វើឡើង ដើម្បីធានាឱ្យស្ថាប័នទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បំពេញតួនាទីឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ដើម្បីការបម្រើសេវាជូនប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ សម្តេចធិបតី បានគូសបញ្ជាក់ថា ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, រាជរដ្ឋាភិបាលបានកំណត់យកយុទ្ធសាស្ត បោះជំហានតាមដំណាក់កាល ឬ អភិក្រមជាខឿន តាមរយៈការរៀបចំ និងអនុវត្តក្របខ័ណ្ឌផែនការសកម្មភាពរួម ដ៏លម្អិតមួយ ឬ ហៅកាត់ថា CAP ដែលផ្សំឡើងពីបណ្តាសកម្មភាពចាំបាច់សម្រាប់ការកសាងមូលដ្ឋានគ្រឹះ នៅតាមដំណាក់កាលនីមួយៗ; […]
  • ឯកឧត្តម ហេង សួរ លើកទឹកចិត្តឱ្យ“សាលាបាយ” ពិចារណាបង្កើន និងពង្រីកការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់ពលរដ្ឋកម្ពុជា ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ បានជំរុញឱ្យនាយកសាលាសណ្ឋាគារ សាលាបាយ (Sala Bai Hotel School) ដែលជាសាលាអង្គការទទួលជំនួយពីប្រទេសបារាំង បង្កើនការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់ពលរដ្ឋកម្ពុជា។ ការជំរុញនេះ គឺធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រីនិងលោក រឺណូ ហ្វីស្យេ(Renaud Fichet) នាយកសាលាសណ្ឋាគារ សាលាបាយ និងសហការី នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ជំនាញវិជ្ជាជីវៈក្នុងវិស័យបដិសណ្ឋារកិច្ច មានសារសំខាន់សម្រាប់ប្រទេសកម្ពុជាដែលជាគោលដៅនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយក្នុងពេលដែលសាលាបាយមានកេរ្តិ៍ឈ្មោះក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ចស្រាប់នៅកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីភាពចាំបាច់ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈក្នុងពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលបច្ចេក ទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១.៥លាននាក់ ដើម្បីឱ្យពលរដ្ឋកម្ពុជាមានជំនាញវិជ្ជាជីវៈច្បាស់លាស់ និងទទួលបានការងារសមរម្យ។ ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ មានភាពបត់បែនដែលអាចផ្តល់ឱកាសដល់សិក្ខាកាមអាចបន្តការសិក្សាទៅតាមបំណង និងចំណង់ចំណូលចិត្ត។ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យ “សាលាបាយ”លើកកម្ពស់កម្មវិធីសិក្សារបស់ខ្លួនឱ្យដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (Diploma)ដើម្បីបំពេញតម្រូវការចាំបាច់នៃការបណ្តុះបណ្តាលជំនាញ ដែលទីផ្សារកំពុងត្រូវការ៕
  • ប.ស.ស. បង្ហាញពីយុទ្ធសាស្ត្រដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ការងារឆ្នាំ២០២៤-២០២៨ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំផែនការយុទ្ធស្ត្រ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ការងារឱ្យបានជាអតិបរិមា ស្របទៅតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បើតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ របស់ក្រសួងការងារ នៅក្នុងយុទ្ធសាស្ត្រទី៥-កម្មវិធីទី៣៖ ការលើកកម្ពស់ការយល់ដឹង និងពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម ក្នុងនោះរួមមានចង្កោមសកម្មភាព និងសូចនាករ គន្លឹះរបស់ បេឡាជាតិសន្តិសុខសសង្គម (ប.ស.ស.) បានលើកឡើងពី ការពង្រឹងការអប់រំ និងផ្សព្វផ្សាយលើកកម្ពស់សុខុលមាលភាព ការបង្ការហានិភ័យការងារ និងការគ្រប់គ្រងហិរញ្ញវត្ថុ។ ដើម្បីអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព ប.ស.ស. បានកំណត់នូវសកម្មភាពផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ពេលធ្វើដំណើរ និងលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម និងការគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងមួយឆ្នាំត្រូរៀបចំយ៉ាងតិច៩៦០វគ្គ និងមានអ្នកចូលរួមយ៉ាងតិចចំនួន១២៨ ០០០នាក់។ ដោយឡែក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍របស់បងប្អូនកម្មករនិយោជិត ប.ស.ស. បានកំណត់នូវសកម្មភាព សិក្សា សហការ និងរៀបចំមធ្យោបាយធ្វើដំណើរសមរម្យសម្រាប់កម្មករនិយោជិត សំដៅលើកកម្ពស់កម្មវិធីបង្ការហានិភ័យការងារ ដោយត្រូវធ្វើបញ្ជីបច្ចុប្បន្នភាពអ្នកបើកបរយានយន្តដឹកកម្មករនិយោជិតជាប្រចាំ និងត្រូវសិក្សាពីជម្រើសក្នុងការជំរុញការផ្លាស់ប្តូររថយន្តកែឆ្នៃដែលដឹកកម្មករនិយោជិតបច្ចុប្បន្ន ទៅជារថយន្តដឹកអ្នកដំណើរសម្រាប់ដឹកកម្មករនិយោជិត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ឬអង្គភាពណាមួយច្បាស់លាស់ យ៉ាងយូរត្រឹមឆ្នាំ២០២៧៕
  • ករណីកាប់ប្លន់ជនជាតិបរទេស នៅខណ្ឌសែនសុខ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានក្រុមជនសង្ស័យចំនួន៧នាក់ កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៤៖០០នាទីមានករណីប្លន់ (ប្រេីកាំបិតកាប់ទៅលេីបុរសជនជាតិកូរ៉េ ឲ្យរងរបួសត្រង់ចំណុចថ្ពាល់ខាងឆ្វេង ដេីម្បីប្លន់យកទ្រព្យសម្បត្តិ)។ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរ បាលព្រហ្មទណ្ឌ។ លុះដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥៖៣០នាទី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ដូចខាងក្រោម៖ ១. ឈ្មោះ ពេញ សុភណ្ឌ ភេទប្រុស អាយុ១៦ឆ្នាំ ២. ឈ្មោះ ណុប ដាវីត ភេទប្រុស អាយុ១៥ឆ្នាំ ៣. ឈ្មោះ ផល សម្ភស់ ភេទប្រុស អាយុ១៥ឆ្នាំ ៤. ឈ្មោះ សុខ […]
  • ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ (TSC) ជួសជុលជណ្តើរឈើនៅរួតទី២ នៃជណ្តើរជ្រុងខាងត្បូង និងជ្រុងខាងជើងរបស់ប្រាសាទអង្គរវត្ត ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ (TSC) របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តជួសជុលជណ្តើរឈើនៅរួតទី២ នៃជណ្តើរជ្រុងខាងត្បូង និងជ្រុងខាងជើងរបស់ប្រាសាទអង្គរវត្ត ដែលមានប្រវែងទទឹង២.៧០ម៉ែត្រ និងមានកម្ពស់១១ម៉ែត្រ។ ការងារជួសជុលជណ្តើរឈើនៅរួតទី២របស់ប្រាសាទអង្គរនេះ លោក ប៊ូ ផានេត ប្រធានក្រុមការងារជួសជុលជណ្តើរឈើនៅប្រាសាទអង្គរវត្ត (TSC) បានឱ្យដឹងថា ក្រុមការងារបានផ្លាស់ប្តូរឈើថ្មី ដូចជាកូនគីង្គក់ដែលទ្រកាំជណ្តើរមួយចំនួនដែលបានពុកផុយ និងពង្រឹងគ្រប់កាំទាំងអស់នៃជណ្តើរឱ្យរឹងមាំឡើងវិញ។ លោក ប៊ូ ផានេត បញ្ជាក់ថា គោលបំណងសំខាន់នៃការជួសជុលពង្រឹងជណ្តើរឈើនេះ ក៏នឹងធ្វើឱ្យជណ្តើរមានភាពរឹងមាំ ផ្តល់នូវសុខសុវត្ថិភាពរបស់ភ្ញៀវទេសចរដែលដើរឡើងចុះទៅទស្សនានៅរួតបាកាណ ដោយហេតុថា ទីតាំងនេះមានចំណោទខ្ពស់ផង និងដើម្បីអាចឈានទៅដល់ការដំឡើងបង្កាន់ដៃនាពេលខាងមុខផង៕
  • ក្រសួងបរិស្ថានឆ្ពោះទៅមុខជាមួយភាពស្អាតលើដី ក្នុងទឹក និងខ្យល់ ដើម្បីសុខភាពពលរដ្ឋកម្ពុជាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ នៅចំពោះមុខ ក្រសួងបរិស្ថានបាន និងកំពុងប្រយុទ្ធយ៉ាងសកម្មជាមួយសំណល់ប្លាស្ទិក ហើយរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានសុទិដ្ឋិនិយមយ៉ាងមុតមាំថា ការងារនេះនឹងអាចសម្រេចបាន ដោយយុទ្ធនាការកាត់បន្ថយប្លាស្ទិកនេះកំពុងមានសន្ទុះតួលេខកើនឡើងឥតដាច់ពីមួយថ្ងៃទៅមួយថ្ងៃ ក៏ព្រោះតែឯកឧត្តមរដ្ឋមន្រ្តីបរិស្ថានមានខ្នងបង្អែកធំ នោះគឺប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលមានចំនួនច្រើន ជាង៤លាននាក់បានចូលរួមចំណែក និងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ! ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ ភាពស្អាតដែលកើតចេញពីសណ្តានចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា និងសិស្សានុសិស្សជាង៤លាននាក់ បានជំរុញឲ្យជំហានទី២លេចជារូបរាង គឺការរៀបចំបែងចែកសំរាម និងទុកដាក់សំរាមទៅតាមប្រភេទសំរាមសើម ស្ងួតដែលអាចកែច្នៃបាន និងសំរាមគ្រោះថ្នាក់ជាដើម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានត្រៀមចែកជូនធុងសំរាមបន្ទាប់ពីការបែងចែក ដើម្បីទុកដាក់សំរាមទាំងនោះឱ្យបានត្រឹមត្រូវ កាត់បន្ថយការបំពុលចំពោះសុខភាពប្រជាពលរដ្ឋ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងបង្រួមចំនួនសំណល់នៅតាមទីលានចាក់សំរាមឱ្យតិចជាងមុន។ នេះបើយោងតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអង្គការសង្គ្រោះកុមារកម្ពុជា Save the Children Cambodia នៅទីស្តីការក្រសួងបរិស្ថាន៕
  • អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយសហព័ន្ធឧស្សាហកម្មឥណ្ឌា នៅរសៀលថ្ងៃអង្គារ ៤ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងញូវឌេលី សាធារណរដ្ឋឥណ្ឌា ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខា ធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយសហព័ន្ធឧស្សាហកម្មឥណ្ឌា។ នៅក្នុងកិច្ចពិភាក្សា ឯកឧត្តមអគ្គលេខា ធិការអាស៊ាន បានថ្លែងអំណរគុណដល់សហព័ន្ធឧស្សាហកម្មឥណ្ឌា សម្រាប់ការចូលរួមចំណែកដល់ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងសហគមន៍ធុរកិច្ចនៅក្នុងអាស៊ាន និងឥណ្ឌា ព្រមទាំងបានរិះរកកាលានុវត្តភាពដើម្បីសហការគ្នាលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
  • សហរដ្ឋអាមេរិក និងហ្ស៊កដានី បន្តកិច្ចខិតខំប្រឹងប្រែង ចំពោះបទឈប់បាញ់នៅតំបន់ហ្គាហ្សា មុនពេលកិច្ចចរចាថ្មី វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក Joe Biden និងស្តេចហ្ស៊កដានី Abdullah បានរក្សាសម្ពាធសម្រាប់បទឈប់បាញ់នៅតំបន់ Gaza Strip ខណៈ អ្នកសម្រុះសម្រួលជាន់ខ្ពស់ ត្រូវចាប់ផ្តើមការងារឡើងវិញនៅថ្ងៃអង្គារ លើកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស ជាមួយនឹងការគំរាមកំហែងនៃការវាយលុកដីរបស់អ៊ីស្រាអែល ដែលកំពុងកើតឡើងនៅ Rafah។ មន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក អេហ្ស៊ីប អ៊ីស្រា អែល និងកាតា ត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅទីក្រុងគែរ ដើម្បីធ្វើការលើក្របខណ្ឌបីដំណាក់កាល ដែលនឹងមើលឃើញការដោះលែងចំណាប់ខ្មាំង និងសម្រេចបាននូវការផ្អាកបន្ថែម។ សហរដ្ឋអាមេរិក កំពុងធ្វើការលើកិច្ចព្រមព្រៀងចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលនឹងនាំមកនូវភាពស្ងប់ស្ងាត់ភ្លាមៗ និងនិរន្តរភាពទៅកាន់តំបន់ហ្គាហ្សា យ៉ាងហោចណាស់ប្រាំមួយសប្តាហ៍។ លោក Abdullah បានគូសបញ្ជាក់ពីភាពបន្ទាន់នៃស្ថានភាពរបស់ប្រជាជនប៉ាឡេស្ទីន ជាពិសេសជនស៊ីវិលជាងមួយលាននាក់ ដែលកំពុងស្វែងរកការជ្រកកោននៅក្នុងទីក្រុង Rafah ភាគខាងត្បូង Gaza៕ ប្រែសម្រួលដោយ : ម៉ុក ម៉ានិច
  • ការបាក់ដីនៅហ្វីលីពីន ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៦៨នាក់ នៅទីក្រុង ដាវ៉ៅ ដឺអូរ៉ូ យ៉ាងហោចណាស់មនុស្ស៦៨នាក់បានស្លាប់ បន្ទាប់ពីការបាក់ដីបានវាយប្រហារ នៅភូមិជីករ៉ែមាស ក្នុងប្រទេសហ្វីលីពីន កាលពីជិតមួយសប្តាហ៍មុន។ ក្រុមមន្ត្រីបាននិយាយថា នៅតែមានមនុស្សចំនួន ៥១នាក់បានបាត់ខ្លួនបន្ទាប់ពីគ្រោះមហន្តរាយ កាលពីថ្ងៃអង្គារនៅក្នុងខេត្ត Davao de Oro (ដាវ៉ៅ ដឺអូរ៉ូ) ប៉ុន្តែក្រុមអ្នកជួយសង្គ្រោះបានសារភាពថា គឺមានក្តីសង្ឃឹមតិចតួចណាស់ក្នុងការស្វែងរក អ្នកនៅរស់រានមានជីវិតបន្ថែមទៀត។ ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ ជាមនុស្សចុងក្រោយ ដែលត្រូវបានគេទាញចេញពីភក់នោះទាំងរស់។ ការសង្គ្រោះរបស់នាងគឺ បន្ទាប់ពីកប់ជាង៦០ម៉ោង ហើយត្រូវបានពិពណ៌នាថាជា “អព្ភូតហេតុ” ។ លោក Edward Macapili (អ៊ែតវើត ម៉ាខាភីលី) មន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយនៃខេត្ត Davao de Oro (ដាវ៉ៅ ដឺអូរ៉ូ) បាននិយាយថា ខ្លួនបានព្យាយាមផ្តល់ “ក្តីសង្ឃឹមដល់អ្នកជួយសង្គ្រោះ ។ ប៉ុន្តែនៅថ្ងៃចន្ទ ក្តីសង្ឃឹមទាំងនោះហាក់បានរសាត់បាត់ទៅហើយ។ លោកម៉ាខាភីលី បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “វាមានរយៈពេលជិតមួយសប្តាហ៍បន្ទាប់ពីឧបទ្ទវហេតុនេះ ហើយយើងកំពុងសន្មត់ថា គ្មាននរណាម្នាក់នៅរស់នៅទីនោះទៀតទេ”។ ការបាក់ដីបានវាយប្រហារកាលពីយប់ថ្ងៃអង្គារ ដោយបានបំផ្លាញផ្ទះចំនួន៥៥ខ្នង និងបំផ្លាញរថយន្តក្រុងចំនួន ៣គ្រឿង។ លោក Lea […]
  • កសិកររាប់ពាន់នាក់ ធ្វើដំណើរទៅកាន់រដ្ឋធានីដេលី ដើម្បីធ្វើការតវ៉ាអំពីតម្លៃកសិផល កសិកររាប់ពាន់នាក់ ដែលតវ៉ាកំពុងធ្វើដំណើរ ពីរដ្ឋជិតខាងទៅ កាន់រដ្ឋធានីដេលីរបស់ប្រទេសឥណ្ឌា ដើម្បីស្វែងរកតម្លៃធានាសម្រាប់ដំណាំរបស់ពួកគេ។ នៅឆ្នាំ២០២០ កសិករបានបោះជំរុំនៅព្រំដែនដេលី ដើម្បីតវ៉ាប្រឆាំងនឹងកំណែទម្រង់កសិកម្មដ៏ចម្រូងចម្រាស។ ការតវ៉ាពេញមួយឆ្នាំ ដែលមនុស្សរាប់សិបនាក់បានស្លាប់ត្រូវបានលុបចោល បន្ទាប់ពីរដ្ឋាភិបាលបានយល់ព្រមលុបចោលច្បាប់។ កសិករបានលុកលុយតាមដងផ្លូវម្តងទៀត ដោយនិយាយថា ការទាមទារសំខាន់ៗរបស់ពួកគេ នៅតែមិន ទាន់បានសម្រេច។ ប៉ូលិសនៅដេលី បានបិទព្រំដែននៅជ្រុងទាំងបីនៃរដ្ឋធានីនេះ ក្នុងការប៉ុនប៉ង ដើម្បីជៀសវាងការកើត ឡើងម្តងទៀតដូចឆ្នាំ២០២០ នៅពេលដែលការតវ៉ារបស់កសិករ បានថយចុះអស់រយៈពេលជាច្រើនខែ បណ្តាលអោយមានការបិទផ្លូវជាតិ ដែលតភ្ជាប់រដ្ឋធានីទៅកាន់រដ្ឋជិតខាងរបស់ខ្លួន។ ចលនានេះត្រូវបានគេមើលឃើញថា ជាបញ្ហាប្រឈមដ៏ធំបំផុតមួយចំពោះរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រី។ កសិករកំពុងស្នើសុំឱ្យមានការធានានូវតម្លៃកម្រាល ដែលត្រូវបានគេស្គាល់ថា ជាតម្លៃគាំទ្រអប្បបរមា ឬ MSP ដែលអនុញ្ញាតឱ្យពួកគេលក់ផលិតផលរបស់ខ្លួនភាគច្រើននៅកន្លែងលក់បោះដុំដែលគ្រប់ គ្រងដោយរដ្ឋាភិបាលទីផ្សារ ឬ ម៉ានឌីស។ ពួកគេក៏កំពុងទាមទារឲ្យរដ្ឋាភិបាលបំពេញការសន្យារបស់ខ្លួន ក្នុងការបង្កើនប្រាក់ចំណូលកសិករទ្វេដង៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • លោក Elon Musk បដិសេធការលក់សេវា internet Starlink ទៅឲ្យរុស្ស៊ី ក្រោយអ៊ុយក្រែនអះអាងថា ប្រើក្នុងសង្គ្រាម លោក Elon Musk បានបដិសេធការលក់សេវាអ៊ីនធឺណេត Starlink របស់គាត់ទៅឱ្យប្រទេសរុស្ស៊ី បន្ទាប់ពីអ៊ុយក្រែនបា នអះអាងថា ស្ថានីយទាំងនោះត្រូវបានប្រើប្រាស់ដោយកងទ័ពរុស្ស៊ីនៅជួរមុខនៃសង្រ្គាម។ របាយការណ៍ព័ត៌មានមិនពិតមួយចំនួនបានអះអាងថាក្រុមហ៊ុន SpaceX កំពុងលក់ស្ថានីយ Starlink ទៅឱ្យប្រទេសរុស្ស៊ី។ ទីក្រុងមូស្គូក៏បានច្រានចោលការអះអាងរបស់ទីក្រុងគៀវ ដែលថាស្ថានីយ Starlink ត្រូវបានរត់ពន្ធចូលទៅក្នុងប្រទេសរុស្ស៊ី ហើយត្រូវបានប្រើប្រាស់ជាប្រព័ន្ធនៅក្នុងទីក្រុង Donetsk ដែលកាន់កាប់ដោយរុស្ស៊ី។ យោធាអ៊ុយក្រែនបានផ្តល់កិត្តិយសដល់ Starlink សម្រាប់ការអនុញ្ញាតឱ្យកងកម្លាំងរបស់ខ្លួនធ្វើការទំនាក់ទំនង ប្រមូលផ្តុំការស៊ើបការណ៍សម្ងាត់ និងសម្របសម្រួលការវាយប្រហារឱ្យបានលឿន និងមានសុវត្ថិភាពជាងលទ្ធភាពដែលអាចធ្វើទៅបានដោយប្រើទំនាក់ ទំនងតាមវិទ្យុ ឬទូរស័ព្ទ។ លោក Musk បាននិយាយថា គាត់បានបដិសេធសំណើរនេះ ព្រោះវានឹងធ្វើឱ្យគាត់ “មានភាពស្មុគ ស្មាញយ៉ាងច្បាស់លាស់នៅក្នុងសកម្មភាពនៃសង្រ្គាម និងការកើនឡើងនៃជម្លោះ”៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • ការបាញ់ប្រហារនៅស្ថានីយរថភ្លើងក្រោមដីញូវយ៉ក បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៥នាក់រងរបួស យោងតាមប៉ូលិសក្នុងតំបន់បានឱ្យដឹងថា អ្នកធ្វើដំណើរម្នាក់បានស្លាប់ និង៥ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងឧប្បត្តិហេតុបាញ់ប្រហារមួយ នៅរសៀលថ្ងៃចន្ទ នៅឯស្ថានីយ៍រថភ្លើងក្រោមដីក្នុងសង្កាត់ប្រន នៃទីក្រុងញូវយ៉ក។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា អ្នកដែលនៅកន្លែងកើតហេតុអាយុ៣៤ឆ្នាំម្នាក់ ត្រូវបានសម្លាប់ ហើយក្មេងជំទង់ពីរនាក់ស្ថិតក្នុងចំណោមអ្នករងរបួស។ លោក ម៉ៃខល ខេមផ័រ ប្រធានផ្នែកដឹកជញ្ជូន នៃនាយកដ្ឋានប៉ូលិស ញូវយ៉ក បានពណ៌នាការបាញ់ប្រហារនេះថា ជាឧប្បត្តិហេតុដាច់ដោយឡែកមួយ។ ប៉ូលិសក្នុងតំបន់នៅតែកំពុងធ្វើការ ដើម្បីកំណត់អត្តសញ្ញាណយ៉ាងហោចណាស់ខ្មាន់កាំភ្លើងម្នាក់ដែលបានរត់គេចពីកន្លែងកើតហេតុ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)