ព័ត៌មានថ្មី
- កម្ពុជារំពឹងថា នឹងបង្កើតការងារបន្ថែម ២២ម៉ឺននាក់ ឆ្នាំ២០២៤ និងជាង១០លាននាក់ នៅឆ្នាំ២០២៦ ប្រទេសកម្ពុជាត្រូវបានរំពឹងថា នឹងបន្តរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់៦,៦% ដែលនឹងជួយជំរុញដល់ការបង្កើតការងារបន្ថែមប្រមាណ២២ម៉ឺននាក់ ឬកើនឡើង២,៣% នៅក្នុងឆ្នាំ២០២៤។ ដោយឡែកចន្លោះឆ្នាំ២០២៤-២០២៦ កម្ពុជាត្រូវបានព្យាករថានឹងអាចបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋប្រមាណ២៣,៥ម៉ឺននាក់ក្នុងមួយឆ្នាំ។ កំណើនការងារជាមធ្យមប្រមាណ២,៥% ក្នុងមួយឆ្នាំនឹងធ្វើឱ្យចំនួនអ្នកមានការងារសរុបកើនឡើងដល់ប្រមាណ១០,២លាននាក់នៅឆ្នាំ២០២៦។ សម្រាប់ការងារដែលមានកំណើនខ្ពស់ស្ថិតក្នុងអនុវិស័យ៖ ការស្នាក់នៅនិងភោជនីយដ្ឋាន, សំណង់, ឧស្សាហកម្មផ្សេងៗ, លក់ដុំនិងរាយ, កាត់ដេរ, និងការដឹកជញ្ជូន និងទូរគមនាគមន៍។ ប្រភេទមុខរបរដែលមានតម្រូវការខ្ពស់ រួមមាន៖ សិប្បករ ឬអ្នកជំនាញធ្វើការងារដោយកម្លាំង, អ្នកលក់ឬបម្រើសេវាកម្ម, និងអ្នកបញ្ជា ឬផ្គុំគ្រឿងចក្រឬឧបករណ៍។ ទន្ទឹមនឹងនេះ អ្នកដែលគ្មាន ឬមានការអប់រំតិចតួច ឬមិនទាន់បញ្ចប់ថ្នាក់បឋមសិក្សា ត្រូវបានរំពឹងថា នឹងប្រឈមការបាត់បង់ការងារ ដែលទាមទារឱ្យមានការបណ្តុះបណ្តាលជំនាញ។ រីឯការងារសម្រាប់អ្នកបញ្ចប់មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ត្រូវបានរំពឹងថា នឹងកើនឡើងខ្ពស់ ប៉ុន្តែតម្រូវឱ្យមានការបណ្តុះបណ្តាលបន្ថែម ដើម្បីផ្លាស់ប្តូរជំនាញ ឬបង្កើនជំនាញឱ្យស្របទៅនឹងវិស័យសេដ្ឋកិច្ចដែលកំពុងមានការរីកចម្រើន។ ដោយឡែក ការងារសម្រាប់អ្នកដែលមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ២ និង៣ និងសញ្ញាបត្រសម្រាប់អ្នកមានសញ្ញាបត្រថ្នាក់ឧត្តមសិក្សា ក៏រំពឹងថា នឹងកើនឡើងស្របទៅនឹងការវិវត្តនៃសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ ជំនាញដែលនិយោជកកំពុងមានតម្រូវការខ្ពស់រួមមាន៖ ភាសាអង់គ្លេស, ជំនាញបច្ចេកទេស, ជំនាញអនុវត្តជាក់ស្តែង, ការដោះស្រាយបញ្ហា, ទំនាក់ទំនង, ភាសាចិន, ការសម្របសម្រសួល, […]
- ប្រធានគណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាបន្តខិតខំអស់ពីលទ្ធភាពក្នុងការអនុវត្តនូវកម្មវិធីនយោបាយ របស់ខ្លួន សំដៅថែរក្សាសន្តិភាព ការពារឯករាជ្យ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាសនៅថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ ២០២៤ បានចេញសារលិខិតក្នុងឱកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតកាលទី៥។ បើតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់ និងបានផ្ដល់ការគាំទ្រយ៉ាងធំធេង ធ្វើឱ្យគណបក្សអាចបំពេញបេសកកម្មបម្រើប្រទេសជាតិប្រកបដោយ ជោគជ័យ តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍រហូតមក សម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពិតមែនតែការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាជាការបោះឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើត ចេញពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាអ្នកតំណាងរាស្ត្រ និងសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ឧត្ដុង្គឧត្តមរបស់ប្រជាជនដែលបាន ប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។ គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិកនូវការចូលរួមក្នុងការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះ ដោយគោរពអនុវត្តយ៉ាងម៉ឹងម៉ាត់ ខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជ នីតិវិធី ក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត។ គណបក្សចូលរួមសហការ ជាមួយបណ្តាគណបក្សនយោបាយ មជ្ឈដ្ឋានចម្រើនជឿនលឿននានាក្នុងសង្គម និងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបរិយាកាសនយោបាយល្អប្រសើរប្រកបដោយលក្ខណៈសេរី យុត្តិធម៌ […]
- យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ចាប់ផ្តើមហើយ ដោយគណបក្សប្រជាជនកម្ពុជា ចាប់ផ្តើមនៅភ្នំពេញ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនរាជធានីភ្នំពេញនៅថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានមានប្រសាសន៍នៅមីន្ទីញបើកវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ថា សមាជិកក្រុមប្រឹក្សាសង្កាត់ ដែលជាអង្គបោះឆ្នោតមានចំនួន៨៩៩រូប នារី៤៤រូប ក្នុងនោះ សមាជិកក្រុមប្រឹក្សាសង្កាត់របស់គណបក្សប្រជាជនកម្ពុជាមានចំនួន៧៤៣រូប ។ សមាជិកក្រុមប្រឹក្សាសង្កាត់របស់គណបក្សប្រជាជនកម្ពុជា មានសតិអារម្មណ៍នឹងនរ ស្មោះត្រង់ សាមគ្គីភាពផ្ទៃក្នុងរឹងមាំនិងបានប្តេជ្ញាចិត្តទៅបោះឆ្នោះជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា គឺបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជានៅថ្ងៃអាទិត្យទី២៥ខែគុម្ភៈឆ្នាំ២០២៤ខាងមុខនេះ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍ថាយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះមានរយៈពេល១៤ថ្ងៃ ដោយចាប់ពីថ្ងៃទី១០កុម្ភៈដល់ថ្ងៃ១៤កុម្ភៈ ដែលជាឱកាសអោយបេក្ខជនបានផ្សព្វផ្សាយពីគោលនយោបាយសំខាន់ៗរបស់បក្ស ឈានទៅទទួលជ័យជំនៈនៅថ្ងៃទី២៥កុម្ភៈខាងមុខនេះ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បន្តថារាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ កម្មវិធីទី(១) ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល, កម្មវិធីទី(២) ការបណ្តុះបណ្តាលជំនាញ […]
- បងប្អូនប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ថ្លែងអំណរគុណសម្តេចធិបតី ដែលបានសម្របសម្រួលទៅស្ថានទូតកម្ពុជា ក្នុងការផ្តល់ជូននូវលិខិតឆ្លងដែនដល់ពួកគេ បងប្អូនប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាង ដែលទទួលបានផលពីការសម្រេចរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ក្រោមការសម្របសម្រួលដោយក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសារថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់ជូននូវលិខិតឆ្លងដែនដល់ប្រជាពលរដ្ឋ និងពលករខ្មែរ។ សូមបញ្ជាក់ថា ការចេញសារថ្លែងអំណរគុណជូនចំពោះសម្តេចធិបតី និងផ្នែកពាក់ព័ន្ធ របស់បងប្អូនខ្មែរចំនួន ១០៦រូបនេះ នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោយពីរាជរដ្ឋាភិបាល បានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ បន្ទាប់ពីការសម្រេចរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានយកចិត្តទុកខ្ពស់ក្នុងការផ្តល់ជូនសេវាជាបន្តបន្ទាប់ដល់បងប្អូនខ្មែរនៅសាធារណរដ្ឋកូរ៉េ ដោយនៅក្នុងវគ្គទី១នេះ ស្ថានទូតបាននិងកំពុងប្រគល់ជូននូវលិខិតឆ្លងដែនជូនដល់បងប្អូនខ្មែរ ចំនួន ១០៦រូប។
- លោក Sam Altman របស់កម្មវិធី OpenAI ស្វែងរកប្រាក់ពាន់លាន ដើម្បីផ្តល់មូលនិធិដល់បន្ទះឈីបសម្រាប់ AI បញ្ញាសប្បនិមិត្ត តាមរយៈកាសែត Wall Street Journal បានរាយការណ៍ថា នាយកប្រតិបត្តិ OpenAI លោក Sam Altman ជាសហគ្រិនដែលមានវ័យ៣៨ឆ្នាំ កំពុងស្វែងរកការរៃអង្គាសប្រាក់រាប់ពាន់លានដុល្លារពីអ្នកវិនិយោគ រួមទាំងរដ្ឋាភិបាលអារ៉ាប់រួមផងដែរ ដើម្បីបង្កើនសមត្ថភាពរបស់ពិភពលោកក្នុងការផលិតបន្ទះ ឈីបកម្រិតខ្ពស់ និងថាមពលបញ្ញាសិប្បនិម្មិត។ កាសែត Wall Street journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា “គំនិតផ្តួចផ្តើមបច្ចេកវិទ្យាដែលមានមហិច្ឆតាខ្លាំង” របស់ Altman អាចតម្រូវឱ្យមានការរៃអង្គាសប្រាក់បានដល់ទៅ ៧ពាន់ពាន់លានដុល្លារ។ ផែនការនេះ មានគោលបំណងដោះស្រាយឧបសគ្គចំពោះការរីកចម្រើនរបស់ OpenAI រួមទាំងកង្វះខាតនៃបន្ទះសៀគ្វីដែលផ្តល់ថាមពលដល់ម៉ូដែល AI ដូចជា ChatGPT ។ លោក Altamn បានជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់អារ៉ាប់រួម នាយកប្រតិបត្តិ TSMC រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Gina Raimondo និងនាយកប្រតិបត្តិរបស់ SoftBank Masayoshi Son។ នៅក្នុងខែវិច្ឆិកា សហគ្រិនវ័យ៣៨ ឆ្នាំរូបនេះ ត្រូវបានបណ្តេញចេញពីការចាប់ផ្តើមអាជីវកម្ម ដែលគាត់បានសហការបង្កើត ប៉ុន្តែត្រូវបានស្តារឡើងវិញប៉ុន្មានថ្ងៃក្រោយមកបន្ទាប់ពីការតវ៉ាដោយបុគ្គលិកនិងអ្នកវិនិយោគ។ ប្រភព AI jazeera […]
- លោក បៃដិន នឹងមិនប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋសម្រាប់ការចាត់ថ្នាក់ខុសឯកសារទេ ប្រធានាធិបតី ចូ បៃដិន នឹងមិនប្រឈមមុខនឹងការចោទប្រកាន់ចំពោះការចាត់ចែងឯកសារ នៅពេលដែលគាត់ចាកចេញ ពីតំណែងអនុប្រធានាធិបតីក្នុងឆ្នាំ ២០១៧នោះទេ នេះបើយោងតាមរបាយការណ៍របស់រដ្ឋអាជ្ញារ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ ទីប្រឹក្សាពិសេសលោក រ៉ូប៊ឺត ហឺ (Robert Hur) បាននិយាយថា លោកបានជ្រើសរើសប្រឆាំងនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋបន្ទាប់ពីការស៊ើបអង្កេតរយៈពេល១៥ខែ ពីព្រោះលោក បៃដិន បានសហការ ហើយវាពិបាកក្នុងការកាត់ទោស ត្បិតលោកបៃដិន មានវ័យចំណាស់ ដែលមានការចងចាំខ្សោយ។ ការសន្និដ្ឋានរបស់ លោកហឺ ធានាថា លោកបៃដិន មិនដូចគូប្រជែងប្រធានាធិបតី ដូណាល់ត្រាំ ឆ្នាំ ២០២៤ របស់គាត់ដែលរំពឹងទុកនោះទេ។ លោកបៃដិន ក៏នឹងមិនប្រថុយនឹងការជាប់ពន្ធនាគារសម្រាប់ការគ្រប់គ្រង មិនត្រឹមត្រូវនូវឯកសាររស៊ើបរបស់រដ្ឋាភិបាលនោះដែរ។ លោក ហឺ ដែលបម្រើការជារដ្ឋអាជ្ញាសហព័ន្ធកំពូលនៅរដ្ឋ ម៉ារីលែន បានសរសេរថា លោក បៃដិនទំនងជានឹងបង្ហាញខ្លួនគាត់នៅចំពោះមុខគណៈវិនិច្ឆ័យ ដូចដែលគាត់បានធ្វើកំឡុងពេលសម្ភាសអំពីគាត់។ គួរបញ្ជាក់ថា រដ្ឋបាល ត្រាំ ត្រូវបានជ្រើសរើសឱ្យដឹកនាំការស៊ើបអង្កេត បៃដិនដោយអគ្គមេធាវី មើរីខ ហ្គាលែន (Merrick Garland) ក្នុងខែមករាឆ្នាំ ២០២៣៕ ប្រែសម្រួលដោយ: […]
- ព្រឹទ្ធសភាបង្កើនកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល ដោយពិចារណាកញ្ចប់ជំនួយ $៩៥ ពាន់លាន ព្រឹទ្ធសភា បានបង្កើនកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែលមួយថ្ងៃបន្ទាប់ពីគណបក្សសាធារណរដ្ឋ បានបិទសន្តិសុខព្រំដែនទ្វេភាគីធំជាងមុន និងសំណើជំនួយបរទេស។ ដោយឆ្លងកាត់ឧបសគ្គដំបូង សមាជិកសភាបានបោះឆ្នោត ៦៧-៣២ ដើម្បីពិចារណាកញ្ចប់ជំនួយ $៩៥ពាន់លាន។ គណបក្សប្រជាធិបតេយ្យពេញចិត្តនឹងការផ្តល់ជំនួយនេះ ប៉ុន្តែគណបក្សសាធារណរដ្ឋនៅតែមានការចង់បំបែក។ សេចក្តីព្រាងច្បាប់ថ្មីនេះ បានដកវិធានការព្រំដែនអាមេរិកមួយចំនួនចេញពីកញ្ចប់ថវិកាចំនួន ១១៨ពាន់លានដុល្លារ ដែលសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋបានបោះឆ្នោតទម្លាក់កាលពីថ្ងៃពុធ។ នៅមានការខ្វែងគំនិតគ្នាជាច្រើន ក្នុងចំណោមសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ ដែលអាចបណ្តាលឱ្យដំណើរការនេះអូសបន្លាយជាច្រើនថ្ងៃ។ ប្រសិនបើព្រឹទ្ធសភាបន្តអនុម័តជំនួយនោះ វានៅតែត្រូវអនុម័តដោយសភាតំណាង សភាមានសំឡេងភាគច្រើនពីគណបក្សសាធារណរដ្ឋដែលមិនមានឆន្ទៈក្នុងការអនុម័តការផ្តល់មូលនិធិបែបនេះ។ នេះអាចជាការបញ្ជូនលើកចុងក្រោយរបស់សភា ក្នុងការផ្ដល់ជំនួយដល់អ៊ុយក្រែនសម្រាប់អនាគតដ៏ខ្លីខាងមុខ ហើយអ៊ុយក្រែនក៏បានរំលឹកថា ខ្លួនប្រហែលជាមិនអាចការពារខ្លួនដោយជោគជ័យប្រឆាំងនឹងរុស្ស៊ីដោយគ្មានការគាំទ្រពីទីក្រុងវ៉ាស៊ីនតោននោះទេ។ សហរដ្ឋអាមេរិក ដែលជាអ្នកផ្តល់ជំនួយដ៏ធំបំផុតដល់អ៊ុយក្រែន មិនអាចផ្តល់ជំនួយបន្ថែមចាប់តាំងពីខែធ្នូ ដោយសារតែការជាប់គាំងនយោបាយនៅក្នុងសភា៕ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច
- ប្រទេសកាណាដា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការលួចរថយន្ត រដ្ឋមន្ត្រីសហព័ន្ធកាណាដា បានជួបជាមួយមន្ត្រីអនុវត្តច្បាប់ មន្ត្រីព្រំដែន និងអ្នកគ្រប់គ្រងឧស្សាហកម្មមកពីទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនៃការលួចរថយន្តដែលកំពុងកើនឡើង។ នាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ (Justin Trudeau) បានប្រាប់កិច្ចប្រជុំកំពូលថា ការកើនឡើង នៃការលួចរថយន្តក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឈានដល់មានការប្រកាសអាសន្ន។ នាយករដ្ឋមន្រ្តីបាននិយាយថា ឧក្រិដ្ឋកម្មដែលបានរៀបចំកំពុងកាន់តែសាហាវ ហើយទីផ្សារក្រៅប្រទេសសម្រាប់រថយន្តដែលលួចត្រូវបានពង្រីក។ ការបង្រ្កាបការលួចរថយន្តតាមរយៈការរិតបន្តឹងការអនុវត្តច្បាប់ សេវាកម្មព្រំដែន អាជ្ញាធរកំពង់ផែ ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនធានារ៉ាប់រងរួមគ្នា។ កាណាដា បញ្ចេញថវិកា២១លានដុល្លារអាមេរិក ដើម្បីធ្វើការស៊ើបអង្កេត និងការពិនិត្យបន្ថែមលើរថយន្ត ដែលត្រូវបានគេលួច ក៏ដូចជាបង្កើនកិច្ចសហការលើការស៊ើបអង្កេត និងការចែករំលែកព័ត៌មានសម្ងាត់ជាមួយដៃគូនានាទូទាំងប្រទេសកាណាដា និងអន្តរជាតិ។ យោងតាមសុវត្ថិភាពសាធារណៈកាណាដា រថយន្តប្រមាណ ៩ម៉ឺនគ្រឿងត្រូវបានគេរាយការណ៍ថា ត្រូវបានគេលួចជារៀងរាល់ឆ្នាំ ឬមួយរថយន្តរៀងរាល់ ៦នាទីម្តងនៅក្នុងប្រទេសកាណាដា។ យានជំនិះដែលលួចបានភាគច្រើនត្រូវបាននាំចេញទៅអាហ្វ្រិក និងមជ្ឈិមបូព៌ា។ នៅក្នុងតំបន់មួយចំនួន ក្រុមឧក្រិដ្ឋកម្មដែលបានរៀបចំកំពុងងាកទៅរកអំពើហិង្សាដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មទាំងនេះ ដូចជាការលួចរថយន្ត និងការលុកលុយផ្ទះ ហើយប្រាក់ចំណូលនៃឧក្រិដ្ឋកម្មត្រូវបានប្រើប្រាស់ដើម្បីផ្តល់មូលនិធិដល់សកម្មភាពខុសច្បាប់ផ្សេងទៀត ដូចជាការលាងលុយកខ្វក់ និងការជួញដូរគ្រឿងញៀនជាដើម៕
- ក្នុងបទសម្ភាសន៍ លោក ពូទីន និយាយថា រុស្ស៊ីមិនអាចចាញ់ នៅអ៊ុយក្រែន បានទេ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ការកម្ចាត់រុស្ស៊ីនៅអ៊ុយក្រែន គឺមិនអាចកំណត់បានឡើយ ប៉ុន្តែលោកបានទទូចថា លោកមិនស្វែងរកការពង្រីកសង្រ្គាមទៅកាន់ប្រទេសជិតខាង ដូចជាប៉ូឡូញ និងឡាតវីទេ។ នៅក្នុងបទសម្ភាសន៍ដ៏ល្បីមួយជាមួយអតីតពិធីករ Fox News លោក Tucker Carlson លោក Putin បានបដិសេធថា លោកមិនមានមហិច្ឆតាលើទឹកដីនៅទូទាំងទ្វីបអឺរ៉ុបទេ។ លោក បាននិយាយថា លោកនឹងបញ្ជូនកងទ័ពទៅកាន់ប្រទេសជិតខាងតែប៉ុណ្ណោះ ប្រសិនបើត្រូវបានវាយប្រហារជាមុន។ ក្នុងអំឡុងពេលបទសម្ភាសន៍រយៈពេលពីរម៉ោង លោកពូទីននិយាយយ៉ាងវែងអំពីប្រវត្តិសាស្ត្រនៃអឺរ៉ុបខាងកើត និងរុស្ស៊ី មេដឹកនាំរុស្ស៊ី និងបាននិយាយថា រដ្ឋាភិបាលរបស់លោក កំពុងទាក់ទងជាមួយសហរដ្ឋអាមេរិក ហើយថាដំណោះស្រាយដោយសន្តិវិធីចំពោះសង្គ្រាម នឹងអាចធ្វើទៅបានលុះត្រាតែទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ក្នុងការ ផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។ លោក Carlson បានចោទសួរម្តងហើយម្តងទៀតអំពីហេតុផលសម្រាប់ការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ទីក្រុងគៀវ។ នៅក្នុងវីដេអូមួយ ដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងសប្តាហ៍នេះ គាត់បានរិះគន់ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកចំពោះការផ្សាយ “ភាពស្រពិចស្រពិល” របស់ពួកគេចំពោះប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀ ហ្សេលែនស្គី៕ ប្រែសម្រួលដោយ : ម៉ុក ម៉ានិច
- អាជ្ញាធរជាតិអប្សរា រៀបចំដំឡើងបង្កាន់ដៃជណ្តើរឈើចំនួន៣កន្លែងនៅប្រាសាទអង្គរវត្ត ដើម្បីសម្រួលការឡើង-ចុះ និងសុវត្ថិភាពភ្ញៀវទេសចរណ៍ ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍(TSC) របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានដំឡើងបង្កាន់ដៃជណ្ដើរឈើចំនួនបីទីតាំង នៅប្រាសាទអង្គរវត្តក្នុងគោលបំណង ជួយសម្រួលដល់ការឡើងចុះរបស់ភ្ញៀវទេសចរឱ្យងាយស្រួល និងសុវត្ថិភាពផង។ កន្លែងទាំងបី ដែលក្រុមការងារដំឡើងបង្កាន់ដៃជណ្ដើរនោះ គឺនៅរួតព្រះពាន់ នៅចំណុចកណ្តាល និងនៅអមសងខាង នៃរួតព្រះពាន់ឡើង-ចុះរួតបាកាណ(កំពូលកណ្ដាល)របស់ប្រាសាទអង្គរវត្ត។ ប្រធានក្រុមការងារពលករនៅនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ លោក ប៊ូ ផានេត ឱ្យដឹងថា ការដំឡើងបង្កាន់ដៃជណ្ដើរឈើទាំងនេះ ក្នុងគោលបំណងជួយសម្រួលដល់ការឡើងចុះរបស់ភ្ញៀវទេសចរផង និងក៏ជួយការពារគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ដែលអាចនឹងកើតឡើងជាយថាហេតុណាមួយផង។ ប្រការទី២ គឺជួយបង្ការកុំឱ្យភ្ញៀវទេសចរចាប់តោង ឬក៏ប៉ះផ្ទាល់ទៅលើថ្មប្រាសាទ ដែលអាចនាំឱ្យសឹករឹករិលក្បាច់ចម្លាក់ជាដើម ជាពិសេសជួយសម្រួលបានច្រើនដល់ភ្ញៀវទេសចរនៅរដូវធ្លាក់ភ្លៀងបង្ការកុំឱ្យរអិលទៀតផង។ លោក ផានេត បន្ថែមទៀតថា ការដំឡើងបង្កាន់ដៃនេះ បានប្រើឆ្អឹងដែកស្រោបឈើលើដើម្បីការពារកុំឱ្យច្រេះ និងមិនឱ្យប៉ះពាល់ដល់សោភ័ណភាពនៃប្រាសាទនោះទេ។ ក្រុមទេសចរចម្រុះជាតិសាសន៍ ព្រមទាំងមគ្គទេសក៍ទេសចរណ៍ជាច្រើនបានសម្តែងការសប្បាយចិត្តនៅពេលឃើញអាជ្ញាធរជាតិអប្សរាដំឡើងបង្កាន់ដៃជណ្ដើរទាំងនេះ។ មគ្គទេសក៍ទេសចរណ៍ ភាសាជប៉ុន លោក យ៉ែម រ៉ូហ្សា បានបង្ហាញក្តីរំភើប នៅពេលដែលរូបលោកបាននាំភ្ញៀវមកទស្សនាប្រាសាទអង្គរវត្ត ចំពេលដែលក្រុមការងារ នៃអាជ្ញាធរជាតិអប្សរាបានរៀបចំដំឡើងបង្កាន់ដៃជណ្ដើរនេះរួចរាល់ហើយ។ មគ្គទេសក៍រូបនេះនិយាយថា កាលពីមុនជណ្ដើរទាំងនោះ ពិបាកឡើងចុះ ហើយនៅកន្លែងខ្លះដែលងងឹតបន្តិចផងនោះ តែងធ្វើឱ្យភ្ញៀវទេសចរមួយចំនួន ដែលមានវ័យចាស់ៗ ពិតជាពិបាកឡើងចុះ ប៉ុន្តែពេលនេះ វាពិតមានភាពងាយស្រួលជាងកាលពីមុនឆ្ងាយណាស់។ […]
- ឥណ្ឌាសន្យា បន្តគាំទ្រការបណ្ដុះបណ្ដាលនគរបាលជាតិ និងផ្ដល់ជំនួយសម្ភារៈបន្ថែមទៀតដល់ក្រសួងមហាផ្ទៃកម្ពុជា លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជាបានបង្ហាញការប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយក្រសួងមហាផ្ទៃកម្ពុជាបន្ថែមទៀត តាមរយៈការបន្តផ្ដល់វគ្គបណ្ដុះបណ្ដាល និងជំនួយសម្ភារៈផ្សេងៗ ដល់មន្ត្រីនគរបាលជាតិ កម្ពុជា។ ការបញ្ជាក់ពីលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា បានធ្វើឡើងនាឱកាសឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតជូនលោកជំទាវ ដឹកនាំសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។ ឯកឧត្ដមអភិសន្តិបណ្ឌិត បានសម្ដែងការអបអរសាទរ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលឥណ្ឌា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីឥណ្ឌា ដែលតែងតែយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល តាមរយៈការផ្ដល់អាហារូបករណ៍រយៈពេលខ្លី-វែង ទៅសិក្សាជំនាញផ្សេងៗនៅប្រទេសឥណ្ឌាជូនមន្ត្រីនគរបាលកម្ពុជា។ លោកជំទាវបណ្ឌិតក៏បានអបអរសាទរជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងកោតសរសើរចំណាត់ការប្រកប ដោយប្រសិទ្ធភាពរបស់ក្រសួងមហាផ្ទៃក្នុងការបង្ក្រាបបទល្មើសផ្សេងៗ រួមទាំងឧក្រិដ្ឋកម្មឆ្លងដែន សំដៅថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជាពិសេស បង្កើនទំនុកចិត្តដល់អ្នកវិនិយោគទុន និងភ្ញៀវទេសចរមកប្រទេសកម្ពុជា៕
- កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៤នាក់ រឹបអូសបានថ្នាំញៀនជាង ២គីឡូក្រាម រាជធានីភ្នំពេញ៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នង ការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១១៖០៥នាទី កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ បង្ក្រាបករណីដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ២គោលដៅ ដែលគោលដៅទី១ តាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងគោលដៅទី២ ផ្ទះលេខ៧៤ ផ្លូវប៉េ០៨ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លទ្ធផលនៅការបង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនជន សង្ស័យ ០៤នាក់, ១. ឈ្មោះ ខុម ជ័យលាភី ភេទប្រុស ឆ្នាំកំណើត១៩៩៥ ជនជាតិខ្មែរ សញ្ជាតិខ្មែរ, ២.ឈ្មោះ អ៊ូ […]
- កម្ពុជា និងសហរដ្ឋអាមេរិក បន្តកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត Mandy Cohen នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (U.S. CDC) ដោយបានសង្កត់ធ្ងន់លើការបន្តកិច្ចសហប្រតិបត្តិការ និងមធ្យោបាយជាបន្តទៅមុខ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើវិស័យសុខាភិបាល។ ដោយបានកត់សម្គាល់ពីការកើនឡើងនៃកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់សហរដ្ឋអាមេរិក ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរចំពោះការរួមចំណែករបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (U.S CDC) ដែលបានបង្កើតការិយាល័យរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ២០២០ ដើម្បីពង្រឹងវិស័យសុខាភិបាល និងប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍ ជំងឺកូវីដ-១៩ និងជំងឺឆ្លងគ្រប់ប្រភេទ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ U.S CDC ដែលបានផ្តល់ជំនួយហិរញ្ញវត្ថុ តាមរយៈក្រសួងសុខាភិបាល និងបានសម្តែងនូវសេចក្តីរីករាយ ចំពោះការកើនឡើងនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាល និងក្រុមហ៊ុន Pfizer។ ឯកឧត្តមរដ្ឋលេខាធិការ បានរំលឹកដោយការកោតសរសើរចំពោះ USAID ដែលបានប្រកាសនូវថវិកាចំនួន ៣៥លានដុល្លារអាមេរិកសម្រាប់ “ការលើកកម្ពស់គុណភាពនៃសកម្មភាពថែទាំសុខភាព […]
- កម្ពុជាបញ្ជូនកងកម្លាំងរក្សាសន្តិភាព១៨៩នាក់ ទៅចូលរួមបេសកកម្ម UN នៅប្រទេសលីបង់ ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្ពុជាបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន១៨៤នាក់ ទៅចូលរួមបំពេញ បេសកកម្មអង្គការសហប្រជាជាតិនៅសាធារណៈរដ្ឋលីបង់ ដើម្បីប្តូរវេនកម្លាំងចាស់ដែលបានបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញកាលពីល្ងាចម្សិលមិញ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅអាកាសយាន្តដ្ឋានអន្តរជាតិ ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងជូនដំណើរកងម្លាំងរក្សាសន្តិភាពខាងលើនេះ បានថ្លែងថា កងអនុសេនាធំវិស្វកម្មពហុជំនាញនិងទៅបំពេញបេសកកម្មនៅសាធារណរដ្ឋលីបង់ គឺជាកងទី១៤ ជាកងប្តូរវេនទៅដើម្បីឈរជើងនៅទីក្រុង Marjayoun។ កងកម្លាំងទាំង១៨៤នាក់នេះ នឹងបំពេញការងារផ្នែកវិស្វកម្ម និងបោសសម្អាតមីន។ ដែលការងារទាំងនេះ កងទ័ពមួកខៀវយើង ធ្លាប់បានទទួលជោគជ័យជារៀងរាល់ឆ្នាំ។ ឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បាននាំពាក្យមកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយកឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ៕
- ទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យខេត្តសៀមរាប ផ្តល់កិច្ចសហការ រៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យរដ្ឋបាលខេត្តសៀមរាប និងមន្ទីរ-អង្គភាពជុំវិញខេត្ត ផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា។ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានស្នើសុំឱ្យរដ្ឋបាលខេត្តសៀមរាប និងមន្ទីរ-អង្គភាពជុំវិញខេត្ត ផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ ការស្នើនេះធ្វើឡើង ក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ និងមន្ទីរ-អង្គភាពជុំវិញខេត្ត ដើម្បីត្រៀមរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រសិទ្ធនាម “កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន”។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីតួនាទី និងកិច្ចការសំខាន់ៗរបស់កម្ពុជាក្នុងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ក្នុងនោះរួមមានការជំរុញសកលភាវូនីយកម្មនៃអនុសញ្ញា (ការកៀរគរប្រទេសមិនទាន់ក្លាយជារដ្ឋភាគី ឱ្យបានចូលរួមជារដ្ឋភាគីនៃអនុញ្ញា) ការជំរុញការងារបោសសម្អាតមីន និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន។ ពាក់ព័ន្ធនឹងការជំរុញសកលភាវូនីយកម្មនៃអនុសញ្ញា កម្ពុជា បានកំណត់គោលដៅប្រទេសមួយចំនួនរួចហើយ សម្រាប់ធ្វើការសម្របសម្រួលដែលប្រទេសទាំងនោះអាចនឹងផ្តល់សច្ចាប័ន/យល់ព្រមលើការចូលរួមអនុសញ្ញា ក្នុងខណៈពេលដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំអនុសញ្ញានេះ។ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា ក្នុងនាមជាប្រធាន កម្ពុជាមានកាតព្វកិច្ចក្នុងការចលនាកៀរគរធនធានពីបណ្តាប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមឧបត្ថម្ភគាំទ្រដល់សកម្មភាពមីននៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក ដែលកំពុងត្រូវការ និងប្រតិបត្តិការសកម្មភាពមីនរបស់ខ្លួន។ ជាមួយគ្នានោះ កម្ពុជា […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


