ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែ ក្រោម -ព្រែកប្រា) នឹងបើកការដ្ឋាននៅថ្ងៃទី១៩ ខែកុម្ភៈ ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី០៦ ខែកុម្ភ: ឆ្នាំ២០២៤ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរៀបចំពិធីបើកការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម -ព្រែក ប្រា) រួមជាមួយនឹងក្រុមការងារពាក់ព័ន្ធ បានញ្ជើញចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីបើកការដ្ឋាន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ទីតាំងប្រារព្ធពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេ បាសាក់នេះ នឹងរៀបចំនៅត្រើយខាងលិចនៃគម្រោងស្ពាន ដែលស្ថិតនៅក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។ ក្រុមការងារបានពិនិត្យ និងសម្រេចឱ្យក្រុមហ៊ុន Shanghai Construction Group Co.,Ltd. (SCG) ដែលជាអ្នកអនុវត្តគម្រោង ធ្វើការឈូសឆាយសម្រួលផ្លូវចូលពីផ្លូវ៦០ម៉ែត្រ ទៅកាន់ទីតាំងពិធី ដែលនឹងក្លាយជាទីតាំងសម្រាប់សាងសង់រង្វង់មូលនៃគម្រោង នាពេលអនាគត៕
  • ADB សរសើរកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស ១.៥លាននាក់របស់កម្ពុជា ហើយថាជាឱកាសគន្លឹះសម្រាប់ទាក់ទាញវិនិយោគិនបរទេស លោកស្រី Rachel Thomson នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅថ្ងៃអង្គារ ទី៦ ខែកុម្ភៈឆ្នាំ២០២៤នេះ បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់។ ការថ្លែងយ៉ាងដូចនេះ ធ្វើឡើងក្នុងពេលដែលលោកស្រី ត្រូវបានអនុញ្ញាត ឱ្យចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់ជូនសមភាគី ADBពីផែនការជាយុទ្ធសាស្ត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រឱ្យស្របទៅតាមបំណងដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលដែលចង់ឃើញយុវជនកម្ពុជាដែលជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់ មានជំនាញជាក់លាក់ច្បាស់លាស់ស្របតាមស្តង់ដារដែលមានគុណវុឌ្ឍនិនៃការបណ្តុះបណ្តាលច្បាស់លាស់ដែលជាកត្តាធ្វើឱ្យសិក្ខាកាម ទទួលបាននូវការងារសមរម្យជាងមុនដើម្បីលើកស្ទូយជីវភាពក្រុមគ្រួសារឱ្យកាន់តែប្រសើរ។ ទន្ទឹមនឹងនេះ ក្រោយការបង្ហាញពីចក្ខុវិស័យ និងសកម្មភាពជាយុទ្ធសាស្ត្ររបស់ក្រសួង សមាជិកគណៈកម្មាធិការនាយករបស់ADBរូបនេះ បានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលបច្ចេកទេសដល់យុវជន គឺជាឱ្យកាសគន្លឹះសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេស និងទាក់ទាញអ្នកវិនិយោគដែលកំពុងសំឡឹងមកកាន់តំបន់អាស៊ីអាគ្នេយ៍។ ដោយឡែកឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការវាយតម្លៃខ្ពស់របស់ភាគីADBលើកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនោះឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះADBដែលតែងតែជួយឧបត្ថមគាំទ្រដល់ក្រសួងតាំងពីដើមកន្លងមក។ យ៉ាងណាក៏ដោយ មុននឹងបញ្ចប់ភាគីADB បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីថា ធនាគារអភិវឌ្ឍអាស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តសកម្មភាពជួយជ្រោមជ្រែងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើផែនការអាទិភាពរបស់ខ្លួនដើម្បីបន្តលើកកម្ពស់និងវឌ្ឍនភាពចំពោះវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែប្រសើរបន្ថែមទៀត៕
  • អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីទទួលជំនួយហិរញ្ញវត្ថុពីសាធារណរដ្ឋហ្វីលីពីន ដើម្បីជួយមីយ៉ាន់ម៉ា នៅរសៀលថ្ងៃអង្គារ ១២ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីទទួលជំនួយហិរញ្ញវត្ថុពីសាធារណរដ្ឋហ្វីលីពីន ដើម្បីជួយមីយ៉ាន់ម៉ា ក្រោយពីរងគ្រោះដោយសារខ្យល់ព្យុះ Cyclone Mocha កាលពីខែឧសភា ឆ្នាំ២០២៣ ដោយក្នុងពិធីនេះ ក៏មានការចូលរួមពីឯកអគ្គរដ្ឋទូតហ្វីលីពីន និងឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអាស៊ានផងដែរ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចាប់ផ្តើមតួនាទីជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន (SG-AHAC) ដើម្បីគាំទ្រដល់សកម្មភាពធ្វើឱ្យប្រសើរឡើងវិញនូវតំបន់ដែលរងគ្រោះដោយសារខ្យល់ព្យុះ Cyclone។ ការចូលរួមវិភាគទានរបស់រដ្ឋាភិបាលហ្វលីពីន គឺបង្ហាញថា អាស៊ានឈរលើស្មារតីសាមគ្គីភាពជាមួយសហគមន៍ដែលរងផលប៉ះពាល់ និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះការអនុវត្ត “អាស៊ានមួយ ការឆ្លើយតបមួយ” ជាពិសេសក្នុងការកៀរគរធនធានកាន់តែច្រើនដើម្បីធានាបាននូវការឆ្លើយតបរួមរបស់អាស៊ាន ចំពោះគ្រោះមហន្តរាយ។
  • អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញរបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) លើកទី ៣ នៅព្រឹកថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញរបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) លើកទី ៣។ នៅក្នុងសន្ទរកថា ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃទិន្នន័យដែលមានភាពត្រឹមត្រូវ ទាន់ពេលវេលា ដែលអាចប្រៀបធៀបបាន និងអាចទុកចិត្តបាន ដើម្បីវាស់វឌ្ឍនភាព កំណត់គម្លាត និងគាំទ្រដល់ដំណើរការធ្វើការសម្រេចចិត្ត ដែលរៀបចំទិដ្ឋភាពសេដ្ឋកិច្ចរបស់តំបន់ បន្ថែមពីលើអនុសាសន៍គោលនយោបាយដែលផ្អែកលើភស្តុតាង។
  • កាកបាទក្រហមអន្តរជាតិ កោតសរសើរក្រសួងមហាផ្ទៃកម្ពុជា លេីការងារកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ លោកស្រី Dena Fisher ប្រធានបេសកកម្មនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)) ប្រចាំកម្ពុជា បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អស្ថានភាពចង្អៀតណែននៅក្នុងពន្ធនាគារ។ នាឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នារសៀលថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០៤នេះ លោក ស្រី Dena Fisher ប្រធានបេសកកម្មនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)) ប្រចាំកម្ពុជា បានបានគូសបញ្ជាក់ថា ជំនួយ និងការជ្រោមជ្រែងដែលអង្គការ ICRC បានផ្ដល់ជូនក្រសួងមហាផ្ទៃ ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំ កន្លង មកនេះ គឺមានគោលដៅកែលម្អជាបន្តបន្ទាប់នូវលក្ខ ខណ្ឌនៃការឃុំខ្លួននៅក្នុងពន្ធនាគារ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ ICRC ក្នុងការជួយជ្រោមជ្រែងប្រទេសកម្ពុជា នៅក្នុងកិច្ចការមនុស្សធម៌ជា ច្រើននៅក្នុង ពេលអតីត កាល និងជាពិសេសការយកចិត្តទុកដាក់ក្នុងកិច្ចការងារពន្ធនាគារ និងការស្ដារនីតិសម្បទា នាពេលបច្ចុប្បន្ន។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំក្នុងវិស័យពន្ធនាគាររវាងក្រសួងមហាផ្ទៃជាមួយអង្គការ ICRC ដែលបានចាប់ […]
  • រដ្ឋមន្ត្រីបរិស្ថាន÷ គោលដៅលំហែបៃតងក្នុងតំបន់ការពារ ធម្មជាតិ ផ្តល់ភាពជាម្ចាស់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គោលដៅលំហែបៃតងក្នុងតំបន់ការពារធម្មជាតិ ការការពារផលប្រយោជន៍ និងផ្តល់ភាពជាម្ចាស់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន នៅក្នុងកិច្ចប្រជុំដំបូងនៃក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍគោលដៅលំហែរបៃតង ក្នុងតំបន់ការពារ ធម្មជាតិ នាក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី០៥ កុម្ភៈ ឆ្នាំ២០២៤នេះ។ នៅក្នុងកិច្ចប្រជុំដំបូងនៃក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍគោល ដៅលំហែរបៃតង ក្នុងតំបន់ការពារធម្មជាតិ នាក្រសួង បរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញគោល ការណ៍ ៣ចម្បង ដើម្បីបម្រើឱ្យផល ប្រយោជន៍ប្រជាសហគមន៍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ប្រកប ដោយនិរន្តភាព នៅតាមសហគមន៍មូលដ្ឋាន។ គោលការណ៍ចម្បងទាំងនោះ គឺទី១. គ្រប់គម្រោងអភិវឌ្ឍន៍របស់សហគមន៍មូលដ្ឋាន ចាំបាច់ត្រូវបម្រើឱ្យផលប្រយោជន៍ និងលើកកម្ពស់ ជីវភាពសហគមន៍ មានន័យថា រាល់ការអភិវឌ្ឍទាំងឡាយ ត្រូវមានការយល់ព្រមពីប្រជាសហគមន៍ ដោយមានភាពសុខដុម រមនា រវាងគម្រោង និងសហគមន៍ ហើយត្រូវបង្រៀនសហគមន៍ ឱ្យមានឯករាជ្យភាព គឺមានភាពជាម្ចាស់ដោយខ្លួនឯង។ ទី២. គ្រប់គម្រោងអភិវឌ្ឍទាំងអស់ ត្រូវជួយការពារតំបន់ការពារធម្ម ជាតិ […]
  • ព្រះសង្ឃនិងពលរដ្ឋថៃ ស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ក្រោយទទួលបានដំណឹងពីដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសថៃនៅសប្តាហ៍នេះ ព្រះសង្ឃ និងពលរដ្ឋថៃជាច្រើន បានសម្តែងក្តីរីករាយ និងគាំទ្រចំពោះដំណើរទស្សនកិច្ចជាផ្លូវការនេះ។ ព្រះមហា សុវណ្ណ ព្រះសង្ឃខ្មែរគង់នៅក្រុងបាងកក ប្រទេសថៃ បានមានសង្ឃដីការសម្តែងការស្វាគមន៍ដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកក ប្រទេសថៃ។ ព្រះតេជគុណបានប្រគេនពរដល់សម្តេចនាយករដ្ឋមន្ត្រីឱ្យសម្រេចបាននៅក្តីបំណងទាំងឡាយ ពិសេសលើការកសាងសន្តិភាពនៅកម្ពុជា ជានិរន្តរ៍តរៀងទៅ។ ព្រះតេជគុណក៏បានប្រគេនក្តីនឹករលឹកដល់ប្រជាពលរដ្ឋខ្មែរ តាមរយៈសម្តេចនាយករដ្ឋមន្ត្រី បន្ទាប់ពីព្រះអង្គបានមករស់នៅដឹកដីថៃប្រមាណ៥០ឆ្នាំមកនេះ។ លោកស្រី ម៉ារី តាយ៉ូ ជាប្រជាពលរដ្ឋថៃរស់នៅទីក្រុងបាងកក ក៏បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូអមដំណើរដោយក្តីរីករាយផងដែរ។ គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ តប តាមការអញ្ជើញរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រថៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក […]
  • ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនដំណឹងពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី១៩) ជូនបងប្អូនកម្មករនិយោជិត ដែលបានព្យួរកិច្ចសន្យាការងារក្នុងខែធ្នូ ឆ្នាំ២០២៣ នៃរោងចក្រ ចំនួន១១ ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាម ស្មារតី នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។
  • រដ្ឋមន្ត្រីបរិស្ថាន÷ គោលដៅលំហែបៃតងក្នុងតំបន់ការពារ ធម្មជាតិ ផ្តល់ភាពជាម្ចាស់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គោលដៅលំហែបៃតងក្នុងតំបន់ការពារធម្មជាតិ ការការពារផលប្រយោជន៍ និងផ្តល់ភាពជាម្ចាស់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន នៅក្នុងកិច្ចប្រជុំដំបូងនៃក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍគោលដៅលំហែរបៃតង ក្នុងតំបន់ការពារ ធម្មជាតិ នាក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី០៥ កុម្ភៈ ឆ្នាំ២០២៤នេះ។ នៅក្នុងកិច្ចប្រជុំដំបូងនៃក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍគោល ដៅលំហែរបៃតង ក្នុងតំបន់ការពារធម្មជាតិ នាក្រសួង បរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញគោល ការណ៍ ៣ចម្បង ដើម្បីបម្រើឱ្យផល ប្រយោជន៍ប្រជាសហគមន៍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ប្រកប ដោយនិរន្តភាព នៅតាមសហគមន៍មូលដ្ឋាន។ គោលការណ៍ចម្បងទាំងនោះ គឺទី១. គ្រប់គម្រោងអភិវឌ្ឍន៍របស់សហគមន៍មូលដ្ឋាន ចាំបាច់ត្រូវបម្រើឱ្យផលប្រយោជន៍ និងលើកកម្ពស់ ជីវភាពសហគមន៍ មានន័យថា រាល់ការអភិវឌ្ឍទាំងឡាយ ត្រូវមានការយល់ព្រមពីប្រជាសហគមន៍ ដោយមានភាពសុខដុម រមនា រវាងគម្រោង និងសហគមន៍ ហើយត្រូវបង្រៀនសហគមន៍ ឱ្យមានឯករាជ្យភាព គឺមានភាពជាម្ចាស់ដោយខ្លួនឯង។ ទី២. គ្រប់គម្រោងអភិវឌ្ឍទាំងអស់ ត្រូវជួយការពារតំបន់ការពារធម្ម ជាតិ […]
  • ព្រះសង្ឃនិងពលរដ្ឋថៃ ស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ក្រោយទទួលបានដំណឹងពីដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសថៃនៅសប្តាហ៍នេះ ព្រះសង្ឃ និងពលរដ្ឋថៃជាច្រើន បានសម្តែងក្តីរីករាយ និងគាំទ្រចំពោះដំណើរទស្សនកិច្ចជាផ្លូវការនេះ។ ព្រះមហា សុវណ្ណ ព្រះសង្ឃខ្មែរគង់នៅក្រុងបាងកក ប្រទេសថៃ បានមានសង្ឃដីការសម្តែងការស្វាគមន៍ដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកក ប្រទេសថៃ។ ព្រះតេជគុណបានប្រគេនពរដល់សម្តេចនាយករដ្ឋមន្ត្រីឱ្យសម្រេចបាននៅក្តីបំណងទាំងឡាយ ពិសេសលើការកសាងសន្តិភាពនៅកម្ពុជា ជានិរន្តរ៍តរៀងទៅ។ ព្រះតេជគុណក៏បានប្រគេនក្តីនឹករលឹកដល់ប្រជាពលរដ្ឋខ្មែរ តាមរយៈសម្តេចនាយករដ្ឋមន្ត្រី បន្ទាប់ពីព្រះអង្គបានមករស់នៅដឹកដីថៃប្រមាណ៥០ឆ្នាំមកនេះ។ លោកស្រី ម៉ារី តាយ៉ូ ជាប្រជាពលរដ្ឋថៃរស់នៅទីក្រុងបាងកក ក៏បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូអមដំណើរដោយក្តីរីករាយផងដែរ។ គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ តប តាមការអញ្ជើញរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រថៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក […]
  • មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យបណ្តឹងប្តឹងលោក ស៊ឹង សែនករុណា នឹងទាមទារសំណងជំងឺចិត្តទឹកប្រាក់ចំនួន ២០០០ ០០០ ០០០ (ពីរពាន់) លានរៀល មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យបណ្តឹងប្តឹងលោក ស៊ឹង សែនករុណា នឹងទាមទារសំណងជំងឺចិត្តទឹកប្រាក់ចំនួន ២០០០ ០០០ ០០០ (ពីរពាន់) លានរៀល
  • មនុស្ស ២៨នាក់បានស្លាប់ នៅក្នុងការវាប្រហារលើទីក្រុង កាន់កាប់ដោយរុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន យ៉ាងហោចណាស់មនុស្ស ២៨នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើអគារមួយនៅក្នុងទីប្រជុំជន លីស៊ីឆាន់ ក្នុងតំបន់លូហាន់ ដែលកាន់កាប់ដោយរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន នេះបើតាមការបញ្ជាក់របស់ប្រធានក្នុងតំបន់ បានចាត់តាំងនៅម៉ូស្គូបាននិយាយកាលពីថ្ងៃអាទិត្យ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram ប្រធាននៃសាធារណៈរដ្ឋប្រជាមានិត លូហាន់ បាននិយាយថា សេវាសង្គ្រោះបន្ទាន់បានជួយសង្គ្រោះមនុស្សចំនួន ១០ នាក់ពីក្រោមគំនរបាក់បែក បន្ទាប់ពីអ្វីដែលគាត់បាននិយាយថា គឺជាការវាយប្រហាររបស់អ៊ុយក្រែន ទៅលើអគារមួយកន្លែងសម្រាប់ហាងនំប៉័ងកាលពីថ្ងៃសៅរ៍។ លោក ផាសាច់ឈ្នីក បាននិយាយថាថ្ងៃអាទិត្យត្រូវបានប្រកាសជាថ្ងៃនៃការកាន់ទុក្ខនៅក្នុងសាធារណរដ្ឋប្រជាមា និតលូហាន់ សម្រាប់ជនរងគ្រោះនៃការវាយប្រហារទាំងនោះ។ ចំណែកឯក្រសួងការពារជាតិអ៊ុយក្រែន មិនបានធ្វើសេចក្ដីអត្ថាធិប្បាយអ្វីលើឧប្បត្តិហេតុនេះទេ។ អ៊ុយក្រែនបាននឹងកំពុងបង្កើនការវាយប្រហាររបស់ខ្លួនទៅលើរុស្ស៊ី និងទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី ខណៈដែលទឹកដីរបស់ខ្លួនក៏ត្រូវបានវាយលុក។ ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច
  • អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន អ៊ីមរ៉ាន់ ខាន់ និងភរិយាត្រូវបានកាត់ទោសពីបទ “ក្លែងបន្លំអាពាហ៍ពិពាហ៍” CNN៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន អ៊ីមរ៉ាន់ ខាន់(Imran Khan) និងភរិយា បាស្ហារ៉ា ប៊ីប៊ី (Bushra Bibi) ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំ បន្ទាប់ពីតុលាការស្រុក បានកាត់ទោសច្បាបអាពាហ៍ពិពាហ៍រហូតដល់ ឆ្នាំ២០២៨ ដោយសារបានបំពានច្បាប់។ នេះជាប្រយោគកាត់ទោស ទី៣ សម្រាប់លោក ខាន់ និងជាលើកទី២ សម្រាប់ភរិយាក្នុងសប្តាហ៍នេះ។ អតីតស្វាមីរបស់ Bibi បានដាក់ពាក្យប្តឹង Khan និង Bibi ជិតប្រាំមួយឆ្នាំបន្ទាប់ពីការលែងលះរបស់គាត់។ លោកបានចោទប្រកាន់ពួកគេថា រៀបការដោយមិនបានបញ្ចប់ Iddat ដែលជារយៈពេលរង់ចាំជាកាតព្វ កិច្ចនៅក្នុងសាសនាអ៊ីស្លាមបន្ទាប់ពីការលែងលះ និងប្រព្រឹត្តអំពើផិតក្បត់។ ការផ្តន្ទាទោសចុង ក្រោយនេះ បន្ថែមលើបញ្ហាផ្លូវច្បាប់ថ្មីៗជាច្រើនសម្រាប់ Khan ។ គណបក្សនយោបាយរបស់គាត់ បាននិយាយកាលពីថ្ងៃអង្គារថា គាត់ត្រូវបានកាត់ទោសរួមជាមួយអតីតរដ្ឋមន្ត្រីការបរទេស សាស ម៉ូហាម៉ាត់ ខ្ជូរ៉េស៊ី (Shah Mehmood Qureshi) ឱ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំពីបទបែកធ្លាយអាថ៌កំបាំងរដ្ឋ។ បន្ទាប់មកនៅថ្ងៃបន្ទាប់ PTI បាននិយាយថា អតីតនាយករដ្ឋមន្ត្រី និងភរិយាត្រូវបានកាត់ទោសឱ្យជាប់គុក ១៤ […]
  • ប្រជាជនប៉ារីស បោះឆ្នោតឱ្យដំឡើងថ្លៃចំណតរថយន្តប្រភេទ SUV ខណៈចំនួន រថយន្ត SUV មានការកើនឡើង ទីក្រុងប៉ារីស បានអនុម័តការដំឡើងអត្រាចតរថយន្តយ៉ាងគំហុកសម្រាប់រថយន្ត SUV នៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំង។ សំណើនេះត្រូវបានអនុម័តដោយ ៥៤.៥៥ភាគរយនៃអ្នកបោះ ឆ្នោត។ ការផ្លាស់ប្តូរនេះបង្កើនអត្រាចតរថយន្តបីដងសម្រាប់រថយន្តដែលមានទម្ងន់ ១.៦តោន ឬច្រើនជាងនេះ ទៅ២០ ដុល្លារក្នុងមួយម៉ោងនៅក្នុងទីក្រុងប៉ារីស។ អ្នកស្រុកប្រហែល ១.៣លាននាក់ នៅកណ្តាលទីក្រុងប៉ារីសមានសិទ្ធិបោះឆ្នោត។ ប៉ុន្តែសម្រាប់អ្នកមានលំនៅនៅក្នុងក្រុង គឺមិនត្រូវតម្លើងថ្លៃនោះទេ គឺផ្លាស់ប្តូរនេះគឺផ្តោតសំខាន់ទៅលើប្រជាជនមកពីជាយក្រុង ដែលបើកឡានចូលកណ្តាលរដ្ឋធានី។ មានការលើកលែងចំពោះរថយន្តអគ្គិសនីពេញលេញ អ្នកបើកតាក់ស៊ី ពាណិជ្ជករ បុគ្គលិកសុខាភិបាល និងជនពិការ។ នៅក្រោមការកាន់តំណែងជាអភិបាលក្រុង ផ្លូវជាច្រើននៅទីក្រុងប៉ារីស រួមទាំងច្រាំងទន្លេសេន ត្រូវបានធ្វើដំណើរថ្មើរជើង។ បណ្តាញផ្លូវកង់ដ៏ធំទូលាយមួយក៏ត្រូវបានបង្កើតឡើងផងដែរ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងការបើកបរ។ អ្នកបរិស្ថានបានអះអាងថា រថយន្ត SUV ស៊ីសាំងច្រើនជាងរថយន្តដទៃទៀត ហើយថាការសាងសង់ និងការប្រើប្រាស់របស់ឡានប្រភេទនេះបង្កើតបានការបំភាយឧស្ម័នដែលបង្កគ្រោះថ្នាក់កាន់តែច្រើន។ រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ប្រទេសបារាំង បានប្រាប់អ្នកសារ ព័ត៌មាន RTL ថា ការគិតថ្លៃបន្ថែមនេះ ស្មើនឹងការបំពុល បរិស្ថាន។ កាលពីខែមេសាកន្លងទៅ អភិបាលក្រុងបានឈ្នះការបោះឆ្នោតប្រជាមតិទីក្រុងមួយ ស្តីពីការហាមឃាត់ការជួលម៉ូតូអេឡិចត្រូនិចពីផ្លូវប៉ារីស ទោះយ៉ាងណាក៏ដោយតិចជាង ៨ភាគរយនៃអ្នករស់នៅដែលមានសិទ្ធិបោះឆ្នោត៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • ព្រឹទ្ធសភាអាមេរិកបង្ហាញកិច្ចព្រមព្រៀងតម្លៃ ១១៨ពាន់លានដុល្លារស្តីពីព្រំដែន ជំនួយសម្រាប់អ៊ីស្រាអែល និងអ៊ុយក្រែន ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបង្ហាញកិច្ចព្រមព្រៀងទ្វេភាគីចំនួន១១៨ ពាន់លានដុល្លារ ដែលនឹងជំរុញសន្តិសុខព្រំដែន និងផ្តល់ជំនួយអំឡុងពេលកើត សង្គ្រាមសម្រាប់អ៊ីស្រាអែល និងអ៊ុយក្រែន។ ប្រធានាធិបតីអាមេរិកលោក Joe Biden និងមេដឹកនាំគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋនៅក្នុងព្រឹទ្ធ សភា បាននិងកំពុងជំរុញឱ្យផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែនឡើងវិញក្នុងអំឡុងពេលកើតសង្រ្គាម។ កិច្ចព្រមព្រៀងនេះក៏នឹងផ្តល់ជំនួយយោធាចំនួន១៤.១ពាន់លានដុល្លារដល់អ៊ីស្រាអែលផងដែរ និង២.៤៤ពាន់លានដុល្លារ សម្រាប់ដោះស្រាយសន្តិសុខនៅសមុទ្រក្រហម ជាកន្លែងដែលក្រុមឧទ្ទាមហ៊ូធី របស់យេម៉ែនបានបើកការវាយប្រហាររាប់សិបលើកលើការដឹកជញ្ជូនពាណិជ្ជកម្ម។ ជាមួយគ្នានេះ ថវិកា៤.៨៣ ពាន់លានដុល្លារ សម្រាប់គាំទ្រដៃគូនៅអាស៊ី ដែលភាពតានតឹងបានកើនឡើងរវាងចិន និងតៃវ៉ាន់។ នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រធានាធិបតីនឹងត្រូវបានផ្តល់អំណាចថ្មីក្នុងការបណ្តេញជនចំណាកស្រុកភ្លាមៗ ប្រសិនបើអាជ្ញាធរមានភាពតានតឹងជាមួយ នឹងការទាមទារសិទ្ធិជ្រកកោន និងការដាក់ពាក្យសុំសិទ្ធិជ្រក កោននៅតាមព្រំដែននឹងត្រូវទទួលរងការអនុវត្តន៍កាន់តែលឿន និងតឹងរ៉ឹង ៕ ប្រែសម្រួលដោយៈ ម៉ុក ម៉ានិច

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)