ព័ត៌មានថ្មី
- សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មអ្នកតាំងលំនៅអ៊ីស្រាអែល ជុំវិញអំពើហិង្សានៅ West Bank ប្រធានាធិបតីអាមេរិកលោក Joe Biden (ចូ បៃដិន) បានអនុម័តដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅជនជាតិអ៊ីស្រាអែលបួននាក់ ដែលត្រូវបានចោទប្រកាន់ថាបានវាយប្រហារជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank ។ លោក Biden (បៃដិន) បានចុះហត្ថលេខាលើបទ បញ្ជាប្រតិបត្តិដ៏ធំមួយដោយនិយាយថា អំពើហិង្សានៅ West Bank បានឈានដល់ “កម្រិតមិនអាចទទួល យកបាន” ដោយដាក់ទណ្ឌកម្មរារាំងបុគ្គលទាំងនោះមិនឱ្យចូលប្រើប្រាស់ទ្រព្យសម្បត្តិ និងប្រព័ន្ធហិរញ្ញវត្ថុរបស់អាមេរិកទាំងអស់។ យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីនប្រហែល ៣៧០ នាក់ត្រូវបានសម្លាប់នៅ West Bank ចាប់តាំងពីថ្ងៃ៧ តុលា នោះមក។ UN បាននិយាយថា ភាគច្រើននៃអ្នកទាំងនោះត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល ប៉ុន្តែយ៉ាងហោចណាស់ ៨ នាក់ត្រូវបានសម្លាប់ដោយអ្នកតាំងលំនៅអ៊ីស្រាអែល។ បទបញ្ជាប្រតិបត្តិថ្មីនេះ មានន័យថា រដ្ឋាភិបាលអាមេរិក មានអំណាចក្នុងការដាក់ទណ្ឌ កម្មជនបរទេសណា ដែលវាយប្រហារ បំភិតបំភ័យ ឬរឹបអូសទ្រព្យសម្បត្តិរបស់ប៉ាឡេស្ទីន។ ការដាក់ទណ្ឌកម្មនេះ គឺជាជំហានដំបូងរបស់រដ្ឋបាលអាមេរិក ដែលជាជំហានដ៏កម្រមួយ សំដៅលើជនជាតិអ៊ីស្រាអែល ហើយកើតឡើងនៅពេលដែលលោក Biden ធ្វើដំណើរទៅ កាន់រដ្ឋមីឈីហ្គែន ដែលមានប្រជាជនអារ៉ាប់-អាមេរិកយ៉ាងច្រើន […]
- ផ្ទុះហ្គាស នៅរដ្ឋធានីកេនយ៉ា សម្លាប់មនុស្សពីរនាក់ និងរាប់រយនាក់រងរបួស ការផ្ទុះហ្គាសដ៏ធំនៅក្នុងរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ និងយ៉ាង ហោចណាស់ ២២២នាក់រងរបួស។ រថយន្តដឹកហ្គាស មួយគ្រឿងបានផ្ទុះនៅក្នុងស្រុក អេមបាកាសុី (Embakasi) នៅម៉ោងប្រហែល១១ នឹង៣០នាទីយប់ បណ្តាលអោយមានការឆេះយ៉ាងខ្លាំង។ អ្នកនាំ ពាក្យរដ្ឋាភិបាលបាននិយាយថា ផ្ទះ អាជីវកម្ម និងរថយន្តបានរងការខូចខាត ជាមួយនឹងវីដេអូ ដែលបង្ហាញពីការឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅជិតប្លុកផ្ទះល្វែង។ រដ្ឋាភិបាលបាននិយាយថា ការផ្ទុះបានកើត ឡើងនៅរោងចក្រហ្គាសមួយ។ នៅមិនទាន់មានមូល ហេតុច្បាស់លាស់នៅឡេីយទេ។ លោកក៏បានបន្តថា ដុំភ្លើងពីការផ្ទុះ បានរីករាលដាលយ៉ាងទូលំទូលាយ ហើយធុងហ្គាសបានហោះបុកឃ្លាំងសម្លៀកបំពាក់ និងវាយនភណ្ឌបណ្តាលឲ្យឆេះ។ អ្នករងរបួសរួមមានកុមារយ៉ាងតិច ២៤ នាក់ នេះបើតាមកាសែត Standard បានរាយការណ៍។ អ្នកកាសែត Nation ម្នាក់ដែលរស់នៅក្នុងតំបន់នោះ បាននិយាយថា មនុស្សគ្រប់គ្នាបានចាក ចេញពីផ្ទះរបស់ពួកគេ បន្ទាប់ពីមានការផ្ទុះ។ កាកបាទក្រហមកេនយ៉ា បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្រុម សង្គ្រោះ បាននឹងកំពុងប្រយុទ្ធនឹងអណ្តាតភ្លើង។ អ្នកនាំពាក្យរដ្ឋាភិបាលលោកបាននិយាយថា កន្លែងកើតហេតុការផ្ទុះត្រូវបានធានាសុវត្ថិភាព គ្រាដែលមជ្ឈមណ្ឌលបញ្ជាមួយត្រូវបានបង្កើតឡើង ដើម្បីជួយសម្របសម្រួលប្រតិបត្តិការជួយ សង្គ្រោះ […]
- សហភាពអឺរ៉ុបយល់ព្រមលើកិច្ចព្រមព្រៀងផ្តល់មូលនិធិចំនួន ៥០ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន សហភាពអឺរ៉ុប បានយល់ព្រមលើកិច្ចព្រមព្រៀងផ្តល់មូលនិធិដែលមានតម្លៃជាង ៥០ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំកំពូលដ៏សំខាន់មួយ កាលពីថ្ងៃព្រហស្បតិ៍ ដែលកើតឡើងនៅក្នុងពេលវេលាដ៏សំខាន់នៅក្នុងសង្រ្គាម។ សូមបញ្ជាក់ថា មូលនិធិនេះត្រូវបានរារាំងចាប់តាំងពីខែធ្នូ បន្ទាប់ពីនាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban បានវេតូ កិច្ចព្រមព្រៀងនេះ នៅឯកិច្ចប្រជុំកំពូលមុន។ បន្ទាប់មក ជំនួយយោធាពីសហរដ្ឋអាមេរិក បានរីងស្ងួត ថវិកាចំពេលមានការប្រយុទ្ធគ្នា នៅក្រុងវ៉ាស៊ីនតោន ជុំវិញការផ្តល់មូលនិធិ នាពេលអនាគតសម្រាប់ទីក្រុង Kyiv ។ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បាននិយាយថា ប្រទេសសមាជិកទាំង ២៧ បានយល់ព្រមលើទឹកប្រាក់ចំនួន ៥០ពាន់លានអឺរ៉ូ ដែលស្មើហ្នឹង ៥៤ ពាន់លានដុល្លារ ដើម្បីបញ្ជូនទៅអ៊ុយក្រែន ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៧។ អត្ថបទនេះ បានរៀបរាប់លម្អិតអំពីទឹកប្រាក់ចំនួន ៣៣ពាន់លានអឺរ៉ូ “ជាទម្រង់ប្រាក់កម្ចី” និង១៧ ពាន់លាន់អឺរ៉ូ នៅក្នុងការគាំទ្រ ដែលមិនអាចសងវិញបាន” ដែលអាច”បង្កើតចេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កក៕ ប្រែសម្រួលដោយ: ជ ង៉ា
- ចំណាប់ខ្មាំងត្រូវបានដោះលែង បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេល ៩ម៉ោងនៅរោងចក្រ P&G ក្នុងប្រទេសតួកគី ក្រុមមន្ត្រីបាននិយាយថា កម្មករ៧ នាក់ដែលត្រូវបានចាប់ធ្វេីជាចំណាប់ខ្មាំងនៅរោងចក្រ P&G នៅខាងក្រៅទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសទួរគី ត្រូវបានជួយ សង្គ្រោះ បន្ទាប់ពីមានឧបទ្ទវ ហេតុរយៈពេលប្រាំបួនម៉ោង។ អភិបាលស្រុក សេដដឺ យ៉ាវ៉ុស(Seddar Yavuz) បាននិយាយថា ចំណាប់ខ្មាំងមិនមាន របួសទេ។ រូបភាពតាមអ៊ីនធឺណិត បានបង្ហាញមុខជន សង្ស័យ លាក់មុខដោយក្រមាជនជាតិប៉ាឡេស្ទីនពាក់អាវការពារគ្រាប់ និងកាន់កាំភ្លើង។ ចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួនគ្មានគ្រោះថ្នាក់ទេ បន្ទាប់ពីប្រតិបត្តិការជួយ សង្គ្រោះប្រកប ដោយភាពហ្មត់ចត់។ ទីភ្នាក់ងារ ព័ត៌ មាន DHA រាយការណ៍ថា អ្នកចាប់ចំណាប់ខ្មាំងបានចូលទៅក្នុងរោងចក្រ នៅម៉ោងប្រហែល ៣រសៀល។ ចំណាប់ខ្មាំងត្រូវបានដោះលែងភ្លាមៗនៅពាក់កណ្តាលអធ្រាត្រ ។ ក្រុមមន្ត្រីបាននិយាយថា ជនសង្ស័យចង់ទាក់ទាញការយកចិត្តទុកដាក់ចំពោះស្ថានភាពដែលកំពុងកើតមាននៅក្នុងតំបន់ហ្គាហ្សា។ ទង់ជាតិប៉ាឡេ ស្ទីន ត្រូវបានគេរាយការណ៍ថា ត្រូវបានលាបពណ៌នៅច្រកចូលអគារដោយមានសញ្ញាថា ទ្វារនឹងបើកសម្រាប់ហ្គាហ្សា។ មន្រ្តីប៉ូលិស មានការបិទផ្លូវចូលទៅរោងចក្រ ហើយបុគ្គលិកពេទ្យត្រូវបានបញ្ជូនទៅកាន់កន្លែងកើត ហេតុ។ មន្ត្រីបាននិយាយថា ការស៊ើបអង្កេតទ្រង់ទ្រាយធំលើឧបទ្ទវហេតុនេះកំពុងដំណើរការ។ ក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងអ្នកឆ្លើយតបដំបូង ដែលបានគ្រប់គ្រងស្ថានការណ៍ដោយភាពក្លាហាន និងប្រកបដោយវិជ្ជាជីវៈ។ ក្រុមហ៊ុនបានបន្ថែមថា ជន […]
- សហរដ្ឋអាមេរិកយល់ព្រមលើផែនការវាយប្រហារគោលដៅរបស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ សហរដ្ឋអាមេរិក បានអនុម័តផែនការសម្រាប់ការវាយ ប្រហារជាបន្តបន្ទាប់លើគោលដៅក្រុមអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ នេះបើតាមមន្ត្រីបានប្រាប់ CBS News។ ការប្រកាសនេះ កើតឡើងបន្ទាប់ពីការវាយ ប្រហារដោយយន្តហោះគ្មានមនុស្សបើកបានសម្លាប់ទាហានអាមេរិកបីនាក់ នៅក្នុងប្រទេសហ្ស៊កដានី ជិតព្រំដែនស៊ីរី កាលពីថ្ងៃអាទិត្យ។ សហរដ្ឋអាមេរិកបានស្តីបន្ទោសក្រុមជីវពល ដែលគាំទ្រដោយអ៊ីរ៉ង់ ចំពោះការវាយ ប្រហារនោះផងដែរ។ ក្រុមនេះ ជាក្រុមតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ ដែលត្រូវបានគេជឿថា មានកងជីវពលជាច្រើន ត្រូវបានប្រដាប់អាវុធ ផ្តល់មូលនិធិ និងបណ្តុះបណ្តាលដោយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ មន្ត្រីអាមេរិកបាននិយាយថា ការស៊ើប ការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកជឿថា យន្តហោះគ្មានមនុស្សបើក ដែលប្រើ ដើម្បីវាយប្រហារទីតាំងនេះត្រូវបានផលិតដោយប្រទេសអ៊ីរ៉ង់ ហើយស្រដៀងទៅនឹងយន្តហោះគ្មានមនុស្សបើក ដែលអ៊ីរ៉ង់បានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ការលុកលុយប្រទេសអ៊ុយក្រែន៕ ប្រែសម្រួលដោយ: ជ ង៉ា
- គណ:រដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានអនុម័តសេចក្តីព្រាង ច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក ដែលមាន ១៨ជំពូក និង ២៧៥ មាត្រា។ បើតាមលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃសុក្រនេះ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក កំណត់អំពីការគ្រប់គ្រង និងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិ សុខនៃការដឹកជញ្ជូនតាមផ្លូវទឹក។ ពិសេសព្រមទាំងការកសាងនិង ថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និង ការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិនិងអន្តរជាតិ និង ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លទ្ធផលនៃកិច្ចប្រជាពេញអង្គ ក៏បានបន្ថែមថា វិសាលភាពនៃសេចក្តីព្រាងច្បាប់នេះ គឺអនុវត្តចំពោះនាវា នាវិក កំពង់ផែ ម្ចាស់ នាវាឬម្ចាស់នាវាភារវេទកិច្ច យានដ្ឋាននាវា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសកម្មភាពដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុង ដែនដី និងដែនយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា […]
- សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យត្រៀមដោះស្រាយបញ្ហាទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ណែនាំឲ្យត្រៀមដោះស្រាយបញ្ហាទឹក ខណៈរដូវប្រាំងឆ្នាំនេះអាចអូសបន្លាយពេលយូរ។ ការណែនាំបែបនេះ បានធ្វើ ឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹក ពីព្រោះការប្រែប្រួលអាកាសធាតុ អាចធ្វើឲ្យរដូវប្រាំងឆ្នាំនេះអូសបន្លាយពេលយូរ។ នៅក្នុងកិច្ចប្រជុំនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោត សរសើរក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អ ដើម្បីបម្រើប្រជាពលរដ្ឋ ធ្វើឲ្យរាជរដ្ឋាភិបា លអាណត្តិថ្មី ទទួលបានការគាំទ្រកាន់តែខ្លាំង។ ប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំអន្តរាគមន៍ទាន់ពេលវេលាក្នុងការដោះស្រាយបញ្ហា ដែលប្រជាពលរដ្ឋក្នុងតំបន់មួយចំនួនខ្វះទឹកធ្វើស្រែប្រាំង ដោយសារឆ្នាំនេះស្រូវឡើងថ្លៃហើយ កសិករសម្រុកធ្វើស្រែប្រាំងលើសផែនការ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា […]
- ចំណូលពីការលក់បណ្ណ ជូនភ្ញៀវទេសចរចូលទស្សនារមណីយ ដ្ឋានអង្គរ បានចំនួន ៥,៤លានដុល្លារ ១ខែមករា ដើមឆ្នាំ២០២៤ នេះ នៅក្នុងរយៈពេល១ខែមករា ដើមឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរប្រមូលចំណូលពីការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ បានចំនួន ៥ ៤៩៨ ០៥៤ដុល្លារ កើនឡើង៥០,៩០%។ យោងតាមរបាយការណ៍គ្រឹះស្ថានអង្គរ បានបង្ហាញថា នៅក្នុងរយៈពេល១ខែមករា ដើមឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១១៥ ៥៣២នាក់ បើធៀបនឹងខែមករា ឆ្នាំ២០២៣ មានការកើនឡើង ៤៨,២០%។ ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ខែមករា ឆ្នាំ២០២៤នេះមានចំនួន ២៣១ ០៦៤ដុល្លារ។ ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកេរសម្រាប់ខែមករា ឆ្នាំ២០២៤នេះមានចំនួន ៤៣ ៤១០ដុល្លារ។ ដោយឡែកចំណូលពីការលក់សំបុត្រទូកនៅចុងឃ្នៀសសម្រាប់ខែមករា ឆ្នាំ២០២៤នេះមានចំនួន ១០១ ៨៥៤ដុល្លា៕
- នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរពិនិត្យមើលឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង លើផ្ទាំងប៉ាណូតាមទីសាធារណៈ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើការណែនាំឱ្យអាជ្ញាធរពាក់ពិនិត្យមើលឡើងវិញ អំពីការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿង ស្រវឹង លើផ្ទាំងប៉ាណូតាមទីសាធារណៈទូទាំងប្រទេសកម្ពុជា ដោយត្រូវកម្រិតឱ្យបានសមរម្យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនានា ពិនិត្យមើលឡើង វិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយ នៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដោយត្រូវកម្រិតឱ្យបានសមរម្យ ដើម្បី រួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ សម្តេចធិបតី ក៏បានណែនាំ ឱ្យក្រសួងព័ត៌មានសហការជាមួយក្រសួងសុខា ភិបាល និងក្រសួងពាណិជ្ជកម្ម ដឹកនាំបង្កើតក្រមប្រតិបត្តិមួយជាក់លាក់ដើម្បីអនុវត្តចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿង ស្រវឹង។ កាលពីថ្ងៃទី៩ ខែមករា កន្លងទៅ ក្រសួងព័ត៌មានបានជូនដំណឹងក្រើនរំឭក ដល់ទៅអង្គភាពប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនផលិតចែកចាយ នាំចូល និងក្រុមហ៊ុនផ្តល់សេវាផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសរាចរស្តីពីការផ្សាយពាណិជ្ជ កម្មគ្រឿងស្រវឹង របស់ក្រសួងព័ត៌មាន ដូចជាការហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្តល់រង្វាន់ និងមិនឱ្យជំរុញលើកទឹកចិត្ត ដោយប្រើពាក្យអូសទាញពលរដ្ឋឱ្យសេពគ្រឿងស្រវឹងហួសហេតុពេក។ មិនត្រូវយកស្ត្រី ឬអានីតិជនក្រោម១៨ ឆ្នាំ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនោះទេ ព្រោះជាហេតុនាំឱ្យប៉ះពាល់សិទ្ធិ និងតម្លៃស្ត្រីខ្មែរ។ ក្រសួងក៏បានព្រមានថា នឹងទុកពេលសមស្របឱ្យធ្វើការផ្លាស់ប្តូរ និងកែ សម្រួលការផ្សាយដែលប៉ះពាល់សីលធម៌សង្គម ហើយក្នុងករណីល្មើសការណែនាំ ក្រសួងនឹងបញ្ឈប់ការផ្សាយពាណិជ្ជកម្មតែម្តង។ ក្រោយបទបញ្ជាពីប្រមុខរដ្ឋាភិបាលកម្ពុជា អគ្គស្នងការនគរបាលជាតិ […]
- ករណីដុតស្រូវនៅស្រុកគិរីវង់ កសិករយន ឡាច ទទួលបានយុត្តិធម៌ និងថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គ លេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនលោក យន ឡាច អាយុ ៥៩ឆ្នាំ ជាកសិកររងគ្រោះដោយ aការដុតស្រូវ រស់នៅភូមិសំរោងខាងលិច ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ។ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានផ្តាំផ្ញេីដល់បងប្អូនប្រជាកសិករទាំងអស់ សូមមានការប្រុងប្រយ័ត្នកុំឱ្យមានករណីដូចនេះកេីតឡេីងទៀត ត្រូវចេះយោគ យល់គ្នា អធ្យាស្រ័យគ្នា ក្នុងនាមជាខ្មែរដូចគ្នា និងត្រូវដោះស្រាយបញ្ហាដោយសន្តិវិធី។ លោកជំទាវ បានផ្តាំផ្ញេីសូមថែទាំសុខភាពឱ្យបានល្អ បន្តប្រឹង ប្រែងប្រកបរបរចិញ្ចឹមជីវិតដេីម្បីលេីកកម្ពស់ជីវភាពគ្រួសារ។ ជាកិច្ចឆ្លេីយតប លោក យន ឡាច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរពីសុខទុក្ខ លេីកទឹក ចិត្ត ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារប្រេីប្រាស់ និងថវិកា១០លានរៀល ដេីម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ។ លោក ក៏បានថ្លែងអំណរ គុណដល់អាជ្ញាធរមូលដ្ឋាន […]
- កម្ពុជា-ឥណ្ឌូនេស៊ី បេ្តជ្ញាលើកកម្ពស់ទំនាក់ទំនងសភា ពាណិជ្ជ កម្ម និងទំនាក់ទំនងប្រជាជននិងប្រជាជន ឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmo sumarto) ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានលើកឡើងថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម នឹងខិតខំលើកកម្ពស់ទំនាក់ទំនងសភាប្រទេសទំាងពីរ ទំាងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ នៅក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរលើវិស័យពាណិជ្ជកម្ម ទំនាក់ទំនងប្រជាជននិងប្រជា ជន រួមនឹងវិស័យអប់រំ ឱ្យមានការរីកចម្រើនថែមទៀតផងដែរ។ ការលើកឡើងនេះធ្វើឡើងក្នុងជំនួបនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ។ សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់ថា រដ្ឋសភាបានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតឥណ្ឌូនេស៊ី សំដៅពង្រឹង និងលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយថែមទៀត។សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងថា បេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា ស្របពេលទំនាក់ទំនងប្រទេសទំាងពីរបានឈានដល់ខួបទី៦៥ឆ្នាំ និងក្នុងពេលដែលរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិទី៧ បានបង្កើតឡើងក្រោយការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌ កាលពីខែកក្កដាកន្លងមកនេះ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី […]
- យុវតីមកពីគ្រួសារក្រីក្រនៅខេត្តស្វាយរៀង ពេញចិត្តចំពោះវគ្គបណ្តុះបណ្តាលបច្ចេកទេសរបស់រាជរដ្ឋាភិបាល យុវតី ឈឹម រចនា ដែលកំពុងរៀនជំនាញការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀងបានលើកឡើងថាខ្លួនពេញចិត្តយ៉ាងខ្លាំងក្នុងការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល ហើយរូបគេសង្ឃឹមថាការរៀនជំនាញវិជ្ជាជីវៈនឹងអាចផ្លាស់ប្តូស្ថានភាពគ្រួសាររបស់គេនាពេលអនាគត។ យុវតីរូបនេះថា៖«ដោយសារតែខ្ញុំពេញចិត្តពីព្រោះវាជាឱកាសសម្រាប់យុវជនដែលមានជីវភាពខ្វះខាតអាចរៀនជំនាញបច្ចេកទេសដោយឥតគិតថ្លៃ ថែមទាំងមានប្រាក់ឧបត្ថម្ភថែមទៀត»។ យុវតីបន្ថែមថា ក្នុងរយៈពេល៣សប្តាហ៍ក្នុងការចាប់ផ្តើមរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះខ្លួនបានសិក្សានូវជំនាញទន់ ប្រមុំ ការតចរន្តក្នុងគេហដ្ឋាន និងការសិក្សាការវាស់តង់ស្យុងផ្សេងៗជាច្រើនទៀត។ កម្មវិធីសិក្សាទាំងនេះកញ្ញាសង្ឃឹមថាសិក្ខាកាមអាចស្រូបយកចំណេះ ជំនាញបានឆាប់រហ័ស និងអាចទាក់ទាញចំណាប់អារម្មណ៍យុវជនឱ្យមកសិក្សាបានគ្រប់ៗគ្នាផងដែរ។ យុវតីថា៖«ក្រៅពីសិក្សាលើមុខវិជ្ជាទាក់ទងនិងជំនាញ ក្នុងនោះដែរគ្រូបង្រៀនក៏បានផ្តោតលើការបង្រៀនការធ្វើការងារជាក្រុម ឱ្យចេះសហការគ្នា ស្រលាញ់គ្នា និងមានទំនាក់ទំនងល្អជាមួយគ្នាផងដែរ ត្បិតការចុះកម្មសិក្សា និងការចូលរោងជាងអនុវត្តមិនទាន់បានចាប់ផ្តើមនៅឡើយ»។ យុវតីបន្ថែមថា នារីក៏អាចរៀនជំនាញដំឡើងបណ្ដាញអគ្គិសនីបានដែរ ត្បិតជំនាញនេះភាគច្រើនសំបូរតែបុរសរៀននាពេលកន្លងមក។ យុវតីរូបនេះបានសម្រេចចិត្តរៀនជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអាគារនេះដោយខ្លួនឯង ហើយសង្ឃឹមយ៉ាងមុតមាំថាគាត់អាចធ្វើបាន និងជោគជ័យលើជំនាញនេះ។ យុវតីបន្តថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេក ទេស១,៥ លាននាក់របស់រាជរដ្ឋាភិបាលជាក្តីសង្ឃឹមតែមួយគត់ដែលអាចឱ្យខ្លួនបានសិក្សាជំនាញទាំងដែលគ្រួសារមានជីវភាពក្រីក្រ ហើយអាចមានជំនាញមួយច្បាសលាស់ អាចរកការងារបានធ្វើ មានប្រាក់ចំណូលសមរម្យ។ យុវតីរូបនេះរំពឹងថាខ្លួននឹងជាអ្នកស្រោចស្រង់ជីវភាពគ្រួសារបានប្រសើរជាងពេលបច្ចុប្បន្ន ខណៈឪពុកម្តាយរបស់យុវតីរូបនេះកាន់តែជរាទៅពីមួយថ្ងៃទៅថ្ងៃ។ គូសបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលបានដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣កន្លងទៅបានបោះជំហានទៅមួយដំណាក់កាលទៀតហើយ ដោយកាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២៤កន្លងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបើកបវេសនកាលចូលរៀនជាផ្លូវការនៅទូទាំងប្រទេស៕
- ចាប់បានហេីយ! ចាប់ខ្លួននគរបាលម្នាក់ និងប្រជាការពារ ២ នាក់ ក្រោយជម្រិតទារលុយពីក្រុមយុវជន កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ មានជ័យ ធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរង គ្រោះ បានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ០១នាក់ រួមនិងប្រជាការពារចំនួន០២នាក់ទៀត ពីបទកំហែងយកប្រាក់។ ការឃាត់ ខ្លួនគឺ ក្រោយករណីយុវជន០៥នាក់ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ចោទប្រកាន់ថា មានសមត្ថកិច្ចគាបយកលុយ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ជនសង្ស័យចំនួន០៣៖ ១-ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិខ្មែរ។ ២-ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទ ប្រុសជនជាតិ ខ្មែរ។ ៣-អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំ រឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យនៅសេសសល់មួយចំនួនទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីស្វែងរកឃាត់ខ្លួន យកមកអនុវត្តតាមនីតិវិធី៕
- ស្ពានអាកាសថ្មី ត្រូវបានតភ្ជាប់ខ្សែមេពីមហាវិថីសម្តេច ហ៊ុន សែន ទៅមហាវិថីព្រះមុនីវង្ស ស្ពានអាកាសថ្មី ត្រូវបានតភ្ជាប់ខ្សែមេពីមហាវិថីសម្តេច ហ៊ុន សែន ទៅមហាវិថីព្រះមុនីវង្ស ដែលនឹងស្នើរសុំសម្ដេចធិបតីហ៊ុន ម៉ាណែត ដើម្បីប្រសិទ្ធនាមឈ្មោះ ស្ពានអាកាស មរតកតេជោ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ស្ពានអាកាសថ្មី ដែលបាននិងកំពុងសាងសង់នៅចំណុចក្បាលថ្នល់ ស្ថិតនៅខណ្ឌចំការមន និង ខណ្ឌមានជ័យ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញដែលមានកម្ពស់៣ជាន់ខាងលើនេះ នឹងស្នើរសុំទៅប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីសុំប្រសិទ្ធនាមឈ្មោះស្ពាននេះថា ស្ពានអាកាស មរតកតេជោ ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញតភ្ជាប់ស្ពានអាកាសដ៏ប្រណិតនេះ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ ស្ពានអាកាសថ្មីនេះ សម្រេចបានលើការសាងសង់ ក្នុងដំណាក់កាលទី១ ហើយ ពោលគឺ៧៤ថ្ងៃទៀតនឹងសុំទៅសម្ដេច ហ៊ុន ម៉ាណែត ដើម្បីប្រកាសដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីអោយប្រជាពលរដ្ឋ បានធ្វើដំណើរឆ្លងកាត់ កាត់បន្ថយបាននូវការកកស្ទះចរារចរ។ ខណៈដាក់ឲ្យប្រើប្រាស់ស្ពានអាកាសនេះជាបណ្ដោះអាសន្ន គម្រោងទី ២នឹងបន្តសាងសង់ នៅជាន់ផ្ទាល់ដី និងជាន់ទី១បន្តទៀត។ ឯកឧត្ដម […]
- ខឿនរួតទី៣ ជ្រុងនិរតីប្រាសាទបាយ័ន បានបញ្ចប់ការជួសជុលជាស្ថាពរហើយ ក្រុមការងារជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណ វិទ្យានៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ដោយជោគជ័យលើការងារជួសជុលខឿនជ្រុងនិរតី រួតទី៣នៃប្រាសាទបាយ័ន ជាស្ថាពរហើយនៅដើមឆ្នាំ២០២៤នេះ ។ ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលខឿនរួតទី៣ ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងថា ការងារជួសជុលសម្រេចបានដោយជោគជ័យនៅខឿនជ្រុងនិរតីនៃប្រាសាទបាយ័ន មានដូចជា រៀបចំថ្មខឿនដែលរំកិលហែកក្រៀកឱ្យចូលទីតាំងដើមវិញ បុកបង្ហាប់ដីគ្រឹះ រៀបថ្មកម្រាល រំដោះទឹកហូរតាមប្រព័ន្ធទឹកបុរាណឡើងវិញ ជួសជុលបង្កាន់ដៃនាគប្រវែងប្រហែល ១២ម៉ែត្រ ដែលក្នុងការងារទាំងនេះកន្លែងខ្លះត្រូវបន្ថែមថ្មថ្មីដែលចាំបាច់។ ការងារនេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៣មកនោះ បានឈានដល់ការសម្រេចជាស្ថាពរហើយ គឺនៅសល់តែការងារតិចតួច ដូចជា ការដាប់សម្អាតថ្មថ្មី និងបិទបាយអបំពេញនៅតាមមុខដំណរថ្មតែប៉ុណ្ណោះ។ កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងទៀតថា ខឿនជ្រុងខាងត្បូងផ្នែកខាងលិចរបស់រួតទី៣នៃប្រាសាទបាយ័ន ដែលរងខូចខាតខ្លាំងដោយសារតែមូលហេតុដូចជា ឬសឈើបានដុះចាក់ចូលទៅក្នុងរចនាសម្ពន្ធធ្វើឱ្យថ្មមួយ ចំនួនរំកិលចេញពីទីតាំងដើម និងបង្កើតបានជាប្រហោងនៅតាមចន្លោះថ្ម។ ទឹកហូរច្រោះចូលទៅតាមប្រហោងថ្មដោយនាំល្បាយដីខ្សាច់ចេញមកក្រៅបណ្ដាលឱ្យខឿននេះហែកក្រៀកមួយចំនួន។ ម្យ៉ាងទៀត បារាំងធ្លាប់បានជួសជុលដោយប្រើបាយអស៊ីម៉ងត៍ទៅបិទបំពេញនៅតាមចន្លោះថ្មកម្រាល។ ប៉ុន្តែ មកដល់បច្ចុប្បន្នបាយអនោះអស់គុណភាព ហើយបានធ្វើឱ្យខឿនរួតទី៣របស់ប្រាសាទបាយ័ននៅតែប្រឈម និងហានិភ័យជាថ្មី៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


