ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អ្នកនាំពាក្យក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា នៅតាមបណ្ដារាជធានី-ខេត្ត គឺមានភាពល្អប្រសើរ ភ្នំពេញ៖ នៅថ្ងៃចន្ទទី២៩ ខែមករា នេះក្រសួងបរិស្ថានបានប្រកាសថា គុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា នៅតាមបណ្ដារាជធានី-ខេត្ត គឺមានភាពល្អប្រសើរ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាង បានបញ្ចាក់ថាការវាយតម្លៃគុណភាពខ្យល់របស់ក្រសួងបរិស្ថាន បានធ្វើឡើងដោយមានការពិនិត្យតាមដានដោយយកចិត្តទុកដាក់ ពីមន្រ្តីជំនាញ និងឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់សាធារណៈ ចំនួន ១៤ទីតាំងនៅរាជធានីភ្នំពេញ និង ៣៧ទីតាំង នៅតាមបណ្ដាខេត្ត។ ហើយនៅខេត្តខ្លះមានឧបករណ៍តាមដានគុណភាពខ្យល់ ចំនួន២ ទីតាំង ថែមទៀត។ មន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការរក្សាបាន សន្ទស្សន៍គុណភាពខ្យល់ (AQI) ល្អនិងល្អប្រសើរ នៅគ្រប់ទីតាំងទាំងអស់នោះ ជាលទ្ធផលដោយមានកិច្ចសហការពីអ្នកពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនឹងវិធានការណ៍មួយចំនួន ដែលក្រសួងដាក់ចេញ។ ក្នុងន័យនេះ ដើម្បីការពារ និងទប់ស្កាត់បញ្ហាការបំពុលខ្យល់នៅរាជធានី-ខេត្ត អ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តទាំងអស់ បន្តជំរុញផ្សព្វផ្សាយការអនុវត្តសារាចរលេខ ០១ សរ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងប្រជាពលរដ្ឋ ជាពិសេសចាត់វិធានការមួយចំនួនដូចខាងក្រោមៈ […]
  • អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានចង្អៀត នៅព្រឹកថ្ងៃចន្ទ ទី ២៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្លួងប្រាបាង ប្រទេសឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខា ធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានចង្អៀត។ កិច្ចប្រជុំចង្អៀតដែល ដឹកនាំដោយ ឯកឧត្តម Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានពិភាក្សាអំពីអាទិភាពនានារបស់អាស៊ាន ក្រោមការធ្វើជាប្រធានអាស៊ានរបស់ឡាវ ដែលមានមូលបទ “អាស៊ាន៖ ពង្រឹងការតភ្ជាប់ និងភាពធន់” ព្រមទាំងបានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហានានា ដែលពាក់ព័ន្ធដល់ការកសាងសហគមន៍អាស៊ាន រួមទាំង ការបន្តតាមដានការងារពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន។  
  • សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បន្តចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកជុំគិរី ខេត្តកំពត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយបេះដូង ដោយទឹកចិត្ត និងស្នាមញញឹម ហើយសកម្មភាពនេះបានបង្កើតឡើងរយៈកាលជាង ១០ឆ្នាំ មកហើយ។ នាចុងសប្តាហ៍នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺទូទៅ, ជំងឺមាត់ធ្មេញ, សន្លាក់, ភ្នែក, បេះដូង និងសួត ជូនដល់ប្រជាពលរដ្ឋ ចំនួនប្រមាណ ៣.៥១២ នាក់ ស្មើនិង ៥.៣៨៤ ករណី ដែលរស់នៅក្នុងស្រុកជុំគិរី ខេត្តកំពត ព្រមជាមួយការចូលរួមពី សំណាក់ថ្នាក់ដឹកនាំ ក្រុមការងារ និងអាជ្ញាធរ ពាក់ព័ន្ធយ៉ាងច្រើនកុះករ ។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី លោកតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិត ថ្លៃ។ ជាក់ស្ដែង […]
  • សមត្ថកិច្ចឆែកអាវុធជាតិផ្ទុះខណ្ឌច្បារអំពៅ ឃាត់ខ្លួនមន្រ្តីនគរបាលចរាចរណ៍ខេត្ដស្ទឹងត្រែង ដកហូតគ្រឿងញៀន ៥គីឡូក្រាម ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ ម្នាក់ជាមន្ត្រីនគរបាលចរាចរណ៍ នៅខេត្ដស្ទឹងត្រែង។ ដោយរកឃើញថ្នាំ ញៀន៥ គីឡូ ក្រាម។ ការឃាត់ខ្លួននេះ គឺធ្វើឡើងនៅពេលកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានបើកយុទ្ធនាការដាក់គោលដៅ រឹងបន្តឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿង ស្រវឹង នៅមុខមន្ទីរពេទ្យជោវៃ ភូមិជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីយប់រំលងអាធាត្រចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅវេលាម៉ោង១០:២៥ នាទីយប់នេះថា ជនសង្ស័យទាំង២ នាក់ រួមមាន៖ ១-ឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៉ីថា អាយុ៤៩ឆ្នាំ មុខរបរនគរបាល ស្នាក់ភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង និង២-ឈ្មោះ ផា វុធថា អាយុ៤០ឆ្នាំ ស្នាក់នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លា […]
  • តុលាការ​ ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ លោក​ នីណាក់​ ក្រោមការចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង តុលាការ​ ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ លោក​ នីណាក់​ ក្រោមការចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង សាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចម្សិលមិញ បាន សម្រេចឃុំខ្លួន លោក នី ណាក់ ម្ចាស់ផេក «Iman KH» ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃសក្រោមការ ចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង។​ លោក នី ណាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការភ្លាមៗ កាលពីព្រឹកថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីលោកបរិហារលើរដ្ឋមន្រ្តីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នរាជរដ្ឋា ភិបាលជាច្រើនទៀត កាលពីខែធ្នូកន្លងទៅនេះ។
  • ក្រសួងមហាផ្ទៃ ដកហូតមុខដំណែង និងបន្ថយឋានន្តរស័ក្តិ ចំពោះវរសេនីយ៍ទោ សោម សុថារ័ត្ន ក្រោមរូបភាពដកហូតមុខ តំណែង ពីអធិការរងនគរបាលខណ្ឌជ្រោយចង្វារ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ០១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ វរសេនីយ៍ត្រី ។ ក្រសួងមហាផ្ទៃ ដកហូតមុខដំណែង និងបន្ថយឋានន្តរស័ក្តិ ចំពោះវរសេនីយ៍ទោ សោម សុថារ័ត្ន ក្រោមរូបភាពដកហូតមុខ តំណែង ពីអធិការរងនគរបាលខណ្ឌជ្រោយចង្វារ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ០១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ វរសេនីយ៍ត្រី ។ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ
  • វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺទទួលបានសិស្សជាង៣០០នាក់ សម្រាប់បើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដំបូង យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ៣១៥នាក់ និងជំនាញចំនួន១១ នឹងត្រូវបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលជាផ្លូវការនៅថ្ងៃទី១៥ មករា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមលោក កែម ជាក់នី នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ។ បើតាមលោក កែម ជាក់នី ជំនាញចំនួនទាំង១១ ដែលយុវជនបានមកចុះឈ្មោះចូលរៀននោះមានដូចជា ការថែទាំ និងជួស ជុលម៉ាស៊ីនត្រជាក់រថយន្ត ការផ្សារអគ្គិសនី ការថែទាំ និងជួសជុលទូរស័ព្ទ ការថែទាំបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ការរចនាក្រាហ្វិកកុំព្យូទ័រ សេវាកម្មកុំព្យួទ័រ ការដាំ និងប្រមូលផលដំណាំស្វាយ និងការកែច្នៃបន្លែ និងផ្លែឈើ។ លោកបន្ថែមថា ជំនាញទាំង១១នេះសុទ្ធសឹងតែជាជំនាញដែលមានតម្រូវការខ្ពស់ ទីផ្សារការងារល្អ ដែលសិក្ខាកាមរៀនចប់អាចមានប្រាក់ចំណូលសមរម្យសម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគេផងដែរ។ ហើយការចូលរៀននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ វិទ្យាស្ថានបានរៀបចំ ទាំងសម្ភារៈ ថ្នាក់រៀន រោងជាង បន្ទាប់ពិសោធន៍ គ្រូបណ្តុះបណ្តាលដែលពោពេញទៅដោយសមត្ថិភាពផងដែរ។ គូរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ […]
  • ការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើកបានសម្លាប់សមាជិកយោធា៣នាក់ នៅក្រុងបាកដាដ បាកដាដ៖ ប្រភពពីក្រសួងមហាផ្ទៃ មួយបានប្រាប់ស៊ីនហួថា សមាជិក៣នាក់ នៃកងកម្លាំងប្រដាប់អាវុធ ហាស សាប៊ី (Hashd Shaabi) របស់អ៊ីរ៉ាក់ ត្រូវបានសម្លាប់ និងប្រាំនាក់រងរបួសកាលពីថ្ងៃព្រហស្បតិ៍ ក្នុងការវាយ ប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅភាគខាង កើតទីក្រុងបាដាដ។ ប្រភពបានប្រាប់ស៊ីនហួរថាការវាយប្រហារ បានកើតឡើងនៅពេលថ្ងៃត្រង់ នៅពេលដែលយន្តហោះគ្មានមនុស្សបើកមិនស្គាល់មុខបានទម្លាក់គ្រាប់បែកលើទីបញ្ជាការកងពលតូចទី១២របស់ ហាស សាប៊ី (Hashd Shaabi) នៅផ្លូវប៉ាឡេស្ទីន ភាគខាងកើត នៃទីក្រុងបាកដាដ ដោយបានសម្លាប់មេដឹកនាំកងពលតូចតាលីប អាល់សែលឌី (Talib al-Saiedi) ជំនួយការរបស់គាត់ និងជាអ្នកប្រយុទ្ធម្នាក់។ ប្រភពបាននិយាយថា ការផ្ទុះនេះក៏បានធ្វើឱ្យអ្នក ប្រយុទ្ធ Hashd Shaabi ប្រាំនាក់រងរបួស បំផ្លាញយាន ជំនិះពីរគ្រឿង និងបណ្តាលឱ្យខូចខាតដល់ទីស្នាក់ការ។ គួរបញ្ជាក់ថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានប្រញាប់ប្រញាល់ទៅ កាន់តំបន់នោះ និងបានបិទទ្វារចេញពីកន្លែងកើតហេតុ ខណៈរថយន្តសង្គ្រោះបានជម្លៀសជនរងគ្រោះទៅកាន់មន្ទីរ ពេទ្យ៕ ប្រែសម្រួលដោយ ប៊ុន សុភាព
  • នៅឆ្នាំ២០២៤ កម្ពុជា និងឥណ្ឌូនេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យកាន់តែមានលទ្ធផលផ្លែផ្កា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯអគ្គរដ្ឋ ទូត ឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានឯកភាពលើការពង្រឹងកិច្ចសហការបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈការផ្តល់អាហារូប ករណ៍ និងលទ្ធភាពនៃការផ្លាស់ប្តូរសិក្ខាកាមបច្ចេកទេសនៃប្រទេសទាំងពីរ។ នេះ គឺជាការគូសបញ្ជាក់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ និងឯកឧត្តម Santo Darmosumarto ក្នុងជំនួបនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា នេះ។ ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនោះ ថ្នាក់ដឹកនាំទាំងពីរ បានលើកឡើងពីការពិនិត្យលទ្ធភាពផ្តល់អាហាររូបករណ៍ដល់ពលរដ្ឋកម្ពុជាលើជំនាញបច្ចេកទេសវិជ្ជាជីវៈដែលឥណ្ឌូនេស៊ីមានសក្តានុពល និងលទ្ធភាពនៃការផ្លាស់ប្តូរសិក្ខាកាមផ្នែកបច្ចេក ទេសវិជ្ជាជីវៈរវាងប្រទេសទាំងពីរ។ សម្រាប់ថ្នាក់ដឹកនាំទាំងពីរ កិច្ចការនេះ នឹងក្លាយជាចលករសំខាន់សម្រាប់ជួយជ្រោមជ្រែងទំនាក់រវាងប្រជាជននិងប្រជាជន និងប្រទេសជាតិទាំងពីរឱ្យកាន់តែស្អិតរមួតផងដែរ។ បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានជជែក និងចែករំលែកពីទស្សនៈវិស័យក្នុងនាមប្រទេសបញ្ជូនពលករច្រើនទៅកាន់ពិភពលោកដូចគ្នា។ ក្នុងនោះឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់ក្រសួងការងារ និងរាជរដ្ឋាភិ បាលទាំងមូលដែលបានមើលថែពលរដ្ឋខ្លួនដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសកម្ពុជាដោយគ្មានការរើសអើង។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់ភាគីឥណ្ឌូនេស៊ីថា ក្រសួងការងារក្នុងនាមជាប្រទេសទទួល និងក្នុងនាមជាមិត្តនៅតំបន់អាស៊ាន ការផ្តល់ការគោរពសិទ្ធិដល់ពលរដ្ឋទូទៅ និងជនបរទេសជាកាតព្វកិច្ចដែលកម្ពុជាត្រូវធ្វើឱ្យល្អបំផុតជាពិសេសក្នុងអាណត្តិទី៧នេះដែលក្រសួងបានយកចិត្តទុកដាក់ជាអាទិភាពមិនថាពលរដ្ឋបរទេសក្នុងទឹកដីកម្ពុជា ឬពលរដ្ឋកម្ពុជាដែលចេញទៅបម្រើការនៅបរទេសនោះទេ៕
  • ភាពស្អាតនៃយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន បានរីកសាយភាយដល់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ក្រសួងបរិស្ថានបានកំពុងពង្រីកភាពស្អាតនៃយុទ្ធសាស្រ្តចក្រា ទៅដល់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានៅក្នុងតំបន់ឧទ្យានជាតិព្រះកុសុមៈគីរីរម្យដែលស្ថិតនៅភូមិអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តាមរយៈការស្នើសុំឱ្យក្រសួង បរិស្ថានគាំទ្រពីឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា និងឯកឧត្តម លោកជំទាវជាឧបាសក់ ឧបាសិកានៃគណកម្មការមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួង នៅថ្ងៃទី០៣ មករា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ក្រសួងនឹងគាំទ្រ ហើយទទួលយកសំណើក្នុងការរៀបចំទីតាំងធ្វើសមាធិ និងវិបស្សនារបស់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅក្នុងតំបន់ឧទ្យានជាតិព្រះកុសុមៈគីរីរម្យនេះ តែយ៉ាងណាក្រសួងបរិស្ថានសូមធ្វើការពិនិត្យ និងសិក្សាអំពីបញ្ហាប្រឈមនានាលើទីតាំងនោះជាមុនសិន មុននឹងរៀបចំប្លង់ទីតាំងសម្រាប់ឱ្យពុទ្ធបរិស័ទបានធ្វើវិបស្សនា សមាធិឱ្យកើតចិត្តជាកុសល មានមេត្តាធម៌ នឹងរួមចំណែកក្នុងការផ្សព្វផ្សាយព្រះធម៌ពិតរបស់ព្រះពុទ្ធជូនដល់អ្នកស្រឡាញ់ព្រះពុទ្ធសាសនាជាតិ និងអន្តរជាតិ ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យពុទ្ធ បរិស័ទទាំងអស់ចូលរួមក្នុងភាពស្អាត ភាពបៃតង និងចីរភាពជាមួយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ពីព្រោះថានៅក្នុងធម៌ព្រះពុទ្ធក៏បានសម្តែងពីអំពីការសម្អាតចិត្តហ្មងសៅ ចិត្តបាប ចិត្តអកុសល ហើយពុទ្ធឱវាទនេះសមស្របនឹងភាពស្អាតចេញពីក្នុងចិត្តរបស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានផងដែរ។ ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា បានគាំទ្រយ៉ាងពេញទំហឹងចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួង បរិស្ថាន ក្នុងការរួមចំណែកកសាងទីតាំងធ្វើសមាធិ និងវិបស្សនាជាមួយមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដើម្បីបង្ហាញអន្តរជាតិថា ក្នុងនាមកម្ពុជាជាអ្នកកាន់ព្រះពុទ្ធសាសនាជាង៩០% ក៏មានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាដូចបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោកដែរ។ សូមជម្រាបជូនផងដែរថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានេះ […]
  • ក្រុមហ៊ូធី របស់យេម៉ែន បានព្រមានប្រឆាំងនឹងការវាយប្រហារថ្មី លើការដឹកជញ្ជូន នៅសមុទ្រក្រហម BBC៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងរដ្ឋចំនួន ១០ ផ្សេងទៀត បានព្រមានក្រុមឧទ្ទាមក្នុងប្រទេសយេម៉ែន ថាពួកគេនឹងប្រឈមមុខនឹងផលវិបាក ប្រសិនបើពួកគេបន្តវាយប្រហារលើការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហម។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រុមនៃប្រទេសលោកខាងលិចភាគច្រើនបានអំពាវនាវឱ្យបញ្ចប់ការវាយប្រហារជាបន្ទាន់។ ក្រុមឧទ្ទាម ហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ បានប្រកាសគាំទ្រក្រុមហាម៉ាស នៅក្នុងសង្គ្រាមដែលខ្លួនបានចាប់ផ្ដើមប្រឆាំងនឹងអ៊ីស្រា អែលកាលពីខែតុលា។ ចាប់តាំងពីខែវិច្ឆិកាមក ពួកឧទ្ទាម បានវាយប្រហារលើការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហមច្រើនជាង ២០ដងផងដែរ។ សម្ព័ន្ធមិត្តបានអំពាវនាវឱ្យ “បញ្ចប់ជាបន្ទាន់” ចំពោះការវាយ ប្រហារ ដែលពួកគេ បាននិយាយថា បានបង្ក “ការគំរាមកំហែងដោយផ្ទាល់ចំពោះសេរីភាពនៃការធ្វើនាវាចរណ៍” នៅក្នុងផ្លូវទឹកដ៏សំខាន់ដែលឆ្លងកាត់ស្ទើរ តែ ១៥% នៃពាណិជ្ជកម្មពិភពលោកឆ្លងកាត់។ ការភ័យខ្លាចនោះគឺថា តម្លៃប្រេងឥន្ធនៈនឹងកើនឡើង ហើយខ្សែសង្វាក់ផ្គត់ផ្គង់នឹងត្រូវខូចខាត។ ទន្ទឹមនោះ សភាដឹកជញ្ជូនអន្តរជាតិនិយាយថា ២០% នៃកប៉ាល់កុងតឺន័ររបស់ពិភពលោកកំពុងគេចពីសមុទ្រក្រហម ដោយឆ្លងកាត់ជុំវិញអាហ្វ្រិកខាងត្បូងជំនួសវិញ៕ ប្រែសម្រួលដោយ: ជ ង៉ា
  • មនុស្ស១៤នាក់របួស ក្នុងការក្រឡាប់រថយន្តច្រើននៅកូរ៉េ សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៤ នាក់បានរងរបួស នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ ២០២៤ នេះ ពីករណីក្រឡាប់រថយន្តពីរគ្រឿងនៅក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់។ រថយន្តប្រហែល៣០គ្រឿង បានបុកគ្នាពីមួយទៅមួយនៅម៉ោងប្រហែល៥ និង ២៤នាទីព្រឹកម៉ោងក្នុងស្រុក នៅលើស្ពានមួយក្នុងទីក្រុង សេជុងចម្ងាយប្រហែល១១០គីឡូម៉ែត្រ ភាគខាងត្បូង នៃរដ្ឋធានីសេអ៊ូល។ អ្នកបើកបរទាំង៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួសស្រាល។ គ្រោះថ្នាក់មួយ ទៀត ដែលពាក់ព័ន្ធនឹងយានយន្តចំនួន៨ បានកើតឡើងនៅម៉ោងប្រហែល ៦:២៧នាទីព្រឹក ម៉ោងក្នុងស្រុកនៅលើស្ពានដាច់ដោយឡែកមួយក្នុងទីក្រុងសេជុង (Sejong )។ មនុស្ស៩នាក់បានរងរបួសស្រាលពីគ្រោះថ្នាក់នេះ។ គួរបញ្ជាក់ថា ប៉ូលីសកំពុងស៊ើបអង្កេតមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ៕ ប្រែសម្រួលដោយ ប៊ុន សុភាព
  • មនុស្ស ៩៥នាក់បានស្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែកជិតផ្នូររបស់ឧត្តមសេនីយ៍អ៊ីរ៉ង់ កាសឹម សូឡីម៉ានី សារព័ត៌មានរដ្ឋអ៊ីរ៉ង់រាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៩៥ នាក់បានស្លាប់ដោយសារការបំផ្ទុះគ្រាប់ បែកពីរគ្រាប់ នៅជិតផ្នូររបស់ឧត្តមសេនីយ៍អ៊ីរ៉ង់ Qasem Soleimani (កាសឹម សូឡីម៉ានី) ក្នុងខួបលើកទីបួននៃការធ្វើឃាតដោយសហរដ្ឋ អាមេរិក។ មនុស្សរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅពេលការបំផ្ទុះបានវាយប្រហារលើក្បួនដង្ហែ នៅជិតវិហារអ៊ីស្លាម Saheb al-Zaman ក្នុងទីក្រុង Kerman។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei (អាយ៉ាថូឡា អាលី ខាមិនណី) បានប្តេជ្ញាថា “ការវាយប្រហារភេរវកម្ម” នឹងត្រូវបានឆ្លើយតបជាមួយនឹង “ការតបតវិញយ៉ាងខ្លាំងក្លា”។ ក្នុងករណី នេះ មិនមានការអះអាងភ្លាមៗ ពីក្រុមណាមួយសម្រាប់អ្វីដែលត្រូវបានគេជឿថា ជាការវាយប្រហារដ៏សាហាវបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់ក្នុងរយៈពេល ៤២ ឆ្នាំនោះទេ។ ការសង្ស័យអាចនឹងធ្លាក់ទៅលើពួកបំបែកខ្លួនអារ៉ាប់ និងក្រុមជីហាដនិកាយស៊ុននី ដូចជារដ្ឋអ៊ីស្លាម (IS) ដែលបានធ្វើការវាយប្រហារលើជនស៊ីវិល និងកងកម្លាំងសន្តិសុខនៅក្នុងប្រទេសនាប៉ុន្មានឆ្នាំថ្មីៗនេះ។ លោក សូឡីម៉ានី ជាឥស្សរជន ដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់ មុនពេលគាត់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលនៅជិតខាងក្នុងឆ្នាំ ២០២០៕ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច
  • រថយន្ដដឹកលើសទម្ងន់ ០២ គ្រឿងត្រូវបានពិន័យ និងឃាត់ទុក ០១ឆ្នាំ នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កំពង់ស្ពឺ ៖ នាថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារ ណការ និងដឹងជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈ កម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ព្រមទាំងសមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវជាតិលេខ ៥១ គ.ម ២៥ ភូមិពោធិ៍ថ្មី ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។ ប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន ០២ គ្រឿង បានដឹកលើសទម្ងន់កម្រិតកំណត់ ចាប់ពី ១៣-១៥ តោន លើសពី២០% នៃទម្ងន់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយាន យន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។ […]
  • អាគារសិក្សាមួយខ្នង មានតម្លៃជាង៨ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅសាលាបឋមសិក្សាទួលសាគរ អគារសិក្សាមួយខ្នងមាន៥បន្ទប់ សាងសង់ដោយ ឧបាសក អ៊ុង សាក់ និងឧបាសិកា មុត សាម៉េត ព្រះទាំងកូនចៅ រស់នៅ ភូមិដងគោម ឃុំកំពង់ អុស ស្រភេពញាឮ ខេត្តកណ្តាល ត្រូវបានរៀបចំប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី៣១ ខែធ្នូឆ្នាំ ២០២៣ ក្រោមវត្តមានលោក ធឹម សំអាន អភិបាលនៃគណៈអភិបាល ខណ្ឌព្រែកព្នៅ។ បើតាមអ្នកតំណាងរបស់សប្បុរសជន បានឱ្យដឹងថា ដោយពិនិត្យពីភាពខ្វះខាត បន្ទប់រៀននៃសាលាបឋមសិក្សាទួលសាគរ និងរំលឹកអនុស្សាវរីយ៍ ដែលធ្លាប់បានបំពេញការងារ ជាលេខាបក្សនៅក្នុងសង្កាត់សំរោង កាលពីឆ្នាំ ១៩៨៧ ដល់ឆ្នាំ ១៩៩០ផងនោះ ទើបឧបាសក អ៊ុង សាក់ និង ឧបាសិកា មុត សាម៉េត ព្រមទាំងកូនចៅ បានចំអោយធនធានផ្ទាល់ខ្លួន ដើម្បីកសាងអគារសិក្សាថ្មីមួយនេះឡើង ជាការរួមចំណែកលើកស្ទួយ វិស័យអប់រំជាតិផង និងទុកជាស្នាដៃដល់កូនចៅ ប្រជាពលរដ្ឋ នៅភូមិសំរោងត្បូង ជាពិសេស លោកគ្រូ អ្នកគ្រូ និងសិស្សានុ សិស្សនៅសាលាបឋមសិក្សាទួលសាគរ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)