ព័ត៌មានថ្មី
- ការងារច្បាប់៖ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ អនុម័តបានច្បាប់ចំនួន៧ សម័យប្រជុំរដ្ឋសភាលើកទី១នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អនុម័ច្បាប់បានចំនួន៧ ក្នុងនោះមានសេចក្តីព្រាងច្បាប់ចំនួន៦និងសេចក្តីស្នើវិសោធនកម្មមាត្រាមួយចំនួននៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាចំនួនមួយលើក ។ សេចក្តីព្រាងច្បាប់ និងសេចក្តីស្នើវិសោធនកម្ម បទបញ្ជផ្ទៃក្នុងរដ្ឋសភា ដែលសម័យប្រជុំរដ្ឋសភាលើកទី១នីតិកាលទី៧ បានអនុម័តមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច ២-សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ៣-សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ៤- សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ៥- សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ៦-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម ៧-សេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា បានប្រកាសបិទបញ្ចប់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ ដែលមានថិរវេលាចំនួន ៣ខែតាមច្បាប់កំណត់ គិតចាប់ពីថ្ងៃទី២១សីហា រហូតមកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ។ នៅក្នុងរយៈពេលបីខែបន្តទៀតគឺជាពេលវេលាវិស្សមកាលពីសម័យប្រជុំពេញអង្គរដ្ឋសភា របស់សមាជិកសមាជិការដ្ឋសភា ។ វិស្សមកាលជាពេលវេលាមួយ ដែលតំណាងរាស្រ្តចុះសិក្សាស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមណ្ឌលនានា។ នៅក្នុងរយៈពេលវិស្សមកាលនេះ រដ្ឋសភាអាចកោះប្រជុំវិសាមញ្ញបាន ប្រសិនជាមានការចាំបាច់ និងដោយមានការកោះប្រជុំពីប្រធានរដ្ឋសភា៕
- កម្មវិធីបណ្តុះបណ្តាលជំនាញ១.៥លាននាក់៖ ក្រសួងការងារនឹងបើកវេសនកាលទូទាំងប្រទេសនៅថ្ងៃទី១៥ ខែមករា ក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នឹងបើកបវេសនកាលសម្រាប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ខណៈមានអ្នកចុះឈ្មោះចូលរៀនប្រមាណជិត២ម៉ឺននាក់។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២៣ បានឱ្យដឹងថា វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ នឹងបើកបវេសនកាលព្រមគ្នានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ខាងមុខនេះដើម្បីផ្តើមការបណ្តុះបណ្តាលវគ្គទី១។ ឯកឧត្តម បន្ថែមថា៖ “កម្មវិធីបើកបវេសនកាលធំ គឺធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ខាងមុខដែលជានិមិត្តរូបនៃការបើកវគ្គបណ្តុះបណ្តាលនូវទូទាំងប្រទេសនៃកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានប្រកាសដាក់ចេញឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ដោយសម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត”។ មួយវិញទៀត ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់ពីចំនួនអ្នកចូលរៀនដែលគិតមកត្រឹមថ្ងៃទី២៩ ខែធ្នូ នេះមានពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រ ជាង១.៩ម៉ឺននាក់ បានមកចុះឈ្មោះចូលរៀន។ ក្នុងនោះរាជធានីភ្នំពេញ មានអ្នកចុះឈ្មោះចូលរៀនច្រើនជាងគេ។ បន្ថែមពីនេះ វិស័យដែលទទួលបានការចាប់អារម្មណ៍ច្រើនជាងគេគឺ វិស័យសំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, កម្មន្តសាល, មេកានិចទូទៅ/មេកានិចរថយន្ត, ធុរកិច្ច និងព័ត៌មានវិទ្យា […]
- នគរបាលរាជធានីភ្នំពេញ÷ រថយន្ត Ford បើកបុកម៉ូតូ ហើយមានចេតនាចង់បុកបន្ថែមទៅលើជនរងគ្រោះ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Ford បើកបុកម៉ូតូ បណ្តាលឱ្យជនរងគ្រោះរងរបួសស្រាល។ ប៉ុន្តែក្នុងហេតុការណ៍នោះឃើញម្ចាស់រថយន្តបាត់បង់គុណធម៌ ឃើញជនរងគ្រោះដួលហើយមានចេតនាចង់បុក បន្ថែមទៅលើជនរងគ្រោះ។ ហេតុ ការណ៍កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បន្ទាប់ពីហេតុការណ៍កើតឡើង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្ត Ford ដើម្បីឱ្យចូលខ្លួនមកសារភាព និងដោះស្រាយក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះចំពោះមុខសមត្ថកិច្ច និងអនុវត្តតាមនីតិវិធី បន្ទាប់ពីគេចវេសមិនទទួល ខុសត្រូវ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍។ ជាចុងក្រោយ សូមម្ចាស់រថយន្ត Ford ភ្ងាក់រលឹកចូលខ្លួនមកដោះស្រាយចំពោះមុខសមត្ថកិច្ច ដើម្បីអនុវត្តតាមនីតិវិធី៕
- អាហ្រ្វិកខាងត្បូង ដាក់សំណុំរឿង ICJ ចោទប្រកាន់អ៊ីស្រាអែលពី “អំពើប្រល័យពូជសាសន៍” BBC៖ ប្រទេសអាហ្រ្វិកខាងត្បូងបានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយចោទប្រកាន់ថាអ៊ីស្រាអែលកំពុងចូលរួមក្នុង “អំពើប្រល័យពូជសាសន៍ ” នៅក្នុងតំបន់ហ្គាហ្សា។តុលាការអង្គការសហប្រជាជាតិបានបញ្ជាក់ពីដំណើរការពាក់ព័ន្ធ នឹងការចោទប្រកាន់ថាបានរំលោភលើកាតព្វកិច្ចរបស់អ៊ីស្រាអែលក្រោមអនុ សញ្ញាប្រល័យពូជសាសន៍។ ទន្ទឹមនោះ អ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់នេះយ៉ាងខ្លាំង ដោយហៅវាថាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន។ បន្ទាប់ពីការដាក់ពាក្យរបស់ខ្លួនទៅកាន់ ICJ ប្រធានាធិប តីអាហ្រ្វិកខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសនេះមានកាតព្វកិច្ច “ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍មិនឱ្យកើតឡើង។ អាហ្វ្រិកខាងត្បូង មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពជនស៊ីវិល ដែលជាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នាពេលបច្ចុប្បន្នលើតំបន់ហ្គាហ្សាស្ទ្រីប ដោយសារ តែការប្រើប្រាស់កម្លាំងមិនរើសមុខ និងការបណ្តេញចេញដោយបង្ខំ”។ “លើសពីនេះទៀត មានរបាយការណ៍ជាបន្តបន្ទាប់នៃឧក្រិដ្ឋកម្មអន្តរជាតិ ដូចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម ដែលត្រូវបានប្រព្រឹត្ត ក៏ដូចជារបាយការណ៍ដែលប្រព្រឹត្តិទៅតាមកម្រិតនៃអំពើប្រល័យពូជសាសន៍ ឬឧក្រិដ្ឋកម្មដែលពាក់ព័ន្ធ នៅក្នុងបរិបទនៃ ការសម្លាប់រង្គាលដែលកំពុងបន្តនៅហ្គាហ្សា។ ឯកសារដែលមាន ៨៤ ទំព័រចែងថា “ទង្វើ និងការលុប ចោលដោយអ៊ីស្រាអែល” គឺជា “ការប្រល័យពូជសាសន៍នៅក្នុងចរិតលក្ខណៈ ព្រោះវាមានបំណងនាំមកនូវការបំផ្លិចបំផ្លាញនៃផ្នែកមួយដ៏ច្រើន នៃក្រុមជាតិសាសន៍ ជាតិសាសន៍ និងជនជាតិប៉ាឡេស្ទីន”។ ពាក្យស្នើសុំស្នើសុំឱ្យតុលាការ ICJ បើកសវនាការនៅសប្តាហ៍ក្រោយ ហើយស្នើឱ្យតុលាការបង្ហាញ “វិធានការបណ្តោះអាសន្ន” មួយចំនួន រួមទាំងការបញ្ឈប់សកម្ម ភាពយោធាទាំងអស់នៅហ្គាហ្សាផងដែរ៕ […]
- មនុស្សរាប់ម៉ឺននាក់ ត្រូវបង្ខំចិត្តភៀសខ្លួនម្តងទៀត ខណៈអ៊ីស្រាអែល ពង្រីកការវាយលុក នៅតំបន់ហ្គាហ្សា ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ដែលភៀសខ្លួននៅ ហ្គាហ្សា ត្រូវបានបង្ខំឱ្យភៀសខ្លួនម្តងទៀត ឆ្ពោះទៅភាគខាងត្បូងបន្ទាប់ពីអ៊ីស្រាអែល បានវាយលុកកាន់តែខ្លាំងនៅកណ្តាលនៃក្រុមឡោមព័ទ្ធ ដោយបានសម្លាប់មនុស្សជាង១៨០នាក់ ក្នុងរយៈ ពេល ២៤ម៉ោងកន្លងមកនេះ។ អង្គការសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបាញ់ផ្លោងរបស់អ៊ីស្រាអែលនៅជិតមន្ទីរពេទ្យ អ៊ែល អាមាល ក្នុងទីក្រុង ខានយូនីស បានសម្លាប់មនុស្សចំនួន៤១នាក់ក្នុងរយៈ ពេលពីរថ្ងៃកន្លងមកនេះ សង្គមអឌ្ឍចន្ទក្រហមប៉ាឡេ ស្ទីន (PRCS) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដោយបន្ថែមថា អ្នកស្លាប់ និងរបួសនៅក្នុងការវាយប្រហារម្តងហើយម្តងទៀតរបស់អ៊ីស្រាអែលនៅជិតកន្លែងនោះរួម មាន “អ្នកផ្លាស់ទីលំនៅដែលស្វែងរកទីជម្រក។ ការិយាល័យមនុស្សធម៌របស់អង្គការ សហប្រជាជាតិ បាននិយាយថា ជនភៀសខ្លួនប្រហែល ១០០,០០០ នាក់ទៀតបានមកដល់ទីក្រុង រ៉ាហ្វា ភាគខាងត្បូងដែលកំពុងតែក្តៅគគុកហើយក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ ការវាយ ប្រហារលើតំបន់ទាំងនោះ បានកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយអ្នកស្រុកជាច្រើនបានភៀសខ្លួនទៅកាន់ ដេអ៊ឺ អ៊ែល បាឡា (Deir el-Balah) ដែលមានមនុស្សច្រើនកុះករ រួចបោះតង់បណ្តោះអាសន្ន៕ ប្រែសម្រួលដោយ ប៊ុន សុភាព
- ចិនតែងតាំង រដ្ឋមន្ត្រីការពារជាតិថ្មី ប៉ុន្មានខែក្រោយដកតំណែងលោក លី ហ្សាងហ្វូ ដោយគ្មានការពន្យល់ ប្រទេសចិនបានតែងតាំងអតីតមេទ័ពជើងទឹក ទុង ជុន ( Dong Jun) ជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ខ្លួន ពីរខែបន្ទាប់ពីការដកតំណែងមុនរបស់លោក លី ហ្សាងហ្វូ ចេញពីតួនាទីដោយគ្មានការពន្យល់ បន្ទាប់ពីលោក លីបានបន្តអវត្តមានពីទិដ្ឋភាពសាធារណៈ។ ប្រព័ន្ធផ្សព្វ ផ្សាយរដ្ឋចិន សុីនហួរ បានរាយការណ៍ថា បានប្រកាសតែងតាំងលោក ទុង កាលពីថ្ងៃសុក្រ បន្ទាប់ពីសម័យ ប្រជុំចុងក្រោយសម្រាប់ឆ្នាំនេះ។ ស្ថាប័ននេះក៏បានប្រកាសថា ឥស្សរជនយោធាចំនួន ៩នាក់ត្រូវបានដក ចេញពីមុខតំណែងរបស់ពួកគេនៅក្នុង NPC នេះបើយោងតាម ស៊ីនហួរ។ សេចក្តីប្រកាសនេះមិនបានផ្តល់ហេតុផលសម្រាប់ការផ្លាស់ប្តូរដ៏ខ្លាំងក្លា ដែលកើតឡើងពីការរង្គោះរង្គើបុគ្គលិកយោធា ជាបន្តបន្ទាប់ក្នុងប៉ុន្មានខែថ្មីៗនេះទេ។ ការតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មី លោក ទុង ដែលបានបម្រើការជាមេបញ្ជាការកំពូលនៃកងទ័ពរំដោះប្រជាជនចិន ចាប់តាំងពីឆ្នាំ ២០២១ បានបញ្ចប់ការរំពឹងទុកជាច្រើនខែ ពេលដែលទីក្រុងប៉េកាំងនឹងបំពេញតួនាទីដែលនៅទំនេរ បន្ទាប់ពីស្ថាប័ននយោបាយដូចគ្នាបានអនុម័តការដកតំណែងរបស់លោក លី នៅ ក្នុងខែតុលា។ លោក លី ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិកាលពីខែមីនា មិនត្រូវបានគេឃើញជាសាធារណៈតាំងពីចុងខែសីហាមកម្ល៉េះ ដែលបង្កឱ្យមានការរំពឹងទុកយ៉ាងខ្លាំងអំពីជោគវាសនារបស់គាត់។ ការបាត់ខ្លួន និងការដកតំណែងជាបន្តបន្ទាប់របស់គាត់បានធ្វើឡើងបន្ទាប់ពីមានការរង្គោះរង្គើ ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ថ្នាក់លើរបស់ប្រទេស រួមទាំងរឿង ការបណ្ដេញអតីតរដ្ឋមន្ត្រីការបរទេស ឈីង […]
- វិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ ត្រៀមខ្លួនរួចរាល់ដើម្បីបង្រៀនជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ ឯកឧត្តម តាំង យឿន នាយកវិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ នៅថ្ងៃទី២៩ ធ្នូ ២០២៣ នេះបានលើកឡើងថា វិទ្យាស្ថាន បានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកជាផ្លូវការវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថាចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានបានទទួលយុវជនមកចុះឈ្មោះចូលរៀនបានចំនួន ៨២៨នាក់ លើជំនាញចំនួន ១៤ មានដូចជា: ការងារកំបោរ ការដំឡើងបណ្ដាញបំពង់ទឹក ការដំឡើងបណ្ដាញអគ្គសនីក្នុងអគារ ការដំឡើងសរសៃដែក ការដំឡើងពុម្ព ការថែទាំ និងជួលជុលបរិក្ខារអេឡិកត្រូនិក ការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី សេវាកម្មកុំព្យូទ័រ សេវាកម្មធនធានមនុស្ស សេវាកម្មអតិថិជន សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន។ ឯកឧត្តមបន្ត ថាវិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ នឹងបើកថ្នាក់ដំបូងក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទៅដល់សិស្សដែលមានចុះឈ្មោះចូលរៀននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខ ។ វិទ្យាស្ថានបានរៀបចំ ទាំងសម្ភារៈ […]
- កាតា បានធ្វើកាត់ទោសប្រហារជីវិតអតីតមន្ត្រីកងទ័ព ជើងទឹកឥណ្ឌា ក្រសួងការបរទេសឥណ្ឌា បាននិយាយថា តុលាការក្នុងប្រទេសកាតា បានកាត់ទោសប្រហារជីវិតអតីតមន្ត្រីកងទ័ពជើងទឹកឥណ្ឌា ៨នាក់។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា “ការកាត់ទោសត្រូវបានកាត់បន្ថយ” ប៉ុន្តែមិនបានបញ្ជាក់ពីអ្វីដែលពួកគេនឹងត្រូវប្រឈមមុខនោះទេ។ ទាំងប្រទេសកាតា និងឥណ្ឌា មិនបានបង្ហាញពីការចោទប្រកាន់ជាក់លាក់ប្រឆាំងនឹងបុរសទាំងអស់នោះទេ។ អ្នកនាំពាក្យស្ថានទូតអ៊ីស្រាអែលប្រចាំប្រទេសឥណ្ឌា បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយនិយាយថា វាមិនមែនជាបញ្ហារបស់អ៊ីស្រាអែលទេ។ ក្រសួងការបរទេសឥណ្ឌាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ដោយសារតែលក្ខណៈសម្ងាត់ និងរសើបនៃដំណើរការនីតិវិធី ក្នុងករណីនេះ វានឹងមិនសមស្របនោះទេក្នុងការធ្វើអត្ថាធិប្បាយបន្ថែមនៅដំណាក់កាលនេះ។ កាសែត Indian Express បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រុមគ្រួសាររបស់មន្ត្រីជាប់ពន្ធនាគារបាននិយាយថា ពួកគេនឹងប្តឹងឧទ្ធរណ៍នៅក្នុងតុលាការកំពូលរបស់ប្រទេសកាតាសម្រាប់ការកាត់បន្ថយការកាត់ទោសរបស់ពួកគេ។ រដ្ឋាភិបាលឥណ្ឌា បាននិយាយថា បុរសទាំងប្រាំបីនាក់ គឺជាបុគ្គលិករបស់ក្រុមហ៊ុនឯកជនមួយ ដែលមានឈ្មោះថា Al Dahra (អាល់ ដារ៉ា) ប៉ុន្តែពួកគេត្រូវបានគេរាយការណ៍ថា ជាអតីតបុគ្គលិកនៃកងទ័ពជើងទឹកឥណ្ឌា៕ ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច
- បេក្ខជនជាង ២០០នាក់ ទទួលបានលទ្ធផលល្អក្នុងវេទិកាការងារ និងកម្មសិក្សារបស់ NEA កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ វេទិកាការងាររបស់ NEA សហការជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូនកាលពីថ្ងៃទី២៨ ម្សិលមិញ ដោយមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ២១៧នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារ។ ជាលទ្ធផល មានអ្នកទទួលបានលទ្ធផលល្អជាប់បឋមចំនួន ២០៣នាក់ ក្នុងកិច្ចសម្ភាសហើយនឹងត្រូវទៅសម្ភាសបន្តជាមួយក្រុមហ៊ុនដោយផ្ទាល់នាពេលឆាប់ៗខាងមុខនេះ។ ក្រុមហ៊ុនទាំង ៣ ដែលបានចូលរួមក្នុងវេទិកាការងារ និងកម្មសិក្សាកាលពីម្សិលមិញនោះរួមមាន៖ ក្រុមហ៊ុន តេលា ក្រុមហ៊ុន DEVELOCUS និងសណ្ឋាគារ HOTEL KVL។ កញ្ញា ម៉ាត់ ម៉ារី ជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ ន័រតុន ជំនាញគណនេយ្យ ដែលបានសម្ភាសការងារជាប់បឋម ពីក្រុមហ៊ុន Develocus Investment ផ្នែកលក់ បានលើកឡើងថា ការចូលរួមសម្ភាសនៅ NEA ចំណេញទាំងពេលវេលា និងថវិកា ហើយការងារក៏សំបូរ ពិសេសយើងអាចសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនដែលយើងស្រឡាញ់។ «នាងខ្ញុំមើលឃើញថា វាពិតជាល្អណាស់ដែល NEA រៀបចំវេទិកាការងារនេះឡើង ព្រោះជួយដល់អ្នកស្វែងរកការងារធ្វើចំណេញទាំងពេលវេលា និងថវិកា»។ កញ្ញា បាន […]
- នយោបាយឈ្នះឈ្នះ កំពុងនាំកម្ពុជា ទៅរកភាពរុងរឿងប្រកប ដោយកិត្យានុភាព ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ប្រទេសកម្ពុជាឈានចូលក្នុងរបត់ប្រវត្តិសាស្ត្រថ្មីមួយទៀតដែលត្រូវកត់ត្រាទុកក្នុងក្រាំងមាសរបស់ខ្លួន នោះគឺសន្តិភាពពេញលេញទូទាំងប្រទេសដែលជាទ្រព្យ ព្រេងទ្រព្យសំណាងដ៏កម្រនិងមានតម្លៃបំផុតត្រូវបានរកឃើញដោយសម្តេចតេជោ ហ៊ុន សែន តាមរយៈនយោបាយឈ្នះឈ្នះដោយគ្មានការបង្ហូរឈាមសូម្បីមួយដំណក់។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អ្នកនាំ ពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា នយោបាយឈ្នះឈ្នះមានគន្លឹះសំខាន់៣យ៉ាង ដែលជាស្នូលនៃដំណោះស្រាយ នោះគឺ៖ ការធានាអាយុជីវិតនិងរាងកាយ ការធានាអាជីពនិងមុខរបរ និងការធានាទ្រព្យសម្បត្តិនិងកម្មសិទ្ធិឯកជន។ រូបមន្តដ៏ស័ក្តិសិទ្ធិនេះផ្សំឡើងដោយស្នាដៃសម្តេចតេជោ ហ៊ុន សែន។ ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា សន្តិភាពបានប្រែក្លាយតំបន់អតីតសមរភូមិទៅជាទីផ្សារនិងតំបន់អភិវឌ្ឍន៍ ប្រែក្លាយចម្ការមីនទៅជាចម្ការដំណាំ និងប្រែក្លាយការបែកបាក់ជាតិទៅជាការរួបរួមខ្មែរតែមួយក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ សន្តិភាពបានក្លាយជាចលករជំរុញល្បឿននៃការអភិវឌ្ឍន៍ឱ្យដើរលឿនស្លេវទៅមុខ។ សមិទ្ធផលទាំងឡាយដែលលេចឡើងចំពោះមុខយើងទាំងអស់សុទ្ធសឹងជាផ្លែផ្កានៃសុខសន្តិភាពដែលជាស្នាដៃឯករបស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា។ រាជរដ្ឋាភិបាលបន្តវេនអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកធានាថែរក្សាការពារសមិទ្ធផលទាំងអស់ឱ្យបានគង់វង្ស ស្ថិតស្ថេរ ចីរកាល និងបន្តអភិវឌ្ឍន៍ប្រទេសនៅលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុ វិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ សមិទ្ធផលជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន និងចក្ខុវិស័យច្បាស់លាស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាសរសរស្តម្ភពីរដែលនាំកម្ពុជានិងប្រជាពលរដ្ឋខ្មែរទៅរកភាពរុងរឿង […]
- សម្តេចធិបតី បញ្ជាក់ថា វិមានឈ្នះឈ្នះ សាងសង់ឡើង ដើម្បីជានិមិត្តរូបនៃសន្តិភាព មិនមែនដើម្បីលើកតម្កើងបុគ្គលណាទេ ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានថ្លែងថា វិមានឈ្នះឈ្នះគឺសាងសង់ឡើងដើម្បីខ្មែរទាំងអស់គ្នា និងជានិមិត្តរូបនៃសន្តិភាពនៅលើទឹកដីដ៏បវររបស់យើង ហើយយើងប្តេជ្ញាថែរក្សាសន្តិភាពនេះបន្តទៅរៀងរហូតដើម្បីយើងធានានូវការអភិវឌ្ឍនៃប្រទេសជាតិ។ សម្តេចធិបតី បន្តថា នយោបាយឈ្នះឈ្នះគឺកើតចេញពីការដាក់ចេញនូវគោលនយោបាយដ៏ឆ្លាតវៃ និងប្រាក ដប្រជារបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជារដ្ឋបុរសឯក ដោយមាន ការចូលរួមដោយស្មោះត្រង់របស់ប្រតិបត្តិករស្នូលទាំងអស់ និងប្រជាពលរដ្ឋផងដែរ។ សម្តេចធិបតី បានបន្ថែមទៀតថាថាបើយើងនិយាយពីផល គឺផលបានទាំងអស់គ្នាផលរួមទាំងអ្នកដែលរិះគន់ អ្នកដែលមិនទុកចិត្តអ្នកដែលមិនជឿទៅលើនយោបាយឈ្នះឈ្នះ និងសង្ស័យ ប៉ុន្តែអ្នកទាំងនោះកំពុងតែបានផលពីសន្តិភាព ការរីកចម្រើនដោយនយោបាយឈ្នះឈ្នះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា វិមានឈ្នះឈ្នះ សាងសង់ឡើងមិនមែនសម្រាប់លើកតម្កើងអ្នកណា ឬក្រុមណាទេ វិមានឈ្នះឈ្នះ សាងសង់ឡើងទុកជាតឹកតាងប្រវត្តិសាស្ត្រឱ្យក្មេងជំនាន់ក្រោយបានយល់ដឹងពីប្រវត្តិសាស្ត្រ៕
- លោក អាន់តូនី ប៊្លីងឃិន ទៅកាន់ប្រទេសម៉ិកស៊ិក ខណៈសហរដ្ឋ អាមេរិកស្វែងរកវិធានការទប់ស្កាត់ការធ្វើចំណាកស្រុក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken (អាន់តូនី ប៊្លីងឃិន) និងប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador (អង់ដ្រេស ម៉ានូអ៊ែល ឡូប៉េស អូប្រាដឺ) កំពុងជួបពិភាក្សាគ្នាពីវិបត្តិចំណាកស្រុក កំពុងកើនឡើង បានបង្កភាពវឹកវរនៅតាមព្រំដែនរួមគ្នារបស់ពួកគេ។ កិច្ចប្រជុំកម្រិត ខ្ពស់នេះកើត ឡើងនៅពេល សម្ពាធកើនឡើងលើសេតវិមាន ដើម្បីទប់ស្កាត់នូវលំហូរនៃជនចំណាកស្រុកទៅកាន់សហរដ្ឋ អាមេរិក។ មន្ត្រីព្រំដែនអាមេរិក បាននិយាយកាលពីសប្តាហ៍មុនថា មនុស្សរហូតដល់ ១០,០០០ នាក់កំពុងឆ្លងកាត់ព្រំដែនភាគខាងត្បូងជារៀងរាល់ថ្ងៃ។ លោក Lopez Obrador (ឡូប៉េស អូប្រាដឺ) មានឆន្ទៈក្នុងការកំណត់មនុស្សឆ្លងប្រទេសម៉ិកស៊ិកឆ្ពោះទៅកាន់សហរដ្ឋ អាមេរិក។ ប៉ុន្តែដោយនិយាយនៅមុនកិច្ចប្រជុំកំពូលនៅទីក្រុងម៉ិកស៊ិក លោកបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាចំណាកស្រុក និងបានក្រើនរំលឹកថា វាអាចក្លាយជាបញ្ហាសំខាន់នៅក្នុងការបោះឆ្នោតសហរដ្ឋ អាមេរិក ឆ្នាំ ២០២៤។ អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាន់ជំហរតឹងរ៉ឹងកាន់តែខ្លាំងឡើង នៅតាមព្រំដែន តាមសេចក្តីរាយការណ៍ថា នឹងបញ្ចេញការបង្រ្កាបដ៏ធំលើជនចំណាកស្រុកដែលគ្មានឯកសារ ប្រសិនបើត្រឡប់ចូលកាន់តំណែងនៅឆ្នាំក្រោយ៕ ប្រែសម្រួលដោយ ៖ […]
- រដ្ឋបាលលោក Biden ប្រកាសកញ្ចប់ជំនួយយោធាអ៊ុយក្រែន ២៥០លានដុល្លារ ខណៈអាមេរិកអស់ថវិកាដែលមាន BBC៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសកញ្ចប់ជំនួយយោធាអ៊ុយក្រែនចំនួន ២៥០លានដុល្លារកាលពីថ្ងៃពុធ ជាកញ្ចប់ចុងក្រោយបង្អស់ដែលសហរដ្ឋ អាមេរិកនឹងផ្តល់ជូនដល់អ៊ុយក្រែនរហូត ដល់សភាអនុម័តសំណើផ្តល់មូលនិធិរបស់រដ្ឋបាល Biden ។ ជំនួយដែលបានផ្តល់ជូនក្នុងកញ្ចប់ថ្ងៃនេះ រួមមានគ្រាប់ បែកការពារអាកាស ធាតុផ្សំនៃប្រព័ន្ធការពារអាកាសផ្សេងទៀត គ្រាប់រំសេវបន្ថែមសម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើង ធំចល័តខ្ពស់ គ្រាប់កាំភ្លើងធំ១៥៥មីលីម៉ែត្រ និង១០៥ មីលីម៉ែត្រ អាវុធប្រឆាំងពាសដែក និងគ្រាប់រំសេវជាង ១៥ លានគ្រាប់។” កាលពីសប្តាហ៍មុន រដ្ឋបាល Biden បាននិយាយថា ខ្លួនមានកញ្ចប់សុវត្ថិភាពអ៊ុយក្រែនមួយបន្ថែមទៀត ដើម្បីប្រកាសនៅឆ្នាំនេះ ប៉ុន្តែវានឹងក្លាយជាកញ្ចប់ចុងក្រោយ ដែលសហរដ្ឋអា មេរិកអាចផ្តល់ដោយគ្មានការយល់ព្រមពីសមាជិកសភា។ កញ្ចប់នេះគឺជាដែនកំណត់នៃសមត្ថភាពរបស់សហរដ្ឋ អាមេរិកក្នុងការផ្តល់អាវុធ ដល់អ៊ុយក្រែនដោយមិនចាំបាច់ផ្តល់មូលនិធិបន្ថែមពីសភា។ រដ្ឋបាល Biden បានស្នើសុំសភាសម្រាប់ កញ្ចប់បន្ថែមរួមទាំងជំនួយជាង ៦០ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ ប៉ុន្តែច្បាប់នេះត្រូវបានជាប់គាំងនៅពេលអ្នកចរចាព្យាយាមស្វែងរកការសម្របសម្រួលស្តីពីសន្តិសុខព្រំដែន និងគោល នយោបាយអន្តោប្រវេសន៍ ដែលជាការទាមទារសំខាន់ៗរបស់សាធារណរដ្ឋជាផ្នែកមួយនៃកិច្ចព្រមព្រៀងណាមួយ៕ ប្រែសម្រួលដោយ: ជ ង៉ា
- ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ គណបក្សប្រជាជនកម្ពុជា ចាប់បានលេខរៀងទី១ គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី១ នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខាងមុខ នេះ។ ពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា នីតិកាលទី៥ បានធ្វើឡើងដោយគ.ជ.ប នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប និងចាប់ឆ្នោតដោយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ។ ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលទទួលបានលេខ រៀងទី១ ក៏មាន៣ទៀត ដែលចូលរួមក្នុងការបោះឆ្នោតនេះ ក្នុងនោះគណបក្សឆន្ទៈខ្មែរ បានលេខរៀងទី២ គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៣ និងគណកប្សកម្លាំងជាតិលេខរៀងទី៤។ សូមបញ្ជាក់ថា ការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាង មុខនេះ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតអសកល ដោយអង្គបោះឆ្នោត សម្រាប់ការបោះ ឆ្នោតនេះ គឺជាតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់គ្នាតំណែង នៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ៕
- សម្តេចធិបតី ស្វាគមន៍ដំណើរត្រលប់វិញរបស់ នាវាទេសចរណ៍ Westerdam មកកាន់កម្ពុជាសាជាថ្មី ភ្នំពេញៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានសម្តែងការស្វាគ មន៍ចំពោះការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជា ថ្មីនឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់ កម្ពុជាបន្ថែមទៀតដោយបាននាំអ្នក ទេសចរជាង ២០០០នាក់ មកកាន់ព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមបណ្តាញតេឡេ ក្រាមផ្លូវការរបស់សម្តេចធិបតី ចេញផ្សាយនៅព្រឹកថ្ងៃ ទី២៨ ខែធ្នូ ឆ្នាំ២០២៣។ សូមរម្លឹកថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ក្នុង អំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក ដែលជាទង្វេីមនុស្សធម៌ ជួយសង្គ្រោះជីវិត លេីកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់គុណតម្លៃនៃមនុស្សជាតិ។ “កម្ពុជាតូច តែបេះដូងធំ” បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងអាយុជីវិតអ្នកទេសចរជាង ២ ២០០នាក់ ដែលតែលតោលលើមហាសាគរ និងអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបានទទួលនូវបដិសណ្ឋារកិច្ចដល់អ្នកទេសចរទាំងអស់ ដើម្បីផ្តល់ឱកាស ត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។ ការត្រឡប់មកវិញនេះ គឺជាការរំលឹក ដឹងគុណ និងយល់ច្បាស់អំពីសក្តានុពលរបស់កម្ពុជា […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


