ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • មន្ត្រីជំនាញនៃក្រសួងការងារ បន្តផ្សព្វផ្សាយកម្មវិធីបណ្តុះ បណ្តាលជំនាញរបស់សម្តេចនាយករដ្ឋមន្រ្តីដល់ប្រធានសហជីពមូលដ្ឋាន មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានការងារ និងអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានបន្តចុះផ្សព្វផ្សាយកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រចំនួន១.៥លាននាក់ដល់តំណាងសហជីពមូលដ្ឋានមកពីបណ្តារោងចក្ររាជធានីខេត្តចំនួន៣៥០រូប។ លោក អ៊ូ រតនា អគ្គនាយករងនៃអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា កម្មវិធីជួបជុំនេះ គឺធ្វើឡើងដើម្បីបន្តផ្សព្វផ្សាយស្តីពីកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវគោល នយោបាយបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រចំនួន១.៥លានដើម្បីផ្តល់ជំនាញជាក់លាក់ក្នុងរយៈពេលខ្លី និងឆាប់ទទួលបានការងារសមរម្យដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។ ក្នុងនោះ ក្រោយបានស្តាប់ពីអត្ថប្រយោជន៍នៃគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល តំណាងសហជីពមូលដ្ឋានទាំង៣៥០បានសម្តែងក្តីរំភើប និងសន្យាថាបន្តផ្សព្វផ្សាយដល់ក្រុមគោលដៅ ក៏ដូចជាផ្សព្វផ្សាយដល់កម្មករនិយោជិតឱ្យបានដឹង និងអាចត្រៀមខ្លួនដើម្បីបង្កើន និងពង្រឹងសមត្ថភាពជំនាញផងដែរ។ ក្រៅពីនេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបង្ហាញពីចក្ខុវិស័យរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជុំវិញលើការពង្រឹងនិងកសាងសមត្ថភាពសហជីពដើម្បីចូលរួមក្នុងការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតដែលជាកិច្ចការអាទិភាពក្នុងអាណត្តិទី៧នេះក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលចង់ឃើញភាពប្រសើរឡើងជាលំដាប់របស់កម្មករនិយោជិតដែលជាចំណែកដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិ៕
  • រយៈពេល១សប្ដាហ៍​ ក្រសួងមហាផ្ទៃបំបែកសំណុំរឿងគ្រឿងញៀនធំៗចំនួន៣ ក្នុងចំណោម១៣៤ករណី ឃាត់ខ្លួនជនសង្ស័យ៣១០នាក់ ភ្នំពេញ ៖ ក្នុងរយៈពេល ១សប្ដាហ៍ គិតពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ យ៉ាងហោចណាស់មានជនសង្ស័យ ៣១០នាក់ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន ១៣៤ករណី។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បណ្ឌិត ទូច សុឃៈ (សុខៈ) បញ្ជាក់ថា នេះជាលទ្ធផលទូទាំងប្រទេស ដែលសមត្ថកិច្ច​គ្រប់ផ្នែកសំខាន់ៗនៃ​ក្រសួង​មហាផ្ទៃរបស់​យើង បានប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ និងស្របតាម​នីតិវិធីដែលកំណត់ដោយច្បាប់។ តាមការសរុបរបាយការណ៍ប្រចាំសប្ដាហ៍របស់អ្នកនាំពាក្យរងរូបនេះ ជនសង្ស័យទាំង ៣១០ នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទ ល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនទាំង ១៣៤ករណីនេះ ភាគច្រើនគឺក្នុងកម្រិតបទល្មើសធន់ល្មម ដោយសមត្ថកិច្ច​នៅតែបន្តតាមដាន បំបែកសំបុក បណ្ដាញ និងមេក្លោង​ តាមជំនាញនិងច្បាប់។ ​បន្ថែមពីលើនេះ ​តាមការសរុបរបាយការណ៍ប្រចាំសប្ដាហ៍របស់អ្នកនាំពាក្យរងរូបនេះ មានករណីបង្ក្រាបទ្រង់ទ្រាយធំចំនួន៣​ករណី របាយការណ៍នៅថ្ងៃទី២១ ខែធ្នូ ដែល២ករណីកើតនៅរាជធានីភ្នំពេញ និង​១ករណីទៀតកើតនៅខេត្តព្រៃវែង។ នៅភ្នំពេញ សមត្ថកិច្ចចាប់គ្រឿងញៀន សរុប​បាន ៦២,៨៤ គីឡូ ក្រាម សារធាតុផ្សំ ៣៥៧,៩០គីឡូក្រាម និង​ឃាត់ខ្លួនជនជាតិវៀតណាម២នាក់ និង​ចិន៣នាក់។ ដោយឡែក សម្រាប់ខេត្ត ព្រៃវែងវិញ បង្ក្រាបទ្រង់ទ្រាយធំ […]
  • អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍លេខពិសេស ប៉ុន្មានថ្ងៃមកនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងប្រសាសន៍របស់ សម្តេមហាបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងបរិស្ថាន ដែលនាំឱ្យមានការយល់ច្រឡំថា សម្តេចធិបតី បានបិទមិនឱ្យ ព្រះធម្មវនវាសី ចន្ទមុនី និមន្តធ្វើសកម្មភាពដូចពីមុនទៀត។ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា សម្តេចធិបតី បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ពិនិត្យមើលសកម្មភាពគ្រូបារមីចូលរូបមួយចំនួនដែលកំពុងបំពុលសង្គម ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងបានធ្វើឱ្យប៉ះពាល់ដល់តម្លៃសាសនា និងតម្លៃសង្គម។ ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសាធារណជនជ្រាបថា ប្រសាសន៍ណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត មិនបានសំដៅទៅលើ ព្រះធម្មវនវាសី ចន្ទមុនី នោះឡើយ គឺចង់សំដៅទៅលើតែគ្រូបារមីចូលរូបមួយចំនួនប៉ុណ្ណោះ។
  • ក្នុងរយៈពេល៦ខែ អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តស្វាយរៀង បម្រើប្រជាពលរដ្ឋបានជាង២ម៉ឺនសេវា! ស្វាយរៀង ៖ ទន្ទឹមនឹងការិយាល័យច្រកចេញតែមួយថ្នាក់ក្រុង ស្រុក ដែលបាននិងកំពុងដំណើរការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋយ៉ាងសកម្ម ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលនោះ អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលសាលាខេត្តស្វាយរៀងឯណោះ ក៏កំពុងតែមមាញឹកណាស់ដែរ។ លោកស្រី អ៊ុក ចិន្តា អនុប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តស្វាយរៀង បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែចុងក្រោយ គិតចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋប្រមាណជាង ២ម៉ឺន ៦ពាន់ សេវា។ បើតាមលោកស្រី អ៊ុក ចិន្តា ក្នុងចំណោមសេវា ដែលអង្គភាពច្រកចេញចូលតែមួយខេត្តស្វាយរៀងទទួលបន្ទុកផ្ដល់ជូនប្រជាពលរដ្ឋនោះ វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានឈរនៅលំដាប់វិស័យទទួលការស្នើសុំសេវាពីប្រជាពលរដ្ឋបានច្រើនជាងគេ មានរហូតដល់ទៅ ១៧,៣៤៤សេវា ក្នុងនោះ ការងារសំណង់មាន ១០សេវា និងការងារសូរិយាដីមាន ១៧,៣៣៤សេវា។ វិស័យបន្ទាប់ដែលអង្គភាពច្រកចេញចូលតែមួយខេត្តបានផ្ដល់ជូនប្រជាពលរដ្ឋបានច្រើនដែរនោះ គឺវិស័យកសិកម្ម មានជាង ៥ពាន់សេវា និងវិស័យសាធារណការ និងដឹកជញ្ជូន ដែលមានប្រមាណជិត ២ពាន់សេវា។ អង្គភាពច្រកចេញចូលតែមួយខេត្តខេត្តស្វាយរៀង ទទួលបន្ទុកផ្ដល់សេវាជូនប្រជាពលរដ្ឋ ចំនួន១៤ […]
  • កម្ពុជាជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច ប៉ុន្តែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមចំណែកក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កម្ពុជាជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច ប៉ុន្តែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមចំណែកក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួង បរិស្ថាន បានលើកឡើងបែបនេះ នៅក្នុងពិធីបើកសិក្ខាសាលាលើកកម្ពស់ចំណេះដឹង ស្តីពីការប្រែប្រួលអាកាសធាតុ ជាមួយអ្នកសារព័ត៌មាននៅកម្ពុជា រៀបចំឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរបរិស្ថានខេត្តបាត់ដំបង។ ជាមួយគ្នានេះ ឯកឧត្តម បានបន្ថែមដែរ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ដែលក្នុងនោះបានកំណត់គោលនយោបាយអាទិភាព៣ គឺស្អាត បៃតង និងចីរភាព។ ឯកឧត្តម ជួប ប៉ារីស៍ បានថ្លែងថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋ ជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។ ការគ្រប់គ្រងសំណល់ គឺការកាត់បន្ថយ សំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ គ្មានសំណល់ប្លាស្ទិកសហគមន៍ស្អាត បឹងបួរនឹងស្អាត តំបន់ធនធានធម្មជាតិ មិនមានការបំពុល ពីសំណល់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡោះងដែរថា វិស័យព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត គឺជាកត្តាជំរុញដ៏សំខាន់នៃ ការលុបបំបាត់ការបញ្ចេញកាបូន នៅកម្ពុជា ដើម្បីក្លាយជាអាងស្រូបកាបូន នៅឆ្នាំ២០៥០ និងដើម្បីប៉ះប៉ូវចំពោះការបញ្ចេញឧស្ម័ន […]
  • ឯកឧត្តម ហេង សួរ ជំរុញសមាគមអតីតនិស្សិតខ្មែរពីសាធារណរដ្ឋកូរ៉េពង្រីកសមាជិកភាព និងសកម្មភាពក្នុងសង្គម (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានជំរុញឱ្យសមាគមអតីតនិស្សិតខ្មែរពីសាធារណរដ្ឋកូរ៉េ (ស.អ.ខ. ក./KAAC) ពង្រីកសមាជិកភាពសមាគម និងពង្រីកសកម្មភាពជាមួយភាគីពាក់ព័ន្ធដើម្បីចូលរួមសកម្មភាពក្នុងសង្គមជាតិ។ ការជំរុញបែបនេះ បានធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម Park JungWook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបងប្អូនអតីតនិស្សិតខ្មែរពីសាធារណរដ្ឋ កូរ៉េចំនួន៦៥រូប ដែលកម្មវិធីនេះបានធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ការបង្កើនចំនួនសមាជិកភាពក្នុងក្រុមនឹងធ្វើឱ្យសមាគមអាចដើរតួនាទីកាន់តែសំខាន់បន្ថែមទៀតក្នុងការរឹតចំណងមិត្តភាពវាងអតីតនិស្សិតខ្មែរទាំងអស់ ហើយសមាគមបញ្ញាវ័ន្តនេះ នឹងអាចចូលរួមចំណែកក្នុងការពូនជ្រំទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ឱ្យកាន់តែស្អិតរមួត។ សូមបញ្ជាក់ថាសមាគមអតីតនិស្សិតខ្មែរពីសាធារណរដ្ឋកូរ៉េនេះត្រូវបានបង្កើតឡើងដោយអតីតនិស្សិតខ្មែរមួយក្រុមកាលពីឆ្នាំ២០១៥ ដើម្បីជួបជុំអតីតនិស្សិតកម្ពុជាមកពីកូរ៉េ ដើម្បីអនុវត្តសកម្មភាពនានា ប្រកបដោយ ភាពវិជ្ជមាន ផ្អែកលើមូលដ្ឋានវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់សម្រាប់សង្គមជាតិ៕
  • ឯកឧត្តមហេង សួរ៖ រាជរដ្ឋាភិបាលមានឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកខុសច្បាប់ និងការពារសិទ្ធិពលករខ្មែរនៅបរទេស ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ថ្លែងថារាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការតាំងចិត្ត និងឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ និងលើកកម្ពស់ និងការពារសិទ្ធិពលករកម្ពុជាដែលធ្វើការនៅបរទេស។ ការថ្លែងបែបនេះ របស់ឯកឧត្តមរដ្ឋមន្ត្រី ធ្វើឡើងនៅឯទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពិធីបើកទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ដោយមានការចូលរួមពីលោកជំទាវជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី Kristin Parco ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរ ប្រវេសន៍ (IOM) ឯកអគ្គរាជទូត និងរដ្ឋទូតនៅកម្ពុជាមួយចំនួន និងមន្ត្រីជាន់ខ្ពស់នៃបណ្តាក្រសួងមន្ទីរ និងសង្គមស៊ីវិលពាក់ព័ន្ធសរុបប្រមាណ ២០០រូប។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានតាំងចិត្តក្នុងការកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់តាមរយៈយន្តការផ្តល់ភាពងាយស្រួល មិនស្មុគស្មាញចំពោះពលករ និងការផ្តល់អន្ថប្រយោជន៍ខ្ពស់តាមរយៈការធ្វើចំណាកស្រុកដោយស្របច្បាប់។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារជាសេនាធិការ បានបានពង្រាយ និងពង្រីកជាបន្តបន្ទាប់នូវអនុពន្ធការងារនៅតាមបណ្តាប្រទេសគោលដៅដែលពលករកម្ពុជាកំពុងមានវត្តមានដើម្បីដោះស្រាយបញ្ហា និងការពារសិទ្ធិជូនពលករក្នុងករណីមានការរំលោភបំពាន។ ទាំងនេះ គឺសុទ្ធសឹងតែជាការបង្ហាញពីការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលដែលមិនព្រងើយកន្តើយចំពោះពលករកម្ពុជានៅបរទេសឡើយ។ ក្រៅពីកិច្ចគាំពារ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារ បានរៀបចំពិធីសាសនាផ្សេងៗដូចជាបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំ និងពិធីបុណ្យផ្សេងទៀត នៅតាមបណ្តាប្រទេសគោលដៅដើម្បីផ្តល់ភាពកក់ក្តៅជូនពលករដែលនៅឆ្ងាយពីស្រុកកំណើត ហើយព្រឹត្តិការណ៍ទាំងនេះ ក៏នឹងបន្តរៀបចំបន្ថែមទៀតផងដែរ។ […]
  • សម្តេចធិបតី៖ នៅពេលផែមួយដើរ តម្លៃការដឹកជញ្ជូនកាន់តែថោក វិនិយោគិននឹងមក សេដ្ឋកិច្ចកាន់តែល្អ ព្រះសីហនុ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានថ្លែងថានៅ ពេលកំពង់ផែមួយដំណើរការតម្លៃការដឹកជញ្ជូនកាន់តែថោក វិនិយោគិននឹងចូលមកវិនិយោគក្នុងវិស័យកសិ កម្ម វិស័យឧស្សាហកម្មកាន់តែច្រើនព្រោះតម្លៃដឹកជញ្ជូនថោក យើងភ្ជាប់ការដឹកជញ្ជូនតាមទន្លេនិងសមុទ្រកា ន់តែមានប្រសិទ្ធភាព។ សម្តេចថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ នៅខេត្តព្រះសីហនុ ព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៣។ សម្តេចបានសង្កត់ធ្ងន់ថារាជរដ្ឋាភិបា លបានធ្វើព្រែកជីកភ្ជាប់ទន្លេ-សមុទ្រ និងការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហ នុគឺដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើននិងបង្កើនប្រាក់ចំ ណូលដល់ពលរដ្ឋឱ្យមានជីវភាពធូរធា។ កំពង់ផែមានដំណើរការគឺជាផ្នែកមួយជួយភ្ជាប់ទំនាក់ទំនងពាណិជ្ជ កម្មក្នុងនិងក្រៅ ប្រទេសធ្វើឱ្យកើតមា នសកម្មភាពដឹកជញ្ជូនរស់រវើកជាពិ សេសសកម្មភាពសេដ្ឋកិច្ចនៅតាមខេត្តផ្សេងៗក៏រីកចម្រើននិងបង្កើតប្រាក់ចំណូលសម្រាប់ពលរដ្ឋផងដែរ ៕
  • ទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុជាង ៧លានតោន និងចំណូលអាជីវកម្មជាង ៨៥លានដុល្លារ រយៈពេល១១ខែ ភ្នំពេញៈ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួរនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ បរិមាណទំនិញឆ្លងកាត់កំពង់ផែនេះ មានការកើនទ្បើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនទ្បើងជាលំដាប់ ។ ជាក់ស្តែង ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ បរិមាណទំនិញឆ្លងកាត់មានចំនួនប្រមាណជាង ៧លានតោន កើនទ្បើង ១១,៣៤% និងចំណូលអាជីវកម្មសរុបមានចំនួនប្រមាណជាង ៨៥លានដុល្លាអាម៉េរិក កើនទ្បើង ២,៧១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ។ បន្ថែមពីនេះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបប្រមាណជាង ៧៥ម៉ឺន TEUs ដោយមានកំណើនមធ្យម ១០,៨៣ % ក្នុងរយៈពេល ១២ឆ្នាំ ចុងក្រោយ គិតចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២២ ។ ការណ៏នេះបានចូលរួមចំណែកក្នុងការរក្សាកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំក្នុងរង្វង់ ៧% ប្រកបដោយចីរភាពក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយមុនការផ្ទុះទ្បើងនៃជំងឺកូវីដ-១៩ និងវិបត្តិសាកល និងក្រោយមកក៏នៅបន្តមានកំណើនក្នុងអត្រា ៥,៦% ក្នុងឆ្នាំ ២០២៣ និង ៦,៦% ក្នុងឆ្នាំ ២០២៤ ដែលក្នុងនោះអនុវិស័យដឹកជញ្ជូន […]
  • សម្តេចធិបតី ហ៊ុន ម៉ាណែត÷២០២៣ ទំនាក់ទំនងកម្ពុជា- ជប៉ុន ឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ២០២៣ ទំនាក់ទំនងកម្ពុជា-ជប៉ុន មានលក្ខណៈពិសេសចំនួន២ នោះគឺ ខួប ៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន និងការលើក កម្ពស់ទំនាក់ទំនងការទូតកម្ពុជា-ជប៉ុនឱ្យឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងខ្ពស់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់កម្ពុជានិងជប៉ុន អនុញ្ញាតឱ្យប្រទេសទាំងពីរពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ ដូចជាទំនាក់ទំនងរវាងមនុស្សនិងមនុស្ស ទំនាក់ទំនងឌីជីថល ពាណិជ្ជ កម្ម សន្តិភាព និងសេដ្ឋកិច្ចជាដើម។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានផ្ដល់គ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ដែលមានតម្លៃជិត ១៤លានដុល្លារ និង ថវិកាសម្រាប់សាងសង់កំពង់ផែទឹកជ្រៅព្រះសីហនុជំហានទី១ ដែលមានតម្លៃ ២៤៣លានដុល្លារអាមេរិកផងដែរ៕
  • អត្រាបាត់បង់ការងារ មានជិត៦៦ភាគរយ ក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស យោងតាមទិន្នន័យថ្មីពីអង្គការពលកម្មអន្តរជាតិ (ILO) និងការិយាល័យស្ថិតិប៉ាឡេស្ទីន បានឱ្យដឹងថា ជិត៦៦ ភាគរយ នៃការងារត្រូវបានបាត់បង់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ ILO និងការិយាល័យស្ថិតិកណ្តាលប៉ាឡេស្ទីន (PCBS) បាននិយាយកាលពីថ្ងៃពុធថា ប្រជាជនប៉ាឡេស្ទីនបញ្ជាក់ថា ការងាររបស់ពួកគេកាត់បន្ថយចំនួន ២ភាគ ៣ នៅតំបន់ហ្គាហ្សាស្ទ្រីប ស្មើនឹងការងារ១៩២,០០០ ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាម។ របាយការណ៍បាននិយាយថា ការបាត់បង់យ៉ាងធ្ងន់ធ្ងរ ក្នុងទីផ្សារការងារ នៅហ្គាហ្សាធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង នូវលក្ខខណ្ឌដ៏អាក្រក់ ដែលកើតមាននៅក្នុងទឹកដី សូម្បីតែមុនពេលមានជម្លោះនាពេលបច្ចុប្បន្ននេះ “ធ្វើឱ្យវាមិនអាចរស់នៅបានយ៉ាង ចាំបាច់” ។ ប៉ាឡេស្ទីននៅហ្គាហ្សា បានដោះស្រាយជាយូរមក ហើយជាមួយនឹងអត្រាភាពក្រីក្រខ្ពស់ ភាពងាយរង គ្រោះ និងអត្រាគ្មានការងារធ្វើខ្ពស់បំផុតមួយក្នុងពិភពលោក។ ប្រធាន PCBS លោក Ola Awad បាននិយាយថា “វិបត្តិនេះបានបណ្តាលឱ្យមានការខូចខាតទ្រង់ទ្រាយដ៏ធំនៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចប៉ាឡេស្ទីន” ។ គួរបញ្ជាក់ថា អត្រាគ្មានការងារធ្វើនៅហ្គាហ្សាស្ទ្រីបច្ចុប្បន្ននេះលើសពី ៣/៤ នៃកម្លាំងពលកម្ម ហើយប្រហែលមួយភាគបីនៃកម្លាំងពលកម្មរបស់ West Bank គឺគ្មានការងារធ្វើ ឈានដល់កម្រិតខ្ពស់បំផុតនៃភាពអត់ការងារធ្វើក្នុងរយៈពេលជាច្រើនទសវត្សរ៍៕ ប្រែសម្រួលដោយ ប៊ុន […]
  • ចំនួនអ្នកស្លាប់ ដោយសារទឹកជំនន់ នៅប្រទេសកេនយ៉ាកើន ឡើងដល់ ១៧៤នាក់ ណៃរ៉ូប៊ីៈ មន្ត្រីរដ្ឋាភិបាលម្នាក់ បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗ នៅក្នុងប្រទេសកេនយ៉ា បានកើនឡើងដល់១៧៤នាក់។ អ្នកនាំពាក្យរដ្ឋាភិបាលលោកបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងណៃរ៉ូប៊ី រដ្ឋធានីនៃប្រទេសកេនយ៉ាថា ទោះបីជាស្ថានភាពទឹកជំនន់មានស្ថិរភាពក៏ដោយ ប្រទេសនេះមាន មនុស្សស្លាប់ចំនួន ៦ នាក់ក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយនេះ ដោយសារការរអិលបាក់ដីដែលទាក់ទងនឹងទឹកជំនន់។ យោងតាមរដ្ឋាភិបាល និងភ្នាក់ងារមនុស្សធម៌ ភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយ អ៊ែល នីណូ( El Nino) និងទឹកជំនន់ភ្លាមៗបានប៉ះពាល់ដល់ ៣៨ស្រុក ក្នុងចំណោ ម ៤៧ ចាប់តាំងពីខែតុលាមក បណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលបំផ្លាញផ្ទះសម្បែង តំបន់ព្រៃលិចទឹក ដីស្រែលិចទឹក និងនាំឱ្យមានការខាតបង់សត្វចិញ្ចឹម។ គួរបញ្ជាក់ថា នាយកដ្ឋានឧតុនិយមកេនយ៉ា បានព្យាករណ៍ថាភ្លៀងធ្លាក់ខ្លាំងមិនធម្មតាដែលបានចាប់ផ្តើម នៅក្នុងខែតុលា នឹងបន្តរហូតដល់ខែមករាឆ្នាំ ២០២៤៕ ប្រែសម្រួលដោយ ប៊ុន សុភាព
  • អូស្ត្រាលីច្រានចោលសំណើ របស់អាមេរិក សម្រាប់នាវាចម្បាំងនៅសមុទ្រក្រហម រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសថាខ្លួននឹងមិនបញ្ជូននាវា ចម្បាំងទៅកាន់សមុទ្រក្រហមទេ ប៉ុន្តែនឹងដាក់ពង្រាយកងទ័ពបន្ថែមទៅកាន់តំបន់នោះ។ លោក រីឆាត ម៉ាលេស (Richard Marles) រដ្ឋមន្ត្រីក្រសួងការពារ ជាតិអូស្ត្រាលី កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា រដ្ឋាភិបាលអូស្ត្រាលី បានបដិសេធសំណើរបស់សហរដ្ឋ អាមេរិក សម្រាប់ផ្នែកយោធា ដើម្បីជួយការពារផ្លូវដឹក ជញ្ជូននៅក្នុងសមុទ្រក្រហម បន្ទាប់ពីការវាយប្រហារពីកងជីវពល ហ៊ូធី របស់ប្រទេសយេម៉ែន លើនាវាពាណិជ្ជកម្មនៅក្នុងតំបន់នោះ។ ជំនួសមកវិញ លោកបាននិយាយថា មន្ត្រីកងកម្លាំងការពារអូស្ត្រាលី (ADF) បន្ថែមនឹងត្រូវដាក់ពង្រាយទៅកាន់ទីស្នាក់ការកណ្តាលកងកម្លាំងដែនសមុទ្រចម្រុះ នៅប្រទេសបារ៉ែនក្នុងឆ្នាំ ២០២៤។ ម៉ាលេស បានប្រាប់ទូរទស្សន៍ ស្កាយ ញ៉ូយ៍ អូស្រា្តលី( Sky News Australia) ថា អូស្រា្តលីនឹងមិនបញ្ជូនកប៉ាល់ ឬយន្តហោះទៅកាន់សមុទ្រក្រហមនោះទេ។ ក្រោមប្រតិបត្តិការ ម៉ានីទូអូស្ត្រាលីធ្លាប់បានប្តេជ្ញាបញ្ជូនមន្ត្រី៥នាក់បន្ថែមទៀត ដើម្បីលើកកម្ពស់សន្តិសុខ និងស្ថិរភាពដែនសមុទ្រ។ ម៉ាលេស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មន្រ្តីប្រាំមួយនាក់ផ្សេងទៀតនឹងត្រូវបានដាក់ពង្រាយនៅក្រោមប្រតិបត្តិការ ប្រូស្ពេីរីធី ហ្គាឌាន (Prosperity Guardian) ដឹកនាំដោយសហរដ្ឋអាមេរិក ដោយទទួលយកការរួមចំណែកសរុបដល់មន្ត្រី ១៦នាក់៕ […]
  • ចំនួនអ្នកស្លាប់កើនឡើងដល់ ១៨ នាក់ក្នុងភ្លើងឆេះឃ្លាំងប្រេងក្នុងរដ្ឋធានីហ្គីណេ ចំនួនអ្នកស្លាប់ ដោយសារអគ្គីភ័យ ក្នុងឃ្លាំងប្រេង ឥន្ធនៈ ខូណាគ្រី (Conakry) រដ្ឋធានីហ្គីណេកាលពីយប់ថ្ងៃអាទិត្យ បានកើនឡើងដល់ ១៤នាក់ ដល់១៨ នាក់។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលហ្គីណេ អ៊ូស្មានេ ហ្គោវ៉ល ឌីយ៉ាឡូ បាននិយាយ។ អ្នកនាំពាក្យរូបនេះបាននិយាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកាលពីយប់ថ្ងៃអង្គារថា ទោះបីជាមានការខិតខំប្រឹងប្រែងធ្វើ ឡើងដោយវិជ្ជាជីវៈពេទ្យក៏ដោយ ថ្ងៃនេះ មានការសោកស្តាយចំពោះអ្នកស្លាប់ថ្មីចំនួន ៤ នាក់ នាំឱ្យចំនួនជនរង គ្រោះកើន ឡើងដល់ ១៨នាក់ ។ មនុស្សជាង ២០០នាក់បានរងរបួសនៅក្នុងសោកនាដកម្មនេះ។ លោក ឌីយ៉ាឡូ (Diallo) បាននិយាយថា ជំនួយត្រូវបានផ្តល់ជូនដល់អ្នក រងផលប៉ះពាល់ដោយអគ្គីភ័យ ដោយកត់សម្គាល់ថា គ្រួសារជាង ៧៣៨ ត្រូវបានកំណត់អត្តសញ្ញាណ នៅក្នុងសង្កាត់ទាំងបួននៅក្នុង និងជុំវិញកន្លែងគ្រោះមហន្តរាយ។ លោកបានមានប្រសា សន៍ថា រដ្ឋាភិបាលបានសម្រេចចិត្តបន្តផ្គត់ផ្គង់ប្រជាជនឡើងវិញ តែជាមួយប្រេងម៉ាស៊ូតទូទាំងប្រទេសក្នុងតម្លៃធម្មតា ១,៤ ដុល្លារអាមេរិក ក្នុងមួយលីត្រ។ លោកបានមាន ប្រសាសន៍ថា តំបន់គ្រោះមហន្តរាយនៅតែបិទជាសាធារណៈសម្រាប់ហេតុផលសុវត្ថិភាព និងការស៊ើប អង្កេត។ មានតែសេវាកម្មជំនាញប៉ុណ្ណោះ […]
  • ខ្យល់ព្យុះ អូទីស បានសម្លាប់មនុស្ស ៥២ នាក់នៅប្រទេសម៉ិកស៊ិក អភិបាលនៃរដ្ឋ ហ្គូរៀរ៉ូ (Guerrero) លោក អេវែលិន សាលហ្គាដូ (Evelyn Salgado) បាននិយាយកាលពីថ្ងៃពុធថា ខ្យល់ព្យុះ អូទីស បានសម្លាប់មនុស្ស ៥២ នាក់ និង ៣២ នាក់បាត់ខ្លួននៅក្នុងប្រទេសម៉ិកស៊ិក។ ខ្យល់ព្យុះប្រភេទទី ៥ បានបោកបក់លើឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូង របស់ប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី ២៥ ខែតុលា ដោយបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សណ្ឋាគារ និងហេដ្ឋារចនាសម្ព័ន្ធលំនៅដ្ឋានរបស់ អាខេបភូលកូ(Acapulco) និង កូយ៉ូកា ឌឺបេនីទីស (Coyuca de Benitez)។ លោក សាលហ្គាដូ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ថា សកម្ម ភាពទេសចរណ៍ឡើងវិញនៃរមណីយដ្ឋានមាត់សមុទ្រដ៏ល្បីគឺជាមូលដ្ឋានគ្រឹះ បន្ទាប់ពីរយៈពេលជិតពីរខែនេះ។ ប្រែសន្រួលដោយ រម៉ាម វ៉ុង

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)