ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • រយៈពេល៤ខែ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុវត្តអនុសាសន៍របស់នាយករដ្ឋមន្ត្រីទាំង៦ចំណុចគ្រប់ជ្រុងជ្រោយ រយៈពេល៤ខែ នៃការចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនីតិកាលទី៧នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដឹកនាំក្រសួងការងារអនុវត្តអនុសាសន៍ទាំង៦ចំណុច របស់នាយករដ្ឋមន្ត្រីគ្រប់ជ្រុងជ្រោយ។ ជាអនុសាសន៍ដែលសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ចំនួន៦ចំណុចកាលពីថ្ងៃទី២៩ ខែសីហា ដើមអាណត្តិដើម្បីអនុវត្តឱ្យបាននៅឆ្នាំ២០២៣នេះ។ នេះបើតាមឯកឧត្តម កត្តា អ៊ន មន្រ្តីនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នេះ ។ បើតាមឯកឧត្តមគ្រប់ជ្រុងជ្រោយនោះរួមមាន ទី១. ការកំណត់ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិតឆ្នាំ២០២៤ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកញ្ញាចំនួន២០២ដុល្លារតាមរយៈយន្តការការចរចាត្រីភាគីរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា និង សមហតេចធិបតីបន្ថែម២ដុល្លាទៀត ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាមានចំនួន២០៤ដុល្លាសម្រាប់ឆ្នាំ២០២៤។ ត្រង់ចំណុចនេះ សម្តេចនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ត្រូវសម្រេចឱ្យបាននូវមុនពិធីបុណ្យភ្ជុំបិណ្ឌនៅថ្ងៃទី១៣ ខែតុលា។ ឯកឧត្តមបន្ថែមថា កិច្ចការងារទី២ដែលសម្រេចបានគឺ ការរៀបចំដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស.។ កិច្ចការដ៏សំខាន់នេះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រីមន្ត្រីប្រកាសកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបើគិតពីពេលនោះ មកដល់ត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ មានក្រុមគោលដៅចំនួន១០២ ៦០៤នាក់ បានចុះបញ្ជី និងបានទៅប្រើប្រាស់សេវាចំនួន ចំនួន ៤៦ […]
  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិរៀបចំយន្តការបណ្ដុះបណ្ដាលប្រជាការពារ ព្រៃវែង ៖ ក្រសួងមហាផ្ទៃកំពុងបង្កើនការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពបំពេញការងាររបស់កម្លាំងប្រជាការពារនៅតាមមូលដ្ឋានឃុំ សង្កាត់ ទូទាំងប្រទេស។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំយន្តការបណ្ដុះបណ្ដាលគ្រូបង្គោល ដើម្បីបន្តទៅបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់កម្លាំងប្រជាការពារដែលកំពុងបំពេញការងារនៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់។ ពីវេទិកាអធិបតី នៃពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានស្នើអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំចងក្រងជាសៀវភៅគោល ហើយចាប់ផ្ដើមបណ្ដុះបណ្ដាលមុនគេ លើគ្រូបង្គោលនៅតាមស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឱ្យបាន៤ទៅ៥រូប ដើម្បីបន្តចេញទៅបណ្ដុះបណ្ដាលតាមអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬទីកន្លែងត្រូវរៀបចំបណ្ដុះបណ្ដាលដល់ប្រជាការពារ។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានមានប្រសាសន៍បន្ថែមទៀតថា«យើងរៀបចំយន្តការបណ្ដុះបណ្ដាលនេះ គឺដើម្បីឱ្យមានស្តង់ដាតែមួយ ប្រើភាសាតែមួយ ដូចជាការប្រើប្រាស់វិទ្យុទាក់ទង ការផ្ដល់ព័ត៌មានមកឱ្យកងកម្លាំងសមត្ថកិច្ច ឬអ្វីគួរ អ្វីមិនគួរធ្វើជាដើម ដើម្បីបង្កើនភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ហើយពួកគាត់ក៏អាចបំពេញការងារប្រកបដោយភាពជឿជាក់ ក្នុងការសម្រាលបន្ទុកការងារមួយចំនួនរបស់សមត្ថកិច្ចនៅមូលដ្ឋាន ដូចជាការផ្ដល់ព័ត៌មានឱ្យសមត្ថកិច្ចចុះអនុវត្តច្បាប់លើករណីផ្សេងៗ និងជួយការងារមួយចំនួនទៀតតាមការចាត់តាំងរបស់អាជ្ញាធរឃុំ សង្កាត់។ កម្លាំងប្រជាការពារ មានប្រវត្តិចេញពីចលនាសន្តិសុខភូមិ តាំងពីក្រោយការដួលរលំនៃរបបខ្មែរក្រហម។ ចលនានេះ ជាចលនានៃការចូលរួមដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដើម្បីការពារអាយុជីវិត […]
  • ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត លើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តត្បូងឃ្មុំ រក្សានូវភាពស្អាត ឱ្យស្របនឹងយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន (ខេត្តត្បូងឃ្មុំ)៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានជំរុញលើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តត្បូងឃ្មុំ រក្សានូវភាពស្អាត ឱ្យស្របនឹងយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន គឺ ស្អាត បៃតង និងចីរភាព សម្រេចឱ្យបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ខាងមុខ។ ការជំរុញនឹងលេីកឡេីងរបស់ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បែបនេះបានធ្វើឡើងក្នុងឱកាសលោកអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងលោក-លោកស្រី តំណាងឱ្យមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប។ ឯកឧត្ដមបណ្ឌិត បានបន្ថែមថា លើសពីភាពស្អាត ការដាំ និងស្តារព្រៃឈើ ដើម្បីភាពបៃតង នឹងរក្សាបាននូវអព្យាក្រឹតកាបូន ដែលជាចំណែកនៃការរកប្រាក់ចំ ណូលបន្ថែមរបស់ប្រជាសហគមន៍ នឹងជួយឱ្យមានការអភិវឌ្ឍដោយចីរភាព។ លេីសពីនោះ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តថែរក្សាការពារនូវស្ថេរភាពនយោ បាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម […]
  • សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ” ព្រឹកស្អែកត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ” ។ សមិទ្ធផលក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញដែលនឹងសម្ពោធនាពេលនេះ រួមមាន៖ សំណង់ស្ទាក់បូមបញ្ជូនទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដើម្បីចម្រោះទឹកកខ្វក់ និងកែលម្អបរិស្ថានទឹកក្នុងបឹងជើងឯកមុននឹងបង្ហូរចូលទន្លេបាសាក់ ដោយផ្អែកលើកម្មវិធីរយៈពេលខ្លី ក្នុងការអនុវត្តជាដំណាក់កាលនៅក្នុងគម្រោងមេ។ នេះគឺជាគម្រោងចាប់ផ្តើមដំបូង ហើយនឹងចាំបាច់ត្រូវអនុវត្តជាដំណាក់កាល រហូតដល់ឆ្នាំ២០៤០ ដែលអាចនឹងប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ២៨២.០០០ម៉ែត្រគូប/ថ្ងៃ ទៅតាមផែនការមេ។
  • រលកកម្ដៅ និងខ្យល់ព្យុះបង្កការបំផ្លិចបំផ្លាញ ខណៈអាកាសធាតុខ្លាំងវាយប្រហារប្រទេសអូស្ត្រាលី អាជ្ញាធរអូស្ត្រាលី បានចេញការព្រមានអំពីហានិភ័យខ្ពស់នៃភ្លើងឆេះព្រៃនៅក្នុងតំបន់ផ្សេងៗនៃរដ្ឋភាគខាង លិចអូស្ត្រាលីដ៏ធំ កាលពីថ្ងៃអាទិត្យ ខណៈផ្នែកជាច្រើននៃប្រទេសកំពុងទទួលរងស្ថានភាពរលកកំដៅ។ អ្នកព្យាករណ៍អាកាសធាតុរបស់ប្រទេស កាលពីថ្ងៃអាទិត្យបានចេញការព្រមានអំពីរលកកម្ដៅសម្រាប់រដ្ឋភាគខាងលិច ដែនដីភាគខាងជើងជិតខាង និងភាគខាងកើតនៃរដ្ឋ Queensland ដោយព្រមានថា សីតុណ្ហភាពនៅក្នុងតំបន់ខ្លះអាចឡើងដល់៤៥ អង្សាសេ។ ភាគខាងកើតនៃប្រទេសអូស្ត្រាលី ក្នុងខែនេះ បានឆេះដោយសារ អែល នីណូ(El Niño) ដែលជាដំណាក់ កាលអាកាសធាតុធម្មជាតិ អំឡុងពេលផ្ទៃសមុទ្រកាន់តែក្តៅ ជាពិសេសនៅតំបន់ត្រូពិចកណ្តាល និងភាគខាង កើតនៃមហាសមុទ្រប៉ាស៊ីហ្វិក។ យោងតាមទីភ្នាក់ងារសេវាសង្គ្រោះបន្ទាន់របស់រដ្ឋ បាន ឱ្យដឹងថា ភ្លើងឆេះព្រៃជាង២០កន្លែង បានកំពុងឆេះនៅភាគខាងលិចប្រទេសអូស្ត្រាលី កាលពីថ្ងៃអាទិត្យ។ មួយក្នុងចំណោមកន្លែងដែលមិនអាចគ្រប់គ្រងបានគឺមានទីតាំងនៅជិត ផីមប៊ឺតុន (Pemberton) ជាទីក្រុងដែលមានអ្នកស្រុកប្រហែល ៥,០០០ នាក់ និងប្រហែល ៣២០គីឡូម៉ែត្រភាគខាងត្បូង នៃរដ្ឋធានី ផឺត (Perth) ។ ទូរទស្សន៍ ABC News របស់អូស្ត្រាលីបានរាយ ការណ៍កាលពីថ្ងៃសៅរ៍ថា ព្យុះផ្គររន្ទះដ៏ខ្លាំងក្លាទំនងជានឹងវាយប្រហារភាគខាងកើតប្រទេសអូស្ត្រាលីក្នុងអំឡុង ពេលបុណ្យណូអែល ដោយសារគំរូអាកាស ធាតុខុសពីធម្មតាផងដែរ៕ ប្រែសម្រួលដោយ រម៉ាម វ៉ុង
  • អ៊ីរ៉ង់និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅស៊ីរី បានសម្លាប់មេបញ្ជាការអ៊ីរ៉ង់ BBC៖ មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយសង្ស័យថាជាការវាយ ប្រហាររបស់អ៊ីស្រាអែល នៅក្នុងប្រទេសស៊ីរី នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់។ ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ តាស់នីម បាននិយាយថា សីយ៉េត រ៉ាហ្ស៊ី ម៉ូសសាវី (Seyyed Razi Mousavi) គឺជា “ទីប្រឹក្សាយោធា ដែលមានបទ ពិសោធន៍” ដល់កងឆ្មាំបដិវត្តន៍អ៊ីស្លាម។ ទីភ្នាក់ងារនេះ បានបន្តថា គាត់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសទៅលើតំបន់ សាយយ៉ាត់ដា សៀនណាប់ (Sayyida Zeinab) ភាគអាគ្នេយ៍នៃទីក្រុង ដាម៉ាស់។ អ៊ីស្រាអែលបានធ្វើការវាយប្រហារយោធា ក្នុងប្រទេសស៊ីរី ជាច្រើនឆ្នាំមកហើយ ប្រឆាំងនឹងអ្វីដែលខ្លួននិយាយថា ជាគោលដៅ ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់។ ការវាយប្រហារបានកើនឡើងជាញឹកញាប់ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃទី ៧ ខែតុលា៕ ប្រែសម្រួលដោយ: ជ ង៉ា
  • កូវីដ និងគ្រុនផ្តាសាយកើនឡើង នៅសហរដ្ឋអាមេរិកចំពេលថ្ងៃឈប់សម្រាក ដែលបង្កើនហានិភ័យសុខភាព (ស៊ីនហួ)-សហរដ្ឋអាមេរិក បានឃើញការកើនឡើងនៃជំងឺផ្តាសាយនិងជំងឺកូវីដ-១៩ ចំពេលថ្ងៃឈប់សម្រាក ហើយអ្នកជំនាញសុខភាពមានការព្រួយបារម្ភអំពីការកើនឡើងហានិភ័យសុខភាព ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺផ្លូវដង្ហើមក្នុងពេលដំណាលគ្នា។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋ អាមេរិក (CDC) បានឱ្យដឹងថា ចំនួននៃជំងឺផ្លូវដង្ហើមដែលបណ្តាលឱ្យមនុស្សស្វែងរកការថែទាំសុខភាពមានការកើនឡើង ឬកើនឡើងនៅទូទាំងតំបន់ភាគច្រើននៃប្រទេស។ ការកើនឡើងនេះបណ្តាលមកពីកត្តាជាច្រើន រួមទាំងការជួបជុំគ្នាក្នុងថ្ងៃសម្រាក ចំនួនបុគ្គលមិនបានចាក់វ៉ាក់សាំងច្រើន និងការលេចចេញនូវប្រភេទថ្មី ដែលអាចចម្លងបានច្រើនជាងមេរោគនេះ នេះបើយោងតាមអ្នកជំនាញសុខភាព។ ទិន្នន័យចុងក្រោយបំផុតរបស់ CDC បានបង្ហាញថា សកម្មភាពជំងឺគ្រុនផ្តាសាយតាមរដូវមានការកើនឡើងនៅក្នុងសហរដ្ឋ អាមេរិក ហើយនៅតែបន្តកើនឡើងនៅក្នុងតំបន់ភាគច្រើននៃប្រទេស។ យ៉ាងហោចណាស់មានជំងឺចំនួន៥.៣ លាន ការសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៥៤,០០០ និងការស្លាប់ចំនួន៣,២០០ នាក់ដោយសារជំងឺគ្រុនផ្តាសាយ នៅសហរដ្ឋអាមេរិកមកទល់ពេលនេះ បើយោងតាមការប៉ាន់ស្មានរបស់ CDC ៕ ប្រែសម្រួលដោយ ប៊ុន សុភាព
  • មនុស្សរាប់ម៉ឺននាក់ រងការប៉ះពាល់ ខណៈទឹកជំនន់ធ្ងន់ធ្ងរវាយប្រហារភាគខាងត្បូង ប្រទេសថៃ សាលារៀនត្រូវបានបិទ ផ្លូវថ្នល់ និងផ្លូវរថភ្លើងបានលិចទឹក ហើយមនុស្សត្រូវបានបង្ខំឱ្យឡើងលើដំបូលរបស់ពួកគេ ចំពេលមានភ្លៀងធ្លាក់ខ្លាំង។ មនុស្សរាប់ម៉ឺននាក់នៅភាគខាងត្បូងប្រទេសថៃ បានរងផលប៉ះពាល់ដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលបានលិចលង់ផ្លូវថ្នល់ និងផ្លូវដែក បង្ខំឱ្យសាលារៀនបិទទ្វារ និងធ្វើឱ្យអ្នកស្រុកមួយចំនួនជាប់នៅក្នុងផ្ទះរបស់ពួកគេ។ ខេត្តណារ៉ាធីវ៉ាត នៅភាគខាងត្បូងឆ្ងាយរបស់ប្រទេសនេះ នៅជិតព្រំដែនជាមួយប្រទេសម៉ាឡេស៊ី ត្រូវបានរងផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរបំផុត ដោយស្រុកមួយចំនួនបានលិចទឹកអស់ជាច្រើនថ្ងៃ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍ Thai PBS។ ប្រទេសនេះបានដាក់ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីទឹកជំនន់ និងការផ្ទុះ បាននិយាយថា “មនុស្សរាប់សិបនាក់” បានស្នើសុំជំនួយហើយខ្លះកំពុងអង្គុយនៅលើដំបូលផ្ទះ លិចទឹករបស់ពួកគេ។ គួរបញ្ជាក់ថា យ៉ាងហោចណាស់សាលារៀនរាប់សិបនៅក្នុងខេត្ត ណារ៉ាធីវ៉ាត់ និង យ៉ាឡា ដែលនៅជិតខាងត្រូវបានបង្ខំឱ្យបិទ ខណៈដែលរូបភាពពីតំបន់បានបង្ហាញផ្ទះ និងហាងនានាត្រូវបានជន់លិចដោយទឹក៕ ប្រែសម្រួលដោយ ប៊ុន សុភាព
  • អគ្គនាយកប.ស.ស. ស្នើឱ្យសហជីព និងអង្គការដៃគូផ្តល់មតិកែលំអចំណុចខ្វះខាតដើម្បីបង្កើនប្រសិទ្ធិភាព ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្ដិសុខសង្គមស្ដីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យសហជីព អង្គការដៃគូ និងភាគីពាក់ព័ន្ធដែលស្និទ្ធនឹងកម្មករនិយោជិត ក៏ដូចជាពលរដ្ឋ ចូលរួមជាមតិកែលំអ នូវរាល់ចំណុចខ្វះខាតរបស់ ប.ស.ស. ដើម្បីឱ្យក្រសួងអាចពង្រឹងសមត្ថភាពក្នុងការបន្ដដំណើរឈានទៅមុខ កាន់តែល្អប្រសើរ ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ។ ឯកឧត្តមលើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយស្ដីពីការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជូនដល់សម្ព័ន្ធសហជីពជាតិ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជននៅថ្ងៃទី២៤ ខែធ្នូ ២០២៣នេះ។ ឯកឧត្តមបន្ថែមថា ៖ “ក្នុងនាម ប.ស.ស ជាសេនាធិការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការ ជាមួយភាគីសហជីព ក៏ដូចជាអង្គការសមាគមនានា ដើម្បីស្វែងរកដំណោះស្រាយ និងធ្វើសកម្មភាពរួមគ្នាឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ជូនដល់កម្មករនិយោជិត និងប្រជាពលរដ្ឋ”។ បន្ថែមពីនេះ ឯកឧត្តមអគ្គនាយកស្តីទី បានរំលេចពីភាពសំខាន់របស់សហជីព អង្គការ និងសមាគមពាក់ព័ន្ធនានាដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពផ្សព្វផ្សាយអំពីសិទ្ធិ និងផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ក្នុងការទទួលបានការគាំពារ និងការយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម៕
  • ប្រធាន IOM សរសើរក្រសួងការងារលើយន្តការការពារសិទ្ធិពលករនៅក្រៅប្រទេស លោកស្រី Kristin Parco ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា បានកោត សរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងកិច្ចការគាំពារ និងលើកកម្ពស់សិទ្ធិពលករទសន្តប្រវេសន៍ដោយអះអាងក្រសួងមានគំនិតផ្តួចផ្តើម និងយន្តការការពារជាច្រើនទាំងក្នុងប្រទេស កម្រិតតំបន់ និងអន្តរជាតិ។ ថ្លែងក្នុងទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួងការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈ លោកស្រីថា៖ « ក្រោមការដឹកនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើវិស័យការងារ និងពលករទេសន្តប្រវេសន៍ដែលបានធ្វើឱ្យវិស័យនេះក្លាយជាយន្តការគន្លឹះជាអាទិភាពមួយក្នុងការលើកកម្ពស់ និងការពារសិទិ្ធពលករចំណាកស្រុក។ តាមរយៈយន្តការនេះ កម្ពុជា បានលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនៅជីវភាពរបស់ពលករតាមរយៈគំនិតផ្តួចផ្តើមជាច្រើន និងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ»។ លោកស្រីបានបន្តគូសបញ្ជាក់ថា ពលករចំណាកស្រុកកម្ពុជាគឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេចដ្ឋកិច្ចជាតិតាមរយៈចំណូលប្រមាណ២.២ពាន់លាន់ដុល្លារក្នុងរយៈ ពេល១ឆ្នាំៗខណៈដែលកម្ពុជាមានពលរដ្ឋចំណាកស្រុកប្រមាណ១.៣លាននាក់ដែលកំពុងបម្រើការងារនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី សឹង្ហបូរី កោះហុងកុង និងរាជាណាចក្រអារ៉ាប៊ីសាវអូឌីត។ សម្រាប់លោកស្រី បើទោះបីជាបញ្ហាពលករចំណាកស្រុកជាបញ្ហាអន្តរជាតិនិងមានភាពស្មុគស្មាញ ប៉ុន្តែក្នុងនាមIOM និងអង្គការអន្តរជាតិខាងការងារ(ILO) បានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្ររាជរដ្ឋាភិ បាលកម្ពុជាក្នុងការពង្រឹងការធ្វើចំណាកស្រុកដោយស្របច្បាប់៕
  • ផ្ទុះរោងចក្រនីកែលមួយ នៅប្រទេសឥណ្ឌូនេស៊ី សម្លាប់បុគ្គលិក ១៣នាក់ BBC ៖ ការផ្ទុះរោងចក្រនីកែលមួយនៅលើកោះ សូឡាវ៉េស៊ី (Sulawesi) របស់ប្រទេសឥណ្ឌូនេស៊ី បានសម្លាប់កម្មករយ៉ាងហោចណាស់ ១៣នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ខ្លះរបួសធ្ងន់។ ជនរងគ្រោះ ៨ lនាក់ ជាជនជាតិឥណ្ឌូនេស៊ី និង ៥ នាក់ជាជនជាតិចិនហើយ រោងចក្រនេះត្រូវបានផ្តល់មូលនិធិដោយចិន។ ការស៊ើប អង្កេតដំបូងបានអោយដឹងថា កំឡុងពេលធ្វើការជួស ជុលលើចង្ក្រាន អង្គធាតុរាវ ដែលងាយឆេះបានឆាបឆេះ ហើយបណ្តាលឱ្យធុងអុកស៊ីហ្សែននៅក្បែរនោះផ្ទុះ។ សូមបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីគឺជាប្រទេសផលិតនីកែលកំពូលរបស់ពិភពលោក ដែលប្រើប្រាស់ក្នុងអាគុយរថយន្តអគ្គិសនី និងដែកអ៊ីណុក។ អ្នកនាំពាក្យរបស់សួនឧស្សាហកម្មឥណ្ឌូនេស៊ី ម៉ូរ៉ូវ៉ាលី (Morowali) (IMIP) បាននិយាយថា ការផ្ទុះដំបូងបានបណ្តាលឱ្យមានការផ្ទុះផ្សេងទៀត ចាប់តាំងពីមានធុងអុកស៊ីហ្សែនជាច្រើនផ្សេងទៀតនៅក្បែរនោះ។IMIP គឺជាសហគ្រាសផ្តោតលើនីកែល ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន ដែលផលិតដែកអ៊ីណុក និងដែក ថែបកាបូន។ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងរ៉ាប់រងថ្លៃព្យាបាលសម្រាប់ជនរងគ្រោះទាំងអស់៕ ប្រែសម្រួលដោយ: ជ ង៉ា
  • ជនជាតិឥណ្ឌា ៣០០ នាក់.ជាប់គាំងនៅអាកាសយានដ្ឋានបារាំងរយៈពេល ៤ថ្ងៃ ចំពេលមានការស៊ើបអង្កេតការជួញដូរមនុស្ស Al Jazeera ៖ ជនជាតិឥណ្ឌារាប់រយនាក់ ដែលត្រូវបានឃាត់ខ្លួននៅក្នុងអាកាសយានដ្ឋានបារាំង កំពុងត្រូវបានសាកសួរ ដោយអាជ្ញាធរជុំវិញការព្រួយបារម្ភថាពួកគេអាច ជាជនរងគ្រោះនៃការជួញដូរមនុស្ស។ ចៅក្រមជនជាតិបារាំងបួននាក់ កំពុងធ្វើ ការសាកសួរក្រុមជនជាតិឥណ្ឌាជាង ៣០០ នាក់ ដែលត្រូវបានចុះចតនៅអាកាសយានដ្ឋាន វ៉េតទ្រីចម្ងាយ ១៥០ គីឡូម៉ែត្រ ភាគខាងកើតទីក្រុងប៉ារីស ចាប់តាំងពីថ្ងៃព្រហស្បតិ៍។ យន្តហោះពួកគេ បានកំណត់ទិសដៅ ទៅកាន់ប្រទេសអាមេរិកកណ្តាល នៃនីការ៉ាហ្គា ត្រូវបានបញ្ឈប់នៅអាកាសយានដ្ឋាន វ៉េតទ្រី(Vatry) ជាកន្លែងដែលយន្តហោះបានចុះចត ដើម្បីចាក់ប្រេង បន្ទាប់ពីអាជ្ញាធរបានទទួលព័ត៌មានអនាមិកថា ជនរងគ្រោះពីការជួញដូរអាចនៅលើយន្តហោះ។ យន្តហោះនេះ បានហោះចេញពីអាកាសយានដ្ឋាន ហ្វ៊ូចៃរ៉ាស (Fujairah) របស់ប្រទេសអារ៉ាប់រួម និងត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនអាកាសចរណ៍ Legend មានមូលដ្ឋាននៅប្រទេសរ៉ូម៉ានី៕ ប្រែសម្រួលដោយ: ជ ង៉ា
  • បាតុករប្រឆាំងរដ្ឋាភិបាល ដោយព្យាយាមសម្រុកចូលសាលា ក្រុងបែលក្រាដ ប្រទេសស៊ែប៊ី ប៉ូលិសនៅក្នុងរដ្ឋធានី បែលក្រាដ (Belgrade) របស់ប្រទេសស៊ែប៊ី បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ ដែលបានចោទប្រកាន់ចំពោះការក្លែងបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតសកលកាលពីសប្តាហ៍មុន។ ពួកគេបានធ្វើអន្ត រាគមន៍ បន្ទាប់ពីហ្វូងមនុស្សមួយចំនួន នៅខាងក្រៅសាលាក្រុងបានវាយកម្ទេចបង្អួច និងព្យាយាមបង្ខំចូល។ សកម្មជនបក្សប្រឆាំងនិយាយថា ប៉ូលិសបានប្រើកម្លាំងហួសហេតុកាលពីថ្ងៃអាទិត្យ។ ពួកគេនិយាយថា រដ្ឋាភិបាលបានរៀបចំការបោះ ឆ្នោត ដែលគណបក្សកាន់អំណាចឈ្នះ។ ប្រធានា ធិបតី អាឡេកសានដា វូស៊ីក(Aleksandar Vucic) និយាយថា ការចោទ ប្រកាន់នេះ គឺជាបោកប្រាស់។ លោក រ៉ាដូមា ឡាហ្សូវិក (Radomir Lazovic) សហមេដឹកនាំនៃរណសិរ្សបៃតង និយាយថា មន្រ្តីបានវាយគាត់ និងមនុស្សមួយចំនួនទៀតដោយដំបងឈើ។ មានការតវ៉ាដោយសន្តិវិធី ជារៀងរាល់ល្ងាចចាប់តាំង ពីការបោះឆ្នោតជាតិ និងថ្នាក់មូលដ្ឋានកាលពីសប្តាហ៍មុន។ អ្នកគាំទ្រក្រុមចម្រុះប្រឆាំងអំពើហិង្សាស៊ែប៊ីបានព្យាយាមទម្លុះចូលទៅក្នុងសាលទីក្រុង។ មេដឹកនាំគណបក្សប្រឆាំងសង្ស័យថា ជាភ្នាក់ងារបង្កហេតុបានជាប់ពាក់ព័ន្ធក្នុងការវាយកម្ទេចបង្អួច ដែលបង្កឱ្យមានអន្តរាគមន៍របស់ប៉ូលិស។ មេធាវីបានប្រាប់អ្នកដែលបានជួបប្រជុំគ្នាថាលោក វូសុីក គួរតែប្រគល់អំណាចដោយ សន្តិវិធី។ ក្រុមអ្នកតវ៉ាបាននិយាយថា ពួកគេចង់ឱ្យការបោះឆ្នោតឡើងវិញ។ ការបោះ ឆ្នោតនេះបានធ្វើឱ្យគណបក្សរីកចម្រើន ស៊ែប៊ី របស់លោក […]
  • កប៉ាល់ដឹកសារធាតុគីមី រងការវាយប្រហារនៅឆ្នេរ សមុទ្រឥណ្ឌា ដោយយន្តហោះគ្មានមនុស្សបើក ពីប្រទេសអ៊ីរ៉ង់ យោធាអាមេរិកបាននិយាយថា កប៉ាល់ដឹកសារធាតុគីមីនៅក្នុងមហាសមុទ្រឥណ្ឌា ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ចេញពីប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍។ ភ្លើងឆេះនៅលើនាវា ខេម ភ្លូតូ (Chem Pluto) ត្រូវបានពន្លត់។ ចំពោះហេតុការណ៍នេះមិនមានអ្នករងរបួសទេ.ហេីយអ៊ីរ៉ង់មិនបានធ្វើអត្ថាធិប្បាយឡេីយ។ ក្រុមឧទ្ទាម ហ៊ូធី(Houthi) នៅក្នុងប្រទេសយេម៉ែន ត្រូវបានគាំទ្រដោយអ៊ីរ៉ង់ និងគាំទ្រក្រុមហាម៉ាសក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ីស្រាអែល ថ្មីៗនេះបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងរ៉ុក្កែត ដើម្បីតម្រង់គោលដៅ លើនាវានៅក្នុងសមុទ្រក្រហម។ ប៉ុន្តែព្រឹត្តិការណ៍នេះគឺជាប្រភេទដំបូងបង្អស់របស់ហ៊ូធីរហូតមកដល់ពេលនេះនៅឆ្ងាយពីទីនោះ។ ក្រុមហ៊ូធី (Houthis) បានអះអាងថា កំពុងកំណត់គោលដៅលើនាវា ដែលភ្ជាប់ជាមួយអ៊ីស្រាអែល ជុំវិញជម្លោះនៅតំបន់ហ្គាហ្សា។ សហរដ្ឋ អាមេរិកបាននិយាយថា ខេម ភ្លូតូ (Chem Pluto) ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកវាយប្រហារផ្លូវមួយ ដែលបានបាញ់ចេញពីប្រទេសអ៊ីរ៉ង់។ វាត្រូវបានគេជឿថា ជាលើកទី មួយហើយ ដែលអាមេរិកបានចោទប្រកាន់ជាសាធារណៈថា អ៊ីរ៉ង់បានកំណត់គោលដៅលើកប៉ាល់ដោយផ្ទាល់។ ពីមុនអេមេរិកបានចោទប្រកាន់អ៊ីរ៉ង់ថាបាន ជាប់ពាក់ព័ន្ធ ក្នុងការរៀបចំផែនការប្រតិបត្តិការប្រឆាំងនឹងនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានព្រមានថា ពួកគេអាចបង្ខំឱ្យបិទផ្លូវទឹកក្រៅពីសមុទ្រក្រហម ប្រសិនបើអាមេរិក និងសម្ព័ន្ធមិត្តបន្តប្រព្រឹត្តឧក្រិដ្ឋកម្មនៅតំបន់ហ្គាហ្សា៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • អ៊ុយក្រែន ប្រារព្ធពិធីបុណ្យណូអែល ជាលើកដំបូងនៅថ្ងៃទី ២៥ ខែធ្នូ គ្រិស្តបរិស័ទអូស្សូដក់ ជនជាតិអ៊ុយក្រែនជាច្រើនកំពុងរៀបចំប្រារព្ធពិធីបុណ្យណូអែល នៅថ្ងៃទី ២៥ ខែធ្នូ ជាលើកដំបូងក្នុងឆ្នាំនេះ។ អ៊ុយក្រែនបានប្រើប្រតិទិនជូលៀន ជាប្រពៃណី ដែលមានរុស្ស៊ីប្រើផងដែរ ដែលបុណ្យណូអែលគឺនៅនៅថ្ងៃទី ៧ មករា។ នៅក្នុងការផ្លាស់ប្តូរបន្ថែមទៀតពីប្រទេសរុស្ស៊ី គេត្រូវបានសម្គាល់បុណ្យណូអែល យោងទៅតាមប្រតិទិនលោកខាងលិច ឬហ្គ្រេហ្គោរៀន ដែលប្រើក្នុងជីវិតប្រចាំថ្ងៃ។ ប្រធានាធិបតីអ៊ុយ ក្រែនលោក ហ្សេលេនស្គី បានផ្លាស់ប្តូរច្បាប់កាលពីខែកក្កដា ដោយនិយាយថា គេបានអនុញ្ញាតឱ្យជនជាតិអ៊ុយក្រែន “បោះបង់ ចោលបេតិកភណ្ឌរុស្ស៊ី” នៃការប្រារព្ធពិធីបុណ្យណូអែល នៅក្នុងខែមករា។ នៅក្នុងសារបុណ្យណូអែល ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យ លោក Zelensky (ហ្សេលេនស្គី) បាននិយាយថា ប្រជាជនអ៊ុយក្រែនទាំងអស់ បាននៅជាមួយគ្នា។ “យើងទាំងអស់គ្នាប្រារព្ធពិធីបុណ្យណូអែលជាមួយគ្នា នៅថ្ងៃតែមួយ ជាគ្រួសារធំមួយប្រជាជាតិតែមួយ ជាប្រទេសតែមួយ”៕ ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)