ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • លោក Xi Jinping សាទរចំពោះកិច្ចសហប្រតិបត្តិការរបស់រុស្ស៊ី ខណៈពាណិជ្ជកម្មមានកំណត់ត្រាលើសពីគោលដៅ ២០០ ពាន់លានដុល្លារ ប្រទេសចិន និងរុស្ស៊ីបានបិទបញ្ចប់កិច្ចសហប្រតិបត្តិការឆ្នាំចាស់ ជាមួយនឹងកិច្ចប្រជុំប្រចាំឆ្នាំ ដែលក្នុងនោះប្រទេសទាំងពីរបានប្តេជ្ញាថា នឹងធ្វើឱ្យទំនាក់ទំនងកាន់ តែស៊ីជម្រៅលើបញ្ហាជាច្រើន ខណៈពាណិជ្ជកម្មរវាងពួកគេបានកើនឡើងលើសពីគោលដៅជានិមិត្តរូប។ . មេដឹកនាំចិនលោក Xi Jinping បាននិយាយនៅឯជំនួបជាមួយនាយករដ្ឋមន្ត្រី មីខាល មីសូស្ទីន (Mikhail Mishustin) កាលពីថ្ងៃពុធថា ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងរុស្ស៊ីបានកើនលើស ២០០ ពាន់លានដុល្លារក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំនេះ។ បន្ទាប់មក មេដឹកនាំទាំងពីរបានសន្យាថា នឹងឈានដល់កម្រិត ២០០ ពាន់លានដុល្លារនៅឆ្នាំ ២០២៤។ លោក Xi បាននិយាយកាលពីថ្ងៃពុធថា តួលេខពាណិជ្ជ កម្មចុងក្រោយបំផុតបានបង្ហាញពី “ភាពធន់រឹងមាំ និងការរំពឹងទុកយ៉ាងទូលំទូលាយ” សម្រាប់កិច្ចសហប្រតិ បត្តិការ។ មេដឹកនាំចិនមើលឃើញថាទីក្រុងមូស្គូជាកម្លាំងទប់ទល់នឹងប្រទេសលោកខាងលិចដែលមានអរិភាព ហើយបានរិះគន់ទណ្ឌកម្មរបស់លោកខាង លិច។ ខ្លួនមិនបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនៅក្នុងអង្គការសហប្រជាជាតិ ដើម្បីដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ខណៈពេលដែលបង្កើនការទិញថាមពលពីប្រទេស ជិតខាងភាគខាងជើងរបស់ខ្លួន និងក្លាយជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៃទំនិញប្រើប្រាស់សម្រាប់ទីផ្សារដាច់ដោយឡែករបស់ខ្លួន។ ប្រែសម្រួលដោយ: ជ ង៉ា
  • វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ចុះហត្ថលេខាជាមួយសាកលវិទ្យាល័យដ៏ធំរបស់ចិន និងក្រុមហ៊ុនចិនចំនួន៦ នៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពនិស្សិត និងការហាត់ការ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា កាលពីថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ បានចុះហេត្ថលេខាជាកញ្ចប់ជាមួយសកលវិទ្យា ល័យដ៏ធំរបស់ប្រទេសចិន ដែលមានឈ្មោះថា ធានជីងស៊ីណូវិទ្យាសាស្រ្តអាល្លឺម៉ង់ រួមទាំងក្រុមហ៊ុនឯកជនចិនចំនួន៦ដែលកំពុងប្រតិបត្តិការនៅកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានឱ្យដឹងថា ការចុះហេត្ថលេខានេះ នឹងអនុញ្ញាតឱ្យភាគីហត្ថលេខីទទួលយកសិស្សដែលបញ្ចប់ការសិក្សាបច្ចេកទេសឱ្យចូលហាត់ការ ទស្សនកិច្ចសិក្សា រួមទាំងការស្រាវជ្រាវបច្ចេកទេសទៅវិញទៅមក។ ឯកឧត្តមបន្ថែមថា ការចុះហត្ថលេខារវាងវិទ្យាស្ថាន និងដៃគូរអភិវឌ្ឍទាំងអស់នៅពេលនេះ បានបង្ហាញពីការកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងវិទ្យាស្ថានជាតិជាមួយបណ្តាក្រុមហ៊ុនឯកជនលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈក្នុងគោល បំណងពង្រឹងសមត្ថភាពជំនាញបច្ចេក ទេសដល់កូនសិស្សដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថាន។ ឯកឧត្តមបានគូសបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសនេះពុំមានមែនជាវិទ្យាស្ថានរកប្រាក់ចំណេញនោះទេ ដូច្នេះសិស្សដែលទទួលបានការបណ្តុះ បណ្តាលពីទីនេះត្រូវតែមានសមត្ថ ភាព គុណភាព ដើម្បីឆ្លើយតបទីនិងតម្រូវការទីផ្សារការងារ និងមានប្រាក់ចំណូលសមរម្យល្អដែលធ្វើឱ្យជីវិតប្រសើរឡើងបន្ទាប់ពីទទួលបានការបណ្តុះបណ្តាល។ ក្នុងពិធីចុះហេត្ថលេខានេះ លោក Wang Hailong នាយកនៃសកលវិទ្យាល័យធានជីងស៊ីណូវិទ្យាសាស្រ្តអាល្លឺម៉ង់ បានលើកឡើងថា ការចុះហត្ថលេខាថ្ងៃនេះ គឺជាថ្ងៃមួយដែលមានសារសំខាន់ចំពោះកិច្ចសហការលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរវាងសកលវិទ្យាល័យ និងវិទ្យាស្ថានជាតិពហុបច្ចេកទេស។ ទន្ទឹមនឹងនេះ លោក សង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងសកលវិទ្យាល័យ និងវិទ្យាស្ថាននឹងកាន់តែល្អប្រសើឡើងថែមទៀត៕
  • ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឱ្យចិនពង្រីកកញ្ចប់ជំនួយសម្រាប់វិទ្យាស្ថានជាតិពហុបច្ចេកទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំឱ្យរដ្ឋាភិបាលចិនពិនិត្យលទ្ធភាពពង្រីកការជួយជ្រោមជ្រែងលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសបន្ថែមទៀត។ នេះជាការលើកឡើងរបស់ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម Wu Yan អនុរដ្ឋមន្រ្តីក្រសួងអប់រំនៃសាធារណៈរដ្ឋប្រជាមានិតចិន នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ។ ឯកឧត្តមបន្ថែមថា៖ «បន្ថែមពីលើនេះខ្ញុំសូមស្នើឱ្យមិត្តចិនពិនិត្យលទ្ធភាពធ្វើយ៉ាងណាពង្រីកការជួយជ្រោមជ្រែងមកលើការបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសបន្ថែមទៀត ។ ទាំងនេះ[ដំណើរទស្សនៈកិច្ច]បង្ហាញឱ្យឃើញពីចំណង មិត្តភាពរវាងប្រទេសទាំងពីរ»។ សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនួយរបស់ចិនលើការបណ្តុះ បណ្តាលបច្ចេកទេសគឺជាគាំទ្រដ៏សំខាន់សម្រាប់វិទ្យាស្ថានជាតិពហុ បច្ចេកទេសដើម្បីពង្រឹងគុណភាព និងសមត្ថភាពនៃការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម Wu Yan អនុរដ្ឋមន្រ្តីក្រសួងអប់រំនៃសាធារណៈរដ្ឋជាមានិតចិន បានគូសបញ្ជាក់ពីលទ្ធភាពនៃការពិនិត្យលើសំណើរ និងបន្តប្តេជ្ញាជួយជ្រោមជ្រែងលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសដើម្បីជាឧត្តមប្រយោជន៍ជូនពលរដ្ឋកម្ពុជាដែលនឹងធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែជិតស្និទ្ធបន្ថែមទៀត។ ឯកឧត្តមបញ្ជាក់ថា៖ “ក្នុងនាមរដ្ឋាភិបាលចិនលោកនឹងខិតខំធ្វើយ៉ាងណាឱ្យកិច្ចសហការរវាងប្រទេសទាំងពីរលើការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈឱ្យកាន់តែប្រសើឡើងថែមទៀត”។ បន្ថែមពីនេះ ឯកឧត្តមអនុរដ្ឋមន្ត្រី ក៏បានកោតសរសើរពីថ្នាក់ដឹកនាំលោកគ្រូ អ្នកគ្រូនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសដែលបានខិតខំប្រឹងប្រែងលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ពលរដ្ឋកម្ពុជាដែលធ្វើឱ្យវិទ្យាស្ថានមានឈ្មោះបោះសំឡេងមកទល់សព្វថ្ងៃនេះ។ ដោយឡែក ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុ បច្ចេកទេសកម្ពុជា បានលើកឡើងផងដែរថា វិទ្យាស្ថានជាតិពហុបច្ចេកទេសបានទទួលសម្ភារៈជាច្រើនពីភាគីចិនសម្រាប់បម្រើលើតម្រូវការបណ្តុះបណ្តាលនៅវិទ្យាស្ថាននេះផងដែរ ។ ថ្នាក់ដឹកនាំទាំងអស់វាយតម្លៃខ្ពស់ចំពោះការជួយជ្រោមជ្រែងទាំងនេះ ហើយរាល់ជំនួយរបស់ភាគីចិនពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់វិទ្យាស្ថាន ។ […]
  • រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាកត្តាអាទិភាពចម្បង និងតែបានយកចិត្តទុកដាក់ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាកត្តាអាទិភាពចម្បង និងតែបានយកចិត្តទុកដាក់។ ការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងពេលអនុញ្ញាតឱ្យ ឯកឧត្តម អ៊ូ យាន (Wu Yan) អនុរដ្ឋមន្ត្រីក្រសួងអប់រំ នៃសាធារណ រដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម អ៊ូ យាន បានជម្រាបជូន សម្តេចធិបតី អំពីលទ្ធផលជាផ្លែផ្កាក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីទ្បា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ជាពិសេសការបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិន និងការបន្តកិច្ចសហការលើវិស័យបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ ឱ្យស្របតាមតម្រូវការទីផ្សារការងារនៅកម្ពុជា ។ ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កានៃជំនួបរវាង ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងអប់រំចិន និង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីទ្បា កម្ពុជា។ សម្តេចបានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាកត្តាអាទិភាពចម្បង និងតែបានយកចិត្តទុកដាក់ក្នុងការកសាងមូលធនមនុស្សប្រកប […]
  • សម្ដេចធិបតី ចាត់ទុកប្រសិទ្ធិភាពនៃដំណើរការប្រព័ន្ធធនាគារ ជាការធានាសុខភាពសេដ្ឋកិច្ចជាតិ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកប្រសិទ្ធិភាពនៃដំណើរការប្រព័ន្ធធនាគារ ជាការធានាសុខភាពសេដ្ឋកិច្ចជាតិ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការ អគារស្នាក់ការកណ្តាល វីងថៅវើ (Wing Tower) នាព្រឹកថ្ងៃទី២០ ខែធ្នូនេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានថ្លែងថា វិស័យធនាគារ គឺពិតជាមានសំខាន់ណាស់ ហើយប្រសិទ្ធភាព នៃដំណើរការប្រព័ន្ធធនាគារ គឺធានាសុខភាពរបស់សេដ្ឋកិច្ចជាតិ។ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការ អគារស្នាក់ការកណ្តាល វីងថៅវើ (Wing Tower) នាព្រឹកថ្ងៃទី២០ ខែធ្នូនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់វិស័យធនាគារទាំងអស់នៅកម្ពុជា ពិនិត្យការផ្ដល់សេវាកម្មរបស់ខ្លួនកាន់តែច្រើនថែមទៀត។ សម្ដេចធិបតី បាន មានប្រសាសន៍ថា «វិស័យធនាគារ គឺជាឈាម ពាក្យ សាមញ្ញ គឺអត់លុយ ធ្វើអ្វីក៏អត់កើតដែរ។ ប៉ុន្ដែមានថវិកា មានលុយហើយ អត់មានការគ្រប់គ្រងច្បាស់ លាស់ យន្ដការក្នុងការផ្ទេរផ្ទង់ ការចល័ត គឺវាពិបាកដែរ។ ដូច្នេះធនាគារដើរតួនាទីសំខាន់ណាស់ ក្នុងការបង្វើរ ការប្រមូលធន និងការបង្វែរវា […]
  • អនុព័ន្ធការងារអមស្ថានទូតកម្ពុជានៅថៃ បង្ហាញប្រព័ន្ធបណ្តាញសង្គម និងលេខទូរស័ព្ទពិសេសដើម្បីដោះស្រាយបញ្ហាជូនពលករ និងពលរដ្ឋកម្ពុជា អនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានបង្កើតបណ្តាញសង្គម និងទំនាក់ទំនងទូរស័ព្ទពិសេស ដើម្បីបង្កើននូវប្រសិទ្ធភាពការទទួលទូរស័ព្ទ ពិគ្រោះយោបល់ និងឆ្លើយតបសារក្នុងការដោះស្រាយបញ្ហាផ្សេងៗ បន្ទាន់ ជូនបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់ និងធ្វើការនៅប្រទេសថៃ។ នេះបើតាមការផ្សព្វផ្សាយរបស់អនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃនៅលើបណ្តាញសង្គមនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ។ បើតាមការផ្សព្វផ្សាយដដែល ពលករកម្ពុជា អាជីវករ ព្រះសង្ឃ និងនិស្សិតទាំងអស់ដែលកំពុងរស់នៅប្រទេសថៃ អាចទំនាក់ទំនងតាមបណ្តាញសង្គម ហ្វេសប៊ុកផេក (Facebook Page) ដែលមានឈ្មោះថា «អនុព័ន្ធការងារអមស្ថានទូតកម្ពុជានៅថៃ ผู้ช่วยทูตฝ่ายแรงงาน Labour Attaché REC» ពលរដ្ឋខ្មែរទាំងអស់អាចចូលរួមក្នុងក្រុមតេឡេក្រាមដែលមានបណ្តាញភ្ជាប់ https://t.me/lathailand និងបណ្តាញសង្គម ឡាញ Line ID: Labour1234 ។ បន្ថែមពីនេះ បើបងប្អូនពលករខ្មែរនៅប្រទេសថៃ មានចម្ងល់ពាក់ព័ន្ធនឹងជំនួយផ្នែកច្បាប់ បម្រាម សិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗពាក់ព័ន្ធនឹងការស្នាក់នៅ និងធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃ ក៏អាចពីគ្រោះយោបល់មកកាន់ក្រុមអនុព័ន្ធការងារតាមរយៈលេខទូរស័ព្ទបន្ថែម ដូចជា ផ្នែកកិច្ចការអនុព័ន្ធការងារ តាមរយៈលេខទូរស័ព្ទ 094-0925-905, 094-416 5518 ផ្នែកកិច្ចការកុងស៊ុល លេខទូរស័ព្ទ 092-8050-561៕
  • រដ្ឋមន្ត្រីកសិកម្ម៖ ទិន្នផលត្រីប្រហុកឆ្នាំនេះកើនឡើង ជាងឆ្នាំមុន៥ភាគរយ ដោយសារការទប់ស្កាត់បទល្មើសមាន ប្រសិទ្ធភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ទិន្នផលត្រីប្រហុកឆ្នាំនេះមានកើនឡើង ជាងឆ្នាំមុនប្រមាណ ៥ភាគរយ។ ការកើនឡើងនេះ ត្រូវបានរដ្ឋ មន្ត្រីក្រសួងកសិកម្មបញ្ជាក់ថា ដោយសារប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើសនេសាទ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា តាមការរំពឹងទុកនៅឆ្នាំនេះ ទិន្នផលត្រីប្រហុកនៅតាមដាយ នឹងអាចមានការកើនឡើងខ្ពស់ជាងឆ្នាំមុនមិនក្រោម៥%នោះទេ។ កើនឡើង ដោយសារតែការព្យាយាមបង្ក្រាបបទល្មើសជាច្រើន ជាពិសេសនៅបឹងទន្លេសាប ដែលធ្វើឱ្យត្រីកកើតឡើងវិញទាន់ពេលវេលា ហើយត្រីធ្វើចរាចរណ៍ធម្មតា។ ឯកឧត្តម រដ្ឋមន្ត្រី លើកឡើងក្នុងពេលចុះពិនិត្យមើលការប្រមូលផលត្រីប្រហុក នៅដាយត្រីលេខ១៥ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ផលត្រីដែលប្រមូលបានជាប្រភេទត្រីប្រហុក ហើយភាគច្រើននៅដើមដៃនេះ ត្រីប្រមាណ៧០% ជាប្រភេទត្រីស្លឹកឫស្សី ១០%ត្រីឆ្វៀត និង២០%ត្រីចម្រុះ។ តម្លៃធូរថ្លៃជាងឆ្នាំមុនពី ៨០០រៀល ដល់ ១០០០រៀល ដែលឆ្នាំមុនពី១០០០ ទៅ១២០០ រៀល ក្នុងមួយគីឡូ។ បច្ចុប្បន្នរយៈពេល ១ម៉ោង […]
  • ភ្ញៀវទេសចរជិត៨ម៉ឺននាក់ មកទស្សនាពិព័រណ៍ និងការសម្តែងទស្សនីយភាពសិល្បៈចម្រុះនានានៃព្រឹត្តិការណ៍រំលឹកគុណអង្គរ រយៈពេល១០ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២៣ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជិត៨ម៉ឺននាក់ ចូលមកទស្សនាស្តង់ពិព័រណ៍ និងកម្មសម្តែងទស្សនីយភាពសិល្បៈចម្រុះ នៅខាងមុខប្រាសាទអង្គរវត្ត និងព្រះលានជល់ដំរីនៃក្រុងអង្គរធំ។ ក្នុងនោះ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនា រោងពិព័រណ៍របស់អាជ្ញាធរជាតិអប្សរា សរុបចំនួន ៩ ៦៤៣ នាក់ ភ្ញៀវជាតិចំនួន ៤ ៥៩៥ នាក់ (ព្រះសង្ឃ១២៦អង្គ) និងភ្ញៀវបរទេស ៥០៤៨ នាក់។ កម្មវិធីល្ខោនយីកេមហាជន ល្ខោនស្បែកធំ និងល្ខោនខោលរឿងរាមកេរ្ត៍ នៅខាងត្បូងប្រាសាទអង្គរវត្ត រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៥ និង ១៦ ខែធ្នូ ឆ្នាំ២០២៣ សរុបចំនួន ៖ ១៤៣៩ នាក់ ក្នុងនោះ ភ្ញៀវជាតិចំនួន ១៣៨៦ នាក់ (ព្រះសង្ឃ១៨អង្គ) និងភ្ញៀវបរទេសចំនួន ៣៥ នាក់។ កម្មវិធីរាត្រីចងចាំ សិល្បៈចម្រុះ […]
  • ក្រុមហ៊ុនជប៉ុន មានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទីនិងផលិ តផលសម្រេចបន្ថែមទៀតពីកម្ពុជា (ទីក្រុងតូក្យូ)៖លោក ម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ (IMAMURA Masahiro) ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន – កម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនមានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទីនិងផលិតផលសម្រេចបន្ថែមទៀតពីប្រទេសកម្ពុជា។ លោក អ៉ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ បានជម្រា បព័ត៌មាននេះជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា នៅក្នុងឱកាសត្រូវបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសមនិងពិភាក្សាការ ងារនាព្រឹកថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងឱកាសនៃជំនួបនេះលោក អ៉ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ បានជម្រាបជូនអំពីសកម្មភាពរបស់សម្ព័ន្ធសភាដែលកន្លងមកបានសហការបំពេញការ ងារយ៉ាងជិតស្និទ្ធជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនដើម្បីបង្កើ នកិច្ចសហប្រតិបត្តិការរជប៉ុន-កម្ពុជា ឱ្យកាន់តែស្អិតរមួតថែមទៀត ជាពិ សេសលើវិស័យអាទិភាពមួយចំនួន រួមមានជាអាទិ៍ វិស័យកសិកម្ម សុខាភិបាលថាមពល,ការបោសសំអា តមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដើ ម ។ ពាក់ព័ន្ធនឹងផលិតផលកសិកម្ម សម្ព័ន្ធសភាបានគូសបញ្ជាក់ថា ក្រុម ហ៊ុនជប៉ុនមានបំណងបង្កើនការនាំ ចូលគ្រាប់ស្វាយចន្ទីនិងផលិតផលសម្រេចបន្ថែមទៀតពីកម្ពុជា។ ជាការឆ្លើយតបសម្តេចធិបតីបានសម្តែងនូវក្តីសោមន្សរីករាយដែលបានជួបលោក អ៉ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន- កម្ពុជាសាជាថ្មីទៀតបន្ទាប់ពីជំនួបចំនួន ២ លើកកន្លងមក។ ក្នុងជំនួបនេះសម្តេចធិបតីបានលើកឡើងថា ឆ្នាំ២០២៣ នេះគឺជាខួបលើកទី៧០ […]
  • ឯកឧត្តម ហេង សួរ ស្នើឱ្យអង្គការOTIT ជំរុញក្រុមហ៊ុនជប៉ុនធំៗបង្កើនការជ្រើសរើសពលករជំនាញពីកម្ពុជា ទីក្រុងតូក្យូ/ប្រទេសជប៉ុន៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈនៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះ បានស្នើឱ្យប្រធានអង្គការសម្រាប់ការបណ្តុះ បណ្តាលកម្មសិក្សាការី បច្ចេកទេស (OTIT)របស់ជប៉ុន ពិនិត្យ មើលលទ្ធភាពបង្កើនការជ្រើសរើសពលករជំនាញរបស់កម្ពុជាបន្ថែមទៀតឱ្យទៅធ្វើការនៅក្នុងប្រទេសជប៉ុន និងបន្តយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀតដល់ពលករជំនាញ សិក្ខាកាមរបស់កម្ពុជាដែលកំពុងមានវត្តមាននៅជប៉ុន។ នេះគឺជាការបញ្ជាករបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ក្នុងជំនួបជាមួយលោក Otani Kodai ប្រធានអង្គការសម្រាប់ការបណ្តុះបណ្តាលកម្មសិក្សាការី បច្ចេកទេស (OTIT)នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា៖ “ស្នើសុំឱ្យអង្គការOTIT ជួយសម្រិតសម្រាំងយកសមាគមធំៗ និងសមាគមដែលធ្វើការដោយផ្ទាល់ជាមួយនិយោជកឱ្យមកជ្រើសរើសពលករជំនាញរបស់កម្ពុជា”។ ក្នុងជំនួបដដែលនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួង ការងារ ក៏បានសំណើរឱ្យអង្គការOTITជួយសម្របសម្រួលជាមួយភាគីពាក់ព័ន្ធចំពោះការបង្រួញពេលវេលារង់ចាំពីភាគីជប៉ុនឱ្យខ្លីជាងមុនខណៈដែលបច្ចុប្បន្នពលករកម្ពុជាម្នាក់ៗជាមធ្យមត្រូវរង់ចាំមិនតិចជាង៤ទៅ៦ខែនោះទេ។ សំខាន់ជាងនេះទៅទៀតក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យភាគីជប៉ុនពិនិត្យលទ្ធភាពធ្វើយ៉ាងណាអាចសម្រួលឱ្យសិក្ខាកាមខ្មែរដែលកំពុងធ្វើការនៅជប៉ុនស្រាប់ បានផ្លាស់ប្តូរការងារដោយមិនចាំបាច់ធ្វើដំណើរត្រឡប់មកកម្ពុជាវិញបន្ទាប់ពីបម្រើការងារតាមរយៈពេលកំណត់សមស្របណាមួយនោះ។ ដោយឡែកភាគីអង្គការOTITវិញ ក៏បានគូសបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីដែរថា ជប៉ុនកំពុងកែសម្របសម្រួលច្បាប់ទទួលពលករបរទេសរបស់ខ្លួនដែលនឹងកាន់តែមានតម្លាភាព និងប្រសិទ្ធិភាពដើម្បីគាំពារពលករបរទេសច្រើនជាងមុន និងប្រសិទ្ធភាពជាងមុន។បើតាមអង្គការOTIT រាជរដ្ឋាភិបាលជប៉ុន ក៏គ្រោងនឹងប្រើប្រាស់វិធានការច្បាប់តឹងរឹងចំពោះនិយោជកដែលរំលោភច្បាប់ផងដែរ។ សូមបញ្ជាក់ថា អង្គការOTIT ជាអង្គការរបស់រាជរដ្ឋាភិបាលជប៉ុនដែលស្ថិតក្រោមការគ្រប់គ្រងក្រសួងយុត្តិធម៌ និងក្រសួងសុខា ភិបាល ការងារនិងសុខុមាលភាពជប៉ុន។ […]
  • ក្នុងទិវាពលករទេសន្តរប្រវេសន៏អន្តរជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញកិច្ចការសំខាន់៦ចំណុច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ គឺជាខួបលើកទី២៤នៃទិវាពលករទេសន្តរប្រវេសក៏អន្តរជាតិដែលត្រូវបានបង្កើតឡើងក្នុងមូលបទការធ្វើចំណាកស្រុកដោយសុវត្ថិភាព។ ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ពីកិច្ចការសំខាន់ចំនួន៦ចំណុចដែលក្រសួងបានធ្វើដើម្បីភាពកាន់តែប្រសើរឡើងដល់ពលរដ្ឋកម្ពុជាដែលកំពុងបម្រើការងារនៅនៅបរទេស។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមកត្តា អ៊ន រដ្ឋលេខាធិក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអ្នកនាំពាក្យនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ។ កិច្ចការសំខាន់ៗទាំង៦នោះរួមមានទី១ ការពង្រឹងសេវាអនុព័ន្ធការងារអមស្ថានទូតកម្ពុជាព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេសតាមបណ្ដាប្រទេសគោលដៅដើម្បីជួយបង្ករភាពងាយស្រួលដល់ពលរដ្ឋកម្ពុជាក្នុងអំឡុងពេលបម្រើការងារ។ ទន្ទឹមនឹងនេះ កិច្ចការសំខាន់ទី២ គឺការបន្តពង្រឹងយន្តការចុះត្រួតពិនិត្យនិងធ្វើអធិការកិច្ចការងារទីភ្នាក់ងារជ្រើសរើសឯកជន។ ចំណុចទី៣ គឺការផ្ដល់ការគាំទ្រនិងភាពងាយស្រួលជូនពលករពេលធ្វើការនៅក្រៅប្រទេសតាមរយៈការសម្របសម្រួលបែបបទឯកសារការគាំពារតាមផ្លូវច្បាប់អន្តរាគមន៍សង្គ្រោះពេលមានហានិភ័យនិងការជួបសួរសុខទុក្ខជាប្រចាំ។ ទី៤ ការជួយអន្តរាគមន៍សម្របសម្រួលពលករនិងដោះស្រាយបញ្ហាជាទូទៅរបស់ពលករជួបការលំបាកដែលមិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរណាម្នាក់មានបញ្ហាទុកលំបាកដោយគ្មានការដឹងឮឬអន្តរាគមន៍ពីអាជ្ញាធរកម្ពុជាឡើយ។ ទី៥ ការចូលរួមសម្រប សម្រួលនិងផ្ដល់ជំនួយជាថ្នាំព្យាបាលនិងស្បៀងអាហារដល់ពលករដែលជួបការលំបាកនូវប្រទេសថៃក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ដែលជាការបង្ហាញពីសមាណចិត្ត និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះពលរដ្ឋរបស់ខ្លួនមិនថានៅប្រទេសណា ឬក្នុងស្ថានភាពបែបណានោះទេ។ និងទី៦ ចុងក្រោយ ការផ្តួចផ្តើមឱ្យមានការធានាចល័តភាពរបបសន្តិសុខសង្គមក្នុងតំបន់អាស៊ាន។នេះគឹជាចំណុចសំខាន់បំផុតមួយដើម្បីឱ្យពលរដ្ឋកម្ពុជា និងតំបន់អាស៊ានអាចទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមក្នុងតំបន់បើទោះពលរដ្ឋម្នាក់នោះធ្វើការនៅប្រទេសណាក៏ដោយ។ ត្រង់ចំណុចនេះ កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បានសម្រេចបានសេចក្តីថ្លែងការណ៍អាស៊ានស្ដីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១។ ទាំងនេះ គឺជាចំណុចសំខាន់ៗដែលក្រសួងការងារក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងជួយប្រជាពលរដ្ឋរបស់ខ្លួនដែលកំពុងធ្វើការនៅក្រៅប្រទេសដើម្បីទទួលបានបទពិសោធន៍ការងារ និងជំនាញបន្ថែមទៀត។ គិតត្រឹមឆ្នាំ២០២៣ ពលករទេសន្តរប្រវេសក៏កម្ពុជាមានប្រមាណ១.៣លាននាក់ដែលកំពុងធ្វើការនោប្រទេសធំៗមួយចំនួនដូចជាថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី កោះហុងកុង សឹង្ហបូរី និងបណ្តាប្រទេសមួយចំនួនទៀត៕
  • ក្រសួងមហាផ្ទៃឃាត់ខ្លួនជនសង្ស័យ ៣៤២នាក់ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ និងជួញដូរគ្រឿងញៀន១៤៧ករណីក្នុងរយៈពេល១សប្ដាហ៍ យ៉ាងហោចណាស់មានជនសង្ស័យ ៣៤២នាក់ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន១៤៧ករណី ក្នុងរយៈពេល ១សប្ដាហ៍ គិតពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៣។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បណ្ឌិត ទូច សុឃៈ (សុខៈ) បញ្ជាក់ថា នេះជាលទ្ធផលទូទាំងប្រទេស ដែលអគ្គស្នងការដ្ឋានគរបាលជាតិ បណ្ដាស្នងការដ្ឋានរាជធានីខេត្ត និងអធិការដ្ឋាន ក៏ដូចជាប៉ុស្តិ៍នគរបាល បានប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ និងស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់។ តាមការសរុបរបាយការណ៍ប្រចាំសប្ដាហ៍របស់អ្នកនាំពាក្យរងរូបនេះ ជនសង្ស័យទាំង ៣៤២ នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទ ល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនសរុប១៤៧ករណីទូទាំងប្រទេសនេះ ក្នុងកម្រិតបទល្មើសធនល្មម ហើយសមត្ថកិច្ចនៅតែបន្តច្បាមតាមជំនាញ ដើម្បីបំបែកសំបុក បណ្ដាញ និងមេក្លោងមិនរាថយ។ លទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះដែរ គឺជាការអនុវត្តទិសដៅអាទិភាពមួយ ក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញបន្ទាប់ពីលោកបានកាន់តួនាទីនេះ។ ទិសដៅអាទិភាពទាំង៦នោះ រួមមាន បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា៕
  • អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌ មាន Reuters នៅរសៀលថ្ងៃអាទិត្យ ៥ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិ ការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Reuters ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសរំលេចអំពីសមិទ្ធផលរយៈពេល ៥០ ឆ្នាំ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន ព្រមទាំងទាំងបានដាក់ចេញចក្ខុវិស័យរបស់គាត់ សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតរបស់អាស៊ាន ជាមួយប្រទេសជប៉ុន ស្របពេលដែលអាស៊ាន និងជប៉ុន ទើបបានដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន។
  • មេដឹកនាំកម្ពុជា-ឡាវ-វៀតណាម រួមគ្នាអនុវត្ត “កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ ថ្នាក់ដឹកនាំកម្ពុជា ឡាវ និងវៀតណាម បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំងបីឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ រួមទាំងការជំរុញអនុវត្ត “កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ (Three Countries One Destination Package)” (ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបអាហារពេលព្រឹក ពិភាក្សាការងាររវាងនាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ-វៀតណាម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងបី បានវាយតម្លៃខ្ពស់ចំពោះជំនួបជាលក្ខណៈត្រីភាគី នាឱកាសនេះ ដែលរួមចំណែកដល់ការថែរក្សាមិត្តភាពជាប្រពៃណី និងការបន្តលើកកម្ពស់កិច្ចសហប្រ តិបត្តិការវាងប្រទេសទាំងបី ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងគ្រប់កម្រិត រួមមានជាអាទិ៍៖ កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល, ការតភ្ជាប់, ការបន្តលើកកម្ពស់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងវិនិយោគ, ការជំរុញអនុវត្តកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ (Three Countries One Destination Package)” និងជាពិសេសការខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែមានការរីកចម្រើនប្រសើរឡើង […]
  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនមានភាពចាំបាច់ក្នុងការអនុញ្ញាតឱ្យបរទេសមកបើកក្រុមហ៊ុនតាក់ស៊ីទេ ថ្លែងក្នុងឱកាសដែលសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រមាណជាង ២ពាន់នាក់ សម្ដេចធិបតីបានថ្លែងថា នៅពេលនេះកម្ពុជាមិនមានភាពចាំបាច់ណាមួយ ក្នុងការអនុញ្ញាតឱ្យបរទេសមកបើកក្រុមហ៊ុនតាក់ស៊ីនៅកម្ពុជានោះទេ។ សម្ដេចធិបតីបានបន្តថា ពិតណាស់ ការទាក់ទាញវិនិយោគគឺជារឿងចាំបាច់ដែលយើងត្រូវតែធ្វើ ប៉ុន្តែវាត្រូវតែបម្រើដល់ការបង្កើតការងារ ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ សម្ដេចថា ផ្ទុយទៅវិញបើការវិនិយោគនោះធ្វើឱ្យប៉ះពាល់ដល់ការងារក្នុងស្រុក និងប៉ះពាល់ដល់ជីវភាពរបស់បងប្អូនប្រជាពល រដ្ឋខ្មែរ នោះកម្ពុជាគ្មានភាពចាំបាច់ដើម្បីទទួលយកនោះទេ។ ជាមួយគ្នានេះ សម្ដេចធិបតីបានឆ្លៀតគូសបញ្ជាក់ថា គោល នយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺការជួយដល់បងប្អូនដែលប្រកបមុខរបក្រៅប្រព័ន្ធ ដូចជាបងប្អូនប្រកបរបរត់ម៉ូតូឌុប រ៉ឺម៉កកង់បី ឬរថយន្តឈ្នួលជាដើម ឱ្យទទួលបានប្រាក់ចំណូលកាន់តែច្រើន និងទទួលបានអត្ថប្រយោជន៍ផ្សេងៗដូចបងប្អូនដែលប្រកបរបក្នុងប្រព័ន្ធដែរ។ គួរបញ្ជាក់ថា ការថ្លែងបញ្ជាក់នេះ បន្ទាប់ពីមានការចេញផ្សាយរបស់សារព័ត៌មានមួយបំផ្លើសការពិត នាំឱ្យមហាជនមានការយល់ច្រលំ ពាក់ព័ន្ធនឹងការចង់វិនិយោគរបស់ក្រុមហ៊ុន VinGroup ដោយពុំបានរំលេចពីការផ្ដល់ឬមិនផ្ដល់គោល ការណ៍អនុញ្ញាតពីសំណាក់សម្ដេចធិបតី និងបានធ្វើឱ្យមហាជនជាច្រើន ជាពិសេសបងប្អូនប្រកបរបរដឹកជញ្ជូនមានការយល់ច្រឡំមកលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)