ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អាជ្ញាធរមីន ទទួលពានរង្វាន់ភាពជាអ្នកដឹកនាំគំរូក្នុងវិស័យសកម្មភាពមីនពីអង្គការស្មារតីនៃអ្នកកីឡា (ភ្នំពេញ) ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន អង្គការស្មារតីនៃអ្នកកីឡា (Spirit of Soccer_SOS) តំណាង ដោយ លោក Ben Brett បានប្រគល់ពានរង្វាន់ភាពជាអ្នកដឹក នាំគំរូក្នុងវិស័យសកម្មភាពមីន ជូនដល់ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ដែលពានរង្វាន់នេះ គឺជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងស្ថាប័នអាជ្ញាធរមីនទាំងមូល។ អង្គការ SOS បាននិងកំពុងផ្តល់ការអប់រំអំពីហានិភ័យនៃកិច្ចសង្គ្រោះជីវិតដល់កុមារ និងសហគមន៍នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម ឬក្រោយសង្រ្គាម នៅក្នុងប្រទេសជាង ១០ ជុំវិញពិភពលោក ចាប់តាំងពីឆ្នាំ ១៩៩៦ ដោយបានអប់រំដោយផ្ទាល់ដល់កុមារជាង ១ លាននាក់ និងបានបណ្តុះបណ្តាលវិជ្ជាជីវៈដល់គ្រូបង្វឹកបាល់ទាត់ជាង ២.០០០ នាក់។ នៅប្រទេសកម្ពុជា អង្គការ SOS បានចាប់ផ្តើមក្នុងកម្មវិធីបាល់ទាត់ និងអប់រំការយល់ដឹងអំពីមីន ក្នុងឆ្នាំ ២០០៦ ហើយបានបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទាត់ចំនួន ១៦៧ នាក់ និងបានអប់រំដល់កុមារកម្ពុជាជាង […]
  • កាតាបាននិយាយថា ឱកាសនៃបទឈប់បាញ់នៅហ្គាហ្សាកំពុងមានការធ្លាក់ចុះ ថ្លែងនៅក្នុងវេទិកានាទីក្រុង ដូហា លោក Sheikh Mohammed bin Abdulrahman al-Thani (ស៊ីក មហាមេត ប៊ីន អាប់ឌុលរ៉ាម៉ាន អាល់ ថានី) បាននិយាយថា ប្រទេសកាតានឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីដាក់សម្ពាធលើភាគីទាំងពីរឱ្យឈានដល់បទឈប់បាញ់។ រដ្ឋឈូងសមុទ្របានដើរតួនាទីយ៉ាងសំខាន់ក្នុងការចរចា អំពីការផ្អាករយៈពេលមួយសប្តាហ៍ក្នុងអំពើហិង្សានៅចុងខែវិច្ឆិកា ដែលអនុញ្ញាតឱ្យមានការដោះលែងចំណាប់ខ្មាំង។.នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ.បាននិយាយកាលពីថ្ងៃ អាទិត្យថា «សង្គ្រាមកំពុងកើតឡើងយ៉ាងពេញបន្ទុក»។ លោកបាននិយាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ “ភេរវករហាម៉ាសរាប់សិបនាក់” បានចុះចាញ់ និងកំពុង “ដាក់អាវុធរបស់ពួកគេ ព្រមទាំងប្រគល់ ខ្លួនពួកគេទៅឱ្យអ្នកប្រយុទ្ធវីរជនរបស់យើង”។ កាលពីរសៀលថ្ងៃអាទិត្យ ទីភ្នាក់ងារសុខភាព ដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅហ្គាហ្សា បាននិយាយថា ប្រជាជនប៉ាឡេស្ទីនជិត ១៨,០០០ នាក់ត្រូវបានសម្លាប់។ កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស បាននិយាយថា បទឈប់បាញ់បណ្តោះអាសន្នបាន “បង្ហាញពីភាពជឿជាក់របស់ខ្លួន” ហើយថាគ្មានចំណាប់ខ្មាំងនឹងត្រូវបានដោះលែងទៀតទេ រហូត ដល់អ៊ីស្រាអែលចូលរួមក្នុងការចរចា។ នៅក្នុងសារនោះ អ្នកនាំ ពាក្យ Abu Ubaida (អាប៊ូ យូបៃដា) ក៏បាននិយាយដែរថា […]
  • រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាណត្តិថ្មី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកចន្ទ ថ្ងៃទី១១ ខែធ្នូ​ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើសមាសភាពបេក្ខជនដែលបានដាក់ពាក្យជាថ្នាក់ដឹកនាំគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភានីតិកាល ទី៧ ។ ជាមួយគ្នានេះកិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ​ ឆ្នាំ២០២៣ខាងមុខ ដើម្បីអង្គសភាធ្វើការបោះឆ្នោតទុកចិត្តលើសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា​ នីតិកាលទី៧។ សូមជម្រាបថា​ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា​ ឆ្នាំ២០២៣ កន្លងមកនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើគោល ការណ៍នៃការជ្រើសរើសសមាសភាព ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ដោយប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីប្រកាសជ្រើសរើសបេក្ខជនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយធ្វើការសម្របសម្រួលជាមួយគណបក្សនយោបាយទាំងអស់ ដែលមានអាសនៈក្នុងរដ្ឋសភា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ សម្រេច និងបន្តនីតិវិធី៕
  • មនុស្ស ៦នាក់បានស្លាប់ ដោយសារខ្យល់ព្យុះកំបុតត្បូង បោកបក់ពេញរដ្ឋ ថេននីសស៊ី BBC៖យ៉ាងហោចណាស់មនុស្ស ៦ នាក់បានស្លាប់ បន្ទាប់ពីខ្យល់ព្យុះកំបុតត្បូង និងខ្យល់ព្យុះខ្លាំងបានបោកបក់កាត់ផ្នែកខ្លះនៃរដ្ឋ ថេននីសស៊ី កាលពីថ្ងៃសៅរ៍ ។ អគារជាច្រើន បានក្លាយកំទេចថ្ម សហគមន៍ទាំងមូលគ្មានអគ្គិសនីប្រើប្រាស់ ហើយនៅពេលដែលអាកាស ធាតុខ្លាំងបានវាយលុកផ្នែកខ្លះ នៃរដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិកផងដែរ។ អភិបាលក្រុង បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន រួមទាំងបម្រាមគោចរនៅម៉ោង ៩ យប់ដែលនឹងនៅតែមាននៅថ្ងៃអាទិត្យ។ លោកបានបន្តថា៖ «នេះជាព័ត៌មានដ៏គួរឲ្យសង្វេគ ហើយក៏បានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរ។ ជាមួយគ្នានោះ រដ្ឋាភិបាលខោនធី បាននិយាយថា មនុស្ស ២៣ នាក់ផ្សេងទៀតនៅក្នុងតំបន់ជុំវិញនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ គិតត្រឹមម៉ោង ២១:៣០ ម៉ោងក្នុងស្រុក មនុស្សជិត ៦០,០០០ នាក់គ្មានថាមពល នេះបើយោងតាមគេហទំព័រតាមដាន poweroutage.us ។ សេវាអាកាសធាតុជាតិបានចេញការ ព្រមានអំពីព្យុះកំបុតត្បូងជាច្រើននៅក្នុងរដ្ឋ ថេននីសស៊ីកាលពីថ្ងៃសៅរ៍៕ ប្រែសម្រួលដោយ: ជ ង៉ា
  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជួបជាមួយ លោកស្រី Juliette Biao ប្រធានលេខាធិការដ្ឋាន នៃវេទិកាសហប្រជាជាតិ ស្តីពីព្រៃឈើ UN Forum on Forest (UNFF) ឆ្លៀតក្នុងឱកាសពីការចូលរួមសន្និសីទកំពូលបណ្តាភាគីលើកទី២៨ (COP-28) នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNCCC) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាម់រួម ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូកម្ពុជាចូលរួមប្រជុំទ្វេភាគី ជាមួយ លោកស្រី Juliette Biao ប្រធានលេខាធិការដ្ឋាន នៃវេទិកាសហប្រជា ជាតិ ស្តីពីព្រៃឈើ នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។ ជំនួបនេះបានធ្វើឡើងក្នុងគោលបំណង ដើម្បីស្តាប់សេចក្តីរាយការណ៍សង្ខេបអំពីការងាររបស់វេទិកាអង្គការសហប្រជាជាតិស្តីពីព្រៃឈើ (UNFF) រួមទាំង លទ្ធផលរំពឹងទុកនៃសម័យប្រជុំរបស់ UNFF19 ដែលនឹងរៀបចំនៅទីក្រុងញ៉ូវយក សហរដ្ឋ អាមេរិក នាពេលខាងមុខ រួមទាំងស្វែងរកឱកាសបន្ថែមទៀតដើម្បីពង្រីកកិច្ចសហការ ជាពិសេសលើការស្ដារព្រៃឈើ និងការកៀងគរហិរញ្ញប្បទានសម្រាប់ព្រៃឈើ។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងបរិស្ថា នទើបបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលក្នុងនោះបានកំណត់ដាក់ចេញនូវការងារអាទិភាពមានដូចជា យុទ្ធនាការកាត់បន្ថយប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបាននិងកំពុងមានការគាំទ្រ និងចូលរួម ពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស កម្មករ កម្មការនី រោងចក្រ និងអ្នកចូលរួមផ្សេងទៀត […]
  • រាជរដ្ឋាភិបាល នឹងខិតខំអោយប្រជាពលរដ្ឋនៅតំបន់រុនតាឯក មានជីវភាពធូធារ និងសម្បូរសប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិ បាលនឹងខិតខំអោយប្រជាពលរដ្ឋនៅតំបន់រុនតាឯកមានជីវភាពកាន់តែល្អប្រសើរ និងសម្បូរសប្បាយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលមានការងារច្រើនធ្វើយ៉ាងណាត្រូវទាញភ្ជាប់សក្តានុពលដើម្បីបង្កើនជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ គិតគូរការភ្ជាប់តំបន់សំខាន់មួយចំនួន គិតគូរអំពីការបង្កើតសក្តានុពលការងារសម្រាប់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលនឹងខិតខំអោយរយៈពេលមធ្យម និងរយៈពេលវែងដើម្បីអោយតំបន់រុនតាឯក និងប្រជាពល រដ្ឋនៅតំបន់នេះមានជីវភាពកាន់តែល្អប្រសើរ និងសម្បូរ សប្បាយ ដែលជាការតបស្នងប្រជាពលរដ្ឋដែលមានភាពជឿទុកចិត្តលើរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលចាត់អោយរៀបចំកន្លែងនេះជូនប្រជាពលរដ្ឋ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅពេលអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិរុនតាឯក និងពាក់ស្នែង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។ ទន្ទឹមគ្នានេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណដល់ប្រជាពលរដ្ឋនៅរុនតាឯកក៏ដូចជាប្រជាពលរដ្ឋខេត្តសៀមរាបទាំងមូល ដែលផ្តល់ការជឿទុកចិត្តលើសម្តេចតេជោ ហ៊ុន សែន និងគណបក្ស ប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតកាលពីខែកក្កដាកន្លងទៅនេះ ដែលធ្វើអោយគណបក្ស ប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី៕
  • ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បណ្តុះបណ្តាលគ្រូបង្គោលជំនាញជណ្តើរយន្ត ដើម្បីផ្គត់ផ្គង់ទីផ្សារដែលកំពុងមានតម្រូវការខ្ពស់ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាញជួសជុល និងថែទាំជណ្តើរយន្តដែលជាជំនាញថ្មីមួយទីផ្សារការងារកំពុងមានតម្រូវការខ្ពស់។ កម្មវិធីបិទវគ្គបណ្តុះ បណ្តាលនេះ បានធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកឧស្សាហកម្មដែលជាវគ្គបណ្តុះបណ្តាលក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាមួយនឹងក្រុមហ៊ុនជីហ្គៀគ្រុប និងអង្គការ UNIDO។ គិតមកដល់ពេលនេះ វិទ្យាស្ថានបានបណ្តុះបណ្តាលគ្រូបង្គោលជំនាន់ទី១ ចំនួន ១៩នាក់ និងបើកវគ្គបណ្តុះបណ្តាលជំនាន់ទី២ ចំនួន ១២នាក់បន្តទៀត ដើម្បីត្រៀមធ្វើការបណ្តុះបណ្តាលជំនាញដ៏សំខាន់មួយនេះដល់យុវជនគោលដៅឱ្យចូលបម្រើការងារក្នុងទីផ្សារការងារដែលកំពុងមានសក្តានុពលនាពេលបច្ចុប្បន្ន និងនាពេលអនាគត។ យោងតាមវិទ្យាស្ថានបច្ចេកទេសឧស្សា ហកម្ម ការបណ្តុះបណ្តាលនេះ គឺដើម្បីបំពេញតម្រូវការទីផ្សារនាពេលបច្ចុប្បន្នដែលកំពុងមានសក្តានុពលខ្ពស់ ហើយក៏ស្របទៅតាមចក្ខុវិស័យនិងការចង់បានរបស់ថ្នាក់ដឹកកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការបង្កើតជំនាញថ្មីឱ្យស្របទៅតាមសម័យកាល។ សូមបញ្ជាក់ជំនាញថ្មីនេះ នឹងក្លាយជាជំនាញដ៏សំខាន់បន្ថែមទៀតសម្រាប់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៣ផងដែរ៕
  • អាស៊ាន និងអេហ្ស៊ីប បានផ្លាស់ប្តូរទស្សនៈ រកមធ្យោបាយដើម្បីលើកកម្ពស់ទំនាក់ទំនង នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យឯកឧត្តម Ashraf Mohamed Moguib Sultan ឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំអាស៊ាន ចូលជម្រាបលា។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ រកមធ្យោបាយដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និងអេហ្ស៊ីប ជាពិសេសក្នុងវិស័យជាក់លាក់នានា ដែលជាការចាប់អារម្មណ៍ និងផ្តល់ប្រយោជន៍រួម។
  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រើនរំលឹកឱ្យមន្រ្តីក្រោមឱវាទអានយុទ្ធសាស្រ្តចក្រាឆ្នាំ ២០២៤-២០២៨ ដែលជាត្រីវិស័យចង្អុលផ្លូវរបស់នាវាបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានក្រើនរំលឹកឱ្យមន្រ្តីរាជការក្រោមឱវាទទាំងអស់អានយុទ្ធសាស្រ្តចក្រាឆ្នាំ ២០២៤-២០២៨ ឱ្យបានលម្អិត ដើម្បីបន្ស៊ីផែនការសកម្មភាពការងាររបស់ខ្លួន ឱ្យស្របតាមផែនទីចង្អុលផ្លូវមួយនេះ ឈានឆ្ពោះទៅសម្រេចបានជោគជ័យរួមគ្នា។ ការថ្លែងឡើងនេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារលទ្ធផលការងារ ១០០ថ្ងៃ និងទិសដៅអនុវត្តបន្ត នាព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន ។ នៅក្នុងជំនួបជាមួយមន្រ្តីរាជការក្រោមឱវាទជាលើកទី៣នេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់នូវផែនការការងារដែលត្រូវអនុវត្តបន្ត ដោយទំព័រប្រវត្តិសាស្រ្ត១០០ថ្ងៃ ដែលជាដំណាក់ កាលអន្តរកាល ក្នុងការសិក្សាស្រាវជ្រាវអំពីការងារបរិស្ថានត្រូវបានបិទបញ្ចប់ ដោយទទួលបានមកនូវភាពជោគជ័យក្រោមកិច្ចសហការ និងសាមគ្គីភាពអំពីមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថាន។ ឈានដល់ទំព័រថ្មីមួយទៀត គឺជាដំណាក់កាលធ្វើប្រក្រតីភាព និងពង្រឹងកិច្ចការងារបរិស្ថាន ដែលដំណាក់កាលនេះមានរយៈពេល ៦ខែបន្តទៀត ហើយនឹងបន្តបោះជំហានទៅមុខជាបន្តបន្ទាប់ប្រកបដោយភាពជោគជ័យ ឈានឆ្ពោះទៅសម្រេចបានកម្មវិធីនយោបាយជាតិ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាជាតិ ឆ្នាំ ២០២៣ – ២០២៨ ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីថ្លែងថា សៀវភៅយុទ្ធសាស្រ្តចក្រា ឆ្នាំ ២០២៤-២០២៨ ដែលមានភាសាខ្មែរ ៤៤ទំព័រ និងភាសា អង់គ្លេស ៣៧ទំព័រ គឺមានទំព័រពណ៌សទុកសម្រាប់ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់កត់ត្រាចំណាំនូវពាក្យគន្លឹះមួយចំនួន និងផែនការដែលត្រូវអនុវត្តបន្ត។ យោងលើភាពជោគជ័យក្នុងរយៈពេល […]
  • ការប៉ះទង្គិចគ្នារវាងព្រឹទ្ធសភា នៅតែបន្តគំរាមកំហែងជំនួយដល់អ៊ុយក្រែន និងអ៊ីស្រាអែល ការប៉ះទង្គិចគ្នារវាងសមាជិកព្រឹទ្ធសភា មកពីសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យជុំវិញគោលនយោបាយព្រំដែន នៅតែបន្តគំរាមកំហែង ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបញ្ជូនជំនួយ បរទេស ខណៈពេលវេលា និងថវិកាកំពុងខ្វះខាត សម្រាប់អ៊ុយក្រែន។ ក្រុមអ្នកចរចាព្រឹទ្ធសភាកំពុងប្តេជ្ញា បន្តព្យាយាមឈានដល់កិច្ចព្រម ព្រៀងមួយ បន្ទាប់ពីគណបក្សសាធារណរដ្ឋបានរារាំងជំនួយបរទេស ពីការឈានទៅមុខ កាលពីល្ងាចថ្ងៃពុធក្នុងការតវ៉ាជុំវិញការខ្វះខាតកញ្ចប់ នៃការផ្លាស់ប្តូរចំពោះគោល នយោបាយព្រំដែន និងអន្តោប្រវេសន៍។ ព្រឹទ្ធសភាបានតស៊ូអស់ជាច្រើនសប្តាហ៍ ដោយសារវាបានចងភ្ជាប់គោល នយោបាយអន្តោប្រវេសន៍ និងសន្តិសុខព្រំដែន ជាបញ្ហាមួយក្នុងចំនោមបញ្ហា ដែលបែកបាក់ជាប្រវត្តិសាស្ត្របំផុតរបស់សភា ទៅជាកញ្ចប់នីតិបញ្ញត្តិសម្រាប់ការបញ្ជូនជំនួយដល់សម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិក ដូចជា អ៊ីស្រាអែល និងអ៊ុយ ក្រែន។ សមាជិកសភាត្រូវបានកំណត់ពេលតែនៅក្នុងសម័យ ប្រជុំរហូតដល់សប្តាហ៍ក្រោយ មុនពេលឈប់សម្រាកសម្រាប់វិស្សមកាលរយៈពេលមួយសប្តាហ៍ ប៉ុន្តែសមា ជិកព្រឹទ្ធសភាបានអំពាវនាវរួចហើយ ឱ្យបន្តរហូតដល់ថ្ងៃឈប់សម្រាករហូតដល់កិច្ចព្រម ព្រៀងមួយត្រូវបាន សម្រេច ខណៈសេតវិមានបានព្រមានក្នុងសប្តាហ៍នេះថា អ៊ុយក្រែនកំពុងត្រូវការការគាំទ្រយ៉ាងខ្លាំង៕ ប្រែសម្រួលដោយ: ជ ង៉ា
  • អគ្គលេខាធិការអាស៊ាន អនុញ្ញាតឱ្យប្រធានឆ្លាស់វេនក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិ ការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យប្រធានឆ្លាស់វេនក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន លោក Bernardino Moningka Vega ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានរិះរកវិធីដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហការ និងការចូលរួមរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នៅក្នុងគំនិតផ្តួចផ្តើមផ្សេងៗរបស់អាស៊ាន ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងកាន់តែច្រើន ដល់ប្រជាជនអាស៊ាន។
  • ណូវែលហ្សឺឡង់ ផ្តល់ជំនួយបោសសម្អាតមីនបន្ថែម ៣,១ លានដុល្លារអាមេរិក តាមរយ:គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ (បន្ទាយមានជ័យ) ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ ប្រព្រឹត្តិទៅនៅខេត្តបន្ទាយមានជ័យ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តំណាងដោយលោកស្រី Alissar Chaker ប្រធាន UNDP ប្រចាំកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសណូវែលហ្សឺឡង់ តំណាងដោយ ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា។ ក្នុងពិធីចុះហត្ថលេខានេះ រដ្ឋាភិបាលនៃប្រទេសណូវែលហ្សឺឡង់ បានផ្តល់នូវហិរញ្ញប្បទានបន្ថែមចំនួន ៥ លានដុល្លារណូវែលហ្សឺឡង់ ស្មើនឹងជាង ៣,១ លានដុល្លារអាមេរិក ក្នុងគម្រោងបោស សម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលសម្រប សម្រួលដោយអង្គការ UNDP ។ តាមរយៈគម្រោងនេះ អាជ្ញាធរមីន បាននិងកំពុងរៀបចំផែនការបោសសម្អាតមីនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។ គូសបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២១ ប្រទេសណូវែលហ្សឺឡង់ បានផ្តល់ហិរញ្ញ […]
  • អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមក្នុងពិធីប្រគល់អំណោយពីប្រទេសន័រវែស ជូនលេខាធិការដ្ឋានអាស៊ាន នៅព្រឹកថ្ងៃពុធ ៩ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីប្រគល់អំណោយពីប្រទេសន័រវែស ជូនលេខាធិការដ្ឋានអាស៊ាន។ អំណោយដែលលេខាធិការដ្ឋានអាស៊ានទទួលថ្ងៃនេះ សបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ប្រទេសន័រវែសចំពោះការស្រាវជ្រាវផ្នែកលំហរសមុទ្រ ការចែករំលែកចំណេះដឹង និងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃមហាសមុទ្រសម្រាប់អនាគតប្រកបដោយចីរភាព។
  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ធុងសំរាមតាមសាលារៀន ជំរុញបន្ថែមការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានប្រកាសលើកទឹកចិត្តផ្តល់ធុងសម្រាប់ញែកសំរាម ដល់សាលរៀន នីមួយៗ បន្ទាប់ពីសិស្សានុសិស្ស និងលោកគ្រូអ្នមកគ្រូ បានចូលរួមក្នុងយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ ប្លាស្ទិក និងបានប្តេជ្ញចិត្ត«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានទូលំទូលាយ នៅទូទាំងប្រទេស។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ជួបសំណេះ សំណាល ជាមួយ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ អ្នកអាណា ព្យាបាល សិស្សានុសិស្ស និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និងសិស្សទទួលបាននិទ្ទេស A នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា កន្លងមកប្រជាពលរដ្ឋ បានចូលរួមបន្តអនុវត្តនូវយុទ្ធនាការ បានជាប្រចាំ ដោយប្រើពាក្យស្លោក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» និង «លាហើយប្លាស្ទិក» […]
  • វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ផ្តល់អាហារូបករណ៍ជិត២០០០កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ប្រកាសផ្តល់អាហារូប ករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១៨៣០នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស លើមុខជំនាញចំនួន ១៥ ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មកាលពីថ្ងៃទី១ ធ្នូ ឆ្នាំ២០២៣ដែលអ្នកសារព័ត៌មានទើបតែទទួលបាន។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មដែលមានទីតាំងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខមួយនេះ បានបញ្ជាក់ថា វគ្គជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទាំងនេះ គឺជាប្រភេទសញ្ញបត្របច្ចេកទេសវិជ្ជាជីវៈ១ លើមុខជំនាញចំនួន១៥ដូចជា ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារចំនួន ២៨០នាក់, ការថែទាំនិងជួសជុលរថយន្តចំនួន ២៧០នាក់, ការថែទាំនិងជួសជុលអគ្គិសនីរថយន្តចំនួន ២៧០នាក់, ការថែទាំនិងជួសជុលម៉ាស៊ីនត្រជាក់រថយន្តចំនួន ១៥០នាក់, ការថែទាំនិងជួសជុលម៉ាស៊ីនធុនតូចចំនួន១៨០ នាក់, ការថែទាំនិងជួសជុលរថយន្តហ្វដចំនួន២១០នាក់, ការផ្សារអគ្គិសនីចំនួន ១៥០នាក់ ការផ្សារលោកហៈដោយធ្នូអគ្គិសនី (ធូប) ចំនួន១៥០នាក់, ការបន្ស៊ីលោហៈចំនួន២១០ នាក់ សេវាកម្មកុំព្យូទ័រចំនួន ១៨០នាក់, ការចនាក្រាហ្វិកដោយកុំព្យូទ័រចំនួន ១៨០នាក់, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋានចំនួន ២៨០នាក់, ការថែទាំ និងជូសជុលជណ្តើរយន្តចំនួន ១៥០នាក់, សេវាកម្មគ្រប់គ្រងយានដ្ឋាន ៣០នាក់ និងការផ្សារឧស្ម័ន ៩០នាក់។ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)