នៅព្រឹកថ្ងៃពុធ ៩ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីប្រគល់អំណោយពីប្រទេសន័រវែស ជូនលេខាធិការដ្ឋានអាស៊ាន។
អំណោយដែលលេខាធិការដ្ឋានអាស៊ានទទួលថ្ងៃនេះ សបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ប្រទេសន័រវែសចំពោះការស្រាវជ្រាវផ្នែកលំហរសមុទ្រ ការចែករំលែកចំណេះដឹង និងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃមហាសមុទ្រសម្រាប់អនាគតប្រកបដោយចីរភាព។






