ព័ត៌មានថ្មី
- ស្រុកពួក ខេត្តសៀមរាប ត្រូវបានប្រកាស ជាស្រុកអស់មីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីប្រកាសស្រុកពួក ខេត្តសៀមមរាប ជាស្រុកអស់មីន ដែលពិធីនេះមានការចូលរួមពី ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ តំណាងស្ថានទូតចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អៀរឡង់ នាយកទីភ្នាក់ស្វីសប្រចាំកម្ពុជា ប្រធានអង្គការហេឡូត្រាស្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើងថា ពិធីនាថ្ងៃនេះ គឺជាពិធីដ៏វិសេសវិសាលមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករជាតិ-អន្តរជាតិ សហការរួមគ្នា ដើម្បីបញ្ចប់នូវទុក្ខសោកវេទនារបស់ប្រជាពលរដ្ឋពីការគំរាមកំហែងដោយសារគ្រាប់មីន។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្តទៀតថា ការងារបោសសម្អាតមីននេះ គឺធ្វើឡើងដើម្បីឱ្យអនាគតរបស់ប្រជាពលរដ្ឋ និងក្មួយៗទាំងអស់មានការរីកចំរើន ជីវភាពរស់នៅកាន់តែប្រសើរឡើង និងរួចផុតពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ស្របតាមបំណង ប្រាថ្នារបស់ សម្តេចធិបតី ដែលតែងតែយកចិត្តទុកដាក់ដល់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ ពេលវេលា។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ស្រុកពួក គឹជាស្រុកទី៣ បន្ទាប់ពីក្រុងសៀមរាប […]
- កិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ច សង្គម វប្បធម៌ នៃកិច្ចប្រជុំកំពូល CLV លើកទី១ កិច្ចប្រជុំគណៈកម្មការ សេដ្ឋកិច្ច សង្គម វប្បធម៌ នៃកិច្ចប្រជុំកំពូល CLV លើកទី១ ដឹកនាំដោយប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ នៃរដ្ឋសភាប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម។ ភាគីកម្ពុជាមាន ឯកឧត្តម ឈាង វុន ប្រធានគណៈ កម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ចូលរួមជាសហប្រធានកិច្ចប្រជុំ។ ចំណែកគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ឡូ យ សុផាត ប្រធានគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា។ កិច្ចប្រជុំបានធ្វើការកោតសរសើរ គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងសភានិងសភា រដ្ឋាភិបាលនិងរដ្ឋាភិ បាល ដែលខិតខំប្រឹងប្រែងសាមគ្គីគ្នាបន្តអនុវត្តនូវសកម្មភាពជាស្នូលរបស់តំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA យ៉ាងសកម្ម។ រដ្ឋាភិបាលប្រទេសទាំងបី បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ប្រកបដោយភាពម៉ឺងម៉ាត់ជាបន្តបន្ទាប់ ដើម្បីកសាងភាពធន់ ស្តារការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពង្រឹងសន្តិភាព សន្តិសុខ សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាជន រួមជាមួយ និងការពង្រឹងពង្រីកនូវកិច្ចសហប្រ […]
- អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្ដេជ្ញាបន្តជាដៃគូកម្ពុជាក្នុងរយៈពេល ៣០ឆ្នាំទៅមុខទៀត កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានជម្រាបជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា ក្នុងនាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កញ្ញាបណ្ឌិត ប្ដេជ្ញាចិត្តក្នុងការបន្តជាដៃគូជិតស្និទ្ធជាមួយរាជរដ្ឋាភិបា លកម្ពុជាក្នុងរយៈពេល៣០ឆ្នាំទៅមុខទៀត។ កញ្ញាបណ្ឌិត ថ្លែងបែបនេះនាឱកាសដែល ឯកឧត្ដមអភិសន្តិបណ្ឌិត បានអនុញ្ញាតជូនកញ្ញា និងក្រុមការងារចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង មហាផ្ទៃ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងឱកាសនោះដែរ កញ្ញាបណ្ឌិត ក៏បានជម្រាបជូន ឯកឧត្ដមអភិសន្តិបណ្ឌិត អំពីសមិទ្ធផលនានាដែលអង្គការសម្រេចបាននៅកម្ពុជា ជាពិសេសជោគជ័យ ក្នុងការអនុវត្តគម្រោងផ្សេងៗនាពេលកន្លងមក។ ជាកិច្ចឆ្លើយតប ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងសហការី ព្រមទាំងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃដែលក្នុងរយៈ ពេលជាង២០ឆ្នាំមកនេះ បានដើរតួនាទីយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារព្រៃឈើ, អភិរក្សជីវៈចម្រុះ, ការសង្គ្រោះថែទាំសត្វព្រៃព្រមទាំងការជួយជ្រោមជ្រែងដល់សហគមន៍មូលដ្ឋាន។ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានសម្ដែងការប្ដេជ្ញាចិត្តបន្តគាំទ្របេសកកម្មរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រមទាំងផ្ដល់កិច្ចសហការសម្របសម្រួលបញ្ហានានា ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ។ កញ្ញាបណ្ឌិត ស៊ូវណ្ណា […]
- ពលរដ្ឋនៅខណ្ឌកំបូល ស្នើសុំអោយអាជ្ញាធររាជធានីភ្នំពេញជួយស្ថាបនាផ្លូវបេតុង តបណ្តាញទឹកស្អាតធ្វើលូ ស្តារប្រឡាយ ពលរដ្ឋនៅខណ្ឌកំបូល ស្នើសុំអោយអាជ្ញាធររាជធានីភ្នំពេញជួយស្ថាបនាផ្លូវបេតុង តបណ្តាញទឹកស្អាតធ្វើលូ ស្តារប្រឡាយ សុំជួយជុសជុលទំនប់ និងជួយអន្តរាគមន៍ចំពោះការជីកកកាយទួលបុរាណ។ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ខណ្ឌកំបូល ក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងតំណាងអភិបាលរាជធានីភ្នំពេញ ប្រជាពលរដ្ឋបានលើកឡើងជាសំណើរផ្ទាល់មាត់ចំនួន១៤នាក់ ដោយស្នើសុំអោយរដ្ឋបាលរាជធានីភ្នំពេញជួយ ស្ថាបនាផ្លូវបេតុង សុំតបណ្តាញទឹកស្អាតចូលភូមិដ្ឋាន សុំធ្វើលូ ស្តារប្រឡាយ សុំជួយជុសជុលទំនប់ ជួយអន្តរាគមន៍ចំពោះការជីកកកាយទួលបុរាណ សុំជួយដាក់ភ្លើងស្តុបជាដើម។ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល មានប្រសាសន៏ថា សំណើរផ្ទាល់មាត់របស់ប្រជាពលរដ្ឋ មានសំណើរខ្លះ គឺមាននៅក្នុងគម្រោងរបស់រាជធានី ខណ្ឌហើយ។ អ្វីដែលមិនមាននៅក្នុងគម្រោង យើងនឹងដាក់ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិល រាជធានី ខណ្ឌ សង្កាត់។ ដោយឡែកចំពោះការសុំអោយ អន្តរាគមន៍ចំពោះការជីកកកាយទួលបុរាណ រដ្ឋបាលខណ្ឌនឹងអោយអភិបាលរងខណ្ឌចុះពិនិត្យជាក់ស្តែង ដោយសារតែអ្នកអនុវត្តនៃការជីកកកាយទួលបុរាណនោះខាងក្រសួងវប្បធម៌ជាអ្នកអនុវត្ត។ ឯកឧត្តម ស៊ុយ សេរិទ្ធ លើកឡើងថា ការស្នើសុំរបស់ប្រជាពលរដ្ឋលើការស្តារប្រឡាយ […]
- ឯកឧត្តមអគ្គលេខាធិការអាស៊ាន ទទួលស្គាល់ពីការបន្តគាំទ្ររបស់មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ចំពោះអាស៊ាន នៅព្រឹកថ្ងៃអង្គារ ៨ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយការបោះពុម្ភសៀវភៅណែនាំ ស្តីពី “ការអនុវត្តផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច នៅក្នុងអាស៊ាន និងកូរ៉េ ៖ ផ្លូវឆ្ពោះទៅរកនិរន្តរភាព”។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានទទួលស្គាល់ពីការបន្តគាំទ្ររបស់មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ចំពោះអាស៊ាន និងបានថ្លែងអំណរគុណចំពោះការបោះពុម្ពសៀវភៅណែនាំនេះ ដែលនឹងជួយគាំទ្រដល់ការចូលរួមរបស់វិស័យឯកជន ក្នុងការលើកកម្ពស់ការអនុវត្តធុរកិច្ចបៃតង និងដោយទទួលខុសត្រូវ រវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។
- អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ លោក Kim Hae-yong អគ្គលេខា ធិការមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ នៅព្រឹកថ្ងៃអង្គារ ៨ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Kim Hae-yong អគ្គលេខា ធិការមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីគំនិតផ្តួចផ្ចើម និងគម្រោងនានារបស់មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ដើម្បីលើកកម្ពស់កិច្ចសហប្រតិ បត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ស្របពេលដែលខួបអនុស្សា វរីយ៍ ៣៥ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-កូរ៉េ នឹងឈានមកដល់នៅឆ្នាំ២០២៤។
- អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីខេត្ត Anhui របស់ចិន ដឹកនាំដោយ លោក Shan Xiangqian អភិបាលរងខេត្ត នៅព្រឹកថ្ងៃអង្គារ ៨ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីខេត្ត Anhui របស់ចិន ដឹកនាំដោយ លោក Shan Xiangqian អភិបាលរងខេត្ត។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការបង្កើនទំនាក់ទំនងអាស៊ាន-ចិន និងរិះរកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងអាស៊ាន និងចិន រួមទាំងជាមួយខេត្ត Anhui នៅក្នុងវិស័យនានាដូចជា ពាណិជ្ជកម្ម ការវិនិយោគ សេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាដើម។
- គណៈកម្មាធិការយោធាមជ្ឈឹមបក្សចិន រំលេចថា ថ្នាក់ដឹកនាំចិន គាំទ្រកម្ពុជា និងរាជរដ្ឋាភិបាលអាណត្តិថ្មី ឯកឧត្តម នាយឧត្ដមសេនីយ៍ He Weidong អនុប្រធានទី២ គណៈកម្មាធិការយោធាមជ្ឍឹមបក្សចិន បានបញ្ជាក់ជំហរថា ចិននៅតែបន្តគាំទ្រកម្ពុជា គ្រប់ពេល ដើម្បីជំរុញលើកកម្ពស់ការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ព្រឹកថ្ងៃទី៤ ខែធ្នូ នេះ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា របស់ប្រតិភូគណៈកម្មាធិ ការយោធាមជ្ឈឹមបក្សកុម្មុយនិស្តចិន សំដៅពង្រឹង និងពង្រីកទំនាក់ទំនងរវាងកងទ័ព នៃប្រទេសទាំងពីរ និងបង្ហាញអំពីភាពជិតស្និទ្ធដែលរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់។ ឯកឧត្តម He Weidong បានបញ្ជាក់ថា សម្ដេចតេជោគឺជាថ្នាក់ដឹកនាំដ៏ល្អឯក របស់ប្រទេសកម្ពុជា ដែលបានដឹកនាំប្រទេសរយៈពេលកន្លងមក មានការរីកចម្រើនលើគ្រប់វិស័យ រក្សាបាននូវស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងលើកកម្ពស់ជីវភាពប្រជាជនប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា កម្ពុជាគឺជាមិត្តដែកថែបរបស់ចិន ហើយកម្ពុជា-ចិន តែងតែគាំទ្រគ្នាទៅវិញទៅមក ទាំងនៅក្នុងតំបន់ និងអន្តរជាតិ។ […]
- សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា ដើម្បីរំលឹកអំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និង ទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ។ មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថ្វាយនូវកតញ្ញូត្តាធម៌ ថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារជូន បងប្អូន និងក្មួយៗ មានពិការភាព ព្រមទាំងជនរួមជាតិទាំងអស់ ក្នុងឱកាសទិវាជនមានពិការភាពឆ្នាំ២០២៣ នេះ ។ សម្តេច ក៏បានរំឮកផងដែរថា ទិវាជនមានពិការភាព ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារនូវសិទ្ធិចូលរួមក្នុងសង្គមរបស់ជនមានពិការភាពប្រមាណជាង ១ប៊ីលាននាក់នៅក្នុងពិភពលោក ដែលបាត់បង់កាយសម្បទា, ញាណដឹង និងសតិបញ្ញា ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំងក្នុងសកម្មភាពជីវិតប្រចាំថ្ងៃ ដើម្បីធ្វើការផ្លាស់ប្តូរនូវស្ថានភាពរស់នៅរបស់ពួកគេ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាពដោយផ្តោតសំខាន់លើសិទ្ធិជនមានពិការភាព និង ការធ្វើបរិយាប័ន្នលើគ្រប់សកម្មភាពនយោបាយ, សេដ្ឋកិច្ច, សង្គម និងវប្បធម៌ ។ នៅកម្ពុជា, […]
- សម្តេចធិបតី ជំរុញឲ្យបង្កើនការវិយោគលើជនមានពិការភាព ដើម្បីធានាថា ជនមានពិការភាពអាចរស់នៅក្នុងសង្គម ប្រកបដោយសមធម៌ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជំរុញឲ្យបង្កើនការធ្វើវិយោគលើជនមានពិការភាព និងបន្តកសាងធនធានជនមានពិការភាពបន្ថែមទៀត ដើម្បីធានាថា ជនមានពិការភាពអាចរស់នៅក្នុងសង្គមកម្ពុជា ដោយសមធម៌ មានឱកាសប្រកួតប្រជែងទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក។ ថ្លែងនាទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌» ថ្ងៃទី0៣ ខែធ្នូ ឆ្នាំ២០២៣ នៅ មជ្ឈមណ្ឌល និងសន្និបាតកោះពេជ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៏ថា ការវិនិយោគ និងការកសាងធនធានជនមានពិការភាព រាប់ទាំង ការគិតគូរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍ និងរស់រវើក លើជនមាន ពិការភាព មានសារៈសំខាន់ណាស់ ដើម្បីធានាថា ជនមានពិការភាពអាចរស់នៅក្នុងសង្គមកម្ពុជា ដោយសមធម៌ មានឱកាសប្រកួតប្រជែងទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក។ ជនមានពិការភាព ត្រូវបានរាជរដ្ឋាភិបាល លើកកំពស់ និងផ្តល់ឱកាសកាន់តែច្រើន ជាមួយនឹងការយកចិត្តទុកដាក់បន្ថែម ពីគ្រប់ស្ថាប័នពាក់ព័ន្ធ។ សម្តេចធិបតី សង្កត់ធ្ងន់ថា គ្រប់ភាគីទាំងអស់ ត្រូវសហការគ្នាដើម្បីធានាថា […]
- ឯកឧត្តមបណ្ឌិត លី ធុជ ៖ កម្ពុជា បានប្តេជ្ញាចិត្តដើម្បីធានា និងផ្តល់តាមការសន្យាដែលបានធ្វើចំពោះជនរងគ្រោះដោយសារមីន ក្នុងនាមកម្ពុជាជាប្រធាននៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។ (ភ្នំពេញ) ក្នុងឱកាសអបអរសាទរទិវាជនពិការអន្តរជាតិ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) បានថ្លែងសារទៅកាន់ពិភពលោកថា កម្ពុជា បានប្តេជ្ញាចិត្តដើម្បីធានា និងផ្តល់តាមការសន្យាដែលបានធ្វើចំពោះជនរងគ្រោះដោយសារមីន ព្រមទាំងបន្តជំរុញភាពជាដៃគូជាមួយអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងតម្រឹមការខិតខំជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងសេចក្តីថ្លែងសាររបស់ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា “ក្នុងការរំលឹកទិវាជនពិការអន្តរជាតិ យើងមិនត្រឹមតែឆ្លុះបញ្ចាំងពីបញ្ហាប្រឈមរបស់ក្មេងស្រី ក្មេងប្រុស បុរស និងស្ត្រីពិការភាពចំនួន ១.៣ ពាន់លាននាក់ រួមទាំងអ្នករស់រានមានជីវិតពីមីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអបអរសាទរចំពោះការរួមចំណែកដ៏មានតម្លៃដែលពួកគេ បានធ្វើចំពោះសហគមន៍ពិភពលោកចម្រុះរបស់យើង។ ភាពរឹងមាំ និងភាពធន់របស់ពួកគេ ជាពិសេសនៅពេលប្រឈមមុខនឹងគ្រោះអាសន្ន និងវិបត្តិមនុស្សធម៌ សមនឹងទទួលបានការកោតសរសើរ និងទទួលស្គាល់។ ក្នុងនាមជាប្រធានកិច្ចប្រជុំពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ខ្ញុំមានកិត្តិយសក្នុងការប្រារព្ធទិវាដ៏មានសារៈសំខាន់នេះរួមគ្នាជាមួយអ្នកទាំងអស់គ្នា និងដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមរបស់យើងចំពោះការអនុវត្តពេញលេញនៃសិទ្ធិជនពិការ និងអ្នករស់រានមានជីវិតពីមីន។ យើងនឹងបន្តជំរុញភាពជាដៃគូជាមួយអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងតម្រឹមការខិតខំជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ អស់រយៈពេលជាង ២៥ ឆ្នាំ រដ្ឋភាគីនៃអនុសញ្ញានេះរួមជាមួយ នឹងសង្គមស៊ីវិល […]
- រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្ស ឱ្យមានចំណេះដឹងនិង សមត្ថភាពខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុជន និងកីឡា ចាត់ទុកការបើកបវេសន កាលឆ្នាំសិក្សាថ្មី គឺការឆ្នាំចាប់ផ្តើមដ៏ល្អមួយ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គមនិងកំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ ថ្លែងក្នុងពិធីបើកបវសនកាលឆ្នាំសិក្សា ២០២៣- ២០២៤ នៅវិទ្យាល័យឧដុង្គ ខេត្តកំពង់ស្ពឺ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា “ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំសិក្សា ២០២៣- ២០២៤ ជានិមិត្តរូប” ដែលកំពុងប្រារព្ធឡើងនៅក្នុងទឹកដី នៃខេត្តកំពង់ស្ពឺដ៏ត្រជាក់ត្រជុំ ស្របពេលដែលកម្ពុជា ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍនៅទូទាំងប្រទេស។ មកទល់ពេលនេះ យើងមានសាលា រៀនគ្រប់កម្រិតសិក្សា ស្ទើរតែគ្រប់ទីតាំងភូមិសាស្ត្រ ទូទាំងប្រទេស ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងគោលដៅបង្ខិតសាលារៀនឱ្យទៅជិត លំនៅដ្ឋានរបស់ប្រជាជន។ ឯកឧត្តមបានបញ្ជាក់ថា ឆ្នាំសិក្សា២០២៣- ២០២៤ […]
- អភិបាលរាជធានីភ្នំពេញ អំពាវនាវឱ្យក្មួយៗសិស្សានុសិស្ស ខិតខំរៀន កុំដើរលេងច្រើនជាងការរៀនសូត្រ ថ្លែងក្នុងពិធីបើកបវសនកាលឆ្នាំសិក្សា២០២៣- ២០២៤ និង ចែករង្វាន់ដល់សិស្សពូករាជធានីភ្នំពេញ នៅវិទ្យាល័យជាស៊ីម ឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី ០១ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យក្មួយៗសិស្សានុសិស្ស ខិតខំសិក្សារៀន សូត្រ កុំដើរលេងច្រើនជាងការរៀនសូត្រ នាំឲ្យសោកស្ដាយនៅពេល អនាគត ខណៈដែលក្មួយៗមានឱកាស ក្នុងការសិក្សារៀនសូត្រ ក្រោមម្លប់នៃសន្តិភាព។ ឯកឧត្តមអភិបាល សូមក្មួយៗសិស្សា នុសិស្សទាំងអស់ ព្យាយាមរៀនសូត្រកុំដើរលេងកម្សាន្តច្រើនជាងការរៀនសូត្រ នាំឲ្យសោកស្ដាយនៅពេលអនាគត ខណៈដែល ក្មួយៗមានឱកាសក្នុងការសិក្សារៀនសូត្រ ក្រោមម្លប់នៃសន្តិភាព ។ សម្ដេចបវរធិបតីហ៊ុន ម៉ាណែត បានដាក់ ចេញនូវនយោបាយបច្ចកោណរបស់រាជរដ្ឋាភិបាល ដែលផ្តោតយកវិស័យអប់រំជាអាទិភាពទី១ទៀតផង។ ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ គឺដើម្បីខ្លួនឯងផង ដើម្បីគ្រួសារផង និងពិសេសគឺដើម្បីសង្គមជាតិរបស់យើងទាំងមូល ដោយពេលនេះក្មួយៗមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសិក្សារៀនសូត្រ ពោលគឺក្មួយៗអាចរៀនសូត្របានតាមប្រព័ន្ធអ៊ីនធឺណែតថែមទៀតផង។ សម្រាប់ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតក្រុមតេឡេក្រាមមួយ ដោយភ្ជាប់គ្នារវាងសាលារៀនជាមួយនឹងអាជ្ញាធរ និងកង កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាអោយនៅតាមសាលារៀនមានសន្តិសុខល្អ […]
- សម្តេចតេជោ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៣) រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទី បានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារកសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស […]
- រាជរដ្ឋាភិបាល សម្រេចចាត់តាំងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់តាំង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ នេះបើតាមសេចក្តីសម្រេច ចុះហត្ថលេខា ដោយសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ បើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះ មូលដ្ឋានខេត្តត្បូងឃ្មុំ ដែលមាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជាប្រធាន អមដោយឯកឧត្តមចាយ បូរិន រដ្ឋមន្ត្រីក្រសួង ធម្មការ និងសាសនា និង រដ្ឋលេខាធិការចំនួន៤រូប ជាអនុប្រធាន ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ចំនួន៨៦រូបផ្សេង ទៀត ជាសមាជិក ។ ចំពោះប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងស្រុក នៃខេត្តត្បូងឃ្មុំ ត្រូវបានប្រគល់ភារកិច្ចជាអនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ បើតាមសេចក្តីសម្រេចដដែល តួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារត្រូវកំណត់ដោយសេចក្តីណែនាំ របស់រាជរដ្ឋាភិ បាល ប្រធានក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


