ព័ត៌មានថ្មី
- នៅល្ងាចថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាអបអរសាទរ ក្នុងពិធីជប់លៀងទិវាអាស៊ាន-កូរ៉េលើកទី ៥ ដែលរៀបចំដោយស្ថានបេសកកម្មនៃសាធារណរដ្ឋកូរ៉េប្រចាំអាស៊ាន។ នៅល្ងាចថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាអបអរសាទរ ក្នុងពិធីជប់លៀងទិវាអាស៊ាន-កូរ៉េលើកទី ៥ ដែលរៀបចំដោយស្ថានបេសកកម្មនៃសាធារណរដ្ឋកូរ៉េប្រចាំអាស៊ាន។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងកូរ៉េ ក្នុងរយៈពេល ៣៤ ឆ្នាំ កន្លងទៅ និងបានថ្លែងអំណរគុណសាធារណរដ្ឋកូរ៉េ ដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋកូរ៉េ ដើម្បីបង្កើនទំនាក់ទំនង ស្របពេលដែលភាគីទាំងពីរនឹងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ២០២៤ ស្របគ្នាជាមួយខួបអនុស្សាវរីយ៍ ៣៥ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ។
- អគ្គលេខាធិការអាស៊ាន ផ្តល់សន្ទរកថាគន្លឹះ នៅក្នុងវេទិកាហិរញ្ញវត្ថុប្រកបដោយចីរភាព និងពិធីដាក់ដំណើរការគោល ការណ៍វិនិយោគបៃតងអាស៊ាន នៅព្រឹកថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាគន្លឹះ នៅក្នុងវេទិកាហិរញ្ញវត្ថុប្រកបដោយចីរភាព និងពិធីដាក់ដំណើរការគោលការណ៍វិនិយោគបៃតងអាស៊ាន។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព នៅក្នុងតំបន់ និងបានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនរបស់អាស៊ាន។
- រាជរដ្ឋាភិបាល អនុម័តសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨ សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ ២០២៤-២០២៨ ត្រូវបានកិច្ចប្រជុំពេញអង្គរក្សរដ្ឋមន្ត្រីក្រោមអធិបតីភាពសម្ដេចមហាបវរសិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តទាំងស្រុងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នេះ។ សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨ មានចក្ខុវិស័យអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញា នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម ឆ្លើយតបនឹងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ និងចូលរួមចំណែកក្នុងការ សម្រេចបាននូវចក្ខុវិស័យ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០៥០។ បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទលទ្ធផលនៃកិច្ចប្រជុំពេញអង្គរគណៈរដ្ឋមន្ត្រី នៅព្រឹកមិញនេះ បានឲ្យដឹងថា សេចក្តីព្រាងគោលនយោបាយនេះ ត្រូវបានតាក់តែងឡើង ដោយឆ្លងកាត់កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រង កម្មសិទ្ធិបញ្ញាចំនួន ៨លើក និងកិច្ចប្រជុំពិគ្រោះយោបល់ចំនួន ១លើក ដោយមានការចូលរួមពីតំណាងសមាគមសហគ្រាសធុនតូច និងមធ្យម សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា សភាពាណិជ្ជកម្ម និងសាកលវិទ្យាល័យ វិទ្យាសាស្រ្តស្រាវជ្រាវ។ សេចក្តីព្រាងគោល នយោបាយ នេះ មានគោលដៅសំខាន់ ៣ រួមមាន ៖ ទី១-រៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលទាក់ទងនឹងកម្មសិទ្ធិបញ្ញាឱ្យស្របតាមបទដ្ឋានអន្តរជាតិ និងពង្រឹង ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា […]
- បេក្ខជនជាង ១០០ នាក់ទទួលបានលទ្ធផលល្អក្នុងវេទិកាការងាររបស់ NEA ម្សិលមិញ វេទិកាការងាររបស់ NEA សហការជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូនកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ម្សិលមិញ ដោយមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ៣២៣ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារ។ ជាលទ្ធផល អ្នកដាក់ពាក្យចំនួន ១២៩ នាក់ទទួលបានលទ្ធផលល្អពីកិច្ចសម្ភាស ក្នុងនោះមានអ្នកសម្ភាសជាប់ស្ថាពរមានចំនួន ៤នាក់ និង ១២៥ នាក់ផ្សេងទៀតសម្ភាសជាប់បឋម ហើយនឹងត្រូវទៅសម្ភាសបន្តជាមួយក្រុមហ៊ុនដោយផ្ទាល់នាពេលឆាប់ៗខាងមុខនេះ។ លោក លី សីហៈ និស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលបានសម្ភាសជាប់ការងារនៅក្រុមហ៊ុន JACCS បានលើកឡើងថា កម្មវិធីវេទិកាការងារដែលរៀបចំឡើងដោយ NEA ពិតជាផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់ចំពោះយុវជនដែលជាសិស្សនិស្សិត ឬអ្នកកំពុងស្វែងរកការងារធ្វើ។ កម្មវិធីនេះ បានជួយដល់យុវជនឱ្យមានឱកាសជួប សម្ភាសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុនដែលខ្លួនស្រឡាញ់ និងពុំចាំបាច់រង់ចាំយូរ គឺដាក់ពាក្យភ្លាម បានសម្ភាសភ្លាម និងដឹងលទ្ធផលភ្លាមៗតែម្តង។ ក្រុមហ៊ុនទាំង ៧ ដែលបានចូលរួមក្នុងវេទិកាការងារម្សិលមិញនោះមានដូចជា៖ ក្រុមហ៊ុន JACCS, ក្រុមហ៊ុន Develocus Investment, ផ្សារទំនើប ម៉ាក្រូ, […]
- កាដូពិសេសចំនួន ៧មុខ របស់សម្ដេចធិបតី ត្រូវបាននាំយកទៅចែកជូនអ្នកចូលរួមកិច្ចប្រជុំកំពូលក្របខណ្ឌអង្គការសហ ប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ COP-28 នៅទីក្រុងឌូបៃ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងដឹកនាំប្រតិភូអន្តរក្រសួងកម្ពុជាធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ G77 + China ក្នុងកិច្ចប្រជុំកំពូលក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែ ប្រួលអាកាសធាតុ COP-28 នៅទីក្រុងឌូបៃ។ ក្នុងកិច្ចប្រជុំកំពូលលើកទី២៨ នេះ ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងប្រតិភូទាំងអស់បានត្រៀមរួចជាស្រេចនូវកាដូចំនួន៧ របស់កម្ពុជា ដើម្បីចែកជូនអ្នកចូលរួមជាង ៥០០០០នាក់ ដែលក្នុងនោះមាន៖ ១- លុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ៧០០MW ជំនួសមកវិញដោយរោងចក្រអគ្គិសនីដើរដោយឧស្ម័ន LPGវិញ។ ២- អភិវឌ្ឍថ្មីនៃទំនប់ស្តុកទឹក ដើម្បីផលិតថាមពលអគ្គិសនីស្អាត ១០០០MW ឱ្យបានមុនឆ្នាំ២០២៨។ ៣- បង្កើនថាមពលកកើតឡើងវិញ ដែលភាគច្រើនជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងថាមពលខ្យល់ ឱ្យបានដល់កម្រិត៧០ភាគរយ។ ៤- យុទ្ធសាស្ត្រកម្ពុជាស្អាតតាមរយៈការកាត់បន្ថយការបំពុលបរិស្ថានដោយថង់ប្លាស្ទិក និងសំណល់រឹងនិងរាវ ដែលមានការចូលរួមពីប្រជាពលរដ្ឋកម្ពុជាជាង៣លាននាក់ និងកំពុងកើនឡើង។ ៥- យុទ្ធសាស្ត្រកម្ពុជាបៃតងតាមរយៈការដាំដើមឈើទាំងតាមទីវាល និងតំបន់ការពារយ៉ាងតិច ១លានដើម ក្នុងមួយឆ្នាំ ពង្រីកគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០។ ៦- បន្តមិនអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតអគិ្គសនីដោយប្រើធ្យូងថ្មនៅកម្ពុជា។ […]
- សម្តេចនាយករដ្ឋមន្ត្រី បញ្ជាឲ្យបញ្ឈប់ការអនុញ្ញាតឲ្យបង្កើតរោងចក្រអគ្គិសនីដុតធ្យូងថ្ម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាទៅក្រសួងរ៉ែនិងថាមពល បញ្ឈប់នូវការអនុញ្ញាតរាល់គម្រោងបង្កើតរោងចក្រអគ្គិសនីដុតធ្យូងថ្មទាំងអស់ ជាមួយគ្នានឹងការបញ្ចប់នូវផលិតកម្មអគ្គិសនីដុតធ្យូងថ្មដែលកំពុងប្រតិបត្តិការឲ្យបានឆាប់ផងដែរ។ ថ្លែងក្នុងពេលអញ្ជើញចុះបើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា សម្ដេចបានបដិសេ ធនៅគម្រោងក្នុងការសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មមួយនៅក្នុងខេត្តកោះកុង និងបានស្នើឲ្យក្រុមហ៊ុនងាកទៅសាងសង់ រោងចក្រអគ្គិសនីដុតឧស្ម័នធម្មជាតិវិញ។ សម្ដេចបានលើកឡើងថា ចំពោះក្រុមហ៊ុនដុតអគ្គិសនីដោយធ្យូងថ្មដែលកំពុងប្រតិបត្តិនៅកម្ពុជា គឺក្រសួងរ៉ែនិងថាមពល គួរតែរកដំណោះស្រាយ និងមធ្យោបាយណាដើម្បីបញ្ចប់នូវការដុតធ្យូងថ្មនេះឲ្យបានឆាប់ផងដែរ។ សម្ដេចថា នេះគឺជាការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមក្នុងការកាត់បន្ថយនូវការកើនកម្ដៅ និងការប្រែប្រួលអាកាសធាតុពិភពលោក៕
- សម្តេចធិបតី បញ្ជាក់ថា ការអភិវឌ្ឍវិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់ នៃនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា” សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថាការអភិវឌ្ឍវិស័យអគ្គិ សនីនៅតែជារបៀបវារៈដ៏សំខាន់នៃនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា។ សម្តេចធិបតី ថ្លែងដូច្នេះព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ដែលមានអនុភាព១៥០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ សម្តេចមានប្រសាសន៍ថារាជរដ្ឋាភិ បាលកម្ពុជាយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍវិស័យថាមពល ហើយការអភិវឌ្ឍវិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់នៃនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ។ សម្តេចធិបតី បន្តថា ព្រោះតែថាមពលមិនត្រឹមតែជាផលិតផលមួយដែលមានតម្រូវការសម្រាប់ប្រជាជនបច្ចុប្បន្ននោះទេ វិស័យនេះបានជំរុញវិស័យសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សដើម្បីឈានទៅដល់សម្រេចបានតម្លៃថាម ពលអគ្គិសនីមួយមានតម្លៃសមរម្យ និងបំពេញបានតម្រូវការនៃការអភិវឌ្ឍ៕
- ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ធ្វើទស្សនកិច្ចការងារនៅប្រទេសឡាវ តបតាមការអញ្ជើញរបស់ឯកឧត្តម Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ធ្វើទស្សនកិច្ចការងារនៅប្រទេសឡាវ ដើម្បីត្រៀមសម្រាប់ ការធ្វើជាប្រធានអាស៊ានរបស់ឡាវនៅឆ្នាំ២០២៤ ហើយនៅព្រឹកថ្ងៃពុធ ២ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Suanesavanh Vignaket រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍របស់ឡាវ និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Council) នាពេលខាងមុខ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីអាទិភាពសំខាន់ៗ នៅក្រោមសសរស្តម្ភ ASCC នៅពេលឡាវធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់លេខាធិការដ្ឋានអាស៊ាន ចំពោះការធ្វើជាប្រធានអាស៊ានរបស់ឡាវ នៅក្រោមមូលបទ “ពង្រឹងការតភ្ជាប់ និងភាពធន់”។
- ថ្ងៃស្អែកនេះ ក្រុមហ៊ុនធំៗ ៧ ប្រកាសផ្តល់ឱកាសការងារថ្មីបន្ថែមទៀតជាង ៥០០កន្លែង ក្នុងវេទិកាការងាររបស់ NEA ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សា ដោយមានក្រុមហ៊ុនធំៗចំនួន៧ ចូលរួមផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៥០៥ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ស្អែកនេះ។ ក្រុមហ៊ុនទាំង ៧ ដែលនឹងចូលរួមក្នុងវេទិកាការងារប្រចាំខែនាថ្ងៃទី៣០នោះរួមមាន៖ ក្រុមហ៊ុន JACCS, ក្រុមហ៊ុន Develocus Investment, ផ្សារទំនើប ម៉ាក្រូ, ធនាគារស្ថាបនា, ធនាគារឯកទេស AEON, Sokimex និងពន្លឺអលង្កការ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំង នោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀននៃផ្សារទំនើប ម៉ាក្រូ […]
- អបអរសាទរ! ខួប១ឆ្នាំនៃការដាក់បញ្ចូលគុនល្បុក្កតោ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៃជាខួប១ឆ្នាំនៃការដាក់បញ្ចូលគុនល្បុក្កតោ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (២៩ វិច្ឆិកា ២០២២ – ២៩ វិច្ឆិកា ២០២៣)។ សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះគុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងសេចក្តីសម្រេច 17.COM7.b.1។ គុន ល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរ ដែលចាក់ឫសចាក់គល់យ៉ាងជ្រៅ នៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗ បន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។ ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរ ជាភស្តុតាងបង្ហាញច្បាស់ អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោ តៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួន ពីសត្វសាហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិ និងមាតុភូមិផង។ ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់សហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្បាច់គុនល្បុក្កតោកម្ពុជាត្រូវបានអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅលើក្នុងប្រទេស និងលើឆាកអន្តរជាតិ៕
- ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ភ្ញៀវទេសចរជិត៣០ម៉ឺននាក់ ដើរលេងកម្សាន្ត នៅខេត្តព្រះសីហនុ ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរ ដែលបានអញ្ជើញដើរលេងកម្សាន្ត នៅខេត្តព្រះសីហនុ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួន ២៦២.៤១១នាក់។ នេះបើយោងតាមរបាយការណ៍របស់លោក ឃាង ភិរម្យ អ្នកនាំពាក្យសាលាខេត្ត។ ជាមួយគ្នានេះ គេសង្កេត ឃើញកងកម្លាំងសមត្ថកិច្ចជាច្រើននាក់ ត្រូវបានដាក់ពង្រាយគ្រប់គោលដៅ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ៕
- អគ្គលេខាធិការអាស៊ាន ចូលរួមក្នុងវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ “អនាគតអាស៊ាន៖ ការប្រឈម និងកាលានុវត្តភាព” រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ១៣ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ “អនាគតអាស៊ាន៖ ការប្រឈម និងកាលានុវត្តភាព” រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានជម្រាបជូនអំពីការវិវត្តន៍ចុងក្រោយបង្អស់នៅក្នុងអាស៊ាន រួមទាំង ការចាប់ផ្តើមតាក់តែងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលជាឯកសារដ៏មានសារៈសំខាន់ ក្នុងការរៀបចំទិសដៅជាយុទ្ធសាស្ត្ររបស់អាស៊ាន នៅក្នុងរយៈពេល ២០ ឆ្នាំ បន្ទាប់។ នៅក្នុងវេទិកានេះ ក៏មានការសួរសំណួរជាច្រើន ពាក់ព័ន្ធនឹងអាស៊ាន ផងដែរ។
- ទេសរដ្ឋមន្រ្តី លី ធុជ ជួបពិភាក្សាជាមួយ លោកស្រី Tamar Gabelnick នាយកយុទ្ធនាការលុបបំបាត់គ្រាប់មីនអន្តរជាតិ (ICBL) (ស្វីស) ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយ លោកស្រី Tamar Gabelnick នាយកយុទ្ធនាការលុបបំបាត់គ្រាប់មីនអន្តរជាតិ (ICBL)។ ក្នុងឱកាសកិច្ចប្រជុំនេះ លោកស្រី Tamar Gabelnick បានពន្យល់ពីការងាររបស់ ICBL នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋភាគី ដេីម្បីតាមដានពីវឌ្ឍនភាពក្នុងការអនុវត្តកាតព្វកិច្ចរបស់រដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងមានបំណងចង់ឃើញវឌ្ឍនភាពនៃការអនុវត្តអនុសញ្ញារបស់រដ្ឋភាគី។ ជាមួយគ្នានេះ ICBL មាន បំណងចង់ស្វែងយល់អំពីគោលដៅរបស់កម្ពុជា ដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមីន ២០២៥ ដោយផ្តោតសំខាន់លើផែនការ និងបញ្ហាប្រឈម។ ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ ICBL អំពីការប៉ានស្មានផែនការបោសសម្អាតមីនរបស់កម្ពុជា ផ្អែកលេីលទ្ធផលបោសសម្អាតនាឆ្នាំកន្លងមក និងលើកឡើងពីបញ្ហាប្រឈមដែលកម្ពុជាកំពុងជួបប្រទះ ក្នុងនោះរួមមានបញ្ហាគាំទ្រហិរញ្ញវត្ថុ និងបញ្ហាបោសសម្អាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកម្ពុជានឹងបន្តកិច្ចសហការជាមួយភាគីថៃ។ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តី បានលើកឡើងថាបើបញ្ហាប្រឈមទាំង២នេះ ត្រូវបានដោះស្រាយ កម្ពុជាពិតជាអាចសម្រេចបានគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត […]
- អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃសុក្រ ១២ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអបអរសាទរឯកឧត្តម កែវ រតនៈ សម្រាប់ការតែងតាំងជារដ្ឋមន្ត្រីនៅក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិ បាលកម្ពុជា និងបានអបអរប្រទេសកម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីរ៉ែអាស៊ានលើកទី ៩ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រកបដោយជោគជ័យ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ាន ក្នុងវិស័យរ៉ែ និងថាមពលផងដែរ។
- អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលស៊ុមទ្វារប្រាសាទបក្សីចាំក្រុង ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា បានជួសជុលពង្រឹងស៊ុមទ្វារបញ្ឆោតទាំងបីដែលសាងសង់ពីថ្មភក់របស់ប្រាសាទបក្សីចាំក្រុង ដែលទទួលរងការខូចខាតពុកផុយដោយកត្តាផ្សេងៗ ក្នុងគោលបំណងថែរក្សាប្រាសាទបុរាណដ៏មានតម្លៃនេះឱ្យបានយូរអង្វែងបន្តទៀត។ បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា លោក ទុយ សីហច័ន្ទ មានប្រសាសន៍ថា ដោយសារតែអាយុកាល កម្ដៅថ្ងៃ សំណើម លាមកសត្វ និងស្លែ ធ្វើឱ្យស៊ុមទ្វារទាំងបីទិសរបស់ប្រាសាទបក្សីចាំក្រុង រួមមានទិសខាងជើង ទិសខាងត្បូង និងជាពិសេសទិសខាងលិច បានរងការខូចខាតយ៉ាងខ្លាំងផ្នែកជើងខាងក្រោម៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


