ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អូស្ត្រាលី បានចោទប្រកាន់កងទ័ពជើងទឹកចិន ថាបានប្រើប្រាស់ប្រព័ន្ធសូណារ ប្រឆាំងនឹងអ្នកមុជទឹក ប្រទេសអូស្ត្រាលី បានចោទប្រកាន់កងទ័ពជើងទឹករបស់ចិន ថាបានប្រើប្រាស់ប្រព័ន្ធសូណា ជីពចរ នៅក្នុងឧប្បត្តិហេតុមួយនៅក្នុងដែនទឹកអន្តរជាតិ ដែលបណ្តាលឱ្យអ្នកមុជទឹកអូស្ត្រាលីរងរបួស។ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីបាននិយាយថា នាវា ចម្បាំងចិន បានធ្វើសកម្មភាព “គ្មានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ” អំឡុងពេលជួបជាមួយប្រទេសជប៉ុន កាលពីដើមសប្តាហ៍នេះ។ លោកបាននិយាយថា កប៉ាល់ចម្បាំងបានចូលទៅជិតកប៉ាល់របស់អូស្ត្រាលី ហើយបានបញ្ចេញសូណារ៉ា ដ៏គ្រោះថ្នាក់ ខណៈពេលដែលអ្នកមុជទឹកកំពុងឈូសឆាយសំណាញ់នេសាទពីកប៉ាល់របស់គាត់។ រដ្ឋមន្ត្រីការពារជាតិ រីឆាត ម៉ាឡេស៎ (Richard Marles) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ការណ៍នេះ បានបង្កជាហានិភ័យដល់សុវត្ថិភាពរបស់អ្នកមុជទឹកអូស្ត្រាលី ដែលត្រូវបានបង្ខំឱ្យចេញពីដែនទឹក។ នាពេលថ្មីៗនេះ ទីក្រុងកង់បេរ៉ា បានពង្រឹងទំនាក់ទំនងយោធាជាមួយសហរដ្ឋ អាមេរិក និងបានផ្លាស់ប្តូរទីតាំងការពាររបស់ខ្លួនឡើងវិញ ក្នុងគោលបំណងទប់ទល់នឹងការគំរាមកំហែងដ៏ខ្លាំងក្លាពីប្រទេសចិន៕ ប្រែសម្រួលដោយ: ជ ង៉ា
  • ការដួលរលំផ្លូវរូងក្រោមដី អ៊ុតថារ៉ាកហេន អ្នកជួយសង្គ្រោះនឹងធ្វើការខួងដើម្បីជួយកម្មករដែលជាប់ខាងក្នុង កិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះកម្មករចំនួន ៤០ នាក់ដែលជាប់នៅក្នុងរូងក្រោមដី ដែលដួលរលំនៅភាគខាងជើងប្រទេសឥណ្ឌា ត្រូវបានពង្រីកដើម្បីរួមបញ្ចូលការខួងចុះពីកំពូលភ្នំ។ ការប៉ុនប៉ងចំនួនបី ដើម្បីខួងយកកំទេចកំទីនៅទីនោះបានបរាជ័យរហូតមកដល់ពេលនេះ។ ទំនាក់ទំនងជាមួយអ្នកដែលជាប់ខាងក្នុងរូងភ្នំ ត្រូវបានបង្កើតឡើង ហើយពួកគេកំពុងត្រូវបានផ្តល់អុកស៊ីសែន និងអាហារ។ មេបញ្ជាការដឹកនាំក្រុមសង្គ្រោះសហព័ន្ធ បាននិយាយថា លោកសង្ឃឹមថា នឹងមានការខួងនៅថ្ងៃអាទិត្យ។ លោកបានបន្ថែមថា ជម្រៅនៃរូងនេះត្រូវបានគេរំពឹងថានឹងមានចន្លោះពី ៩០ទៅ១៥០ ម៉ែត្រ។ ក្រុមមន្ត្រីនិយាយថា ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ ការ សង្គ្រោះអាចចំណាយពេល ៤ ទៅ ៥ ថ្ងៃទៀត។ កាលពីថ្ងៃសៅរ៍ មានការប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុករវាងមន្ត្រីជួយសង្គ្រោះ និងសហការី និងមិត្តភក្តិរបស់កម្មករដែលជាប់។ ភាពតានតឹងបានកើនឡើង ខណៈមន្ត្រីត្រូវបានប្រឈមនឹងការខ្វះការរីក ចម្រើនក្នុងការជួយសង្គ្រោះ។ ផ្លូវរូងក្រោមដី ស៊ីលគីរ៉ា (Silkyara) នៅក្នុងស្រុក អ៊ុតថាកាស៊ី (Uttarkashi) គឺជាផ្នែកមួយនៃគម្រោងផ្លូវហាយវេរបស់រដ្ឋាភិបាលសហព័ន្ធ ដើម្បីកែលម្អទំនាក់ទំនងជាមួយកន្លែងធម្មយាត្រាដ៏ល្បីល្បាញនៅក្នុង អ៊ុតថារ៉ាកហេន(Uttarakhand)។ ការរអិលបាក់ដីនៅក្បែរនោះបានបណ្តាលឱ្យមានកំទេចកំទីជាច្រើនធ្លាក់នៅលើផ្លូវរូងក្រោមដី ដែលនាំទៅដល់ការដួលរលំនៃផ្នែកប្រហែល ២០០ ម៉ែត្រពីច្រកចូល។ បំពង់ទឹកដែលបង្កើតឡើងសម្រាប់ការងារសំណង់ ឥឡូវនេះកំពុងត្រូវបានប្រើប្រាស់ដើម្បីផ្គត់ផ្គង់អុកស៊ីសែន អាហារ និងទឹកដល់អ្នកដែលនៅខាងក្នុងរូងក្រោមដីនោះ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • កងទ័ពអ៊ីស្រាអែល រកឃើញផ្លូវរូងក្រោមដីប្រវែង ៥៥ ម៉ែត្រនៅក្រោមមន្ទីរពេទ្យ អាល់ស៊ីហ្វា របស់ហ្គាហ្សា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យរបស់កងទ័ពអ៊ីស្រ្តាអែល បាននិយាយថា ខ្លួនបានរកឃើញផ្លូវរូងក្រោមដីប្រវែង ៥៥ ម៉ែត្រ ជម្រៅ 10ម៉ែត្រ ជាផ្លូវរូងក្រោមដីនៅក្រោមកន្លែងព្យាបាលដ៏ធំបំផុតរបស់ហ្គាហ្សា ដែលស្ថិតនៅក្រោមការឡោម ព័ទ្ធដោយកងទ័ពអ៊ីស្រាអែលអស់រយៈពេលជាច្រើនថ្ងៃ។ កងទ័ពបានចេញផ្សាយវីដេអូនៅលើ Telegram ផ្លូវការរបស់ខ្លួន ដែលបង្ហាញពីទាហានម្នាក់ទម្លាក់ខ្លួនចូលទៅក្នុងរូងក្រោមដី។ វីដេអូនេះ ត្រូវបានថតដោយកាមេរ៉ាពីរដាច់ដោយឡែកពីគ្នាកាលពីថ្ងៃទី១៧ ខែវិច្ឆិកា។ វីដេអូនេះបង្ហាញពីជណ្តើរដែលនាំទៅដល់ផ្លូវបេតុងកោងដែលបញ្ចប់ដោយអ្វីដែលមើលទៅដូចជាទ្វារ។ កងទ័ពនិយាយថា វាជាច្រកចូលនៃផ្លូវរូងក្រោមដីដែលមាន “ទ្វារការពារការផ្ទុះ និងការបាញ់”។ យោងតាមសេចក្តីថ្លែងការណ៍ ផ្លូវរូងក្រោមដីនេះត្រូវបានគេរកឃើញ “នៅក្នុងតំបន់នៃមន្ទីរពេទ្យ ក្រោមរោងជាងមួយកន្លែងក្បែររថយន្ត ដែលមានអាវុធជាច្រើនរួមទាំង RPGs គ្រឿងផ្ទុះ និងកាំភ្លើង កាលាសនីកូវ។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល បានប្រាប់អ្នកយកព័ត៌មានថា ច្រកចូលត្រូវបានរកឃើញនៅពេលដែលរថយន្តឈូសឆាយយោធាបានវាយកម្ទេចជញ្ជាំងខាងក្រៅនៃអគារមន្ទីរពេទ្យ ហើយបានរកឃើញបង្គោលរឹងមាំ ដែលមានជណ្តើររាងជារង្វង់ជម្រៅ ១០ ម៉ែត្រ៕ ដោយ ប៊ុន សុភាព
  • ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ជួបពិភាក្សាជាមួយ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃគណៈប្រតិភូជប៉ុនប្រចាំសន្និសីទស្តីពីនិសព្វាវុធកម្ម (ស្វីស) ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម OGASAWARA Ichiro ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃគណៈប្រតិភូជប៉ុនប្រចាំសន្និសីទស្តីពីនិសព្វាវុធកម្ម។ ក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសជប៉ុនសម្រាប់ជំនួយដល់សកម្មភាពមីននៅកម្ពុជាជាពិសេសពាក់ព័ន្ធនឹងការបោសសម្អាតមីន និងការកសាងសមត្ថភាពតាមរយៈកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ហើយបានស្នើសុំឱ្យជប៉ុនបន្តការគាំទ្រសកម្មភាពទាំងនេះ ជាពិសេសពិចារណាជួយខេត្ត ពោធិ៍សាត់ឱ្យក្លាយជាខេត្តអស់មីន។ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានលើកឡើងថាកម្ពុជានឹងធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាដែលនឹងរៀបចំពីថ្ងៃទី២៥ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ ក្នុងនាមជាប្រធានកិច្ចប្រជុំ កម្ពុជាមានភារកិច្ចសំខាន់ៗមួយចំនួន ហើយក៏បានកំណត់នូវអាទិភាពចំនួន៣ គឺសកលភាវូបនីយកម្ម ការ បោសសម្អាតមីន និងកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន។ ឯកឧត្តម OGASAWARA Ichiro ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃគណៈប្រតិភូជប៉ុនប្រចាំសន្និសីទស្តីពីនិសព្វាវុធកម្ម បានជម្រាបថាជប៉ុនកំពុងផ្តល់ជំនួយបោសសម្អាតមីនក្នុង២២ប្រទេស ហើយថ្មីៗនេះកំពុងពង្រីកសកម្មភាពក្នុងទ្វីបអាហ្វ្រិក។ ឯកឧត្តម ចូលរួមយ៉ាងសកម្មក្នុងអនុសញ្ញាមនុស្សធម៌នានារួមទាំងអនុសញ្ញាអូតាវ៉ានេះ ហើយបានបញ្ជាក់ថាជប៉ុននឹងគាំទ្រកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួត ពិនិត្យឡើងវិញលើកទី៥៕
  • អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយសមាជិកក្រុមប្រឹក្សា (រដ្ឋមន្ត្រី) ទទួលបន្ទុកសមាហរណកម្ម និងម៉ាក្រូសេដ្ឋកិច្ចនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុបអាស៊ី នៅព្រឹកថ្ងៃចន្ទ ៨ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Sergey Glaziev សមាជិកក្រុមប្រឹក្សា (រដ្ឋមន្ត្រី) ទទួលបន្ទុកសមាហរណកម្ម និងម៉ាក្រូសេដ្ឋកិច្ចនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុបអាស៊ី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាក់ស្តែងដែលអាចធ្វើទៅបាន ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវនិយោគ បរិវត្តកម្មឌីជីថល និងនិរន្តរភាពនៅក្នុងអាស៊ាន និងសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី។
  • រកឃើញជ័យលាភី នៃការប្រកួតរចនាគំនូរសុបិនស្ត្រី ចំនួន៤រូប ដោយទទួល បានថវិកាលើកទឹកចិត្ត ការប្រកួតរចនាគំនូរសុបិនស្ត្រី (Dream Girls Design Contest) បានរកឃើញជ័យលាភីឆ្នើមចំនួន៤រូប ដែលមានជ័យលាភីលេខ២ស្ទួន និងលេខ ៣ស្ទួន អមដោយថវិកាលើកទឹកចិត្តផងដែរ។ លោកស្រី WaKana Nukui ដែលជាអ្នករៀបចំកម្មវិធី ការប្រកួតរចនាគំនូរសុបិនស្ត្រី បានមើលឃើញថា នៅប្រទេសកម្ពុជាខ្វះខាតអ្នកជំនាញផ្នែករចនា។ ជំនាញរចនា គឺជាជំនាញសំខាន់មួយធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា។ លោកស្រីបានរៀបចំការប្រកួតរចនាគំនូរសុបិនស្ត្រីតាំងពីឆ្នាំ២០១១ ហើយកម្មវិធីនេះបានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ក្នុងការជំរុញឲ្យក្មេងៗមានភាពក្លាហាន និងសម្រេចនូវក្តីសុបិនរបស់ខ្លួន។ លោកស្រីបានបង្ហាញក្តីរីករាយ ដែលបានឃើញស្ត្រីវ័យក្មេងរបស់កម្ពុជា បានចូលរួមក្នុងការប្រកួត ដើម្បី បញ្ចេញសមត្ថភាព និងក្តីសុបិន្តរបស់ខ្លួន។ អ្វីឲ្យកត់សម្គាល់ ការប្រកួតរចនាគំនូរសុបិនស្ត្រី រដូវកាលទី១០ ក្នុងឆ្នាំ២០២៣នេះ រកឃើញម្ចាស់ពានរង្វាន់ចំនួន២២នាក់ ដូចជាពាន់រង្វាន់លេខ២ ចំនួន២នាក់ ពាន់រង្វាន់លេខ៣ ចំនួន ៣នាក់ រង្វាន់ La Corbelle ចំនួន១នាក់ រង្វាន់យ៉ាម៉ាដា សាលាវិចិត្រសិល្បៈចំនួន២នាក់ រង្វាន់កិត្តិយសចំនួន៩នាក់ រង្វាន់ Okuda ចំនួន១នាក់ រង្វាន់រៀលថាយហ្គើរ ចំនួន៣នាក់ និងរង្វាន់លើកទឹកចិត្ត១នាក់។ ក្នុងចំណោមស្មាដៃគំនូររចនារបស់យុវតីជាច្រើនរូប ដែលបានរួមប្រកួត ស្មាដៃគំនួររចនាដោយយុវតី […]
  • វិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យប្រកាសជ្រើស រើសយុវជនមកពីគ្រួសារក្រីក្រចំនួន២១០០នាក់ ចូលរៀនវគ្គជំនាញដោយឥតបង់ថ្លៃ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើស រើសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហា និភ័យ ចំនួន២១០០នាក់ ចុះឈ្មោះចូលសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតបង់ថ្លៃលើមុខជំនាញបច្ចេកទេសចំនួន ១២ ជំនាញ។ ការជូនដំណឹងនេះបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២៨០០០០ រៀលក្នុងមួយខែ។ បើតាមវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យត្រូវការយុវជន យុវនារីមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន២១០០នាក់ ដែលចង់រៀនជំនាញបច្ចេកទេសពិត សម្រាប់ប្រកបមុខរបរជាអាជីពឱ្យចូលរៀនវគ្គបណ្តុះបណ្តាលប្រភេទសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១។ ការបណ្តុះបណ្តាលនេះមានរយៈពេល៤ខែដោយឥតបង់ថ្លៃលើមុខជំនាញបច្ចេកទេសសំខាន់ៗមួយចំនួនដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងអនាគតដូចជា៖ ១ ការងារកំបោរចំនួន ១៥០នាក់ ការដំឡើងបណ្តាញបំពង់ទឹកចំនួន ១៥០នាក់ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ៤៥០នាក់ ការថែទាំ និងជួសជុលរថយន្ត ១៥០នាក់ ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត ១៥០នាក់ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ១៥០នាក់ ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ១៥០នាក់ សេវាកម្មកុំព្យូទ័រ ១៥០នាក់ សេវាកម្មរដ្ឋបាល ១៥០នាក់ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ១៥០នាក់ធុរកិច្ចភេសជ្ជៈ ១៥០នាក់ និងការកែច្នៃបន្លែ […]
  • អ្នកនាំពាក្យក្រសួងការងារ និងអ្នកវិភាគសេដ្ឋកិច្ច៖ យុវជនត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត សម្រាប់ខ្លួនឯង និងសង្គមជាតិ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម កត្តា អ៊ន លើកទឹកចិត្តដល់យុវជនដែលពុំ ទាន់មានជំនាញច្បាស់លាស់គួរចាប់យកឱកាសចូលរៀនវគ្គជំនាញខ្លីដែលរាជរដ្ឋាភិបាលផ្តល់ជូនតាមរយៈ កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១,៥លាននាក់ ដោយមិនបង់ថ្លៃសិក្សា និងថែមទាំងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលពេលកំពុងសិក្សាទៀតផង។ ឯកឧត្តម អំពាវនាវដល់យុវជនគួរចាប់យកជំនាញដែលខ្លួនស្រឡាញ់ និងជាទីផ្សារកំពុងត្រូវការ ដូចនេះយុវជនអាចជ្រើសរើសមុខជំនាញចូលរៀនបានតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលនៅពេលនេះ ដែលមានមុខជំនាញដល់ទៅ៣៨មុខ ក្នុងវិស័យចំនួន១០ សុទ្ធសឹងជាតម្រូវការទីផ្សារ។ ឯកឧត្តម កត្តា អ៊ន យល់ឃើញថា យុវជនម្នាក់គួរមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត ដែលមានន័យថាត្រូវ មានចំណេះដឹងមួយច្បាស់លាស់សម្រាប់ចិញ្ចឹមជីវិតខ្លួនឯង ជួយដល់គ្រួសារ និងជួយដល់សង្គមជាតិ។ បន្ថែមពីនេះ ឯកឧត្តម កត្តា អ៊ន ចាត់ទុកថា ការបណ្តុះបណ្តាលជំនាញគឺជាស្ពានដែលអាចឱ្យយុវជនរក ចំណូលបានសម្រាប់ខ្លួនឯង និងអាចមានលទ្ធភាពបន្តការសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សាទៀតផង។ ទន្ទឹមនឹងការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសហើយនោះ ឯកឧត្តម កត្តា អ៊ន ក៏ជម្រុញយុវជនត្រូវយកចិត្តទុកដាក់ពីជំនាញទន់ផងដែរ ដែលសំដៅដល់ការរៀបចំកិរិយាមាយាទ សីលធម៌ គុណធម៌ ដើម្បីក្លាយជាកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព។ ចំពោះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដាក់ចេញនាពេលនេះពិតជាចាំបាច់ […]
  • រដ្ឋមន្ត្រីក្រសួងការងារ ថ្លែងអំណរគុណដល់សាធារណជន សារព័ត៌មាន និងសិល្បៈករដែលបានជួយផ្សព្វផ្សាយអំពីឱកាសទទួលបានរបបថែទាំសុខភាព និងឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់សាធារណជន, អ្នកវិភាគ និងអ្នកជំនាញនានា, បណ្តាញសារព័ត៌មាន, អាជ្ញាធរមូលដ្ឋាន, ផលិតកម្ម Galaxy Navatra, តារាចម្រៀង, តារាសម្តែង, សិល្បករ សិល្បការិនី, និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់ខ្លួនដែលបានជួយផ្សព្វផ្សាយ និងពន្យល់សាធារណជនជាពិសេសក្រុមគោលដៅ អំពីឱកាសទទួលបានរបបថែទាំសុខភាព និងឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ នេះបើតាមការបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តមកាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកានេះ។ សេចក្តីថ្លែងអំណរគុណរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើឡើងបន្ទាប់ពីមានអ្នកវិភាគ សាធារណជន ផលិតកម្មចម្រៀង សិល្បៈករ និងមន្ត្រី រួមទាំងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម(influencer)ជាច្រើន បានជួយផ្សព្វផ្សាយ និងពន្យល់ដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដើម្បីទទួលបានអត្ថប្រយោជន៍នៃកម្មវិធីទាំងពីរដែលបានប្រកាសដាក់ឱ្យអនុវត្តដោយ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ “ខ្ញុំសូមថ្លែងអំណរគុណ និងដោយក្តីគោរព ស្រឡាញ់ ដឹងគុណ និងសូមមេត្តាទទួលយកនូវការគោរពអរគុណពីខ្ញុំ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ”។ នៅលើបណ្តាញសង្គមរបស់ឯកឧត្តមខ្លួន ក្រៅពីពន្យល់លំអិតនៃកម្មវិធី […]
  • កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបក្រុមប្លន់ប្រដាប់អាវុធនៅខេត្តកំពត រហូតចាប់បានជនដៃដល់នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៥៖០០នាទី មានករណីលួចមានស្ថានទម្ងន់ទោស មួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណខ្មៅ សេរី២០២៣ ប្រដាប់ដោយអាវុធខ្លី១ដើម មិនស្គាល់ម៉ាក បានធ្វើសកម្មភាពចូលក្នុងផ្ទះប្រជា ពលរដ្ឋលក់ដូរឈ្មោះ សៅ ភាន់ ភេទស្រី អាយុ៣៤ឆ្នាំ នៅចំណុចភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ភ្ជង់ប្លន់យកគ្រឿងអល្លង្ការ លុយ និងទូរសព្ទ ហើយគេចខ្លួនបាត់តែម្តង។ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់មានឈ្មោះ អេង កុសល ភេទប្រុស ជនជាតិខ្មែរ នៅចំណុចភូមិព្រៃតាព្រិត្ត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត និងមុខសញ្ញាសេស […]
  • អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រុមវិចិត្រកររៀបចំពិពរណ៏គំនូរ ដើម្បីលើកកំពស់ផ្សព្វផ្សាយ ការអភិរក្សធនធានធម្មជាតិ នៅតំបន់ជួរភ្នំក្រវាញ MC៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសហការរួមគ្នាជាមួយវិចិត្រករ មកពីក្រៅប្រ ទេស ដើម្បីផ្សព្វផ្សាយ និងលើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋពីការ អភិរក្សធនធានធម្មជាតិ និងសត្វព្រៃនៅតំបន់ជួរភ្នំក្រវាញ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសហការរួមគ្នាជាមួយវិចិត្រករ នឹងរៀបចំពិពរណ៏ គំនូរស្តីពីតំបន់ជួរភ្នំក្រវាញ រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ២០២៣ នៅសាល Factory ភ្នំពេញ។ ថ្លែងក្នុងសន្និសីទសារពត៌មាន កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ២០២៣ នា សណ្ឋាគារ Tribe Phnom Penh លោកស្រី ស៊ូវណ្ណា ហ្គោនឡេត ស្ថាបនិក និងជានាយកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA មានប្រសាសន៏ថា ការចូលរួមពីសិល្បៈករ វិចិត្រករ ក្នុងការការងារអភិរក្សធនធានធម្មជាតិ ពិតជាមានសារៈសំខាន់ណាស់។ សារៈសំខាន់ ត្បិតសិល្បៈករ និងវិចិត្រករ ជាអ្នកផ្សព្វផ្សាយស្នាដៃ សិល្បៈទៅកាន់មហាជន ឲ្យបានយល់ជ្រួតជ្រាប ដោយចូលរួមទស្សនាស្នាដៃផង និងចូលរួមថែរក្សាសម្បត្តិធនធានធម្មជាតិ សត្វព្រៃ និងព្រៃឈើ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន កញ្ញាបណ្ឌិត ស៊ូវណ្ណា […]
  • ខេត្តភាគឦសានចំនួន៤បន្ថែមទៀត ចុះMoU ជាមួយក្រសួង បរិស្ថានដើម្បីចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ខេត្តក្រចេះ៖ ក្រសួងបរិស្ថានបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយរដ្ឋបាលខេត្តចំនួន៤បន្ថែមទៀតនៅតំបន់ភាគឱសានក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកំលាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក»។ ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា(MOU)នេះបានធ្វើឡើងក្នុងពិធីបើក មហាស្រពសិល្បៈបុណ្យភូមិមានជើង រួមគ្នាដើម្បីទិវាកុមារពិភពលោក,យុទ្ធនាការ”កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក”ក្រោមប្រធានបទ”ថ្ងៃនេះខ្្ញុំមិនប្រើថង់ប្លាស្ទិកទេ” នៅព្រឹកថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៣នាសាលមហាស្រព ខេត្ត ក្រចេះ ។សម្រាប់ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តចំនួន៤នេះរួមមានដូចជា៖ពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តក្រចេះ, ពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួង បរិស្ថាន និងរដ្ឋបាលខេត្តស្ទឹងត្រែង, ពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តរតនគិរី, ពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តមណ្ឌលគិរី គួរបញ្ជាក់ថានាកន្លងមកនេះក្រសួងបរិស្ថានបានធ្វើការចុះអនុស្សារណៈនៃការយោគយល់គ្នាចំនួន៤ខេត្តរួចមកហើយក្នុងនេះដូចជា ខេត្តកំពង់ឆ្នាំង កណ្តាល ពោធិ៍សាត់ និងកាកបាតក្រហមកម្ពុជា។ សម្រាប់នាពេលនេះដែរក្រសួងបរិស្ថានបានធ្វើការចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយខេត្តតំបន់ភាគឦសានចំនួន៤ខេត្តបន្ថែមទៀតក្នុងនេះរួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ក្រោមប្រធានបទយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកំលាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក»។ លោក ជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែក្នុងពិធីនេះថាពិធីចុះអនុស្សារណៈគ្នារវាងរដ្ឋលបាលខេត្តទាំង៤នាខណៈពេលនេះគឺជាផ្នែកមួយយ៉ាងសំខាន់បន្ថែមទៀតក្នុងការចូលរួមកាត់បន្ថយសំណល់ប្លាស្ទិកនិងស្្មារតីនៃពិធីចុះអនុស្សារណៈនេះក៏នឹងជួយដល់ការផ្សព្វផ្សាយដល់ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីមូលដ្ឋាន និងសាធារណៈជនក្នុងការចូលរួមកាត់បន្ថយប្លាស្ទិកក្នុងប្រទេសកម្ពុជាសំដៅធ្វើយ៉ាងណានៅថ្ងៃខាងប្រទេសកម្ពុជាលែងមានប្លាស្ទិក ជួយដល់បរិស្ថានស្អាត […]
  • ក្រសួងបរិស្ថាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មួយជំហានបន្ទាប់ ក្រសួងបរិស្ថាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានសម្រេច និងឯកភាពជាមួយគ្នាលើវិធានការទប់ ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីការពារ អភិរក្សព្រៃឈើ និងសត្វព្រៃនៅកម្ពុជា ។ សេចក្តីសម្រេច និងការឯកភាពនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារ នាថ្ងៃសុក្រនេះ នៅអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានសម្រេចរួចហើយ នូវគោលការណ៍ យន្តការ និងការពង្រឹងលើការអនុវត្តរាល់សារាចរណែនាំរបស់រាជរដ្ឋាភិបាលដែលមានជាធរមាននេះ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ជាមួយគ្នានេះកងរាជអាវុធហត្ថបានត្រៀមកម្លាំង រួមនឹងមធ្យោបាយ សម្រាប់អន្តរាគមន៍តាមការស្នើសុំពីក្រសួងមានសមត្ថកិច្ច និងអាជ្ញាធររាជធានី ខេត្ត ចំពោះករណី បទល្មើសទាំងឡាយណាដែលមានការលំបាក ហើយដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដោយប្រសិទ្ធភាព ក្រសួងបរិស្ថានជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាំបាច់ត្រូវមានការរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដារ “SOP” ។ សូមជម្រាបជូនផងដែរថា កិច្ចពិភាក្សានិងមានការឯកភាពនូវគោលជំហររឹងមាំ ក្នុងកិច្ចសហប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិរួចមក ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត […]
  • អង្គការសម្ព័ន្ធមិត្តសត្វព្រៃថា ខ្លាធំចំនួន៤ក្បាល កំពុងដាក់សំណើនាំយកពីប្រទេសឥណ្ឌា កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance) អះអាងថា សត្វខ្លាធំចំនួន៤ក្បាល កំពុងដាក់សំណើនាំយកពីប្រទេសឥណ្ឌា មកកាន់កម្ពុជា ក្នុងគម្រោងស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កញ្ញាបណ្ឌិត ស៊ូវណ្ណា បានបញ្ជាក់ថា សត្វខ្លាធំ ដែលគ្រោងនាំមកកាន់កម្ពុជានៅឆ្នាំក្រោយនេះ គឺមានឈ្មោលចំនួន១ក្បាល និងញីចំនួន៣ក្បាល។ សូមបញ្ជាក់ថា គម្រោងស្តារសត្វខ្លាធំ ឬ ខ្លាដំបងនេះ គឺជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដោយផ្អែកលើការចុះហត្ថលេខាលើអនុស្សរណៈរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ ដើម្បីជាការបោះជំហានទៅមុខជាប្រវត្តិសាស្ត្រសម្រាប់ការអភិរក្សសត្វខ្លាធំ។ កញ្ញាបណ្ឌិត ស៊ូវណ្ណា បានបញ្ជាក់ថា ឯកសារសំណើ និងការដឹកជញ្ជូនសត្វខ្លាធំពីប្រទេសឥណ្ឌា មកកាន់កម្ពុជា ត្រូវបានរៀបចំ និងបញ្ជូនដល់ដៃរដ្ឋាភិបាលឥណ្ឌារួចហើយ ដោយរង់ចាំតែភាគីឥណ្ឌាបញ្ជូនមកឱ្យប៉ុណ្ណោះ។ សត្វខ្លាធំទាំង៤ក្បាលនេះ នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ដែលត្រូវបានការពារ និងចាត់ទុកថា មានសុវត្ថិភាពបំផុត ក្នុងការស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញ។ ក្រសួងបរិស្ថាន និងអង្គការ WA និងអង្គការមូលនិធិធម្មជាតិសកល ហៅកាត់ WWF បានរៀបចំដីព្រៃទំហំ៩០ហិកតា ស្ថិតក្នុងដែនជម្រក […]
  • អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រុមវិចិត្រកររៀបចំពិពរណ៏គំនូរ ដើម្បីលើកកំពស់ផ្សព្វផ្សាយ ការអភិរក្សធនធានធម្មជាតិ នៅតំបន់ជួរភ្នំក្រវាញ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសហការរួមគ្នាជាមួយវិចិត្រករ មកពីក្រៅប្រ ទេស ដើម្បីផ្សព្វផ្សាយ និងលើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋពីការ អភិរក្សធនធានធម្មជាតិ និងសត្វព្រៃនៅតំបន់ជួរភ្នំក្រវាញ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសហការរួមគ្នាជាមួយវិចិត្រករ នឹងរៀបចំពិពរណ៏ គំនូរស្តីពីតំបន់ជួរភ្នំក្រវាញ រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ២០២៣ នៅសាល Factory ភ្នំពេញ។ ថ្លែងក្នុងសន្និសីទសារពត៌មាន កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ២០២៣ នា សណ្ឋាគារ Tribe Phnom Penh លោកស្រី ស៊ូវណ្ណា ហ្គោនឡេត ស្ថាបនិក និងជានាយកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA មានប្រសាសន៏ថា ការចូលរួមពីសិល្បៈករ វិចិត្រករ ក្នុងការការងារអភិរក្សធនធានធម្មជាតិ ពិតជាមានសារៈសំខាន់ណាស់។ សារៈសំខាន់ ត្បិតសិល្បៈករ និងវិចិត្រករ ជាអ្នកផ្សព្វផ្សាយស្នាដៃ សិល្បៈទៅកាន់មហាជន ឲ្យបានយល់ជ្រួតជ្រាប ដោយចូលរួមទស្សនាស្នាដៃផង និងចូលរួមថែរក្សាសម្បត្តិធនធានធម្មជាតិ សត្វព្រៃ និងព្រៃឈើ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)