ព័ត៌មានថ្មី
- សេចក្ដីជូនដំណឹង! សាកលវិទ្យាល័យកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ២០០កន្លែង ដល់និស្សិតកម្រិតថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រភាសាចិន (ភ្នំពេញ)៖ ដោយផ្តោតការយកចិត្តទុកដាក់ក្នុងការពង្រីកវីសាលភាពប្រែក្លាយសាកលវិទ្យាល័យកម្ពុជា (The University of Cambodia – UC) ឱ្យទៅជាមជ្ឈមណ្ឌលឧត្តមភាពនៃការសិក្សាលើការបង្រៀនការបណ្តុះបណ្តាល និងការស្រាវជ្រាវ និងដោយមានបំណងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សដែលជាអាទិភាពចម្បងនៅកម្ពុជា សាកលវិទ្យាល័យកម្ពុជា (UC) បានប្រកាសផ្តល់ជូននូវអាហារូបករណ៍ចំនួន ២០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ ក្រៅពីអាហារូបករណ៍ខាងលើនេះ សាកលវិទ្យាល័យកម្ពុជាក៏មានផ្តល់ជូននូវអាហារូបករណ៍ផ្សេងៗជាច្រើនទៀត សម្រាប់សាលា និងមហាវិទ្យាល័យរបស់សាកលវិទ្យាល័យកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា។ អាស្រ័យដូចបានជម្រាបជូនខាងលើ សាកលវិទ្យាល័យកម្ពុជា រង់ចាំទទួលដល់ប្អូនសិស្សានុសិស្សដែលបានប្រឡងបញ្ចប់បាក់ឌុបឆ្នាំ២០២៣ អញ្ជើញមកសាកលវិទ្យាល័យកម្ពុជាកំពុងរង់ចាំស្វាគមន័ ប្អូនៗ ដោយសេចក្តីរីករាយ។ ព័ត៌មានបន្ថែមសូមមេត្តាទាក់ទងសាកលវិទ្យាល័យកម្ពុជា៖ គេហទំព័រសាកលវិទ្យាល័យកម្ពុជា៖ www.uc.edu.kh, ទំព័រហ្វេសប៊ុកសាកលវិទ្យាល័យកម្ពុជា៖ The University of Cambodia (facebook.com/universityofcambodia) ទូរស័ព្ទ៖ ០២៣ ៩៩៣ ២៧៦ ឬ ០៧០ ៩៩០ ៥០៧៕
- សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ម្តាយក្មេកសម្តេចពិជ័យសេនា ទៀ បាញ់ ដល់ខេត្តកោះកុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា យិប ថាំកេសន ត្រូវជាម្តាយក្មេកសម្តេចពិជ័យសេនា ទៀ បាញ់។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា យិប ថាំកេសន ត្រូវជាម្តាយក្មេកសម្តេចពិជ័យសេនា ទៀ បាញ់ ដល់គេហដ្ឋានតម្កល់សព ស្ថិតនៅក្រុងខេមភូមិន្ទ ខេត្តកោះកុង នៅព្រឹកថ្ងៃព្រហស្បត ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ មហាឧបាសិកា យិប ថាំកេសន បានធ្វើកម្មកិរិយាលាចាកលោក ទៅកាន់លោកខាងមុខ ដោយជរាពាធ ក្នុងជន្មាយុ៩៩ឆ្នាំ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ញើនូវសារលិខិតចូលរួមរំលែកទុក្ខ ដោយបានសំដែងនូវសេចក្តីក្រៀមក្រំ និងសោកស្តាយ ចំពោះមរណភាព ឧបាសិកា យិប ថាំកេសន ត្រូវជាម្តាយក្មេករបស់សម្តេច និងជាម្តាយបង្កើតរបស់លោកជំទាវ កាលពីថ្ងៃទី២០ […]
- មនុស្ស ៥ នាក់ត្រូវបានសម្លាប់ ដោយការវាយប្រហាររបស់អាមេរិកលើកងជីវពលហេសប៊ូឡាស កងជីវពល កាថែប ហេសប៊ូឡា (Kataib Hezbollah) របស់ប្រទេសអ៊ីរ៉ាក់ បាននិយាយថា សមាជិករបស់ខ្លួនចំនួន ៥ នាក់ត្រូវបានសម្លាប់នៅក្នុងបន្ទាយដ៏រឹងមាំរបស់ខ្លួននៃ ជួហ្វ អាល់សាខា(Jurf al-Sakhar) ភាគខាងត្បូងនៃទីក្រុងបាកដាដ នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៊ីន តោនបាននិយាយថា ជាការឆ្លើយតបទៅនឹងការវាយ ប្រហារដោយកងជីវពលចម្រុះអ៊ីរ៉ង់ប្រឆាំងនឹងកងកម្លាំងរបស់ខ្លួននៅក្នុងតំបន់។ សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារជាបន្ត បន្ទាប់នៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃអង្គារ និងថ្ងៃពុធ ជាការឆ្លើយតបជាសាធារណៈលើកដំបូងរបស់ខ្លួន នៅលើទឹកដីអ៊ីរ៉ាក់ចំពោះការវាយប្រហារថ្មីៗជាច្រើនលើក និងជាសញ្ញានៃការកើនឡើងនៅក្នុងជម្លោះក្នុងតំបន់ ដែលទាក់ទងនឹងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់។ ការវាយប្រហារបានចាប់ផ្តើមកាលពីថ្ងៃទី១៧ ខែតុលា ហើយត្រូវបានភ្ជាប់ដោយក្រុមជីវពលអ៊ីរ៉ាក់ទៅនឹងការគាំទ្ររបស់សហរដ្ឋ អាមេរិកសម្រាប់អ៊ីស្រាអែល ក្នុងការទម្លាក់គ្រាប់បែករបស់ខ្លួនទៅលើតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ទៅលើអ៊ីស្រាអែល។ រហូតមកដល់សប្តាហ៍នេះ សហរដ្ឋ អាមេរិក មានការស្ទាក់ស្ទើរក្នុងការសង សឹកនៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយសារតែស្ថានការណ៍នយោបាយនៅទីក្រុងបាកដាដ ជាកន្លែងដែលពួកគេបានស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រួមទាំងបញ្ហាហិរញ្ញវត្ថុ ខណៈពេលដែលកំពុងស្វែងរកការកម្រិតឥទ្ធិពលរបស់អ៊ីរ៉ង់៕ ប្រែសម្រួលដោយ រម៉ាម វ៉ុង
- ច្រកព្រំដែនអាមេរិក និងកាណាដា ចំនួនបួនបានបិទបន្ទាប់ពីការផ្ទុះរថយន្ត នៅប៉ុស្តិ៍ត្រួតពិនិត្យ អាជ្ញាធរបាននិយាយថា ច្រកព្រំដែនចំនួនបួនត្រូវបានបិទរវាងសហរដ្ឋអាមេរិក និងកាណាដា បន្ទាប់ពីរថយន្តមួយគ្រឿងបានផ្ទុះ នៅចំណុចត្រួតពិនិត្យមួយនៅម្ខាងសហរដ្ឋអាមេរិក នៃស្ពានតភ្ជាប់ប្រទេសទាំងពីរ នៅឯទឹកធ្លាក់ Niagara (ណាយអា ហ្ការ៉ា) ក្នុងរដ្ឋញូវយ៉ក។ មន្ត្រីអនុវត្តច្បាប់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា មនុស្សពីរនាក់នៅក្នុងរថយន្តត្រូវបានស្លាប់ នៅក្នុងការផ្ទុះដែលបានកើតឡើង។ ស្ពានចំនួនបីផ្សេងទៀតតភ្ជាប់ភាគខាងលិចទីក្រុងញូវ យ៉ក និងរដ្ឋ Ontario (អន់តារីអូ) ត្រូវបានបិទយ៉ាងឆាប់រហ័ស ដើម្បីជាការប្រុងប្រយ័ត្ន ខណៈអាកាសយានដ្ឋានអន្តរជាតិ Buffalo- Niagara (បាហ្វាឡូ-ណាយអាហ្ការ៉ា) បានចាប់ផ្តើមការត្រួតពិនិត្យសុវត្ថិភាពលើរថយន្តទាំងអស់ និងបានប្រាប់អ្នក ដំណើរឱ្យគិតទុកមុនថានឹងមានការត្រួតពិនិត្យបន្ថែម។ ក្នុងបញ្ហានេះ មិន ទាន់មានព័ត៌មានអ្វីបន្ថែមភ្លាមៗ អំពីមូលហេតុនៃការផ្ទុះនេះទេ។ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau (ចាស្ទីន ទ្រូដូ) បានផ្តល់ព័ត៌មានសង្ខេប ហើយសេត វិមានបាននិយាយថា ខ្លួនកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់៕
- អគ្គលេខាធិការអាស៊ាន ដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីរ៉ែអាស៊ានលើកទី៩ នៅកម្ពុជា តបតាមការអញ្ជើញរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីរ៉ែអាស៊ានលើកទី ៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសកម្ពុជា។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីរ៉ែអាស៊ានលើកទី ៩ និងកិច្ចប្រជុំពាក់ព័ន្ធ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការពង្រឹងការទាក់ទាញរបស់តំបន់ ក្នុងនាមជាគោលដៅវិនិយោគប្រកបដោយចីរភាព និងបានបញ្ជាក់ឡើងវិញថា ការអភិវឌ្ឍធនធានប្រកបដោយចីរភាព និងគំនិតផ្តួចផ្តើមផ្នែកបរិស្ថាននានា នៅតែជាចំណុចស្នូលនៃយុទ្ធសាស្ត្ររបស់អាស៊ានសម្រាប់វិស័យរ៉ែ។
- សម្តេចធិបតី÷ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ជាវេទិកាពិភាក្សា និងប្តូរយោបល់បញ្ហាប្រឈម និងទិសដៅយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីបើក «សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជា ឆ្នាំ ២០២៣» ស្តីពី «ចក្ខុ វិស័យ ប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការ កំណត់មាគ៌ាសម្រាប់វិបុល ភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន» ដែលររៀបចំឡើងដោយវិទ្យាស្ថាន CDRI នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដូចគ្នានឹងរាជរដ្ឋាភិ បាលអាណត្តិមុនៗ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ចាត់ទុក «សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០២៣» ស្តីពី «ចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរ ភាព និងបរិយាបន្ន» ជាវេទិកាមួយដ៏សំខាន់ ដែលផ្តល់ឱកាសឱ្យតួអង្គពាក់ព័ន្ធទាំងអស់ជាពិសេសស្ថាប័នស្រាវជ្រាវ បានពិភាក្សានិងប្តូរយោបល់គ្នាជុំវិញសមិទ្ធផល បញ្ហាប្រឈម និងទិសដៅយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍ ដោយផ្តោតសំខាន់លើការអនុវត្តជាក់ស្តែង និងភាពបត់បែនទៅតាមការផ្លាស់ប្តូរនៃបរិការណ៍សាកលនិងក្នុងតំបន់ ដើម្បីអាចនាំនាវាកម្ពុជា ទៅកាន់វិបុលភាពប្រកប ដោយភាពធន់ និរន្តរភាព និងបរិយាបន្ន។ […]
- សមាគមជប៉ុន-កម្ពុជា មានគម្រោងបើកការិយាល័យនៅភ្នំពេញនាឆ្នាំ២០២៤ ថ្លែងនាឱកាសដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២២ ខែវិឆ្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដម Takahashi Fumiaki ប្រធានសមាគមជប៉ុន- កម្ពុជា (JCA) បានគូសបញ្ជាក់ថាសមាគមនឹងបើកការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ។ ឯកឧត្ដម ប្រធានសមាគមជប៉ុន-កម្ពុជា បានឱ្យដឹងថាការិយាលយនេះ នឹងលេចចេញជារូបរាងនៅឆ្នាំ២០២៤ ដើម្បីដើរតួនាទីជាមជ្ឈមណ្ឌលកណ្តាល ក្នុងការសម្របសម្រួល និងផ្តល់ភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នារវាងសហគ្រាសធុនតូច និងមធ្យម (SMEs) ជប៉ុន និងដៃគូវិនិយោគនានានៅប្រទេសកម្ពុជា។ ឯកឧត្ដមប្រធានសមាគម ក៏បានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ដែរថា បច្ចុប្បន្ន JCA កំពុងកៀរគរ និងជំរុញវិនិយោគិនសហគ្រាសធុនតូច និងមធ្យមជប៉ុនដែលមានវិជ្ជាជីវៈ និងបច្ចេកវិទ្យាទំនើប មកវិនិយោគបន្ថែមនៅកម្ពុជា ក្នុងន័យដើម្បីជំរុញការវិនិយោគបន្ថែម ដោយសហការជាមួយក្រសួង- ស្ថាប័នពាក់ព័ន្ធកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ ឯកឧត្ដម Takahashi Fumiaki និងគណៈប្រតិភូ សមាគមជប៉ុន-កម្ពុជា […]
- ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា បន្តគាំទ្រកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការគាំទ្រចំពោះការចាប់ផ្តើមអនុវត្តកម្មវិធីថ្នាក់ជាតិចំនួន២របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមាន “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន ១,៥លាននាក់” និង “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.”។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនឹងបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់កម្ពុជាបន្ថែមទៀត ជាពិសេសសម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋឆែក ដែលបានជួយគាំទ្រដល់កម្ពុជាទាំងវិស័យការងារ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនាពេលកន្លងមក។ ជាក់ស្តែង តាមរយៈអង្គការ People In Need (PIN) នៃសាធារណរដ្ឋឆែក បានសហការគាំទ្រយ៉ាងខ្លាំង ជាមួយទីភ្នាក់ងារជាតិ និងមុខរបរ (NEA) រួមនិងការជួយទាំងផ្នែកឧបករណ៍សម្ភារៈបច្ចេកទេស […]
- ធនាគារពិភពលោកព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ ៥,៤ភាគរយនិងឆ្នាំ៥,៨ភាគរយ ធនាគារពិភពលោក បានព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៣នេះ ថានឹងសម្រេចបានក្នុងអត្រា៥,៤ភាគរយ ដែលជាកម្រិតទាបជាងបន្តិចពី ៥,៥ភាគរយដែលត្រូវបានព្យាករទុកកាលពីខែឧសភាកន្លងទៅ និងឡើងដល់៥,៨ភាគរយ ក្នុងឆ្នាំ២០២៤ និង៦,១ភាគរយ ក្នុងឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក ចេញផ្សាយនៅថ្ងៃទី ២២ វិច្ឆិកា២០២៣ ។ របាយការណ៍ដដែលនេះថា ក្នុងឆ្នាំ២០២៣នេះ កត្តារួមផ្សំរវាងសម្ពាធពីខាងក្រៅនិងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធដែលដាក់សម្ពោធលើកំណើន ទោះបីជាមានការងើបឡើងវិញក្នុងវិស័យទេសចរណ៍ និងសេវាដទៃទៀត ។ លោកស្រី ម៉ារីយ៉ាម សាលីម នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវជួយដល់វិស័យឯកជនឱ្យបំពេញមុខងារជាក្បាលម៉ាស៊ីនកំណើនមួយ ហើយកិច្ចការនេះអាចសម្រេចបាន ដោយធ្វើសកម្មភាពភ្លាមៗក្នុងការកែលម្អការបំពេញកិច្ចរបស់វិស័យសាធារណៈ។ សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកថា បើទោះជាមានការវិនិយោគច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈកន្លងមកកក្ដី ផ្នែកដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីកដែលសមត្ថភាព នៅមានកម្រិត និងការផ្គត់ផ្គង់ថាមពល ដែលពិបាកទុកចិត្តបាន នៅតែបន្តជាបន្ទុកខ្ពស់លើចំណាយថ្លៃដើមរបស់ធុរកិច្ច និងរបស់អ្នកប្រើប្រាស់ទូទៅ។ នៅក្នុងរយៈពេលមធ្យម វិបត្តិខាងក្រៅដែលមាននៅក្នុងពេលតែមួយរួមបញ្ចូល ការរាតត្បាតជំងឺជាសាកល សង្គ្រាមលុកលុយរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន និងអត្រាខ្ពស់របស់ការប្រាក់លើទីផ្សារអន្តរជាតិ ត្រូវបានរំពឹងនៅតែបន្តធ្វើជាឧបសគ្គដល់កំណើនសេដ្ឋកិច្ច។ វិស័យទេសចរណ៍ មានសារសំខាន់ណាស់ សម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយទោះបីជាមានភ្ញៀវទេសចរអន្តរជាតិ ចូលប្រទេសវិញជាហូរហែក៏ដោយ ប្រាក់ចំណូលនៅតាមគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន នៅតែមានចំនួនទាបជាងកម្រិតមុនការផ្ទុះជំងឺរាតត្បាតនៅឡើយ។ ការវិនិយោគលើការផលិតទំនិញរួមទាំងសម្លៀកបំពាក់ និងការនាំចេញទំនិញសម្រេច បានធ្លាក់ចុះ […]
- ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ស្នើទូតអាមេរិក ជួយជំរុញទេសចរ និងវិនិយោគពីអាមេរិកមកកាន់កម្ពុជា ឯកឧត្តម វង្សី វិស្សុត ស្នើសុំភាគីអាមេរិកជួយជំរុញភ្ញៀវទេសចរ និងវិនិយោគិនអាមេរិក ឱ្យមកដើរលេងកម្សាន្ត និងសម្លឹងឱកាសវិនិយោគនៅកម្ពុជា និង បានលើកទឹកចិត្តឱ្យភ្ញៀវទេសចរអាមេរិកទស្សនា តំបន់ទេសចរណ៍ប្រវត្តិសាស្ត្របេតិកភណ្ឌជាតិនៅខេត្តសៀមរាបអង្គរ ស្របពេលរាជរដ្ឋាភិបាលកំណត់យកឆ្នាំ២០២៤ គឺ ជា «ឆ្នាំទស្សនាខេត្តសៀមរាប»។ ព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លើបញ្ហាសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃ និងបង្ហាញឆន្ទៈខ្ពស់ក្នុងការពង្រឹង និងពង្រឹកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងខ្លាំងក្លាបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត Patrick Murphy បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានកត់សម្គាល់ឃើញ កិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយគោរពអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា អាមេរិកគឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា លើផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែក ជើង និងផលិតផលធ្វើដំណើរ។ យ៉ាងណាមិញ […]
- សម្តេចធិបតីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ ផ្លូវជាតិ លេខ៥ ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែង២៤៦ គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានឹងអញ្ជើញ ជាអធិបតីសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការ “ កំណាត់ផ្លូវជាតិ លេខ៥ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុបជាង ២៤៦ គីឡូម៉ែត្រ និងបើកការដ្ឋានសាង សង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌទៅដល់ប៉ោយប៉ែតប្រវែងជាង៣៥គីឡូម៉ែត្រ ” ក្រោមឥណទានសម្បទានពីរដ្ឋា ភិបាលនៃប្រទេសជប៉ុន។ ពិធីប្រព្រឹត្តធ្វើនៅខេត្តកំពង់ឆ្នាំង ។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ ផ្លូវជាតិលេខ៥ ប្រវែងសរុប៣៣០ គីឡូ ម៉ែត្រ ចាប់ផ្តើមពីព្រែកក្ដាម ខេត្តកណ្តាល រហូត ដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មានជ័យ ត្រូវបែង ចែកជា៣កំណាត់រួមមាន កំណាត់ផ្លូវភាគខាងត្បូង (ព្រែកក្តាម -ធ្លាម្អម) កំណាត់ផ្លូវភាគកណ្តាល (ធ្លាម្អម-បាត់ដំបង) និងកំណាត់ផ្លូវភាខាងជើង (បាត់ដំបង- សិរីសោ ភ័ណ) ដោយបានប្រើប្រាស់ រយៈពេលសាង […]
- រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងអំណរ គុណក្រុមហ៊ុនជប៉ុន ដែលបន្តបណ្តុះបណ្តាលសាលាបច្ចេកទេសនៅកម្ពុជា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានថ្លែង អំណរគុណដល់ក្រុមហ៊ុនជប៉ុនដែលបន្តផ្តល់កិច្ចសហការបណ្តុះបណ្តាលធនធានមនុស្សដល់សាលាមធ្យមសិក្សាបច្ចេកទេស ហ៊ី វ៉េ សេលើជំនាញជួសជុល និងថែទាំរថយន្ត រួមទាំងគម្រោងបណ្តុះបណ្តាលសមត្ថភាពសិក្ខាកាមរបស់កម្ពុជានៅប្រទេសជប៉ុនតាមរយៈគម្រោងកម្មសិក្សា។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងពេលជំនួបជាមួយ លោក តាកាហាស៊ី ហ្វ៊ូមីអាគិ (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ ភាគីជប៉ុន បានលើក ឡើងពីគម្រោងពង្រីកវិសាលភាព និងការពង្រឹងសមត្ថភាពរបស់សាលាមធ្យមសិក្សាបច្ចេកទេស ហ៊ី វ៉េ សេដើម្បីឆ្លើយតបនិងតម្រូវការនាពេលបច្ចុប្បន្ន។ ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ក៏បានពិភាក្សាអំពីលក្ខខណ្ឌការងារ និងឱកាសនៃការពង្រីកទីផ្សារការងារនៅប្រទេសជប៉ុន រួមទាំងការពង្រីកលលទ្ធភាពនៃកិច្ចសហការផ្សេងទៀតដែលក្រុមហ៊ុនជប៉ុនមើលឃើញពីសក្តានុពលនៅកម្ពុជា។ មួយវិញទៀត ឯកឧត្តម បានបញ្ជាក់ជូនក្រុមហ៊ុនជប៉ុនថា តាមរយៈគោលនយោបាយ និងកម្មវិធីអាទិភាពរបស់ក្រសួងដែលស្របទៅនឹងគោល នយោ បាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងធ្វើឱ្យកម្ពុជាមានកម្លាំងពលកម្មជំនាញកាន់តែច្រើនដើម្បីធានាប្រសិទ្ធភាពនៃផលិតកម្ម និងផលិតភាពខ្ពស់ដែលជាតម្រូវការរបស់ក្រុមហ៊ុនវិនិយោគ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនសមាគមជប៉ុន- កម្ពុជាថា ក្នុងក្របខណ្ឌវិស័យការងារ […]
- ភ្លៀងធ្លាក់ខ្លាំង ធ្វើអោយមនុស្សយ៉ាងតិច ២១នាក់ស្លាប់ នៅសាធារណរដ្ឋដូមីនីក អាជ្ញាធរសាធារណៈរដ្ឋ Dominican បាននិយាយថា យ៉ាង ហោចណាស់មនុស្ស ២១នាក់បានស្លាប់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យប្រជាជនរាប់ពាន់នាក់ផ្លាស់ទីលំនៅ។ មជ្ឈ មណ្ឌលប្រតិបត្តិការបន្ទាន់ (COE) បាននិយាយនៅក្នុងរបាយ ការណ៍មួយកាលពីរសៀលថ្ងៃអាទិត្យថា មនុស្សជាង ១៣,០០០ នាក់ នៅក្នុងប្រទេសត្រូវផ្លាស់ទីទៅកាន់តំបន់ដែលមានសុវត្ថិភាពបន្ថែមទៀត បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្ទះ បណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងខូចខាតស្ពាន និងផ្នែកខ្លះនៃផ្លូវថ្នល់។ COE បាននិយាយថា មនុស្សសរុបចំនួន ២១នាក់ បានបាត់បង់ជីវិត។ អគ្គស្នងការនគរបាលជាតិ បាននិយាយថា ជនរងគ្រោះក្នុងព្យុះនេះ រួមមានមនុស្ស ៩នាក់ ដែលបានស្លាប់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ បណ្តាលឲ្យជញ្ជាំងផ្លូវរូងក្រោមដី បាក់សង្កត់លើរថយន្តរបស់ពួកគេ។ COE បាននិយាយថា ជាង ២៥០០នាក់ ត្រូវបានជួយសង្គ្រោះដោយភ្នាក់ងារការពារ ហើយផ្ទះជាង ២៦០០ខ្នង ត្រូវបានរងផលប៉ះពាល់ដោយព្យុះ។ ប្រែសម្រួលដោយ រម៉ាម វ៉ុង
- ក្រុមឧទ្ទាម Houthi (ហ៊ូធី) របស់យេម៉ែន ប្លន់កប៉ាល់ដឹកទំនិញ នៅសមុទ្រក្រហម ក្រុមឧទ្ទាម Houthi (ហ៊ូធី) គាំទ្រដោយប្រទេសយេម៉ែន បាននិយាយថា ពួកគេបានរឹបអូសកប៉ាល់ដឹកទំនិញរបស់អ៊ីស្រាអែល នៅសមុទ្រក្រហម។ ពួកគេបាននិយាយទៀតថា នាវានោះត្រូវបានគេយកទៅកាន់កំពង់ផែក្នុងប្រទេសយេម៉ែន។ អ៊ីស្រាអែលបាននិយាយថា កប៉ាល់នោះមិនមែនជារបស់ជនជាតិអ៊ីស្រាអែលទេ ហើយក៏គ្មានជនជាតិអ៊ីស្រាអែលក្នុងចំណោមនាវិកនោះដែរ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu (ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ) បាននិយាយថា នេះគឺជាសកម្មភាពមួយទៀតនៃអំពើភេរវកម្មអ៊ីរ៉ង់។ រីឯខាងអ៊ីរ៉ង់ វិញ មិនបានធ្វើការអត្ថាធិប្បាយអ្វីនោះទេ។ ក្រុម Houthis (ហ៊ូទី) បានគំរាមប្លន់កប៉ាល់អ៊ីស្រាអែល ក្នុងការឈានទៅដល់បញ្ហាសង្គ្រាមរបស់អ៊ីស្រាអែល ជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនិយាយថា ចំនួនអ្នកស្លាប់នៅហ្កាហ្សាចាប់តាំងពីពេលនោះ មកបានកើនឡើងដល់ ១២,៣០០ នាក់ ។ ក្រុមឧទ្ទាម Houthis (ហ៊ូទី) បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល បន្ទាប់ពីអ៊ីស្រាអែល ចាប់ផ្តើមប្រតិបត្តិការសងសឹករបស់ខ្លួន។ អាមេរិក បាននិយាយនៅពេលនោះថា រាល់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ត្រូវបានស្ទាក់ចាប់ដោយនាវាចម្បាំងរបស់ខ្លួននៅក្នុងសមុទ្រក្រហម។ ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច
- អ៊ីរ៉ង់បង្ហាញមីស៊ីល ល្បឿនលឿនជាងសំឡេង នៅក្នុងការតាំងពិព័រណ៍យោធា សម្រាប់មេដឹកនាំកំពូលរបស់ប្រទេស អ៊ីរ៉ង់បានដាក់បង្ហាញកំណែអាប់ដេតនៃមីស៊ីលល្បឿនលឿនជាងសំឡេង របស់ខ្លួននៅក្នុងការតាំងពិព័រណ៍យោធាសម្រាប់មេដឹកនាំកំពូលរបស់ប្រទេស។ លោក អាយ៉ាសថូឡាស អាលី ខានម៉េនណៃន(Ayatollah Ali Khamenei) កាលពីថ្ងៃអាទិត្យ បានទៅទស្សនាសាកលវិទ្យាល័យមួយដែលគ្រប់គ្រងដោយផ្នែកអវកាសនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ក្នុងទីក្រុង តេអេរ៉ង (Tehran) ជាកន្លែងដែលកំណែទម្រង់កម្រិតខ្ពស់នៃមីស៊ីល Fattah លឿនជាងសំឡេងត្រូវបានដាក់តាំងបង្ហាញរួមជាមួយ នឹងអាវុធជាច្រើន រួមទាំងអាវុធដែលផលិតដោយអ៊ីរ៉ង់។ កំណែថ្មីនៃយន្តហោះគ្មានមនុស្សបើក ស៊េរី ស្ហាហេដ (Shahed) និងកំណែអាប់ដេតនៃប្រព័ន្ធការពារមីស៊ីល 9-Dey ដែលមានសមត្ថភាពបាញ់មីស៊ីលរយៈចម្ងាយខ្លីទៅមធ្យម ក៏ត្រូវបានដាក់បង្ហាញផងដែរ។ អ៊ីរ៉ង់ បានដាក់បង្ហាញមីស៊ីលនេះ ជាលើកដំបូងកាលពីខែមិថុនា ដោយចូលរួមជាមួយក្រុមប្រទេសមួយចំនួន រួមទាំងប្រទេសចិន និងរុស្ស៊ី ដែលមានសព្វាវុធ ដែលអាចបាញ់បាន រយៈចម្ងាយឆ្ងាយ ដោយអាចបត់បែនបានយ៉ាងល្អ៕ ប្រែសម្រួលដោយ: ជ ង៉ា
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


