ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ទេសរដ្ឋមន្រ្តី លី ធុជ ៖ សម្តេចធិបតី សម្រេចនូវសមិទ្ធផលជាប្រវត្តិសាស្រ្តជូនប្រជាជនខេត្តមណ្ឌលគិរី ឱ្យរួចចាកផុតពីការគម្រាមដោយសារមីន (មណ្ឌលគិរី) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវអំណោយជាសមិទ្ធផលសកម្មភាពមីនសម្រាប់ចុងឆ្នាំ២០២៣ ជូនដល់ប្រជាជនខេត្តមណ្ឌលគិរី ឱ្យរួចចាកផុតពីគំរាមកំហែងដោយសារមីន។ នេះជាការលើកឡើង នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាខេត្តមណ្ឌលគិរី របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការប្រកាស ខេត្តមណ្ឌលគិរី ជាខេត្តអស់មីន។ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា ខេត្តមណ្ឌលគិរី គឺជាខេត្តទី១៤ ប្រកាសជាខេត្តអស់មីន ដែលបានបោសសម្អាតចាប់ពីឆ្នាំ២០០២ ដោយប្រតិបត្តិករចំនួន៣ រួមមាន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អង្គភាពស៊ីម៉ាក់ និងអង្គការម៉ែក ក្នុងទំហំផ្ទៃដីប្រមាណជា ១៧.៨៨៦.៥៦៤ ម៉ែត្រក្រឡា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ “មូលនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥” ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍។ នេះគឺជាស្នាដៃប្រវត្តិសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី […]
  • អគ្គលេខាធិការអាស៊ាន ផ្តល់សន្ទរកថាតាមអនឡាញ នៅក្នុងពិធីបើកនៃ សន្និសីទសកល ស្តីពី “សន្តិសុខ និងការទូតសុខាភិបាលសកល នៅក្នុងសតវត្សរ៍ទី២១” នៅយប់ថ្ងៃចន្ទ ១ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាតាមអនឡាញ នៅក្នុងពិធីបើកនៃ សន្និសីទសកល ស្តីពី “សន្តិសុខ និងការទូតសុខាភិបាលសកល នៅក្នុងសតវត្សរ៍ទី២១”។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់ ក្នុងការធានាថា ប្រជាជនអាស៊ាន គ្មានការគំរាមកំហែងពីសុខាភិបាលសាធារណៈ និងការគំរាម កំហែងផ្សេងទៀត។ ឯកឧត្តម បានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមសំខាន់ៗដើម្បីពង្រឹង និងធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខសុខាភិបាល ជាមួយដៃគូខាងក្រៅ ឱ្យទៅជាប្រព័ន្ធ រួមទាំងសហរដ្ឋអាមេរិក រួមទាំងតាមរយៈក្រសួងសុខាភិបាល និងសេវាមនុស្សរបស់សហរដ្ឋអាមេរិក រួមទាំង ទីភ្នាក់ងារផ្សេងៗដែលជាសម្ព័ន្ធមិត្ត។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ឲ្យយុវជនទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវដាក់ចិត្តរៀនឲ្យចេះ និងគុណភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានរំលឹកប្រាប់ដល់យុវជន នៃគ្រួសារក្រីក្រ ដែលនឹងទទួលបានការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ ត្រូវខិតខំប្រឹងប្រែង ដាក់ចិត្តរៀនសូត្រ ឲ្យបានល្អ ដោយធានាថា នៅពេលបញ្ចប់វគ្គមានសមត្ថភាព និងគុណភាព។ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការកម្មវិធី នយោបាយចំនួនពីរក្នុងវិស័យការងារ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កម្មករនិយោជិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៏ថា គុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវតែជាអាទិភាព ដើម្បីធានាថា យុវជនដែលបញ្ចប់ការសិក្សា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារ និងទទួលបានប្រាក់កំរៃ លើកកំពស់ជីវភាពរស់ នៅប្រចាំថ្ងៃ។ ជាមួយគ្នានេះ សម្តេចធិបតី បានជំរុញឲ្យយុវជន ទាំងអស់ ត្រូវតែខិតខំប្រឹងប្រែង និងដាក់ចិត្តរៀនសូត្រ ឲ្យមានជំនាញច្បាស់លាស់។ ជាមួយគ្នានេះ សម្តេចធិបតី បានជំរុញឱ្យធ្វើការផ្សព្វផ្សាយឱ្យបានច្បាស់លាស់ និងចំគោលដៅ នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ចំនួន ១,៥លាននាក់ឱ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋ ដើម្បីពន្យល់ដល់ពលរដ្ឋឱ្យបានយល់ច្បាស់ ជៀសវាងការច្រឡំភាន់ណាមួយ។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ […]
  • រដ្ឋសភា នឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ នៅថ្ងៃទី១៦ វិច្ឆិកា ខាងមុខ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តរបៀបវារៈមួយចំនួន។ ជាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ដោយមានរបៀបវារៈ ចំនួនបួន រួមមាន៖ ១-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ២-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ ៣-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម។ ៤-ការពិភាក្សានិងអនុម័ត សេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ ជាមួយគ្នានេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានពិនិត្យ អនុម័ត លើគោលការណ៍នៃការជ្រើសរើសសមាសភាព ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ដោយប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីប្រកាសជ្រើសរើសបេក្ខជនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត […]
  • ក្រសួងបរិស្ថានកំពុងអនុវត្តវិធានការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកចំពេលសកលលោក កំពុងផ្តួចផ្តើមគំនិតដោះស្រាយការបំពុលដោយប្លាស្ទិក ក្រសួងបរិស្ថានកម្ពុជា បន្តពង្រឹងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយអនុវត្តវិធានការជាក់ស្តែង តាមរយៈដាក់ឲ្យប្រើប្រាស់ធុងសំរាម ដាច់ដោយឡែក នៅតាមសាលារៀន និងលើកទឹកចិត្តសិស្សានុសិស្សកែច្នៃប្លាស្ទិក និងសំណល់សំរាម ធ្វើជាជីកំប៉ុស។ វិធានការដ៏ចំបងនេះ បានកំពុងប្រព្រឹត្តទៅស្របតាមគំនិតផ្តួចផ្តើម ជាសកល របស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយការបំពុលប្លាស្ទិក។ វិធានការទាំងនេះរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិ និងដោះស្រាយបញ្ហាឫសគល់នៃការបំពុលប្លាស្ទិក តាមរយៈការពង្រឹងការអនុវត្តការគ្រប់គ្រងសំណល់ឲ្យមានប្រសិទ្ធភាព។ កម្ពុជាបានធ្វើការប្ដេជ្ញាចិត្តចូលរួមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបង្កើតឡើងជាយុទ្ធនាការកាត់ បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលមានការចូលរួមយ៉ាងផុសផុលពីមហាជនទូទាំងប្រទេស ។ កន្លងមកនេះ បញ្ហាបំពុលប្លាស្ទិកកំពុងដោះស្រាក្នុងកម្រិតសកល ដែលគ្រប់ប្រទេសជាសមាជិកអង្គការសហប្រជាជតិ ចូលរួមចរចារបង្កើតច្បុាប់សកលមួយដើម្បីដោះស្រាយបញ្ហានេះ រួមទាំងការកាត់បន្ថយការផលិត ការផ្គត់ផ្គង់ និងការប្រើប្រាស់ប្លាស្ទិកឲ្យមានប្រសិទ្ធភាព។ គំនិតផ្តួចផ្តើមរបស់កម្ពុជាផ្តល់នូវឧទាហរណ៍ជាក់ស្តែងមួយក្នុងការដោះស្រាយបញ្ហាស្នូលនៅកម្រិតមូលដ្ឋាន ហើយជាការរួមចំណែកនៅក្នុងការពិភាក្សាជាសកលស្តីពីការអនុវត្តការគ្រប់ គ្រងសំណល់ប្រកបដោយនិរន្តរភាព។ គំនិតផ្តួចផ្តើមនៃយុទ្ធនា ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិករបស់កម្ពុជា មិនត្រឹមតែផ្តល់នូវទស្សនវិស័យប្លែកពីសកម្មភាពបរិស្ថានកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពេញបន្ថែមយ៉ាងសកម្ម នូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិ ជាពិសេសក្នុងករណីដែលមិនទាន់មានកិច្ចព្រមព្រៀងជាសកល ត្រូវបានបង្កើតឡើងនៅឡើយ។ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រៀបចំឡើងក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ផ្លាស្ទិកទេ” បានទទួលការចូលរួមដ៏គួរឱ្យកត់សម្គាល់ ពីសាលារៀនទូទាំងប្រទេសសរុប ចំនួន 5,808 សាលា គ្រូបង្រៀនចំនួន 191,183 នាក់ និងសិស្សានុសិស្ស ចំនួន 2,439,539 នាក់ […]
  • អាជ្ញាធរជាតិអប្សរា ពង្រឹងស៊ុមទ្វារផ្នែកខាងលិចរបស់ប្រាសាទ បាយ័ន ដើម្បីសុវត្ថិភាពភ្ញៀវទេសចរ ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលស៊ុមទ្វារផ្នែកខាងលិចនៃប្រាសាទបាយ័ន ដែលរងការខួចខាតជាច្រើនដោយសារតែកត្តាអាយុកាល កម្តៅថ្ងៃសំណើម និងទឹកភ្លៀងឡើងវិញ។ មន្ត្រីបច្ចេក ទេសកិច្ចការងារជួសជុល លោក ជិន សុខម៉េង មានប្រសាសន៍ថា ក្រុមអ្នកបច្ចេកទេសបានប្រមូលបំណែកថ្មភក់ ដែលទទួលរងដោយទឹកភ្លៀងហូរច្រោះ បាក់បែកធ្លាក់រាយប៉ាយមកជួសជុលពង្រឹងគ្រឹះឡើង វិញ ដើម្បីកុំឱ្យដីខ្សាច់ហូរចេញ ដែលនាំឱ្យមានការស្រុតស៊ុមទ្វារទាំងសងខាង និងធ្វើឱ្យមានការរង្គៀកផ្នែកខាងលើផង។ លោក សុខម៉េង មានប្រសាសន៍ទៀតថា ការជួសជុលស៊ុមទ្វារផ្នែកខាងលិចនៃប្រាសាទបាយ័ន គឺកំពុងរៀបផ្គុំឡើងវិញទៅតាមទីតាំងដើមនៃសំណង់បុរាណ។ ការជួសជុលនេះ គឺជាការងារអាទិភាពទី១ សម្រាប់ទប់ ស្កាត់កុំឱ្យដួលរលំ និងម្យ៉ាងទៀត ផ្តោតទៅលើការថែ រក្សាសុវត្ថិភាពភ្ញៀវទេសចរដែលដើរឆ្លងកាត់នៅទីនេះផង។ បន្ទាប់ពីបញ្ចប់ការជួសជុលស៊ុមទ្វារនេះ អាជ្ញាធរជាតិអប្សរា នឹងបន្តធ្វើការជួសជុលជញ្ជាំង និងជើងសរសរផ្នែកខាងលិចនៃប្រាសាទបាយ័ន៕
  • កំណត់ត្រាពិភពលោក GUINNESS នឹងប្រគល់វិញ្ញាបនបត្រកំណត់ត្រាពិភពលោក ត្រីទឹកសាបធំបំផុត»របស់កម្ពុជា ពិធីប្រគល់ជូនវិញ្ញាបនបត្រកំណត់ត្រាពិភពលោក (GUINNESS WORLD RECORDS) ស្ដីពីត្រីទឹកសាបធំបំផុតរបស់កម្ពុជា និងសិក្ខាសាលាអន្តរជាតិស្ដីពីស្ថានភាពត្រីបបែលយក្ស នឹងត្រូវរៀបចំនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ នៅសណ្ឋារគារ ហ៊ីម៉ាវ៉ារី ទីក្រុងភ្នំពេញ ដែលមានការអញ្ជើញជាកិត្តិយពីលោក ហាស់ សារ៉េត តំណាងលោក រដ្ឋមន្ត្រីក្រសួងកសិកម្ម។ កម្មវិធីនេះ ក៏មានការផ្ដល់បណ្ណសរសើរដល់បុគ្គលឆ្នើមដែលបានចូលរួមការពារ និងអភិរក្សត្រីបបែលយក្ស និងជីវៈចម្រុះទន្លេ មេគង្គ ពិភាក្សាពីរបាយ ចំនួនប្រជាករ លក្ខណៈជីវសាស្ត្រ និងរៀបចំធ្វើសេចក្ដីថ្លែងការណ៍រួមមួយស្ដីពីត្រីបបែលយក្សទឹកសាប ដើម្បីរៀបចំផែនការនាពេលអនាគតក្នុងការស្រាវជ្រាវ គ្រប់គ្រង និងអភិរក្ស ក្នុងតំបន់ទន្លេមេគង្គនិងប្រព័ន្ធទន្លេនានាលើពិភព លោក ។ សូមជម្រាបថា ត្រីបបែលយក្សនេះ ត្រូវបានអ្នកនេសាទ នៅក្នុងខេត្តស្ទឹងត្រែងចាប់បាន កាលពីថ្ងៃទី១៣ មិថុនា បច្ចុប្បន្នបានបំបែកកំណត់ត្រាជាត្រីទឹកសាប ធំបំផុតលើលោក។ ត្រីបបែលនេះ មានទម្ងន់ប្រមាណជា ៣០០គីឡូក្រាម និងត្រូវបានគេដាក់ឈ្មោះថា «បូណ៌មី» ដែលមានន័យថា «ព្រះច័ន្ទពេញវង្ស»៕
  • ឯកឧត្តម ហេង សួរ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រី ដើម្បីធានាការគ្រប់គ្រង និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិលើក្រុមគោលដៅ១,៥លាននាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកាឆ្នាំ២០២៣នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលប្រមុខរាជរដ្ឋាភិបាលនឹងប្រកាសដាក់ឱ្យដំណើរការអនុវត្តនៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះ។ វគ្គបណ្តុះបណ្តាលដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងពង្រឹងសមត្ថភាពថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសលើការងារគ្រប់គ្រង និងការអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យមានមូលដ្ឋានច្បាស់លាស់សម្រាប់ត្រៀមខ្លួនអនុវត្តកម្មវិធីបណ្តុះបណ្តាលដែលនឹងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រីចូលរួមថា កម្មវិធីនេះទទួលបានជោគជ័យ គឺត្រូវអនុវត្តឱ្យបាននូវបាវចនារបស់សម្តេចនាយករដ្ឋមន្ត្រី “រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ” ដែលគ្រប់ភាគីទទួលដោយក្តីសោមនស្សទើបកម្មវិធីនៃការបណ្តុះបណ្តាលនេះទទួលបានជោគជ័យដោយពិតប្រាកដ។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ភាពទាក់ទាញនៃកម្មវិធីបណ្តុះបណ្តាល និងប្រសិទ្ធភាពរបស់លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងកម្មវិធី គឺជាកត្តាមិនអាចកាត់ផ្តាច់បានឡើយ។ គួរបញ្ចាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ នឹងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ […]
  • ឯកឧត្តមហេង សួរ៖ “សូមជូនពរឱ្យទំនាក់ទំនងរវាងកម្ពុជានិងជប៉ុនបន្តរីកចំរើន និងកាន់តែរឹងមាំ” ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចង់ឃើញទំនាក់ទំនងកម្ពុជា និងជប៉ុនកាន់តែរីកចម្រើន និងរឹងមាំ។ ឯកឧត្តមបានលើកឡើងតាមរយៈហ្វេសប៊ុកផ្លូវការថា “សូមជូនពរឱ្យទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនបន្តរីកចំរើននិងកាន់តែរឹងមាំ”។ ការលើកឡើងដូចនេះ បន្ទាប់ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅល្ងាចថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ និងឯកឧត្តម Ueno Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួងស្ថាប័នជាច្រើនរូប បានចូលរួមពិធីបើក “មហោស្របភាពយន្តជប៉ុនលើកទី៩ នៅកម្ពុជា – The 9th Japanese Film Festival in Cambodia”ដែលធ្វើឡើងនៅផ្សារទំនើបអ៊ីអនភ្នំពេញ។ ដើម្បីអបអរសាទរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា និងជប៉ុននៅឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍មហោស្របខ្សែភាពយន្តជប៉ុនលើកទី៩នេះ បាននិងកំពុងដាក់បញ្ចាំងនៅទីក្រុងចំនួន ៥ គឺក្រុងសៀមរាប រាជធានីភ្នំពេញ ក្រុងបាត់ដំបង ក្រុងកំពង់ចាម និងក្រុងព្រះសីហនុ។ សូមបញ្ជាក់ថា មហោស្របភាពយន្តជប៉ុននេះ គឺជាព្រឹត្តិការមួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតជប៉ុននៅកម្ពុជា រួមគ្នារៀបចំឡើង៕
  • សម្ដេចធិបតី ប្រាប់ឲ្យកងទ័ពត្រៀមលក្ខណៈជានិច្ច ដើម្បីទប់ ស្កាត់ភេរវកម្ម ដែលអាចកើតមានលើទឹកដីកម្ពុជា កម្លាំងមានសមត្ថកិច្ចត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់ពេលវេលា ដើម្បីទប់ស្កាត់ និងឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មជាយ ថាហេតុនៅ ប្រទេសកម្ពុជា។ នេះជាការបញ្ជាក់របស់សម្តេចធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅក្នុងឱកាសចូលរួមអបអរ សាទរ ខួបអនុស្សាវរីយ៍ លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។ ថ្លែងក្នុងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣) នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាឲ្យកងទ័ពទាំងអស់ថា ត្រូវត្រៀមលក្ខណៈឲ្យបានរួចរាល់ ដើម្បីទប់ស្កាត់ករណីភេរវកម្ម ត្បិតគេមិនអាចដឹងបានថា ភេរវកម្មមិនអាចកើតមានលើទឹកដីកម្ពុជានោះទេ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា នាពេលកន្លងទៅ កងទ័ពបានទប់ស្កាត់ករណីភេរវកម្មជាច្រើនករណី ដូច្នេះកងទ័ពទាំងអស់ ត្រូវត្រៀមលក្ខណៈឲ្យបានរួចរាល់។ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ជាការងារសំខាន់ ដែលត្រូវត្រៀមលក្ខណៈ ប្រសិនវាកើត មិនមាននរណាទាយបានថា […]
  • រាជរដ្ឋាភិបាល នឹងធ្វើទំនើបកម្មលើកិច្ចការចំនួន៣ ក្នុងវិស័យការពារជាតិ ដើម្បីពង្រឹងខឿនការពារជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើទំនើបកម្មលើកិច្ចការចំនួន៣ ក្នុងវិស័យការពារជាតិ ដើម្បីពង្រឹងសមត្ថភាពកងទ័ពកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមាន ប្រសាសន៍ថា ការធ្វើទំនើបកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យការពារជាតិ ដែលមាន៣ចំណុចនោះរួមមាន៖ ទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ, ទំនើបកម្មក្នុងការហ្វឹកហ្វឺន និងទំនើបកម្មគ្រឿងបំពាក់។ ការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ត្រូវពិនិត្យវាយតម្លៃជាប់ជាប្រចាំ ទៅលើការកែសម្រួល ឬពង្រឹងរចនាសម្ព័ន្ធ ដើម្បីឲ្យឆ្លើយតបទៅនឹងសំណូមពរភារកិច្ច នៅពេលបច្ចុប្បន្ន និងទៅអនាគត ព្រោះគ្រប់សម័យកាលហានិភ័យ និងការប្រឈមមានស្ថានភាពខុសៗគ្នា។ ចំពោះទំនើបកម្មហ្វឹកហ្វឺន ត្រូវផ្ដោតទៅលើការពង្រឹង និងទំនើបកម្មសាលា, ពង្រឹងកម្មវិធីហ្វឹកហ្វឺន និងមេរៀន និងពង្រឹងទំនើបកម្មសម្ភារៈមធ្យោបាយ រួមទាំងទីលានហ្វឹកហ្វឺន។ ធនធានមនុស្សបើគ្មានជំនាញពិតប្រាកដ មិនធានានូវប្រសិទ្ធភាពប្រតិបត្តិការ និងឆ្លើយតបនោះទេ ដូច្នេះការហ្វឹក ហ្វឺន គឺជាគោលសំខាន់ដែលត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ហើយបើនិយាយអំពីការហ្វឹកហ្វឺន គឺផ្ដោតទៅលើការពង្រឹងសាលា។ ដោយឡែកសម្រាប់ទំនើបកម្មគ្រឿងបំពាក់ ត្រូវបំពាក់បន្ថែមនូវសម្ភារៈដែលបម្រើឲ្យកិច្ចប្រតិបត្តិការ និងសង្គ្រោះនៅពេលមានគ្រោះមហន្ដរាយកើតឡើង។ គួរជម្រាបថា ពាក់ព័ន្ធការធ្វើទំនើបកម្មក្នុងវិស័យការពារជាតិនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានដាក់ចេញ និងអនុវត្តជាបណ្ដើរៗកន្លងរួចមកហើយ […]
  • អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី ២១ នៅព្រឹកថ្ងៃសុក្រ ១២ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តហ្លួងប្រាបាង ប្រទេសឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី ២១។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឱ្យអាស៊ាន និងជប៉ុនបន្តធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីគាំទ្រដល់ការបញ្ចប់ឱ្យបានឆាប់នៃកិច្ចព្រម ព្រៀងសេវាផ្លូវអាកាសរវាងអាស៊ាន និងជប៉ុន។
  • អគ្គលេខាធិការអាស៊ាន ថ្លែងសន្ទរកថានៅក្នុងសម័យប្រជុំពិសេស ដើម្បីអបអរខួប៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅព្រឹកថ្ងៃសុក្រ ១២ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តហ្លួងប្រាបាង ប្រទេសឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានថ្លែងសន្ទរកថានៅក្នុងសម័យប្រជុំពិសេស ដើម្បីអបអរខួប ៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន -ជប៉ុន និងខួប ២០ឆ្នាំ នៃភាពជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុន ស្របពេលជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី ២៩។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឱ្យអ្នកចូលរួមប្រើប្រាស់ឱកាសនៃខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ជប៉ុន ដើម្បីពង្រឹងភាពជាដៃគូ នៅក្នុងវិស័យដឹកជញ្ជូន។
  • ឯកឧត្តមអគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយឯករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួប ពិភាក្សាការងារជាមួយឯកឧត្តម Ngampasong Muongmany រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឡាវនៅព្រឹកថ្ងៃសុក្រទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តហ្លួងប្រាបាង ប្រទេសឡាវ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអរអរសាទរប្រទេសឡាវ សម្រាប់ជោគជ័យនៃការធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី ២៩ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីម្សិលម៉ិញ។ ឯកឧត្តម ក៏បានកោតសរសើរប្រទេសឡាវ សម្រាប់ការចូលរួមចំណែក ដល់ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូនតំបន់ ក្នុងន័យបង្កើនសមាហរណកម្មពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៅក្នុងសហគមន៍អាស៊ាន។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ឡើងវិញពីការគាំទ្រឥតងាករេរបស់លេខាធិ ការដ្ឋានអាស៊ាន ក្នុងការធានានូវភាពជោគជ័យរបស់ឡាវ ក្នុងការធ្វើប្រធានអាស៊ាននៅឆ្នាំ២០២៤។
  • ឆ្នាំ២០៣០ រាជធានីភ្នំពេញ ប្ដេជ្ញាធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបាន៥០ ភាគរយ កំណើនប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញ កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យបញ្ហាសំណល់ភក់បង្គន់ និងទឹកកខ្វក់ក៏កើនឡើងដែរ ដូច្នេះរាជធានីភ្នំពេញ ចាំបាច់ត្រូវដោះស្រាយនិងគ្រប់គ្រងទឹកកខ្វក់និង សំណល់រឹង រាវឱ្យបានល្អប្រសើរ ដើម្បីលើកលើកកម្ពស់សុខុមាលភាពសង្គម ។ បើតាមផែនការមេ របស់សាលារាជធានីភ្នំពេញឱ្យដឹងថា នៅឆ្នាំ ២០៣០ខាងមុខនេះ យ៉ាងហោចណាស់សំណល់ទឹកកខ្វក់ ចេញពីលូបង្គន់៥០ភាគរយត្រូវតែធ្វើប្រព្រឹត្តកម្មមុននឹងបង្ហូរចេញទៅទន្លេ។ ថ្លែងនៅក្នុងពិធីប្រគល់សៀវភៅ នៃការសិក្សារៀបចំផែនការ ស្ដីពី ប្រព័ន្ធអនាម័យសម្រាប់ទាំងអស់គ្នា ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នួន ផារ័ត្នអភិបាលរង រាជធានីភ្នំពេញ បានឱ្យដឹងថា រាជធានីភ្នំពេញ ក្នុងរយៈពេល២ទសវត្សរ៍ ចុងក្រោយនេះ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យនគរូបនីយកម្ម សំណង់ ទេសចរណ៍ និងសេដ្ឋកិច្ច បានដើរតួនាទីឈាន មុខគេ និងបានទាក់ទាញប្រជាពលរដ្ឋពីបណ្ដាខេត្តនានា ក៏ដូចជាវិនិយោគិន ចូលមករស់នៅ ធ្វើការប្រកបអាជីវកម្ម សិក្សារៀនសូត្រ និងដាក់ទុនវិនិយោគកើនឡើងជាលំដាប់។ ឯកឧត្តមអភិបាលរងបន្តថា កំណើនប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស តម្រូវឱ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើនការយកចិត្តទុកដាក់ខ្ពស់ជាងមុន ឱ្យស្រប តាមតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងនោះ រួមមានប្រសិទ្ធភាព […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)