ព័ត៌មានថ្មី
- សម្តេចធិបតី ចាត់ទុកអគារទីស្តីការក្រសួងមហាផ្ទៃថ្មី ឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ក្រសួងមហាផ្ទៃ ជាសេនាធិការចំបងរបស់រាជរដ្ឋាភិបាល ភ្នំពេញ៖ អគារទីស្តីការក្រសួងមហាផ្ទៃថ្មីដ៏ធំស្កឹមស្កៃ តម្លៃជាង៦០លានដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកានេះ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុក អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ជាសក្ខីភាពឆ្លុះបញ្ចាំងពីសារៈសំខាន់នៃតួនាទីនិងភារកិច្ចរបស់ក្រសួងមហាផ្ទៃនៅក្នុងរាជរដ្ឋាភិបាលដែលជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាពិសេសការផ្តល់សេវារដ្ឋបាល និងការគាំពារសន្តិសុខសាធារណៈជូនដល់ប្រជាពលរដ្ឋ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ ក៏ដើរតួនាទីជាស្ពានផ្សារភ្ជាប់គោលនយោបាយថ្នាក់ជាតិ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលទៅជាការអនុវត្តដោយភាគច្រើន ធ្វើឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និងនៅជាប់ផ្ទាល់នូវបញ្ហាតាមមូល ដ្ឋាន។ ក្រសួងមហាផ្ទៃ បានដើរតួនាទីដ៏សំខាន់មួយទៀត ជាសេនាធិការរបស់រាជ រដ្ឋាភិបាលក្នុងការជំរុញឲ្យគោលនយោ បាយរបស់រាជរដ្ឋាភិបាលក្លាយទៅជាសកម្មភាពជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៏ថាអគារទីស្តីការក្រសួងមហាផ្ទៃថ្មី មានកំពស់ ៤៣.៥ម៉ែត្រ មានទំហំ១៥៣ម៉ែត្រគុណនឹង ៨៣ម៉ែត្រមានកម្ពស់៩ជាន់មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែលអាចផ្ទុករថយន្តបានចំនួន៣៣០គ្រឿង។ អគារនេះមានរាងជាចតុកោណព្នាយកែងស្មើជ្រុ និងជាសំណង់ស្ថាបត្យកម្មក្លាសិក រចនាប័ទ្មខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ […]
- ឯកឧត្តរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញបើកហឹបវិញ្ញាសារនៅមណ្ឌលប្រឡង រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញផ្តល់កិត្តិយសបើកហឹបវិញ្ញាសានៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធចូលរួម ដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន។ សូមជម្រាបថា វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដា សន្លឹកក្រដាសចែកជូនបេក្ខជន៕
- ភាពស្ងប់ស្ងាត់នៃការដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរវិញ្ញាសា ការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌល ដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់។ វិញ្ញា សាទី១ នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ គឺមុខវិជ្ជាប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងមុខវិជ្ជាផែនដី និងបរិស្ថានវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវយកជាប់ខ្លួននូវឧបករណ៍អេឡិចត្រូ និកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញថាបានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ៕
- ក្រសួងអប់រំ បដិសេធចំពោះការលេចធ្លាយវិញ្ញាសាប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ) ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បាននៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានប្រកាសបដិសេដនូវការលេចធ្លាយវិញ្ញាសាប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ)។យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងអប់រំ បានជម្រាបជូនបេក្ខជន អ្នកអាណាព្យាបាល និងសាធារណជនទាំងអស់ជ្រាបថា ថ្មីៗនេះ ជនខិលខូចបានបង្ហោះព័ត៌មានអំពីការលេចធ្លាយវិញ្ញាសាប្រវត្តិវិទ្យា(ថ្នាក់វិទ្យាសាស្ត្រ) សម្រាប់ការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ៦ វិច្ឆិកា ២០២៣ នៅតាមគ្រុបតេលេក្រាម និង បណ្ដាញសង្គមមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់ស្មារតីត្រៀមប្រឡងរបស់បេក្ខជន និងដំណើរការគ្រប់គ្រង វិញ្ញាសាដ៏គត់មត់របស់ក្រសួងអប់រំ យុវជន និងកីឡានិងភាគីពាក់ព័ន្ធទាំងអស់។ «ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡាសូមបដិសេធនូវការលេចធ្លាយវិញ្ញាសា ដែលជនខិលខូចមាន ចេតនាធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡងទាំងមូល និងស្មារតីយកចិត្តទុកដាក់រៀនសូត្ររបស់បេក្ខជន។ ក្រសួងនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការចំពោះជនខិលខូច ដែលបានផ្សព្វផ្សាយព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់នេះ»។ ជាមួយគ្នានេះ ក្រសួងក៏បានលើកទឹកចិត្តឱ្យបេក្ខជនទាំងអស់បន្តថែរក្សាសុខភាព និងរំលឹកមេរៀនសម្រាប់ត្រៀមប្រឡងនៅថ្ងៃទី៦ និងទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះឱ្យទទួលបានជោគជ័យទាំងអស់គ្នា៕
- សម្តេចធិបតី÷ «ពិភពលោកនឹងកាន់តែសុវត្ថិភាព និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ពិភព លោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិន បើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។ ថ្លែងក្នុងពិធីបើកមហាសន្និបាត មិត្តកាយឬទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ ក្រោមប្រធានបទ «ស្រមៃមើលឱកាស» នៅខេត្តសៀមរាប នាព្រឹកថ្ងៃ អាទិត្យ ទី៥ វិច្ឆិកា ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារាជរដ្ឋាភិបា លកម្ពុជា បានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន។ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កម្ពុជានឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន, ដែលក្នុងនោះ ស្រ្តីគឺជាស្នូល។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បន្តថា ការរៀបចំមហា សន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នេះ […]
- រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជំរុញឱ្យគ្រូ ឧទ្ទេសចូលរួមអនុសាសន៍សម្តេចធិបតី “រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ” ឱ្យជោគជ័យ (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញបិទវគ្គវិក្រឹតការគ្រូបច្ចេកទេស ស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។ ក្នុងពេលឡើងថ្លែងសុន្ទរកថាបិទបញ្ចប់វគ្គ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យគ្រូឧទ្ទេស ចូលរួមអនុវត្តន៍អនុសាសន៍របស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានជោគជ័យលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់សិក្ខាកាមក្រោមពាក្យស្លោក “រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ”។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ការបណ្តុះបណ្តាលនេះជោគជ័យបានតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺអាស្រ័យទាំងស្រុងទៅលើគ្រូឧទ្ទេសទាំងអស់ដែលត្រូវបំពញភារកិច្ចរបស់ខ្លួនតាមអ្វីដែលក្រសួង និងសាលាបានដាក់ជូនដោយក្នុងនោះគ្រូឧទ្ទេស ចាំបាច់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ ដើម្បីធានាពីប្រសិទ្ធភាពនៃការផ្ទេរចំណេះដឹង ក្នុងរយៈពេលដ៏ខ្លីនេះដែលទាមទារឱ្យមានមេរៀនប្រកបដោយភាពទាក់ទាញ ងាយស្រួលយល់ ឆាប់ចេះ និងមានការចុះអនុវត្តផ្ទាល់ក្នុងរោងជាងឱ្យបានច្បាស់លាស់ក្នុងគោលបំណងធានាពីប្រសិទ្ធភាពនៃការបណ្តុះ បណ្តាលដែលគ្រប់ភាគីពាក់ព័ន្ធទទួលស្គាល់ជាពិសេសវិស័យឯកជន។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញវិក្រឹតការគ្រូបច្ចេកទេសលើកទី១នេះ មានគ្រូឧទ្ទេសចំនួន២៤៥នាក់ដែលបានបញ្ចប់ដោយជោគជ័យដែលទទួលបានការបណ្តុះបណ្តាលពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ គួររំលឹកផងដែរថា ការបណ្តុះបណ្តាលគ្រូវិក្រឹត្យការនេះ គឺធ្វើឡើងដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ […]
- អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រែក្លាយតំបន់ដែលធ្លាប់ជាសមរភូមិដ៏ក្តៅគគុក មកជាតំបន់អភិវឌ្ឍមួយ ក្នុងពេលចុះពិនិត្យការងារបញ្ចប់នៃគម្រោងសាងសង់ អាកាស យានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្ដម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំ ដែន ដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការ តម្រង់ទិស សម្រាប់ ការសាងសង់ អាកាសយាន ដ្ឋាន អន្តរជាតិ សៀមរាប-អង្គរ បានលើកឡើងថា ការងាររបស់គណៈកម្មការនៅពេលនេះ គឺបានចប់សព្វគ្រប់ ។ ថ្ងៃនេះ គឺជាការពិនិត្យបញ្ចប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្ករ មុនការសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានរំលឹកថា គម្រោងធំៗចំនួនពីរ បានចាប់ផ្តើមចរចា ក្នុងពេលដំណាលគ្នា គឺគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ និង គម្រោង សាងសងផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ប៉ុន្តែដោយសារវិបត្តិហិរញ្ញវត្ថុសកល ឆ្នាំ២០០៨ គម្រោងទាំងពីរនេះ […]
- អគ្គលេខាធិការអាស៊ាន ធ្វើបច្ចុប្បន្នភាពជូនអំពីការវិវត្តន៍ថ្មីៗ នៅក្នុងអាស៊ាន និងទំនាក់ទំនងរវាងអាស៊ាន និងអង់គ្លេស នៅល្ងាចថ្ងៃសុក្រ ៥ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាបាយការងារជាមួយសមាជិកគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងឡុងដ៏ នៅឯស្ថានទូតរបស់ហ្វីលីពីនប្រចាំចក្រភពអង់គ្លេស។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានធ្វើបច្ចុប្បន្នភាពជូនគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងឡុងដ៏ អំពីការវិវត្តន៍ថ្មីៗ នៅក្នុងអាស៊ាន និងទំនាក់ទំនងរវាងអាស៊ាន និងអង់គ្លេស។ ឯកឧត្តមបណ្ឌិត ក៏បានសំដែងនូវអំណរគុណចំពោះគណៈកម្មាធិការសម្រាប់ការបន្តគាំទ្រពង្រឹងភាពជាដៃគូអាស៊ាន និងអង់គ្លេស។
- អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាតុមូលគោលនយោបាយនៅវិទ្យាស្ថាន Chatham House នៅរសៀលថ្ងៃសុក្រ ៥ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឡុងដ៏ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាតុមូលគោលនយោបាយនៅវិទ្យាស្ថាន Chatham House ដែលជាវិទ្យាស្ថានសិក្សាស្រាវជ្រាវនិងផ្តល់យោបល់ផ្នែកកិច្ចការអន្តរជាតិរបស់អង់គ្លេស។ កិច្ចពិភាក្សាតុមូលនេះ ផ្តោតលើ “ភាពជាដៃគូអាស៊ាន- អង់គ្លេស : វឌ្ឍនភាព ទស្សនៈវិស័យ និងសក្តានុពល ”។
- ព្រះមហាក្សត្រ យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី៤ ខែវិ ច្ឆិកា ឆ្នាំ២០២៣ បានយាងជាព្រះរាជាធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«ស្ពានហាលខាងលិចប្រាសាទ អង្គរវត្ត» ។ ក្នុងពិធីនេះក៏មានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងពីសំណាក់ថ្នាក់ ដឹកនាំស្ថាប័នកំពូលរបស់ជាតិរួមមាន៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាមព្រឹទ្ធសភា ,សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ពិធីនេះក៏មានវត្តមានបណ្តាអង្គទូតនានាប្រចាំព្រះ រាជាណាចក្រកម្ពុជានិងភ្ញៀវអន្តរជាតិជាច្រើនចូលរួមផងដែរ។ សូមបញ្ជាក់ថា«ស្ពានហាលខាងលិ ចប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួស ជុលឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦ ក្រោមកិច្ច សហការរវាងអាជ្ញាធរជាតិអប្សរានិងសាកលវិទ្យា ល័យសូហ្វីយ៉ានៃប្រទេសជប៉ុន។ លោកជំទាវភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ស្ពានហាលខាងលិចប្រាសាទអង្គរវត្តត្រូវបានជួសជុលចំនួន ៥ ដងរួចមកហើយរាប់ចាប់តាំងពីសតវត្សរ៍ទី១៦។ ការជួសជុលស្ពានហាលចូលទស្សនាប្រាសាទអង្គរក៏ដូចជាការជួសជុលប្រាង្គប្រាសាទដទៃទៀត បានស្តែងឱ្យឃើញពីស្មារតីយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាទាំងក្នុងនីតិកាលចាស់ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចម ហាបវរធិបតី […]
- ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន គឺជាជម្រើរបរចិញ្ចឹមជីវិតដ៏ចាំបាច់ របស់ប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ ការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈផ្តល់នូវជម្រើស ក្នុងការដាំដុះដំណាំ និងចិញ្ចឹមសត្វ គឺជាជម្រើរបរចិញ្ចឹមជីវិតដ៏ចាំបាច់ និងការចូលរួមដាំឈើបន្ថែមនៅក្នុងមូលដ្ឋាន គឺជាការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់ការពារធម្ម ជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើង នៅក្នុងពេលជួបសំNeHសំណាលជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅក្នុងសហគមន៍តំបន់ការ ពារធម្មជាតិព្រៃធំអន្លង់ធំ ក្នុងភូមិសាស្រ្តនៃឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន» ក្នុងខេត្តសៀមរាប កាលពីរសៀលថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ពីការលើកទឹកចិត្ត របស់ក្រសួងបរិស្ថាន សម្រាប់ការអភិវឌ្ឍផលិតផល ការលើកកម្ពស់សកម្ម ភាពសេដ្ឋកិច្ច ដែលចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ជាពិសេសសេវាកម្មទេសចរណ៍ធម្មជាតិ នៅតំបន់ដែលមានសក្តានុពលធម្មជាតិ និងប្រយោជន៍ក្នុងការលក់កាបូន ដើម្បីទទួលបានថវិកាត្រឡប់មកជួយពង្រឹងសេដ្ឋកិច្ចមូលដ្ឋានវិញផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅតាម សហគមន៍តំបន់ការ ពារធម្មជាតិ ត្រូវចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការដាំឈើ ដែលក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ១០ តុលា ផ្តល់កូនឈើដោយឥតគិតថ្លៃចំនួន ១លានដើមដាំជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៤តទៅ ដើម្បីបង្កើនភាពបៃតង គឺបង្កើនគម្របព្រៃឈើ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថាគម្របព្រៃឈើត្រូវតែកើនកើង៦០% នៅឆ្នាំ២០៥០។ សូមបញ្ជាក់ថា […]
- ដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឲ្យមន្រ្តីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនៅឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញដល់មន្រ្តីក្រសួអបរិស្ថាន មន្រ្តីឧទ្យានុរក្ស សហការជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន» ពង្រឹងផែនការសកម្មភាពក្នុងការបង្កើនការយល់ដឹងអំពីប្រយោជន៍រួម នូវការថែរក្សាការពារព្រៃឈើ ខិតខំស្ដារព្រៃឡើងវិញ និងបណ្តុះកូនឈើដើម្បីដាំកូនឈើ សម្រាប់ជាប្រយោជន៍រួមទៅអនាគត។ នៅក្នុងពេលធ្វើទស្សនកិច្ចនៅកន្លែងដាំកូនឈើមួយកន្លែង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន» ក្នុងភូមិសាស្រ្តខេត្តសៀមរាប កាលពីរសៀលថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ការដាំកូនឈើនៅតំបន់ ជានិម្មិតរូបមួយពញ្ញាក់ស្មារតី ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ក៏ដូចជានៅក្នុងខេត្ត និងប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ដែលកម្ពុជានឹងសម្រេចឲ្យបានគម្របព្រៃឈើ៦០%។ ឯកឧត្តម អ៊ាង សុផល្លែត បានបន្តលើកទឹកចិត្ត ដល់មន្រ្តីក្រសួងបរិស្ថាន ពង្រឹងការចូលរួមគ្រប់គ្រង ធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ដោយអនុវត្តច្បាប់មិនលើកលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ សហការការល្អបន្ថែមទៀតជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងជាពិសេសជាមួយប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់ឱ្យមានការចូលរួមពីសហគមន៍មូលដ្ឋាន ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដើម្បីការអភិវឌ្ឍដោយចីរភាព។ សូមបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានប្រកាសដាក់ចេញយុទ្ធនាការ ១០ តុលា ខិតខំបណ្តុះកូនឈើដើម្បីចែកជូនប្រជាពលរដ្ឋ […]
- រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ «កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ផ្អែកតាមផែនការយុទ្ធសាស្រ្ត និងការអនុវត្តសកម្មភាពប្រកបដោយការប្តេជ្ញាចិត្តខ្ពស់»។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសបើកកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៣ (CCCS23) នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ថ្វីបើកម្ពុជាមិនបានចូលរួមបង្កឱ្យមានការប្រែប្រួលអាកាសធាតុក្តី តែកម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ កម្ពុជា បានកំពុងដាក់ចេញនូវសកម្មភាពជាបន្តបន្ទាប់ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុនេះ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ តាមរយៈការដាក់ចេញផែនការយុទ្ធសាស្រ្តជាអាទិ៍ របាយការណ៍បច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់ជាតិ ក្រមបរិស្ថាន និងធនធានធម្មជាតិ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មុំទី៤ ផ្តោតលើការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្សេងៗ និងភាពមិនប្រាកដប្រជានៃសកលភាវូបនីយកម្ម និរន្តរភាពបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ។ ឯកឧត្តម រដ្ឋមន្ត្រីបរិស្ថាន បានសង្កត់ធ្ងន់ថា កម្ពុជាបានប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤១.៧% នៅត្រឹម ឆ្នាំ២០៣០ ហើយរាជរដ្ឋាភិបាលបានចាត់វិធានការ និងយុទ្ធសាស្ត្រជាច្រើន ក្នុងការកសាងក្របខណ្ឌយុទ្ធសាស្រ្ត ការប្រែប្រួលអាកាសធាតុ រួមទាំងការអនុម័តក្រមបរិស្ថាន និងធនធានធម្មជាតិ និងការដាក់ឱ្យដំណើរ នូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលដំណាក់កាលទី៧។ សូមរម្លឹកជូនថា […]
- អាជ្ញាធរជាតិអប្សរា ជួសជុលគំនូរបុរាណព្រះវិហារវត្តរាជបូណ៌ ក្រោមការឧបត្ថម្ភថវិការបស់រដ្ឋាភិបាលឥណ្ឌា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីបើកសម្ពោធការដ្ឋានអភិរក្ស និងជួសជុលគំនូរបុរាណ ដែលមានអាយុរាប់រយឆ្នាំ នៅក្នុងព្រះវិហារនៃវត្តរាជបូណ៌ ក្នុងទីរួមខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ព្រះវិហាររបស់វត្តរាជបូណ៌ បានសាងសង់ឡើងតាំងពីសតវត្សរ៍ទី១៨នៃគ្រីស្ដសករាជ។ ទាំងស្ថាបត្យកម្ម និងការតុបតែងនៅក្នុងទីវត្តនេះ គឺធ្វើតាមរចនាបថខ្មែរសុទ្ធសាធ ដែលបង្ហាញឱ្យឃើញពីស្នាដៃការច្នៃប្រឌិត និងមរតកវប្បធម៌ខ្មែរដ៏សម្បូរបែប។ នៅលើជញ្ជាំងនៃវត្តរាជបូណ៌មានគំនូរបុរាណចំនួនប្រមាណ១៥៧ផ្ទាំង ដែលបង្ហាញពីជីវិតរបស់ព្រះសម្មាសម្ពុទ្ធ រឿងរាមាយណៈ(រាមកេរ្តិ៍)មានបង្ហាញពីឋាននរក និងឋានសួគ៌ ព្រមទាំងជីវិតប្រចាំថ្ងៃរបស់មនុស្សដែរ។ បច្ចុប្បន្ន ស្ថានភាពរបស់ផ្ទាំងគំនូរទាំងអស់នេះ គឺស្ថិតក្នុងការប្រឈមពុកផុយដែលទាមទារឱ្យមានការជួសជុល និងអភិរក្សឡើងវិញជាបន្ទាន់។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធការដ្ឋានអភិរក្ស និងជួសជុលគំនូរបុរាណនោះថា លោកជំទាវក៏ដូចជាពលរដ្ឋកម្ពុជា គឺពិតជាមានមោទនភាពបំផុត ដែលបានចូលរួមក្នុងគម្រោងអភិរក្ស និងជួសជុលផ្ទាំងគំនូរបុរាណដ៏មានតម្លៃ និងកិត្យានុភាព។ លោកជំទាវ ភឿង សកុណា មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន ដើម្បីអភិរក្សគំនូរបុរាណនៅក្នុងព្រះវិហារនៃវត្តរាជបូណ៌នេះតាំងតែពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកជំទាវជឿជាក់យ៉ាងមុតមាំថា ការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារគំនូរដ៏មានអត្ថន័យ និងមានតម្លៃទាំងនេះនៅតែរឹងមាំ។ លោកជំទាវបណ្ឌិត ឯកអគ្គរដ្ឋទូតសារណរដ្ឋឥណ្ឌា ដេវីយ៉ានី […]
- ប្រធានរដ្ឋសភា លើកជាសំណូមពរទៅវៀតណាមបន្តសម្រប សម្រួលសកម្មភាពពាណិជ្ជកម្ម សំដៅលើកកម្ពស់ជីវភាពពលរដ្ឋនៅតាមព្រំដែន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសំណូមពរដល់ប្រទេសវៀតណាម បន្តជួយសម្របសម្រួលសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការវិនិយោគ និងទេសចរណ៍ រវាងប្រទេសទំាងពីរបន្ថែមទៀត ដើម្បីលើកកម្ពស់ផលប្រយោជន៍ទំាងសងខាង ក៏ដូចជាការធ្វើឱ្យកម្ពុជាកាន់តែមានលទ្ធភាពអភិវឌ្ឍប្រទេសជាតិ នៅក្នុងនោះមានការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋខ្លួននៅតាមខេត្តជាប់ព្រំដែនឱ្យបានប្រសើរឡើងផងដែរ។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូចនេះនៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ហ៊ុយ តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០២៣ ។ សម្តេចរដ្ឋសភាធិបតី បានចូលរួមអបអរសាទរ ដែលប្រទេសវៀតណាមមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលចុងក្រោយនេះ។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ការរីកចម្រើនរបស់វៀតណាមក៏ជាមោទកភាពរបស់កម្ពុជា។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងការកត់សម្គាល់ថា ឈរលើមូលដ្ឋាននៃចំណងទាក់ទងរវាងប្រទេសទាំងពីរ ទោះបីជាសភាពការណ៍ជាតិ តំបន់ និងពិភពលោកមានការវិវត្ត ប្រែប្រួល និងផ្លាស់ប្តូរយ៉ាងណាក៏ដោយ តែចំណងមិត្តភាពជាប្រពៃណីដែលបានចាក់ឬសយ៉ាងជ្រៅ រវាងកម្ពុជានិងវៀតណាមនៅតែបន្តឈរ ស្ថិតស្ថេរយ៉ាងរឹងមាំ និងលូតលាស់ទ្វេឡើងថែមទៀត ទំាងក្របខណ្ឌនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ ទោះបីក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ក៏រដ្ឋសភានៃប្រទេសទាំងពីរនៅតែបានបន្តទំនាក់ទំនងនិងធ្វើសកម្មភាពសំខាន់ៗជាមួយគ្នា និងបានគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌសភាតំបន់ និងសកលលោក […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


