ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី៤ ខែវិ ច្ឆិកា ឆ្នាំ២០២៣ បានយាងជាព្រះរាជាធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«ស្ពានហាលខាងលិចប្រាសាទ អង្គរវត្ត» ។
ក្នុងពិធីនេះក៏មានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងពីសំណាក់ថ្នាក់ ដឹកនាំស្ថាប័នកំពូលរបស់ជាតិរួមមាន៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាមព្រឹទ្ធសភា ,សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ពិធីនេះក៏មានវត្តមានបណ្តាអង្គទូតនានាប្រចាំព្រះ រាជាណាចក្រកម្ពុជានិងភ្ញៀវអន្តរជាតិជាច្រើនចូលរួមផងដែរ។
សូមបញ្ជាក់ថា«ស្ពានហាលខាងលិ ចប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួស ជុលឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦ ក្រោមកិច្ច សហការរវាងអាជ្ញាធរជាតិអប្សរានិងសាកលវិទ្យា ល័យសូហ្វីយ៉ានៃប្រទេសជប៉ុន។
លោកជំទាវភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ស្ពានហាលខាងលិចប្រាសាទអង្គរវត្តត្រូវបានជួសជុលចំនួន ៥ ដងរួចមកហើយរាប់ចាប់តាំងពីសតវត្សរ៍ទី១៦។
ការជួសជុលស្ពានហាលចូលទស្សនាប្រាសាទអង្គរក៏ដូចជាការជួសជុលប្រាង្គប្រាសាទដទៃទៀត បានស្តែងឱ្យឃើញពីស្មារតីយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាទាំងក្នុងនីតិកាលចាស់ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចម ហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាកូនខ្មែរជំនាន់ក្រោយក្នុងការថែរក្សាការពារនូវមរតកដូនតាខ្មែរ ដែលជារតនសម្បត្តមិនអាចកាត់ថ្លៃបាន។
បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនោះស្ពានហាលខាងលិចប្រាសាទអង្គរវត្តនឹងប្រើជាច្រកចូលសម្រាប់ការទស្សនាប្រាសាទអង្គរ វត្តហើយស្ពានបណ្តែតទឹកប្រាសាទ អង្គរវត្តប្រើសម្រាប់ជាច្រកចេញ ។
លោកសាស្ត្រាចារ្យ យ៉ូស៊ី អាគី ស៊ីម៉ីស៊ីសាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន និងលោក អូហ្គូស្ទីន សាលី អធិការបតីសាកលវិទ្យាល័យសូហ្វីយ៉ា បានបង្ហាញពីការខិតខំប្រឹងប្រែង និងសហប្រតិបត្តិការល្អប្រសើរ ក្នុងការស្រាវជ្រាវ និងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តឱ្យមានភាពរឹងមាំឡើងវិញ ដើម្បីថែរក្សាទុកជាកេរដំណែលជារៀងរហូត និងដ៏មានតម្លៃរបស់វប្បធម៌ខ្មែរនាសម័យមហានគរដ៏រុងរឿង។
ជាសច្ចធម៌ប្រាសាទអង្គរវត្ត ជាសក្ខីភាព នៃការរីកចម្រើនដល់កំពូលនៃវប្បធម៌អរិយធម៌សិល្បៈ ក្នុងសតវត្សទី១២ នៃគ្រិស្ត សករាជដែលសកលលោកចាត់ទុកថា ជាអច្ឆរិយវត្ថុផង ជាតំណាងនៃការច្នៃប្រឌិត ដល់កំពូលនៃមនុស្សជាតិផង ។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ការប្រារព្ធព្រះរាជពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិច ប្រាសាទ អង្គរវត្ត” នៅចំពីមុខនៃប្រាសាទអង្គរវត្ត ជាស្នាព្រះហស្ត និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រ សម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រ មាន តម្លៃជាសាកលពិតប្រាកដ។
ទាំងនេះពិតជាបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូតដ៏ស្អិតល្មួតក្នុងរយៈ ពេល ៧០ឆ្នាំកន្លងមកនេះ រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ដែលផ្តើមជាផ្លូវការដំបូងក្នុងឆ្នាំ១៩៥៣។


កិច្ចដំណើរការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាពនាំពេលកន្លងមក ពិតណាស់ផ្តើមចេញពីការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធនានា ទាំងជាតិ និងអន្តរជាតិ ជាពិសេសប្រទេសជប៉ុន។ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងអំណរគុណទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន-JICA សាកល វិទ្យាល័យសូហ្វីយ៉ា ជាពិសេសលោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី ស៊ីស៊ីសារ៉ា ដែលផ្តល់នូវការ គាំទ្រដ៏មានសារៈសំ ខាន់ក្នុងការជំរុញកិច្ចការអភិរក្សស្រាវជ្រាវ បណ្តុះ បណ្តាលក្នុងរមណីយដ្ឋានអង្គរឱ្យប្រព្រឹត្តទៅដោយចីរភាព។ ជាពិសេសដោយឡែកសម្រាប់ការឧបត្ថម្ភគាំទ្រ រហូតដល់បញ្ចប់ការងារជួសជុលជាស្ថាពរនូវស្ពានហាលប្រាសាទ អង្គរវត្ត និងជារួមសម្រាប់កិច្ចការជួសជុលប្រាសាទជាច្រើនផ្សេងទៀត អមដោយការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ព្រមទាំងបានផ្សព្វផ្សាយប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរឪ្យសាធារណជនលើ ពិភពលោកបានជ្រួតជ្រាប ។
ព្រះករុណាព្រះមហាក្សត្រ សូមលើកទឹកចិត្ត និងគាំទ្រឱ្យបន្តការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអភិរក្ស និងស្រាវជ្រាវរបស់កម្ពុជា តាមគ្រប់រូបភាព និងគ្រប់ទម្រង់ជាមួយស្ថាប័ន នានានៃប្រទេសជប៉ុន ព្រមទាំងជាមួយដៃគូជាតិ និងអន្តរជាតិ ស្របតាមចក្ខុវិស័យនៃយុទ្ធ សាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ស្មារតីនៃចក្ខុវិស័យ១០ឆ្នាំទៅមុខទៀត នូវយន្តការអាយស៊ីស៊ី(ICC) អង្គរ-សំបូរព្រៃគុក និងអនុលោមទៅតាមកិត្តិនាមជាប្រទេសកំពុងឈានមុខគេ ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ក្នុងនាមអង្គរជាទីតាំងបុរាណ វិទ្យាដ៏ធំជាងគេរបស់យូណេស្កូ សម្រាប់កិច្ចការបណ្ដុះបណ្តាលធនធានមនុស្ស សម្រាប់ វិស័យ បេតិកភណ្ឌវប្បធម៌ ។
សូមរំឭកថា ចាប់តាំងពីឆ្នាំ១៩៨៩ មកសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុនបានចូលរួមជាមួយអាជ្ញា ធរជាតិអប្សរាធ្វើសកម្មភាពជាច្រើនជួយដល់មរណីយដ្ឋានអង្គរទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុ ស្សផ្នែកបុរាណវិទ្យានិងផ្នែកស្ថាបត្យ កម្មការធ្វើកំណាយស្រាវជ្រាវនៅប្រា សាទបន្ទាយក្តី កម្មវិធីអប់រំបេតិក ភណ្ឌដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សរស់នៅជុំវិញតំបនអង្គរនិងការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ជាដើម៕
+3





